Category: ព័ត៌មាន

  • សមាគមនារីខេត្តពោធិ៍សាត់ ប្រគេនទៀនវស្សា និងទេយ្យវត្ថុ ដល់ព្រះសង្ឃគង់ចាំព្រះវស្សា៤វត្ត និងបូជនីយដ្ឋានឧកញ៉ា ឃ្លាំង មឿង និងជំទាវ ខាន់ ខៀវ

    (ពោធិ៍សាត់)៖ថ្ងៃទី២១-២២ ខែកក្កដា ឆ្នាំ២០១៨នេះក្នុងរដូវបុណ្យចូលព្រះវស្សាឆ្នាំនេះ សាខាសមាគមនារីខេត្ត បាននាំយកទៀនវស្សា និងទេយ្យវត្ថុប្រគេនដល់ព្រះសង្ឃចំនួន ៤វត្តរួមមាន៖ វត្តពាលញែក ក្នុងសង្កាត់ផ្ទះព្រៃ, វត្តកែវមុន្នី ក្នុងសង្កាត់ព្រៃញី, វត្តតាំងយ៉ ក្នុងឃុំប្រម៉ោយ, វត្តដីក្រហម ក្នុងឃុំអន្លង់រាប និងបូជនីយដ្ឋានឧកញ៉ា ឃ្លាំង មឿង និងជំទាវ ខាន់ ខៀវ ដោយក្នុងមួយវត្ត ប្រគេនទៀនវស្សា១គូ, អង្ករ១០០គីឡូក្រាម, មី២កេស, ទឹកសុទ្ធ៤យួរ, ទឹកក្រូច១កេស, ទឹកផ្លែឈើ១កេស, ប្រេងឆា៥លីត្រ, ខ្ទឹមស២គីឡូក្រាម, សៀងផ្អែម៥គីឡូក្រាម ក្រៅពីនោះមានទឹកត្រី ទឹកស៊ីអ៊ីវ តែ ស្ករស សាប៊ូម្សៅ ទៀន ធូប និងបច្ច័យ១លានរៀល សរុបជាថវិកា ១លាន៩០ម៉ឺនរៀល ។

  • លោក​ស្នងការរង​នគរបាល​ខេត្ត​កំពង់ឆ្នាំង អញ្ជើញ​ជាអធិបតី​ក្នុងពិធីផ្សព្វផ្សាយស្តីពីច្បាប់បទបញ្ជា នីតិវិធី និងក្រមសីលធម៌ សម្រាប់ភ្នាក់ងារសន្តិសុខបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ ឆ្នាំ២០១៨

    កំពង់ឆ្នាំង: ថ្ងៃចន្ទ ១១កើត ខែទុតិយាសាឍ ឆ្នាំចសំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៨ នៅអធិការដ្ឋាននគរបាលស្រុករលាប្អៀរ បានប្រារព្ធពិធីផ្សព្វផ្សាយស្តីពីច្បាប់បទបញ្ជា នីតិវិធី និងក្រមសីលធម៌ សម្រាប់ភ្នាក់ងារ សន្តិសុខបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ ឆ្នាំ២០១៨ ក្រោម​អធិបតីភាព​លោកឧត្តមសេនីយ៍ត្រី ប៉ុល វុទ្ធី ស្នងការរងនគរបាលខេត្តកំពង់ឆ្នាំង។

  • ស្ថានភាពទឹកជំនន់បានស្រកនៅផ្នែកខាងលើ ប៉ុន្តែកើនឡើងនៅផ្នែកខាងក្រោម

    ភូមិចំនួន៤២ ក្នុងចំណោមឃុំចំនួន៩ បានជន់លិចដោយទឹកជំនន់ និងធ្វើឱ្យប៉ះពាល់លំនៅដ្ឋាន២៨៥ខ្នង ស្រូវ១០០៧ហិកតា លិចផ្លូវប្រវែង៨០១០ម៉ែត្រ និងបាក់ទំនប់៩កន្លែង៖ លោក អ៊ូច សាវឿន អភិបាលស្រុករងកណ្តាលស្ទឹង បានប្រាប់ឱ្យដឹងថា ចាប់តាំងពីថ្ងៃទី១៧ កក្តដា ២០១៨ មកស្រុកកណ្តាលស្ទឹង បានរងគ្រោះដោយទឹកជំនន់ចំនួន៩ឃុំ រួមមា នឃុំដើមឬស ឃុំកណ្តោក និងឃុំជើងកើប ឃុំអន្លង់រមៀត ឃុំបារគូ ឃុំថ្មី ឃុំគោកត្រប់ ឃុំត្រពាំងវែង និងឃុំទ្រា ហើយប្រជាពលរដ្ឋដែលរងគ្រោះខ្លាំងជាងគេគឺឃុំដើមឬស្សី គឺលិចចទាំង១៤ភូមិ។ លោកបានបន្តថា ទឹកស្ទឹងព្រែកត្នោតបានជន់លិច លំនៅដ្ឋានប្រជាពលរដ្ឋសរុបចំនួន២៨៥ខ្នង ជន់លិចស្រូវអស់ចំនួន១០០៧ហិកតា ក្នុងនោះឃុំដើមឬស្ស រងគ្រោះធ្ងន់ជាងគេ លិចលំនៅដ្ឋានដល់ទៅ២៣៨ខ្នង ស្មើហ្នឹង២៥៤ខ្នងផ្ទះ និងស្រូវអស់ចំនួន៦០៤ហិកតា និងផ្លូវជាង៨គីឡូម៉ែត្រ។

