Category: ព័ត៌មាន

  • ក្រុមហ៊ុនភេសជ្ជៈកម្ពុជា កូកា-កូឡា ដំឡើងប៉មចម្រោះទឹកស្អាតថ្មីមួយគ្រឿងបន្ថែមទៀត ក្នុងខេត្ត កំពង់ធំ ដើម្បីលើកកម្ពស់ការទទួលបានទឹកស្អាតក្នុងសហគមន៍នៅប្រទេសកម្ពុជា

    ខេត្តកំពង់ធំ៖ ក្រុមហ៊ុនភេសជ្ជៈកម្ពុជា កូកា-កូឡា និងក្រសួងទេសចរណ៍បានរួមគ្នាដំឡើង និងសម្ពោធប៉មចម្រោះទឹកស្អាតថ្មីមួយកន្លែងទៀតស្ថិតក្នុងបរិវេណវិទ្យាល័យ ហ៊ុនសែន បារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ដែលជាផ្នែកមួយក្នុងការលើកកម្ពស់ការទទួលបានទឹកស្អាត។ ប៉ម ចម្រោះទឹកស្អាតនេះនឹងផ្តល់ទឹកស្អាតសម្រាប់ទទួលទានដល់សិស្សានុសិស្ស លោកគ្រូ  អ្នកគ្រូ ប្រមាណជាង១.១៤០នាក់ និងប្រជាពលរដ្ឋប្រមាណជាង១.៨៦៨នាក់ដែលរស់នៅក្នុងសហគមន៍ ក្បែរនោះផងដែរ ។ នេះគឺជាប៉មចម្រោះទឹកស្អាតទី៧ហើយ ដែលត្រូវបានដំឡើងដោយក្រុមហ៊ុនកូកា-កូឡា នៅក្នុងឆ្នាំ២០១៨នេះ និងជាចំនួនប៉មបន្ថែមលើប៉មចម្រោះទឹកស្អាតចំនួន៨ផ្សេងទៀត ដែលក្រុមហ៊ុនបានដំឡើងនៅទូទាំងប្រទេសកម្ពុជាកាលពីឆ្នាំ២០១៦ និង ២០១៧ កន្លងទៅ ក្រោមកិច្ចសហការជាមួយ មូលនិធិ Planet Water។  ក្រុមហ៊ុនកូកា-កូឡានឹងបន្តផ្តល់ប៉មចម្រោះទឹកស្អាត ចំនួន១បន្ថែមទៀតនៅ សម្រាប់គម្រោងឆ្នាំ២០១៨នេះ  ហើយគម្រោងសាងសង់ប៉មចម្រោះទឹកស្អាតជាច្រើនទៀត នឹងត្រូវដំឡើងបន្ថែមជាបន្តបន្ទាប់ក្នុងឆ្នាំបន្តបន្ទាប់ខាងមុខទៀត ។ លោក David Wigglesworth នាយកប្រតិបត្តិក្រុមហ៊ុនភេសជ្ជៈកម្ពុជា កូកា-កូឡា បានមានប្រសាសន៍៖ កូកា-កូឡាមានមោទកភាពដែលជាផ្នែកមួយនៃសង្គមកម្ពុជាអស់រយៈពេលជាង ២៥ ឆ្នាំ មកហើយ  ហើយកូកា-កូឡាប្តេជ្ញាចិត្តចូលរួមកសាងសហគមន៍រស់នៅរបស់ប្រជាពលរដ្ឋប្រកបដោយ និរន្តភាព តាមរយៈគំនិតផ្តួចផ្តើមគម្រោងទឹកស្អាត។ ប៉មចម្រោះទឹកស្អាតនេះ ដើរតួនាទីយ៉ាងសំខាន់ នៅក្នុងយុទ្ធសាស្រ្តអភិវឌ្ឍប្រកបដោយនិរន្តភាពនេះ។ លោកបានបន្ត ក្រុមហ៊ុនកូកា-កូឡា…

  • មន្រ្តីជាន់ខ្ពស់ក្រសួងធនធានទឹក បន្តអំពាវនាវដល់ប្រជាពលរដ្ឋបោះឆ្នោតជូន គណបក្ស ប្រជាជនកម្ពុជា

