Category: ព័ត៌មាន

  • អនុរដ្ឋមន្ត្រីនៃក្រសួងអេកូឡូស៊ី និងបរិស្ថានចិន បំពេញទស្សនកិច្ចនៅកម្ពុជា

    ឯកឧត្តមបណ្ឌិត ZHAO Yingmin អនុរដ្ឋមន្ត្រីនៃក្រសួងអេកូឡូស៊ី និងបរិស្ថាន នៃសាធារណរដ្ឋប្រជាមានិតចិន បានអញ្ជើញមកដល់ព្រះរាជាណាចក្រកម្ពុជាហើយ នៅវេលាម៉ោង១ រសៀលថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៨ ដើម្បីបំពេញទស្សនកិច្ចរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៨ ។ ក្នុងឱកាសនោះប្រតិភូជាន់ខ្ពស់ក្រសួងបរិស្ថាន ដឹកនាំដោយឯកឧត្តម អ៊ាង សុផល្លែត អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានអញ្ជើញទទួលស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះឯកឧត្តមបណ្ឌិត ZHAO Yingmin អនុរដ្ឋមន្ត្រីនៃក្រសួងអេកូឡូស៊ី និងបរិស្ថាន នៃសាធារណរដ្ឋប្រជាមានិតចិន ដោយផ្ទាល់នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។ គូសបញ្ជាក់ថា ក្នុងដំណើរទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមបណ្ឌិត  ZHAO Yingmin អនុរដ្ឋមន្ត្រីនៃក្រសួងអេកូឡូស៊ី និងបរិស្ថាន នៃសាធារណរដ្ឋប្រជាមានិតចិន មានកម្មវិធីជួបសម្តែងការគួសមជាមួយ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ដោយផ្តោតលើកិច្ចសហប្រតិបត្តិការលើវិស័យគ្រប់គ្រងបរិស្ថានរវាងប្រទេសទាំង២ កម្ពុជា-ចិន។ បន្ទាប់មក ឯកឧត្តម នឹងចូលរួមក្នុងពិធីចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នាចំនួន០៣ ស្តីពី៖ ១.ការបង្កើតការិយាល័យរៀបចំបង្កើតមជ្ឈមណ្ឌលសហប្រតិបត្តិការបរិស្ថាន កម្ពុជា-ចិន ២.កិច្ចសហប្រតិបត្តិការអភិរក្សជីវៈចម្រុះ…

  • ជនសង្ស័យម្នាក់ជាមួយថ្នាំញៀនជាង១៦គីឡូក្រាមត្រូវសមត្ថកិច្ចបង្ក្រាបបាននៅខណ្ឌចំការមន

    នៅល្ងាចថ្ងៃទី២កក្កដាម្សិលមិញ កម្លាំងជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន(ក៦) បង្ក្រាបបានជនល្មើសជួញដូរគ្រឿងញៀនម្នាក់ និងរឹបអូសគ្រឿងញៀន ជាង១៦គីឡូក្រាម នៅផ្លូវក្បែរស្ថានទូតចិន ក្នុងសង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ប្រតិបត្តិការនេះ ដឹកនាំដោយ លោកឧត្តមសេនីយ៍ត្រី ហម គន្ធី នាយករងមន្ទីរប្រឆាំងគ្រឿងញៀន ក្រោមបញ្ជាផ្ទាល់ពីអគ្គស្នងការរងនគរបាលជាតិ នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ និងសម្របសម្រួល ដោយព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ លោកសៀង សុខ។ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ម៉េង រតនា ហៅ ខ្វៃ ភេទ ប្រុស អាយុ ៤១ឆ្នាំ ជនជាតិខ្មែរ ជាមួយនឹងគ្រឿងញៀន សរុប១៦គីឡូក្រាម។ ក្នុងចំណោមគ្រឿងញៀនទាំងនោះ មានប្រភេទមេតំហ្វេតាមីន (ICE) ទម្ងន់១៥គីឡូក្រាម ៨១២ក្រាម ៦៩មីលីក្រាម និងហេរ៉ូអ៊ីន ៧០១ក្រាម៧៤មីលីក្រាម។ ក្រោយការឃាត់ខ្លួននេះ ជនសង្ស័យ និងវត្ថុតាងត្រូវបានសមត្ថកិច្ចបញ្ជូនមកមន្ទីរប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ និងរៀបចំឯកសារបញ្ជូនទៅតុលាការ។  នេះគឺជាការបង្ក្រាបគ្រឿងញៀនទ្រង់ទ្រាយធំលើកទី៣ហើយ ក្នុងរយៈពេល១សប្ដាហ៏ចុងក្រោយនេះ។ កាលពីថ្ងៃ២៦មិថុនា កម្លាំងនគរបាលអន្តោប្រវេសន៍ប៉ុស្តិ៍ត្រពាំងក្រៀល នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានបង្ក្រាបការជួញដូរគ្រឿងញៀនលាក់នៅក្នុងរថយន្តក្រុងមួយ…

