-
ក្រុមចោរវាយប្លន់ម៉ូតូ៥នាក់ ក្រោយពីធ្វើសកម្មភាពប្លន់ បានសម្រេចហើយ ប៉ូលីសតាមចាប់ខ្លួន
ភ្នំពេញ៖ ក្រុមចោរសកម្មខាងដើរវាយប្លន់យកម៉ូតូ តាមផ្លូវពេលយប់ ចំនួន៥នាក់ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅ១ ចោមចៅ៣ កម្លាំងជំនាញខណ្ឌ សហការតាមបង្ក្រាបចាប់ខ្លួនបាន ក្រោយពីក្រុមចោរប្លន់ទាំងនេះធ្វើសកម្មភាពវាយប្លន់យកម៉ូតូពីយុវជនគ្នា៣នាក់បានសម្រេចហើយជិះរត់គេចខ្លួន តែត្រូវបានកម្លាំងសមត្ថកិច្ច ក្រោយទទួលបណ្តឹងភ្លាម និងតាមបញ្ជារបស់លោកវរសេនីយ៍ឯក យឹម សារ៉ាន់ អធិការខណ្ឌ បានចេញដេញតាមភ្លាមៗ ដេញចាប់ខ្លួនបានជាបន្តបន្ទាប់ កាលពីវេលាម៉ោង៩និង៣០នាទីយប់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៨ នៅតាមបណ្ដោយផ្លូវវេងស្រេង ទល់មុខក្លិប ស្ពាយឌ័រ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ ។
-
អភិបាលខេត្តបាត់ដំបង ចុះត្រួតពិនិត្យពីការរៀបចំដាក់ឲ្យដំណើរការ នៃអង្គភាពច្រកចេញចូលតែមួយ របស់រដ្ឋបាលខេត្ត ក្នុងបរិវេណសាលាខេត្តបាត់ដំបង
រដ្ឋបាលខេត្តបាត់ដំបង បានរៀបចំដាក់ឲ្យដំណើរការនូវអង្គភាពច្រកចេញចូលតែមួយ របស់សាលាខេត្ត ដែលមានទីតាំងស្ថិតនៅក្នុងបរិវេណសាលាខេត្តបាត់ដំបង (អាគារA) នៅល្ងាចថ្ងៃទី២៤ កក្កដា ២០១៨ បន្ទាប់ពីបានចេញសេចក្តីជូន ដំណឹងជាសាធារណៈ ចាប់តាំងពីថ្ងៃទី១៨កក្កដា កន្លងទៅនេះ និងបន្ទាប់ពីអង្គភាពមួយនេះ បានចាប់ដំណើរការ ជាយន្តការអង្គភាពច្រកចេញចូលតែមួយ ដោយបានបម្រើនិងផ្តល់សេវាជូនប្រជាពលរដ្ឋមួយរយៈកន្លងមក…។
-
ប្រធានធនធានទឹក នឹងឧតុនិយមខេត្តក្រចេះ ៖ កម្ពស់ទឹកទន្លេមេគង្គ នៅខេត្តក្រចេះមានកំពស់ ១៩.៧៥ម៉ែត្រ សន្ទុះនេះហក់ឡើងបន្តិចបន្តួចតែប៉ុណ្ណះ ពោលគឺកម្ពស់ទឹកជាធម្មតា
ទឹកទន្លេមេគង្គនៅខេត្តក្រចេះ នៅព្រឹកថ្ងៃទី២៥កក្កដា ២០១៨ មានកម្ពស់ ១៩.៧៥ម៉ែត្រ មានសន្ទុះហក់ឡើងបន្តិចបន្តួចតែប៉ុណ្ណោះ ពោលគឺកម្ពស់ទឹកជាធម្មតា នេះបើផ្អែកទៅតាមការលើកឡើងរបស់លោក រ័ត្ន ម៉ូនីដា ប្រធានធនធានទឹកនឹងឧតុនិយមខេត្តក្រចេះ បានបញ្ជាក់ប្រាប់អោយដឹងនៅព្រឹកថ្ងៃទី២៥ កក្កដា ២០១៨។ លោកបានបន្តថា បើទោះបីមានការបាក់ទំនប់វារីអគ្គីសនីនៅប្រទេសឡាវកាលពីថ្ងៃទី២៤ កក្កដា ២០១៨ ថ្មីៗ នេះយ៉ាងណាក៏ដោយ ក៏ទឹកទន្លេមេគុង្គនៅខេត្តក្រចេះនៅពុំទាន់មានស្ថានការណ៍ប្រែប្រួលនៅឡើយនោះទេ៕
-
ទឹកជំនន់ដែលហូរធ្លាក់ពីប្រទេសឡាវ បានលិចចូលដល់តំបន់មួយចំនួននៅព្រំដែនកម្ពុជាហើយ