    មន្រ្តីជាន់ខ្ពស់ក្រសួងធនធានទឹក បន្តអំពាវនាវដល់ប្រជាពលរដ្ឋបោះឆ្នោតជូន គណបក្ស ប្រជាជនកម្ពុជា

  • គណបក្សប្រជាជនកម្ពុជា ត្រូវបានផ្តល់កិត្តិយសជាអនុប្រធានអ្នកប្រជាធិបតេយ្យកណ្ដាលនិយមអន្តរជាតិ សម្រាប់ប់តំបន់អាស៊ីប៉ាស៊ីហ្វិក

    ភ្នំពេញ ៖ នៅវេលាម៉ោង៤រសៀល ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៨នេះ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជា (គ៨៥) ទល់មុខស្ថានទូតជប៉ុន ផ្លូវនរោត្តម គណបក្សប្រជាជនកម្ពុជា នឹងមានសន្និសីទសារព័ត៌មានស្ដីពីគណបក្សប្រជាជនកម្ពុជា បានជាប់ជាអនុប្រធានអ្នកប្រជាធិបតេយ្យកណ្ដាលនិយមអន្តរជាតិសម្រាប់ប់តំបន់អាស៊ីប៉ាស៊ីហ្វិក។ លោកសុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានមានប្រសាសន៍ថា គណបក្សប្រជាជនកម្ពុជា ជាប់អនុប្រធានអ្នកប្រជាធិបតេយ្យកណ្ដាលនិយមអន្តរជាតិសម្រាប់តំបន់អាស៊ីប៉ាស៊ីហ្វិក គឺជាមោទនភាពរបស់គណបក្សប្រជាជនកម្ពជា ដែលត្រូវបានអន្តរជាតិ មើលឃើញថា គណបក្សប្រជាជនកម្ពុជា មានកម្មវិធីនយោបាយត្រឹមត្រូវដែលផ្សាភ្ជាប់នឹងផលប្រយោជន៍របស់ប្រទេសជាតិ និងប្រជាជន។ ក្នុងការដឹកនាំកន្លងទៅក្នុងរយៈពេល២៥ឆ្នាំ ដែលគណបក្សប្រជាជនកម្ពុជា ឈ្នះឆ្នោតរហូត វាជាបទពិសោសធន៍មួយសម្រាប់ឲ្យគណបក្សនយោបាយនានានៅបណ្តាបប្រទេស គេយកអាចយកជាបទពិសោធន៍ ជាគំរូដើម្បីយកកសន្តានុពល ហើយនឹងឧត្តមភាពកម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ទៅធ្វើជាបទពិសោធន៍ដ៏ល្អសម្រាប់បណ្តាប្រទេសនៅក្នុងការអនុវត្តសេរីដូចប្រទេសកម្ពុជាដែរ។ លោកសុខ ឥសាន បានបន្តថា ការផ្តល់កិត្តិយសឲ្យគណបក្សប្រជាជានកម្ពុជា ជាអ្នកប្រជាធិបតេយ្យកណ្ដាលនិយមអន្តរជាតិសម្រាប់ប់តំបន់អាស៊ីប៉ាស៊ីហ្វិក គឺជាការឆ្លុះបញ្ចាំងឲ្យឃើញពីការវាយតម្លៃរបស់គេប្រកបដោយសត្យានុម័តិ។

  • ឯ ឧ ថោង ខុន ថ្លែងថា នយោបាយ ឈ្នះ ឈ្នះ នៅតែជាស្នូលនាំមកនូវសន្តិភាព ដល់ពេលបច្ចុប្បន្ន

    ឯ ឧ ថោង ខុន ថ្លែងថា នយោបាយ ឈ្នះ ឈ្នះ នៅតែជាស្នូលនាំមកនូវសន្តិភាព ដល់ពេលបច្ចុប្បន្ន

  • ឯកអគ្គរាជទូតកម្ពុជា និងប្រធានទីភ្នាក់ងារអភិវឌ្ឍន៍ធនធានមនុស្សនៃសាធារណរដ្ឋកូរ៉េ HRD-Korea បានឯកភាពគ្នា បន្តកិច្ចសហប្រតិបត្តិការបន្ថែមទៀត ដើម្បីលើកកម្ពស់ស្ថានភាពការងារ របស់សហគមន៍ខ្មែរ ជាពិសេស ពលករឲ្យកាន់តែល្អប្រសើរ