  • បេសកកម្មជួយសង្គ្រោះមនុស្សទាំង១៣នាក់នៅក្នុងរូងភ្នំ ថាំលួង កំពុងប្រឈមនឹងហានិភ័យថ្មីមួយទៀត ដោយមានការព្យាករណ៍ថា ភ្លៀងនឹងបន្តធ្លាក់ខ្លាំងក្នុងតំបន់

    ថៃ៖ ក្រុមអ្នកជួយសង្រ្គោះថៃបាននឹងកំពុងពន្លឿនការបូមទឹកចេញពីរូងភ្នំ ថាំលួង នៅថ្ងៃ អង្គារ៍ នេះ ក្រោយការព្យាករណ៍ឧតុនិយមបានព្រមានថា នឹងមានភ្លៀងធ្លាក់ខ្លាំងបន្ថែមទៀតនៅតំបន់នោះ ដែលអាចបង្កឲ្យភាពស្មុគស្មាញបន្ថែមដល់កិច្ចខិតខំប្រឹងប្រែងជួយយកអ្នកទាំង១៣ចេញមកខាងក្រៅ ។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋថៃបានរាយការណ៍ថា ក្មេងៗទាំង១២នាក់ និងគ្រូបង្វឹកម្នាក់ទៀត ត្រូវបានក្រុមអ្នកជំនាញខាងមុជទឹកមកពីចក្រភពអង់គ្លេសចំនួនពីរនាក់ បានរកឃើញថា នៅមានជីវិតនៅឡើយ កាលពីថ្ងៃច័ន្ទ វេលាម៉ោង១០និង២៥នាទីយប់ ដោយស្ថិតនៅចម្ងាយប្រហែល៤គីឡូម៉ែត្រពីមាត់រូងភ្នំ។ ដូច្នេះ ទើបក្រុមជំនាញថៃ និងអន្តរជាតិដែលកំពុងបំពេញប្រតិបត្តិការនៅឡើយនៅតំបន់រូងភ្នំថាំលួង ស្រុកម៉ែសៃ ខេត្តឈៀងរ៉ៃ ភាគខាងជើងប្រទេសនោះ បានវាយតម្លៃថា ក្រុមសង្គ្រោះត្រូវប្រើរយៈពេលជាច្រើនថ្ងៃ ឬឈានចូលសប្តាហ៍ផង ទើបអាចយកជនរងគ្រោះទាំង១៣នាក់ចេញពីរូងភ្នំនេះបាន។ ស្របពេលជាមួយគ្នានោះដែរ ក្រុមជំនាញត្រូវបង្ហាត់អ្នកទាំង១៣នាក់ពីរបៀបមុជទឹក និងប្រើប្រាស់បរិក្ខាមុជទឹកជាមុនសិន ខណៈស្បៀងអាហារ បំពង់អុកស៊ីហ្សែន និងថ្នាំពេទ្យកំពុងត្រូវបានក្រុមសង្គ្រោះផ្សេងទៀតព្យាយាមបញ្ជូនទៅខាងក្នុងរូងភ្នំ ៕ ម.ន  

  • ឯកឧត្តមកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន បើកសិក្ខាសាលាបូកសរុបលទ្ធផលនៃការអនុវត្តកម្មវិធីជាតិកំណែទម្រង់រដ្ឋបាលសាធារណៈ ២០១៥-២០១៨

    សិក្ខាសាលាបូកសរុបលទ្ធផលនៃការអនុវត្តកម្មវិធីជាតិកំណែទម្រង់រដ្ឋបាលសាធារណៈ ២០១៥-២០១៨  បានប្រារព្វបើកនៅព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៨នេះ ក្រោមអធិបតីភាព ឯកឧត្តមកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ  និងជាប្រធានគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ នាសណ្ឋាគារសុខាភ្នំពេញ។ ថ្លែងបើកសិក្ខាសាលាបូកសរុបលទ្ធផលនៃការអនុវត្តកម្មវិធីជាតិកំណែទម្រង់រដ្ឋបាលសាធារណៈ២០១៥-២០១៨ ឯកឧត្តមបានមានប្រសាសន៍ថា សិក្ខាសាលានាថ្ងៃនេះ គឺមានគោលបំណងដើម្បីបង្ហាញជូននូវលទ្ធផលនៃការអនុវត្ត​កម្មវិធីកំណែទម្រង់រដ្ឋបាលសាធារណៈ និងលទ្ធផលនៃការអនុវត្តការងារកែទម្រង់រដ្ឋបាលសាធារណៈតាមវិស័យសំខាន់ៗ មានដូចជា វិស័យអប់រំ វិស័យសុខាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ ខេត្តបាត់ដំបង ព្រមជាមួយនឹងកិច្ចពិភាក្សាបញ្ហាប្រឈម ដំណោះស្រាយ សំណូមពរ និងចក្ខុវិស័យនៅក្នុងការអនុវត្តការងារកែទម្រង់រដ្ឋបាលសាធារណៈនាពេលខាងមុខ។ ឯកឧត្តមកិត្តិបណ្ឌិត បានបញ្ជាក់ថា ជាការពិតក្នុងរយៈពេលខ្លី តែយើងសម្រេចបានសមិទ្ធផលកំណែទម្រង់ជាច្រើនហួសពីការគិត ហើយជាពិសេស ភាពជោគជ័យលើការអនុវត្តការងារកែទម្រង់រដ្ឋបាលសាធារណៈ កើតចេញពីការចូលរួមរបស់តួអង្គពាក់ព័ន្ធ ដោយគោរពប្រតិបត្តិតាមគោលការណ៍ជាវិជ្ជមាន រួមមាន ការចង្អុលបង្ហាញរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងស្របតាមយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ ក្នុងការអនុវត្តកម្មវិធីជាតិ ការរៀបចំដាក់ចេញនូវកម្មវិធីជាតិមួយជាក់លាក់ ដែលមានភាពប្រាកដនិយម ជាក់ស្តែង និងសាមញ្ញ ដែលកើតចេញពីមន្ត្រីរាជការយើងទាំងអស់គ្នា ការចូលរួមគាំទ្រ និងការប្តេជ្ញាចិត្តខ្ពស់ពីគ្រប់ភាគីពាក់ព័ន្ធ ទាំងក្រសួង ស្ថាប័ន ទាំងថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងដៃគូអភិវឌ្ឍន៍នានា រួមទាំង…