  • សាខាកាំកុងត្រូលខេត្តពោធិ៍សាត់ចុះត្រួតពិនិត្យ និងរកឃើញទំនិញខូចគុណភាព៧មុខ លក់នៅផ្សារស្រែស្តុក និងផ្សារបន្ទាយយួនស្រុកកណ្តៀង

    ពោធិ៍សាត់៖ នៅព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៨នេះ សាខាកាំកុងត្រូលខេត្តពោធិ៍សាត់ បានសហការជាមួយមន្ទីរពាណិជ្ជកម្ម និងអាជ្ញាធរដែនដី បានចុះត្រួតពិនិត្យទំនិញម្ហូបអាហារ នៅផ្សារបន្ទាយយួន ផ្សារស្រែស្តុក និងផ្ទះលក់ទំនិញតាមផ្លូវក្នុងឃុំកញ្ជរ ស្ថិតក្នុងស្រុកកណ្តៀង ខេត្តពោធិ៍សាត់។

  • រថយន្ដកាមរីហាយប្រ៊ីដ ពន្លះម៉ូតូZoomerX ពីក្រោយពេញទំហឹង បណ្ដាលឲ្យរងរបួសធ្ងន់២នាក់

    ភ្នំពេញ៖ យុវជន និងយុវនារីពីរនាក់បានរងរបួសធ្ងន់ ហើយត្រូវបានរថយន្ដសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ក្រោយពីត្រូវរថយន្ដកាមរីហាយប្រ៊ីដ បើកមកបុកពីក្រោយយ៉ាងពេញទំហឹងអូសជិត១០០ម៉ែត្រទើបរថយន្ដបង្កឈប់ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវរលាម៉ោង២៣និង១៥នាទីយប់ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៨ នៅតាមបណ្ដោយផ្លូវ6R ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

  • ធនាគារពាណិជ្ជ ឈីហ្វ( ខេមបូឌា) ម.ក ត្រូវបានសម្ពោធដាក់ឲ្យដំណើរកាជាផ្លូវការ ទន្ទឹមនឹងដំណើរការនេះ សេដ្ឋកិច្ចកម្ពុជាត្រូវបានគេមើលឃើញថា រក្សាកំណើនរបស់ខ្លួនដដែល

     កម្ពុជា ធ្លាប់តែជាគំនរផេះផង់ ពេលនេះ អ្នកវិនិយោគិន មកបណ្តាក់ទុនជាហូរហែរ ។ សេដ្ឋកិច្ចកម្ពុជាត្រូវ​បានគេ​មើល​ឃើញថា រក្សាកំណើនរបស់ខ្លួនក្នុងរង្វង់៧%  ដំណើរការអភិវឌ្ឍគ្រប់វិស័យ នៅតែបន្ត ទៅមុខ។ នៅពេលនេះ ធនាគារពាណិជ្ជ ដែលមានឈ្មោះថា ឈីហ្វ( ខេមបូឌា) ម.ក ត្រូវបានសម្ពោធ​ដាក់ឲ្យដំណើរ​កាជាផ្លូវការ     នៅសណ្ឋាគារ សូហ្វីតែល ភ្នំពេញភូគីត្រា ។ ដំណាលគ្នានឹងការសម្ពោធនេះ  ឯកឧត្តម  ជា ចាន់តូ  ទេសាភិបាល​ធនាគារជាតិ នៃកម្ពុជា បានសម្ដែងនូវការស្វាគមន៍ និងអបអរសាទរ  ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ភាគទុន ធនាគារពាណិជ្ជ ឈីហ្វ ( ខេមបូឌា) ពី ភីអិលស៊ី  ទៅជាធនាគារពាណិជ្ជ ឈីហ្វ  (ខេមបូឌា) ម.ក ។     ការវិនិយោគរបស់ធនាគារពាណិជ្ជ ឈីហ្វ( ខេមបូឌា)ម.ក នាពេលនេះ  បានឆ្លុះបញ្ចាំងបន្ថែមទៀត  ពីជំនឿចិត្ត  ការគាំទ្រ និងការចូលរួមចំណែកកាន់តែ ច្រើនរបស់វិនិយោគិនបរទេស  មកលើវិស័យធនាគារ និងហិរញ្ញវត្ថុ​របស់​កម្ពុជា    ក្នុងការជម្រុញការអភិវឌ្ឍសេដ្ឋកិច្ចជាតិ …

