-
លោក ម៉ៃ ប៉ុមប៉េអូ ព្រមានថា សហរដ្ឋអាម៉េរិកមិនភ័យខ្លាចការគំរាមរបស់អ៊ីរ៉ង់ឡើយ ទោះក្នុងកម្រិតខ្ពស់ប៉ុនណាក៏ដោយ
សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាហ្វហ្គានីស្ថានលោក ហាសាន់ រ៊ូហានី កាលពីថ្ងៃអាទិត្យ ម្សិលមិញនេះ (ម៉ោងក្នុងតំបន់) បានចេញមុខប្រមានសហរដ្ឋអាម៉េរិកថា កុំបង្ក ឬបង្កើនជម្លោះជាមួយប្រទេសរបស់លោកជាដាច់ខាត ព្រោះថា ជម្លោះជាមួយអ៊ីរ៉ង់នឹងក្លាយជាសង្រ្គាមដ៏ធំបំផុតមិនធ្លាប់មានពីមុនមក។
-
ក្រុមបាល់ទាត់គ្រួសារប៊ីចេង ក្លាយជាម្ចាស់ជើងឯកពានរង្វាន់ KMH Cup ២០១៨ ជាមួយនឹងប្រាក់រង្វាន់ ១២,០០០ ដុល្លារ
ក្រុមគ្រួសារប៊ីចេងក្លាយជាម្ចាស់ជើងឯក ពានរង្វាន់ KMH Cup ប្រចាំឆ្នាំ២០១៨ ដោយយក ឈ្នះក្រុម ដោនថោន ក្នុងលទ្ធផល ២:១ នៅវគ្គបន្ថែមម៉ោង ក្រោយពីស្មើរគ្នា ១:១ ត្រឹម ៩០នាទី នៅវគ្គផ្តាច់ព្រ័ត្រ កាលពីសប្តាហ៍មុន ។
-
ពិធីសំណេះសំណាលជាមួយកម្មករ កម្មការនី ទូទាំងស្រុកអូររាំងឪ ខេត្តត្បូងឃ្នុំ
ឯកឧត្តម សាយ សំអាល់ ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកអូររាំងឪ និងជាបេក្ខជនតំណាងរាស្រ្តមណ្ឌលត្បូងឃ្មុំ បានជួបសំណេះសំណាលជាមួយកម្មករ កម្មការនី ប្រមាណជាង១ពាន់នាក់ នាព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៨។ ឯកឧត្តម សាយ សំអាល់ បានលើកឡើងអំពីស្ថានភាពនយោបាយ និងស្ថានការណ៍បច្ចុប្បន្នរបស់ប្រទេសកម្ពុជា ដល់កម្មករ កម្មការនី ឱ្យបានដឹងកាន់តែច្បាស់ពីប្រវត្តិសាស្រ្តដ៏ជូរចត់របស់កម្ពុជា រហូតក្លាយទៅជាប្រទេសមានការអភិវឌ្ឍរីកចម្រើន ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។
-
ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន អំពាវនាវឲ្យប្រជាពលរដ្ឋស្រុកថ្មពួក ទៅបោះឆ្នោតដើម្បីបំពេញកាតព្វកិច្ចជាពលរដ្ឋល្អ ដើម្បីបន្តសន្តិភាព និងសម្បូររុងរឿង
បន្ទាយមានជ័យ ៖ ថ្ងៃច័ន្ទ១១កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ពស.២៥៦២ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៨ ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្រ្តី អ្នកតំណាងរាស្រ្ត ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ និងលោកជំទាវ ម៉ៅ ម៉ាល័យ អមដំណើរដោយក្រុមការងារថ្នាក់ជាតិ ខេត្ត ក្រុង ស្រុក និងមូលដ្ឋាន អញ្ជើញជាអធិបតីក្នុងពីធីសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវផ្លូវខេត្តលេខ២៥៦៣ប្រវែង២២.៣គីឡូម៉ែត្រភ្ជាប់ពីថ្មពួក ផ្លូវជាតិលេខ៥៦ ទៅដល់បឹងត្រកួនផ្លូវជាតិលេខ៥៨ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ក្រោមហិរញ្ញប្បទានពីធនាគារអភិវឌ្ឍអាស៊ី (ADB)និងបន្តជួបសំណេះសំណាលជាមួយសមាជិក សមាជិកា ប្រជាពលរដ្ឋ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ដែលមានអ្នកចូលរួមជាង៤១០០នាក់។
-
ហេតុការណ៍បាញ់ប្រហារដ៏អាក្រក់មួយនៅប្រទេសកាណាដា សម្លាប់ជីវិតមនុស្សម្នាក់ និងរបួស៩នាក់
កាណាដា៖ ប្រព័ន្ធផ្សព្វផ្សាយកាណាដាបានរាយការណ៍ថា មនុស្ស៩នាក់បានរងរបួស និងម្នាក់ទៀត បានបាត់បង់ជីវិត បន្ទាប់ពីខ្មាន់កាំភ្លើងម្នាក់ បានធ្វើសកម្មភាពបាញ់ប្រហារនៅកន្លែងទីប្រជុំជនមួយ ស្ថិតនៅក្នុងទីក្រុងតូរ៉ុនតូ ខេត្តអនតារីយ៉ូ ភាគអាគ្នេយ៍ប្រទេស។