    នាថ្ងៃទី៥ ខែកក្កដា ម្សិលមិញ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ លោក ឡុង ឌីម៉ង់  បានជួបពិភាក្សាការងារជាមួយប្រធានទីភ្នាក់ងារអភិវឌ្ឍន៍ធនធានមនុស្សនៃសាធារណរដ្ឋកូរ៉េ HRD-Korea ថ្មីដែលទើបទទួលមុខតំណែង លោកKIM DONG MAN។ គោលបំណងនៃការពិភាក្សាគឺដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការឲ្យកាន់តែល្អប្រសើរ និងទទួលបានជោគជ័យ ជាពិសេសនៅក្នុងអណត្តិរបស់លោក Kim។ ក្នុងជំនួបនោះ លោកឯកអគ្គរាជទូត ឡុង ឌីម៉ង់ បានស្នើសុំដល់ HRD-Korea: បន្តកិច្ចសហប្រតិបត្តិការគ្នាដើម្បីលើកកម្ពស់ស្ថានភាពការងារក៏ដូចជាការរស់នៅរបស់ពលករខ្មែរឲ្យកាន់តែមានលក្ខណ:ប្រសើរឡើង។ លោកបានស្នើឲ្យភាគីកូរ៉េ ផ្តល់ការសម្របសម្រួលដល់អជ្ញាធរកូរ៉េពាក់ព័ន្ធក្នុងការផ្តល់ឱកាសពិនិត្យលើកទី២ ដល់ពលករខ្មែរ ដែលបានធ្វើតេស្តឃើញសារធាតុហាមឃាត់។  ស្នើឲ្យកូរ៉េបង្កើតមជ្ឈមណ្ឌលគាំពារ ពលករបរទេសនៅតាមតំបន់តូចៗដើម្បីឆ្លើយតបទៅនឹងតម្រូវការសេវារបស់ពលករខ្មែរ និងពលករបរទេស។ ប្រធានទីភ្នាក់ងារអភិវឌ្ឍន៍ធនធានមនុស្ស HRD ដែលជាស្ថាប័នគ្រប់គ្រងពលករបរទេសនៅកូរ៉េ និងឯកអគ្គរាជទូត បានឯកភាពគ្នាក្នុងការបន្ត កិច្ចសហប្រតិបត្តិការគ្នាដើម្បីលើកកម្ពស់ស្ថានភាពការងារក៏ដូចជាការរស់នៅរបស់ពលករខ្មែរឲ្យកាន់តែមានលក្ខណ:ប្រសើរឡើង ហើយនឹងដោះស្រាយបញ្ហាលំបាកមួយចំនួនដែលពលករជួបប្រទះ ហើយនិងទទួលយកសំណើរបស់លោកឯកអគ្គរាជទូត ដើម្បីពិនិត្យ និងចាត់ការបន្ត។ ចំពោះករណីពេលដែលពិនិត្យសុខភាពពលករឃើញ មានសារធាតុហាមឃាត់ ស្ថានទូតបានស្នើសុំឲ្យមានផ្តល់ឱកាសពិនិត្យលើកទី២ ជាមួយនឹងការយកថ្នាំដែលពលករខ្មែរលេបមុនចេញដំណើរមកធ្វើកោសល្យវិច្ច័យនៅមន្ទីរពេទ្យ។ ស្ថានទូតនឹងជម្រាបជូនប្រជាពលរដ្ឋពីការសម្រេចរបស់អាជ្ញាធរអន្តោប្រវេសន៍ កូរ៉េពេលទទួលបានលទ្ធផល។ ជាមួយគ្នានោះ ស្ថានទូតខ្មែរនៅកូរ៉េ ក៏បានអំពាវនាវសូមឲ្យប្រជាពលរដ្ឋ និងពលករខ្មែរដែលត្រៀមចេញមកកូរ៉េ…

  • មនុស្សម្នាក់ត្រូវគេរាយការណ៍ថា ស្លាប់ដោយសារខ្វះអុកស៊ីហ្សែន នៅអំឡុងប្រតិបត្តិការសង្គ្រោះមនុស្សទំាង១៣នាក់ ពីក្នុងរូងភ្នំថាំលួង

