-
ឯកឧត្តម សូ ម៉ារ៉ា៖ ទីវត្តអារាម គឺជាទីកន្លែងសម្រាប់ប្រមូលផ្តុំនូវវប្បធម៌ និងជាថ្នាលបណ្តុះបណ្តាលធនធានមនុស្សដ៏សំខាន់
ទៀនវស្សាចំនួន១គូ និងទ័យ្យទាន ព្រមទាំងគ្រឿងឧបភោគបរិភោគមួយចំនួន ត្រូវបានឯកឧត្តម សូ ម៉ារ៉ា ប្រធានក្រុមការងារថ្នាកកណ្តាលចុះជួយខណ្ឌដូនពេញ ព្រមទាំងក្រុមគ្រសារ និងសមាជិកក្រុមការងារទាំងអស់ បានមូលមតិគ្នាជាឯកច្ឆ័ន នាំយកទៅវត្តកោះ ក្នុងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៨ ដើម្បីចូលរួមក្នុងពិធីកាន់ព្រះវស្សា ក៏ដូចជាចូលរួមចំណែកប្រតិបត្តិវិស័យព្រះពុទ្ធសាសនា។
-
ក្រុមការងារយុវជនខេត្តបាត់ដំបង ជាង១០០០នាក់ បានប្រើប្រាស់មធ្យោបាយកង់ ជាយានជំនិះក្នុងការផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋទៅបោះឆ្នោតនៅថ្ងៃ២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខ
គិតត្រឹមថ្ងៃទី២១ ខែកក្កដានេះ ពីការចាប់ផ្តើមបើកយុទ្ធនាការឃោសនារកសំឡេងឆ្នោត របស់គណបក្សនយោបាយនានា ដែលបានឈរឈ្មោះនៅក្នុងខេត្តបាត់ដំបងទាំង១៥គណបក្ស បានដំណើរការដោយស្ងប់ស្ងាត់ ក្នុងបរិយាកាសប្រកបដោយរលូនដែលច្បាប់ គ.ជ.ប. បានកំណត់។ នៅសល់តែរយៈប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ នឹងត្រូវបញ្ចប់នៅថ្ងៃទី២៧ ខែកក្កដានេះ ហើយនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ គឺជាថ្ងៃបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រសម្រាប់នីតិកាលទី៦នៃរដ្ឋសភា។
-
លោកជំទាវ ជូ ប៊ុនអេង បាននាំយកទៀនព្រះវស្សាប្រគេនព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តទាំង១០ក្នុងក្រុងកំពង់ឆ្នាំង
កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៨នេះ លោកជំទាវ ជូ ប៊ុនអេង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយក្រុងកំពង់ឆ្នាំងរួមដំណើរដោយឯកឧត្តម លោកជំទាវ ក្រុមការងារថ្នាក់កណ្តាល ខេត្តក្រុងសង្កាត់ទាំង៤ ព្រមទាំងពុទ្ធបរស័ទចំណុះជើងវត្តកំពង់អុស សរុបចំនួន២៨៧នាក់ បាននាំយកនូវទៀនព្រះវស្សាទេយ្យវត្ថុនិងគ្រឿងឧបភោគបរិភោគ រួមនឹងសម្ភារបរិក្ខារ ព្រមទាំងបច្ច័យមួយចំនួនប្រគេនដល់ព្រះចៅអធិការវត្តដែលកំពុងគង់ចាំព្រះវស្សា អស់កាលត្រីមាស ដល់វត្តទាំង១០នៅក្នុងក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។
-
សម្តេចពិជ័យសេនា ទៀ បាញ់ អញ្ជើញជាអធិបតីភាពក្នុងពិធីបើកកាដ្ឋានសាងសង់ទីលានបាញ់គ្រាប់ពិតរបស់កងយោធពលខេមរភូមិន្ទ
កំពង់ឆ្នាំង៖ ព្រឹកថ្ងៃសៅរ៍ ៩កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៨ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអញ្ជើញជាអធិបតីភាពក្នុងពិធីក្រុងបុកគ្រឹះបើកការដ្ឋានសាងសង់ទីលានបាញ់គ្រាប់ពិតរបស់កងយោធពលខេមរភូមិន្ទនៅមជ្ឈមណ្ឌលហ្វឹកហ្វឺនភ្នំជំរាយ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ស្ថិតក្នុងភូមិច្រកកូវ ឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ ឧត្តមសេនីយ៍មកពីក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងនាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថជាច្រើរូបទៀត៕
-
គណបក្សប្រជាជនកម្ពុជា មានគោលជំហរ គឺការកសាង អភិវឌ្ឍន៍ និងការពារមាតុភូមិ
