Category: ព័ត៌មាន

  • គម្រោងដ៏មានសក្តានុពលធំៗចំនួន១២ប្រភេទ កំពុងជំរុញវិស័យសំណង់កម្ពុជាឲ្យរីកចម្រើន ខណៈការវិនិយោគរយៈពេល៣ឆ្នាំចុងក្រោយនេះ ទាំងគម្រោង និងទុនវិនិយោគនៅក្នុងវិស័យសំណង់បានបន្តកើនឡើងជាលំដាប់

    ភ្នំពេញ ៖ វិស័យសំណង់កម្ពុជាទទួលបានកំណើនវិនិយោគកើនឡើងជាប់ៗគ្នានាប៉ុន្មានឆ្នាំចុងក្រោយនេះ តាមរយៈការសាងសង់គម្រោងដ៏មានសក្តា នុពលធំៗចំនួន១២ប្រភេទ ដែលធ្វើឱ្យវិស័យនេះបន្ដរីកចម្រើនទៅមុខជាបន្តបន្ទាប់ ។ យោងតាមរបាយការណ៍ស្តីពីវឌ្ឍនភាពវិស័យសំណង់របស់ក្រសួងដែនដីនគរូបនីយកម្ម និងសំណង់ បញ្ជាក់ថា ការវិនិយោគរយៈពេល៣ឆ្នាំចុងក្រោយនេះ ទាំងគម្រោង និងទុនវិនិយោគនៅក្នុងវិស័យសំណង់បានបន្តកើនឡើងជាលំដាប់ ។ ជាក់ស្តែងនៅឆ្នាំ២០១៥ មាន២.៣០៥គម្រោងក្នុងតម្លៃទុនវិនិយោគប្រមាណ៣.៣៣៨លានដុល្លារ កើនឡើង៣៣,១៤% បើធៀបនឹងឆ្នាំ២០១៤ ។ នៅឆ្នាំ២០១៦ មាន២.៦៣៥គម្រោងក្នុងតម្លៃទុនវិនិយោគ៥.៥៦១លានដុល្លារ កើនឡើង៦៧,១៥% បើធៀបនឹងឆ្នាំ២០១៥ ហើយនៅឆ្នាំ២០១៧កន្លងទៅនេះ មាន៣.៤១៨គម្រោងក្នុងតម្លៃទុនវិនិយោគប្រមាណ៦.៧៩៨លានដុល្លារ កើនឡើង២១,៨៤% បើធៀបនឹងឆ្នាំ២០១៦ ។ របាយការណ៍សង្កត់ធ្ងន់ថា កំណើនដែលវិស័យសំណង់ទទួលបានកន្លងមកនេះ ភាគច្រើនគឺមកពីគម្រោងសំណង់ធំៗដូចជា អគារពាណិជ្ជកម្ម, សណ្ឋាគារ, រមណីយដ្ឋាន, ផ្សារទំនើប, អគារខ្ពស់ៗ, ទីក្រុងរណប, បុរីលំនៅឋាន, រោងចក្រផលិតគ្រឿងអេឡិចត្រូនិក, រោងចក្រកាត់ដេរសម្លៀកបំពាក់ និងស្បែកជើង, រោងចក្រកិនស្រូវ និងតំបន់សេដ្ឋកិច្ចពិសេស ។ ឯកឧត្តម ឡៅ ទិព្វសីហា អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ មានប្រសាសន៍ថា នៅឆ្នាំ២០១៨នេះ ខ្ញុំសង្ឃឹមថា…

  • រដ្ឋាភិបាលអ៊ីរ៉ង់អះអាងថា នឹងជួបមហាអំណាចពិភពលោកទាំង៥ក្នុងសប្តាហ៍ នេះនៅទីក្រុងវីយ៉ែន ប្រទេសអូទ្រីស ដើម្បីពិភាក្សាស្តីអំពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរ

    អ៊ីរ៉ង់៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់បានរាយការណ៍ថា រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក ម៉ូហាម៉េដ ចាវ៉ាដ ហ្ស៊ារីស និងមន្រ្តីជាន់ខ្ពស់បណ្តាប្រទេសជាមហាអំណាច ពិភព លោកទាំង៥ ដែលនៅតែជាភាគីក្នុងកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់កាលពីឆ្នាំ២០១៥នោះ នឹងត្រូវជួបគ្នាក្នុងទីក្រុងវីយ៉ែន ប្រទេសអូទ្រីស នៅក្នុងថ្ងៃសុក្រ សប្ដាហ៍នេះ ស្ថិតក្នុងគោលបំណងស្វែងរកមធ្យោបាយការពារកិច្ចព្រមព្រៀងអន្តរជាតិនេះ ។ កិច្ចប្រជុំនៅក្នុងថ្ងៃ សុក្រ សប្ដាហ៍នេះ គឺជាជំនួបលើកដំបូងបំផុតរវាងអ៊ីរ៉ង់ និងបណ្តាប្រទេសមហាអំណាចពិភពលោកទាំង៥ ដែលក្នុងនោះរួមមាន៖ អង់គ្លេស ចិន បារាំង អាល្លឺម៉ង់ និងរុស្ស៊ី បន្ទាប់ពីសហរដ្ឋអាម៉េរិកប្រកាសដកខ្លួនចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់កាលពីឆ្នាំ២០១៥ ។នៅក្នុងជំនួប ដែលធ្វើឡើងតាមសំណើរបស់រដ្ឋាភិបាលក្រុងតេហេរ៉ង់នេះដែរ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ និងរដ្ឋមន្ត្រីការបរទេសប្រទេសមហាអំណាចពិភពលោកទាំង៥ គ្រោងនឹងធ្វើកិច្ចពិភាក្សាគ្នាលើសំណើរបស់សហភាពអឺរ៉ុប និងវិធានការការពារកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ ៕

  • ក្រុមសង្គ្រោះថៃកំពុងត្រៀមយកក្មេងៗកីឡាករទំាង១២នាក់ និងគ្រូបង្វឹកចេញពីរូងភ្នំថាំលួង

    ថៃ៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋថៃបានរាយការណ៍ថា ក្រុមសង្គ្រោះថៃ និងអន្តរជាតិបាន នឹងកំពុងតែព្យាយាមក្នុងការបំពាក់ប៉នសុខភាព ព្រមទាំងបង្រៀនពីជំនាញមុជទឹក បឋមដល់មនុស្សទាំង១៣នាក់ ដែលបានជាប់ខ្លួនក្នុងរូងភ្នំ ថំាលួង ឈានចូលដល់ថ្ងៃទី១១ហើយ ។ បើតាមការអះអាងរបស់ក្រុមសង្គ្រោះនោះ ការយកពួកគេទាំង១៣នាក់ចេញពីរូងភ្នំ គឺត្រូវការប្រើប្រាស់រយៈពេលច្រើនបន្ថែមទៀត ព្រោះការទៅដល់ទីនោះ គឺត្រូវមុជទឹក មុជភក់ និងតោងខ្សែជាប់ជានិច្ចទៀត ហើយតំណាក់កាលដែលត្រូវប្រាកដច្បាស់នោះ គឺសុខភាពរបស់មនុស្សទាំង១៣នាក់ តើអាចស៊ូទ្រាំនឹងការសង្គ្រោះយកចេញពីរូងនេះបានឬទេ ? សមាជិកក្រុមសង្រ្គោះចិន លោក វ៉ាង យីងជេ បានប្រាប់អ្នកយកព័ត៌មានថា ក្រុមជួយសង្រ្គោះអន្តរជាតិបានព្រាងផែនការមួយ ដើម្បីនាំក្មេងទាំងនេះ មុជទឹកចេញពីកន្លែងដែលពួកគេនៅសព្វថ្ងៃ ទៅកាន់កន្លែងមួយនៅក្នុងល្អាងដដែល តែមានសុវត្ថិ ភាពជាង ដោយសារការព្យាករណ៍អាកាសធាតុ បង្ហាញថា ភ្លៀងនឹងធ្លាក់ជាបន្ត បន្ទាប់នៅតំបន់ព្រៃភ្នំជាប់ព្រំដែននេះ ។ លោកបន្តថា ក្រុមអ្នកជំនាញមុជទឹកបាន បញ្ជូនចូលអាហារ និងអំបិលរ៉ែទៅអោយក្មេងៗ ព្រមទំាងគ្រូបង្វឹករបស់គេ ដែលនៅមិនទាន់ចេញពីល្អាងភ្នំរួច ។ បើយោងតាមផែនការសង្រ្គោះនោះ ក្រុមអ្នកមុជទឹកនឹងជួយក្មេងៗទាំងនេះ ឲ្យទៅដល់កន្លែងមានសុវត្ថិភាពមួយ ដែលគេបង្កើតជាមណ្ឌលសង្រ្គោះនៅ ក្នុងល្អាង នេះ ។ ដោយសារតែស្ថានការណ៍ស្មុគស្មាញក្នុងល្អាងលិចទឹក…

