-
កម្លាំងនគរបាលជាង ៦ពាន់ ៥០០នាក់ គ្រោងចេញប្រតិបត្តិការ ដើម្បីការពារសន្តិសុខសណ្តាប់ធ្នាប់អំឡុងថ្ងៃបោះឆ្នោត
អភិបាលរាជធានីភ្នំពេញ លោកឃួង ស្រេង នៅព្រឹកថ្ងៃ២៥កក្កដានេះ បានចុះពិនិត្យ ការប្រមូលកម្លាំងជាង៤ពាន់៦២៥នាក់ នៅពហុកីឡាដ្ឋានជាតិអូឡាំពិក។ ក្នុងឳកាសនោះ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានថ្លែងថា ថ្ងៃទី២៩ ខែកក្ដដានេះគឺជាតំណាក់ដ៏មានសារៈសំខាន់បំផុត និងជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តថ្មីមួយទៀត ដែលរាជធានីភ្នំពេញ ត្រូវធានាអោយបានកិច្ចការ ការពារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពទាំងស្រុង សម្រាប់ដំណើរការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ អោយបានល្អប្រសើរ និងទទួលបានជោគជ័យតាម ការគ្រោងទុក។
-
ទំនាស់ដីធ្លីដ៏រាំរៃអស់រយះពេលប្រមាណជាង១២ឆ្នាំកន្លងទៅនៅឃុំកំពង់អូស ត្រូវបានបញ្ចប់
ទំនាស់ដីធ្លីដ៏រាំរៃអស់រយះពេលប្រមាណជាង១២ឆ្នាំកន្លងទៅ នៅក្នុងឃុំកំពង់អូស ត្រូវបានបញ្ចប់ តាមស្មារតី ស ជ ណ របស់រាជរដ្ឋាភិបាល ហើយមកដល់ពេលនេះបានអនុវត្តន៍ចុះបញ្ជីរចប់រួចរាល់ហើយ ដីដែលជូនប្រជាពលរដ្ឋហើយនឹងដីរដ្ឋ។ ឯកឧត្តម ម៉ៅ ភិរុណ អភិបាលនៃគណអភិបាលខេត្តកណ្តាលបានថ្លែកលើកឡើងក្នុងពិធីសម្ភោធដាក់ឲ្យប្រើប្រាស់ផ្លូវបេតុងអាមេ១ខ្សែប្រវែង១០០០ម៉ែត្រ នៅឃុំកំពង់អូស ស្រុកពញ្ញាឮ ខេត្តកណ្តាល នាព្រឹកម៊ិញនេះ។
-
ពុទ្ធោ! ក្រោយពីចាប់ក្រុមចោរប្លន់បាន នាំខ្លួនទៅឆែកបន្ទប់ ស្តុកសុទ្ធតែដាវ និងសម្ភារៈពាក់ព័ន្ធបទល្មើស
ដោយៈចាន់តូភ្នំពេញ ៖ ក្រុមចោរប្លន់ម៉ូតូពេលរាត្រី ចំនួន៥នាក់ ក្រោយពីកម្លាំងសមត្ថកិច្ចខណ្ឌពោធិសែនជ័យ បង្ក្រាបចាប់ខ្លួនបានកាលពីវេលាម៉ោង៩និង៣០នាទីយប់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៨ ហើយនាំទៅសាកសួរនៅផ្នែកជំនាញអធិការដ្ឋានរួចមក រហូតដល់ព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៨ បងធំចោរប្លន់ ត្រូវបានសមត្ថកិច្ចនាំខ្លួនទៅឆែកឆេបន្ទប់ជួល គ្រាន់តែបើកទ្វារឃ្វាំង ពុទ្ធោ ក្នុងបន្ទប់ស្តុកសុទ្ធតែដាវ និងកាំបិត សម្ភារៈពាក់ព័ន្ធប្រព្រឹត្របទល្មើស ។
-
ប្រេសិតពិសេសសហរដ្ឋអាម៉េរិកប្រចំាអង្គការសហប្រជាជាតិរិះគន់លើរដ្ឋអារ៉ាប់ និងអ៊ីស្លាម ជុំវិញការអើពើនឹងការផ្តល់ជំនួយដល់ប៉ាឡេស្ទីន