  • អាជ្ញាធរស្រុកតាវែង ខេត្តរតនគិរី បានចាប់ផ្តើមជម្លៀសប្រជាជនទៅកាន់ទីទួលសុវត្ថិភាព ខណៈទឹកទន្លេសេសាន បានបន្តជន់ឡើងលើសកម្រិតប្រុងប្រយ័ត្ន

    អាជ្ញាធរស្រុកតាវែង ខេត្តរតនគិរី បានចាប់ផ្តើមជម្លៀសប្រជាជនទៅកាន់ទីទួលសុវត្ថិភាព ខណៈទឹកទន្លេសេសាន បានបន្តជន់ឡើងលើសកម្រិតប្រុងប្រយ័ត្ន។  យោងតាមក្រសួងធនធានទឹក គិតត្រឹមម៉ោង៥ ល្ងាចថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០១៨ នេះ ទឹកទន្លេសេសាន ក្នុងខេត្តរតនគិរី បានបន្តកើនឡើងដល់កម្ពស់៨ម៉ែត្រ២៥សង់ទីម៉ែត្រ គឺលើសកម្រិតប្រកាសឱ្យប្រុងប្រយ័ត្ន២៥សង់ទីម៉ែត្រ។ ទឹកបានបន្តជន់លិចចូល តំបន់ទំនាបមួយចំនួនបន្ថែមទៀតដែលនៅតាមដងទន្លេ ក្នុងស្រុកតាវែង អណ្តូងមាស វើនសៃ និងស្រុកអូរយ៉ាដាវ ។ ពេលនេះអាជ្ញាធរស្រុកតាវែង កំពុងធ្វើការជម្លៀសប្រជាជនទៅកាន់ទីទួលសុវត្ថិភាពជាបណ្តើរៗ៕ម.ន

  • ឧបាយកលពិសពុលរបស់ពួកឧទ្ទាមក្រៅច្បាប់កំពុងបំពុលបរិយាកាសឆ្ពោះទៅរកការបោះឆ្នោត

    – ទណ្ឌិត សម រង្សី និយាយថា ការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ពោរពេញដោយអំពើហិង្សា? អំពើហិង្សាបែបអនាធិបតេយ្យកើតឡើងដោយការដឹកនាំរបស់ទណ្ឌិត សម រង្សី ដើម្បីបង្កចលាចលនៅក្នុងសង្គម។ ប៉ុន្តែរាជរដ្ឋាភិបាលកម្ពុជាទេ ដែលចាត់វិធានការបង្ក្រាប និងទប់ស្កាត់ បើពុំនោះទេ សង្គមកម្ពុជានឹងជួបនូវគ្រោះមហន្តរាយដូចពីអតីតកាលជាមិនខាន។ – ទណ្ឌិត សម រង្សី និយាយថាការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន មានតែនិរទណ្ឌភាព? ការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រកាន់ខ្ជាប់លទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ។ ដោយសារនីតិរដ្ឋនេះហើយ បានជារាជរដ្ឋាភិបាលកម្ពុជា ចាត់វិធានការផ្លូវច្បាប់ចំពោះអតីតបក្សប្រឆាំងដែលរំលោភច្បាប់នោះ។ មានតែពួកក្នុង និងក្រៅស្រុកដែលទាមទារឲ្យដោះលែងមេអតីតបក្សប្រឆាំង និងឲ្យអតីតបក្សប្រឆាំងរស់ឡើងវិញទេ ដែលចង់យកវប្បធម៌និទណ្ឌភាពមកដាក់នៅកម្ពុជានោះ។  – ទណ្ឌិត សម រង្សី ជាអ្នកនយោបាយមកធ្វើនយោបាយដោយយកកំហឹងមកដាក់ពីមុខ សងសឹកដើម្បីតបស្នងឪពុកគាត់ដែលត្រូវចោទថាក្បត់ជាតិ ចងគំនុំនឹងរបបរាជានិយម។ ហេតុនេះហើយបានជាទណ្ឌិត សម រង្សី ធ្វើប៉ាតណាប៉ាតណីមិនដឹងទិសតំបន់ ទោះប្រទេសជាតិធ្លាក់ទៅដល់ណាក៏ជននេះមិនខ្វល់ដែរ។ ទណ្ឌិត…

