-
ចិន និងរ៉ាវ៉ាន់ដា សន្យាបើកទំព័រសករាជថ្មី ក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគី
រ៉ាវ៉ាន់ដា៖ ប្រធានាធិបតីរ៉ាវ៉ាន់ដា លោក ផូល កាហ្គាមេ និងសមភាគីចិន លោក ស៊ី ជិនពីង បានព្រមព្រៀងថា នឹងខិតខំព្យាយាមលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងទ្វេភាគី ក្នុងគោលបំណងនំាយកអត្ថប្រយោជន៍បន្ថែមទៀតដល់ប្រទេស និងប្រជាជនចិន ក៏ដូចជារ៉ាវ៉ាន់ដាផងដែរ។ ប្រធានាធិបតីចិន លោក ស៊ី ជិនពីង បានធ្វើដំណើរទៅដល់ប្រទេសរ៉ាដ្វាន់ដា កាលពីថ្ងៃអាទិត្យសប្តាហ៍មុននេះ (ម៉ោងក្នុងតំបន់) ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋជាលើកដំបូង ក្នុងនាមជាប្រមុខរដ្ឋចិនមកកាន់ប្រជា ជាតិអាហ្វ្រិកខាងកើតមួយនេះ ។
-
ប្រធានាធិបតីហ្វីលីពីនប្តេជ្ញាបង្កើនការប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀនខុសច្បាប់ ដោយមិនខ្វល់ពីក្រុមឃ្លំាមើលសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ
ហ្វីលីពីន៖ នាឱកាសថ្លែងសុន្ទរកថាទៅកាន់សម័យប្រជុំសភា នៅក្នុងថ្ងៃ ច័ន្ទ ម្សិល មិញនេះ ប្រធានាធិបតីហ្វីលីពីនលោក រ៉ូទ្រីហ្គោ ឌូតឺតេ បានសន្យាថា រដ្ឋបាល របស់លោកនឹងបង្កើនការប្រយុទ្ធប្រឆំាងឮការជួញដូរគ្រឿងញៀនខុសច្បាប់ ហើយ ថា នឹងបន្តបោសសម្អាតក្រុមជួញដូរគ្រឿងញៀន និង អ្នកប្រើប្រាស់រហូតទាល់តែ អស់ពីប្រទេស ។
-
កូរ៉េខាងជើងកំពុងអនុវត្តតាមការសន្យាជាមួយសហរដ្ឋអាម៉េរិកហើយ តាមរយៈ ការចាប់ផ្ដើមបំផ្លាញទីតាំងបាញ់សាកល្បងគ្រាប់រ៉ុក្កែតរបស់ខ្លួន
កូរ៉េខាងជើង៖ អ្នកជំនាញមួយក្រុមបានអះអាងថា របបដឹកនំាក្រុងព្យុងយ៉ាងបាន ចាប់ផ្តើមបិទផ្នែកមួយ នៃទីតាំងធ្វើតេស្ដបាញ់គ្រាប់រ៉ុក្កែតដ៏សំខាន់របស់ខ្លួននៅភាគ អាគ្នេយ៍ប្រទេស ដែលនេះជាការអនុវត្តតាមកិច្ចព្រមព្រៀងរវាងប្រធានាធិបតីអាម៉េ រិកលោក ដូណាល់ ត្រាំ និងមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន នៅប្រទេស សិង្ហបុរី កាលពីខែមិថុនាកន្លងទៅ ។
-
អត់លុយទិញថ្នាំញៀន សម្រេចចិត្តឆក់ការបូបអ្នកដំណើរ ត្រូវប៉ូលិសក្រពួចជាប់បានម្នាក់
កណ្ដាល៖ យុវជនពីរនាក់ ចេះប្រើថ្នាំញៀនបាន៥ខែ ហើយអត់លុយទិញថ្នាំក៏បង្ខំចិត្តជិះម៉ូតូធ្វើសកម្មភាពឆក់ការបូបអ្នកដំណើរ កាលពីថ្ងៃច័ន្ទ ១១កើតខែទុតិយាសាឍ ឆ្នាំចរសំរិទ្ឋស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោង១៩និង៤០នាទីយប់ នៅចំណុចផ្លូវជាតិលេខ០៤ ភូមិចុងបង្គោល ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។
-
រដ្ឋមន្ត្រីក្រសួងការពារជាតិបានអះអាងថា កងទ័ពកម្ពុជាកំពុងស្ថិតនៅក្រៅប្រទេសអាចវិលត្រលប់មកចូលរួមបោះឆ្នោតបាននៅថ្ងៃទី២៩ខែកក្កដានេះ ស្របពេលដែលបេសកកម្មត្រូវបានបញ្ចប់ជាស្ថាពរ
ថែ្លងនៅក្នុងពិធីទទួលដំណើរនិវត្តន៍មកវិញកងកម្លាំងដែលត្រូវបានបញ្ចប់បេសកកម្មក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ មកពីសាធារណរដ្ឋម៉ាលី និងប្រទេសស៊ូដង់ខាងត្បូងដែលបានប្រារព្វធ្វើឡើងនៅទីស្តីការគណៈរដ្ឋមន្ត្រី សម្តេចពិជ័យសេនា ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិបានមានប្រសាសន៍ថាកងទ័ពដែលកំពុងស្ថិតនៅក្រៅប្រទេស ក៏អាចចូលរួមបោះឆ្នោតបានដែរ ប្រសិនបើត្រូវបានបញ្ចប់បេសកកម្មជាស្ថាពរហើយនោះ។
-
ទឹកជំនន់ទន្លេសេសាននៅផ្នែកខាងលើ បានចាប់ផ្តើមស្រកចុះវិញហើយ
