Category: ព័ត៌មាន

  • បុរសម្នាក់បានស្លាប់នៅនិងកន្លែង ចំណែកបីអ្នកផ្សេងទៀតរងរបួសធ្ងន់ ក្នុងករណីរគ្រោះថ្នាក់ចរាចរ រវាងរថយន្ត និងគោយន្តកន្ត្រៃ!

    (ព្រះវិហារ): បុរសម្នាក់បានស្លាប់ភ្លាមៗ នៅនិងកន្លែង ចំណែកបីអ្នកផ្សេងទៀតបានរងរបួសធ្ងន់ ត្រូវបានប្រជាពលរដ្ឋ ដឹកនិងរថយន្តរបស់ខ្លួនយកទៅជួយសង្គ្រោះភ្លាមៗ នៅមណ្ឌលសុខភាពតាកឹង នៅវេលាម៉ោងប្រមាណជាង១១ ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៨ ។ នេះបើយោងតាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋម្នាក់ ដែលនូវនិងកន្លែងកើតហេតុ បានរាយការប្រាប់ភ្នាក់ងារ ស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា ប៉ុស្តិ៍លេខ១១ ដែលប្រចាំការនៅខេត្តព្រះវិហារ នាវេលាម៉ោង១២.៣០នាទី ថ្ងៃដ៏ដែល។

  • ជនបរទេសដែលកាន់ជេីងអាយ៉ងជាក្រុមឧទ្ទាមក្រៅច្បាប់ទេដែលគំរាមកំហែងប្រជាពលរដ្ឋ

    ភ្នំពេញ៖ នៅពេលការបោះឆ្នោតជ្រេីសតាំងតំណាងរាស្ត្រនីតិកាលទី៦ កាន់តែខិតជិតមកដល់ ពួកឧទ្ទាមក្រៅច្បាប់ដែលកំពុងនីរទេសខ្លួននៅបរទេស បានខិតខំប្រេីឧបាយកលដែលហៅថាយុទ្ធនាការម្រាមដៃស្អាត មិនចង់ឲ្យប្រជាពលរដ្ឋទៅបោះឆ្នោត ។ ខណៈកម្មភាពនេះ គឺជាការរំលោភសិទ្ធិពលរដ្ឋដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ ។ ដូច្នេះ ទាំងពួកបរទេស ទាំងពួកខ្មែរឧទ្ទាមក្រៅច្បាប់ សុទ្ធតែជាអ្នករំលោភសិទ្ធិនយោបាយរបស់ពលរដ្ឋ និងបំផ្លាញលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា តាមរយៈការញុះញង់និងបោកបញ្ឆោតប្រជាពលរដ្ឋមិនទៅបោះឆ្នោត ។  ចំណែក រាជរដ្ឋាភិបាលកម្ពុជារបស់គណបក្សកាន់អំណាច ដែលចង់លេីកម្ពដ់លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ហេីយអំពាវនាវឲ្យប្រជាពលរដ្ឋទៅបោះឆ្នោតស្របតាមសិទ្ធិរបស់គាត់គឺជាការត្រឹមត្រូវតាមគោលការណ៏ច្បាប់ មិនមែនជាការគាបសង្កត់ប្រជាពលរដ្ឋ ដូចស្ត្រីបរទេសសិទ្ធិមនុស្សម្នាក់ដែលមិនចេះយល់ពីសិទ្ធិមនុស្សនោះថាទាំងទទឹងទិសនោះទេ៕ ដោយ សុខ ឥសាន

  • ប្រគេនទៀនវស្សាចំនួន៥វត្តនៅឃុំពងទឹកស្រុករំដួលនាយឧត្តមសនីយ៍ឧត្តមជៀងអំអំពាវនាវអោយប្រជាពលរដ្ឋទៅបោះឆ្នោតអោយបានគ្នា៖ យាងដានុត

