Category: ព័ត៌មាន

  • ឯកឧត្តម ថោង ខុន៖ នយោបាយ ឈ្នះ ឈ្នះ នៅតែជាស្នូលនាំមកនូវសន្តិភាព ដល់ពេលបច្ចុប្បន្ន

    ឯកឧត្តម ថោង ខុន បានថ្លែងទៅកាន់សមាជិក សមាជិកាបក្សទាំង២០០នាក់ នៅឃុំគគីរធំ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ថា នយោបាយ ឈ្នះ ឈ្នះ នៅតែជាស្នូលនាំមកនូវសន្តិភាព ស្ថេរភាពនយោបាយ និងការអភិវឌ្ឍ មកដល់ពេលបច្ចុប្បន្ន ។ ឯកឧត្តម បានរំលឹកឡើងវិញថា កត្តាសន្តិភាពគឺមិនអាចខ្វះបានសម្រាប់ប្រជាពលរដ្ឋ និងប្រទេសជាតិនីមួយៗ ព្រោះថាបើគ្មានសន្តិភាពនោះទេ គេក៏មិនអាចនិយាយពីប្រជាធិបតេយ្យសេរីភាព ឬសិទ្ធិមនុស្សនោះឡើយ។ ប៉ុន្តែផ្ទុយទៅវិញបើមានសន្តិភាពប្រជាពលរដ្ឋរស់នៅក្នុងភាពសុខសាន្ដ មានសេរីភាព មានប្រជាធិបតេយ្យពេញលេញ ប្រទេសជាតិក៏មានការរីកចម្រើនផងដែរ។ ដូច្នេះ សន្តិភាពជាកត្តាមិនអាចខ្វះបាន ហើយទាំងអស់គ្នាត្រូវរួមគ្នាថែរក្សាសន្តិភាពឲ្យបានគង់វង្សទោះតម្លៃណាក៏ដោយចុះ ។ ឯកឧត្តមបញ្ជាក់ថា ការពិតទាំងអស់នេះមិនអាចមានអ្នកណាម្នាក់មកកាឡៃប្រវត្តិសាស្ត្របានឡើយ។ ប៉ុន្តែយើងទាំងអស់គ្នាត្រូវនាំគ្នាអប់រំមនុស្សជំនាន់ក្រោយ ឬកូនចៅរបស់យើងឲ្យបានយល់ច្បាស់អំពីគោលនយោបាយដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា និងនយោបាយ ឈ្នះ ឈ្នះ របស់ សម្តេច ហ៊ុន សែន ដែលនាំឲ្យប្រទេសជាតិមានសុខសន្តិភាព និងការអភិវឌ្ឍ។ ឯកឧត្តមក៏បានណែនាំដល់គណបក្សឃុំ សាខាបក្សភូមិ និងមេក្រុមបក្សទាំងអស់ ខិតខំគ្រប់គ្រងសមាជិកបក្សឲ្យបានល្អ និងត្រៀមឯកសារបម្រើដល់ការបោះឆ្នោតជាតិខាងមុខ ពិសេសគឺត្រូវចលនាសមាជិកបក្ស អ្នកគាំទ្រ និងប្រជាពលរដ្ឋ ឲ្យទៅបោះឆ្នោត…

  • នគរបាលនៃអធិការដ្ឋានខណ្ឌច្បារអំពៅ ធ្វើពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង បំពាក់ឋានន្តរសក្តិ និងប្រគល់បណ្ណ័សរសើរ ជូននគរបាលជាតិ ចំណុះអធិការដ្ឋាននគរបាលខណ្ឌចំនួន ៥៨នាក់