  • ពិធីសំណេះសំណាលជាមួយប្រធាន អនុប្រធានក្រុមបក្សក្នុងសង្កាត់សាលាកំរើក ក្រុងសៀមរាប

    សៀមរាប៖ បើទោះជាស្ថិតក្នុងតម្លៃនៃលក្ខខណ្ឌណាក៏ដោយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាចក្រកម្ពុជា មិនអនុញ្ញាតិឲ្យមានចលនាបដិវត្តពណ៌ ញុះញង់បង្កសង្គ្រាម បំផ្លាញសន្តិភាព រាំងខ្ទប់ដល់ការអភិវឌ្ឍប្រទេសជាតិនោះឡើយ ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង សមាជិកគណៈកម្មាធិការកណ្តាល និង ជាប្រធានគណកម្មាធិការ នៃ គណបក្សប្រជាជនកម្ពុជាខេត្តសៀមរាប បានថ្លែងឡើងយ៉ាងដូច្នេះ នៅក្នុងពិធីជួបសំណេះសំណាលជាមួយ ប្រធាន អនុប្រធានក្រុមបក្ស និងសមាជិកសកម្ម របស់គណបក្សប្រជាជនកម្ពុជា ក្នុងសង្កាត់សាលាកំរើក ក្រុងសៀមរាប ដែល មានប្រមាណជាង ៥២០នាក់ កាលពីព្រឹកថ្ងៃអង្គារ​ ០៦រោច​ ខែបឋមាសាឍ​ ឆ្នាំច​ សំរឹទ្ធិស័ក​ ព.ស២៥៦២​ ត្រូវនឹងថ្ងៃទី០៣ ខែ កក្កដា ឆ្នាំ២០១៨ ។ ឯកឧត្តមបណ្ឌិតគូសបញ្ជាក់ថា អ្នកដឹកនាំបន្តវេនប្រពៃណីស្នេហាជាតិ របស់គណបក្សប្រជាជនកម្ពុជា គឺសម្តេចទាំង៣ នោះគឺការតស៊ូរំដោះប្រជាជាតិ មាតុភូមិកម្ពុជា ចេញពីរបបប្រល័យពូជសាសន៍ (នាថ្ងៃ៧មករា ១៩៧៩ ) និងបានបន្តដឹកនាំនាវាកម្ពុជា ឆ្លងកាត់របត់នយោបាយជាច្រើនដំណាក់កាល  ដើម្បីមានអ្វីៗទាំងអស់ក្នុងថ្ងៃនេះ ។  ឯកឧត្តមបណ្ឌិត…

  • នាយទាហាន ពលទាហាន និងយុវជន ជាកម្លាំងស្នូលដ៏សំខាន់ក្នុងការថែរក្សា នូវសន្តិភាព បូរណភាពទឹកដី កុំឲ្យរបបប៉ុល ពត វិលវិញជាថ្មីនៅកម្ពុជា

    នាយទាហាន ពលទាហាន នៃកងយោធពលខេមរភូមិន្ទ ក៏ដូចជាយុវជនជំនាន់ក្រោយគឺជា មនុស្សសំខាន់បំផុត និងជាកម្លាំងស្នូលក្នុងការការពារជាតិ បូរណភាពទឹកដី ក្នុងចូលរួមទប់ស្កាត់ ការវិលត្រឡប់មកវិញ នូវរបបប្រល័យពូជសាសន៍ ដែលប្រទេសជាច្រើននៅពិភពលោក មិនដែលកើតមានឡើង។ នេះគឺជាការលើកឡើងរបស់ ឯកឧត្តម នេត្រ ភក្ត្រា អ្នកនាំពាក្យ និងជាប្រធានកិច្ចការសារធារៈសាលាក្តីខ្មែរក្រហម ក្នុងឱកាសធ្វើបឋកថា ដល់និស្សិតនាយទាហានកងទ័ពជើងមកពីវិទ្យាស្ថានកងទ័ពជើងគោក កងយោធពលខេមរភូមិន្ទ នៃក្រសួងការពារជាតិ និងសិស្សានុសិស្សលោកគ្រួអ្នកគ្រូមកពីខេត្តកំពង់ចាមប្រមាណ៧០០នាក់ នៅសាលាក្តីខ្មែរ។  ឯកឧត្តម នេត្រ ភក្ត្រា មានប្រសាសន៍ថា របបកម្ពុជាប្រជាធិបតេយ្យ ឬរបបប្រល័យពូជសាសន៍ ប៉ុល ពត បានសម្លាប់មនុស្សប្រមាណជាងពីរលាននាក់ ដែលបណ្តាលឲ្យ មានការបែកបាក់ព្រាត់ប្រាស់ក្រុមគ្រួសារ សាច់ញាតិ បងប្អូន ហើយដើម្បីទប់ស្កាត់ការវិលត្រឡប់មកវិញនូវឧក្រិដ្ឋកម្ម សាហាវយង់ឃ្នងដូចក្នុង របបខ្មែរក្រហម យុវជនកម្ពុជាជំនាន់ក្រោយ ជាពិសេសនាយទាហានពលទាហាន ត្រូវតែសិក្សា និងស្វែងយល់ ចងចាំនូវប្រវត្តិសាស្ត្ររបស់ប្រទេសខ្លួនឱ្យបានច្បាស់លាស់។ ​​​ ឯកឧត្តម នេត្រ ភក្ត្រា  ក៏បានបញ្ជាក់ផងដែរ អំពីប្រវត្តិនៃការបង្កើតអង្គជំនុំជម្រះវិសាមញ្ញ ក្នុងតុលាការកម្ពុជា ដើម្បីជំនុំជម្រះក្តីលើឧក្រិដ្ឋកម្ម ដែលបានកើតឡើង នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ…

  • ប្រមុខដឹកនំាអង្គការសហប្រជាជាតិអំពាវនាវអោយដាក់សំពាធបន្ថែមទៀតលើ មីយ៉ាន់ម៉ា ជុំវិញបញ្ហាវិលត្រឡប់មកវិញរបស់ជនជាតិដើមភាគតិចរ៉ូហ៊ីងយ៉ា

    មីយ៉ាន់ម៉ា៖ អគ្គលេខាធិការអង្គការសហប្រជាជាតិលោក អាន់តូនីញ៉ូ ហ្គូទ័ររ៉េស បានធ្វើ ការអំពាវនាវយ៉ាងទទូចក្នុងថ្ងៃ ច័ន្ទ ដើមសប្តាហ៍នេះ អោយសហគមន៍អន្តរជាតិដាក់ បន្ថែមសំពាធលើរដ្ឋាភិបាលមីយ៉ាន់ម៉ា ដើម្បីបង្កើតលក្ខខណ្ឌរក្សាសុវត្ថិភាពដល់ការវិល ត្រឡប់មកវិញនៃជនជាតិដើមភាគតិចរ៉ូហ៊ីងយ៉ារាប់រយពាន់នាក់ ដែលបានសម្រេចចិត្ត ភៀសខ្លួនចេញពីប្រទេសមីយ៉ាន់ម៉ាកាលពីខែសីហា កន្លងមកនេះ ។ អង្គការសហប្រជាជាតិ និងមីយ៉ាន់ម៉ាបានសម្រេចកិច្ចព្រមព្រៀងមួយ កាលពីខែ ឧសភា ដែលអង្គការសហប្រជាជាតិសង្ឃឹមថា នឹងអនុញ្ញាតអោយជនជាតិដើមភាគតិចរ៉ូហ៊ីងយ៉ា រាប់ពាន់នាក់ត្រឡប់មកវិញដោយសុវត្ថិភាព និងដោយមានជម្រើស ។ លោក អាន់តូនីញ៉ូ ហ្គូទ័ររ៉េស បាននិយាយនៅក្នុងបរិវេណនៃជំរុំជនភៀសខ្លួននៅឆ្នេរសមុទ្រភាគអាគ្នេយ៍ ប្រទេសបង់ក្លាដេសថា អនុស្សារណៈយោគយល់គ្នានេះ ជាជំហានដំបូងក្នុងការទទួល ស្គាល់សិទ្ធិរបស់ប្រជាពលរដ្ឋ ហើយថា នេះជាប្រភេទសម្បទានដែលអាចទទួលបាន នាពេលបច្ចុប្បន្ននេះពីប្រទេសមីយ៉ាន់ម៉ា សូមសាកល្បងភាពស្មោះត្រង់នៃសម្បទាននេះ ហើយបន្ទាប់មកចូរបន្តធ្វើការទាក់ទងទៅនឹងសិទ្ធិពេញលេញរបស់ប្រជាជន ។ ទន្ទឹមគ្នា នោះដែរ មិនមាននរណាម្នាក់មកពីជួររដ្ឋាភិបាលមីយ៉ាន់ម៉ា ធ្វើអត្ថាធិប្បាយលើសេចក្តី ថ្លែងការណ៍របស់អគ្គលេខាធិការអង្គការសហប្រជាជាតិកាលពីថ្ងៃ ច័ន្ទ ម្សិលមិញនេះ ឡើយ ។ សូមបញ្ជាក់ថា ដំណើរបំពេញទស្សនៈកិច្ចរបស់លោក ហ្គូទ័ររ៉េស ខាងលើនេះ ធ្វើឡើងក្រោយរយៈពេល១០ខែ…

  • អាជ្ញាធរបិទផ្សាយជាសាធារណៈ នូវឯកសារ នៃការវិនិច្ឆ័យ ការចុះបញ្ជីដីធ្លីជាប្រព័ន្ធ នៅភូមិអាចម៍កុក សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ

     អាជ្ញធរខេត្តកណ្តាល បានចុះបិតផ្សាយជាសាធារណៈ នូវឯកសារ នៃការវិនិច្ឆ័យ ការចុះបញ្ជីដីធ្លីលក្ខណៈប្រព័ន្ធជាសាធារណៈ ជួនប្រជាពលរដ្ឋ ក្នុងភូមិអាចម៍កុក សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាលនាព្រឹកថ្ងៃទី៣ ខែ កក្កដា ឆ្នាំ២០១៨ ក្រោមអធិបតី លោក គង់ សោភ័ណ្ឌ អភិបាលរងខេត្តកណ្តាល។ ក្រុមការងារថ្នាក់ខេត្តដែលបានចុះទៅបិតផ្សាយជាសាធារណៈសំរាប់ភូមិអាចម៍កុកមានចំនួន១.០០៦ក្បាលដី លោក ព្រំ ឆាត អនុប្រធានមន្ទីររៀបចំ ដែនដី នគរូបនីយកម្ម សំណង់ និង សុរិយោដីខេត្ត បានថ្លែងថា ក្រុមការងាជំនាញក្រោយពីការវាស់វែងបញ្ជប់ បានធ្វើការប្រកាសបិទផ្សាយជាសាធារណៈ នូវឯកសារនៃការចុះបញ្ជីដីធ្លី មានប្រភេទដីលំនៅដ្ឋានកំណត់ព្រុំបាន ២២៥,១៥៧ ក្បាលដី វិនិច្ឆ័យបាន ២២៥,១៥៧ ក្បាលដី បញ្ចូលទិន្នន័យបាន ២២៥,១៥៧ក្បាលដី ដីស្រែចំការ និងដីផ្សេងៗទៀត ។ ក្នុងការបិទផ្សាយជាសាធារណះ នូវឯកសារនៃការវិនិច្ឆ័យ ការចុះបញ្ជីដីធ្លីលក្ខណះជាប្រព័ន្ធស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីបញ្ជៀសការកើតមានទំនាស់ដីធ្លី នៅថ្ងៃទី៣ ខែកក្ដដា ឆ្នាំ២០១៨ ដល់ថ្ងៃទី១៨ ខែកក្ដដា ឆ្នាំ២០១៨…

  • សេតវិមានអះអាងថា សហរដ្ឋអាម៉េរិកមិនទទួលស្គាល់ទង្វើរុស្ស៊ីទៅលើតំបន់ឧបទ្វីប គ្រីមៀ ឡើយ ហើយថា ទណ្ឌកម្មលើរុស្ស៊ីនៅតែបន្តដូចដើមដដែល

    សហរដ្ឋអាម៉េរិក៖ អ្នកនាំពាក្យសេតវិមាន លោកស្រី សារ៉ា សេនដឺ បានថ្លែងអះអាង ទៅកាន់អ្នកយកព័ត៌មានថា សហរដ្ឋអាម៉េរិកមិនទទួលស្គាល់ទង្វើរបស់រុស្ស៊ីទៅលើ តំបន់ឧបទ្វីប គ្រីមៀ នោះឡើយ ហើយទណ្ឌកម្មដែលទីក្រុងវ៉ាស៊ីនតោនបានដាក់ទៅលើទីក្រុងម៉ូស្គូ នៅតែបន្តរក្សាដដែល ។ សូមរំលឹកថា រុស្ស៊ីត្រូវបានបណ្តេញចេញពីក្រុមប្រទេសសេដ្ឋកិច្ចកំពូល G7 (នៅ ពេលមានរុស្ស៊ី គឺ G8) កាលពីឆ្នាំ២០១៤កន្លងទៅនេះ ហើយចាប់តាំងពីពេលនោះ មក ទីក្រុងម៉ូស្គូបានទទួលរងទណ្ឌកម្មជាបន្តបន្ទាប់ពីសំណាក់បណ្តាប្រទេសលោក ខាងលិច បន្ទាប់ពីបានរួមបញ្ចូលតំបន់ឧបទ្វីបគ្រីមៀ ជាកម្មសិទ្ធិរបស់ប្រទេសខ្លួន ។ អ្នកនាំពាក្យសេតវិមានរូបនេះ បានសង្កត់ធ្ងន់ទៀតថា យើងមិនទទួលស្គាល់ទង្វើរបស់រុស្ស៊ី ដែលបានព្យាយាមរួមបញ្ចូលតំបន់ឧបទ្វីបគ្រីមៀ ទៅក្នុងឧបសម្ព័ន្ធ ប្រទេសរបស់ខ្លួននោះឡើយ ហើយទណ្ឌកម្មពាក់ព័ន្ធនឹងតំបន់នេះ ដែលអាម៉េរិក បានដាក់ទៅលើរុស្ស៊ីនឹងនៅរក្សាទុកដូចដើមដដែល លុះត្រាណាតែរុស្ស៊ីយល់ព្រមប្រគល់ឧបទ្វីបនេះ ទៅឲ្យប្រទេសអ៊ុយក្រែនវិញ ៕

  • ប្រមុខការទូតសហរដ្ឋអាមេរិកនឹងធ្វើដំណើរទស្សនៈកិច្ចទៅកាន់ប្រទេសកូរ៉េខាង ជើង ព្រមទំាងបណ្តាប្រទេសប្រជាជាតិអាស៊ីអាគ្នេយ៍

    សហរដ្ឋអាមេរិក៖ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានខ្លីមួយ អ្នកនាំពាក្យសេតវិមានលោកស្រី សារ៉ា សេនដឺ បានលើកឡើងថា រដ្ឋមន្ត្រីការបរទេសអាមេរិកលោក ម៉ៃ ប៉ុមប៉េអូ នឹងធ្វើដំណើរទស្សនកិច្ចទៅកាន់រដ្ឋធានីព្យុងយ៉ាង នៅក្នុងថ្ងៃ ព្រហស្បតិ៍តសប្ដាហ៍នេះ ក្នុងគោលបំណងជួបពិភាក្សាជាមួយមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន ដើម្បីបន្តកិច្ចចរចាស្ដីពីការរំសាយអាវុធនុយក្លេអ៊ែរ និងការរៀបចំជំនួបរវាង លោក ត្រាំ និងលោក គីម លើកទីពីរ ។ អ្នកនាំពាក្យសេតវិមានរូបនេះ បានគួសបញ្ជាក់ថា ដើម្បីបន្តកិច្ចដំណើរការ ក៏ដូចជា ការបំពេញការងារសំខាន់ក្នុងការលុបបំបាត់អាវុធនុយក្លេអ៊ែរនៅលើឧបទ្វីបកូរ៉េនោះ លោក ម៉ៃ ប៉ុមប៉េអូ គ្រោងនឹងចាកចេញទៅកាន់ប្រទេសកូរ៉េខាងជើងនៅថ្ងៃទី៥ ខែកក្កដាខាងមុខនេះ ដើម្បីជួបពិភាក្សាជាមួយលោក គីម ជុងអ៊ុន និងក្រុមមន្រ្តីជាន់ ខ្ពស់របស់លោកផងដែរ ។ ហើយបើតាមការលើកឡើងរបស់ក្រសួងបរទេសអាមេរិកនោះ លោក ម៉ៃ ប៉ុមប៉េអូ ក៏ត្រូវបានគេអះអាងដែរថា នឹងត្រូវបន្តដំណើរទៅបំពេញទស្សនៈកិច្ចនៅក្នុង ប្រទេសប្រជាជាតិអាស៊ីអាគ្នេយ៍ចាប់ពីថ្ងៃទី៥ ដល់ទី៧ ខែកក្កដា ហើយជាផ្នែកមួយ នៃដំណើរទស្សនៈកិច្ចនោះដែរ ប្រមុខការទូតអាមេរិករូបនេះ ក៏នឹងបន្តដំណើរទៅ កាន់ទីក្រុងតូក្យូ…