    ស្វាយរៀង៖នាយឧត្តមសេនីយ៍ជៀងអំរដ្ឋលេខាធិការក្រសួងការពារជាតិនិងជាសមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជាចុះជួយជួយខេត្តស្វាយរៀងបានថ្លែងអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវត្រៀមឯកសារដែលពាក់ព័ន្ធដើម្បីនាំគ្នាទៅបោះឆ្នោតជ្រើសរើសអ្នកតំណាងរាស្ត្រនីតិកាលទី៦នៅថ្ងៃទី២៩ខែកក្កដាឆ្នាំ២០១៨អោយបានគ្រប់ៗគ្នាដើម្បីជ្រើសរើសថ្នាក់ដឹកនាំប្រទេសដែលខ្លួនស្រឡាញ់ ពេញចិត្តទទួលបានសុខសន្តិភាពនិងការអភិវឌ្ឍរីកចម្រើនជាបន្តបន្ទាប់ទៀត។ ការថ្លែងអំពាវនាវយ៉ាងដូច្នេះខណះដែលនាយឧត្តមសេនីយ៍និងលោកជំទាវនាងសេដ្ឋាជៀងអំនិងក្រុមការងារអញ្ជើញចូលរួមប្រគេនទៀននិងទ័យទានចំនួន៥វត្តនិងបំពាក់មេដាយនិងបណ្ណ័សរសើរដល់លោកគ្រូអាចារ្យគណកម្មាការវត្តនិងព្រះគ្រូចៅអធិការវត្តមានចំនួន១០អង្គ/នាក់ដែលបានខិតខំកសាងអោយទីអារាមនីមួយៗមានការរីកចម្រើន ។ពិធីនេះធ្វើឡើងនៅវត្តទួលតាកែវឃុំពងទឹកស្រុករំដួលខេត្តស្វាយរៀងនៅព្រឹកថ្ងៃទី២២ខែកក្កដាឆ្នាំ២០១៨។មួយគ្នានេះ នាយឧត្តមសេនីយ៍បានលើកឡើងថា សន្តិភាពដែលទទួលបានជិត៣០ឆ្នាំមកនេះ គឺមានតែគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន  បានអភិវឌ្ឍន៍ប្រទេសជាតិពីបាទដៃទទេ ដោយចាប់ផ្តើមកសាង និងជម្រុញការអភិវឌ្ឍឱ្យមានការរីកចម្រើន ដោយមិនដែលភូតភរកុហក ដូចអ្នកនយោបាយប្រថុយប្រឋានមួយចំនួននោះឡើយ។ នៅក្នុងឱកាសនោះផងដែរ នាយឧត្តមជៀងអំបានបញ្ជាក់ថា ដើម្បីបន្តរក្សាសន្តិភាព ជាពិសេសធានាដល់ការអភិវឌ្ឍប្រទេស ឲ្យមានការរីកចម្រើនឥតឈប់ឈរ សូមឱ្យប្រជាពលរដ្ឋទាំងអស់ ទៅចូលរួមការបោះឆ្នោតឲ្យបានគ្រប់ៗគ្នា និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា នាថ្ងៃ២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ ដើម្បីបន្តឲ្យសម្តេចតេជោ ហ៊ុន សែន ធ្វើជានាយករដ្ឋមន្រ្តី ក្នុងការដឹកនាំនាវាកម្ពុជា ឆ្ពោះទៅកាន់ត្រើយវិបុលភាព និងវឌ្ឍនភាព។នៅក្នុងឪកាសនោះនាយឧត្តមសេនីយ៍ជៀងអំនិងលោកជំទាវបានប្រគេនទ័យទាន និង ទៀនវស្សាព្រមទាំងបច្ច័យដល់វត្តទាំង៥នៅឃុំពងទឹកដែលសរុបថវិការចំណាយអស់៣៧លានរៀល៕ ដោយ នុត នាង

  • បិទវគ្គស្តីពីលទ្ធផលបោះជំរំវិទ្យាសាស្រ្ត លើកទី៣ នៃកិច្ចសហការរវាង CNYC & KOREA TECH

