-
ព្យុះទីហ្វុង សុន ទីញ កំពុងរំកិលខ្លួនឆ្ពោះទៅកាន់ភាគខាងជើង និងភាគឦសាន ប្រទេសថៃ នាចុងសប្តាហ៍នេះ ក្រោយវាយប្រហារលើកម្ពុជា និងវៀតណាម
ថៃ៖ នាយកដ្ឋានឧតុនិយមថៃបានសេចក្តីព្រមានកាលពីថ្ងៃព្រហស្បតិ៍ថា ព្យុះទីហ្វុង សុន ទីញ ដែលបាននិងកំពុងបង្កើនឥទ្ធិពលខ្លួនកាន់តែខ្លាំងក្លានៅសមុទ្រចិនខាងត្បូងនោះ នឹងនាំយកភ្លៀងខ្លាំងធ្វើដំនើរឆ្ពោះទៅកាន់ភាគខាងជើង និងភាគឦសាន ប្រទេសនៅក្នុងថ្ងៃសៅរ៍ ស្អែកនេះ។
-
ទឹកស្ទឹងព្រែកត្នោតជន់ឡើងលិចភូមិឋានប្រជាពលរដ្ឋ៧សង្កាត់ក្នុងមូលដ្ឋានខណ្ឌដង្កោ
ភ្នំពេញ៖ លំនៅឋានប្រជាពលរដ្ឋជាង១០០ខ្នងស្ថិតនៅជាប់មាត់ស្ទឹងព្រែកត្នោត និងស្ថិតនៅក្នុងសង្កាត់ចំនួន៨របស់ខណ្ឌដង្កោ រាជធានាភ្នំពេញ ត្រូវបានទទួលរងនូវការលិចលង់ ដោយសារទឹកជំនន់ទឹកភ្លៀងដែលជន់ឡើងតាមស្ទឹងខាងលើ បើគិតត្រឹមថ្ងៃសុក្រ ទី២០ ខែកក្កដា ឆ្នាំ២០១៨នេះ។
-
ផ្លូវមួយខ្សែប្រវែង២៣០០ម៉ែត្រ នៅភូមិគោកដូង ត្រូវបានជួសជុលរួចរាល់ និងធ្វើបុណ្យឆ្លងដាក់ឲ្យប្រើប្រាស់ជាផ្លូវការ
សៀមរាប៖ ផ្លូវប្រវែង២៣០០ម៉ែត្រនៅក្នុងភូមិគោកដូង សង្កាត់ទឹកវិល ក្រុងសៀមរាប ខេត្តសៀមរាប បានជួសជុលរួចរាល់ និងបុណ្យឆ្លងដាក់ឲ្យប្រើប្រាស់ជាផ្លូវការនាព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៨នេះ ដោយមានការនិមន្តអញ្ជើញចូលរួមពីព្រះសង្ឃ អាជ្ញាធរមូលដ្ឋាន សិស្សានុសិស្ស និង ប្រជាពលរដ្ឋ។ ថវិកាដែលត្រូវចំណាយលើការជួសជុលនេះ អស់ទឹកប្រាក់ចំនួន៩៥១០ដុល្លារអាម៉េរិក ដែលថវិកាទាំងនេះ បានមកពីកម្លាំងមហាសាមគ្គីរបស់ព្រះសង្ឃ និងលោក មេភូមិ ប្រជាពលរដ្ឋក្នុងភូមិ បានចូលរួមឧបត្ថម្ភក្នុងរយ:ពេលកន្លងមក។
-
គ.ជ.ប. ប្រកាសថា ការបោះឆ្នោតជ្រើសតំណាងរាស្រ្តរាស្រ្ត អាណត្តិទី០៦ ប្រព្រឹត្តទៅតែ១ថ្ងៃគត់ គឺថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ឆ្នាំ២០១៨
នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៨នេះ គ.ជ.ប. បានបញ្ជាក់ថា ការបោះឆ្នោតជ្រើសតំណាងរាស្រ្តរាស្រ្ត អាណត្តិទី០៦ ប្រព្រឹត្តទៅតែ១ថ្ងៃគត់ គឺថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខ មិនមានច្រើនថ្ងៃដូចការឃោសនាបំភ្លៃការពិតរបស់ក្រុមមួយចំនួនឡើយ។ គ.ជ.ប. បញ្ជាក់ទៀតថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី០៦ នឹងប្រព្រឹត្តទៅតែ១ថ្ងៃគត់ គឺថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ឆ្នាំ២០១៨ ដោយចាប់ផ្តើមម៉ោង០៧៖០០នាទីព្រឹក និងបញ្ចប់នៅម៉ោង៣៖០០នាទីរសៀល៕ម.ន
