Category: ព័ត៌មាន

  • បោះឆ្នោតជូនគណៈបក្សប្រជាជនកម្ពុជា គឺរក្សាការពារសុខសន្តិភាព ស្ថិរភាពសង្គម និងការអភិវឌ្ឍន៍

    ខេត្តក្រចេះ៖អនុប្រធានក្រុមការងារ ថ្នាក់កណ្តាលចុះជួយខេត្តក្រចេះ ថ្លែងថា បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺចូលរួម ចំណែកបន្តរក្សានិងការពារសុខសន្តិភាព ស្ថិរភាពសង្គមការរីកចម្រើនរុងរឿង និងការអភិវឌ្ឍន៍គ្រប់វិស័យ សម្រាប់ ប្រទេសជាតិទាំងមូល ។   ឯកឧត្តម ងី តាយី អនុប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយខេត្តក្រចេះ បានដឹកនាំក្រុមការងារគណៈពង្រឹង មូលដ្ឋានចុះជួយឃុំតាម៉ៅ និងឃុំកោះតាស៊ុយ ជួបសំណេះសំណាល និងសួរសុខទុក្ខ ជាមួយសមាជិកបក្សប្រជាជនកម្ពុជា និងបងប្អូនប្រជាពលរដ្ឋនៅឃុំតាម៉ៅ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៨ ថា ម្លប់ដ៏ត្រឈឹង ត្រឈៃនៃសុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍមិនអាចកាត់ថ្លៃបាន ដែលយើងកំពុងតែមាននាពេលនេះ បាននាំមកនូវឱកាសដ៏ថ្លៃថ្លា សម្រាប់ប្រជាពលរដ្ឋយើងគ្រប់គ្នា អាចធ្វើអ្វីៗគ្រប់បែបយ៉ាង ដូចនេះប្រជាពលរដ្ឋគ្រប់ៗគ្នា ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ត្រូវទៅចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ដែលនឹងព្រឹត្តទៅ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ ។ ឯកឧត្តម បានលើកឡើងនូវការកើតសរសើរប្រជាពលរដ្ឋក្នុងឃុំតាម៉ៅ ដែលសម្រេចបានសមិទ្ធផលថ្មីៗ រួមមាន អណ្ដូង ទឹក ស្ពាន…

  • ក្រុមជួយសង្គ្រោះថៃ និងអន្តរជាតិបង្កើនការរុករកបន្ថែមទៀត ដោយត្រូវមុជទឹក ចូលក្នុងរូងភ្នំរាប់គីឡូម៉ែត្រ ដើម្បីបន្តស្វែងរកអ្នកបាត់ខ្លួនទំាង១៣នាក់