    ភ្នំពេញ៖ នារសៀលទី៥ ខែកក្កដា ឆ្នាំ២០១៨នេះ នគរបាលនៃអធិការដ្ឋានខណ្ឌច្បារអំពៅ បានធ្វើពីធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង បំពាក់ឋានន្តរសក្តិ និងប្រគល់បណ្ណ័សរសើរ ជូននគរបាលជាតិ ចំណុះអធិការដ្ឋាននគរបាលខណ្ឌចំនួន៥៨នាក់។ ពិធីនេះប្រព្រឹត្តទៅ ក្រោមអធិបតីភាពរបស់លោកឧត្តមសេនីយ៍ត្រី ហេង ចាន់ធារី ស្នងការរងនគរបាលរាជធានីភ្នំពេញ លោក ផូ សារិទ្ធ នាយការិយាល័យបុគ្គលិក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោក ណុប ផា អភិបាលរងខណ្ឌច្បារអំពៅ លោក ម៉ៅ សឿត អធិការរងស្តីទីនគរបាលខណ្ឌច្បារអំពៅ លោកមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌច្បារអំពៅ រួមនឹងវត្តមាននគរបាលជាច្រើនរូប ចំណុះខណ្ឌច្បារអំពៅ។ ថ្លែងក្នុងពិធីនេះដែរ លោកឧត្តមសេនីយ៍ត្រី ហេង ចាន់ធារី ស្នងការរងនគរបាលរាជធានីភ្នំពេញ ក៏ដូចជា លោក ណុប ផា អភិបាលរងខណ្ឌច្បារអំពៅ បានមានមតិសំណេះសំណាលជាមួយអង្គពិធី និងបានលើកឡើងពីការខិតខំរបស់កងកម្លាំង ក្នុងការអនុវត្ត គោលនយោបាយ «ភូមិ-សង្កាត់ មានសុវត្ថិភាព» ឲ្យបានកាន់តែល្អប្រសើរ ក្នុងការការពារស្ថេរភាពនយោបាយ និងការសន្តិសុខ…

  • ប្រមុខរាជរាដ្ឋាភិបាលកម្ពុជា បានអំពាវនាវសាជាថ្មីទៅអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងកងកម្លាំងប្រដាប់អាវុធទាំងអស់ត្រូវខិតខំថែរក្សាធ្វើឱ្យដំណើរការបោះឆ្នោតប្រព្រឹត្តទៅដោយសេរី និងយុត្តិធម៌