  • លោកឧកញ៉ា ឡូវ សុខ សាន នាំយកអំណោយឯកឧត្តម ហ៊ុន ម៉ាណែត ផ្តល់ជូនប្រជាពលរដ្ឋនៅភូមិខ្ទឹង ​​​​​​​ឃុំទងត្រឡាច ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម

    ​ក្នុងគោលបំណងស្វែងយល់អំពីសុខទុក្ខនិងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតាម  តំបន់ជនបទ កាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៨ លោកឧកញ៉ា ឡូវ សុខសាន តំណាងអនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកស្រីសន្ធរ បាននាំយកអំណោយរបស់ ឯកឧត្តម ហ៊ុន      ម៉ាណែត  ជាថវិកាមួយចំនួន១ម៉ឺនដុល្លាសម្រាប់កសាង សាលាបឋមសិក្សាភូមិខ្ទឹង និងថ្នាំពេទ្យចំនួន២២០០កញ្ចប់ផ្តល់ជូនប្រជាពលរដ្ឋ នៅក្នុងភូមិខ្ទឹង ក្នុងឃុំទងត្រឡាច ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។ លោក ចាស់ ជឿន មេឃុំទងត្រឡាច បានលើកឡើងជារបាយការណ៍អំពីសាលារៀននេះបានកើតឡើងនៅពាក់កណ្តាលឆ្នាំ១៩៧៩ ក្រោយរបបប្រល័យពូជសាសន៍ ប៉ុល ពត បានដួលរលំផុតទៅ នាពេលនោះប្រជាជនបាននាំគ្នារុះរើរោងបាយរបស់សហករណ៍ដែលនៅសេសសល់មកធ្វើជា អគារសិក្សាក្នុងវត្ត ដោយសិស្សត្រូវបានអង្គុយរៀនផ្ទាល់ដីហើយអគារគ្មានជញ្ជាំង គ្មានតុអ្វីទាំងអស់។ លោកឧកញ៉ា ឡូវ សុខសាន បានមានប្រសាសន៍នាំយកការផ្តាំសួរសុខទុក្ខពីសំណាក់ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចកក្រកម្ពុជា ដោយបានចាត់ទុកថាវិស័យអប់រំគឺជាវិស័យអាទិភាពមួយក្នុងវិស័យផ្សេងៗទៀត ព្រោះថាសង្គមជាតិ អភិវឌ្ឍន៍ រីកចម្រើនទៅបានទាល់តែមានធនធានមនុស្សគ្រប់គ្រាន់ ដូចនេះហើយប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានផ្តោតការយកចិត្តទុកដាក់ បង្កើតឲ្យមានសាលារៀនគ្រប់ទីកន្លែងក្នុងក្របខណ្ឌទូទាំងប្រទេស ដើម្បីផ្តល់ភាពងាយស្រួលឲ្យកូនក្មួយ ប្រជាពលរដ្ឋបានចូលរៀនគ្រប់ៗគ្នា ។ លោកឧកញ៉ា…

  • មន្រ្តីអគ្គីសនីកម្ពុជាចុះកាត់ខ្សែភ្លើង ស្រាប់តែរលំដើមឈើសង្កត់ខ្សែភ្លើងធ្វើឲ្យទុស្សេឆេះសន្ធោរសន្ធៅ

    ភ្នំពេញ៖មន្រ្តីអគ្គីសនីកម្ពុជានិងខ្សែកាបអុបទិចចុះកាត់ខ្សែតែពេលកាត់រួចមិនដឹងមូលហេតុអ្វីរលំដើមឈើសង្កត់ខ្សែភ្លើងធ្វើឲ្យទុស្សេឆេះសន្ធោរសន្ធៅ​នៅលើបង្គោលភ្លើងហេតុបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងអង្គភាពបង្ការពន្លត់អគ្គីភ័យចុះមកអន្តរាគមន៍ហេតុកការនេះ កាលវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី០៤ ខែ កក្ដដា ឆ្នាំ ២០១៨នៅចំណចផ្លូវម៉ៅសេទុង សង្កាត់ទួលទំពូង២ ខណ្ឌចំការមន ។ ប្រភពព័ត៍មានពីសមត្ថកិច្ចអាជ្ញាធរមូលដ្ឋានបានបញ្ជាក់ថាមុនកើតហេតុមានខាងមន្រ្តីអគ្គីសនីកម្ពុជាសហការជាមួយក្រុមហ៊ុនខ្សែកាបអុបទិចមកកាត់ខ្សែភ្លើង និងខ្សែកាបដើម្បីតបណ្ដាញថ្មីដោយសារខ្សែធ្លាក់យៀករញ៉េរញ៉ៃតែពេលកាត់ខ្សែភ្លើងបានបន្តិចស្រាប់ខ្សែភ្លើងធ្លាក់ទៅលើដើមអង្កាញ់រួចតោងខ្សែភ្លើងពីបង្គោលក៏ឆេះសន្ធោរសន្ធៅតែម្ដងក្រោយមក៏បានប្រជាពលរដ្ឋនាំគ្នាយកបំពង់ពន្លត់អគ្គីភ័យចេញពីក្នុងផ្ទះតែបាញ់អស់ជាច្រើនបំពង់នៅតែមិនរលត់ ហើយបានទំនាក់ទំនងខាងអង្គភាពបង្ការពន្លត់អគ្គីភ័យស្នងការរាជធានីភ្នំពេញមកបាញ់ពន្ល់ ។ សមត្ថកិច្ចបន្តថាក្រោយពីនគរបាលពន្លត់អគ្គីភ័យមករថយន្តចំនួន២គ្រឿងចុះមកដល់កន្លែងកើតហេតុហើយបានបាញ់ពន្លត់ទៅវិញប្រើប្រាស់រថយន្តចំនួនមួយគ្រឿង ហើយក្រោយកើតហេតុខាងមន្រ្តីអគ្គីសនីកម្ពុជាបានប្រើម៉ូទ័រកាត់ដើមអង្កាញ់ចេញ និងតបណ្ដាញភ្លើងឡើងវិញដើម្បីឲ្យប្រជាពលរដ្ឋប្រើប្រាស់ចរន្តភ្លើងអគ្គីសនីវិញ។ហេតុការណ៍នេះ ក៏មិនបណ្តាលឲ្យមានគ្រោះថ្នាក់ ឬខូចខាតផ្ទះប្រជាពលរដ្ឋនោះទេ ។

  • កំណាត់ផ្លូវដែកពីពោធិ៍សាត់-ភ្នំពេញប្រវែង១៦៦គីឡូម៉ែត្រ ត្រូវដាក់ឲ្យដំណើរការបណ្តោះអាសន្នឡើងវិញ

     កំណាត់ផ្លូវដែកពីពោធិ៍សាត់ មកដល់បាត់ដឹង និងពីបាត់ដឹង មករាជធានីភ្នំពេញ ប្រវែងប្រវែងសរុប១៦៦គីឡូម៉ែត្រ នឹងត្រូវដាក់ឲ្យដំណើរការជាបណ្តោះអាសន្នឡើងវិញ នៅថ្ងៃទី៤កក្កដា ឆ្នាំ២០១៨នេះ បន្ទាប់ពីបានអាក់ខានអស់រយៈពេលជាច្រើនឆ្នាំកន្លងទៅ។ ពិធីដាក់ឲ្យប្រើប្រាស់ជាបណ្តោះអាសន្ន កំណាត់ផ្លូវដែកពីពោធិ៍សាត់មកបាត់ដឹងនេះ ធ្វើឡើងក្រោមអធិបតីភាព លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន។  កំណាត់ផ្លូវដែកភាគខាងជើងរាជធានីភ្នំពេញ ចាប់ពីរាជធានីភ្នំពេញ រហូតដល់ក្រុងប៉ោយប៉ែត (ព្រំដែនកម្ពុជា-ថៃ) មានប្រវែងសរុប៣៨៦គីឡូម៉ែត្រ ត្រូវបានសាងសង់ឡើងអំឡុងឆ្នាំ១៩២៩ ដល់១៩៤២ ក្នុងអតីតសម័យអាណានិគមបារាំង។ ប៉ុន្តែផ្លូវដែកនោះ ត្រូវបានអាក់ខានប្រើប្រាស់ អស់រយៈពេល៤៥ឆាំ្នមកដហើយ ដោយសារសង្គ្រាមផ្ទៃក្នុងកម្ពុជា។ ក្រោយរំដោះ៧មករាឆ្នាំ១៩៧៩ កំណាត់ផ្លូវដែកពីបាត់ដំបង មករាជធានីភ្នំពេញត្រូវបានដាក់ឲ្យដំណើរការ ប៉ុន្តែបានរងនឹងការស្ទាក់បាញ់ ដាក់មីនបំផ្លាញផ្លូវដែក រហូតដំណើរការលែងកើតនៅឆ្នាំ២០០៦។ បន្ទាប់ពីកម្ពុជាបានបញ្ចប់សង្គ្រាមស៊ីវីលនាចុងឆ្នាំ១៩៩៨ក្រោមនយោបាយឈ្នះឈ្នះរបស់សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី កំណត់ផ្លូវដែកត្រូវបានចាប់ផ្ដើមស្ដាឡើងវិញ ជាបន្តបន្ទាប់។ ក្នុងនោះកំណាត់ផ្លូវដែកពីប៉ោយប៉ែត មកដល់សិរីសោភ័ណប្រវែងជិត ៤៨គីឡូម៉ែត្រត្រូវបានបើកឲ្យដំណើការជាផ្លូវការនៅព្រឹកថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៨។ កំណាត់ផ្លូវដែកពីសិរីសោភ័ណ ដល់ក្រុងបាត់ដំបងប្រវែង ៦៥គីឡូម៉ែត្រ ត្រូវបានដាក់ឲ្យដំណើរ ការនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៨។ កំណាត់ផ្លូវពីបាត់ដំបង…