-
ចំនួនមនុស្សស្លាប់ និងបាត់ខ្លួនកើនឡើងជិត៤០នាក់ ដោយសារការវាយប្រហាររបស់ខ្យល់ព្យុះទីហ្វុង សុនទិញ នៅប្រទេសវៀតណាម
វៀតណាម៖ យោងតាមប្រភពរបស់អាជ្ញាធរវៀតណាមក្នុងតំបន់ បានរាយការណ៍ ថាតួលេខជនរងគ្រោះបាត់បង់ជីវិតកើនដល់២២នាក់ហើយ និង១២នាក់ផ្សេងទៀត កំពុងបាត់ខ្លួននៅឡើយនៅឯតំបន់ភាគកណ្ដាល និងភាគខាងជើងប្រទេសដោយសារតែគ្រោះមហន្តរាយទឹកជំនន់ និងបំណាក់ដីដ៏អាក្រក់មួយ ដែលបង្កឡើងពីខ្យល់ព្យុះទីហ្វុង សុនទិញ ។
-
លោក ថោង ខុន ជួបសំណេះសំណាលសមាជិកបក្ស ប្រមាណជាង១០០០នាក់ និងចុះសួរសុខទុក្ខអាជីវករ ក្នុងផ្សារតាំងគោក
លោក ថោង ខុន ជួបសំណេះសំណាលសមាជិកបក្ស ប្រមាណជាង១០០០នាក់ និងចុះសួរសុខទុក្ខអាជីវករ ក្នុងផ្សារតាំងគោក
-
មន្រ្តីបក្ស ស្នើឲ្យសមាជិក សមាជិកាបក្ស ពង្រឹងកម្លាំងនៅតាមមូលដ្ឋានឲ្យបានរឹងមាំ ខណៈការបោះឆ្នោតជ្រើសរើស តំណាងរាស្រ្តនីតិកាលទី៦ ខិតជិតចូលមកដល់
កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៨ ឯកឧត្តម ឡូវ ហ៊ឺង ប្រធានក្រុមការងារចុះជួយឃុំទងត្រឡាច និងលោកឧកញ៉ា ជា លាងហុង បានអញ្ជើញជួបសំណេះសំណាល និងទទួលទានបបរសាមគ្គី ក្រោមទិសស្លោក «ប្រទេសជាតិមានការរីកចម្រើន» នៅក្នុងបរិវេណវត្តខ្ទឹង ស្ថិតក្នុងភូមិខ្ទឹង ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ លោកឧកញ៉ា ជា លាងហុង មានប្រសាសន៍ក្រើនរម្លឹក និងស្នើសុំឲ្យសមាជិកសមាជិកាបក្ស ពង្រឹងកម្លាំងនៅតាមមូលដ្ឋានឲ្យបានរឹងមាំ ប្រមូលផ្តុំ ជាធ្លុងសាមគ្គីឲ្យបានល្អ និងត្រូវដាក់ចិត្តមានជំនឿជឿជាក់ទៅលើការដឹកនាំដ៍ត្រឹមត្រូវរបស់គណបក្សប្រជាជនមានគោលជំហរយ៉ាងពិតប្រាកដដើម្បីប្រែក្លាយកម្ពុជាទៅជាប្រទេសមានការរីកចម្រើនលើ គ្រប់វិស័យ និងការឈានទៅរកប្រទេសមានកំណើនសេដ្ឋកិច្ចខ្ពស់។
-
បើករ៉ឺម៉កម៉ូតូបត់ត្រឡប់ក្រោយមិនប្រយ័ត្នត្រូវម៉ូតូមួយគ្រឿងទៀតបុកចំពាក់កណ្ដាលក្រឡាប់ផ្ងារជើង
ភ្នំពេញ៖ បុរសវ័យចំណាស់ម្នាក់បើករឺម៉កម៉ូតូមួយបត់ត្រឡប់ក្រោយមិនប្រយ័ត្នត្រូវម៉ូតូYAMAHA FZ បើកបុកចំពាក់កណ្ដាលរ៉ឺម៉កបណ្ដាលឲ្យក្រឡាប់ផ្ងារជើង និងរងរបួសភាគីម៉ូតូចំនួនពីរនាក់។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១២និង២០នាទីរំលង អាធ្រាតឈានចូលថ្ងៃទី២៣ ខែកក្ដដា ឆ្នាំ២០១៨ តាមបណ្ដោយផ្លូវព្រះស៊ីសុវត្ថិ ក្នុងសង្កាត់ផ្សារកណ្ដាល១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
-
រថយន្តបុកជាមួយម៉ូតូក្នុងទិសដៅបញ្ច្រាស់គ្នាពេញទំហឹង បណ្ដាលឲ្យយុវជនភាគីខាងម៉ូតូស្លាប់យ៉ាងអាណោចអាធ័ម
ភ្នំពេញ ៖ យុវជនម្នាក់ បានបោកក្បាលនឹងថ្នល់ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ បន្ទាប់ពីជិះម៉ូតូទៅបុកជាមួយរថយន្តក្នុងទិសដៅបញ្ច្រាស់គ្នាយ៉ាងពេញទំហឹង កាលពីវេលាម៉ោង២១:១៥នាទីយប់ ថ្ងៃអាទិត្យ ១០កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធស័ក ព.ស២៥៦២ ត្រូវនិងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវជាតិលេខ២ ត្រង់ចំណុចមុខរោងម៉ាស៊ីន ស្ថិតក្នុងភូមិកណ្តាល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ។