Category: ព័ត៌មាន

  • ឯកឧត្ដម សៅ សារឿន សួរសុខទក្ខ លោក ប៉ាត់ ខ្លី មេភូមិ គោកភ្នំ ឃុំវ៉ារិន ដែលមានជម្ងឺលើសឈាម

    ដើម្បីបង្ហាញមនោសញ្ចេតនាស្និតស្នាលជាមួយក្រុមការងារជាមួយអាជ្ញាធរមូលដ្ឋាននោះនារសៀលថ្ងៃ សុក្រ ទី ២៩ មិថុនា កន្លងទៅ នេះប្រតិភូក្រុមការងារថ្នាក់កណ្តាលចុះជួយឃុំ វ៉ារិន ដឹកនាំដោយឯកឧត្ដម ( ឧត្តមសេនីយ៍ឯក )សៅសារឿន(អគ្គនាយករង អគ្គនាយកដ្ឋានយោធសេវា ក្រសួងការពារជាតិ ជានាយក នាយកដ្ឋានកិច្ចការយោធា ស៊ីវិល  និងជាសមាជិកគណៈកម្មាធិការគណ្តាលគណបក្សប្រជាជនកម្ពុជាប្រធានក្រុមការងារចុះជួយឃុំវ៉ារិន និងលោកជំទាវ ព្រមទាំងក្រុមការងារបានអញ្ជើញចុះជួបសំណេះសំណាលនិងសាកសួរសុខទក្ខលោក ប៉ាត់ ខ្លី មេភូមិ គោកភ្នំ ឃុំវ៉ារិនដែលមានជម្ងឺលើសឈានក្នុងពេលពេលបំពេញការងារបម្រើប្រជាពលរដ្ឋកន្លងទៅនេះកំពង់សម្រាកព្យាបាលបន្តនៅផ្ទះក្រុមគ្រួសារក្នុងភូមិ អួរអង្រែ ឃុំ ត្រពាំងតាវ ស្រុក អន្លង់វែង ដើម្បីពិនិត្យស្ថានភាពជម្ងឺបន្ត ។ យោងតាមសម្តីរបស់លោក ប៉ាត់ ខ្លី មេភូមិ គោកភ្នំ បានឲ្យដឹងថាក្នុងពេលបំពេញការងារក្នុងមូលដ្ឋានជូនប្រជាពលរដ្ឋរូបលោកមានការៈសម្ពាធឈានឡើងនិងបានបញ្ជូនទៅព្យាបាននៅមន្ទីរពេទ្យខេត្តសៀមរាប ដោយស្ថានភាពមិនបានធូតស្បើយទើបក្រុមគ្រួសារបានបញ្ជូនរូបលោកទៅពិនិត្យព្យាបាលនៅក្រៅប្រទេស បន្តទៀត ។ហើយរហូតមកដល់ពេលនេះលោកបានធូរស្បើយ ។ឯកឧត្ដមសៅសារឿនបានថ្លែងនូវកាផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចពិជ័យសេនាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្ត សៀមរាប ផ្ញើជូនចំពោះលោកប៉ាត់ ខ្លី ដែលកំពង់សម្រាបព្យាបាលជម្ងឺរនាពេលនេះឱ្យបានឆាប់ជាសះស្បើយ ដើម្បីឆាប់វិលទៅគេហដ្ឋាននិងបំពេញទួនាទីភារកិច្ចជូនប្រជាពលរដ្ឋ ។ក្នុងឱកាសចុះសួរសុខទុក្ខអ្នកជម្ងឺនេះ ឯកឧត្ដមសៅសារឿនបានលើកឡើងពីការដឹកនាំប្រកបដោយគត្តិបណ្ឌិតរបស់ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជាពិសេសអនុវត្តនយោបាយឈ្នះឈ្នះ  របស់សម្តេចតេជោហ៊ុន សែនបានធ្វើឲ្យប្រទេសជាតិ បញ្ចប់សង្រ្គាមទាំងស្រុង នាំមកនូវការបង្រួបបង្រួមជាតិ មានសុខសន្តិភាពលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្សនិងនាំមកនូវសេចក្ដីសុខសាន្តជូនប្រជាពលរដ្ឋនិងការអភិវឌ្ឍន៍ជាតិលើគ្រប់វិស័យនិងរក្សាបាននូវស្ថេរភាពនយោបាយនិងបានប្រែក្លាយតំបន់អតីតសមរតភូមិប្រយុទ្ធទាំងអស់ឲ្យទៅជាទីផ្សារនិងជាតំបន់អភិវឌ្ឍន៍ ប្រែក្លាយតំបន់ព្រំដែនជាមួយប្រទេសជិតខាងទាំងអស់ឲ្យទៅជាព្រំដែន…

  • សមត្ថកិច្ចបញ្ជូនខ្លួន ជនសង្ស័យ ៣ទៅតុលាការ ពាក់ព័ន្ធ រឿង ឃាតកម្ម

    ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចព្រហ្មទណ្ឌកម្រិតធ្ងន់ ក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៨នេះ បានបញ្ជូនខ្លួន ជនសង្ស័យ ប្រុសស្រី ៣នាក់ ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់ ពាក់ព័ន្ធ រឿង ឃាតកម្ម សម្លាប់ស្ត្រីម្នាក់ ច្រកកញ្ចេនំប៉័ង យកសពទៅបោះចោលក្នុងទឹកលូ។ បើតាមសមត្ថកិច្ច ជនសង្ស័យទាំង ៣នាក់៖-ទី១ឈ្មោះ អាត អឿន ភេទស្រី អាយុ ៣១ឆ្នាំ មុខរបរ អ្នកលក់នំប៉័ង -ទី២ឈ្មោះ កែវ សុផាត ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរ អ្នកលក់នំប៉័ង-និងទី៣ឈ្មោះ សុខ ហេង ហៅ អេតចាយ ភេទប្រុស អាយុ ៣១ឆ្នាំ មុខរបរ អ្នករើសអេតចាយ។ ក្រុមជនសង្ស័យស្នាក់នៅជាមួយគ្នា ក្នុងផ្ទះជួលក្នុងភូមិទ្រា២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ សូមជម្រាបជូនថា សមត្ថកិច្ច បានឃាត់ខ្លួនក្រុមជនសង្ស័យខាងលើកាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨…

  • មន្រ្តីជាន់ខ្ពស់សហព័ន្ធកីឡាទូកក្តោងកម្ពុជា បានចុះទៅពិនិត្យមើលទីតាំង ដើម្បីបង្កភាពងាយស្រួលដល់អត្តពលិក ប្រជែងក្នុងព្រឹត្តិការណ៍អេស៊ានហ្គេម នៅប្រទេស ឥណ្ឌូនេស៊ី ខាងមុននេះ

    មន្រ្តីជាន់ខ្ពស់សហព័ន្ធកីឡាទូកក្តោងកម្ពុជា បានចុះទៅពិនិត្យមើលទីតាំង ដើម្បីបង្កភាពងាយស្រួលដល់អត្តពលិក ប្រជែងក្នុងព្រឹត្តិការណ៍អេស៊ានហ្គេម នៅប្រទេស ឥណ្ឌូនេស៊ី ខាងមុននេះ

  • កាំកុងត្រូលហាមអាជីវករលក់បន្លែផ្លែឈើរាបផ្ទាល់ដីព្រោះវាមានមេរោគខ្លាំងពេលប្រជាពលរដ្ឋទិញយកទៅហូបបណ្តាលឲ្យខូចសុខភាព

    បន្ទាយមានជ័យ ​: លោក សាន វិជ្ជាសារ៉ាវុធប្រធានកាំកុងត្រួលខេត្តបន្ទាយមានជ័យដឹកនាំមន្ត្រីបានសហការណ៍ ជាមួយមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្តចុះបើកយុទ្ធនាការចុះពិនិត្យនិង​ធ្វើការ​ទប់ស្កាត់​ទំនិញ​ខូចគុណភាពនិងឈប់ឲ្យអាជីវករលក់បន្លែផ្លែឈើរាបផ្ទាល់ដីព្រោះវាមានមេរោគខ្លាំងពេលប្រជាពលរដ្ឋទិញយកទៅហូបបណ្តាលឲ្យខូចសុខភាពខ្លាំណាស់នៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨ នៅក្នុងផ្សារហ៊ុយឡេងជោគជ័យ ភូមិសែសិន សង្កាត់អូអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។     លោកសានវិជ្ជាសារ៉ាវុធបានប្រាប់អ្នកយកព័ត៌មានឲ្យដឹងថាអាជីវករក្នុងផ្សារហ៊ុយឡេងជោគជ័យទិញបន្លែនិងផ្លែឈើពីស្រែចំការពីជនបទយកមកលក់ពិតជាត្រឹមត្រូវព្រោះគ្មានជាតិគីមីទាស់តែដាក់លក់បន្លែ ផ្លែឈើរាបផ្ទាល់ដីវាមានមេរោគខ្លាំងណាស់។ក្នុងនោះលោកក៏បានឲ្យប្រជាជនខ្មែរ ងាក​មកគាំទ្រ និង​​​​ប្រើ​ប្រាស់​​ទំនិញ​ផលិតក្នុង​ស្រុក ជំនួសទំនិញនាំ​ចូល​ពី​បរទេសនឹងបានរួម​ចំណែកពង្រឹង​ចង្វាក់ផលិតកម្មក្នុងស្រុក និងបង្កើតឱកាស​ការ​ងារកាន់តែច្រើនជូនប្រជាជន​ តាមរយៈការផ្ដល់​​នូវចំណេះដឹង និងបទពិសោធន៍ល្អៗ ដល់​ផលិតករ​​​ក្នុង​ប្រទេស សំដៅធ្វើយ៉ាង​ណា​ផលិតនូវ​ទំ​និញ​​​ដែលមានគុណភាពខ្ពស់ មាន​​អនាម័យ និង​មាន​សុវត្ថិភាព​គ្រប់​គ្រាន់ អាចប្រកួត​​ប្រជែង​ជាមួយ​ទំនិញ​​នាំចូល​ពី​បរទេសបានទៀតផង។     លោកសានវិជ្ជាសារ៉ាវុធបានបញ្ជាក់ឲ្យដឹងទៀតថាការ​ទប់ស្កាត់​ទំនិញ​ខូចគុណភាព ដែល​ជនខិលខូច​មួយចំនួន​លួច បញ្ចេញ​មក​លក់​ចែកចាយ​លើ​ទីផ្សារ​ ដូចជា​ សរសៃ​មី​លឿង គុយទាវ​សរសៃ​តូច ប្រហិត​សាច់គោ មឹក បង្គារ បន្លែ​គ្រប់​ប្រភេទ​ដើម្បី​រកសារ​ធាតុគីមី​ហាមឃាត់ដាក់លក់តាមផ្សារជាដាច់ចាត ដើម្បីឲ្យប្រជាពលរដ្ឋមានការយល់ដឹងពីមុខសញ្ញាផលិតផលចំណីអាហារដែលមានហានិភ័យ បង្កប៉ះពាល់សុខភាពធ្វើ​នេះ គឺជា​ការ ដាស់តឿន ដល់​បងប្អូន​ពលរដ្ឋឲ្យគួរ​ចៀសវាង ក្នុងការ​ជៀវ រឺ​ទិញ របស់​ដែល​ខួច​គុណភាព យកទៅ​បរិភោគ អាចមាន​ផលប៉ះពាល់ ដល់​សុខភាព រឺក៏​កើតមាន​អាកា​រះ​ផ្សេងៗ កើតឡើងនៅក្នុងខ្លួន។ទាំងអស់​នេះហើយ ដែល​មន្ត្រី កាំកុងត្រូល តែងតែ​ចុះ ធ្វើការ​អប់រំ នៅតាម​ទីផ្សារ  រឺ​កន្លែង​ផ្សេងៗ​ទៀត…

  • ពិធីប្រកាសចូលកាន់មុខតំណែងមន្រ្តីរដ្ឋបាលខេត្តកំពង់ឆ្នាំងចំនួន ៣២រូប

    ពិធីប្រកាសចូលកាន់មុខតំណែងមន្រ្តីរដ្ឋបាលខេត្តកំពង់ឆ្នាំងចំនួន ៣២រូប

    កំពង់ឆ្នាំងៈ ពិធីប្រកាសចូលកាន់មុខតំណែងមន្រ្តីរដ្ឋបាល ខេត្តកំពង់ឆ្នាំង ចំនួន៣២រូប ប្រារព្ធក្រោមអធិបតីភាពឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពីឯកឧត្តម ម៉ែន ធឿន សមាជិកក្រុមបឹក្សាខេត្ត ឯកឧត្តម សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោក លោកស្រីប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត អភិបាលក្រុង/ ស្រុកទាំង៨ និង មន្រ្តីសាលាខេត្តកំពង់ឆ្នាំងជាច្រើនរូបទៀតនៅរសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨ នៅសាលប្រជុំសាលាខេត្តកំពង់ឆ្នាំង ។ លោកអ៊ុន សុផល នាយករដ្ឋបាលសាលាខេត្តបានមានមតិស្វាគមន៍និងបានលើកឡើងនូវលទ្ធផលសំខាន់ៗ ដែលបានសម្រេចបានកន្លងមករបស់មន្រ្តីរដ្ឋបាលខេត្តកំពង់ឆ្នាំងមានការរីកចំរើនលើគ្រប់វិស័យ ចូលរួមចំណែកយ៉ាងសកម្មក្នុងការអនុវត្តយុទ្ធសាស្រ្តតុកោណដំណាក់ទី៣ របស់រាជរដ្ឋាភិបាលដើម្បីកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនយើង ។ ឯកឧត្តម អម សុភា អភិបាលរងខខេត្តកំពង់ឆ្នាំងបានអានអានប្រកាសតែងតាំង ប្រកាសរបស់ក្រសួងមហាផ្ទៃដោយតែងតាំងលោកអ៊ុន សុផល ជានាយករដ្ឋបាលសាលាខេត្តកំពង់ឆ្នាំង ប្រកាសទទួលស្គាល់លោកអ៊ុក កីឡាជាប្រធាននិងលោកកែ ថាជាអនុប្រធានការិយាល័យប្រជាពលរដ្ឋនិងដីការបស់រដ្ឋបាលខេត្តតែងតាំងលោកគង់ សុវណ្ណអស្ចារ្យជានាយរងរដ្ឋបាលសាលាខេត្តព្រមទាំងតែងតាំង២៨រូបទៀតជានាយកនាយករងទីចាត់ារនិងប្រធានអនុប្រធានការិយាល័យនៃរដ្ឋបាលខេត្តកំង់ឆ្នាំងផងដែរ។ បន្ទាប់ពីគណៈអធិបតីបានប្រគល់ប្រកាសនិងដីការរួចមក  លោកគង់ សុវណ្ណអស្ចារ្យនាយករងរដ្ឋបាល បានឡើងធ្វើការប្តេជ្ញាចិត្តថាៈលោកព្រមទាំងមន្រ្តីទាំងអស់នឹងខិតខំពង្រឹងសាមគ្គីភាពផ្ទៃក្នុងអោយបានល្អជាមួយថ្នាក់នាំចំណុះអោយរដ្ឋបាលខេត្ត និងជាបណ្តាមន្ទីរ អង្គភាព កងកំលាំងប្រដាប់អាវុធ អាជ្ញាធរមូលដ្ឋានគ្រប់ក្រុង/ស្រុក ដោយឈរលើមូលដ្ឋានគោរពតាមបទដ្ឋាននានានិងច្បាប់របស់រដ្ឋ ការពាររដ្ឋធម្មនុញ្ញនៃរាជាណាចក្រកម្ពុជា។ រួមចំណែកពង្រឹងការអនុវត្តន៍គោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង៩ ចំណុចអោយបានល្អប្រសើរយកចិត្តទុកដាក់បំរើសេវាសាធារណៈជូនប្រជាពលរដ្ឋ…

  • ក្រុមជួយសង្គ្រោះថៃ និងអន្តរជាតិបន្តដុតដៃដុតជើង ដើម្បីព្យាយាមស្វែងរក មនុស្សទាំង១៣នាក់កំពុងបន្តបាត់ខ្លួន ខណៈឈានចូលដល់ថ្ងៃទី៧ហើយ នៅតែ គ្មានវិធីចូលរូងភ្នំរួច

    ក្រុមជួយសង្គ្រោះថៃ និងអន្តរជាតិបន្តដុតដៃដុតជើង ដើម្បីព្យាយាមស្វែងរក មនុស្សទាំង១៣នាក់កំពុងបន្តបាត់ខ្លួន ខណៈឈានចូលដល់ថ្ងៃទី៧ហើយ នៅតែ គ្មានវិធីចូលរូងភ្នំរួច

    ថៃ៖ មន្ត្រីមកពីក្រសួងស្ថាប័នជាច្រើននៅប្រទេសថៃ កំពុងតែចូលរួមនៅក្នុងប្រតិ បត្តិការសង្គ្រោះក្មេងៗកីឡាករទាំង១២នាក់ និងគ្រូបង្វឹករបស់ពួកគេម្នាក់ ដែល កំពុងជាប់ខ្លួននៅក្នុងរូងភ្នំ ថាមលួង ខេត្តឈៀងរ៉ៃ ភាគខាងជើងប្រទេស ខណៈ ឈានចូលមកដល់ថ្ងៃទី៧ទៅហើយ តំរុយថា ពួកគេនៅមានជីវិត ឬក៏អត់នោះ មិន ទាន់មាននរណាអាចអះអាងបាននៅឡើយ ។ សម្រាប់ថ្ងៃសៅរ៍នេះ ក្រុមជំនាញ-សង្គ្រោះនឹងព្យាយាមទម្លាក់ខ្លួនចូលទៅកាន់ប្រហោងភ្នំនានាផ្សេងទៀត ដើម្បីរកផ្លូវចូលទៅក្នុងរូងភ្នំ គ្រាដែលភ្លៀងធ្លាក់នៅ តែអាចគំរាមកំហែងប្រតិបត្តិការនេះបានគ្រប់ពេលវេលា ។ ប្រតិបត្តិការនៅថ្ងៃសៅរ៍នេះដែរ គឺត្រូវប្រើរយៈពេលយូរ និងផ្លូវវែងឆ្ងាយ ដូច្នេះសមាជិកនៃក្រុមសង្គ្រោះ បានរៀបចំចំណីអាហារ និងទឹកសុទ្ធទៅតាមខ្លួនពួកគេរួចជាស្រេចផងដែរ ។ប្រតិបត្តិការជួយសង្គ្រោះជាថ្មីនេះ ត្រូវបានចាប់ផ្តើមនៅវេលាម៉ោង៧នាទីព្រឹកថ្ងៃ សៅរ៍នេះតែម្តង ដោយមានមន្ត្រីប៉ូលីស ទាហាន បុគ្គលិកក្រសួង-ស្ថាប័នរដ្ឋនានា និងសមាគមអ្នកមានជំនាញខាងផ្លូវទឹក ឬរូងភ្នំនេះ ។ សម្រាប់រយៈពេលប៉ុន្មានថ្ងៃ មកនេះ ស្បៀងអាហារ វត្ថុប្រើប្រាស់ និងទូរស័ព្ទដៃជាដើម ត្រូវបានរៀបចំដាក់ទៅក្នុងឡាំងជ័រធំល្មមមួយ រួចទម្លាក់ចូលទៅក្នុងចន្លោះប្រហោងនានា ទៅក្នុងរូងភ្នំ ដោយក្រុមអ្នកសង្គ្រោះ ដើម្បីក្មេងៗទាំងនោះ អាចយកទៅទទួលទានជាបណ្តោះអាសន្ន និងទាក់ទងមកអ្នកខាងលើវិញ ប្រសិនបើពួកគេប្រទះឃើញ ប៉ុន្តែពុំទាន់មានសញ្ញាណាមួយចេញពីរូងភ្នំនោះឡើយ ។សូមជម្រាបថា ក្មេងៗជំទង់១២នាក់ដែលជាកីឡាករបាល់ទាត់មកពីក្លឹប…

  • ចក្ខុវិស័យរាជរដ្ឋាភិបាល គឺការពង្រឹង កែលម្អ និងបន្តជម្រុញអនុវត្តគ្រប់យ៉ាង នូវកម្មវិធីកែទម្រង់នានា

    កណ្តាល ៖ មន្ត្រីរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ហិរញ្ញវត្ថុ ថ្លែងថា ចក្ខុវិស័យរបស់រាជរដ្ឋាភិបាល គឺការលើកកម្ពស់អភិបាលកិច្ចល្អ នៃស្ថាប័ន សាធារណៈគ្រប់ថ្នាក់ ការយកចិត្តទុកដាក់ពង្រឹងនិងកែលម្អជាប់ជាប្រចាំ តាមរយៈការបន្តជម្រុញអនុវត្តន៍យ៉ាងសកម្ម ដើម្បី អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងការឆ្លើយតបតាមតម្រូវការរបស់ប្រជាពលរដ្ឋ។ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងជាប្រធានគណៈអចិន្ត្រៃយ៍គណៈពង្រឹង មូលដ្ឋានស្រុកខ្សាច់កណ្តាល និងស្រុកល្វាឯម បានលើកឡើងនៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់កំណាត់ផ្លូវ 3KDI ក្រាលកៅស៊ូ DBST ប្រវែងជាង ៨ពាន់ម៉ែត្រ នៅឃុំស្វាយរមៀត ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៨ នេះថា សមិទ្ធិផលនៃការអភិវឌ្ឍរបស់កម្ពុជានាពេលកន្លងមក ក្រៅពីទទួលបានកំណើនសេដ្ឋកិច្ចខ្ពស់ កម្ពុជា ក៏ទទួលបាននូវភាពជោគជ័យក្នុងចំណោមប្រទេសល្អដាច់គេទាំង ១០ ទូទាំងសកលោក ក្នុងការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍ និងត្រូវការចាត់ចូលជាប្រទេសមានចំណូលមធ្យមកម្រិតទាប ចំពោះការអភិវឌ្ឍន៍ទាំងអស់នេះ គឺបានកើតឡើងក្រោមការដឹកនាំដ៏ឈ្លៀសវៃ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។ ឯកឧត្តម ទេសរដ្ឋមន្ត្រី បន្តថា ជាក់ស្តែងនៅក្រោយការដឹកនាំប្រកបដោយភាពវៃឆ្លៀត ប្រាកដនិយម…

  • សិស្សានុសិស្សជិត១៤៥នាក់កម្រិតអនុវិទ្យាល័យ និង៤៩នាក់ទៀតកម្រិតវិទ្យាល័យរបស់សាលាអន្តរជាតិ CIA (ស៊ី អាយ អេ) ទទួលបានសញ្ញាបត្របញ្ចប់ការសិក្សា

    ភ្នំពេញ៖ សិស្សានុសិស្សចំនួន១៤៥នាក់ដែលបានបញ្ចប់កម្រិតអនុវិទ្យាល័យ និង៤៩នាក់ទៀតបញ្ចប់ កម្រិតវិទ្យាល័យដោយជោគជ័យនៃសាលាអន្ដរជាតិ CIA First International School ទទួលបានសញ្ញា បត្របញ្ចប់ការសិក្សានៅថ្ងៃទី២៩ខែមិថុនានេះ ស្ថិតនៅទីតាំងផ្ទាល់របស់សាលាស្តង់ដាអន្តរជាតិមួយនេះ ដែលស្ថិតនៅតាមបណ្ដោយផ្លូវ ២០០៤ រាជធានីភ្នំពេញ ។មានប្រសាសន៍ក្នុងពិធីប្រគល់វិញ្ញាបនបត្រសិស្សឆ្នើម និងសញ្ញាបត្របញ្ចប់ការសិក្សាដល់សិស្សានុសិស្ស ខាងលើនេះ លោកឧកញ៉ាបណ្ឌិត ត្រាំង លី សាកលវិទ្យាធិការនៃសាលាអន្ដរជាតិ CIA First International School បានឲ្យដឹងថា ចាប់តាំងពីពេលដែលសាលាបានបើកដំណើរការដំបូង រហូតមក ដល់បច្ចុប្បន្ននេះ សាលាបានជំរុញឲ្យមានការអភិវឌ្ឍរីកចម្រើនលើគ្រប់ផ្នែកទាំងអស់ ដោយនៅក្នុងនោះ កម្មវិធីសិក្សាត្រូវបានអភិវឌ្ឍឥតឈប់ឈរ ដើម្បីឆ្លើយតបទៅនឹងការផ្លាស់ប្ដូរក្នុងស្រុក ក្នុងតំបន់ និងពិភព លោក ។ លោកឧកញ៉ាបន្តថា ក្នុងឆ្នាំសិក្សានេះ មុខវិជ្ជាភាសា និងវប្បធម៌ខ្មែរត្រូវបានដាក់បញ្ចូលក្នុងកម្ម វិធីសិក្សាថ្នាក់ទី១០ ដល់ថ្នាក់ទី១២ ហើយនៅឆ្នាំសិក្សាថ្មីខាងមុខទៀតសោត សាលានឹងពង្រីកកម្មវិធីនេះ ទៅថ្នាក់ទី៧ ទី៨ និងទី៩ ហើយនឹងបន្ដពង្រីកទៅគ្រប់កម្រិតនៅក្នុងឆ្នាំសិក្សាក្រោយៗទៀត ។លោកឯកញ៉ាសាកលវិទ្យាធិការ បានសង្កត់ធ្ងន់ថា ការអភិវឌ្ឍន៍នេះ គឺធ្វើឡើងដើម្បីធានាឲ្យបានថា ការ អប់រំមុខវិជ្ជានេះ…

  • សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអញ្ជើញចូលរួមក្នុងពិធីប្រគល់តំណែង អគ្គមេបញ្ជាការស្តីទី នៃកងយោធពលខេមរភូមិន្ទ

    នៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៨ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអញ្ជើញចូលរួមក្នុងពិធីប្រគល់តំណែង អគ្គមេបញ្ជាការស្តីទី នៃកងយោធពលខេមរភូមិន្ទ ជូនឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងផ្ទេរតំណែង នាយសេនាធិការចម្រុះស្តីទី នៃកងយោធពលខេមរភូមិន្ទ និងតំណែងមេបញ្ជាការស្តីទី នៃកងទ័ពជើងគោកជូន ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត មេបញ្ជាការរងកងទ័ពជើងគោក។     ថ្នាក់ដឹកនាំកងយោធពលខេមរភូមិន្ទ នៃក្រសួងការពារជាតិទាំងអស់ បានមកចូលរួមអបអរសាទរ ក្នុងការចូលកាន់តំណែងរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា និង ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត នៅក្រសួងការពារជាតិ។     ការប្រគល់តំណែងស្តីទីសំខាន់ៗនេះជូនដល់ ឯកឧត្តមទាំងពីររូប គឺធ្វើឡើងទៅតាមតម្រូវការចាំបាច់ ដោយសារតែ ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ុល សារឿន ឯកឧត្តម នាយឧត្តមសេនីយ៍ គន់…

  • លោក ហាក់ ម៉ុងហួត ព្រមទាំងព្រះតេជ លឹម វុទ្ធីអនុគណស្រុក មន្ត្រីសង្ឃ ព្រមទាំងសហការីបានចុះសាកសួរសុខទុក្ខមាមីង បងប្អូនដែលជួបការលំបាក

    លោក ហាក់ ម៉ុងហួត ព្រមទាំងព្រះតេជ លឹម វុទ្ធីអនុគណស្រុក មន្ត្រីសង្ឃ ព្រមទាំងសហការីបានចុះសាកសួរសុខទុក្ខមាមីង បងប្អូនដែលជួបការលំបាក