Category: ព័ត៌មាន

  • ផ្ទះ១ខ្នងត្រូវបានប្រគល់ជូនអតីតយុទ្ធជនពិការ នៅស្រុកអង្គរធំ លំនៅដ្ឋានមួយខ្នង ធ្វើអំពីថ្ម ផ្ទាល់ដី ប្រកស័ង្កសី

      សៀមរាប៖ ផ្ទះ១ខ្នងត្រូវបានប្រគល់ជូនអតីតយុទ្ធជនពិការ នៅស្រុកអង្គរធំ លំនៅដ្ឋានមួយខ្នង ធ្វើអំពីថ្ម ផ្ទាល់ដី ប្រកស័ង្កសី ដែលមានបណ្តោយ៨ម៉ែត្រ ទទឹង ៥ម៉ែត្រ ជាអំណោយដ៏ថ្លៃថ្លា របស់សម្តេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ផ្តល់តាមរយៈឯកឧត្តមនាយឧត្តមសេនីយ៍ គន់ គីម អគ្គលេខាធិការ សមាគមអតីតយុទ្ធជនកម្ពុជាត្រូវបានប្រគល់ជូន អតីតយុទ្ធជនពិការលោក វួច ជឿត  មានប្រពន្ធឈ្មោះ ដុំ ផន  កូនមួយនាក់ក្នុងបន្ទុក រស់នៅភូមិភ្លង់ ឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប។ កាលពីរសៀលថ្ងៃទី០២ ខែ កក្កដា ឆ្នាំ២០១៨ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង អភិបាលនៃគណៈអភិបាលខេត្ត និង ជាប្រធានកិត្តិយស សមាគមអតីតយុទ្ធជនកម្ពុជាខេត្តសៀមរាប ដោយមានអាជ្ញាធរស្រុក ក្រុមការងារ និង ប្រជាពលរដ្ឋ ចូលរួមចំនួន១០៧នាក់  ។       ក្នុងកិច្ចស្វាគមន៍របស់លោកវរៈសេនីយ៍ឯក ទូច ប៊ុនធឿន អធិការដ្ឋាននគរបាលស្រុក និង ជាប្រធានសមាគម…

  • ឯកឧត្តមសាយ សំអាល់បានថ្លែងថា គណបក្សប្រជាជនកម្ពុជា ត្រូវការឲ្យយុវជនចូលរួម អភិវឌ្ឍសង្គមនិងជួយជ្រោមជ្រែងប្រទេសជាតិឲ្យកាន់តែរីកចំរើនឈានឡើងជានិច្ច

    ឯកឧត្តមសាយ សំអាល់បានថ្លែងថា គណបក្សប្រជាជនកម្ពុជា ត្រូវការឲ្យយុវជនចូលរួម អភិវឌ្ឍសង្គមនិងជួយជ្រោមជ្រែងប្រទេសជាតិឲ្យកាន់តែរីកចំរើនឈានឡើងជានិច្ច នៅក្នុងពិធីសំណេះសំណាលជាមួយបងប្អូនសមាជិក យុវជនគណបក្សប្រជាជនកម្ពុជា ក្រុមសកម្មជនយុវជន(ក)៧៧ដែលបានប្រារព្វធ្វើឡើងនៅខុទ្ទកាល័យគណកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា ឯកឧត្តម សាយ សំអាល់ អនុប្រធានគណចលនាយុវជនបានមានប្រសាសន៍ថា៖គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សនយោបាយដ៏រឹងម៉ាំ មានមូលដ្ឋានផ្តើមចេញពីស្មារតីរួបរួមសាមគ្គីដោយតម្កល់ផលប្រយោជន៍ជាតិជាធំ ជាពិសេសបងប្អូនជាយុវជនដែលមានឱកាសច្រើនក្នុងការសិក្សារៀនសូត្រ និងស្វែងរកការងារធ្វើ ដើម្បីរួមចំណែកអភិវឌ្ឍសង្គមជាតិ ឯកឧត្តមបានសង្កត់ធ្ងន់ថា៖ យុវជនសម័យនេះមានការខុសប្លែកពីយុវជនកាលពីសម័យមុនៗ ដែលកាលនោះប្រទេសយើងធ្លាក់ក្នុងភ្លើងសង្រ្គាមរ៉ាំរ៉ៃជម្លោះផ្ទៃក្នុង មិនចេះចប់ ពេលនោះយុវជនមិនបានចូលសិក្សារៀនសូត្រពេញលេញទេ អ្នកនយោបាយប្រើប្រាស់យុវជនជាឧបករណ៍នយោបាយ ក្នុងការផ្លាស់ប្តូររបបដឹកនាំដោយកាប់សម្លាប់ពលរដ្ឋខ្លួនឯង និងបំផ្លិចបំផ្លាញសង្គមជាតិទាំងមូល។ឯកឧត្តម សាយ សំអាល់ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញបានបញ្ជាក់ឲ្យដឹងថា៖សំលេង។ឯកឧត្តមមានចាន់យ៉ាដាប្រធានក្រុមសកម្មជនយុវជន(ក)៧៧បានលើកឡើងថា៖ រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចតេជោហ៊ុនសែន នាយករដ្ឋមន្ត្រី និងជា ប្រធានគណបក្សប្រជាជនកម្ពុជាបានផ្តោតជាសំខាន់លើវិស័យអប់រំដោយសារតែចំនួនសាលារៀននៃចំណេះដឹងទូទៅ សាកលវិទ្យាល័យ គ្រឹស្ថានសិក្សានិងចំនួនសិស្សនិសិត្យចុះឈ្មោះចូលរៀននៅគ្រប់ភូមិសិក្សាទាំងផ្នែកសាធារណៈ និងឯកជនមានការកើនឡើងច្រើន។ឯកឧត្តមមានចាន់យ៉ាដាបានគូសបញ្ជាក់ថា៖សំលេង។ ឯកឧត្តម សាយ សំអាល់ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ បានបន្ថែមទៀតថា៖យុវជនត្រូវយល់ច្បាស់ពីតម្លៃខ្លួនឯងក្នុងការជួយជ្រោមជ្រែងសង្គមកម្ពុជាឲ្យកាន់តែល្អប្រសើរ និងរីកដុះដាលទៅមុខថែមទៀត កំណត់គោលដៅឲ្យបានឆ្ងាយ ខិតខំសាងអំពើល្អ ហើយធ្វើជាគំរូល្អសម្រាប់អ្នកជិតខ្លួនជួយពន្យល់អ្នកដែលនៅក្បែរខ្លួនឲ្យចូលរួមជាមួយគណបក្សរៀបចំបំពេញសិទ្ធិជាសមាជិកបក្សហើយទៅចុះឈ្មោះបោះឆ្នោត និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជានាថ្ងៃទី២៩ខែកក្កដានេះកុំបីខាន៕

  • អភិបាលខណ្ឌច្បារអំពៅណែនាំអោយគណៈបញ្ជាការឯកភាពខណ្ឌ_សង្កាត់ ត្រូវពង្រឹងការងារសន្តិសុខ

     ភ្នំពេញ  ៖  ស្របពេលដែលការបោះឆ្នោតសកលជិតឈានចូលមកដល់នាពេលខាងមុខ និងមានជនអគតិមួយចំនួនដើរបំផុសបំផុលប្រជាពលរដ្ឋកុំអោយទៅបោះឆ្នោតទៀតនោះ  នៅរសៀលថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៨ អភិបាលខណ្ឌច្បារអំពៅលោកចេង មុនីរ៉ា បានណែនាំអោយកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌនិងសង្កាត់ទាំង៨ ត្រូវពង្រឹងការងារគ្រប់គ្រងសន្តិសុខអោយបានល្អ ជាពិសេសត្រូវផ្សព្វផ្សាយដល់ប្រជាពលរដ្ឋទៅបោះឆ្នោតអោយបានគ្រប់ៗគ្នាដើម្បីប្រទេសជាតិមានការរីចំរើនថែមទៀតកុំជឿតាមការញ៉ុះញ៉ង់របស់ជនអគតិទាំងនោះ  ។     ប្រសាសន៍ដាស់តឿនក្រើនរំលឹកដល់កម្លាំងគណៈបញ្ជាការឯកភាពនេះបានថ្លែងនៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពខណ្ឌច្បារអំពៅកាលពីរសៀលថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៨ ក្រោមវត្តមានលោកចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ , លោករស់ សុភ័ក្តិ អភិបាលរងខណ្ឌ , លោកម៉ៅ សឿត អធិការស្តីទី និងមានការចូលរួមពីលោក_លោកស្រី ជាចៅសង្កាត់ទាំង៨ ,លោកនាយប៉ុស្តិ៍ទាំង៨ និងមន្ត្រីពាក់ព័ន្ធជាច្រើននាក់ទៀត ។      នៅក្នុងកិច្ចប្រជុំនេះដែរលោកអភិបាលខណ្ឌបានណែនាំបន្ថែមអោយលោកអធិការ  លោកមេបញ្ជាការ  លោកនាយប៉ុស្តិ៍ទាំង៨ រួមនិងលោក_លោក ជាចៅសង្កាត់ ត្រូវយកចិត្តទុកលើបញ្ហាសន្តិសុខនៅក្នុងមូលដ្ឋានរបស់ខ្លួនគ្រប់គ្រងអោយបានដិតដល់  ព្រោះមួយរយៈនេះមានជនអគតិដើរចលនាប្រជាពលរដ្ឋកុំអោយទៅបោះឆ្នោត និងបំផុសបំផុលពីបញ្ហាថ្នាំជ្រលួកដៃ ។  ការទៅបោះឆ្នោតគឺជាសិទ្ធរបស់ប្រជាពលរដ្ឋមិនមែនជាកាតព្វកិច្ចនោះ  ទៅឬមិនទៅជាសិទ្ធរបស់គាត់  តែអ្នកដែលរារាំងប្រជាពលរដ្ឋមិនអោយទៅបោះឆ្នោតជាទង្វើខុសច្បាប់ត្រូវចាត់ការជាបន្ទាន់មិនអាចអន់អោនអោយបានឡើយ ។  មួយផ្នែកទៀតបើប្រជាពលរដ្ឋណាបាត់អត្តសញ្ញាណប័ណ្ណដែលត្រូវទៅបោះឆ្នោត  សូមអោយលោកនាយប៉ុស្តិ៍និងចៅសង្កាត់បំពេញឯកសារពាក់ព័ន្ធនិងការបោះឆ្នោតជូនប្រជាពលរដ្ឋផង  ។ នៅចុងបញ្ចប់នៃកិច្ចប្រជុំលោកអភិបាលខណ្ឌបានសង្កត់ធ្ងន់ដោយណែនាំអោយគណៈបញ្ជាការឯកភាពគ្រប់សង្កាត់ត្រូវយកចិត្តទុកដាក់បំរើសេវ៉ាជូនប្រជាពលរដ្ឋ  ត្រូវទប់ស្កាត់នូវរាល់ទង្វើទាំងឡាយណាដែលមានចេតនារារាំងប្រជាពលរដ្ឋមិនអោយទៅបោះឆ្នោត និងមានចេតនាបំផ្លាញ់ការបោះឆ្នោត…

  • រូបភាពពីផ្កាយរណបរកឃើញថា កូរ៉េខាងជើងកំពុងបញ្ចប់សំណង់រោងចក្រផលិត មីស៊ីលរបស់ខ្លួន

    សហរដ្ឋអាមេរិក៖ យោងតាមការវិភាគលើរូបភាពផ្កាយរណបដោយក្រុមអ្នកស្រាវជ្រាវនៅសហរដ្ឋអាមេរិក បានបង្ហាញថា កូរ៉េខាងជើងទំនងជាបានបញ្ចប់ការពង្រីក ទីតាំងផលិតមីស៊ីលបាលីស្ទិកដ៏សំខាន់របស់ខ្លួន ។រូបភាពដែលជារបាយការណ៍លេចធ្លាយ ពីក្រុមមន្រ្តីចារកម្មសហរដ្ឋអាមេរិកនេះ បានធ្វើអោយមានមន្ទិលសង្ស័យចំពោះឆន្ទៈរបស់កូរ៉េខាងជើង ក្នុងការបោះបង់ ចោលកម្មវិធីអាវុធនុយក្លេអ៊ែររបស់ខ្លួន គឺជាអ្វីមួយដែលរដ្ឋាភិបាលក្រុង វ៉ាស៊ីនតោន បាននិយាយថា មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន យល់ព្រមពេលដែលរូប លោកបានជួបជាមួយប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ នៅក្នុងប្រទេស សិង្ហបុរី កាលពីខែមុន ។ រូបភាពផ្កាយរណបខាងលើនេះ ត្រូវបានថតបានដោយក្រុមហ៊ុន Planet Labs Inc. ដែលមានមូលដ្ឋាននៅទីក្រុង សាន់ ហ្វ្រាន់ស៊ីស្កូ និងត្រូវបានវិភាគដោយក្រុមអ្នក ស្រាវជ្រាវនៅឯវិទ្យាស្ថាន Middlebury Institute for International Studies (MIIS) ដែលបង្ហាញថា របបដឹកនំាទីក្រុងព្យុងយ៉ាងកំពុងបញ្ចប់សំណង់រោងចក្ររបស់ខ្លួន ស្ថិតនៅឯវិទ្យាស្ថានវត្ថុធាតុគីមី ដែលក្រុមអ្នកស្រាវជ្រាវអះអាងថា វាស្ថិតនៅក្នុង ទីក្រុងហាមហាំង ប្រទេសកូរ៉េខាងជើង ។យោងតាមសម្តីរបស់លោក ដេវីដ ស្គើលឺ ដែលជាមន្រ្តីស្រាវជ្រាវនៅវិទ្យាសា្ថន MIIS បាននិយាយថា វិទ្យាស្ថានវត្ថុធាតុគីមីត្រូវបានស្គាល់ច្បាស់ថា…

  • ការអភិវឌ្ឍន៍ប្រទេសជាតិ ចាំបាច់ត្រូវតែមានធនធានមនុស្សប្រកបដោយសក្តានុពល

    ខេត្តកណ្តាល ៖ មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ យុវជន និងកីឡា ថ្លែងថា ពាក់ព័ន្ធនឹងការអភិវឌ្ឍន៍ប្រទេសមានការរីកចម្រើន គឺគ្មានប្រទេស ណាមួយនៅលើសកលលោក អាចអភិវឌ្ឍន៍បានដោយគ្មានធនធានមនុស្សនោះឡើយ ពោលគឺប្រទេសដែលមានធនធានមនុស្សពោរពេញទៅដោយចេះដឹង ប្រទេសនោះនឹងមានការរីកចម្រើន ។      ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួង អប់រំយុវជន និងកីឡា បានលើកឡើងនៅក្នុង ពិធីសំណេះសំណាលជាមួយលោកគ្រូអ្នកគ្រូ និងលោកគ្រូអ្នកចូលនិវត្តន៍ នៅស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ថ្ងៃទី១ ខែសីហា ឆ្នាំ២០១៨ ថា ពាក់ព័ន្ធនឹងការអភិវឌ្ឍន៍ផ្នែកវិស័យអប់រំ រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់យ៉ាងខ្លាំង  ក្នុងគោលបំណងបង្កើនធនធានមនុស្សនៅកម្ពុជា ឲ្យទទួលបាននូវចំណេះដឹងមួយពិតប្រាកដ ជាក់ស្តែងក្នុងអណត្តិនេះក្រសួងបានធ្វើការកែប្រែកម្មវិធីមួយចំនួន ដើម្បីជម្រុញឲ្យសិស្ស-និស្សិត កាន់តែមានការយល់ដឹងខ្ពស់ ជាពិសេសងាយចាប់បានក្នុងឱកាសការងារ នៅក្រោយពេលបញ្ចប់ការសិក្សារួច ។   ឯកឧត្តម រដ្ឋមន្រ្តី បន្តថា ដើម្បីបន្តពង្រីកតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាល នៅក្នុងអណត្តិក្រោយនេះ ក្រសួងនឹង ជម្រុញបង្កើនការយកចិត្តទុកដាក់ថែមទៀត ដើម្បីឲ្យវិស័យអប់រំសមប្រកបជាវិស័យមុតស្រូច និងជាកំលាំងចលករប្រកប ដោយសក្តានុពល ដូច្នេះទាក់ទិននឹងការអភិវឌ្ឍន៍ប្រទេសមានការរីកចម្រើន គឺគ្មានប្រទេសណាមួយនៅលើសកលលោក អាចអភិវឌ្ឍន៍បានដោយគ្មានធនធានមនុស្សនោះឡើយ ពោលគឺប្រទេសដែលមានធនធានមនុស្សពោរពេញទៅដោយចេះដឹង ប្រទេសនោះនឹងមានការរីកចម្រើនឥតឈប់ឈរ…

  • ប្រតិបត្តិការរុករកជាលក្ខណៈអន្តរជាតិឈានចូលដល់ថ្ងៃទី៩ហើយ ក្រុមសង្គ្រោះនិយាយថា យើងចូលកាន់តែជិតដល់កន្លែងអ្នកបាត់ខ្លួនទំាងនោះហើយ

    ប្រតិបត្តិការរុករកជាលក្ខណៈអន្តរជាតិឈានចូលដល់ថ្ងៃទី៩ហើយ ក្រុមសង្គ្រោះនិយាយថា យើងចូលកាន់តែជិតដល់កន្លែងអ្នកបាត់ខ្លួនទំាងនោះហើយ

    ថៃ៖ ក្រុមអ្នកមុជទឹកថៃដែលកំពុងតាមស្វែងរកមនុស្សទាំង១៣នាក់ ដែលបានបាត់ខ្លួននៅក្នុងរូងភ្នំមួយស្ថិតនៅភាគខាងជើងប្រទេស អស់រយៈពេលនេះឈានដល់ថ្ងៃទី៩ និងបានចូលកាន់តែជិតដល់កន្លែងដែលអ្នកបាត់ខ្លួនទំាងនោះស្ថិតនៅហើយ។  កាលពីពេលថ្ងៃត្រង់ ថ្ងៃច័ន្ទនេះ មានការអះអាងថា សល់រយៈចម្ងាយត្រឹមតែ១គីឡូម៉ែត្រទៀតប៉ុណ្ណោះ ។ ក្រុមអាជ្ញាធរថៃបាននិងកំពុងបញ្ចូលខ្យល់ដាក់ក្នុងបំពង់អុកស៊ីសែនប្រមាណ ៧៦៦ បំពង់ចាប់តាំងពីយប់ថ្ងៃអាទិត្យម្សិលមិញនេះ ដើម្បីបញ្ជូនពួកវាទៅកាន់ល្អាងទីបីនៃរូងភ្នំថាំលួង ក្នុងស្រុកម៉ៃសៃ ខេត្តឈៀងរ៉ៃ សម្រាប់ឲ្យក្រុមអ្នកមុជទឹកប្រើប្រាស់ ។ ក្រុមអាជ្ញាធរថៃបានចាប់ផ្តើមបញ្ចូលខ្យល់ដាក់ក្នុងបំពង់ផ្គត់ផ្គង់អុកស៊ីសែនចំនួន៣៥១បំពង់ថ្មី ដែលត្រូវបានបញ្ជូនទៅកាន់ទីនោះ ដោយមានការជួយពីមហាជនថៃទាំងឡាយ។ បូកជាមួយបំពង់អុកស៊ីសែនចំនួន៤១៥បំពង់ដែលមានស្រាប់ ដូច្នេះបំពង់អុកស៊ីសែនសរុបទាំងអស់៧៦៦បំពង់  ហើយកិច្ចការនេះ នឹងត្រូវចំណាយពេល១២ម៉ោង ។បំពង់អុកសែនទាំងនេះ ក្រោយមកទៀតនឹងត្រូវបានបញ្ជូនទៅកាន់កំណាត់ល្អាងទីបីនៃរូងភ្នំដ៏ជ្រៅខាងលើ ដើម្បីឲ្យក្រុមអ្នកជំនាញមុជទឹកប្រើប្រាស់នៅក្នុងកិច្ចខិតខំប្រឹងប្រែងនេះ ដើម្បីធ្វើដំណើរទៅដល់ច្រកបំណែកមួយ ដែលជា កន្លែងក្មេងៗទាំង១២នាក់ ព្រមទាំងគ្រូបង្វឹកបាល់ទាត់របស់ពួកគេម្នាក់ទៀត ដែលត្រូវគេជឿជាក់ថា បានជាប់គាំងនៅទីនោះ ។ សូមរំលឹកថា ក្មេងជំទង់ៗ១២នាក់ដែលជាក្រុមកីឡាករបាល់ទាត់មកពីក្លឹប មូប៉ា និង គ្រូបង្វឹកបាល់ទាត់ម្នាក់ បានបាត់ខ្លួនដោយអាថ៌កំបំាង ចាប់តាំងពីថ្ងៃទី២៣ ខែមិថុនាមកម្ល៉េះ រីឯក្រុមអ្នកជួយសង្រ្គោះជឿជាក់ថា អ្នកទាំងអស់កំពុងជាប់ខ្លួនកាន់តែជ្រៅនៅក្នុងរូងភ្នំ ថាំលួង ណាង ណុន ស្ថិតភាគជើងខេត្តឈៀងរ៉ៃ និងជារូងភ្នំវែងជាងគេបំផុតទី៤របស់ប្រទេសថៃ ដោយសារតែភ្លៀងធ្លាក់កាន់តែខ្លាំង ហើយពួកគេព្យាយាមគេចចេញពីទឹកជំនន់ក្នុងរូង ដើម្បីស្វែងរកច្រកចេញផ្សេង…

  • កិច្ចប្រជុំប្រចាំឆ្នាំ២០១៨ ស្តីពីចលនាបង្កើនអាហារូបត្ថម្ភនៅកម្ពុជា

    កិច្ចប្រជុំប្រចាំឆ្នាំស្តីពីចលនាបង្កើនអាហារូបត្ថម្ភ ត្រូវបានរៀបចំធ្វើនៅទីស្តីការគណៈរដ្ឋមន្ត្រី កាលពីព្រឹកថ្ងៃទី០២ ខែកក្កកដា ឆ្នាំ២០១៨ ក្រោមអធិបតីភាពឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្តាអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ និងមានការអញ្ជើញចូលរួមពីតំណាងក្រសួងស្ថាប័នពាក់ព័ន្ធ អង្គការអភិវឌ្ឍន៍នៃសហប្រជាជាតិ ដៃគូអភិវឌ្ឍន៍ សង្គមស៊ីវិល ស្ថាប័នផ្សព្វផ្សាយ, វិស័យឯកជន សិស្ស និស្សិត និងថ្នាក់ដឹកនាំក្រុមប្រឹក្សាស្តាអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទជាច្រើនរូបទៀត។ លោកស្រី លោកស្រី ណាន់ស៊ី ហាសេឡូវ (Ms.Nancy Haselow) អនុប្រធានអង្គការ HKIប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក និងជាតំណាងសម្ព័ន្ធបណ្តាញសង្គមស៊ីវិលដើម្បីអាហារូបត្ថម្ភនៅកម្ពុជា SUN-CSA, លោកស្រី សឺរី ណូអាន ដាន់ខេន ចូន (Sheri- Nouane Duncan-Jones) នាយិកាស្តីទីបេសកកម្មប្រចាំប្រទេសរបស់ទីភ្នាក់ងារសហរដ្ឋអាម៉េរិកសម្រាប់កិច្ចអភិវឌ្ឍន៍អន្តរជាតិ (USAID) នៅកម្ពុជា និងជាតំណាងបណ្តាញប្រទេសផ្តល់ជំនួយ, លោកស្រី ប៉ូលីន ថាមេសស៊ីស (Pauline Tamesis) អ្នកសម្របសម្រួលអង្គការសហប្រជាជាតិ ប្រចាំកម្ពុជាបានផ្តល់ចំណាប់អារម្មណ៍ស្តីពីការធ្វើការរួមគ្នារបស់សម្ព័ន្ធអង្គការសង្គមស៊ីវិល,បណ្តាញអ្នកផ្តល់ជំនួយ និងបណ្តាញអង្គការសហប្រជាជាតិ ដើម្បីគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជាក្នុងការសម្រេចបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនាឆ្នាំ២០៣០ នោះគឺការលុបបំបាត់បញ្ហាអហារូបត្ថម្ភគ្រប់ទម្រង់។ ស្ថាប័នទាំំងបីខាងលើបានកត់សម្គាល់ថា…

  • សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា គ្រោងពង្រាយ មនុស្សប្រមាណជាង២ពាន់៥រយនាក់ដើម្បីចូលរួមអង្កេតការណ៍បោះឆ្នោត គ្រប់២៥ រាជធានី-ខេត្ត

      ភ្នំពេញ៖ សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា គ្រោងពង្រាយសមាជិកសមាជិកា របស់ខ្លួនប្រមាណ ២៥៩៥នាក់ ដាក់ពង្រាយគ្រប់រាជធានី-ខេត្ត ដើម្បីចូលរួមអង្កេតការណ៍បោះឆ្នោតនាថ្ងៃទី២៩ ខែកក្កដា ខាងមុខ។ ការប្រកាសនេះធ្វើឡើង​ ហាក់ឆ្លើយតបទៅនឹងអង្គការសង្គមស៊ីវិលមួយចំនួន ដែលប្រកាសថា ខ្លួនមិនចូលរួមសង្កេតការណ៍ សម្រាប់ការបោះឆ្នោតជាតិ ជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៦ ​ ដូចជា អង្គការ Necfec និង អង្គការ Comfrel ជាដើម ។ សម្រាប់ប្រធានសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា ឯកឧត្តម ហេង វណ្ណដា ចាត់ទុកថានេះគ្រាន់តែជាល្បែងប្រជាធិបតេយ្យតែប៉ុណ្ណោះ ត្រង់ថា បក្សណាចូល រឺ មិនចូល រឺ អង្គការសង្គមស៊ីវិល ណាមិនចូលសង្កេតការណ៍ គឺជាសិទ្ធិរបស់គេ ។   ឯកឧត្តម ឌឹម សុវណ្ណារុំ ​ មន្ត្រីនាំពាក្យគណៈកម្មាធិការរៀបចំការបោះឆ្នោត ធ្លាប់បានប្រកាស នាថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨កន្លងទៅថា បញ្ជាក់ហើយថា ​បើទោះជាអង្គការណាមិនចូលរួមក៏ដោយ  ក៏មិនធ្វើឱ្យប៉ះពាល់​ដល់ដំណើរការបោះឆ្នោតនាចុងខែកក្កដា…

