Category: ព័ត៌មាន

  • ជនសង្ស័យម្នាក់ ថ្នាំញៀនចំនួន១០កញ្ចប់តូច ព្រមជាមួយនិងអាវុធច្នៃ០៣ដើម ត្រូវបានកម្លាំងជំនាញកងរាជអាវុធហត្ថស្រុកជាំក្សាន្ត សហការណ៍ជាមួយកម្លាំងកងពលតូចអន្តរាគមន៍លេខ៨ធ្វើការឃាត់ខ្លួន និងដកហូត!

    (ព្រះវិហារ): សារធាតុញៀនប្រភេទ(ម៉ាទឹកកក) ចំនួន១០កញ្ចប់តូច និងជនសង្ស័យម្នាក់ ព្រមជាមួយអាវុធកែច្នៃ០៣ដើម ត្រូវបានកម្លាំងជំនាយ កងរាជអាវុធហត្ថ សហការណ៍ជាមួយកម្លាំងកងពលតូចអន្តរាគមន៍លេខ៨ ចុះធ្វេីការឃាត់ខ្លួន និងដកហូត កាលពីវេលាម៉ោង១២.៣០នាទី ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចភូមិអន្លង់វែង ស្ថិតក្នុងឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។លោក អនុសេនីយ៍ឯក ជុន បូរ៉ា មេបញ្ជាការរង ទទួលបន្ទុកការងារព្រហ្មទណ្ឌ ​ដឹកនាំកម្លាំងបង្ក្រាបផ្ទាល់ បានអោយដឹងថា ការឃាត់ខ្លួនជនសង្ស័យ ព្រមជាមួយនិងវត្ថុតាងខាងលើបានជោគជ័យ ដោយ​មានការចង្អុលបង្ហាញ​ពី​ឯកឧត្តម ឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាកា​រកងរាជ​អាវុធហត្ថ​ខេត្ត​ និងក្រោមការឯកភាព បញ្ជាដោយ​លោកវរៈសេនីយ៍ត្រី ពេជ្រ សុភី មេបញ្ជាកា​រមូលដ្ឋានកងរាជអាវុធហត្ថ​ស្រុកផងដែរ។លោក អនុសេនីយ៍ឯក ជុន បូរ៉ា បានបន្តអោយដឹងបន្ថែមថា ជនសង្ស័យដែលកម្លាំងឃាត់ខ្លួនមានឈ្មោះ ទន់ ឈាន ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដ  រស់នៅភូមិអន្លង់វែង ឃុំកន្ទួតស្រុកជាំក្សាន្ត  ខេត្តព្រះវិហារ។ និងចាប់យកវត្ថុតាងមួយចំនួនរួមមាន÷ ម្សៅក្រាមពណ៏សថ្លា(ម៉ាទឹកកក) ចំនួន១០កញ្ចប់តូច កាំភ្លើងច្នៃចំនួន០២ ដើម…

  • ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯ,ឧ ហ៊ុន ម៉ានី ជាង៣០០នាក់ ចុះពិនិត្យព្យាបាលជំងឺដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋជាង ៥ពាន់នាក់ នៅក្នុងឃុំតាំងក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ

    កំពង់ស្ពឺ៖ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯ,ឧ ហ៊ុន ម៉ានី ចំនួន៣៥១នាក់ បានចុះពិនិត្យ ព្យាបាលជំងឺ និងចែកជូនអំណោយថ្នាំពេទ្យ ដល់ប្រជាពលរដ្ឋប្រមាណជាង៥ពាន់នាក់ កាលពីព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៨ នៅក្នុងវត្តទឹកល្អក់ ភូមិទឹកល្អក់ ឃុំតាំងក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ព្រមទាំងចែកនំបុ័ង និងទឹកសុទ្ធផងដែរ ។ ការចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋរបស់ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯ,ឧ ហ៊ុន ម៉ានី ដឹកនាំដោយឯ,ឧ ប៉ាន ប៊ុនធឿន រដ្ឋលេខាធិការក្រសួងផែនការ និងជាប្រធានក្រុមការងារ ថ្នាក់កណ្ដាលចុះជួយឃុំតាំងក្រូច, ឯ,ឧ លេង ផាលី ប្រធានក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯ,ឧ ហ៊ុន ម៉ានី, និងស្ថិតក្រោមអធិបតីភាព ឯ,ឧ ទេសរដ្ឋមន្ត្រី ឆាយ ថន រដ្ឋមន្ត្រីក្រសួងផែនការ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តកំពង់ស្ពឺ រួមនឹងថ្នាក់ដឹកនាំមួយចំនួនទៀត ។ឯ,ឧ លេង ផាលី បានឱ្យដឹងថា ការពិនិត្យ ព្យាបាលជំងឺ និងចែកអំណោយថ្នាំពេទ្យដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋនេះរួមមាន៖ ជំងឺទូទៅ…

  • ពិធីសម្ភោធអគាររដ្ឋបាល សាលាឃុំព្រែកជ្រៃ និងពិនិត្យការដ្ឋានសាងសង់ផ្លូវប្រវែង ២៤០០ម៉ែត្រនៅស្រុកកោះធំ ខេត្តកណ្តាល

    កណ្តាល៖ នៅព្រឹកថ្ងៃទី ១ ខែ កក្កដា ឆ្នាំ ២០១៨ឯកឧត្តម ម៉ៅ ភិរុណ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានអញ្ជើញជាអធិបតី ក្នុងពិធីសម្ភោធដាក់ឱ្យប្រើប្រាស់នូវអគាររដ្ឋបាលសាលាឃុំ និងពិនិត្យទីតាំងការដ្ឋានសាងសង់ផ្លូវប្រវែង ២៤០០ម៉ែត្រ នៅឃុំព្រែកជ្រៃ ស្រុកកោះធំ ខេត្តកណ្តាល ដោយមានការចូលរួមពី ថ្នាក់ដឹកនាំមន្ទីរ-អង្គភាពជុំវិញ ខេត្ត សមាជិក សមាជិកាក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក មន្ត្រីរាជការជុំវិញស្រុក  និងប្រជាពលរដ្ឋ សរុបប្រមាណជាង ៧០០ នាក់ ។        ឯកឧត្តម ម៉ៅ ភិរុណ អភិបាល នៃគណៈអភិបាលខេត្តកណ្តាលបានមានប្រសាសន៍ថា ខេត្តកណ្តាលបាននឹងកំពុងខិតខំប្រឹងប្រែងក្នុងការ ការពារថែរក្សារាល់សមិទ្ធផលនានាដែលមានស្រាប់ និងបន្តធ្វើការអភិវឌ្ឍន៍លើគ្រប់វិស័យទាំងអស់ ជាពិសេសបានចូលរួមក្នុងវិស័យកំណែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ។ ជាក់ស្តែងថ្ងៃនេះ ស្រុកកោះធំទទួលបាននូវអគារសាលាឃុំថ្មីមួយខ្នង ដែលជាថវិកាគុណប្រយោជន៍ខេត្តមានប្រវែងបណ្តោយ ១០ម៉ែត្រ ទទឹង១៤.៦ម៉ែត្រ សម្រាប់បម្រើប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ដែលនេះបានបង្ហាញពីការយកចិត្តទុកដាក់ក្នុងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ។        ទន្ទឹមនឹងនេះ ឯកឧត្តម…

  • កម្ពុជាបំបែកឯតទគ្គកម្ម ជាក្រមាវែងជាងគេនៅលើពិភពលោក

    ក្រមាខ្មែរដែលរៀបចំឡើងដោយ សហ ភាពសហព័ន្ធយុវជនកម្ពុជា តាមរយៈចលនា GOGO Cambodia ក្រោមប្រធានបទថា«ជឿ ថាខ្មែរអាចធ្វើបាន» ដែលរួមគ្នាត្បាញអស់រយៈ ពេលជាង៥ ខែ កន្លងមកនេះ ត្រូវបានប្រកាស ជាប់ ជាឯតទគ្គកម្ម ជាក្រមាវែងជាងគេនៅលើពិភពលោក WORLD GUINESS RECORD ។ នៅព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៨នេះ ក្រមាត្រូវបាន ពន្លាដោយ មានការវាស់វែង ពីគណៈ កម្មការឯកទគ្គកម្មពិភពលោក (Guinness World Records) យ៉ាងពិតប្រាកដ និងមានការចូលរួមពីមហាជនយ៉ងច្រើនកុះករផងដែរ។ បន្ទាប់ពីការវាស់វែង និង ពិនិត្យយ៉ាងល្អិតល្អន់ហើយនោះ គណៈកម្មការពិភពលោកមួយនេះ បានសម្រេច ឲ្យក្រមាខ្មែរ ជាប់ឯតទគ្គកម្ម ពិភពលោកជាក្រមាវែងជាងគេ។ កម្មវិធី បំបែកឯតទគ្គកម្មក្រមាដែលវែងជាងគេលើពិភពលោក បានចាប់ដំណើរការពីថ្ងៃទី១៤ខែកុម្ភៈ រហូត ដល់ថ្ងៃទី២៨ខែមិថុនាឆ្នាំ២០១៨ ដោយកម្មវិធី ទទួល បានភ្ញៀវសរុប៣៣៨, ០៥០នាក់ ដែល ក្នុងនោះមាន អ្នកចុះឈ្មោះ រៀនត្បាញ ចំនួន…

  • ទិវាមច្ឆជាតិ ០១កក្កដា លើកទី១៦ នៅកសិណអង្គវត្ត​ឆ្នាំ២០១៨នេះ ទិវាមច្ឆជាតិ ( ០១កក្កដា ) ត្រូវបានប្រាព្ធឡើងនៅកសិណខាងលិចអង្គរវត្ត នៃ រមណីយដ្ឋានវប្បធម៌ ប្រវត្តិសាស្រ្តខ្មែរ ! កូនត្រីនិង ត្រីមេពូជចម្រុះ ប្រមាណជា ជាង ១លានក្បាល ត្រូវបានប្រលែងចូលក្នុងកសិណអង្គរ

     សៀមរាប៖ ការលើកបង្ហាញរបស់ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងពីធីប្រារព្ធទិវាមច្ឆជាតិ ព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៨ នៅកសិណអង្គរវត្ត រមណីយដ្ឋានទេសចរណ៍វប្បធម៌-ប្រវត្តិសាស្រ្តនៃកម្ពុជានាខេត្តសៀមរាប បានបញ្ជាក់ថា  ឆ្នាំនេះ គឺជាឆ្នាំទី១៦ នៃការប្រារព្ធទិវាមច្ឆជាតិ  កូនត្រី និង ត្រីមេពូជចម្រុះក្នុងស្រុកប្រមាណ ជាង ១លានក្បាលត្រូវបានប្រលែងចូលក្នុងកសិណ ឬ គូទឹកអង្គរវត្ត ។ កូនត្រីនិង ត្រីមេពូជក្នុងស្រុកទាំងនោះ រួមមានប្រភេទត្រីឆ្ពិន  ត្រីព្រលូង  ត្រីក្រហែ  ត្រីប្រា  និង ត្រីកន្ធរ ។ល។  ជាមួយនោះរួមមានប្រភេទវារីសត្វ ដែលកំពុងរងគ្រោះផុតពូជ ដូចជាត្រីគល់រាំង  អណ្តើក  កន្ធាយ និងកង្កែប ក៏ត្រូវបានប្រលែងចូលក្នុងកសិណអង្គរ ផងដែរ ។        ការលែងត្រី និង វារីសត្វទាំងនេះចូលក្នុងកសិណ ឬ គូទឹកអង្គរវត្ត ដោយស្ថិតក្នុងការប្រមើរមើលឃើញថា ទៅថ្ងៃអនាគត ក្នុងតំបន់អង្គរ នឹងសម្បូរទៅដោយពូជមច្ឆជាតិចម្រុះ ព្រមជាមួយនឹងការរីកសាយទៅកាន់តំបន់ផ្សេងៗទៀតតាមប្រព័ន្ធបារាយណ៍ក្នុងតំបន់អង្គរ និង…

  • លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញជាអធិបតីក្នុងពិធីជួប សំណេះសំណាលជាមួយសកម្មជនយុវជនគណបក្សប្រជាជនកម្ពុជាទូទាំង ប្រទេស ក្រោមប្រធានបទ «៦៧ឆ្នាំ នៃគណបក្សប្រជាជនកម្ពុជា ៖ យុវជនរួមគ្នាឆ្ពោះទៅរកជ័យជម្នះថ្ងៃទី២៩ កក្កដា ២០១៨ ដើម្បីអនាគតកម្ពុជា»

    លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាល បានអញ្ជើញជាអធិបតី ក្នុងពិធីជួបសំណេះសំណាលជាមួយសកម្មជនយុវជនគណបក្សប្រជាជនកម្ពុជាទូទាំងប្រទេស ក្រោមប្រធានបទ  «៦៧ឆ្នាំ នៃគណបក្សប្រជាជនកម្ពុជា ៖ យុវជនរួមគ្នាឆ្ពោះទៅរកជ័យជម្នះថ្ងៃទី២៩ កក្កដា ២០១៨ ដើម្បីអនាគតកម្ពុជា» នារសៀលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៨ នៅសាលមហោស្រព និងពិព័ណ៌កោះពេជ្រ។ លោកជំទាវកិត្តិសង្គហបណ្ឌិតបានមានប្រសាសន៍ថា ៖ ការជ្រើសរើសយកប្រធានបទយកមកបង្ហាញនាថ្ងៃនេះ  គឺចំពេលខួបទី៦៧ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ដែលមានប្រវត្តិដ៏ថ្លៃថ្លា និងស្នាដៃយ៉ាងធំធេងក្នុងការបម្រើជាតិ និងមាតុភូមិ។ ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា តាមរយៈ នយោបាយ ឈ្នះ ឈ្នះ បានបង្ហាញថាគណបក្សប្រជាជនកម្ពុជាមានភាពចាស់ទុំ និងពោរពេញដោយបទពិសោធន៍ មានការទទួលខុសត្រូវខ្ពស់ចំពោះជោគវាសនាប្រទេសជាតិ មានមាគ៌ានយោបាយ ត្រឹមត្រូវដែលឆ្លើយតបបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់ប្រជាជន និងបានសម្រេច នូវសមិទ្ធផលធំៗជាប្រវត្តិសាស្រ្តជូនជាតិ ហើយក៏កាន់តែឆ្លុះបញ្ចាំងឲ្យឃើញកាន់តែច្បាស់ថា «គណបក្សប្រជាជនជារបស់ប្រជាជន ដោយសារប្រជាជន និងធ្វើអ្វីទាំងអស់ ដើម្បីប្រជាជន» ។ លោកជំទាវក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋគ្រប់រូប អញ្ជើញទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា នៅថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ២០១៨ នៅពេលខាងមុខនេះ…

  • ឯកឧត្តម ជាវ តាយបានសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ មកពីស្រុកបន្ទាយមាស និងស្រុកកំពង់ត្រាច

    កំពត៖ ឯកឧត្តម ជាវ តាយ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្ត និងជាអភិបាលនៃគណៈអភិបាលខេត្តកំពត បានអញ្ជើញសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ មកពីស្រុកកំពង់ត្រាច និងស្រុកបន្ទាយមាស ចំនួន ១៥៨៣នាក់ នៅព្រឹកថ្ងៃអាទឹត្យ ៤រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០១ ខែ កក្ដដា ឆ្នាំ២០១៨ ក្នុងទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តកំពត។ ឯកឧត្ដមក៍មានប្រសាសន៍ផ្តាំផ្ញើដល់លោកគ្រូ អ្នកគ្រូ ទាំងអស់សូមផ្សព្វផ្សាយដល់បងប្អូនញាតិមិត្ត អញ្ជើញទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ទាំងអស់គ្នានៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ ដែលមានលំដាប់លេខរៀងទី២០ និងរូបសញ្ញាទេវតាបាចផ្កាជាសំគាល់៕.

  • សម្តេចយាយ ត្បាញសរសៃក្រមា មុនគេបង្អស់ នៃក្រមាប្រវែងជាង១០០០ម៉ែត្រ បន្ទាប់ពីចប់សព្វគ្រប់ គណៈ​កម្មការ World Guiness Re cord បានកត់ត្រាក្រមាវែងជាងគេ ដែលមានប្រវែងជាង១០០០ម៉ែត្រទៅក្នុងកំណត់​ ត្រាឯកទគ្គកម្ម​ពិភព​លោក​

    ភ្នំពេញ៖ សម្តេចយាយ ត្បាញសរសៃក្រមា មុនគេបង្អស់ នៃក្រមាប្រវែងជាង១០០០ម៉ែត្រ បន្ទាប់ពីចប់សព្វគ្រប់       គណៈ​កម្មការ World Guiness Re cord  បានកត់ត្រាក្រមាវែងជាងគេ ដែលមានប្រវែងជាង១០០០ម៉ែត្រទៅក្នុងកំណត់​ ត្រាឯកទគ្គកម្ម​ពិភព​លោក​ នៅ​ព្រឹកថ្ងៃ​ទី០១ ខែ​កក្កដា ឆ្នាំ២០១៨ ​នៅមជ្ឈមណ្ឌលសន្និបាត និង ពិព័រកោះពេជ្រ ។ កម្មវិធីពន្លាក្រមាដ៏វែងអស្ចារ្យលើពិភពលោក បានរួមគ្នាត្បាញយូរមកហើយ ។ ដើម្បី​ឱ្យ​ប្រាកដ​ថា​ត្រឹម​ត្រូវ​តាម​លក្ខខណ្ឌ​តម្រូវ​នៃ​ការ​បំ​បែក​កំណត់​ត្រាឯតទគ្គកម្ម​ពិភព​លោក​គឺជាលទ្ធផល គណៈ​កម្មការ World Guiness Record  បាន សម្រេចដាក់ក្រមាវែងជាងគេប្រវែងជាង១០០០ម៉ែត្រ របស់ព្រះរាជាណាចក្រកម្ពុជា ចូលក្នុង​ឯកទគ្គកម្ម បំ​បែក​កំណត់​ត្រា ​ពិភព​លោក​។ ការសម្រេចនេះ បន្ទាប់ ពីគណៈ​កម្មការបានត្រួតពិនិត្យគុណភាព និងប្រវែងរបស់ក្រមារបស់កម្ពុជា មានគុណភាព និងសោភណ្ឌភាពល្អ និង មិនមានទេក្នុងពិភពលោក ។ សហភាព​សហ​ព័ន្ធ​យុវជន​កម្ពុជា សហ ការ​ជា​មួយ​នឹង​ចលនា GoGoCambo dia បានរៀបចំ​កម្មវិធី​ «រួម​គ្នា​ជឿថា​ខ្មែរ​អាច​ធ្វើ​បាន» ​ដើម្បី​ជាការ​ចូល​រួម​ សម្រេចបាននូវ​សមិទ្ធផល​ថ្មី​មួយ​ទៀត​របស់​កម្ពុជា…

  • យុវជនកម្ពុជា១៥៧សាខាខេត្តបន្ទាយមានជ័យចូលរួមដាំកូនឈើថ្ងៃរុក្ខទិវា៩ កក្កដា១០០០ដើម

    បន្ទាយមានជ័យ ៖ ក្រុមការងារសមាគមចលនាយុវជនកម្ពុជា១៥៧ សាខាខេត្តបន្ទាយមានជ័យដឹកនាំដោយលោក ផូរ ស៊ីតាល់ បាននាំយកកូនឈើចំនួន ១០០០ដើម ចូលរួមដាំនៅថ្ងៃបុណ្យរុក្ខទិវា ៩ កក្តដា នៅខេត្តបន្ទាយមានជ័យ ។ ពិធីនេះ ធ្វើឡើងកាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨ក្នុង បរិវេណទីបញ្ជាការរថក្រោះ ស្ថិតស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ក្រោមការចូលរួមពីសំណាក់លោក លី សារី អភិបាលរងខេត្តបន្ទាយមានជ័យ លោក សួន សុធី សមាជិកក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ទោ កែវ សេងឡាយ មេបញ្ជាការរថក្រោះប្រចាំទិសខេត្តបន្ទាយមានជ័យ និងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ គ្រប់ស្ថាប័ណ្ណ  ប្រជាពលរដ្ឋសិស្សានុសិស្ស សរុបជាង៥០០នាក់ ។ លោក ប៉ាង វណ្ណាសេដ្ឋ ប្រធានមន្ទីរកសិកម្មខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ពិធីបុណ្យរុក្ខទិវាឆ្នាំ២០១៨នេះ បានធ្វើលើផ្ទៃដី២ហិតា ហើយកូនឈើត្រូវដាំក្នុងមានចំនួន១.២០០ដើម ជាប្រភេទ កូនឈើគ្រញូង និងបេង ដែលប្រភេទឈើប្រណិត កំពុងប្រឈមនឹងកាតបាត់បង់ខ្ពស់ ។ ហើយក្រៅពីនោះមា នកូនឈើដើមប្រេងខ្យល់ និងកូនឈើហូបផ្លែ…

  • គ្រប់កាលៈទេសៈគ្រប់ពេលណាដែលមានវត្តមានសម្តេចតេជោ ហ៊ុន សែន គឺមិនអនុញ្ញាតឲ្យមានសង្រ្គាមនៅកម្ពុជាឡើយ

     សៀមរាប៖ គ្រប់កាលៈទេសៈគ្រប់ពេលណាដែលមានវត្តមានសម្តេចតេជោ ហ៊ុន សែន គឺមិនអនុញ្ញាតឲ្យមានសង្រ្គាមនៅកម្ពុជាឡើយ។ នាព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៨ ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង សមាជិកគណៈកម្មាធិការកណ្តាល និងប្រធានគណៈកម្មាធិការនៃគណបក្សប្រជាជនកម្ពុជាខេត្ត និង ជាប្រធានក្រុមការងារចុះជួយក្រុងសៀមរាប បានចុះសួរសុខទុក្ខ និងជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋប្រមាណ១ពាន់១២០នាក់ ក្នុងសង្កាត់គោកចក ក្រុងខេត្តសៀមរាប ដើម្បីអំពាវនាវឲ្យប្រជាពលរដ្ឋដែលគ្រប់អាយុបោះឆ្នោត មានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោត សូមអញ្ជើញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ ឲ្យបានគ្រប់ៗគ្នា ។      មានប្រសាសន៍សំណេះសំណាលនោះ ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង បាននាំមកនូវការផ្តាំផ្ញើនឹករលឹករបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា  ចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ នៅសង្កាត់គោកចក ក៏ដូចជាទូទាំងខេត្តផងដែរ។ និងថ្លែងអំណរគុណ ចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលបន្ដគាំទ្រគណបក្សប្រជាជន ។ ឯកឧត្តមបណ្ឌិតបន្តទៀតថា៖ ដើម្បីឲ្យប្រទេសជាតិទទួលបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ មានការអភិវឌ្ឍលើគ្រប់វិស័យ សូមបងប្អូនប្រជាពលរដ្ឋបោះឆ្នោត គាំទ្រគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធានគណបក្ស និង…