  • មេបញ្ជាការនៃបញ្ជាការដ្ឋានកងពលតូចលេខ៧០៖ នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ត្រូវតែការពាររាជរដ្ឋាភិបាលស្របច្បាប់ដែលកើតចេញពីការបោះឆ្នោត

    មេបញ្ជាការ នៃបញ្ជាការដ្ឋានកងពលតូចលេខ៧០ដែលជាអង្គភាពសំខាន់ការពារ សន្ដិសុខរាជធានីភ្នំពេញ ក្រើនរម្លឹកឲ្យនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ត្រូវតែការពាររាជរដ្ឋាភិបាលស្របច្បាប់ដែលកើតចេញពីការបោះឆ្នោត។ ការប្រកាសបែបរបស់មេបញ្ជាការ នៃបញ្ជាការដ្ឋានកងពលតូចលេខ៧០ លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ បានធ្វើឡើងក្នុងឱកាសបិទសិក្ខាសាលាបូកសរុប និងវាយតម្លៃការងារ សម្រេចបានប្រចាំឆមាសទី១ និងដកពិសោធន៍ការងារប្រចាំឆមាសទី២ ឆ្នាំ២០១៨ នៅថ្ងៃទី៣ ខែកក្កដា ម្សិលមិញនេះ នៅទីបញ្ជាការកងពលតូចលេខ៧០។ ការអំពាវនាវនេះ បានធ្វើឡើងគ្រាដែលទណ្ឌិតសម រង្សី ដែលកំពុងនិរទេសខ្លួនឯង នៅក្រៅប្រទេស បានធ្វើសកម្មភាពញុះញង់ឲ្យកងទ័ពបែរ មកប្រឆាំងនឹងរដ្ឋាភិបាលស្របច្បាប់ ។  លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ ជាថ្មីម្ដងទៀតថា គ្រប់កងកម្លាំង ប្រដាប់អាវុធទាំងអស់ និយាយជារួមកងយោធពលខេមរភូមិន្ទ និងនិយាយដោយឡែក កងពលតូចលេខ៧០ គឺប្ដេជ្ញាការពារដាច់ខាតសុខសន្ដិភាព ស្ថិរភាពនយោបាយដែលមាននៅពេលបច្ចុប្បន្ន ដែលបានមកពីនយោបាយឈ្នះឈ្នះរបស់សម្ដេចតេជោនាយករដ្ឋមន្ដ្រី ទោះបីដោយតម្លៃ យ៉ាងណាក៏ដោយ គឺត្រូវការពារឲ្យខាងតែបាន ប្រឆាំងការធ្វើបដិវត្តន៍ពណ៌ដោយរូបភាព ណាក៏ដោយ។ ក្នុងនោះលោកឧត្តមសេនីយ៍មេបញ្ជាការ បានដាក់ផែនការសម្រាប់ នាយទាហាន នាយទាហានរង ពលទាហានទាំងអស់ ត្រូវបំពេញកិច្ចការងារក្នុងនាមជាកងទ័ពឲ្យបានម៉ត់ចត់ និងម៉ឺងម៉ាត់ទៅតាមតួនាទី…

  • យុវជនត្រូវចូលរួមការពារសមិទ្ធផលនានា និងគោលនយោបាយរបស់គណបក្ស

    ខេត្តកណ្តាល ៖​ អនុប្រធានចលនាយុវជនស្រុកខ្សាច់កណ្តាល ជំរុញឲ្យប្រជាពលរដ្ឋនៅក្នុងស្រុកខ្សាច់កណ្តាល និងប្រជាពលរដ្ឋទូទៅ ជាពិសេសយុវជនសម័យតេជោ រួមជាមួយសមាជិកសមាជិការបក្សស្រុក-ឃុំ ចូលរួមការពារសមិទ្ធផលនានា និងត្រូវការពារគោលនយោបាយគណបក្សប្រជាជនកម្ពុជា តាមរយៈនៃការបោះឆ្នោត ។ កាលពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៨កន្លងទៅនេះ ឯកឧត្តម រ័ត្ន មុនី អនុប្រធានចលនាយុវជនស្រុកខ្សាច់កណ្តាល បានលើកឡើងនៅក្នុងពិធីជួបជុំសិស្ស និស្សិត កម្មករ អាជីករ និងកសិករ ឃុំឬស្សីពុក និងឃុំព្រែកតាកូវ ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតរបស់ គ.ជ.ប និងត្រៀមខ្លួន បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ដែលប្រារព្ធធ្វើឡើងនៅបក្សស្រុក ខ្សាច់កណ្តាល ថា ក្រោយទទួលពីការរំដោះមក គណបក្សប្រជាជនកម្ពុជា តស៊ូអភិវឌ្ឍន៍ពីបាតដៃទទេ រហូតមកដល់ពេលនេះកម្ពុជាមាន សមិទ្ធផលជាច្រើន ក្រោមការអភិវឌ្ឍឥតឈប់ឈររបស់រាជរដ្ឋាភិបាល ដែលសមិទ្ធផលទាំងអស់នោះ គឺទាមទារឲ្យប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ជាពិសេសយុវជនសម័យតេជោ មិនថាសមិទ្ធផលនៅក្នុងស្រុកក្នុងឃុំទាំងពីរនេះទេ ប្រជាពលរដ្ឋទូទាំងស្រុកខ្សាច់កណ្តាល និងទូទាំងប្រទេសត្រូវចូល រួមការពារសមិទ្ធផលនានា  ដែលបានកើតចេញពីគណបក្សប្រជាជនកម្ពុជា ដែលកំពុងមានការរីកចម្រើនយ៉ាងខ្លាំងក្លា ។ ឯកឧត្តម អនុប្រធាន បន្តថា…

  • ក្រុម U19 កម្ពុជា ឈ្នះ ក្រុម​ U19 ប្រ៊ុយណេ ៥-០ និង​​​ក្រុម​បាល់ទាត់​នារី​កម្ពុជា ចាញ់ ប៉ុន្តែនៅតែឈរ​​​កំពូល​តារាង​ដូច​គ្នា

    ក្រុម​បាល់ទាត់​ U19 កម្ពុជា ឈ្នះ​ក្រុម​បាល់ទាត់​ប្រ៊ុយណេ ៥-០ ក្នុង​ការ​ប្រកួត​បើក​ឆាក​ ពូល A ​ ខណៈក្រុម​បាល់ទាត់​នារីកម្ពុជា ចាញ់ ក្រុម​នារី​ម៉ា​ឡេស៊ី ៤-០ ​នៅពូល​ B កាល​ពី​​យប់​មិញ​នេះ ​ ប៉ុន្តែ​នៅ​បន្ត​ឈរ កំពូល​​តារាង​ដូច​គ្នា ​

  • រដ្ឋមន្រ្តី ក្រសួងទេសចរណ៍ ជំរុញឲ្យទីភ្នាក់ងារទេសចរ បង្កើនកញ្ចប់ទេសចរក្នុងស្រុកឲ្យបានច្រើន ដើម្បីបង្កើតឱកាសការងារ បង្កើនចំណូលជាតិ កាត់បន្ថយភាពក្រីក្រ និងការចំណាកស្រុក

    រដ្ឋមន្រ្តី ក្រសួងទេសចរណ៍ ជំរុញឲ្យទីភ្នាក់ងារទេសចរ បង្កើនកញ្ចប់ទេសចរក្នុងស្រុកឲ្យបានច្រើន ដើម្បីបង្កើតឱកាសការងារ បង្កើនចំណូលជាតិ កាត់បន្ថយភាពក្រីក្រ និងការចំណាកស្រុក