ខេត្តរតនគិរី៖ គិតត្រឹមម៉ោង៦ ព្រឹកថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ២០១៨ នេះ ទឹកទន្លេសេសាននៅផ្នែកខាងលើ ចំណុចឃុំសេសាន ស្រុកអូរយ៉ាដាវ បានចាប់ផ្តើមស្រកចុះវិញហើយ។ ចំណែកនៅផ្នែកខាងក្រោម ចំណុចឃុំកាចូន ស្រុកវើនសៃ ទឹកបានបន្តកើនឡើងដល់កម្ពស់ ៩,៣៤ ម គឺលើសកម្រិតប្រកាសឱ្យប្រុងប្រយ័ត្ន ១,៣៤ ម។ ទឹកនៅផ្នែកខាងក្រោម នឹងបន្តកើនឡើងមួយកម្រិតបន្ថែមទៀត រួចនឹងចាប់ស្រកចុះវិញជាបន្តបន្ទាប់នៅរសៀលថ្ងៃនេះ៕
-
ប្រជាពលរដ្ឋខ្មែរ-អាម៉េរិកាំង រស់នៅទីក្រុង Lowell រដ្ឋ Massachusetts សហរដ្ឋអាម៉េរិក អំពាវនាវឲ្យជនរួមជាតិខ្មែរទាំងអស់ ទៅចូលរួមបោះឆ្នោតនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះកុំបីខាន
ប្រជាពលរដ្ឋខ្មែរ-អាម៉េរិកាំង រស់នៅទីក្រុង Lowell រដ្ឋ Massachusetts សហរដ្ឋអាម៉េរិក សូមធ្វើការអំពាវនាវឲ្យបងប្អូនជនរួមជាតិទាំងអស់ដែលរស់នៅក្នុងស្រុកខ្មែរ សូមទៅចូលរួមបោះឆ្នោតនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះកុំបីខាន ដើម្បីបន្តការអភិវឌ្ឍ និងពង្រឹងលទ្ធិប្រជាធិបតេយ្យ។
-
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ស្នើឲ្យប្រជាពលរដ្ឋត្រៀមឯកសារពាក់ព័ន្ធនឹងការបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ដើម្បីឲ្យដំណើរការនៃការបោះឆ្នោតរបស់យើងបានប្រព្រឹត្តទៅដោយរលូន
កឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ប្រធានគណៈពង្រឹងមូលដ្ឋានស្រុកខ្សាច់កណ្តាល និងស្រុកល្វាឯម បានអំពាវដល់សមាជិក សមាជិការបក្ស និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវត្រៀមឯកសារពាក់ព័ន្ធនឹងការបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ព្រោះថាបើយើងមានឯកសារគ្រប់គ្រាន់ហើយនោះ ដំណើរការនៃការបោះឆ្នោតរបស់យើងបានប្រព្រឹត្តទៅដោយរលូន ដោយបោះឆ្នោតជូនដល់អ្នកដែល យើងចង់បាន សម្រាប់ដឹកនាំប្រទេសជាតិ ឲ្យមានការអភិវឌ្ឍបន្ថែមទៀត។
-
ភារធារី នៃស្ថានទូតចិនប្រចាំនៅកម្ពុជា ជួបពិភាក្សាជាមួយថ្នាក់ដឹកនាំខេត្តព្រះសីហនុ លើបញ្ហាពង្រឹងសន្តិសុខសុវត្ថិភាព និងការអភិវឌ្ឍនៅខេត្តព្រះសីហនុ
ក្នុងឱកាសជួបពិភាក្សាការងាររវាង ភារធារី នៃស្ថានទូតចិនប្រចាំនៅកម្ពុជា និងថ្នាក់ដឹកនាំខេត្តព្រះសីហនុ កាលីពីថ្ងៃចន្ទ ១១កើត ខែទុតិយាសាឍ ឆ្នាំច ពស ២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៨ លោក ជា លី ភារធារីនៃស្ថានទូតចិន ប្រចាំនៅកម្ពុជា បានមានប្រសាសន៍ថា កម្ពុជា និងចិនគឺជាមិត្តល្អជាមួយគ្នា។ លោក លី បានកោតសរសើរថា អភិបាលខេត្តព្រះសីហនុ ដែលបានដឹកនាំអភិវឌ្ឍខេត្តឲ្យមានការប្រែប្រួលរីកចម្រើនលឿនគួរឲ្យកត់សម្គាល់។ ថ្មីៗនេះវត្តមានអាគារខ្ពស់ៗបាននឹងកំពុងរីកព្រោងព្រាតនៅក្នុងក្រុងព្រះសីហនុ។
-
រដ្ឋបាលខេត្តសៀមរាប ប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋ៣ភូមិ
សៀមរាប៖ នៅព្រឹកថ្ងៃទី២៣ កក្កដា ឆ្នាំ២០១៨កន្លងទៅនេះ វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន២ពាន់៥០ប័ណ្ណ ត្រូវបានប្រគល់ជូនបងប្អូនប្រជាពលរដ្ឋ ភូមិត្រពាំងសេះ ភូមិទកិ្សណខាងត្បូង និងភូមិវាល ក្នុងសង្កាត់គោកចក ក្រុងសៀមរាប។ ពិធីនេះ មានការអញ្ជើញចូលរួមពីសំណាក់អស់លោក លោកស្រីជាថ្នាក់ដឹកនាំ អាជ្ញាធរក្រុង សង្កាត់ និងប្រជាពលរដ្ឋ ប្រមាណជាង៧០០នាក់។