ខេត្តកណ្តាល៖ ប្រធានគណៈពង្រឹងមូលដ្ឋានស្រុកខ្សាច់កណ្តាល និងស្រុកល្វាឯម បានបញ្ជាក់ថា កម្មវិធីនយោបាយថ្មីរបស់គណបក្សប្រជាជនកម្ពុជា បានសម្រេចអនុម័ត ក្នុងការបន្តរក្សាបានសន្តិភាព ស្ថិរភាពនយោបាយ និងការធានាឲ្យកម្ពុជាសម្រេចបានលទ្ធផលដ៏ប្រសើរ ក្នុងដំណើរការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ជាពិសេសការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនទាំងមូល។
-
សង្ស័យបែកថ្នាំ! បុរសម្នាក់កាន់កាំបិតគំរាមគ្រួសារ និងអ្នកជិតខាង
ភ្នំពេញ៖ បុរសម្នាក់ សង្ស័យបែកថ្នាំ (ប្រើប្រាស់គ្រឿងញៀនលើសកម្រិត) បានកាន់កាំបិតគំរាមអ្នកផ្ទះ និងអ្នកជិតខាង ទើបនាំគ្នារាយការណ៍ដល់សមត្ថកិច្ចកាលពីវេលាម៉ោង៣រសៀល រហូតដល់ម៉ោងប្រហែល៤រសៀល ទើបសមត្ថកិច្ចធ្វើការឃាត់ខ្លួនបុរសនោះបាន នៅក្នុងផ្ទះក្នុងភូមិព្រៃល្វា សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ។ បុរសខាងលើមានឈ្មោះ ម៉ាច ចំរើន អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ។
-
ទឹកជំនន់បន្តហក់ឡើងយ៉ាងគំហុកនៅស្ទឹងព្រែកត្នោត ខណ្ឌដង្កោ កម្លាំងយោធាភូមិភាគពិសេស៦០នាក់ចេញជួយទប់ស្កាត់ទាំងយប់
ភ្នំពេញ៖ ជំនន់ទឹកភ្លៀងបានហក់ឡើងយ៉ាងគំហុកនៅស្ទឹងព្រែកត្នោតក្នុងមូលដ្ឋានខណ្ឌដង្កោ បានបណ្តាលឲ្យលំនៅឋានពលរដ្ឋ សាលារៀន វត្តអារ៉ាម ផ្លូវបេតុងរងនូវការលិចលង់ជាបន្តបន្ទាប់ នេះបើគិតតាំងពីរសៀលថ្ងៃទី២០ ខែកក្កដា ឆ្នា២០១៨ រហូតដល់យប់កណ្តាលអាធ្រាត្រថ្ងៃដដែល និងមានការចេញជួយអន្តរាគមន៍ផងដែរពីសំណាក់កងកម្លាំងយោធាយុទ្ធភូមិភាគពិសេស៦០នាក់ សហការនិងកម្លាំងកងរាជអាវុធហត្ថមូលដ្ឋានខណ្ឌដង្កោ កងកម្លាំងនគរបាលអធិការដ្ឋានខណ្ឌដង្កោ ព្រមទាំងប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយដងស្ទឹងព្រែកត្នោត ប្រជាការពារភូមិសង្កាត់ និងក្រុមសណ្តាប់ធ្នាប់ខណ្ឌដង្កោផងដែរ។
-
នគរបាលព្រហ្មទណ្ឌខណ្ឌចំការមនបញ្ជូនជនសង្សយ័ឆក់ទូរសព្ទ២នាក់ទៅតុលាការ
ភ្នំពេញ៖ ជនសង្សយ័២នាក់ត្រូវបាននគរបាលប៉ុសិ៍នគរបាលរដ្ឋបាលទួលទំពូង១ សហការជាមួយនគរបាលព្រហ្មទណ្ឌខណ្ឌចំការមន បង្ក្រាប់បានជាក់ស្ដែងក្រោយពីជនសង្ស័យទាំង២នាក់បានឆក់ទូរសព្ទមួយគ្រឿងម៉ាក I Phone X បានសម្រេច។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៨ និង៣០ នាទីយប់ ថ្ងៃព្រហស្បតិ៍ ៧កើត ខែទុតិយាសាធ ឆ្នាំចសំរឹទ្ធិស័ក ពស ២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨ ចំណុចផ្ទះលេខ៤១ ក្រុម៩ ផ្លូវលេខ១៥៥ កែងផ្លូវលេខ៤៥៨ ស្ថិតក្នុងសង្កាតើទួលទំពូង១ ខណ្ឌចំការមន។
-
អ៊ីស្រាអែលបើកការវាយប្រហារតាមដែនអាកាសលើ៤០ទីតាំងនៅតំបន់ហ្កាហ្សា បន្ទាប់ពីទាហានរបស់ខ្លួនម្នាក់ត្រូវបានសម្លាប់ជាលើកដំបូង
ហ្កាហ្សា៖ កងកម្លាំងអ៊ីស្រាអែលបានបើកការវាយប្រហារតាមដែនអាកាសដ៏កក្រើកមួយនៅទូទាំងតំបន់ហ្កាហ្សាស្ទ្រីប កាលពីថ្ងៃសុក្រសប្តាហ៍នេះ បន្ទាប់ពីទាហានរបស់ខ្លួនម្នាក់ត្រូវបានបាញ់សម្លាប់ ជាហេតុនាំឲ្យមានការភ័យខ្លាចអំពីជម្លោះកាន់តែកើនឡើងជាមួយក្រុមហាម៉ាស ដែលគ្រប់គ្រងទឹកដីប៉ាឡេស្ទីន។
-
មន្ទីរបញ្ចកោណផ្តល់កញ្ចប់ជំនួយផ្នែកយោធានូវទឹកប្រាក់ប្រមាណ២០០លានដុល្លារអាម៉េរិក ដល់អ៊ុយក្រែន
សហរដ្ឋអាម៉េរិក៖ នៅក្នុងកាយវិការចុងក្រោយបង្អស់ ដើម្បីប្រឆាំងឥទ្ធិពលរបស់រុស្ស៊ីនៅប្រទេសអ៊ុយក្រែននោះ មន្ទីរបញ្ចកោណសហរដ្ឋអាម៉េរិកបានប្រកាសនៅក្នុងថ្ងៃសុក្រសប្តាហ៍នេះ (ម៉ោងក្នុងតំបន់) ថា ខ្លួននឹងផ្តល់បញ្ចប់ជំនួយផ្នែកយោធាដល់រដ្ឋាភិបាលអ៊ុយក្រែន ក្នុងទំហំទឹកប្រាក់ប្រមាណ២០០លានដុល្លារ ដើម្បីជួយជ្រោមជ្រែងដល់សន្តិសុខរដ្ឋនេះ។