អង្គការសហប្រជាជាតិ៖ ឯកអគ្គរដ្ឋទូតអាម៉េរិកប្រចាំអង្គការសហប្រជាជាតិ លោក ស្រី នីកគី ហាលី បាននិយាយរិះគន់លើបណ្ដាប្រទេសអារ៉ាប់ និងប្រជាជាតិអ៊ីស្លាម មួយចំនួនថា ពាក់ព័ន្ធនឹងការមិនផ្តល់ជំនួយដើម្បីជួយដល់ប្រទេសប៉ាឡេស្ទីន ហើយថា អេហ្ស៊ីប គុយវ៉ែត និងអេមីរ៉ាតអារ៉ាប់រួម តែងតែនិយាយច្រើនអំពីការគំាទ្រ ដល់ប្រជាជនប៉ាឡេស្ទីន ប៉ុន្តែពួកគេមិនបានផ្តល់ប្រាក់ជំនួយបន្ថែមទៀតឡើយ ។
-
ស្ថានភាពទឹកជំនន់ដែលហូរធ្លាក់ពីប្រទេសឡាវ
មកដល់វេលាថ្ងៃត្រង់ ថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ ២០១៨ នេះ ទឹកជំនន់ដែលហូរធ្លាក់ពីប្រទេសឡាវ បានបន្តជន់លិចចូលភូមិឋានប្រជាពលរដ្ឋយើងមួយចំនួនបន្ថែមទៀត ដែលស្ថិតនៅតំបន់ព្រំដែនកម្ពុជា-ឡាវ ក្នុងស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ។ គិតត្រឹមម៉ោង ១២:៣០ នាទីនេះទឹកជំនន់បានលិចចូលភូមិសរុបចំនួន ១៧ ភូមិ ក្នុងឃុំថ្មកែវ ឃុំសន្តិភាព ឃុំសេកុង និងឃុំស្រែសំបូរ ខណៈទឹកទន្លេសេកុង បានបន្តកើនឡើងដល់កម្ពស់ ១១,៣៨ ម (កម្រិតកម្ពស់ប្រកាសឱ្យប្រុងប្រយ័ត្ន ១១,៥០ ម) ។ អាជ្ញាធរខេត្ត កំពុងបន្តជម្លៀសបងប្អូនប្រជាពលរដ្ឋទៅកាន់ទីទួលសុវត្ថិភាព ។
-
អំណោយមនុស្សធម៌ ជាគ្រឿងឧបភោគ បរិភោគ ត្រូវបានធ្វើពិធីប្រគល់ និងទទួល ព្រមទំាងបាននាំយកទៅចែកជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ចំនួន២៥០គ្រួសារ នៅឃុំអូរ ស្រុកភ្នំស្រួច និងប្រជាពលរដ្ឋ ឃុំទំព័រមាស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ
លោកជំទាវ ឡុង បូណារេត អភិបាលរងខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៨ បានអញ្ជើញចូលរួមក្នុងពិធីប្រគល់ និងទទួលអំណោយមនុស្សធម៌ អង្ករ១.២៥០គ.ក ត្រីខកំប៉ុងចំនួន២៥០ឡូ និងទឹកសុទ្ធចំណុះ២០លីត្រ ចំនួន២៥០ធុង ដែលជាអំណោយរបស់ធនាគារភ្នំពេញពាណិជ្ជ ដឹកនាំដោយ លោក ញ៉ក់ គឹមស្រួយ អគ្គនាយករងធនាគារ បាននាំយកទៅចែកជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ចំនួន២៥០គ្រួសារ នៅឃុំអូរ ស្រុកភ្នំស្រួច និងប្រជាពលរដ្ឋ ឃុំទំព័រមាស ស្រុកសំរោងទង ។
-
ការធ្វើដំណើរដោយរថយន្តក្រុងសាធារណៈនៅរាជធានីភ្នំពេញ នឹងត្រូវផ្អាកមួយថ្ងៃក្នុងថ្ងៃបោះឆ្នោត