    ថៃ៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋថៃបានរាយការណ៍ថា ក្រុមមុជទឹកថៃ និងអន្តរជាតិបាន ឈានដល់ចម្ងាយប្រមាណ២ទៅ៣គីឡូម៉ែត្រហើយ នៅក្នុងរូងភ្នំដែលមានទឹកជំនន់ ហូរចូល ដែលជាទីកន្លែងក្មេងៗកីឡាករបាល់ទាត់១២នាក់ និងគ្រូបង្វឹកម្នាក់របស់ ពួកគេបានជាប់នៅក្នុងនោះអស់រយៈពេល១សប្តាហ៍មកហើយ ដែលបានផ្តល់នូវក្តី សង្ឃឹមដ៏តិចតួចបំផុតសម្រាប់ការរុករកនេះ ។ ស្របពេលជាមួយគ្នានោះដែរ មេបញ្ជាការកងទ័ពជើងទឹកថៃលោក អាប៉ាខន យូគង់ កាវ បានសន្យាយ៉ាងមុតមំាថា នឹងបន្តចេញប្រតិបត្តិការរុករកបន្ថែមទៀត រហូត ទាល់តែរកឃើញក្មេងៗទំាង១២នាក់ និងគ្រួបង្វឹកកីឡាបាល់ទាត់ម្នាក់ទៀតត្រូវបាន រកឃើញ បើទោះបីជាត្រូវប្រឈមមុខនឹងឧបសគ្គលំបាកយ៉ាងណាក្តី ។ រហូតមក ទល់ពេលនេះ មិនមានការទាក់ទងណាមួយពីក្រុមក្មេងៗទាំងនោះនៅឡើយទេ ហើយបើតាមសេចក្តីរាយការណ៍នោះ ក្មេងៗដែលកំពុងបាត់ខ្លួនដោយអាថ៌កំបាំង នេះ មានអាយុចាប់ពី១១ដល់១៦ឆ្នាំ និងគ្រូបង្វឹករបស់ពួកគេម្នាក់ទៀត ចាប់តាំងពី បាននាំគ្នារុករកនៅក្នុងរូងភ្នំ ថាមលួង នងណុន ដែលស្ថិតនៅភាគខាងជើងប្រទេស កាលពីសប្តាហ៍មុន និងបានរារាំងមិនអាចចេញមកបានវិញ ដោយសារតែមានភ្លៀង ធ្លាក់ចុះយ៉ាងខ្លាំង ដោយបិទច្រកចូលរូងភ្នំនោះ ។ ក្រៅពីនេះ គេឃើញពលរដ្ឋថៃ បានធ្វើការបួងសួង និងសុំការខមាលទោសដល់ម្ចាស់ភ្នំផងដែរ ដើម្បីឲ្យធ្វើការដោះ លែងអ្នកបាត់ខ្លួនទាំងអស់អោយមកផ្ទះរបស់ពួកគេវិញ ដែលជាជំនឿអរូបិយមួយ របស់ពលរដ្ឋទាំងនៅក្នុងតំបន់ និងក្នុងទីក្រុងរបស់ប្រទេសថៃ…

  • ឯកឧត្តម សុខ លូ បន្ដជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅសង្កាត់ព្រៃតាហ៊ូ និងអូរគន្ធរ ក្រុងស្ទឹងសែន និងអំពាវនាវឲ្យប្រជាពលរដ្ឋចូលរួមបោះឆ្នោតនៅថ្ងៃទី២៩ ខែកក្កដា ខាងមុខនេះ

    ឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមថែរក្សា សន្តិភាព ស្ថេរភាពនយោបាយ ព្រោះសន្តិភាពនេះ មានតម្លៃណាស់ បើគ្មានសន្តិភាព គឺមិនមានការអភិវឌ្ឍនោះឡើយ និងសូមបងប្អូនថែរក្សាសុខភាពឲ្យបានល្អ និងត្រៀមឯកសារឲ្យបានគ្រប់គ្រាន់ ដើម្បីត្រៀមលក្ខណៈចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឲ្យបានគ្រប់ៗគ្នា ដែលនឹងចូលមកដល់ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ។ ឯកឧត្តម សុខ លូ បានអំពាវនាវយ៉ាងដូច្នេះ នៅក្នុងពិធីជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ២សង្កាត់ គឺពេលព្រឹកនៅសង្កាត់ព្រៃតាហ៊ូ និងពេលរសៀលនៅសង្កាត់អូរគន្ធរ ក្រុងស្ទឹងសែន នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ ដែលមានប្រជាពលរដ្ឋចូលរួមប្រមាណជិត ២ពាន់នាក់ នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៨។ ក្នុងឱកាសនោះ ឯកឧត្តម សុខ លូ បានមានមតិសំណេះសំណាល និងបាននាំនូវការផ្តាំផ្ញើ នឹករលឹករបស់សម្តេចតេជោ ហ៊ុន សែន ចំពោះបងប្អូនប្រជាពលរដ្ឋនៅសង្កាត់ទំាំងពីរនេះ ក៏ដូចជាទូទាំងខេត្តផងដែរ និងថ្លែងអំណរគុណ ចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលបន្ដគាំទ្រគណបក្សប្រជាជន។ ជាមួយគ្នានោះដែរ ឯកឧត្តមបន្ថែមទៀតថា ក្រោមការដឹកនាំប្រទេសជាតិមានសុខសន្តិភាព និងការអភិវឌ្ឍ ដោយចាប់ផ្តើមកសាងពីបាតដៃទទេគំនរផេះផង់…

  • ឯកឧត្តម ឧកញ៉ា ឡូវ ហ៊ឹង នាំយកអំណោយរបស់ឯកឧត្តម ហ៊ុន ម៉ាណែត ជាសារ៉ុងប្រមាណ110០សម្រាប់ ផ្តល់ជូនប្រជាពលរដ្ឋនៅភូមិទងត្រឡាច និងភូមិជន្លាត់ដៃ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម

    ក្នុងគោលបំណងស្វែងយល់អំពីសុខទុក្ខនិងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតាម  តំបន់ជនបទ កាលពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៨ ឯកឧត្តម ឧកញ៉ា ឡូវ ហ៊ឹង ទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងជាអនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកស្រីសន្ធរ បាននាំយកអំណោយរបស់ ឯកឧត្តម ហ៊ុន      ម៉ាណែត  ជាសារ៉ុងប្រមាណ១១0០សម្រាប់ និងថវិកាមួយចំនួន ផ្តល់ជូនប្រជាពលរដ្ឋ នៅភូមិទងត្រឡាច និងភូមិជន្លាត់ដៃ ក្នុងឃុំទងត្រឡាច ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។ លោក ចាស់ ជឿន មេឃុំទងត្រឡាច បានលើកឡើងជារបាយការណ៍ អំពី អំណោយរបស់សម្តេចតេជោ ហ៊ុន សែន បានកសាងកុដិមួយខ្នងទំហំ៧ម៉ែត្រគុណ៩ម៉ែត្រ កម្ពស់២ជាន់ ប្រក់ក្បឿង ដែលត្រូវចំណាយថវិកាប្រមាណ៤ម៉ឺនដុល្លា បានកសាងរួចរាល់បានប្រមាណ៧០ថភាគរយ ក្លាយទៅជាសមិទ្ធិផលថ្មីមួយនៅវត្ត ទងត្រឡាច ។ ឯកឧត្តម ឧកញ៉ា ឡូវ ហ៊ឹង មានប្រសាសន៍ថារាជរដ្ឋាភិបាលបាននាំមកនូវសុខសន្តិភាព ស្ថេរភាពនយោបាយ សណ្តាប់ធ្នាប់  សង្គម បូរណភាពទឹកដី ធ្វើឲ្យប្រជាពលរដ្ឋមានឪកាសកសាងជីវភាពរីកចម្រើនទាំងវិស័យអាណាចក្រនិងពុទ្ធចក្រដែលមកដល់បច្ចុប្បន្ននេះបានពង្រីកហេដ្ឋារចនាសម្ព័ន្ធ ទឹក…

  • អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ៖ ការអភិវឌ្ឍកើតចេញពីសុខសន្តិភាពពេញលេញបរិបូរណ៍ តាមរយៈ នយោបាយ ឈ្នះ-ឈ្នះ របស់សម្តេចតេជោនាយករដ្ឋមន្ត្រី

    ព្រឹកថ្ងៃទី ១ ខែកក្កដា ឆ្នាំ ២០១៨ នេះ, លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តកណ្ដាល, និងជាប្រធានគណៈអចិន្ត្រៃយ៍គណៈពង្រឹងមូលដ្ឋានស្រុកខ្សាច់កណ្ដាល និងស្រុកល្វាឯម, បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវក្រាលកៅស៊ូ DBST ប្រវែងជាង ៨ គីឡូម៉ែត្រ មានទទឹង ៧ ម៉ែត្រ, ផ្លូវបេតុងប្រវែងជាង ៥ គីឡូម៉ែត្រ, ស្ពាន ៣ កន្លែង, និងលូរំដោះទឹកភ្លៀងប្រវែងប្រមាណ ២ គីឡូម៉ែត្រ នៅក្នុងឃុំពាមឧកញ៉ាអុង, ឃុំកោះរះ និងឃុំថ្មគរ, ស្រុកល្វាឯម ខេត្តកណ្តាល ដោយចំណាយថវិកាសាងសង់អស់ប្រមាណ ៩ ពាន់លានរៀល ឬ ប្រមាណជាង ២ លានដុល្លារអាមេរិក ។ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានពាំនាំនូវការផ្តាំផ្ញើការសួរសុខទុក្ខ និងក្តីនឹករលឹកដ៏ជ្រាលជ្រៅពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត…

  • ផ្ទះប្រជាពលរដ្ឋ១០ខ្នងនៅក្រោយរោងចក្រអគ្គីសនីទី២ ត្រូវបានអគ្គិភ័យឆេះខ្ទេចទាំងកណ្ដាលអាធ្រាត

     ភ្នំពេញ៖ គ្រោះមហន្តរាយដ៏ធំមួយ បានបំផ្លាញផ្ទះប្រជាពលរដ្ឋអស់ចំនួន១០ខ្នងទាំងកណ្ដាលអាធ្រាត និងបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចចេញរថយន្ដពន្លត់អគ្គីភ័យជួយអន្តរាគមន៍យ៉ាងញាប់ដៃជើង កាលពីវេលាម៉ោង០១និង៣០នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី០២ ខែកក្ដដា ឆ្នាំ២០១៨ នៅក្នុងភូមិទួលរការ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។     តាមប្រភពព័ត៌មានពីអាជ្ញាធរមូលដ្ឋាន បានឲ្យដឹងថា ផ្ទះដែលត្រូវអគ្គីភ័យឆាបឆេះនោះមានទំហំចាប់ពី ៥ម*៦ម និង៥ម*៨ម ធ្វើអំពីឈើលើថ្មក្រោម ប្រក់សង្សី ឆេះអស់ទាំងស្រុងចំនួន១០ខ្នង ។​​ ហើយការអន្តរាគមន៍ក្នុងករណីនេះដែររថយន្ដពន្លត់អគ្គីភ័យបានមកដល់កន្លែងកើតហេតុចំនួន២២គ្រឿង និងប្រើប្រាស់ទឹកអស់ចំនួន១៩ឡានទើបគ្រប់ស្ថានការបានទាំងស្រុង ដោយមិនបណ្ដាលឲ្យមានអ្នករងរបួសនោះទេ ។ ចំណែកចំពោះមូលហេតុនៃបង្កឲ្យមានអគ្គិភ័យនេះ សមត្ថកិច្ចបានឲ្យដឹងថា បណ្តាលមកពីឆ្លងចរន្តអគ្គីសនី ។    ប្រជាពរដ្ឋដែលនៅជុំវិញកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុពួកគាត់បានលឺសំលេងផ្ទុះយ៉ាងខ្លាំងលុះពេលចេញមកមើលស្រាប់តែឃើញអណ្ដាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅទៅហើយ រួចក៏នាំគ្នាជួយបាញ់ទឹកពន្លត់តែដោយភ្លើងឆេះខ្លាំងពេកទើបរាយការណ៍ប្រាប់សមត្ថកិច្ចអោយរថយន្ដពន្លត់អគ្គីភ័យជួយចេញអន្តរាគមន៍ប្រើរយៈពេលជិតមួយម៉ោងទើបអគ្គីភ័យរលត់សូនសុងទៅវិញ៕  

  • លោកជំទាវជូ ប៊ុនអេង បានថ្លែងថាៈតួនាទីរបស់សមត្ថកិច្ចយើងគឺរក្សាសន្តិសុខនិងសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋនិងការពាររាជរដ្ឋាភិបាលស្របច្បាប់

    លោកជំទាវជូ ប៊ុនអេង បានថ្លែងថាៈតួនាទីរបស់សមត្ថកិច្ចយើងគឺរក្សាសន្តិសុខនិងសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋនិងការពាររាជរដ្ឋាភិបាលស្របច្បាប់

    កំពង់ឆ្នាំងៈ នៅរសៀលថ្ងៃទី០១ខែកក្កដាឆ្នាំ២០១៨នេះលោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានថ្លែងថាៈ ក្នុងតួនាទីយើងជាមន្ត្រីរាជការ ជានគរបាល គឺជាអ្នកបំរើគោលនយោបាយរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាអោយសម្រេចបានជោគជ័យនិងធានាបានសន្តិសុខសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានទទួលខុសត្រូវរបស់ខ្លួន។ សន្តិភាពដូចសព្វថ្ងៃនេះ គឺយើងទាំងអស់គ្នាបាន ខិតខំ ប្រឹងប្រែងរយៈពេញ៣៩ឆ្នាំ ទើបមាន សុខសន្តិភាពនិងការអភិវឌ្ឍន៍ ដូចបច្ចុប្បន្ននេះ។ លោកជំទាវ បានថ្លែងបែបនេះ  នៅក្នុងសាលប្រជុំរបស់ស្នងការនគរបាលខេត្តកំពង់ឆ្នាំង ក្នុងពិធីសំណេះសំណាលជា មួយភ្នាក់ងារសន្តិសុខកាពារការបោះឆ្នោតនៅក្នុងក្រុងកំពង់ឆ្នាំងចំនួន១២៥នាក់ ដែលមានប្រជាការពារ មន្ត្រីនគរបាលក្រុង មន្ត្រីកងរាជអាវុធហត្ថក្រុង និង មន្ត្រីសឹករងក្រុងកំពង់ឆ្នាំងផងដែរ។ លោកជំទាវបានមានប្រសាសន៍ឲ្យដឹងទៀតថាៈ ការអភិវឌ្ឍន៍លើគ្រប់វិស័យ និងសុខសន្តិភាព ដែលមានដូចសព្វថ្ងៃនេះ បានបញ្ជាក់យ៉ាងច្បាស់ថា កម្ពុជាកំពុងមានធនធានមនុស្សល្អ មានថ្នាក់ដឹកនាំជាតិល្អ ដែលបរទេសមួយចំនួនកំពុងស្វែងយល់រៀនសូត្រពីថ្នាក់ដឹកនាំជាតិដ៏ឈ្លាសវៃរបស់យើង។   ដូច្នេះក្នុងពេលបោះឆ្នោតគឺជាសិទិ្ធរបស់យើងម្នាក់ៗ ត្រូវបោះជូនគណបក្សដែលបានជួយយើងពិតប្រាកដ។ លោកជំទាវបានមានប្រសាសន៍បន្តទៀតថាៈពេលឃោសនាបោះឆ្នោតខាងមុខនេះ គ្រប់គណបក្សនិងធ្វើសកម្មភាពដង្ហែរក្បួនឃោសនារកសំឡេងឆ្នោត ដូច្នេះពួកគេត្រូវពឹងពាក់លើកកងកម្លាំងសន្តិសុខរបស់យើង និងប្រជាការពារជួយអន្តរាគមន៍ជាពិសេស ដើម្បីអោយដំណើរការឃោសនា ការបោះឆ្នោត និង រាប់សន្លឹកឆ្នោត ទទួលបានជោគជ័យ និងមានតម្លាភាព គឺអាស្រ័យលើកម្លាំងសន្តិសុខយើងទាំងអស់គ្នាជាអ្នកចូលរួមសហការជាមួយកងកម្លាំងគ្រប់ផ្នែក និងជាមួយគណៈកម្មការរៀបចំការបោះឆ្នោត។ លោកជំទាវ ក៏បានផ្តាំផ្ញើដល់ សមត្ថកិច្ចទាំងអស់ត្រូវតែរក្សាសណ្តាប់ចរាចរណ៍ សណ្តាប់ធ្នាប់សាធារណៈ និង សន្តិសុខអោយបានល្អ…

