Category: ព័ត៌មាន

  • រដ្ឋបាលខេត្តព្រះសីហនុ ព្រមានដល់ម្ចាស់ទីតាំងអាជីវកម្ម ភោជនីយដ្ឋាន ផ្ទះសំណាក់ សណ្ឋាគារ បុរី និងអគារពាណិជ្ជកម្មណា ដែលមិនមានអាងចម្រោះទឹកកខ្វក់តាមលក្ខណៈស្តង់ដារបច្ចេកទេស

    នេះយោងតាមការបញ្ជាក់របស់ លោក ជាវ វិជ្ជាក់ អភិបាលរងខេត្តព្រះសីហនុ និងជាប្រធានក្រុមការងារគ្រប់គ្រងប្រព័ន្ធ អូរ ប្រឡាយ លូ និងអាងប្រព្រឹត្តិកម្មចម្រោះទឹកកខ្វក់  កាលពីព្រឹកថ្ងៃសុក្រ ៩រោច ខែបឋមាសាឍ ឆ្នាំច ពស២៥៦២ ត្រូវនឹងថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៨នេះ។ ជុំវិញបញ្ហា អូរ ប្រឡាយ លូទឹកស្អុយនេះដែរ លោក ជាវ វិជ្ជាក់ មានប្រសាសន៏បន្តថា៖ ខេត្តបានកំណត់តំបន់អទិភាព យកសង្កាត់លេខ៥សម្រាប់ដោះស្រាយដំបូងគេ ព្រោះទីនេះមានតំបន់ទំនាបហើយងាយជន់លិចនៅពេលមានភ្លៀងធ្លាក់ធំម្តង។ ក្រុមការងារបានធ្វើការកាយស្តាអូរឬផ្លូវទឹកមួយចំនួនរួចហើយ ដើម្បីដោះស្រាយបញ្ហាស្ទះផ្លូវទឹកបណ្តាលឲ្យជនលិចប៉ះពាល់ដល់ភូមិដ្ឋានប្រជាជន។ លោក បន្ថែមថា៖ កន្លងមកនេះក្រុមការងារបានខិតខំបំពេញការងារយ៉ាងសកម្មរាល់ថ្ងៃ ប៉ុន្តែនៅតែមានបញ្ហាប្រឈមជាច្រើនផងដែរក្នុងនោះបញ្ហាប្រឈមមួយដ៏សំខាន់គឺការចូលរួមរបស់ម្ចាស់អាជីវកម្ម និងប្រជាពលរដ្ឋខ្លះមិនទាន់បានចូលរូមឲ្យបានពេញលេញជាមួយអាជ្ញាធរនិងមន្ត្រីជំនាញពាក់ព័ន្ធនៅឡើយ។ សូមបញ្ជាក់ថាយុទ្ធនាការក្នុងរយៈពេលជាង១ខែនៃការចាប់ផ្តើមចុះអនុវត្តការងារគ្រប់គ្រងប្រព័ន្ធប្រឡាយ  អូរ លូ និងអាងចម្រោះទឹកកខ្វក់ ក្រុមការងារ បានរកឃើញថា មានទីតាំងអាជីវកម្មជាច្រើនមិនមានអាងប្រព្រឹត្តិកម្មចម្រោះទឹកសំអុយទេ។ តែយ៉ាងណា មានទីតាំងតិចតួច ដែលមានអាងចម្រោះ ក៏ប៉ុន្តែមិនស្របតាមស្តង់ដារបច្ចេកទេសនៅឡើយ បាននឹងកំពុងបង្ហូរចូលទៅសមុទ្រ។ បញ្ហានេះគឺជាចំណុចសំខាន់ដែលរដ្ឋបាលខេត្តព្រះសីហនុបាននឹងកំពុងព្រួយបារម្ភយ៉ាងខ្លាំង។ ទោះជាយ៉ាងណា លោក ជាវ វិជ្ជាក់ បានបញ្ជាក់យ៉ាងដាច់ខាតថា ម្ចាស់ទីតាំងអាជីវកម្មទាំងអស់ត្រូវតែមានអាងចម្រោះទឹកស្អុយមុននឹងបង្ហូរចូលទៅសមុទ្រ…

  • ប្រធានាធិបតីសហរដ្ឋអាម៉េរិកបន្ទោសមេដឹកនំាអាល្លឺម៉ង់ ពាក់ព័ន្ធនឹងការទិញឧស្ម័ន និងប្រេងពីរុស្ស៊ី

    វ៉ាស៊ីនតោន៖ នៅក្នុងសុន្ទរកថាមួយទៅកាន់អ្នកគំាទ្រនៅរដ្ឋម៉ុនតាណា ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ នៅក្នុងថ្ងៃព្រហស្បតិ៍ត សប្ដាហ៍នេះ (ម៉ោងក្នុងតំបន់) បានស្ដីបន្ទោសអាល្លឺម៉ង់ និងអធិការបតីប្រទេសមួយនេះ គឺលោកស្រី អាន់ ជែលឡា មឺគែល ទាក់ទិនទៅនឹងការទិញឧស្ម័ន និងប្រេងពីរុស្ស៊ី ខណៈចំណាយមិនគ្រប់គ្រាន់លើកញ្ចប់ថវិការបស់អង្គការណាតូ។ សហរដ្ឋអាម៉េរិកបានចំណាយដល់ទៅ៤ភាគរយនៃផលិតផលក្នុងស្រុកសរុប GDP របស់ខ្លួនលើវិស័យយោធា ចំនែកឯអាល្លឺម៉ង់មានគម្រោងចំណាយអោយដល់១.៥ ភាគរយ ស្របពេលអង្គការណាតូដាក់គោលដៅឱ្យប្រទេសជាសមាជិកចំណាយ លើយោធាយ៉ាងហោចណាស់២ភាគរយនៃផលិតផលក្នុងស្រុកសរុប GDP៕ មុននឹងត្រូវចូលរួមក្នុងកិច្ចប្រជុំអង្គការណាតូ នៅឯទីក្រុងព្រុចសែល ប្រទេសប៊ែលហ្សិក ចាប់ពីថ្ងៃទី១១ ដល់ទី១២ ខែកក្កដានេះ ប្រធានាធិបតីអាម៉េរិករូបនេះ បានឆ្លៀតចោទប្រកាន់ផងដែរថា អាល្លឺម៉ង់ចង់បានការការពារពីសហរដ្ឋអាម៉េរិកប្រឆាំង នឹងរុស្ស៊ី តែបែរជាកំពុងទិញប្រេង និងឧស្ម័នរាប់ពាន់លានដុល្លារពីរុស្ស៊ីទៅវិញ។ ការណ៍នេះគឺជាការលើកឡើងរបស់លោក ដូណាល់ ត្រាំ ដោយចង់សំដៅលើកិច្ចព្រមព្រៀងសាងសង់បំពង់ប្រេង Nord Stream-2 pipeline (ណត ស្ទ្រីមធូ ផាយឡាញ) រវាងអាល្លឺម៉ង់ និងរុស្ស៊ី ៕

  • យុទ្ធនាការឃុំស្អាត ភូមិស្អាត ផ្សារស្អាត ចូលរួមអបអរសាទរ ពិធីបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨នេះ

    យុទ្ធនាការឃុំស្អាត ភូមិស្អាត ផ្សារស្អាត ចូលរួមអបអរសាទរ ពិធីបើកយុទ្ធនាការឃោសនា​បោះឆ្នោតជ្រើសតាំង​តំណាងរាស្ត្រ​នីតិ​កាល​ទី៦ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨នេះ

  • សេចក្តីប្រកាសព័ត៌មានរបស់គណបក្សប្រជាជនកម្ពុជា

  • ស្ថិតក្រោមក្រសែភ្នែកអន្តរជាតិ៖ ប្រមុខការទូតសហរដ្ឋអាម៉រិកធ្វើដំណើរទៅដល់ប្រទេសកូរ៉េខាងជើងហើយ

    កូរ៉េខាងជើង៖ រដ្ឋមន្រ្តីការបរទេសអាម៉រិកលោក ម៉ៃ ប៉ុមប៉េអូ ធ្វើដំណើរទៅដល់រដ្ឋធានី ព្យុងយ៉ាង ហើយនៅក្នុងថ្ងៃព្រហស្បតិ៍ត សប្តាហ៍នេះ (ម៉ោងក្នុងតំបន់) ដោយរូបលោកកំពុងស្ថិតក្រោមក្រសែភ្នែកអន្តរជាតិ និងរងសំពាធខ្លាំងក្នុងការបង្កើតអោយមានសញ្ញាវិជ្ជមាននៃដំណើរវិវត្តន៍ ជុំវិញការរំសាយអាវុធនុយក្លេអ៊ែរ កូរ៉េខាងជើង ។ មន្រ្តីការទូតកំពូលរបស់សហរដ្ឋអាម៉េរិករូបនេះ បានផ្តល់រឿងរ៉ាវលម្អិតតិចតួចប៉ុណ្ណោះ ពាក់ព័ន្ធនឹងរបៀបវារៈនៃកិច្ចចរចា បន្ទាប់ពីជំនួបកំពូលកាលពីខែមិថុនា កន្លងទៅ នៅប្រទេសសិង្ហបុរី រវាងមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន និងប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ។ ប៉ុន្តែប្រមុខការទូតអាម៉រិករូបនេះ ដឹងច្បាស់ថា លោកត្រូវតែវិលត្រឡប់មកវិញពីដំណើរទស្សនកិច្ចលើកទី៣របស់លោក ទៅកាន់កូរ៉េខាងជើង ជាមួយនឹងផែនការរឹងមាំច្បាស់លាស់ សម្រាប់ដំណើរឆ្ពោះ ទៅរកការរំសាយអាវុធនុយក្លេអ៊ែរពិតប្រាកដនៅតំបន់ឧបទ្វីបកូរ៉េ។ សូមបញ្ជាក់ផងដែរថា រដ្ឋមន្រ្តីការបរទេសអាម៉េរិកលោក ម៉ៃ ប៉ុមប៉េអូ ធ្លាប់បានបំពេញទស្សនកិច្ចមកកាន់កូរ៉េខាងជើងចំនួន២លើករួចមកហើយ ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ដោយលោក ប៉ុមប៉េអូ បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា រូបលោកមិនចង់បង្ហាញពេលវេលានៃជំនួបនោះទេ ហើយរឿងម្យ៉ាងដែលលោកត្រូវដឹងនោះ គឺត្រូវតែធ្វើឲ្យលោក គីម ជុងអ៊ុន ប្តេជ្ញាចិត្តខ្លាំង ចំពោះការបោះបង់ ចោលកម្មវិធីនុយក្លេអ៊ែរ ហើយលោកមានគម្រោងពិភាក្សាលើជំហានបន្តបន្ទាប់ ពេលដែលពួកលោកជួបគ្នាក្នុងសប្តាហ៍នេះ៕

  • ពិធីអប់រំសីលធម៌ព្រះពុទ្ធសាសនាជូនដល់សិស្សអនុវិទ្យាល័យ-វិទ្យាល័យ ជាង១០០០នាក់ នៅស្រុកប្រាសាទបល្ល័ង្គ

    កំពង់ធំ ៖ វិស័យព្រះពុទ្ធសាសនា ត្រូវបានផ្សាភ្ជាប់ជាមួយនឹងជីវិតប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋខ្មែរជាច្រើនសម័យតាំងពីដូនតា ដែលបានគោរពប្រណិប័តន៍តៗគ្នា និងជាសាសនាបង្គោលរបស់ជនជាតិខ្មែរ ដែលមានអាយុកាលជាង២៥០០ឆ្នាំមកហើយ ក្នុងនោះវិស័យព្រះពុទ្ធសាសនា មានតួនាទីសំខាន់ក្នុងការអភិវឌ្ឍន៍សង្គមជាតិ។ ព្រះពុទ្ធសាសនា បានដើរតួនាទីសំខាន់ ក្នុងសម័យតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឲ្យមានការរីចម្រើនលូតលាស់យ៉ាងលឿន ទាំងពុទ្ធចក្រ និងអាណាចក្រ ដើរទទឹមគ្នា។ បច្ចុប្បន្នពុទ្ធសាសនាត្រូវបានចុះអប់រំសីលធម៌ដល់សិស្សានុសិស្ស តាមបណ្តាវិទ្យាល័យ និងអនុវិទ្យាល័យ និងបានផ្សព្វផ្សាយយ៉ាងទូលំទូលាយ តាមបណ្តាញប្រព័ន្ឋផ្សព្វផ្សាយជាច្រើនដូចជា វិទ្យុទូរទស្សន៍ជាដើម។ ជាកស់ស្តែងសិស្សានុសិស្សវិទ្យាល័យ អនុវិទ្យាល័យជាង១០០០នាក់ ក្នុងស្រុកប្រាសាទបល្ល័ង្គ បានចូលរួមពិធីអប់រំសីលធម៌ព្រះពុទ្ធសាសនា ដោយមាន ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ និងលោកជំទាវ ខៀវ ស៊ីណា ជាចាន់តូ  ជាអធិបតីភាព រួមទាំងសម្តេចព្រះសង្ឃឈឹង ប៊ុនឈា មន្រ្តីរាជការចូលរួមយ៉ាងច្រើនកុះករ នៅវិទ្យាល័យស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី៦ ខែកក្តដា ឆ្នាំ២០១៨។ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានមានប្រសាសន៍ ថ្លែងអំណរគុណលោកជំទាវ ខៀវ…

  • កម្ពុជាបានបញ្ចប់គម្រោងសាងសង់ផ្លូវរថភ្លើងទៅកាន់ព្រំប្រទល់វៀតណាម

    នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៨នេះ រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែង គម្រោងសាងសង់ផ្លូវរថភ្លើងបានបញ្ចប់ហើយ ពីបាត់ដឹង ទៅឡុកនិញ ប្រទេសវៀតណាម ដែលស្ថិតក្នុងគម្រោងតភ្ជាប់ប្រទេសអាស៊ានទៅចិន ដែលមានប្រវែង២៥៥គីឡូម៉ែត្រ និងចំណាយថវិកាប្រមាន៧០០លានដុល្លារ សម្រាប់ការសាងសង់។ ទោះជាយ៉ាងណា លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុលបានថ្លែងថា នោះគ្រាន់តែជាគម្រោងប៉ុណ្ណោះ ហើយកម្ពុជានៅមិនទាន់បានពិភាក្សា ជាមួយភាគីវៀតណាមនៅឡើយទេ។ លោកបានបន្តថា គម្រោងអាទិភាពរបស់កម្ពុជា គឺការធ្វើឲ្យប្រសើរឡើងផ្លូវដែក ដែលមានស្រាប់ និងការកសាងផ្លូវដែកតភ្ជាប់ក្នុងប្រទេសជាមុនសិន។ កម្ពុជា មានផែនការសាងសង់ផ្លូវដែកថ្មីពីភ្នំពេញទៅខេត្តសៀមរាប និងភ្ជាប់ទៅខេត្តបន្ទាយមានជ័យ។ ជាមួយគ្នានោះដែល ជាមួយប្រទេសជិតខាង កម្ពុជាបានសាងសង់ផ្លូវដែកភ្ជាប់ទៅព្រំប្រទល់ថៃរួចហើយ និងកម្ពុជាមានផែនការតភ្ជាប់ផ្លូវដែលទៅកាន់ប្រទេសឡាវ និងវៀតណាមទៀត។  

  • ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវលំក្រាលគ្រួសក្រហម១ខ្សែ ប្រវែង១.២០០ម៉ែត្រ ក្នុងស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ

    នៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៨នេះ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវលំក្រាលគ្រួសក្រហម១ខ្សែ ប្រវែង១.២០០មែត្រ ពីភូមិយាកជើង ទៅភូមិចន្លោងក្នុងឃុំដំរិល ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។ នាឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី មានប្រសាសន៍ថា ផ្លូវមួយខ្សែនៅឃុំដំរិលនេះ អាចជួយសម្រួលដល់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរពីភូមិទៅភូមិមួយ ហើយនេះក៏ជាសមិទ្ធផលមួយទៀតនៅដើមឆ្នាំ២០១៨ ក្នុងចំណោមសមិទ្ធផលផ្សេងៗជាច្រើននៅក្នុងស្រុកអូររាំងឪ។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានពិសេសនៅក្នុងឃុំដំរិលទាំងអស់ ដែលបានចូលរួមចំណែកយ៉ាងសស្រោកសស្រាំជាមួយរាជរដ្ឋាភិបាលក្នុងការកសាង  និងអភិវឌ្ឍន៍មូលដ្ឋានជាដើម។ គូសបញ្ជាក់ថា ផ្លូវលំក្រាលគ្រួសក្រហម ១ខ្សែមានប្រវែង១.២០០មែត្រនេះ មានការគាំទ្រថវិកាពីកម្មវិធីសម្ព័ន្ធភាពប្រែប្រួលអាកាសធាតុកម្ពុជា (CCCA)។ ក្នុងថ្ងៃដដែលនេះដែរ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ក៏បានអញ្ជើញជាអធិបតីសម្ពោធសាលាបុណ្យនៅភូមិពើក ឃុំដំរិល ដើម្បីរួមចំណែកដោះស្រាយទុក្ខលំបាករបស់ប្រជាជន។ សាលាបុណ្យនៅភូមិពើក កាលដើមឡើយកសាងអំពីឈើប្រក់ក្បឿង ហើយបានរុះ២លើកមកហើយ ដោយសារពុកផុយ។ ក្រោយមក អ្នកភូមិបានសម្រេចកសាងពីស៊ីម៉ងត៍វិញ ដោយបានចាប់ផ្តើមសាងសង់ឡើងកាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧ បញ្ចប់ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៨ ដោយមានការឧបត្ថម្ភថវិកាពីឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាន ក្រុមការងារថ្នាក់កណ្តាល ចុះជួយស្រុកអូររាំងឪ និងសប្បុរសជនរួមនឹងប្រជាពរដ្ឋមូលដ្ឋាន៕…

  • នាយករដ្ឋមន្រ្តីថៃផ្ញើសាររំលែកទុក្ខ ចំពោះការស្លាប់របស់អតីតនាយទាហានជើងទឹកថៃមួយរូប នាអំឡុងប្រតិបត្តិការសង្គ្រោះមនុស្សទំាង១៣នាក់ ពីក្នុងរូងភ្នំថាំលួង

    នាយករដ្ឋមន្រ្តីថៃផ្ញើសាររំលែកទុក្ខ ចំពោះការស្លាប់របស់អតីតនាយទាហានជើងទឹកថៃមួយរូប នាអំឡុងប្រតិបត្តិការសង្គ្រោះមនុស្សទំាង១៣នាក់ ពីក្នុងរូងភ្នំថាំលួង

    ថៃ៖ នាយករដ្ឋមន្រ្តីថៃ លោក ប្រាយុទ្ធ ចាន់អូចា បានផ្ញើសារចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ ចំពោះលោក សាម៉ាណ គូណាន អតីតនាយទាហានជើងទឹកថៃមួយរូប ដែលបានបាត់បង់ជីវិតក្នុងប្រតិបត្តិការជួយសង្គ្រោះក្រុមក្មេងៗទាំង១២នាក់ និងគ្រូបង្វឹកបាល់ទាត់ម្នាក់ទៀត ដែលកំពុងជាប់គាំងនៅក្នុងរូងភ្នំ ថំាលួង ក្នុងខេត្តឈៀងរ៉ៃ។ បុរសម្នាក់ដែលគេអះអាងថា ជាអតីតនាយទាហានជើងទឹកថៃមួយរូប ដែលបំពេញការងារក្នុងការជួយសង្គ្រោះមនុស្សទាំង១៣នាក់នៅក្នុងរូងភ្នំថាំលួង ខេត្តឈៀងរ៉ៃ ភាគខាងជើងប្រទេសថៃនោះ បានបាត់បង់ជីវិតដោយសារខ្វះអុកស៊ីហ្សែន។ ក្រុមអាជ្ញាធរថៃបានរាយការណ៍ថា សពរបស់លោក សាម៉ាណ គូណាន ត្រូវបានដឹកទៅកាន់អាកាសយានដ្ឋានអន្តរជាតិសុវណ្ណភូមិ ក្នុងទីក្រុងបាងកក ដើម្បីរៀបចំបញ្ជូនបន្តទៅកាន់ខេត្ត រ៉យអេត ភាគខាងកើតប្រទេសថៃ ដែលជាស្រុកកំណើតរបស់លោក។ លោកជាមនុស្សដំបូងហើយដែលបានស្លាប់ ក្រោយកើតមានហេតុការណ៍មនុស្សបាត់ខ្លួនក្នុងរូងភ្នំថាំលួង នារយៈពេល១៣ថ្ងៃមកនេះ៕  

  • អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មកម្ពុជាប្រាប់ថា ក្រុមហ៊ុន លក់អង្ករប្រើរូបអង្គរវត្តខ្មែរ នៅទីក្រុងតូរ៉ុនតូ យល់ព្រមឈប់ប្រើរូបប្រាសាទអង្គរវត្តលើសំបកការ៉ុងអង្ករថៃទៀតហើយ

    ឯកឧត្តម ស៊ាង ថៃ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មកម្ពុជា បានប្រាប់អ្នកសារព័ត៌មាននៅរសៀលថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៨ ទាក់ទងនឹងវឌ្ឍនភាពការងារ ដែលក្រសួងពាណិជ្ជកម្មកម្ពុជា បានធ្វើការជាមួយក្រសួងពាណិជ្ជកម្មថៃ តាមរយៈក្រសួងការបរទេស ពាក់ព័ន្ធនឹងការរកឃើញអ្នកលក់អង្ករនៅប្រទេសកាណាដា ដែលបានប្រើប្រាស់រូបប្រាសាទអង្គរវត្តដាក់លើសំបកបាវអង្ករថៃ។ ឆ្លើយបតនឹងសំណើរបស់កម្ពុជា ក្រសួងពាណិជ្ជកម្មថៃ បានជូនដំណឹងមកភាគីកម្ពុជាថា ទីប្រឹក្សាពាណិជ្ជកម្មថៃ ប្រចាំទីក្រុងតូរ៉ុនតូ ប្រទេសកាណាដា បានចុះពិនិត្យ និងរកឃើញថា មានក្រុមហ៊ុនលក់អង្ករបានកម៉្មង់អង្ករពីប្រទេសថៃ ដោយឱ្យច្រកក្នុងការ៉ុងដែលមានដាក់រូបប្រាសាទអង្គរវត្ត។ ពេលនេះ ទីប្រឹក្សាពាណិជ្ជកម្មថៃ បានណែនាំក្រុមហ៊ុនឱ្យបានយល់ពីផលប៉ះពាល់ក្នុង​ការប្រើប្រាស់រូបប្រាសាទអង្គរវត្ត លើសំបកការ៉ុងអង្ករថៃ។ ក្រុមហ៊ុននោះ បានយល់ព្រមឈប់ប្រើរូបប្រាសាទអង្គរវត្តលើសំបកការ៉ុងអង្ករថៃទៀតហើយ ដោយក្រុមហ៊ុននឹងរចនាសំបកការ៉ុងថ្មីមកប្រើប្រាស់វិញ ៕