    នៅថ្ងៃចុងក្រោយ នៃការចុះជួបជាមួយកម្មករកាលពីព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៨នេះ ដែលនៅសល់តែពីរថ្ងៃទៀត នឹងដល់ថ្ងៃបើកយុទ្ធនាការបោះឆ្នោតចូលមក ដល់ ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវឲ្យមន្ត្រីរាជរដ្ឋាភិបាល និងកងកម្លាំងប្រដាប់អាវុធទាំងអស់មិនត្រូវប្រើប្រាស់មធ្យោបាយរបស់រដ្ឋ ដើម្បីធ្វើការឃោសនាបោះឆ្នោតនោះទេ ដើម្បីបង្ហាញថា មធ្យោបាយរបស់រដ្ឋមិនត្រូវប្រើប្រាស់ដោយគណបក្សនយោបាយណាមួយសម្រាប់ការឃោសនាបោះឆ្នោត។ សម្តេច បញ្ជាក់ថា ហាមរថយន្តពាក់ស្លាករដ្ឋ នគរបាល និងលេខក្រសួងការពារជាតិ។ រាប់ទាំងសាំងក៏មិនត្រូវចាក់សាំងរបស់រដ្ឋនោះទេ ត្រូវចាក់សាំងផ្ទាល់ខ្លួន ដើម្បីធានាថា មធ្យោបាយរបស់រដ្ឋមិនត្រូវបានប្រើប្រាស់ដោយបក្សណាមួយនោះទេ ជាពិសេសគឺបក្សកាន់អំណាច។ អាជ្ញាធរគ្រប់លំដាប់ថ្នាក់និងកងកម្លាំងប្រដាប់ អាវុធគ្រប់ប្រភេទត្រូវតែជាកម្លាំងអព្យាក្រឹតដែលការពារគ្រប់គណបក្សទាំងអស់ឲ្យបានដូចៗគ្នា។ ដូចជាការហែក្បួនរបស់គណបក្សនយោបាយ ការជួបជុំរបស់ គណបក្ស នយោបាយត្រូវបង្កលក្ខណៈឲ្យបានស្មើៗគ្នា។ ត្រូវខិតខំធ្វើយ៉ាងណាឲ្យបរិយាកាសឃោសនាបោះឆ្នោតមានការប្រកួតប្រជែងដោយស្មើភាព។   សម្តេច បន្ថែមថា   ចំណែកទូរទស្សន៍បានដាក់តម្លៃរួចហើយ  សម្រាប់ជួលទូរទស្សន៍ ១នាទី ២៥០ ដុល្លារ។ ទូរទស្សន៍ទាំងអស់បើជួលឲ្យគណបក្សណាមួយ ត្រូវជួលឲ្យគណបក្សផ្សេងផងដែរ។ នៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោតលើកលែងតែទូរទស្សន៍ជាតិមួយទេ ដែលគណបក្សប្រជាជនកម្ពុជាមិនបានជូល។ តែទូរទស្សន៍ផ្សេងត្រូវបានគណបក្សប្រជាជនកុងត្រាជួលរួចហើយដែរសម្រាប់ឃោសនាយុទ្ធនាការបោះឆ្នោត។ មួយទៀតតាមព័ត៌មានពីមូលដ្ឋាន ហើយតាមរយៈនៃ ការស្រាវជ្រាវ មានប្រជាពលរដ្ឋយើងមួយចំនួនមានការភ័ន្តច្រឡំថា ប័ណ្ណព័ត៌មានដែលគណៈកម្មាធិការជាតិរៀបចំបោះឆ្នោតចែកឲ្យប្រជាពលរដ្ឋ អាចយកទៅ បោះឆ្នោតបាន។…

  • កងទ័ពអាកាសរុស្ស៊ីបន្តការវាយប្រហារតាមដែនអាកាសនៅក្នុងប្រទេសស៊ីរី ក្រោយកិច្ចចរចាជាមួយក្រុមឧទ្ទាមបរាជ័យ

    ស៊ីរី៖ ក្រុមអង្គការឃ្លាំមើលសិទ្ធិមនុស្សស៊ីរី បានគូសបញ្ជាក់ថា កងទ័ពអាកាសរុស្ស៊ី បានបន្តការវាយប្រហារតាមដែនអាកាសរបស់ខ្លួនឡើងវិញ ដើម្បីប្រឆំាងនឹងក្រុមឧទ្ទាមស៊ីរីនៅឯភាគនិរតីប្រទេស ដែលប្រតិបត្តិការនេះ ធ្វើឡើងក្រោយក្រុមឧទ្ទាមបានប្រកាសថា ការចរចាជាមួយរដ្ឋាភិបាលទីក្រុងម៉ូស្គូទទួលបរាជ័យ។ បើតាមអង្គការសហប្រជាជាតិ ការវាយប្រយុទ្ធគ្នាអស់រយៈពេលច្រើនជាងពីរសប្ដាហ៍មកនេះ រវាងពួកឧទ្ទាម និងកងកម្លាំងរដ្ឋាភិបាលស៊ីរី ដែលមានជំនួយពីរុស្ស៊ី បានធ្វើឲ្យមនុស្សប្រមាណជាង១៣០នាក់បាត់បង់ជីវិត និងបង្ខំឲ្យមនុស្ស ២៧០.០០០នាក់ បង្ខំចិត្តភៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេ នៅឯភាគនិរតី ប្រទេសស៊ីរី ។ ទន្ទឹមគ្នានោះដែរ អង្គការឃ្លាំមើលសិទ្ធិមនុស្សស៊ីរីបានអះអាងថា យន្ដហោះចម្បាំងរុស្ស៊ីបានទម្លាក់គ្រាប់បែករាប់សិបគ្រាប់លើមូលដ្ឋានរបស់ក្រុមឧទ្ទាម ក្នុងទីក្រុង តាហ្វាស និងទីក្រុងសៃដា។ ការវាយប្រហារតាមដែនអាកាសដែលបានផ្អាកកាលពីល្ងាចថ្ងៃសៅរ៍ សប្ដាហ៍មុននេះ និងបានធ្វើឡើងជាថ្មីឡើងវិញកាលពីថ្ងៃពុធ ម្សិលមិញនេះ តែប៉ុន្មានម៉ោងប៉ុណ្ណោះបន្ទាប់ពីក្រុមឧទ្ទាមស៊ីរីប្រកាសថា ការចរចាជាមួយជាមួយរុស្ស៊ីបានបរាជ័យ ខណៈកងកម្លាំងរដ្ឋាភិបាលស៊ីរីកំពុងវាយលុកយ៉ាងសន្ធាប់ ដោយដណ្ដើមទឹកដីមួយផ្នែកធំពីក្រុមឧទ្ទាម៕ ម.ន