  • កីឡាករឆ្នើម Mesut Ozil ប្រកាសចាកចេញពីជម្រើសជាតិ អាល្លឺម៉ង់

    កីឡាករឆ្នើម Mesut Ozil ប្រកាសចាកចេញពីជម្រើសជាតិ អាល្លឺម៉ង់

    កីឡាករឆ្នើមរបស់ក្រុមជម្រើសជាតិអាល្លឺម៉ង់ Mesut Ozil ទទួលរង​ពាក្យរិះគន់យ៉ាង​ច្រើនចំពោះ​រូបថតជា​​មួយប្រធានាធិបតីតួកគីលោក Tayyip Erdogan ខ្សែបម្រើប្រយុទ្ធរូបនេះ បាននិយាយនៅ​ថ្ងៃអាទិត្យ​ ទី២២ ​ខែកក្កដា​កន្លងទៅនេះ ថា គេនឹងចាកចេញពីក្រុមជម្រើស​ជាតិ​អាល្លឺម៉ង់ ។ កីឡាករឆ្នើមវ័យ ២៩​ឆ្នាំ រូបនេះបាន​បង្ហោះ​​​សារមួយនៅលើបណ្តាញសង្គម Twitter របស់​ខ្លួន​ថា ៖ «ជាមួយនឹងបេះ​ដូងដ៏ធ្ងន់​មួយ និងការពិចារ​ណាយ៉ាង​ច្រើន​លើ​​ហេតុការណ៍ថ្មីៗនេះ ខ្ញុំនឹងមិន​ចូល​រួមលេងឱ្យ​ក្រុម​​​ជម្រើស​​​ជាតិអាល្លឺម៉ង់ ទៀតទេលើឆាកអន្តរជាតិ ខណៈខ្ញុំមានអារម្មណ៍នៃ​ការរើស​អើងជាតិ​សាសន៍ ​និងភាពមិនមាន​ការគោរព» ។ រូបគេ​បានទម្លាយចំៗថា គេ​មានបេះ​ដូងពីរ​ចំណែក​គឺមួយ​ចំណែក​សម្រាប់អាល្លឺម៉ង់ និងមួយចំណែកទៀតសម្រាប់តួកគី ហើយវាពិតជាគួរឱ្យ​ស្ដាយបើសិន​គេមិន​បាន​ទៅជួបប្រធានាធិបតីតួកគីនោះទេ ។ សូមបញ្ជាក់ដែរថា កីឡាករ Mesut Ozil គឺជាកីឡាករដែល​ធ្លាប់​ឈ្នះពាន កីឡាករ​អាល្លឺម៉ង់​ឆ្នើម​ជាងគេចំនួន៥ឆ្នាំ ហើយក៏ជាអតីតសមាជិករបស់ក្រុម Schalke, Werder Bremen និង Real Madrid ។

  • អាស៊ីអឺរ៉ុបចាញ់វិសាខា ២-៤ សប្តាហ៍ទី១៥ ក្របខណ្ឌ​លិគ​កំពូលកម្ពុជា រដូវកាល ២០១៨

    ក្រុមម្ចាស់ផ្ទះ អាស៊ីអឺរ៉ុបយូណាយធីតបានប្រកួតចាញ់ក្រុមចំណូលថ្មី ដែលកំពុងឡើងជើង ខ្លាំង វិសាខា ដោយលទ្ធផល ២ទល់៤ នៅក្នុងការប្រកួតសប្តាហ៍ទី១៥ ជើងទី២ កាលពីចុងសប្តាហ៍កន្លងទៅ ថ្មីៗនេះ នៃក្របខ័ណ្ឌលីគកំពូលកម្ពុជា រដូវកាល ២០១៨ ។ ២គ្រាប់របស់ម្ចាស់ផ្ទះ អាស៊ីអឺរ៉ុប​យូណាយ​ធីត រកបានដោយកីឡាករ Gorge Kelechi Stanley នៅនាទី៤ និងរកបានដោយកីឡាករ Befolo Mbarga Jean Privat នៅនាទី៩០+៦ ខណៈ៤គ្រាប់ជ័យជម្នះរកបាន៣ពិន្ទុ របស់ក្រុមវិសាខា ធ្វើសម្រេដោយកីឡាករ Kyong Kun Kim នៅនាទី៤, Hyok Chol Ri នៅនាទី៣២, កីឡាករ កែវ សុខផេង នៅនាទី៥៦ និងធ្វើបានសម្រេចបាន២គ្រាប់ដោយកីឡាករ ម៉ាត់ សាក់រវី នៅនាទី៩០+១ ។