មកដល់វេលាព្រឹកព្រលឹមថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ ២០១៨ នេះ ទឹកជំនន់ដែលហូរចេញពីការបាក់ទំនប់ Se-Pian Se Nam Noi ក្នុងខេត្ត Attapeu ប្រទេសឡាវ បានមកដល់ព្រំដែនប្រទេសកម្ពុជាជាបណ្តើរៗហើយ និងបានលិចចូលតំបន់មួយចំនួននៅក្នុងឃុំថ្មកែវ ឃុំសន្តិភាព និងឃុំសេកុង នៃស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។ ជាមួយគ្នានេះ ទឹកទន្លេសេកុង ក៏បានហក់ឡើងដល់កម្ពស់ ១១,៣០ ម (កម្រិតប្រកាសឱ្យប្រុងប្រយ័ត្នមានកម្ពស់ ១១,៥០ ម)។ អាជ្ញាធរខេត្ត បាននិងកំពុងជម្លៀសបងប្អូនប្រជាពលរដ្ឋទៅកាន់ទីទួលសុវត្ថិភាព។
-
ពលរដ្ឋជិត៥០គ្រួសារ រស់នៅក្នុងបុរីកូមែល សង្កាត់ទួលសង្កែ២ ទទួលបានប័ណ្ណកម្មសិទ្ធិពីសម្ដេចតេជោ តាមរយះអភិបាលខណ្ឌឬស្សីកែវ និងមន្ទីរដែនដីរាជធានី
(ភ្នំពេញ)៖ ប្រជាពលរដ្ឋរស់នៅក្នុងបុរីកូមែល ភូមិពោងពាយ សង្កាត់ទួលសង្កែទី២ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ ចំនួន៤៩គ្រួសារទៀតហើយ នាថ្ងៃអង្គារ៍ ១២កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៨ នេះ បានទទួលប័ណ្ណកម្មសិទ្ធិសម្គាល់កាន់កាប់អចលនវត្ថុ ពីមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់និងសុរិយោដី រាជធានីភ្នំពេញ និងលោក ជា ពិសី សមាជិកក្រុមលេខាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងជាអភិបាលខណ្ឌឬស្សីកែវ ក្រោមការគិតគូរយ៉ាងយកចិត្តទុកដាក់បំផុតពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន។
-
ក្រសួងធនធានទឹកជូនដំណឹងឲ្យប្រជាពលរដ្ឋប្រុងប្រយត្ន័ទឹកជំនន់បាក់ទំនប់នៅឡាវ
-
បាក់ទំនប់វារីអគ្គិសនីនៅប្រទេសឡាវ បណ្តាលអោយមនុស្សមួយចំនួនបាត់បង់ជីវិត និងរាប់រយនាក់បាត់ខ្លួន នៅក្នុងខេត្តអាត់តាពើ ជាប់ព្រំដែនកម្ពុជា
ឡាវ៖ អាជ្ញាធរឡាវបានអោយដឹងនៅក្នុងថ្ងៃអង្គារ៍នេះថា មនុស្សមួយចំនួនបាន បាត់បង់ជីវិត និងរាប់រយនាក់ផ្សេងទៀតត្រូវគេរាយការណ៍ថា បានបាត់ខ្លួន ក្រោយ ពីទំនប់វារីអគ្គិសនីមួយកន្លែងបានដួលរលំនៅខេត្តអាត់តាពើ ភាគអាគ្នេយ៍ប្រទេស និងជាប់ព្រំដែនខេត្តស្ទឹងត្រែង ព្រមទាំងខេត្តរតនៈគិរីភាគឦសានប្រទេសកម្ពុជា ។
-
ខេត្តស្ទឹងត្រែង៖ អាជ្ញាធរឡាវ កំពុងជម្លៀសពលរដ្ឋចេញពីតំបន់ទឹកលិចតាមដងទន្លេសេកុង ដោយ សារគ្រោះទឹកជំនន់ក្នុងខេត្តអត្តពឺ
