-
ព្យុះទីហ្វុង Ampil នឹងបង្កជាភ្លៀងធ្លាក់ខ្លាំងទៅលើរដ្ឋធានីប៉េកំាង ប្រទេសចិន
ចិន៖ យោងតាមប្រភពរបស់សេវាឧតុនិយមក្រុងប៉េកំាង បានឲ្យដឹងថា ខេត្តធាន ជីន ខេត្តហេប៉ី និងរដ្ឋធានីប៉េកាំងរបស់ប្រទេសចិន ត្រូវបានគេរំពឹងថា នឹងទទួលរងផលប៉ះពាល់ដែលបង្កឡើងពីភ្លៀងធ្លាក់ខ្លាំងនៅក្នុងថ្ងៃច័ន្ទ និងថ្ងៃអង្គារ៍ សប្តាហ៍នេះ (ម៉ោងក្នុងតំបន់) ដោយសារតែឥទ្ធិពលខ្យល់ព្យុះទីហ្វុង Ampil។ Ampil គឺជាខ្យល់ព្យុះទីហ្វុងទី១០ហើយនៅក្នុងឆ្នាំ២០១៨នេះ ដែលនឹងមកគំរាមកំហែងលើប្រទេសចិន ហើយដើម្បីឆ្លើយតបនឹងគ្រោះធម្មជាតិនេះដែរ រដ្ឋធានីប៉េកាំង សម្រេចប្រកាសអាសន្នក្នុងកម្រិតភ្លើងពណ៌ខៀវ ដែលជាសញ្ញាគ្រោះថ្នាក់ ត្រៀមខ្លួនទប់ទល់ជាមួយគ្រោះល្បាប់ភក់ និង បំណាក់ដីនៅតាមបណ្តាតំបន់ភ្នំ។ ក្រុមឃ្លាំមើលជាតិរបស់ចិនកាលពីល្ងាចថ្ងៃអាទិត្យ ម្សិលមិញនេះ (ម៉ោងក្នុងតំបន់) បានរំឭកឡើងវិញ នូវការប្រកាសអាសន្នក្នុងកម្រិតភ្លើងពណ៌លឿងអំពីទឹកភ្លៀង ដោយនិយាយថា ទីកន្លែងជាច្រើនដូចជាក្វាងស៊ី ក្វាងដុង ហៃណាន ជៀងស៊ូ និងសានទុង នឹងត្រូវទទួលរងការវាយប្រហារដោយភ្លៀងធ្លាក់ខ្លាំង។
-
ថ្នាក់ដឹកនាំធនាគារជាតិនៃកម្ពុជា នាំយកទៀនវស្សា និងគ្រឿងឧបភោគបរិភោគប្រគេនដល់ព្រះសង្ឃ នៅវត្តច័ន្ទបិរីវង្ស
ទៀនព្រះវស្សា និងគ្រឿងឧបភោគបរិភោគ ព្រមទាំងបច្ច័យជាច្រើនទៀត ត្រូវបានឯកឧត្តម ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា និងលោកជំទាវ ខៀវ ស៊ីណា ជា ចាន់តូ ព្រមទាំងឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ក្រោមឱវាទនៃធនាគារជាតិនៃកម្ពុជា បាននាំយកទៅវេរប្រគេនសម្តេចព្រះវនរ័ត កិត្តិឧទេសបណ្ឌិត ណយ ច្រឹក សម្តេចព្រះសង្ឃនាយកទី៣ នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះចៅអធិការវត្តច័ន្ទបិរីវង្សស្ថិតក្នុងខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ នាព្រឹកថ្ងៃ១០កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៨។
-
ហេតុការណ៍បាញ់ប្រហារដ៏អាក្រក់នៅប្រទេសកាណាដា ចំនួនមនុស្សរងរបួសកើនដល់១៣នាក់ និងស្លាប់ម្នាក់
កាណាដា៖ ប្រព័ន្ធផ្សព្វផ្សាយកាណាដាបានរាយការណ៍ថា ចំនួនមនុស្សទទួលរងរបួសកើនឡើងដល់១៣នាក់ និងម្នាក់ទៀតបានបាត់បង់ជីវិត បន្ទាប់ពីខ្មាន់កាំភ្លើងម្នាក់បានធ្វើសកម្មភាពបាញ់ប្រហារនៅកន្លែងទីប្រជុំជនមួយ ស្ថិតនៅក្នុងទីក្រុង តូរ៉ុនតូ ខេត្តអនតារីយ៉ូ ភាគអាគ្នេយ៍ប្រទេស។
-
ទឹកទន្លេសេសាន បានបន្តកើនឡើងលើសកម្រិតកម្ពស់ប្រកាសឱ្យប្រុងប្រយ័ត្នហើយ
គិតត្រឹមម៉ោង៣រសៀលថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០១៨នេះ ទឹកទន្លេសេសាន ក្នុងខេត្តរតនគិរី បានបន្តកើនឡើងដល់កម្ពស់៨,១០ ម គឺលើសកម្រិតកម្ពស់ប្រកាសឱ្យប្រុងប្រយ័ត្ន ០,១០ ម ហើយ គឺកើនឡើង១០សង់ទីម៉ែត្រ ក្នុងរយៈពេល១ម៉ោង និង៣០នាទី។ ពេលនេះ ទឹកទន្លេបានបន្តជន់លិចចូលតំបន់ទំនាបមួយចំនួន នៅក្នុងស្រុកអណ្តូងមាស តាវែង វ៉ឺនសៃ និងស្រុកអូរយ៉ាងដាវ៕
-
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ស្នើឲ្យប្រជាពលរដ្ឋអញ្ជើញទៅបោះឆ្នោតទាំងអស់គ្នា និងបោះឆ្នោតជូនគណបក្សដែលគិតប្រយោជន៍ជាតិជារួម និងមានការអភិវឌ្ឍដូចសព្ធថ្ងៃនេះ
ប្រធានគណៈពង្រឹងមូលដ្ឋានស្រុកខ្សាច់កណ្តាល និងស្រុកល្វាឯម បញ្ជាក់ថា តាមរយៈគោលនយោបាយ ឈ្នះ ឈ្នះ គណបក្សប្រជាជនកម្ពុជា បានធ្វើឲ្យប្រទេសជាតិទាំងមូលទទួលបានសន្តិភាពពេញលេញ និងសម្រេចបានឯកភាពជាតិ ឯករាជ្ភាពទឹកដីទាំងស្រុង ព្រមទាំងបានបញ្ចប់សង្គ្រាមរុំារ៉ៃជិត៣០ឆ្នាំមកនេះ។
-
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា និងក្រុមហ៊ុន Smart Axiata ប្រារព្ធពិធីបើកការដ្ឋានសាងសង់ហេដ្ឋារចនាសម្ព័ន្ធបណ្តាញទូរសព្ទចល័ត នៃមូលនិធិកាតព្វកិច្ចសេវាសកលទូរគមនាគមន៍ នៅខេត្តកំពង់ឆ្នាំង
ខេត្តកំពង់ឆ្នាំង៖ ក្រុមហ៊ុន Smart Axiata ដែលជាប្រតិបត្តិករទូរសព្ទចល័តឈានមុខគេក្នុងប្រទេស រួមជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានប្រកាសចាប់ផ្តើមបើកការដ្ឋានសាងសង់ហេដ្ឋារចនាសម្ព័ន្ធបណ្តាញទូរសព្ទចល័តថ្មី នៃមូលនិធិកាតព្វកិច្ចសេវាសកលទូរគមនាគមន៍ចំនួន៣១កន្លែង ដែលពិធីនេះ រៀបចំឡើងនៅខេត្តកំពង់ឆ្នាំង។
-
ក្រុមហ៊ុនផលិតកាហ្វេ Inthanin របស់ថៃដាក់បន្ថែមមុខម្ហូបថ្មីចំនួន២ គឺបារំាង និងថៃឦសាន ដើម្បីឆ្លើយតបនឹងកំណើននៃការគាំទ្រខ្លាំងរបស់អតិថិជននៅកម្ពុជា
ភ្នំពេញ៖ ស្របពេលមានការកើនឡើងនៃការគាំទ្រខ្លំាងរបស់អតិថិជនកម្ពុជា គណៈគ្រប់គ្រង ក្រុមហ៊ុនផលិតកាហ្វេ Inthanin របស់ប្រទេសថៃ បានសម្រេចចិត្តដាក់បន្ថែមមុខម្ហូបថ្មីចំនួន២ បន្ថែមទៀត គឺម្ហូបបារំាង និងម្ហូបថៃឦសាន ហើយការពង្រីកវិសាលភាពអាជីវកម្មរបស់ខ្លួននា ពេលនេះ ធ្វើឡើងគ្រាដែលបច្ចុប្បន្នកាហ្វេ Inthanin គ្រោងនឹងបើកសាខាថ្មីចំនួន៣សាខាបន្ថែម ទៀតនាពេលឆាប់ៗខាងមុខនេះ។ ថ្លែងក្នុងពិធីចុះហត្ថលេខាលើកិច្ចសហការអាជីវកម្ម លក់អាហារ និង ភេសជ្ជៈនៅហាងកាហ្វេ Inthanin មានទីតាំងស្ថិតនៅសង្កាត់បឹងកេងកង ខណ្ឌចំការមន រាជធានីភ្នំពេញ លោកស្រី ជីរ៉ាណាន់ វង្សមង្គល ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន RCG Retail ខេមបូឌា និង លោកស្រី វីផានៈដា កុនសុចរីត ជាអ្នកនាំយកនូវមុខម្ហូបថ្មីនេះបានមានប្រសាសន៍ថា ដោយមើលឃើញ ភាពរីកចម្រើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ក៏ដូចជាជីវភាពប្រជាជនកម្ពុជាកាន់តែប្រសើរឡើង ផងនោះ ធ្វើឲ្យក្រុមហ៊ុនផលិតកាហ្វេ Inthanin ស្វែងរកទីផ្សានៅកម្ពុជា។ បច្ចុប្បន្ន កាហ្វេ Inthanin កំពុងដំណើការលក់នៅលើទីផ្សារចំនួន២សាខាហើយនៅកម្ពុជា មួយកន្លែងរាជ ធានីភ្នំពេញ និងមួយកន្លែងទៀតនៅខេត្តសៀមរាប បន្ថែមលើនេះ ក្រុមហ៊ុនគ្រោងនឹងបើកបន្ថែម ៣…
-
រលកកម្តៅដ៏ខ្ពស់ក្នុងកម្រិត៤១.១អង្សាសេ កំពុងវាយប្រហារលើភាគខាងជើងទីក្រុងតូក្យូ ប្រទេសជប៉ុន
ជប៉ុន៖ សីតុណ្ហភាពក្នុងក្រុងមួយស្ថិតនៅភាគខាងជើងរដ្ឋធានីតូក្យូ បានកើនឡើងខ្លាំងជាប់ក្នុងកំណត់ត្រាថ្មីមួយរបស់ជប៉ុន ខណៈគ្រោះធម្មជាតិដ៏អាក្រក់ បាននិងកំពុងបង្កការគំរាមគំហែងទៅលើបណ្តាតំបន់ជាច្រើននៅប្រទេសអាស៊ីមួយនេះ។ គិតមកទល់រសៀលថ្ងៃច័ន្ទ នេះ (ម៉ោងក្នុងតំបន់) សីតុណ្ហភាពបានកើនឡើងដល់ ៤១.១អង្សាសេ ក្នុងទីក្រុងគូម៉ាហ្គាយ៉ា នៅលើកោះសៃតាម៉ា។
-
ទឹកជំនន់ស្ទឹងសំរោង ផ្លូវជាតិលេខ៤ បានចាប់ផ្តើមស្រកវិញហើយ
គិតត្រឹមម៉ោង២:៣០ នាទីរសៀលថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០១៨ នេះ ទឹកជំនន់ស្ទឹងសំរោង ត្រង់ចំណុចស្ពានសំរោង គីឡូម៉ែត្រលេខ១១៦ ភូមិស្ទឹងសំរោង ឃុំអូរបាក់រទេះ ស្រុកកំពង់សិលា ខេត្តព្រះសីហនុ បានចាប់ផ្តើមស្រកចុះវិញហើយ។ សូមជម្រាបថា នៅវេលាថ្ងៃត្រង់ថ្ងៃនេះ ទឹកស្ទឹងសំរោង ចំណុចស្ពានសំរោង គីឡូម៉ែត្រលេខ១១៦ បានហក់ឡើងជាថ្មី ព្រៀបនឹងចិញ្ចើមផ្លូវជាតិលេខ៤។ ប៉ុន្តែ មកដល់រសៀលថ្ងៃនេះ ទឹកបានចាប់ផ្តើមស្រកចុះវិញជាបណ្តើរៗហើយ៕ម.ន
-
ទឹកទន្លេសេសាន បានហក់ឡើងដល់កម្រិតកម្ពស់ប្រកាសឱ្យប្រុងប្រយ័ត្នហើយ
ទឹកទន្លេសេសាន បានហក់ឡើងដល់កម្រិតកម្ពស់ប្រកាសឱ្យប្រុងប្រយ័ត្នហើយ គិតត្រឹមម៉ោង ២ រសៀលថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០១៨ នេះ ទឹកទន្លេសេសាន ក្នុងខេត្តរតនគិរី បានបន្តជន់ឡើងដល់កម្ពស់ ៨ម៉ែត្រ ដែលជាកម្រិតកម្ពស់ប្រកាសឱ្យប្រុងប្រយ័ត្នហើយ។ ពេលនេះ ទឹកបានលិចចូលតំបន់ទំនាបមួយចំនួននៅតាមដងទន្លេ។