-
ប្រមុខការទូតអ៊ីរ៉ង់៖ សហរដ្ឋអាម៉េរិកគឺជាមេបង្កអស្ថេរភាពដល់សន្តិភាពពិភពលោក តាមរយៈការលក់អាវុធដ៏ច្រើនលើសលប់
អ៊ីរ៉ង់៖ តាមរយៈគេហទំព័រធ្វីតធើ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក ម៉ូហាម៉េដ ហ្សាដាដ ហ្សារីហ្វ បានបង្ហោះសារមួយដោយបញ្ជាក់ថា សហរដ្ឋអាម៉េរិក ជាមេបង្កអស្ថេរភាពដល់សន្តិភាពពិភពលោក តាមរយៈការលក់គ្រឿងសព្វាអាវុធយ៉ាងច្រើនសន្ធឹកសន្ធាប់ទៅកាន់តំបន់កំពុង មានជម្លោះ ជាពិសេសនៅក្នុងតំបន់មជ្ឈិមបូព៌ា។
-
ឯកឧត្តម សាយ សំអាល់ ៖ ការបោះឆ្នោតប្រព្រឹត្តទៅតាមលទ្ធិប្រជាប្រតេយ្យ និងគាំទ្រដល់របបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញនៅកម្ពុជា
ត្បូងឃ្មុំ ៖ នៅក្នុងពិធីសម្ពោធសាលាសន្សំកុសលមួយកន្លែង នាព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៨ នៅភូមិចម្លាក់ ឃុំចក ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ដែលមានប្រជាពលរដ្ឋចូលរួមជាច្រើននាក់ ឯកឧត្តម សាយ សំអាល់ បេក្ខជនតំណាងរាស្រ្តមណ្ឌលត្បូងឃ្មុំ និងប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយស្រុកត្បូងឃ្មុំ បានលើកឡើងអំពីសារៈប្រយោជន៍ នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៦ ឆ្នាំ២០១៨។ ឯកឧត្តម សាយ សំអាល់បានលើកឡើងថា ប្រសិនបើបងប្អូនប្រជាពលរដ្ឋមិននាំគ្នាទៅបោះឆ្នោត គឺមានន័យថាមិនគាំទ្ររបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ បោះបង់ចោលលទ្ឋិប្រជាធិបតេយ្យ ស្មើនឹងដើរចេញពីកិច្ចព្រមព្រៀងទីក្រុងប៉ារីសផងដែរ។
-
ប្រធានាធិបតីចិនប្តេជ្ញាលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយអេមីរ៉ាត់អារ៉ាប់រួម ឲ្យកាន់តែល្អប្រសើរឡើង
អេមីរ៉ាត់អារ៉ាប់រួម៖ ប្រធានាធិបតីចិន ស៊ី ជិនពីង ធ្វើដំណើរទៅដល់ទឹកដីអេមីរ៉ាត់អារ៉ាប់រួម ដើម្បីចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការរបស់លោកទៅកាន់ប្រទេសជាប់ឈូងសមុទ្រហ្គូលមួយនេះ ហើយវាគឺជាដំណើរទស្សនកិច្ចផ្លូវរដ្ឋលើកដំបូងរបស់មេដឹកនាំចិន សម្រាប់រយៈពេល២៩ឆ្នាំកន្លងទៅនេះ។ ក្នុងអំឡុងដំណើរទស្សនកិច្ចនេះ លោក ស៊ី បានតាំងចិត្តនឹងព្យាយាមលើកកម្ពស់ទំនាក់ទំនងរវាងប្រទេសចិន និងអេមីរ៉ាត់អារ៉ាប់រួម តាមរយៈការធ្វើការងាររួមគ្នា និងការបង្កើតអនាគតដ៏ល្អប្រសើរ ។ នេះបើតាមការចេញផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយរបស់អេមីរ៉ាត់អារ៉ាប់រួម ។
-
កងកម្លាំងរដ្ឋាភិបាលស៊ីរីចូលកាន់កាប់បានតំបន់យុទ្ធសាស្ត្រថ្មីមួយទៀតហើយ បន្ទាប់ពីចរចាជាមួយក្រុមឧទ្ទាមបានជោគជ័យ
ស៊ីរី៖ កងកម្លាំងរដ្ឋាភិបាលក្រុងដាម៉ាស់ បានចូលគ្រប់គ្រងទីក្រុង អាល់ហារ៉ាហ៍ និងទីទួលយុទ្ធសាស្រ្តដ៏សំខាន់មួយនៅភាគពាយ័ព្យខេត្ត ដារ៉ាអា ក្រោយចរចាជោគជ័យជាមួយក្រុមឧទ្ទាម ខណៈអង្គការឃ្លាំមើលសិទ្ធិមនុស្សស៊ីរីក៏បានធ្វើសេចក្តីរាយការណ៍ពីវឌ្ឍនភាពគួរឲ្យកត់សម្គាល់ ដែលសម្រេចបានដោយយោធាស៊ីរីនៅ ក្នុងខេត្តនេះផងដែរ។
-
អភិបាលរាជធានីភ្នំពេញ បានចុះទៅពិនិត្យផ្ទាល់ពីស្ថានភាពទឹកជំនន់តាមដងស្ទឹងព្រែកត្នោត
ឯកឧត្ដមអភិបាលរាជធានីភ្នំពេញ បានចុះទៅពិនិត្យផ្ទាល់ស្ថានភាពទឹកជំនន់តាមដងស្ទឹងព្រែកត្នោត និងជួយដោះស្រាយភ្លាមៗជូនបងប្អូនប្រជាពលរដ្ឋចំនួន៦ភូមិ ដែលរងការលិចទឹក ដោយបានបញ្ជូនកម្លាំង និងអូប័រចំនួន២០គ្រឿង សម្រាប់បម្រើការដឹកជញ្ជូនទៅមក។ ជាមួយគ្នានេះ ឯកឧត្តមអភិបាល បានចាត់តាំងឲ្យមានក្រុមគ្រូពេទ្យប្រចាំការសង្គ្រោះបន្ទាន់ និងរៀបចំស្បៀងអាហារទុកជូនប្រជាពលរដ្ឋនៅភូមិដូនកុក សង្កាត់បឹងធំ ខណ្ឌពោធិ៍សែនជ័យ៕
-
ក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ជំរុញឲ្យប្រជាកសិករក្នុងខេត្តបាត់ដំបងងាកពីការដាំបន្លែ”ជាសួនបន្លែ” ឲ្យទៅជា”ចម្ការបន្លែសុវត្ថិភាព”
ថ្លែងក្នុងពិធីការដាក់តាំងពិព័ណ៌ផ្សារណាត់ ” បន្លែសុវត្ថិភាព-បន្លែសរីរាង្គ “នៅខេត្តបាត់ដំបង ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ បានជំរុញឲ្យអាជ្ញាធរខេត្តបាត់ដំបង និងស្ថាប័នជំនាញពាក់ព័ន្ធ ទាំងថ្នាក់ក្រសួង និងមន្ទីរជំនាញតាមបណ្តាខេត្ត ត្រូវពង្រឹង និងជួយគាំទ្រ ក្នុងការជំរុញដល់ប្រជាកសិករក្នុងខេត្តបាត់ដំបង និងស្រុកគោលដៅរបស់គម្រោងជំរុញផលិតកម្មស្បៀង ឲ្យងាកពីការដាំបន្លែ ” ជាសួនបន្លែ “ឲ្យក្លាយជាទៅជា” ចម្ការបន្លែសរីរាង្គ បន្លែសុវត្ថិភាព ” ក្នុងគោលបំណងដើម្បីបម្រើនូវសេចក្តីត្រូវការ និងធានាលើទីផ្សារបន្លែក្នុងស្រុក និងបញ្ចៀសពីការនាំចូលបន្លែពីប្រទេសជិតខាង។