    ថៃ៖ បុរសម្នាក់ដែលគេអះអាងថា ជាអតីតនាយទាហានជើងទឹកថៃមួយរូប ដែលកំពុងបំពេញការងារ ជួយសង្គ្រោះមនុស្សទាំង១៣នាក់ពីក្នុងរូងភ្នំថាំលួង ខេត្តឈៀងរ៉ៃ ភាគខាងជើងប្រទេសថៃនោះ បានបាត់បង់ជីវិត ដោយសារខ្វះអុកស៊ីហ្សែន។ ជាមួយគ្នានេះដែរ ក្រុមអាជ្ញាធរថៃបានរាយការណ៍ថា សពរបស់លោក សាម៉ាណ គូណាន ត្រូវបានដឹកទៅកាន់អាកាសយានដ្ឋានអន្តរជាតិសុវណ្ណភូមិ ក្នុងទីក្រុងបាងកក ដើម្បីរៀបចំបញ្ជូនបន្តទៅកាន់ខេត្តរ៉យអេត ភាគខាងកើតប្រទេសថៃ ដែលជាស្រុកកំណើតរបស់លោក។ លោកជាមនុស្សដំបូងហើយដែលបានស្លាប់ ក្រោយកើតមានហេតុការណ៍មនុស្សបាត់ខ្លួនក្នុងរូងភ្នំថាំលួង រយៈពេល១៣ថ្ងៃមកនេះ ។ សូមជម្រាបថា អតីតនាយទាហានជើងទឹកថៃ និងជាអ្នកជំនាញមុជទឹករូបនេះ មានឈ្មោះថា សាម៉ាណ គូណាន បានទទួលមរណភាព អំឡុងពេលរូបលោកកំពុងតែរៀបចំធុងឧស្ម័នអុកស៊ីហ្សែននៅក្នុងរូងភ្នំថាំលួង ជាទីដែលប្រតិបត្តិការជួយសង្គ្រោះមនុស្សទាំង១៣នាក់កំពុងបន្តនៅឡើយ៕

  • មនុស្សស្លាប់ និងកំពុងបាត់ខ្លួនជាង៥០នាក់ ក្នុងហេតុការណ៍លិចទូកទេសចរណ៍នៅខេត្តភូកេត ប្រទេសថៃ

    ថៃ៖ សារព័ត៌មានថៃបានរាយការណ៍ថា ហេតុការណ៍លិចទូកទេសចរណ៍ចំនួនពីរគ្រឿងនៅឯឆ្នេរសមុទ្រ ស្ថិតក្នុងខេត្តភូកេត ដោយសាររលកកម្ពស់ដល់ទៅ៥ម៉ែត្រ ដែលបង្កឡើងដោយខ្យល់ព្យុះកាលពីថ្ងៃព្រហស្បតិ៍ត ម្សិលមិញនេះ ក្រុមអ្នកជួយសង្រ្គោះថៃបានរកឃើញសាកសពភ្ញៀវទេសចរម្នាក់ និងកំពុងតាមស្វែងរកមនុស្ស៥៣នាក់ ផ្សេងទៀតដែលបានបាត់ខ្លួន។ ជុំវិញករណីសោកនាដកម្មនេះ ក្រុមអាជ្ញាធរថៃបានអះអាងថា អាជ្ញាធរធ្លាប់បានព្រមានពីគ្រោះថ្នាក់ដែលអាចនឹងបង្កឡើងដោយសារខ្យល់ព្យុះកាលពីថ្ងៃព្រហស្បតិ៍តសប្ដាហ៍នេះ ប៉ុន្តែទូកទាំងពីរខាងលើនេះ នៅតែចេញដំណើរទៅសមុទ្រដដែល។ ទូកទាំងពីរគ្រឿងនេះដែរ បានដឹកភ្ញៀវទេសចរចិន១២៧នាក់ ក្នុងនោះរួមមានសមាជិកក្រុមអ្នកទេសចរ៣៦នាក់មកពីខេត្តស៊ីជាំង ភាគខាងកើតប្រទេសចិន បានក្រឡាប់លិចកាលពីល្ងាចថ្ងៃព្រហស្បតិ៍ត នៅឯឆ្នេរសមុទ្រក្នុងខេត្តភូកេត ដោយសាររលកកម្ពស់ដល់ទៅ៥ម៉ែត្រ ដែលបានបង្កឡើងដោយខ្យល់ព្យុះ ។ អគ្គស្ថានកុងស៊ុលចិន ប្រចាំខេត្តសុងក្លា បានបញ្ជាក់ផងដែរថា សាកសពភ្ញៀវទេសចរ ដែលស្រង់ចេញពីទឹក គឺជាជនជាតិចិនម្នាក់ គឺស្ថិតនៅក្នុងចំណោមភ្ញៀវទេសចរចិន៥០នាក់ដែលបានបាត់ខ្លួន ស្របពេលដែលមនុស្ស៧៦នាក់ ផ្សេងទៀតត្រូវបានជួយសង្រ្គោះ។ រហូតមកទល់ពេលនេះ ក្រុមអ្នកជួយសង្គ្រោះថៃបាននឹងកំពុងព្យាយាមស្វែងរកមនុស្ស ដែលកំពុងបាត់ខ្លួនបន្ថែមទៀត៕

  • ប្រជាពលរដ្ឋ និងគណបក្សប្រជាជនកម្ពុជា នៅជាមួយគ្នាជារៀងរហូត

    កណ្តាល ៖ ឯកឧត្តម ជាប ដាវុធ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានចលនាយុវជន ស្រុកខ្សាច់កណ្តាល បានថ្លែងថា  គណបក្សប្រជាជនកម្ពុជា គឺនៅជាមួយប្រជាជនកម្ពុជា ជារៀងរហូត ដោយបក្សបានជ្រោងទង់ស្នេហាជាតិ លើកកម្ពស់លទ្ធិប្រជាធិបតេយ្យកសាងមូលដ្ឋាន និងជំនឿជឿជាក់របស់ប្រជាពលរដ្ឋ ទើបប្រជាពលរដ្ឋ និងគណបក្សប្រជាជនកម្ពុជា នៅជាមួយគ្នាជារៀងរហូត ។ ឯកឧត្តមប្រធានចលនាយុវជន ស្រុកខ្សាច់កណ្តាល បានលើកឡើងបែបនេះ ក្នុងពិធីជួបសំណេះ សំណាលជាមួយប្រជាពលរដ្ឋ និងសមាជិក សមាជិកាបក្សឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ដែលជាឃុំទី១៨ចុងក្រោយបង្អស់ នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៨ ថា គណបក្សប្រជាជនកម្ពុជា ជាគណបក្សនយោបាយដ៏ធំ ដែលមានស្ថេរភាពរឹងមាំ ព្រោះគណបក្សប្រជាជនកម្ពុជា  បានកើតចេញពីបុព្វហេតុរបស់ជាតិ និងប្រជាជន ម្យ៉ាងទៀត មានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់ ដែលបានចងក្រងគោលនយោបាយតម្រង់ទិសសម្រាប់ជួយរំដោះជាតិ និងប្រជាពលរដ្ឋចាប់តាំងពីសម័យអាណានិគមន៍ រហូតបានរំដោះប្រទេសជាតិឱ្យរួចផុតពីការកាប់សម្លាប់។ ឯកឧត្តម ជាប ដាវុធ បានបន្តថា ស្នាដៃដ៏ធំធេងក្នុងប្រវត្តិសាស្រ្តនេះ ជាស្នាដៃដែលប្រជាជនកម្ពុជាគ្រប់រូប តែងតែបានកត់សម្គាល់ថា មានតែគណបក្សប្រជាជនកម្ពុជាទេ ដែលនៅជាមួយប្រជាជន ផ្ដល់សច្ចធម៌ជាប្រវត្តិសាស្រ្ត។ ជាក់ស្ដែង…

  • ក្រសួងអប់រំ ជូនដំណឹងពីវិញ្ញាសារប្រឡងនៃមុខវិជ្ជាជម្រើស សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡងថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨នេះ

    ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា បានជូនដំណឹងដល់ប្រធានមន្ទីរអប់រំ យុវជន និងកីឡា រាជធានី-ខេត្ត ឲ្យដឹងថា វិញ្ញាសារប្រឡងនៃមុខវិជ្ជាជម្រើស សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡងថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨នេះ។ ព័ត៌មានលម្អិត សូមអានសេចក្តីជូនដំណឹង ខាងក្រោមនេះ។

  • ពិព័រណ៍ផ្សារណាត់បន្លែសុវត្ថិភាព និងផលិតផលកសិកម្ម និងការជួបពិភាក្សាក្នុងគោលបំណងចែករំលែកនូវព័ត៌មានទីផ្សារអំពីបរិមាណតម្រូវការ និងបរិមាណផ្គត់ផ្គង់ទៅវិញទៅមក និងធ្វើធុរកិច្ចជាមួយគ្នាដើម្បីធ្វើឲ្យគម្រោងជំរុញផលិតកម្មស្បៀងនៅខេត្តកណ្តាលកាន់តែមានដំណើរការល្អ

    កិច្ចពិភាក្សានេះបានធ្វើឡើងនៅក្នុងពិព័រណ៌ផ្សារណាត់បន្លែសុវត្ថិភាព និងផលិតផលកសិកម្ម រយៈពេល២ថ្ងៃ ដែលរៀបចំដោយមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តកណ្តាលចាប់ពីថ្ងៃទី ៥ ដល់ទី ៦ ខែកក្កដា ឆ្នាំ២០១៨ នៅទីតាំងច្រមុះជ្រូកសួនច្បារមាត់ទន្លេបាសាក់ ស្ថិតក្នុងសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។ ថ្លែងក្នុងពិព័រណ៍ផ្សារណាត់បន្លែសុវត្ថិភាព ឯកឧត្តម ទី សុគន្ធ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ថា បច្ចុប្បន្នដោយសារប្រជាជនកម្ពុជា មានកំណើនជាលំដាប់ពី មួយឆ្នាំទៅមួយឆ្នាំ និងមានជីវភាពកាន់តែប្រសើរ និន្នាការ និងទម្លាប់នៃការហូបចុកក៏មានការប្រែប្រួលដោយប្រជាជនបានយកចិត្តទុកដាក់ខ្ពស់លើគុណភាព និងសុវត្ថិភាព ភាពចំណីអាហារ ជាពិសេសបន្លែ និងផ្លែឈើស្រស់ បន្ថែមពីនេះគឺមានចំនួនទេសចរណ៍កើនឡើងជាលំដាប់។ ប៉ុន្តែការផលិត និងផ្គត់ផ្គង់បន្លែមានសុវត្ថិភាពនៅលើទីផ្សារក្នុងស្រុកនៅមានកម្រិតតិចតួចនៅឡើយ ដូច្នេះការបង្កើនផលិតកម្មបន្លែសុវត្ថិភាព និងមានបិទស្លាកសញ្ញាត្រឹមត្រូវតាមស្តង់ដារជាការងារចាំបាច់បំផុតដែលត្រូវសហការគ្នាសម្រេចឲ្យបានគោលដៅនេះ។ ឆ្លើយតបនឹងបញ្ហាដែលកំពុងជួបប្រទះខាងលើនេះ រាជរដ្ឋាភិបាលដែលមានក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាសេនាធិការ បានខិតខំធ្វើយ៉ាងណាប្រមូលផ្តុំ និងប្រើប្រាស់ធនធាន និងសក្តានុពលដែលមានស្រាប់ ព្រមទាំងកៀងគរជំនួយបន្ថែមទៀតសំដៅលើកកម្ពស់ផលិតភាពកសិកម្ម និងពាណិជ្ជរូបនីយកម្ម កសិកម្ម ដោយបង្វែរទិសពីការអភិវឌ្ឍតាមបែបវិបុលកម្ម ទៅកាន់ការអភិវឌ្ឍតាមបែបប្រពលវប្បកម្ម និងកសិពាណិជ្ជកម្ម។ ពោលគឺការការពង្រីកសមត្ថភាពដាំដុះលើផ្ទៃដីដែលមានស្រាប់ តាមរយៈការបង្កើនរដូវដាំដុះដោយ ប្រើប្រាស់បច្ចេកទេសទំនើប ប្រើប្រាស់គ្រាប់ពូជដែលមានគុណភាពល្អ…