    សៀមរាប៖ បិទវគ្គស្តីពីលទ្ធផលបោះជំរំវិទ្យាសាស្រ្ត លើកទី៣ នៃកិច្ចសហការរវាង ( CNYC & KOREA TECH) ជំរំវិទ្យាសាស្រ្ត ជាសកម្មភាពផ្លែផ្កា នៃកិច្ចសហការជាមួយអង្គការដៃគូមូនិធិនៃក្តីសង្ឃឹម អាស៊ី អាហ្រិក WHAF (កូរ៉េ) កាលពីឆ្នាំ២០១៦ កន្លងទៅនោះ ដោយមានការគាំទ្រធន់ធានមនុស្ស បច្ចេកទេស សម្ភារ: ពីសកលវិទ្យាល័យបច្ចេកវិទ្យា និងអប់រំកូរ៉េ ( Korea University Of Technology & Education ) នៃក្រសួងសាធារណ:រដ្ឋកូរ៉េ ។ កម្មវិធីនេះ បានធ្វើឡើងនៅមជ្ឈមណ្ឌលជាតិយុវជនកម្ពុជាខេត្តសៀមរាប មានរយ:ពេល៣សប្តាហ៍ ពីថ្ងៃទី២ ដល់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៨ ដែលមានសិក្ខាកាមអ្នកចូលរួមចំនួន ១៣៥ នាក់ មកពីអង្គរភាពពាក់ព័ន្ធនានា៖ មជ្ឈមណ្ឌលជាតិយុវជនកម្ពុជាខេត្តសៀមរាប ប្រតិភូសកលវិទ្យាល័យបច្ចេកវិទ្យា និងអប់រំកូរ៉េ ( Korea University Of Technology & Education…

  • សមាជិក-សមាជិកាគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ បន្តយុទ្ធនាការឃោសនារកសម្លេងឆ្នោតទ្រង់ទ្រាយធំលើកទី៣ ខណៈគណបក្សផ្សេងមានសកម្មភាពចែកខិត្តប័ណ្ណ និងចាក់មេក្រូតាមទីស្នាក់បក្សរៀងៗខ្លួន

    ក្នុងឱកាសចុះយុទ្ធនាការឃោសនាបោះឆ្នោតទ្រង់ទ្រាយធំជាលើកទី៣ នៅតាមសង្កាត់ទាំង១១ នៅរាជធានីភ្នំពេញ ដើម្បីជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ក្នុងការស្វែងរកសម្លេងឆ្នោតពីប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៨ ដោយមានការចូលរួមពីសមាជិក-សមាជិកាគណបក្សប្រជាជនកម្ពុជារាប់ពាន់នាក់នៅទីក្រុងកោះពេជ្រ សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណកម្មាធិការកណ្តាលចុះជួយរាជធានីភ្នំពេញ បានប្រាប់ប្រជាពលរដ្ឋអំពីអត្ថន័យ និងសារៈសំខាន់នៃគោលនយោបាយទាំង១១ចំណុច របស់គណបក្សប្រជាជនកម្ពុជា សម្រាប់ការកសាង និងការពារមាតុភូមិឆ្នាំ២០១៨-២០២៣ ។ គោលនយោបាយទាំងអស់នេះ គឺជាចក្ខុវិស័យ និងផែនការសកម្មភាពរយៈពេល៥ឆ្នាំ ដែលគណបក្សត្រូវអនុវត្តន៍ ដើម្បីលើកកម្ពស់គុណភាពជីវិត និងជីវភាពរស់នៅរបស់ប្រជាជន និងដើម្បីបន្តដឹកនាំប្រទេសកម្ពុជាឆ្ពោះទៅរកការអភិវឌ្ឍលើគ្រប់វិស័យ ។ ជាមួយគ្នានេះ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ក៏បានថ្លែងនូវសារនយោបាយរបស់ប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលមានខ្លឹមសារផ្តោតសំខាន់ទៅលើសមិទ្ធផលចម្បងៗ និងស្នាដៃដឹកនាំរយៈពេល៣៩ឆ្នាំ របស់គណបក្សប្រជាជនកម្ពុជា ក្នុងការស្តារ និងអភិវឌ្ឍន៍ប្រទេស ចេញពីគំនរផេះផង់នៃភ្លើងសង្គ្រាម រហូតទទួលបានសុខសន្តិភាព និងវឌ្ឍនភាព ព្រមទាំងកិត្តិនាមល្បីរន្ទឺនៅលើឆាកអន្តរជាតិ ។ បន្ថែមលើនេះ សម្តេចអនុប្រធានគណបក្សប្រជាជនកម្ពុជា ក៏បានថ្លែងអំណរគុណដល់សមាជិក-សមាជិកាទាំងអស់ ដែលកន្លងមក បានជឿជាក់មកលើការដឹកនាំរបស់រាជរដ្ឋាភិបាល ។ សម្តេចក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងរាជធានីភ្នំពេញ និងនៅទូទាំងប្រទេសទាំងអស់…