  • សហរដ្ឋអាម៉េរិកប្រារព្ធទិវាឯករាជ្យជាតិខួបលើកទី២៤២ ស្របពេលមានការបង្កើនសន្តិសុខ ដើម្បីទប់ស្កាត់ការវាយប្រហារភេរវកម្ម

    សហរដ្ឋអាមេរិក៖  ទិវាឯករាជ្យជាតិ ត្រូវបានប្រារព្ធធ្វើឡើងនៅទូទាំងសហរដ្ឋអាម៉េរិកនៅថ្ងៃពុធ សប្តាហ៍នេះ (ម៉ោងក្នុងតំបន់) ស្របពេលមានការរឹតបន្តឹងសន្តិសុខ ដើម្បីទប់ស្កាត់ការវាយប្រហារពីក្រុមភេរវករដែលអាចកើតឡើងបាន។ ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ បានសម្តែងការកោតសរសើរ និងស្ញប់ស្ញែងចំពោះកងកម្លាំងយោធាដែលបានពលី និងខិតខំការពារសិទ្ធិសេរីភាព នៃប្រទេសជាតិរបស់ពួកគេនាពេលកន្លងមកនេះ ។ ថ្លែងពីសេតវិមានក្នុងឱកាសប្រារព្ធខួបទី២៤២ នៃបុណ្យឯករាជ្យជាតិរបស់សហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ បានគូសបញ្ជាក់ទៀតថា សេរីភាពរបស់សហរដ្ឋអាម៉េរិក គឺបានមកពីការបង្ហូរញើស-ឈាម និងពលីរបស់អ្នកស្នេហាជាតិដែលបានតស៊ូប្រយុទ្ធនៅលើសមរភូមិតាំងពីសម័យមុនៗរហូតមកដល់បច្ចុប្បន្ននេះ។ ស្របពេលជាមួយគ្នានេះដែរ លោក ដូណាល់ ត្រាំ ក៏បានលើកឡើង ពាក់ព័ន្ធនឹងគម្រោងមហិច្ឆតារបស់លោកផ្ទាល់ ស្តីពីការបង្កើតកងអង្គភាពថ្មីនៅក្នុងជួរកម្លាំងប្រដាប់អាវុធសហរដ្ឋអាម៉េរិកផងដែរ គឺកងទ័ពនៅទីអវកាស ដោយលោកបានអះអាងថា វានឹងលេចចេញជារូបរាងនាពេលឆាប់ៗខាងមុខ។ សូមរំលឹកផងដែរថា ថ្ងៃបុណ្យឯករាជ្យ ឬក៏ទិវាជាតិ ៤ កក្កដា គឺជាថ្ងៃឈប់សម្រាក ទូទាំងសហរដ្ឋអាមេរិក ដើម្បីអបអរថ្ងៃប្រកាសឯករាជ្យនៃមហាអំណាចមួយនេះ កាលពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ១៧៧៦ ។ កាលពីជាង២៤០ឆ្នាំមុននេះ ក្រុមចំណុះអាម៉េរិកទាំង១៣ បានប្រកាសខ្លួនជាប្រជាជាតិឯករាជ្យមួយហៅថា សហរដ្ឋអាម៉េរិក ដែលវាមានន័យថា ក្រុមទាំងនោះលែងស្ថិតក្រោមនឹមអាណានិគមរបស់ចក្រភពអង់គ្លេសទៀតហើយ៕

  • ជនសង្ស័យលួចកាច់កម៉ូតូបានសម្រេច ត្រូវសមត្ថកិច្ចដេញចាប់បានវិញ

    ភ្នំពេញ ៖ ជនសង្ស័យម្នាក់ត្រូវបានប្រជាពលរដ្ឋ ជួយចាប់ខ្លួនបានភ្លាមៗ ប្រគល់ឲ្យសមត្ថកិច្ច បន្ទាប់ពីធ្វើសកម្មភាពលួចកាច់សោ ក ម៉ូតូ បានសម្រេច តែគ្មានវាសនារត់រួច ព្រោះម្ចាស់ចេញមកទាន់ស្រែកផ្អើលអ្នកជិតខាង កាលពីវេលម៉ោង១២និង១០នាទីថ្ងៃត្រង់ ទី០៥ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតនៅផ្លូវបេតុង ភូមិរោងចក្រ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។ ជនសង្ស័យឈ្មោះ នូ ណារិន អាយុ៣២ឆ្នាំ មុខរបរមិនពិតប្រាកដស្នាក់នៅភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ រីឯ ម្ចាស់ម៉ូតូឈ្មោះ កែ សុធារី អាយុ២៧ឆ្នាំ មុខរបរនៅផ្ទះស្នាក់នៅភូមិរោងចក្រ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។ ម្ចាស់ម៉ូតូបានប្រាប់ថា មុនកើតហេតុនាងបានទុកម៉ូតូរបស់ខ្លួនម៉ាកហុងដាឌ្រឹមពណ៌ខ្មៅសេរី ២០១២ ពាក់ស្លាកលេខភ្នំពេញ1BF-8592 នៅមុខផ្ទះ រួចអង្គុយនិយាយគ្នាលេងក្នុងផ្ទះ ស្រាប់តែនាងឮសំឡេងម៉ូតូក៏ចេញមកមើល ក៏ឃើញជនសង្ស័យជិះចេញ។ នាងក៏រត់ដេញតាមពីក្រោយ និងស្រែកចោរៗ ហើយគាប់ជួនសមត្ថកិច្ចមូលដ្ឋានល្បាតក្បែនោះឃើញ ក៏ដេញតាមរហូតចាប់បានជនសង្ស័យខាងលើព្រមទាំងដកហូតបានម៉ូតូបានមកវិញ។ បច្ចុប្បន្នជនសង្ស័យត្រូវបាននាំខ្លួនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដោយឡែកម៉ូតូ សមត្ថកិច្ច បានប្រគល់ជូនម្ចាស់ដើមវិញ។  

  • បុរសម្នាក់សង្ស័យស្រវឹងបើករថយន្តកាមរីហាយប្រ៊ីដ បុករបង និងទ្វារផ្ទះប្រជាពលរដ្ឋ

    ភ្នំពេញ : ប្រជាពលរដ្ឋបានរាយការណ៍ឲ្យដឹងថា មុនកើតហេតុមានបុរសម្នាក់អាយុប្រហែល៣០ឆ្នាំ ដេកក្នុងរថយន្តម៉ាក កាមរីហាយប្រ៊ីដ ពណ៍ខ្មៅ ពាក់ស្លាកលេខភ្នំពេញ២N ៨៧៧៨ សេរីឆ្នាំ២០០៧ ហើយបន្ទាប់ស្រាប់តែភ្ញាក់ដឹងខ្លួន និងបើករថយន្តបន្តដំណើរទៅមុខ ស្រាប់តែបួងចង្កូតមិនទាន់ក៏ជ្រុលបុកទ្វារ និងរបងផ្ទះ បណ្ដាលឲ្យរថយន្តខ្ទេចពីចំហៀងខាងឆ្វេង និងខូចខាតរបងថ្ម និងទ្វារដែកផងដែរ។ ហេតុការនេះ បានកើតឡើងនៅវេលាម៉ោង៥និង៣០នាទីព្រឹកថ្ងៃទី០៥ ខែកក្ដដា ឆ្នាំ២០១៨ នៅចំណុចផ្ទះលេខ២៦ តាមបណ្ដោយផ្លូវ៤៨០ ក្រុម២៤ ស្ថិតនៅភូមិ៣ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន។ ក្រោយកើតហេតុបុរសជាអ្នកបើករថយន្តបើកទ្វារចុះពីលើរថយន្តរួចដកសោរថយន្តប្រគល់ស្រ្តីជាម្ចាស់ផ្ទះ ដើម្បីខ្លួនទៅរកលុយមកសងការខូចខាតម្ចាស់ផ្ទះ។ រហូតម៉ោង៩ព្រឹក នៅតែមិនឃើញខាងម្ចាស់រថយន្ត មកដោះស្រាយ ទើបស្រ្តីម្ចាស់ផ្ទះប្ដឹងសមត្ថកិច្ចជំនាញវាស់វែងចាត់ការតាមផ្លូវច្បាប់ និងទាមទារសំណង៥០០ដុល្លាសហរដ្ឋអាម៉េរិក។ បន្ទាប់ពីសមត្ថកិច្ចធ្វើការវាស់វែងរួច រថយន្តត្រូវបានសមត្ថកិច្ចយកមករក្សាទុកនៅអធិការដ្ឋាន នគរបាលខណ្ឌចំការមន ដើម្បីធ្វើការស្រាវជ្រាវរកម្ចាស់រថយន្តមកធ្វើការដោះស្រាយ។

  • ប្រមុខដឹកនំាអាល្លឺម៉ង់ព្រមានថា ការដំឡើងពន្ធរថយន្ដរបស់សហរដ្ឋអាម៉េរិក គឺជាការចាប់ផ្ដើមសង្រ្គាមពាណិជ្ជកម្ម

    អាល្លឺម៉ង់៖ ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ បានព្រមានថា ប្រទេសលោកនឹងធ្វើការដំឡើងពន្ធ២០ភាគរយលើការនាំចូលរថយន្ដអឺរ៉ុប មកកាន់សហរដ្ឋអាម៉េរិក បើសិនជាសហភាពអឺរ៉ុបមិនព្រមដកចេញរបាំងពាណិជ្ជកម្មរបស់ខ្លួនទេនោះ។ ឆ្លើយតបទៅនឹងការព្រមានរបស់មេដឹកនំាសហរដ្ឋអាម៉េរិកខាងលើនេះ នាអំឡុងពេលថ្លែងសុន្ទរកថាទៅកាន់ក្រុមអ្នកតំណាងរាស្ត្រអាល្លឺម៉ង់ក្នុងថ្ងៃពុធ សប្តាហ៍នេះ អធិការបតីអាល្លឺម៉ង់ លោកស្រី អាន់ជែលឡា មឺគែល បានព្រមានរដ្ឋបាលលោក ដូណាល់ ត្រាំ ថា គម្រោងដំឡើងពន្ធលើការនាំចូលរថយន្ដពីអឺរ៉ុបនោះ ទំនងជាអាចក្លាយជាចំណុចចាប់ផ្ដើមសង្រ្គាមពាណិជ្ជកម្ម ដែលនឹងបង្កវិបាកយ៉ាងធ្ងន់ដល់ សេដ្ឋកិច្ច ។ អធិការបតីអាល្លឺម៉ង់រូបនេះ បានគូសបញ្ជាក់ថា បច្ចុប្បន្នយើងមានពន្ធលើអាលុយមីញ៉ូម និងដែកថែប ហើយយើងមានកិច្ចពិភាក្សាមួយកាន់តែមានសភាពធ្ងន់ទៅៗ ដែលកំពុងឆ្ពោះទៅរកជម្លោះពាណិជ្ជកម្ម។ ប៉ុន្តែលោកស្រីមិនចង់ប្រើពាក្យ បែបនេះនៅពេលអនាគតទេ ត្បិតវាពិតជាតម្លៃណាស់ សម្រាប់កិច្ចខិតខំប្រឹងប្រែងបញ្ជៀសមិនឲ្យជម្លោះនេះក្លាយជាសង្រ្គាមពាណិជ្ជកម្ម៕

  • កម្មករជាង៥០នាក់រងរបួស ក្នុងគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់រថយន្តនៅខេត្តកណ្ដាល

    ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ក្រឡាប់រថយន្តដឹកកម្មករ កើតឡើងនៅម៉ោង៦និង២០នាទីព្រឹកថ្ងៃទី៥កក្កដានេះ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៣ ចន្លោះគីឡូម៉ែត្រលេខ ៣៥-៣៦ ស្ថិតនៅភូមិកំណត់ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។  យោងតាមប្រភពព័ត៌មានពីបេឡាជាតិសន្ដិសុខសង្គម នៃក្រសួងការងារបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បណ្តាលមកពីម្ចាស់រថយន្តដឹកកម្មករវ៉ាជែងរថយន្តផ្សេងដែលបើកបរនៅខាងមុខ ហើយបានទាញចង្កូតខ្លាំងពេក ក៏បានបណ្តាលឱ្យរថយន្តក្រឡាប់តែម្តង។ ក្នុងហេតុការណ៍នេះ បណ្ដាលឱ្យកម្មករ៥១នាក់រងរបួស (ក្នុងនោះរងរបួសធ្ងន់ចំនួន១៧នាក់ និងស្រាលចំនួន៣៤ នាក់) ក្នុងចំណោមចំនួនកម្មករនិយោជិតដែលជិះលើឡានជិត៦០នាក់។ ក្រោយហេតុការណ៍ មន្ត្រី និងបុគ្គលិកបេឡាជាតិរបបសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សាខាខណ្ឌដង្កោ បានសហការជាមួយសមត្ថកិច្ចមូលដ្ឋាន បានចុះទៅសម្របសម្រួល និងបញ្ជូនជនរងគ្រោះទៅពិនិត្យ និងព្យាបាលនៅតាមមន្ទីរពេទ្យ និងមូលដ្ឋានសុខាភិបាល។ ក្នុងនោះជនរងគ្រោះត្រូវបានបញ្ជូនទៅព្យាបាលនៅ មណ្ឌលសុខភាព ត្រាំខ្នារចំនួន ២៩នាក់ មន្ទីរពេទ្យព្រះកុសុមៈចំនួន២១នាក់ និងបន្ទប់ពិគ្រោះ និងព្យាបាលជំងឺមូលមិត្តដើមរការចំនួន១នាក់។ រាល់ថ្លៃសេវាដឹកជញ្ជូនជនរងគ្រោះ ថ្លៃសេវាពិនិត្យ និងព្យាបាលរហូតដល់ជាសះស្បើយ ជាបន្ទុកទាំងស្រុងរបស់បេឡាជាតិរបបសន្តិសុខសង្គម។ បេឡាជាតិរបបសន្តិសុខសង្គម បានក្រើនរំលឹកដល់ អ្នកបើកបរយានយន្តដឹកកម្មករទាំងអស់ សូមប្រុងប្រយ័ត្នឱ្យបានខ្ពស់ និងបានត្រួតពិនិត្យយានយន្តរបស់ខ្លួនឱ្យបានជាប្រចាំ ព្រមទាំងគោរពច្បាប់ចរាចរណ៍ឲ្យខ្ជាប់ខ្ជួន ដើម្បីបង្កាគ្រោះថ្នាក់នានា៕

  • ចំនួនមនុស្សស្លាប់កើនដល់៣៤ និងសង្គ្រោះបាន១៥៥នាក់ ក្រោយហេតុការណ៍លិចសាឡង់មួយគ្រឿងនៅក្នុងប្រទេសឥណ្ឌូណេស៊ី

    ឥណ្ឌូណេស៊ី៖ ក្រុមអ្នកជួយសង្គ្រោះម្នាក់បាននិយាយថា ពួកគេបានរកឃើញសាកសពមនុស្សចំនួន៣៤នាក់ និងជួយសង្គ្រោះបាន១៥៥នាក់ បន្ទាប់ពីកើតមានហេតុការណ៍លិចសាឡាងដឹកអ្នកដំណើរមួយគ្រឿងនៅដែនទឹកភាគកណ្តាលប្រទេសឥណ្ឌូណេស៊ី ។ អ្នកនាំពាក្យមកពីការិយាល័យជួយសង្គ្រោះជាតិម៉ាស៊ូឌី បាននិយាយថា បេសកកម្មនៃការរុករកនឹងមិនឈប់នោះទេ ដោយនៅតែបន្តធ្វើដដែល តាមដែលអាចធ្វើទៅបាន ដើម្បីការស្វែងរកក្រុមជនរងគ្រោះដែលកំពុងបាត់ខ្លួន។ ដោយឡែកបើតាមទីភ្នាក់ងារ គ្រប់គ្រងគ្រោះមហន្តរាយជាតិ ឥណ្ឌូណេស៊ីសរុបចំនួនមនុស្ស ដែលនៅលើសាឡង់ដឹ អ្នកដំណើរមួយគ្រឿងនោះ មានចំនួនមនុស្សសរុប១៨៩នាក់។ ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយជាតិឥណ្ឌូណេស៊ី បានបញ្ជាក់ដែរថា សាឡង់ដឹកអ្នកដំណើរដែលមានឈ្មោះ KMP Lestari Maju (ខេអឹមភី ឡេសស្តារី ម៉ាជូ) បានជួបគ្រោះ ថ្នាក់លិចនៅឯដែនទឹកនៃកោះ សេឡេយ៉ា នៅវេលាម៉ោង២និង៣០នាទីល្ងាច (ម៉ោងក្នុង តំបន់) ស្ថិតនៅដែនទឹកក្នុងខេត្ត South Sulawesi (ស៊ោ ស៊ូឡាវេស៊ី) កាលពីថ្ងៃ អង្គារ៍ សប្តាហ៍នេះ ក្រោយពេលដែលទើបតែចាកចេញពីកំពង់ផែបានចម្ងាយប្រមាណ៣០០ម៉ែត្រប៉ុណ្ណោះ ។ ស្របពេលជាមួយគ្នានោះដែរ មិនទាន់មានរបាយការណ៍បញ្ជាក់អំពីមូលហេតុនៃការលិចសាឡង់នេះឡើយ ដោយគ្រាន់ករណីបែបនេះ មិនមែនទើបកើតឡើងជាលើក ទីមួយនោះទេ នៅក្នុងប្រទេសឥណ្ឌូនេស៊ីសម្រាប់ឆ្នាំ២០១៨នេះ ។ មូលហេតុនៃសោកនាដកម្មបែបនេះ ភាគច្រើនគឺបណ្ដាលមកពីការដឹកលើសចំណុះ…