យោងតាមសេចក្ដីជូនដំណឹងរបស់ សាលារាជធានីភ្នំពេញនៅថ្ងៃ២៤ កក្កដា ម្សិលមិញបានឲ្យដឹងថា រដ្ឋបាលរាជធានីភ្នំពេញ នឹងផ្អាកសេវាដឹកជញ្ជូនសាធារណៈរថយន្តក្រុង របស់រដ្ឋករស្វយត័ដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus) រយៈពេល១ថ្ងៃគឺថ្ងៃទី២៩ កក្កដា ឆ្នាំ២០១៩ ដើម្បីឲ្យបុគ្គលិករដ្ឋករ បានអនុវត្តសិទ្ធក្នុងនាមជាពលរដ្ឋខ្មែរទៅចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ថ្ងៃ២៩កក្កដា ឆ្នាំ២០១៩។ សេចក្ដីជូនដំណឹងបានឲ្យដឹងថា គេនឹងដាក់ឲ្យដំណើរការធម្មតាឡើងវិញនៅថ្ងៃចន្ទ ទី៣០ កក្កដា ឆ្នាំ២០១៨។
-
មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺបញ្ជាក់ថា អ្នកមានស្នាដៃ ទទួលបានការសសើរ និងតែងតាំងផ្លាស់ប្តូរមុខងារជូន នៅតាមបណ្តាអង្គភាពក្រុង-ស្រុក
កំពង់ស្ពឺ៖ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៨ បានរៀបចំពិធីប្រកាសតែងតាំងផ្លាស់ប្តូរមុខងារ និងប្រគល់ជូនលិខិតសសើរ ដល់នាយទាហាន នាយទាហានរង ដែលមានស្នាដៃអង្គភាពក្រុង-ស្រុក ដែលមានស្នាដៃឆ្នើមក្នុងឆ្នាំ២០១៧ ចំនួន២១រូប ។
-
កុមារប្រមាណ២០០នាក់ទទួលការបណ្តុះបណ្តាលកីឡាបាល់ទាត់ពីក្រុមហ៊ុន SCG តាមរយៈការរៀបចំព្រឹត្តិការណ៍ហ្វឹតហាត់ “Kick and Share” នៅខេត្តកំពត
ខេត្តកំពត៖ អេសស៊ីជី ដែលជាពហុសាជីវកម្មឈានមុខគេនៅអាស៊ាន បានជួយគាំទ្រការអភិវឌ្ឍន៍នៅកម្ពុជា ក៏ដូចជាបានជួយលើទឹកចិត្តឲ្យយុវជនទូទាំងប្រទេស ចំណាយពេលទំនេររបស់ខ្លួនក្នុងសកម្មភាពវិជ្ជមាន ដូចជាការលេងបាល់ទាត់ជាដើម ។ ជាក់ស្តែងគណៈគ្រប់គ្រងក្រុមហ៊ុនអេសស៊ីជីបានបន្តបង្ហាញនូវសេចក្តីតាំងចិត្តរបស់ខ្លួន ក្នុងការគាំទ្រដល់យុវជនកម្ពុជាឲ្យមានលទ្ធភាពអាចសម្រេចក្តីសុបិនរបស់ខ្លួនផ្នែកកីឡាបាល់ទាត់ តាមរយៈកម្មវិធីហ្វឹកហាត់បាល់ទាត់ “Kick and Share” ជាមួយនឹងកីឡាករបាល់ទាត់ឆ្នើមៗរបស់កម្ពុជា ដែលប្រព្រឹត្តទៅនៅឯខេត្តកំពត ដោយមានការចូលរួមពីកុមារប្រមាណ២០០នាក់ ។
-
រថយន្តហ្វ៊តមួយបើកគេចពីរឺម៉កកង់បីធ្លាក់ពីផ្លូវបេតុងបុកគំរបលូក្រឡាប់រងរបួសធ្ងនស្រាល៣នាក់
ភ្នំពេញ៖ យ៉ាងហោចណាស់មានមនុស្សប្រុសស្រី៣នាក់បានរងរបួសធ្ងន់ស្រាលខណៈកំពង់បើកបររថយន្តម៉ាកហ្វ៊ត១គ្រឿងគេចពីម៉ូតូកង់បីជ្រុលទៅបុកគំរបលូក្រឡាប់។គ្រោះថ្នាក់ចរាចរនេះកើតឡើងកាលពីព្រឹកថ្ងៃទី២៥ខែកក្កដាឆ្នាំ២០១៨តាមបណ្តោយផ្លូវលេខ៩២ក្នុងភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។