Category: ព័ត៌មាន

  • ក្រុម​គោ​ព្រៃ​ជំទង់​កម្ពុជា លត់​​​ប្រ៊ុយណេ ៥-០ ថ្ងៃ​បើក​ឆាក​ពាន AFF U19

      (ភ្នំពេញ)៖ ក្រុមបាល់ទាត់ជម្រើសជាតិយុវជនក្រោមអាយុ ១៩ឆ្នាំកម្ពុជា ធ្វើបានយ៉ាងល្អ សម្រាប់ប្រកួតបើកឆាកពូលB ដោយលត់ក្រុម U19ប្រ៊ុយណេ យ៉ាងចាស់ដៃ​ជាមួយនឹងលទ្ធផល ៥-០ ក្នុងពានរង្វាន់ AFF U19 Chmpionship 2019 ដែលធ្វើឡើងនៅកីឡដ្ឋាន Gelora Joko Samudro នាទីក្រុង Gresik ប្រទេសឥណ្ឌូនេស៊ី ដែលទើបបញ្ចប់ការប្រកួតមុននេះ។ ការប្រកួតនេះ តង់ទី១ ក្រុមលោក Musashi Mizushima បានបំប៉ោងសំណាញ់ទីក្រុម U19 ប្រ៊ុយណេ ១គ្រាប់មុន ដោយកីឡាករ ឃាង ម៉េងហ៊ួរ។ បន្ទាប់មកសមាជិកក្រុមយុវជន​ព្រះខ័នរាជស្វាយរៀងរូបនេះដដែល បានបន្ថែម ២គ្រាប់ទៀត នៅតង់ទី២ គ្រាដែលមិត្តរួមក្រុមកីឡាករ ណារ៉ុង កក្កដា និងកីឡាករ ផាច សុជាវីឡា រកបានម្នាក់ ១គ្រាប់ ដើម្បីជួយក្រុម U19កម្ពុជា លត់ក្រុមប្រ៊ុយណេ ៥-០ មិនឲ្យតដៃរួចតែម្ដង។  …

  • ប្រជាពលរដ្ឋនៅក្រុងស្ទឹងសែន ខេត្តកំពង់ធំ សាទរចំពោះការអភិវឌ្ឍន៍ប្រទេស របស់រាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំខេត្ត

    ខេត្តកំពង់ធំ  ស្របនឹងប្រទេសកម្ពុជាមានការអភិវឌ្ឍន៍លើគ្រប់វិស័យ ក្នុងនោះខេត្តកំពង់ធំ ក៏មានការអភិវឌ្ឍន៍គួរឲ្យកត់សម្គាល់ ដែលធ្វើឲ្យប្រជាពលរដ្ឋនៅក្នុងស្ទឹងសែន ក៏ដូចជាខេត្តកំពង់ធំទាំងមូល មានភាពសប្បាយចិត្តរីករាយ និងផ្តេជ្ញាចិត្តគាំទ្ររាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន បន្តជានាយករដ្ឋមន្ត្រីដឹកនាំប្រទេសក្នុងអាណត្តិទី៦ និងអាណត្តិក្រោយៗទៀត។ ជាក់ស្តែងនៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៨ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ ជួបសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ ជាង ១ពាន់នាក់ ដែលអញ្ជើញមកពីសង្កាត់កំពង់ក្របៅ នាពេលព្រឹក និងសង្កាត់កំពង់ធំ នាពេលរសៀល។ ក្នុងឱកាសនោះដែរ ឯកឧត្តម អភិបាលខេត្តកំពង់ធំ បានជម្រាបអំពីគម្រោងអភិវឌ្ឍន៍ក្រុងស្ទឹងសែន នូវការកសាងហេដ្ឋារចនាសម្ព័ន្ធ ដូចជា ផ្លូវថ្នល់ សាលារៀន ប្រព័ន្ធលូរំដោះទឹកភ្លៀង ការកសាងវិមានឯករាជ្យ សាលាសង្កាត់ ព្រមទាំងគម្រោងកែលម្អសួនកុមារ និងច្រំាងស្ទឹងសែន ដើម្បីលើកកម្ពស់សោភ័ណ្ឌភាពក្រុងស្ទឹងសែន ឲ្យកាន់តែប្រសើរឡើងថែមទៀត។ ឯកឧត្តមបន្ថែមថា ដើម្បីបន្តការអភិវឌ្ឍន៍ស្របតាមកំណើនប្រជាជន និងសេចក្តីត្រូវការចាំបាច់ នៃការលើកកម្ពស់កម្រិតជីវភាព ឲ្យកាន់តែប្រសើរឡើង រាជរដ្ឋាភិបាលបានខិតខំយកចិត្តទុកដាក់ថែរក្សានូវសុខសន្តិភាព ស្ថិរភាពសង្គម ព្រមទាំងពង្រឹង និងពង្រឹកកំណើនសេដ្ឋកិច្ចជាតិឲ្យបានកាន់តែល្អប្រសើរឡើង។ ជាមួយគ្នានេះដែរ ប្រជាពលរដ្ឋនៅក្នុងក្រុងស្ទឹងសែន បានសំដែងនូវការគាំទ្រថ្នាក់ដឹកនាំខេត្ត ដែលមានឯកឧត្តម…

  • អតីតយុទ្ធជន អ៊ិត សំអឿនបានទទួលផ្ទះថ្មីជាខ្នងផ្ទះលើកទី៨៣ ជាអំណោយសម្តេចតេជោ ហ៊ុន សែន

    កំពង់ធំ៖ សមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ រួមទាំងសមាគមស្រុក ក្រុង ជម្រុញចែកផ្ទះជាអំណោយដ៏ថ្លៃថ្លា របស់សម្តេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ដែលបានសាងសង់រួច ប្រគល់  ជូនដល់អតីតយុទ្ធជនកម្ពុជា ដែលកំពុងតែរស់នៅក្នុងភូមិសាស្រ្តខេត្តកំពង់ធំ ចំនួន៩០ ខ្នងផ្ទះ ជូនដល់គ្រួសារដែលមានជីវភាពខ្វះខាត គ្មានដីគ្មានផ្ទះ ឬមានផ្ទះមិនសមរម្យ ។ខ្នងផ្ទះលើកទី៨៣ ត្រូវបានប្រគល់ជូនលោកអនុសេនីយ៍ឯក អ៊ិត សំអឿន អាយុ ៦០ ឆ្នាំ អតីតជានគរបាលចាប់តាំងពីថ្ងៃទី០៣ ខែមេសា ឆ្នាំ ១៩៩៣ អង្គភាពអធិដ្ឋាននគរបាលស្រុកប្រាសាទបល្ល័ង្ក  មានតួនាទីជានាយរងប៉ុស្តិ៍នរគបាលរដ្ឋបាលឃុំសាមគ្គីភាព  ស្រុកប្រាសាទបល្ល័ង្ក  នៃស្នងការនគរបាលខេត្តកំពង់ធំ និងបានផ្ទេររបបជីវភាពទៅមន្ទីរសង្គមកិច្ច ជានិវត្តន៍ជន នៅឆ្នាំ២០១៥  ផ្ទះថ្មីដែលមានទទួលមាន ទំហំ ៦មx៤ម សង់ខ្ពស់ផុតពីដី ដំបូង និងជញ្ចាំង ស័ង្កសី ក្រាលក្តារ ដែលបានចំណាយថវិកាក្នុងការសាងសង់អស់ចំនួន ៦,៥៨០,០០០ រៀល ។ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការងយោធភូមិភាគទី៤ មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ…

  • នារីម្នាក់បើករថយន្តRAV4 គិតតែអោនរើសទូរស័ព្ទជ្រុលបុកក្បាលនាគពុះចែកទ្រូងផ្លូវរងការខូចខាត

      ភ្នំពេញ៖​ នារីម្នាក់បានបើករថយន្តបណ្តើរហើយបានអោនរើសទូរស័ព្ទបណ្តើរធ្វើអោយជ្រុលចង្កូតទៅបុកនិងក្បាលនាគពុះចែកទ្រូងផ្លូវបណ្តាលអោយរងការខូចខាតយ៉ាងដំណំ។ ​   ហេតុការណ៍​នេះបានកើតឡើងកាលពីវេលាម៉ោង៩យប់ថ្ងៃទី២ខែកក្កដា​ឆ្នាំ២០១៨​ នៅចំណុចស្តុបផ្លូវព្រះសីហនុកែងផ្លូវលេខ១១៣​ ស្ថិតក្នុងសង្កាត់បឹកកេងកងទី៣ខណ្ឌចំការមន​។ ​   តាមសាក្សីនៅកន្លែងកើតហេតុបានអោយដឹងថា​ មុនពេលកើតហេតុគេបានឃើញរថយន្តម៉ាកRAV4 ពណ៍ទឹកប្រាក់​ពាក់ស្លាកលេខភ្នំពេញ2X 5712 បើកបរដោយនារីម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវព្រះសីហនុ​ ក្នុងទិសដៅពីលិចទៅកើតខណះមកដល់ចំណុចកើតហេតុក៏បានអោនរើសទូរស័ព្ទស្រាប់តែរ៉េចង្កូតទៅបុលនិងក្បាលនាគពុះចែកទ្រូងផ្លូវបណ្តាលអោយរងការខូចខាតរថយន្តផ្នែកខាងមុខយ៉ាងដំណំ។ ​  ក្រោយពេលកើតហេតុម្ចាស់រថយន្តបានគេចខ្លួនបាត់បន្សល់ទុករថយន្តនៅកន្លែងកើរហេតុត្រូវបានសម្ថកិច្ចមូលដ្ឋានទំនាក់ទំនងទៅជំនាញស្ទូចរថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញរងចាំដោះស្រាយតាមច្បាប់៕

  • ក្រុមជើងឯក៥សម័យកាលសាំបាប្រេស៊ីល​ បន្តទៅវគ្គ៨ក្រុម​ ក្រោយយកឈ្នះ មិចស៊ិក​ ២-០​ នៅ​ World Cup 2018

    ក្រុមបាល់ទាត់សាំបាប្រេស៊ីល​ បានកក់កៅអីមួយឡើងទៅវគ្គ៨ក្រុមចុងក្រោយនៃ​ FIFA World Cup 2018 នៅប្រទេសរុស្ស៊ី​ បន្ទាប់ពីទម្លាក់គូប្រជែងមិចស៊ិក​ ២-០​ ក្នុងវគ្គ១៦ក្រុមដែលទើបបញ្ចប់មុននេះបន្ទិច។Neymar ជាអ្នករកគ្រាប់ទី១អោយអតីតម្ចាស់ជើងឯក​ World Cup ៥សម័យច្រើនជាងគេ​ ប្រេស៊ីល​ នៅនាទីទី៥១​ មុនពេលមិត្តរួមក្រុម​ Roberto Fermino ដែលប្តូរចូលក្នុងវគ្គទី២​ រកបានគ្រាប់ទី២​ នៅនាទីទី៨៨តាមរយ:លទ្ធផលឈ្នះដ៏គាប់ប្រសើរនេះ​ បានធ្វើអោយប្រេស៊ីល​ ឡើងទៅវគ្គ៨ក្រុមដោយស្វ័យប្រវត្តិហើយ​ ដោយត្រូវង់ចាំគូប្រកួតរវាងប៊ែលហ្ស៊ិក​ ប៉ះជប៉ុននាម៉ោង១យប់រំលងអាធ្រាត្រនេះប្រេស៊ីល​ បានក្លាយជាក្រុមទី៥​ ដែលឆ្លងផុតវគ្គ១៦ក្រុមឆ្លងចូលវគ្គ៨ក្រុមជាមួយបារាំង​ អ៊ុយរ៉ាហ្គាយ​ ក្រូអាត​ និងម្ចាស់ផ្ទះរុស្ស៊ី៕

  • រថយន្តកូរ៉ូឡាប្រលះបាឡែនត្រង់ផ្លូវបំបែករងការខូចខាតទាំងសងខាង

     ភ្នំពេញ ៖ បុរសម្នាក់រួមដំណើរនិងជនជាតិចិនម្នាក់បើករថយន្តបោះពួយយ៉ាងលឿនមិនប្រយ័ត្នជ្រុលទៅបុករថយន្តកាមរីបាឡែនបើកដោយបុរសម្នាក់ពេញទំហឹងបណ្ដាលចំទ្វារឆ្វេងខាងក្រោយពេញទំហឹងរងខូចខាតយ៉ាងដំណំដូចគ្នា។      ហេតុការណ៍គ្រោះចរាចរណ៍នេះកើតឡើងនៅវេលាម៉ោង១២និង១០នាទីយប់រំលងអធ្រាតឈានចូលថ្ងៃទី៣ខែកក្ដដាឆ្នាំ២០១៨ ស្ថិតតាមបណ្ដោយផ្លូវព្រះស៊ីហនុ កែងនិងផ្លូវ៥១ក្នុងសង្កាត់បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ ។     យោងតាមប្រភពពីកន្លែងកើតហេតុបានអោយដឹងថាមុនពេលកើតហេតុគេឃើញរថយន្តកូរ៉ូឡាពណ័ខ្មៅពាក់ស្លាកលេខភ្នំពេញ .2AN9437 បើកដោយបុរសម្នាក់រួមដំណើរនិងជនជាតិចិនម្នាក់ពីជើងទៅត្បូងក្នុងល្បឿនលឿនខណះមកដល់ចំនុចកើតហេតុខាងលើបានជ្រុលទៅបុករថយន្តកាមរីបាឡែនពណ័ពាក់ស្លាកលេខភ្នំពេញ.2AJ4670 បើកពីកើតទៅលិចក្នុងល្បឿនដូចគ្នាពេញទំហឹងចំទ្វារខាងក្រោយខាងឆ្វេងពេញទំហឹងបណ្ដាលអោយរថយន្តបាឡែនហោះទៅឡើងសួនហើយធ្លាក់ទៅផ្លូវម្ខាងរងការខូចខាតយ៉ាងដំណំដូចគ្នាតែសំណាងល្អមិនមានអ្នករបួស។     ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានទាក់ទងជំនាញមកវាស់វែងយករថយន្តទាំងពីរគ្រឿងទៅការិយាល័យចរាចរណ៍ជើងគោកស្នងការរាជធានីភ្នំពេញរងចាំដោះស្រាយតាមផ្លូវច្បាប់ ៕

  • រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ឯ ឧ ថោង ខុន ស្នើរសុំអោយភាគីឥណ្ឌូនេស៊ី ពិចារណាទៅលើ៤ចំនុចសំខាន់ៗ

      រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ឯ ឧ ថោង ខុន ស្នើរសុំអោយភាគីឥណ្ឌូនេស៊ី ពិចារណាទៅលើ៤ចំនុចសំខាន់ៗ ទី១ ជំរុញអោយមានពីធីប្រារព្ធបុណ្យព្រះពុទ្ធសាសនាឡើងវិញ ទី២ ជំរុញអោយការចុះអនុសារណៈយោគយល់គ្នារវាងក្រសួងទេសចរណ៍កម្ពុជា និងក្រសួងទេសចរណ៍ឥណ្ឌូនេស៊ី ។ ទី៣ ស្នើរសុំអោយមានការហោះត្រង់កម្ពុជា ឥណ្ឌូនេស៊ី និងទី៤ ប្រម៉ូតអង្គរវត្តអោយក្លាយជាកន្លែងប្រារព្ធព្រះពុទ្ធសាសនា ការស្នើរសុំនេះធ្វើឡើង ក្នុងជំនួបរវាង ឯ ឧ ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ជាមួយ ឯ ឧ Sudrirman Haseng អគ្គរដ្ឋទូតឥណ្ឌូនេស៊ី ប្រចាំនៅកម្ពុជា នៅទីស្តីការប្រសួង ។  ការឆ្លើយតប ឯ ឧ Sudrirman Haseng សន្យាថានឹងយកការស្នើរសុំរបស់កម្ពុជា ទៅពិភាគ្សាជាមួយប្រសួងទេចរណ៍ ឥណ្ឌូនេស៊ី  ហើយចំណែកឯការហោះហើរត្រង់កម្ពុជា ឥណ្ឌូនេស៊ីនិងមាននៅឆ្នាំ២០១៩ខាងមុខនេះ ចំថ្ងៃខួបលើកទី៦០ ឆ្នាំ នៃទំនាក់ទំនងការទូតកម្ពុជា-ឥណ្ឌូនេស៊ី ។  ក្នុងជំនួបដដែលនេះ ភាគីទាំង២ គ្រោងនិងសហការគ្នាប្រារព្ធពិធីព្រះសាសនាម្តងទៀតនៅឆ្នាំ២០១៩ខាងមុខនេះ ដោយកាលពីឆ្នាំ២០១០ ធ្លាប់ធ្វើម្តងរួចមកហើយ  ។…

  • បុរសម្នាក់បានស្លាប់ភ្លាមៗខណះ ជិះម៉ូតូឆ្លងផ្លូវ​ត្រូវរថយន្តតាត់សុីបុក នៅក្នុងស្រុករលាប្អៀរ។

    បុរសម្នាក់បានស្លាប់ភ្លាមៗខណះ ជិះម៉ូតូឆ្លងផ្លូវ​ត្រូវរថយន្តតាត់សុីបុក នៅក្នុងស្រុករលាប្អៀរ។

    ខេត្តកំពង់ឆ្នាំង៖ ​នៅវេលាម៉ោង១៥និង២០នាទីថ្ងៃទី១ខែកក្កដាឆ្នាំ២០១៨នេះរថយន្តតាក់សុី VIP បើកបុក​បុរសម្នាក់ ជិះម៉ូតូឆ្លងផ្លូវបណ្តាលឲ្យ​ស្លាប់ភ្លាមៗនៅនិងកន្លែង  ​នៅលើកំណាត់ផ្លូវជាតិលេខ៥ ​​ត្រង់ចំណុចផ្លូវចូលវត្តទឹកហូត ស្ថិតក្នុងភូមិត្រពាំងក្រពើ ឃុំទឹកហូត ស្រុរលាប្អៀរ ខេត្តកំពង់ឆ្នាំង ។  ប្រភពព័ត៌មានពីប្រជាពលរដ្ឌដែលកន្លែងកើតហេតុ បានឱ្យដឹងថា ​រថយន្តVIPមួ​យគ្រឿពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2AJ-29 04 បើកបរពី​ត្បូងទៅជើង ពេលមកដល់ចំណុចខាងលើ បានបុកម៉ូតូមួ​យគ្រឿងម៉ាក ស្មាស ពណ៌ខ្មៅ គ្មានពាក់ផ្លាក់លេខ ដែលបត់ឆ្លងកាត់ផ្លូវ​ ពីលិចទៅកើត បណ្តាញ​ឲ្យស្លាប់ អ្នកបើកបរម៉ូតូម្នាក់ឈ្មោះ សៅ ភេទប្រុស អាយុ ២៨ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ ។ ក្រោយកើតហេតុ អ្នកបើកបររថយន្ត បានចុះរត់គេចខ្លួនបាត់ស្រមោល ទុកតែរថយន្តនៅកន្លែងកើតហេតុ។ សពត្រូវបានសមត្ថកិច្ចប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីរួច ធ្វើការវាសវែងយករថយន្ត និងម៉ូតូទៅរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុករលាប្អៀរ ដើម្បីរងចាំដោះស្រាយតាមផ្លូវច្បាប់នៅពេលក្រោយ៕

  • រាជរដ្ឋាភិបាលកម្ពុជា គាំទ្រ ចិន ក្នុងការរួមចំណែកក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា

      (ភ្នំពេញ)៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន​ បានបង្ហាញការពេញចិត្តទៅនឹងការគាំទ្ររបស់ចិន ចំពោះការដឹកនាំនៅក្នុងប្រទេសកម្ពុជា។ សម្តេចបានថ្លែងថា ការគាំទ្ររបស់ចិនមកលើកម្ពុជា គឺជាការរួមចំណែកយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ប្រទេសកម្ពុជា។ ការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងឱកាសដែលសម្តេច អញ្ជើញជាអធិបតីភាពក្នុងពិធីអបអរសាទរខួប៦០ឆ្នាំ នៃទំនាក់ទំនងកម្ពុជា-ចិន នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ នាល្ងាចថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៨នេះ។   សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា កម្ពុជា និងចិន បានបង្កើតទំនាក់ទំនងការទូតជាផ្លូវការ នៅថ្ងៃទី១៩ កក្កដា ១៩៥៨ បន្ទាប់ពីជំនួបទ្វេភាគីលើកទី១រវាង ព្រះករុណា ព្រះបាទ សម្តេច ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ និងលោក ជូ អេនឡាយ អតីតនាយករដ្ឋមន្ត្រីចិន ក្នុងអំឡុងពេលចូលរួមសន្និសីទទីក្រុងបានឌុង នៅខែមេសា ឆ្នាំ១៩៥៥ នៅទីក្រុងបានឌុង ប្រទេសឥណ្ឌូណេស៊ី និងការបំពេញទស្សនកិច្ច…

  • លោកជំទាវកិត្តិសង្គហបណ្ឌិតម៉ែន សំអន៖ព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋហេតុនេះព្រះសង្ឍបន្តដោះស្រាយបញ្ហាចំពោះមុខ

    កំពង់ចាម៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានថ្លែងថា ព្រះសង្ឍគ្រប់ព្រះអង្គ បន្តដោះស្រាយបញ្ហាចំពោះមុខអោយមានប្រសិទ្ធិភាពព្រោះរាជរដ្ឋាភិបាលបានចាត់ទុកវិស័យព្រះសាសនាជាសាសនា របស់រដ្ឋដែលជាទីសក្ការៈ បូជារបស់ប្រជាពលរដ្ឋទូទាំងប្រទេសកម្ពុជា។ លោកជំទាវកិត្តិសង្គហបណ្ឌិតថ្លែង បែបនេះខណៈពេលជាតំណាងដ៍ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានាព្រឹកថ្ងៃទី២ កក្កដាឆ្នាំ២០១៨នៅសាលាខេត្តកំពង់ចាមក្នុងពិធីប្រគេន ប្រគល់សញ្ញាបត្រ័ដល់សាមណសិស្ស សិស្សនិស្សិតជិត៣០០នាក់។ឆ្លៀតក្នុងឱកាសដ៏មហោឡារិកនេះ ក្នុងនាមសម្តេចអគ្គ មហាសេនា បតី តេជោ ហ៊ុន សែន នាយក រដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និង ក្នុង នាម ខ្ញុំម្ចាស់ ខ្ញុំព្រះករុណានាងខ្ញុំ សូមសម្តែងនូវការកោតសរសើរ ដោយ ស្មោះ ចំពោះ សម្តេចព្រះរាជាគណៈ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ឯកឧត្តម លោក គណៈគ្រប់គ្រង សាស្រ្តាចារ្យ លោកគ្រូ បុគ្គលិក សិក្សា ទាំងអស់ ដែលបាន រួម ចំណែក និងផ្តល់វិភាគទានយ៉ាងច្រើន ក្នុង ការបំពេញ ភារកិច្ច បម្រើព្រះពុទ្ធ សាសនា ។វគ្គសិក្សារបស់សមណនិស្សិត និស្សិត…