  • ក្រុមហ៊ុន Be Mpire និង B hip សហការគ្នាបើកវគ្គបណ្តុះបណ្តាលផ្តល់ឱកាសការងារដល់យុវជន ស្របទៅនឹងទីផ្សារប្រទេសកម្ពុជាដែលកំពុងមានការងារច្រើនសម្បូរបែប

    ភ្នំពេញ៖ យុវជនកម្ពុជា ជាច្រើនរូបបាននាំគ្នានិយាយថា  ឱកាសការងារសម្រាប់ពួកគេពិតជាសំខាន់ណាស់ ព្រោះបើមានការងារធ្វើ នោះ ពួកគេនឹងអាចដោះស្រាយការសិក្សា ជួយសម្រួលដល់ការចំណាយរបស់គ្រួសារ និងដើម្បីជីវភាពរបស់ពួកគេផងដែរ ដូចនេះ ហើយទើបពួកគេចង់ឱ្យបណ្តាក្រុមហ៊ុននានាបន្ថែមឱកាសការងារ ដើម្បីពួកគេមានការងារធ្វើ ស្របនឹងទីផ្សារប្រទេសកម្ពុជាកំពុង មានទីផ្សារការងារច្រើនសម្បូរបែប ។ តំណាងក្រុមហ៊ុននានាជាច្រើនបានធ្វើបទបង្ហាញពីការផ្តល់ឱកាសការងារឱ្យយុវជន និងសិស្សនិស្សិតមានការងារធ្វើ ហើយនិយាយ ថា  សម្រាប់ឱកាសការងារពិតជាសំខាន់ណាស់ ព្រោះបើមានការងារធ្វើ ពួកគេអាចដោះស្រាយការសិក្សា អាចសម្រួលដល់គ្រួសារ និងដើម្បីបង្កើតប្រាក់ចំណូលដល់គ្រួសារ  ។  បច្ចុប្បន្នប្រទេសកម្ពុជា មានក្រុមហ៊ុនច្រើនណាស់ ដូចនេះពួកគេចង់ឱ្យក្រុមហ៊ុននានាបានបង្កើនឱកាសការងារសម្រាប់ពួកគេបន្ថែមទៀត  ព្រោះយុវជនកាន់តែច្រើនកាន់តែត្រូវការឱកាសការងារ  ។លោក ចន ប្រុស ស្ថាបនិកនៃក្រុមហ៊ុន ប៊ី អឹមផាយអឺ មានប្រសាសន៍ថា ក្រុមហ៊ុនលោកមកធ្វើបទបង្ហាញនាពេលនេះ គឺដើម្បីបង្ហាញឱកាសការងារឱ្យយុវជន ចេះចាប់យកឱកាស ស្របនឹងប្រទេសជាតិកំពុងមានសន្តិសន្តភាព និងប្រទេសជាតិកំពុងមានតម្រូវការទីផ្សារ ។  លោកបន្តថា ជាការពិតណាស់ ឱកាសការងារសម្រាប់យុវជនម្នាក់ៗពិតជាសំខាន់ ព្រោះបើពួកគេមានការងារ នោះពួកគេនឹងមានលទ្ធភាពជួយគ្រួសារ និងជួយកសាងគ្រួសារសម្រាប់ពួកគេម្នាក់បាន ។  ក្រុមហ៊ុនលោកក៍បានផ្តល់ឱកាសការងារភា្លមៗដល់យុវជនផងដែរ ឲ្យតែពួកគេចេះចាប់។សូមបញ្ជាក់ថា ជាមួយនឹងការធ្វើបទបង្ហាញនៅតាមស្ថាប័ននានា ដូចជាសាកលវិទ្យាល័យ…

  • ស្ថានីយវិទ្យុ និង ទូរទស្សន៍អប្សរាជូនដំណឹងស្តីពីការលក់ម៉ោងផ្សាយស្ពតពាណិជ្ជកម្មជូនគណបក្សនយោបាយ ខណៈពេលឃោសនាបោះឆ្នោត