  • លោក ថោង ខុន ចុះសួរសុខទុក្ខអាជីវករ ក្នុងផ្សារកំពង់ថ្ម

    កំពង់ធំ  ៖ លោក ថោង ខុន ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកបារាយណ៍ បានជួបសំណេះសំណាលជាមួយសមាជិក សមាជិកាបក្ស នៅឃុំបល្លង័្គ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ប្រមាណ ១០០០០នាក់  ឮកាលពីថ្ងៃទី២១  ខែកក្កដា ឆ្នាំ២០១៨ ។

  • លោកជំទាវ ជូ ប៊ុនអេង បានជំរុញអោយសមាជិកសមាជិកាអ្នកសង្កេតការណ៍ត្រូវសិក្សាពីច្បាប់បោះ ឆ្នោតដើម្បីអោយការបោះឆ្នោតប្រព្រឹត្តរលូននិងយុត្តិធម៌

    លោកជំទាវ ជូ ប៊ុនអេង បានជំរុញអោយសមាជិកសមាជិកាអ្នកសង្កេតការណ៍ត្រូវសិក្សាពីច្បាប់បោះ ឆ្នោតដើម្បីអោយការបោះឆ្នោតប្រព្រឹត្តរលូននិងយុត្តិធម៌

    កំពង់ឆ្នាំងៈ លោកជំទាវ ជូ ប៊ុនអេង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជានិងជាប្រធានក្រុមការងារចុះជួយក្រុងកំពង់ឆ្នាំងបានជំរុញអោយសមាជិក សមាជិកា អ្នកសង្កេតការណ៍ការិយាល័យបោះឆ្នោតក្នុងក្រុងកំពង់ឆ្នាំងត្រូវសិក្សាពីច្បាប់បោះឆ្នោតដើម្បីអនុវត្តអោយបានតាមតួនាទីរបស់ខ្លួននិងពិនិត្យមើលដំណើរការបោះឆ្នោតអោយប្រព្រឹត្តទៅដោយរលូនយុត្តិធម៌ស្របតាមឆន្ទៈរាស្រ្តហើយលទ្ធផលនៃការបោះឆ្នោតអាចទទួលយកបានទាំងអស់គ្នាក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនិតិកាលទី៦នេះ។  លោកជំទាវបានជំរុញបែបនេះនារសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៨ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំងក្នុងពិធីជួបសំណេះសំណាលជាមួយសមាជិកសមាជិកាចំនួន២២៤នាក់ត្រៀមធ្វើជាអ្នកសង្កេតការណ៍ជាតិពិនិត្យការបោះឆ្នោតជ្រើសតាំងតំណារាស្រ្តនិតិកាលទី៦នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ។

  • ពិធីបញ្ចុះបឋមសិលាសាងសង់ទីលានគ្រាប់ពិតនៅភ្នំជំរាយក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់សម្តេចពិជ័យសេនា ទៀ បាញ់

    ពិធីបញ្ចុះបឋមសិលាសាងសង់ទីលានគ្រាប់ពិតនៅភ្នំជំរាយក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់សម្តេចពិជ័យសេនា ទៀ បាញ់

    កំពង់ឆ្នាំង៖ នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៨នេះ សម្តេចពិជ័យសេនា ទៀបាញ់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ បានអញ្ជើញជាអធិបតីក្នុងពិធី​បញ្ចុះបឋមសិលាសាងសង់ពិធីបើកការដ្ឋាន សាងសង់អគារទីលានបាញ់គ្រាប់ពិតរបស់កងយោធពលខេមរភូមិន្ទ នៅឃុំពាម ស្រុកសាមគ្គីមានជ័យ (តំបន់ភ្នំជុំរាយ) ខេត្តកំពង់ឆ្នាំង។ នាឱកាសនោះ សម្តេចជិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ បានលើកឡើងថា ការសាងសង់ទីលានបាញ់គ្រាប់ពិតនៅភ្នំជុំរាយនេះ គឺដើម្បីត្រៀមខ្លួនទទួលធ្វើជាផ្ទះ ម្ចាស់ បាញ់គ្រាប់កាំភ្លើងដៃថ្មើរជើងរបស់បណ្តាប្រទេស នៅក្នុងតំបន់អាស៊ាន នាពេលខាងមុខដ៏ខ្លីនេះ។