  • នាំកូនទៅលេងបុណ្យឡើងអ្នកតាគិតថាសប្បាយមិនគួរម្តាយបានបាត់ជីវិតបែបនេះសោះ

    នាំកូនទៅលេងបុណ្យឡើងអ្នកតាគិតថាសប្បាយមិនគួរម្តាយបានបាត់ជីវិតបែបនេះសោះ

    កំពង់ឆ្នាំងះ   នៅថ្ងៃទី១  ខែកក្កដាឆ្នាំ ២០១៨ នេះនៅក្នុងពិធីបុណ្យឡើងអ្នកតាឈើត្រាវដែលមានទីតាំងនៅក្នុងភូមិស្វាយចេកឃុំស្វាយជ្រុំស្រុករលាប្អៀរខេត្តកំពង់ឆ្នាំងមានហេតុការណ៍ដ៏អាក្រក់មួយបានកើតឡើងបណ្ដាលឲ្យស្ត្រីម្នាក់ឈ្មោះ ស្រី ណេត ដែលមានផ្ទៃពោះផងនោះបណ្ដាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុមូលហេតុដោយសារតែស្ត្រីរូបនោះបាននាំកូនទៅលេងកម្សាន្តនៅក្នុងពិធីបុណ្យឡើងអ្នកតាហើយក៏បានយកកូនទៅជិះសេះហោះម្ដាយក៏ឈរមើលកូនខណៈពេលដែលកំពុងតែមើលកូនជិះសេះហោះនោះស្រាប់តែមានខ្យល់ព្យុះមកយ៉ាងខ្លាំងធ្វើឲ្យបុេីងឆ័ត្រធំរបស់អាជីវករដែលលក់ដូនៅទីនោះមកបុកចំក្បាលស្រ្តីនោះបណ្ដាលឲ្យស្លាប់មួយរំពេចតែម្តងហើយកូនដែលកំពុងតែជិះនៅលើសេះដែលកំពុងវិលនោះក៏បានបណ្ដាលឲ្យធ្លាក់បាក់ដៃប៉ះនិងឧបករណ៍ក្មេងលេងកំសាន្ដផ្សេងទៀតបានបុេីងរប៉ាតរប៉ាយ។         សូមបញ្ជាក់ថាជារៀងរាល់ឆ្នាំប្រជាពលរដ្ឋរស់នៅក្នុងភូមិនោះតែងតែប្រារព្ធពីធីឡេីងអ្នកតាឈេីត្រាវនេះដើម្បីសុំសេចក្តីសុខសេចក្តីចំរេីនហើយការប្រារព្ធនេះគឺមានរយៈពេលបីយប់បីថ្ងៃនិងមានប្រជាពលរដ្ឋចូលរួមច្រើនកុះករផងដែល។បច្ចុប្បន្នសពស្រ្តីត្រូវបានសមត្ដកិច្ចប្រគល់ជូនដល់ក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រណី។  

  • ឯកឧត្តម សោម ស៊ុន សមាជិកអចិន្ត្រៃយ៍គណបក្សខេត្តប្រជុំពិភាក្សាការងារ ជាមួយថ្នាក់ដឹកនាំគណបក្សឃុំ សាខាបក្សភូមិទាំង១៥ភូមិ

    ខេត្តកំពង់ធំ៖ ឯកឧត្តម សោម ស៊ុន សមាជិកអចិន្ដ្រៃយ៍គណបក្សខេត្ត ប្រធានក្រុមការងារចុះជួយឃុំបន្ទាយស្ទោង បានបើកកិច្ចប្រជុំពិភាគក្សា ដើម្បីត្រៀមលក្ខណៈគ្រប់បែបយ៉ាងក្នុងការបើកយុទ្ឋនាការឃោសនាបោះឆ្នោត និង ពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៦៧ ថ្ងៃកំណើតគណបក្សប្រជាជនកម្ពុជា និងរៀបចំដង្ហែក្បួនយុទ្ធនាការឃោសនាបោះឆ្នោតគឺ ដើម្បីជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦  ដែលត្រូវបោះឆ្នោត នៅថ្ងៃទី២៩ ខែកក្តដា ឆ្នាំ ២០១៨ខាងមុខនេះ ។ កិច្ចប្រជុំនេះ ត្រូវបានធ្វើឡើង នៅរសៀលថ្ងៃអាទិត្យ ទី០១ ខែកក្កដា ឆ្នាំ២០១៨ ដែលបានដឹកនាំក្រុមកាងារ ប្រជុំពិភាក្សាការងារ ជាមួយថ្នាក់ដឹកនាំគណបក្សឃុំ សាខាបក្សភូមិទាំង១៥ភូមិនៅស្នាក់ការគណៈកម្មាធិការបក្សឃុំ បន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ និងបានប្រគល់ អាវ និងមួកសញ្ញាគណបក្សប្រជាជនកម្ពុជាចំនួន៥០០ អាវ និងថវិកាចំនួន៥,០០០,០០០ ៛ ត្រូវបានក្រុមការងារចុះជួយឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ ប្រគល់ជូនថ្នាក់ដឹកនាំគណបក្សឃុំ ប្រធានសាខាបក្សភូមិទាំង១៥ផងដែរ។ ឯកឧត្តម សោម ស៊ុន សមាជិកអចិន្ដ្រៃយ៍គណបក្សខេត្ត ត្រូវបានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្ត ចាត់ាតាំង ឲ្យដឹកនាំក្បួនយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦…

  • ពិធីបើកប្រាក់គោលរបបគ្រួសារពលីនិងយោធិនពិការចំណុះក្រសួងការពារជាតិ

    តាងនាមឲ្យថ្នាក់ដឹកនាំក្រសួងការពារជាតិ ឯ.ឧ ឧ/ឯ សំ ចាន់ធួន  ប្រធានអនុគណកម្មាការ គោល នយោបាយ យោធិនពលី មរណៈ បង្កសា្លប់ បាត់ខ្លួន ពិការ និងសោធននិវត្តន៏  បានថ្លែងនូវកោតសរសើរ និងវាយតំលៃខ្ពស់ ចំពោះវីរៈភាពរបស់បងប្អូន ក្នុងការខិតខំប្រឹងប្រែងបំពេញការងារ ជាប្រវត្តិសាស្រ្ត ក្នុង ភារកិច្ចការពារទឹកដី ព្រមទាំងបានចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការកសាងនិង អភិវឌ្ឍន៏ប្រទេសឱ្យ មានការរីកចំរើនក្នុងរយៈពេលបំពេញការងាររបស់បងប្អូនកន្លងមក ។   ឯ.ឧ ក៏បានថ្លែងនូវការដឹងគុណ ចំពោះប្រជាពលរដ្ឋទាំងអស់ដែលបានលះបង់ ប្ដី សី កូនចៅ ជាទីស្រឡាញ់របស់ ខ្លួនឲ្យចូលមក បំរើក្នុង ជួរកងទ័ព មានន័យថាបានចូលរួមចំណែកក្នុងការធ្វើឲ្យជាតិ មាតុភូមិទទួលបាន សេចក្ដីសុខ សន្តិភាព និងស្ថេរភាព ។          ឯ.ឧ ថ្លែងបែបនេះក្នុងឱកាសគ្រួសារយោធិនពលី ,មរណៈ និងយោធិនពិការ ១០៤ នាក់ ដែលមកពី បណ្ដាកងឯកភាពចំណុះឲ្យ ក្រសួងការពារជាតិ , អគ្គបញ្ជាការ ,…