នៅវេលាព្រឹកថ្ងៃទី២៤ខែកក្កដាឆ្នាំ២០១៨នេះ មានសេចក្តីរាយការណ៍មកថា ទឹកជំនន់ក្នុងពេលមេឃកំពុងបន្តភ្លៀងធ្លាក់ឥតឈប់ឈរ ហើយអាជ្ញាធរឡាវបានជម្លៀសពលរដ្ឋរបស់ខ្លួន ចេញពីតំបន់កំពុងតែរងគ្រោះនោះ ។ពលរដ្ឋឡាវបានផ្តាំមកសាច់ញាតិរបស់ខ្លួនដែលរស់នៅក្នុងស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែងឲ្យមានការប្រុងប្រយ័ត្នផង ហើយបើសិនឃើញសាកសពអណ្តែតទឹក សូមស្រង់ទុកផងព្រោះជាសពដែលស្លាប់ដោយសារទឹកជំនន់នៅ ខេត្តអត្តពឺរបស់ឡាវជាប់នឹងខេត្តស្ទឹងត្រែងកម្ពុជា ។ លោក ម៉ៅ តារា ស្នងការនគរបាលខេត្តស្ទឹងត្រែងបានបញ្ជាក់ នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ថាក្រោយពីទទួលបានព័ត៌មានពីទឹកជំនន់នៅប្រទេសឡាវ ក្នុងខេត្តជាប់ព្រំដែន អាជ្ញាធរក៏ដូចជាកងកម្លាំងសមត្ថកិច្ច បានត្រៀមលក្ខណៈ និងសម្ភារៈ ចាំជួយដល់ប្រជាពលរដ្ឋ ដែលរស់នៅតាមដងទន្លេ ពិសេសស្រុកសៀមប៉ាងតែម្តង ។ លោកស្នងការខេត្តបានបញ្ជាក់ទៀតថា÷សម្រាប់ស្រុកសៀមប៉ាងទឹកទន្លេសេកុងមិនទាន់ដល់កម្រិត ដែលត្រូវប្រកាសឲ្យមានការប្រុងប្រយ័ត្ននៅឡើយ តែអាជ្ញាធរ និងសមត្ថកិច្ចបានត្រៀមជួយដល់ប្រជាពលរដ្ឋហើយ៕
-
ពិតជាកូនតិរច្ឆានមែន! យុវជនម្នាក់បែកថ្នាំកាន់ដាវសាំម៉ូរ៉ៃចាប់កៀក ក ម្ដាយប៉ងសម្លាប់ ព្រោះតែសុំលុយទិញថ្នាំញៀនមិនបាន
ភ្នំពេញ៖ យុវជនម្នាក់បែកថ្នាំញៀន បានកាន់ដាវសាំម៉ូរ៉ៃចាប់ក្រៀក ក ម្តាយបម្រុងសម្លាប់ ដោយគំរាមយកលុយនិងគំរាមមិនឲ្យម្តាយប្តឹងប៉ូលិស ហើយបានរត់ចូលផ្ទះប្រជាពលរដ្ឋដែលរស់នៅអមនឹងផ្លូវលេខ៣៧១បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់សមត្ថកិច្ចទាំង២ប្រភេទចុះជួយអន្តរាគមន៍រំដោះម្តាយឲ្យរួចផុតមានសុវត្ថិភាព និងឃាត់ខ្លួនយុវជនបែកថ្នាំខាងលើយកទៅកាន់ប៉ុស្តិ៍ដើម្បីកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់មន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ ដើម្បីធ្វើការអប់រំកែប្រែខ្លួនតាមការសូមណូមពររបស់ម្តាយ។
-
សេតវិមាន៖ ទីប្រឹក្សាសន្តិសុខជាតិសហរដ្ឋអាម៉េរិកនឹងជួបពិភាក្សាជាមួយសម ភាគីរុស្ស៊ីក្នុងខែ សីហា ខាងមុខ ស្របតាមជំនួបកំពូលរវាងមេដឹកនំាប្រទេសទំាងពីរ
សហរដ្ឋអាម៉េរិក៖ សេតវិមានបានប្រកាសថា ទីប្រឹក្សាសន្តិសុខជាតិអាម៉េរិកលោក ចន ប៊ូលតុន គ្រោងនឹងជួបពិភាក្សាជាមួយសមភាគីរុស្ស៊ីនៅក្នុងខែ សីហា ខាងមុខ នេះ ដើម្បីអនុវត្តតាមជំនួបកំពូលកាលពេលថ្មីៗនេះរវាងប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ និងសមភាគីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន ។