Category: ព័ត៌មាន

  • ឯកឧត្តម សុខ លូ អំពាវនាវឲ្យប្រជាពលរដ្ឋចូលរួមបោះឆ្នោត ព្រោះសន្លឹកឆ្នោតមួយសន្លឹក មានតម្លៃខ្ពស់ណាស់

    ខេត្តកំពង់ធំ៖  ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានថ្លែងថា ប្រជាពលរដ្ឋដែលគ្រប់អាយុបោះឆ្នោត និងមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោត សូមអញ្ជើញទៅចូលរួមបោះឆ្នោតនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ឲ្យបានគ្រប់ៗគ្នា ព្រោះសន្លឹកឆ្នោតរបស់បងប្អូនមួយសន្លឹក មានតម្លៃខ្ពស់ណាស់ សម្រាប់ជ្រើសរើសថ្នាក់ដឹកនាំណាដែលបងប្អូនពេញចិត្ត ក្នុងការដឹកនាំប្រទេសជាតិ ឲ្យមានសុខសន្តិភាព និងការអភិវឌ្ឍ។ ឯកឧត្តម បានថ្លែងយ៉ាងដូច្នេះ ក្នុងពិធីសំណេះសំណាលជាមួយមេគ្រួសារនៅសង្កាត់ស្រយ៉ូវ ប្រមាណជាង៣ពាន់នាក់ ដែលជាសង្កាត់ចុងក្រោយនៃក្រុងស្ទឹងសែន នាព្រឹកថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៨។ ក្នុងឱកាសនោះ ឯកឧត្តម សុខ លូ បានមានមតិសំណេះសំណាល និងបាននាំនូវការផ្តាំផ្ញើ នឹករលឹករបស់សម្តេចតេជោ ហ៊ុន សែន ចំពោះបងប្អូនប្រជាពលរដ្ឋនៅសង្កាត់ស្រយ៉ូវ ក៏ដូចជាទូទាំងខេត្តផងដែរ និងថ្លែងអំណរគុណ ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលបន្ដគាំទ្រគណបក្សប្រជាជន។ ឯកឧត្តម បានគូសបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន មានគោលនយោបាយ និងយុទ្ធសាស្រ្តច្បាស់លាស់ ជាច្រើនអាណត្តិកន្លងមក ហើយបានដឹកនាំប្រទេសជាតិមានសុខសន្តិភាព និងការអភិវឌ្ឍ ដោយចាប់ផ្តើមកសាងពីបាតដៃទទេ ពីគំនរផេះផង់បន្សល់ពីរបប…

  • អគ្គលេខាធិការរងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងៈ វាយតម្លៃពីសកម្មភាពប្រឆាំងគ្រឿងញៀន

    ឯកឧត្ដម លី គឹមឡុង អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះគ្រប់អង្គភាព និងសមាសភាពពាក់ព័ន្ធទាំងអស់ ដែលបានរួមចំណែកក្នុងសកម្មភាពបង្ការ បង្ក្រាប និងទប់ស្កាត់បទល្មើសគ្រឿងញៀននាពេលកន្លងមកទទួលបានលទ្ធផលល្អ ជាពិសេសក្នុងដំណើរការអនុវត្តផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទាំង៣ដំណាក់ កាលរបស់រាជរដ្ឋាភិបាលកម្ពុជា។ នេះជាប្រសាសន៍របស់   ឯកឧត្ដម លី គឹមឡុង អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្នុងឱកាសដែលឯកឧត្តមអញ្ជើញជាអធិបតីក្នុងពិធីប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ២៦ មិថុនា នៅសាលប្រជុំសាលាខេត្តព្រះសីហនុ ព្រឹកថ្ងៃពុធ ៧រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៨។ សូមបញ្ជាក់ថាពិធីនេះ ត្រូវបានធ្វើឡើងដោយមានការអញ្ជើញចូលរូមជាអធិបតីពីសំណាក់ ឯកឧត្តម លី គឹមឡុង អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងឯកឧត្តម យន្ត មីន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ  និងមានការអញ្ជើញចូលរួមពីអភិបាលរងខេត្ត ប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត អភិបាលក្រុង ស្រុកកងកម្លាំងប្រដាប់អាវុធ មន្ត្រីប្រយុទ្ធប្រឆាំងគ្រឿងញៀន លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សផងដែរ។ ឯកឧត្ដម លី…

  • សាខាកាំកុងត្រូលចុះត្រួតពិនិត្យទីតាំងសិប្បកម្មផលិតសាច់ប៉ាតេមួយកន្លែង នៅខណ្ឌសែនសុខ ដែលសង្ស័យមានសារធាតុគីមី

    ភ្នំពេញ៖ ទីតាំងសិប្បកម្មផលិតសាច់ប៉ាតេមួយកន្លែង ក្នុងភូមិគ្រឹះដ៏ធំស្កឹមស្កៃ ដែលគេសង្ស័យ និង ពលរដ្ឋនិយាយតៗគ្នា ការផលិតល្បាយផ្សំឡើងគ្មានគុណភាព សង្ស័យមានសាធាតុគីមី ទើបនៅវេលាម៉ោង១១ព្រឹកថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៨នេះ ត្រូវបានកម្លាំងចម្រុះ សាខាកាំកុងត្រូលចុះត្រួតពិនិត្យ ប៉ុន្តែពុំមានវត្តមាន សមត្ថកិច្ចមូលដ្ឋានទេ គឺមានតែមេភូមិត្រពាំងឈូកម្នាក់ប៉ុណ្ណោះ។ ការចុះត្រួតពិនិត្យនេះ ស្ថិតនៅទីតាំងផលិត សាច់ប៉ាតេ យីហោ ភ្នំពេញ៣១០ ស្ថិតនៅតាម ផ្លូវបេតុង ភូមិត្រពាំងឈូក សង្កាត់អូរបែក្អម ខណ្ឌសែនសុខ ។ ក្នុងប្រតិបត្តិការរបស់កាំកុងត្រូលខាងលើ រួមជាមួយ លោក ងិន ពេជ្រ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ។ ក្រោយពីមានការសង្ស័យ ការផលិតសាច់ប៉ាតេ របស់សិប្បកម្មភ្នំពេញ៣១០ មានរូបភធាតុផ្សំសារធាតុគីមី ផ្សំឡើងសាច់គ្មានគុណភាព ទើបនៅព្រឹកថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៨នេះ កម្លាំងចម្រុះ មានកាំកុងត្រួល សមត្ថកិច្ចជំនាញ  តែគ្មានទេ អាជ្ញាធរ សង្កាត់ ខណ្ឌ នគរបាលប៉ុស្តិ៍ ឬអធិការដ្ឋាន  ពោលអាជ្ញាធរដែលធំជាងគេ ក្នុងប្រតិបត្តិការខាងលើ មានតែលោកមេភូមិត្រពាំងឈូក…

  • កម្ពុជា-ចិន ចុះកិច្ចព្រមព្រៀងចំនួន០៣ ទៅលើកិច្ចសហប្រតិបត្តិការវិស័យ អេកូឡូស៊ី និងបរិស្ថាន

    ក្រសួងបរិស្ថាន នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងអេកូឡូស៊ី និងបរិស្ថាន នៃសាធារណរដ្ឋប្រជាមាណិតចិន  បានបង្កើនកិច្ចសហប្រតិបត្តិការ លើកិច្ចការងារការពារបរិស្ថាន និងអេកូឡូស៊ី។ កិច្ចព្រមព្រៀង ដែលត្រូវបានចុះហត្ថលេខានៅព្រឹកថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៨ នេះនៅទីស្តីការក្រសួងបរិស្ថាន រាជធានីភ្នំពេញ ចំនួន៣នេះ មានដូចជា៖ ទី១.ការបង្កើតការិយាល័យរៀបចំបង្កើត មជ្ឈមណ្ឌលសហប្រតិបត្តិការបរិស្ថានកម្ពុជា-ចិន ទី២. កិច្ចសហប្រតិបត្តិការអភិរក្សជីវៈចម្រុះកម្ពុជា-ចិន និងទី៣. គម្រោងឧបត្ថម្ភម៉ាស៊ីនសម្អាតទឹកកខ្វក់។ ពិធីចុះហត្ថលេខានេះ ដោយមានការចូលរួមជាសក្ខីភាពពីសំណាក់ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីបរិស្ថាននៃកម្ពុជា និងឯកឧត្តមបណ្ឌិត ហ្សៅ យីងមីន(ZHAO Yingmin) អនុរដ្ឋមន្ត្រីនៃក្រសួងអេកូឡូស៊ី និងបរិស្ថាន នៃសាធារណរដ្ឋប្រជាមានិតចិន និងមានការចូលរួមពីឯកអគ្គរាជទូតប្រទេសចិនប្រចាំនៅកម្ពុជា និងមន្រ្តីជាន់ខ្ពស់នៃប្រទេសទាំងពីរ ក៏បានចូលរួមនៅក្នុងពិធីដ៏មានអត្ថន័យជាប្រវត្តិសាស្រ្តនេះផងដែរ។   ឯកឧត្តមបណ្ឌិត ហ្សៅ យីងមីន(ZHAO Yingmin) អនុរដ្ឋមន្ត្រីនៃក្រសួងអេកូឡូស៊ី និងបរិស្ថាន នៃសាធារណរដ្ឋប្រជាមានិតចិន បានឲ្យដឹងថា កិច្ចសប្រតិបត្តិការនេះ គឺជាសមិទ្ធផលមួយ នៃខួបលើកទី៦០ នៃការបង្កើតទំនាក់ទំនងចិន-កម្ពុជា…

  • បើទោះជាស្ថិតក្នុងតម្លៃនៃលក្ខខណ្ឌណាក៏ដោយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាចក្រកម្ពុជា មិនអនុញ្ញាតឲ្យមានចលនាបដិវត្តន៍ពណ៌ ញុះញង់បង្កសង្គ្រាម បំផ្លាញសន្តិភាព រាំងខ្ទប់ដល់ការអភិវឌ្ឍប្រទេសជាតិនោះឡើយ

    សៀមរាប៖ បើទោះជាស្ថិតក្នុងតម្លៃនៃលក្ខខណ្ឌណាក៏ដោយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាចក្រកម្ពុជា មិនអនុញ្ញាតឲ្យមានចលនាបដិវត្តន៍ពណ៌ ញុះញង់បង្កសង្គ្រាម បំផ្លាញសន្តិភាព រាំងខ្ទប់ដល់ការអភិវឌ្ឍប្រទេសជាតិនោះឡើយ។ ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង សមាជិកគណៈកម្មាធិការកណ្តាល និង ជាប្រធានគណៈកម្មាធិការនៃគណបក្សប្រជាជនកម្ពុជាខេត្តសៀមរាប បានថ្លែងឡើងយ៉ាងដូច្នេះ នៅក្នុងពិធីជួបសំណេះសំណាលជាមួយប្រធាន អនុប្រធានក្រុមបក្ស និងសមាជិកសកម្ម របស់គណបក្សប្រជាជនកម្ពុជា ក្នុងសង្កាត់ ស្រង៉ែ ក្រុងសៀមរាប ដែលមានអ្នកចូលរួមប្រមាណជាង១៨៧នាក់ កាលពីព្រឹក ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៨នេះ។  ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង បានបញ្ជាក់ថែមទៀតថា មកដល់ឆ្នាំនេះ គណបក្សប្រជាជនកម្ពុជា មានអាយុកាល៦៧ឆ្នាំហើយ។ គណបក្សប្រជាជនកម្ពុជា  ចាប់បដិសន្ធិក្នុងបុព្វហេតុបម្រើប្រជាជន និងប្រទេសជាតិ។ ឆ្លងកាត់ការតស៊ូដើម្បីមាតុភូមិ និង ប្រជាជនក្នុងរយៈពេល៦៧ឆ្នាំកន្លងមកនេះ គណបក្សប្រជាជនកម្ពុជា បានក្លាយជាគណបក្សចាស់ទុំខាងនយោបាយ មានបទពិសោធន៍ និងសមត្ថភាពពេញលេញ ក្នុងការដឹកនាំប្រទេសជាតិ ស្វែងរកសន្តិភាព តាមរយៈនៃគោលនយោបាយ ឈ្នះ ឈ្នះ ស្តាប្រទេសជាតិពីបាតដៃទទេ ឆ្ពោះទៅរកការអភិវឌ្ឍ និងកាត់បន្ថយភាពក្រីក្រជូនប្រជាជន…

  • សាកសពមនុស្ស៣១នាក់ហើយ ត្រូវបានក្រុមសង្គ្រោះឥណ្ឌូណេស៊ីរកឃើញ បន្ទាប់ពីហេតុការណ៍លិចសាឡង់ដឹកអ្នកដំណើរមួយគ្រឿង

    ឥណ្ឌូណេស៊ី៖ អាជ្ញាធរឥណ្ឌូណេស៊ីបានរាយការណ៍ថា តួលេខជនរងគ្រោះបាត់បង់ជីវិតក្នុងហេតុការណ៍លិចសាឡង់ដឹកអ្នកដំណើរមួយគ្រឿងស្ថិតនៅខេត្តស៊ូឡាវេស៊ី ភាគកណ្តាលប្រទេសបានបន្តកើនឡើងដល់៣១នាក់ហើយ មកទល់ពេលនេះ ក្រុមអ្នកជួយសង្រ្គោះកំពុងតាមរកអ្នកបាត់ខ្លួនជាច្រើននាក់ផ្សេងទៀត ។ ដោយឡែកអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយឥណ្ឌូណេស៊ី បានឲ្យដឹងថា មនុស្ស៣១នាក់ ត្រូវបានគេអះអាងថា បានបាត់បង់ជីវិត ខណៈ១៣០នាក់ ត្រូវបានជួយសង្រ្គោះ និង៣នាក់ផ្សេងទៀតនៅតែបន្តបាត់ខ្លួននៅឡើយ ក្រោយសាឡង់មួយគ្រឿងផ្ទុកមនុស្ស១៦៤នាក់ ជួបប្រទះឧបទ្ទវហេតុលិចសាឡង់ នៅឯខេត្តស៊ូឡាវេស៊ី កាលពីថ្ងៃអង្គារ៍ សប្តាហ៍នេះ។ ស្របពេលជាមួយគ្នានោះដែរ មិនទាន់មានរបាយការណ៍បញ្ជាក់អំពីមូលហេតុនៃការលិចសាឡង់នោះឡើយ។ គួរបញ្ជាក់ថា ករណីបែបនេះ មិនមែនទើបកើតឡើងជា លើកទីមួយនោះទេ នៅក្នុងប្រទេសឥណ្ឌូនេស៊ីសម្រាប់ឆ្នាំ២០១៨នេះ។ ជាទូទៅមូលហេតុនៃសោកនាដកម្មបែបនេះ ភាគច្រើនគឺបណ្ដាលមកពីការដឹកលើសចំណុះ និងការមិនគោរពបទដ្ឋានដឹកជញ្ជូនជាដើម៕  

  • រដ្ឋមន្ត្រីក្រសួងសុខាភិបាល ស្នើឲ្យប្រធានតំណាង KOICA ពន្លឿននៃកិច្ចសហប្រតិបត្តិការទ្វេភាគី រវាងកូរ៉េ-កម្ពុជា លើវិស័យសុខាភិបាល

    ក្នុងជំនួបពិភាក្សាការងារជាមួយ ឯកឧត្តម ជុង យុនគីល ប្រធានតំណាងប្រចាំប្រទេសកម្ពុជា ទីភ្នាក់ងារសហប្រតិបត្តិការអន្ដរជាតិកូរ៉េ ហៅកាត់ថា KOICA កាលពីរសៀលថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៨ នៅទីស្ដីការក្រសួងសុខាភិបាល ឯកឧត្តម សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានស្នើឱ្យប្រធាបតំណាង KOIKA ពន្លឿននៃកិច្ចសហប្រតិបត្តិការទ្វេភាគី រវាងប្រទេសកូរ៉េ-កម្ពុជា ជាពិសេស លើវិស័យសុខាភិបាល ។ ក្នុងឱកាសនោះដែរ ឯកឧត្តម រដ្ឋមន្ដ្រី បានសម្ដែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសាធារណរដ្ឋកូរ៉េ និងជាពិសេសចំពោះអង្គការ KOICA ដែលកន្លងមកតែងតែផ្ដល់នូវកិច្ចសហប្រតិបត្តិការល្អ ហើយក៏បានផ្ដល់នូវជំនួយជាច្រើន មកលើវិស័យសុខាភិបាល។ ជាក់ស្ដែងនៅក្នុងពេលកន្លងទៅនេះ បានសម្រេចនូវការជួសជុលអគារ នៅក្នុងមន្ទីរពេទ្យកុមារជាតិ។ ឯកឧត្តម ជុង យុនគីល បានលើកឡើងនូវគម្រោងមួយចំនួន ដែលក្រសួងសុខាភិបាល បានដាក់ស្នើសុំ ទៅអង្គការ KOICA ដែលទទួលបាននូវលទ្ធផលជាវិជ្ជមាន រួមមាន៖ គម្រោងទី១៖ គម្រោងពាក់ព័ន្ធនឹងកម្មវិធីចុះទៅផ្ដល់នូវសេវាផ្ទាល់ នៅតាមមូលដ្ឋានសុខាភិបាល ដែលពាក់ព័ន្ធទៅនឹងការគាំពារសុខភាពមាតា…

  • កូរ៉េខាងត្បូង និងកូរ៉េខាងជើងចាប់ផ្តើមពិភាក្សាកម្រិតការងារថ្មីមួយទៀត​ លើកិច្ចសហប្រតិបត្តិការព្រៃឈើ

    កូរ៉េខាងត្បូង៖ រដ្ឋាភិបាលទីក្រុងសេអ៊ូល និងព្យុងយ៉ាង នៅថ្ងៃពុធ សប្តាហ៍នេះ បានចាប់ផ្តើមធ្វើកិច្ចចរចាក្នុងកម្រិតការងារថ្មីមួយទៀត ដោយផ្តោត សំខាន់ទៅលើកិច្ចសហប្រតិបត្តិការព្រៃឈើ។ ក្រសួងបង្រួបបង្រួមកូរ៉េខាងត្បូងបានបញ្ជាក់ថា ក្រុមគណៈប្រតិភូជាន់ខ្ពស់មកពីប្រទេសបងប្អូនកូរ៉េទំាងពីរ បានចាប់ផ្តើមបើកកិច្ចពិភាក្សានៅវេលាម៉ោងប្រមាណ១០ព្រឹក ថ្ងៃពុធ សប្តាហ៍នេះ (ម៉ោងក្នុងតំបន់)នៅឯវិមានសន្តិភាព ដែលជាអគារមួយនៅខាងភាគី កូរ៉េខាងត្បូងនៅក្នុងភូមិ ជាប់ព្រំដែន ផាន់មុនជុម ។ អនុរដ្ឋមន្រ្តីសេវាព្រៃឈើកូរ៉េខាងត្បូងលោក រីយូ ក្វាងស៊ូ ដែលដឹកនំាក្រុមប្រតិភូ បានថ្លែងប្រាប់អ្នកយកព័ត៌មាន មុនពេលធ្វើដំណើរឆ្ពោះទៅកាន់ ទីកន្លែងប្រជុំជាមួយភាគីកូរ៉េខាងជើងថា រូបលោកនឹងធ្វើកិច្ចពិភាក្សាជាមួយសមភាគីកូរ៉េខាងជើង ពាក់ ព័ន្ធនឹងបញ្ហាស្តីអំពីកិច្ចសហប្រតិបត្តិការព្រៃឈើ ទំាងមូលរវាងប្រទេសទំាងពីរ ។ ភាគីទំាងពីរត្រូវបានគេរំពឹងថា នឹងអាចឈានដល់ការព្រមព្រៀងគ្នាក្នុងការចូលរួមការសិក្សាស្រាវជ្រាវរួមគ្នាមួយ ដោយផ្តោតសំខាន់លើបញ្ហាព្រៃឈើរបស់កូរ៉េខាងជើង ។ សូមជម្រាបថា កិច្ចចរចាស្តីពីកិច្ចសហប្រតិបត្តិការព្រៃឈើរវាងមន្រ្តីជាន់ខ្ពស់កូរ៉េខាងត្បូង និងកូរ៉េខាងជើង ត្រូវបានធ្វើឡើងបន្ទាប់ពីរដ្ឋាភិបាល កូរ៉េទំាងពីរបានបើកកិច្ចប្រជុំក្នុងកម្រិតការងារជាបន្តបន្ទាប់កាលពីសប្តាហ៍មុន ទៅលើកិច្ចសហប្រតិបត្តិការផ្លូវរថភ្លើង និងផ្លូវយានយន្ត ដោយភាគីទំាង ពីរបានព្រមព្រៀងគ្នាចូលរួមសិក្សា រួមគ្នាលើកដំបូងស្តីពីស្ថានភាពផ្លូវរថភ្លើង និងផ្លូវយានយន្តរបស់កូរ៉េខាងជើង ៕  

  • រដ្ឋមន្ត្រីពាណិជ្ជកម្ម សន្យាបន្តគាំទ្រវិនិយោគិនជប៉ុន ដែលមានបំណងធ្វើធុរកិច្ចនៅកម្ពុជា

    ការសន្យារបស់រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ប៉ាន សូរស័ក្ដិ បានធ្វើឡើងក្នុងឱកាសដែលលោកបានអនុញ្ញាតឲ្យ ប្រធានអង្គការពាណិជ្ជកម្ម ក្រៅស្រុកជប៉ុន (JETRO)លោក ម៉ាសាស្ហិ កូណូ (Masashi Kono)ជួបពិភាក្សាការងារ  ដែលលោកត្រូវបញ្ចប់អាណត្តិការងារក្នុងសប្តាហ៍នេះ ហើយ លោក មីយ៉ាអុ ម៉ាសាហ៊ិរ៉ុ (Miyao Masahiro) ដែលនឹងក្លាយជាប្រធានអង្គការ JETRO ថ្មី ។ ក្នុងជំនួបនៅព្រឹកមិញនេះ លោករដ្ឋមន្ត្រីក្រសួង ពាណិជ្ជកម្ម ប៉ាន សូរស័ក្តិ បានសន្យាបន្តផ្តល់ការគាំទ្រគ្រប់បែបយ៉ាងជូនវិនិយោគិនជប៉ុន ដែលមានបំណងបណ្តាក់ទុន លើវិស័យធុរកិច្ចផ្សេងៗនៅ កម្ពុជា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម សេដ្ឋកិច្ច និងវិនិយោគរវាងប្រទេសកម្ពុជា និងជប៉ុន លោករដ្ឋមន្ត្រីបានលើកឡើងអំពីទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ ដែលបច្ចុប្បន្នបានក្លាយជាដៃគូយុទ្ធសាស្ត្រលើផ្នែកការទូត សេដ្ឋកិច្ច និងពាណិជ្ជកម្ម។ លោករដ្ឋមន្ត្រី បានជម្រាបលោកប្រធានទាំងពីរថា ក្រសួងពាណិជ្ជកម្ម នៅតែបន្តជួយសម្រួលវិនិយោគិនជប៉ុន ក្នុងការបណ្តាក់ទុន ការចុះបញ្ជីក្រុមហ៊ុន និងការពង្រីកធុរកិច្ចនៅក្នុងប្រទេសកម្ពុជា។ លើសពីនេះ លោករដ្ឋមន្ត្រីក៏បានស្នើលោកប្រធានអង្គការ JETRO ថ្មី ជំរុញ វិនិយោគិនជប៉ុន ពង្រឹងកិច្ចសហការជាមួយសហគ្រាសធុនតូច និងធម្យមកម្ពុជា…