  • រដ្ឋមន្ដ្រីក្រសួងសុខាភិបាល ដឹកនាំក្រុមគ្រូពេទ្យ​ចុះពិនិត្យព្យាបាលប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ ដោយឥតគិតថ្លៃ នៅខេត្តកំពង់ស្ពឺ

    (កំពង់ស្ពឺ)៖ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង នៅថ្ងៃទី២១​ ខែកក្កដា ឆ្នាំ២០១៨ នេះ បានដឹកនាំក្រុមគ្រូពេទ្យ និងសហជាមួយអាជ្ញាធរមានសមត្ថកិច្ច ដែលដឹកនាំដោយគណៈអភិបាលខេត្ដកំពង់ស្ពឺ លោក វី សំណាង ចុះទៅពិនិត្យ និងព្យាបាលប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ ដែលរងគ្រោះមហន្ដរាយ ដោយទឹកជំនន់ នៅក្រុងច្បារមន ខេត្ដកំពង់ស្ពឺ ។ ក្នុងឱកាសនោះ លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង បានណែនាំ​អប់រំ និងអំពាវដល់ប្រជាពលរដ្ឋ ត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះសុវត្ថិភាពកុមារតូចៗ កុំឲ្យចុះងូតទឹក ឬហែលទឹកនៅពេលទឹកជំនន់ ពេលទឹកលិចត្រូវដាក់សញ្ញាសម្គាល់ ឬដាក់បន្លាស្រាស់ នៅកន្លែងដែលមានរណ្ដៅ ឬស្រះ ហើយបន្ទាប់ពីទឹកជំនន់ ត្រូវសម្អាតគ្រប់ទីកន្លែងជុំវិញគេហដ្ឋានឲ្យមានអនាម័យល្អ ពិសេសអណ្ដូងទឹក ត្រូវតែស្ដារលាងសម្អាតចេញទាំងអស់ ។ សម្រាប់ស្ដ្រីមានផ្ទៃពោះ ត្រូវទៅពិនិត្យសុខភាពឲ្យបានទៀងទាត់ នៅមណ្ឌលសុខភាពណាមួយ ដែលមានទីទួលមានសុវត្ថិភាព និងត្រូវនាំកុមារទៅចាក់ថ្នាំបង្ការ ឲ្យបានទៀងទាត់ តាមការកំណត់ ទោះបីជាមានទឹកជំនន់ក៏ដោយ។ ប្រសិនបើ មានពស់ចឹក សូមប្រញាប់បញ្ជូនជនរងគ្រោះ ទៅកាន់មណ្ឌលសុខភាព…

  • ពិតជាអស្ចារ្យ ! លោកឧកញ៉ាវ័យក្មេង ចាប់ដៃគ្នាជាមួយតារាចម្រៀងដ៏ល្បី លើគម្រោងដីឡូតិ៍ផ្លូវជាតិលេខ៣

    ភ្នំពេញ ៖ ពិធីចុះកិច្ចសហប្រតិបត្តិការរវាងលោកឧកញ៉ា ឡេង​ ណាវ៉ាត់ត្រា​ ជាមួយនឹងតារាចម្រៀង ព្រាប សុវត្ថិ លើគំរោងដីឡូតិ៍របស់លោកឧញ៉ា ឡេង ណាវ៉ាត់ត្រា បានប្រកាសនូវដំណឹងសម្រាប់លើកទឹកចិត្តអតិថិជនដែលទិញដីឡូតិ៍មួយឡូតិ៍ៗ ថែមម៉ូតូមួយគ្រឿងក្នុងរដូវកាលបើកថ្មី នារសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៨។