  • ប្រមុខការទូតរុស្ស៊ី និងសហរដ្ឋអាម៉េរិកធ្វើកិច្ចពិភាក្សាផ្តោតសំខាន់លើជំនួបកំពូល រវាងលោក ពូទីន និងលោក ត្រាំ នៅក្នុងខែកក្កដា ខាងមុខ

    ប្រមុខការទូតរុស្ស៊ី និងសហរដ្ឋអាម៉េរិកធ្វើកិច្ចពិភាក្សាផ្តោតសំខាន់លើជំនួបកំពូល រវាងលោក ពូទីន និងលោក ត្រាំ នៅក្នុងខែកក្កដា ខាងមុខ

    រុស្ស៊ី៖ រដ្ឋមន្រ្តីការបរទេសរុស្ស៊ីលោក សឺហ្គៃ ឡាវរ៉ូវ និងសមភាគីសហរដ្ឋអាម៉េរិក លោក ម៉ៃ ប៉ុមប៉េអូ បាននិយាយជាមួយគ្នាតាមទូរសព្ទមួយ ដើម្បីពិភាក្សា ស្តីអំពីជំនួបកំពូលរវាងប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន និងសមភាគីសហរដ្ឋអាម៉េរិកលោក ដូណាល់ ត្រាំ នៅក្នុងខែកក្កដាខាងមុខនេះ ។ បើតាមសេចក្តីថ្លែងការណ៍របស់ក្រសួងបរទេសរុស្ស៊ីនោះ ក្នុងអំឡុងពេលជជែកគ្នា តាមទូរសព្ទទ្វេភាគី ដែលផ្តួចផ្តើមឡើងដោយភាគីសហរដ្ឋអាម៉េរិកនេះ ប្រមុខការទូតទំាងពីរបានធ្វើការផ្លាស់ប្តូរទស្សនៈគ្នាទៅវិញទៅមក ដោយផ្តោតសំខាន់លើការទំនាក់ទំនងនៃកិច្ចជំនួបកំពូលរវាងលោក វ៉្លាឌីមៀ ពូទីន និងលោក ដូណាល់ ត្រាំ ក៏ដូចជាការរំពឹងទុកសម្រាប់ការកសាងទំនាក់ទំនងទ្វេភាគីបន្ថែមទៀត រួមទាំងស្ថេរភាពជាយុទ្ធសាស្រ្តនៅក្នុងតំបន់ ។ គួរបញ្ជាក់ថា វិមានក្រឹមឡំាង និងសេតវិមានបានប្រកាសជាផ្លូវការថា ជំនួបកំពូលរវាងលោក ពូទីន និងលោក ត្រាំ នឹងប្រារព្ធឡើងនៅក្នុងទីក្រុងហ៊ែលស៊ីងគី ប្រទេសហ្វំាងឡង់ នៅថ្ងៃទី១៦ ខែកក្កដាខាងមុខនេះ ដោយមេដឹកនំាប្រទេសទាំងពីរត្រូវបានគេរំពឹងថា នឹងធ្វើកិច្ចពិភាក្សាគ្នាទៅលើការធ្វើឲ្យប្រសើរឡើងវិញនូវទំនាក់ទំនងរវាងរុស្ស៊ី – សហរដ្ឋអាម៉េរិក និងបញ្ហាសន្តិសុខជាតិ ព្រមទាំងបញ្ហា កំពូលៗរបស់អន្តរជាតិ ដែលក្នុងនោះក៏រួមមាន៖ ស្ថានភាពតានតឹងនៅជុំវិញ ប្រទេសស៊ីរី…