Category: ព័ត៌មាន

  • ឯកឧត្តមអ្នកឧកញ៉ា សៀង ណាំ និង លោកជំទាវ ផ្តល់អំណោយនិងថវិការ ដល់កម្មករសំណង់ចំនួន ៣០០គ្រួសារមកពីឃុំចំនួនពីរក្នុងក្រុង សៀមរាប

    កាលពីរសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨នេះ ឯកឧត្តមអ្នកឧកញ៉ា សៀង ណាំ អ្នកតំណាងរាស្ត្រមណ្ឌលសៀមរាប និង លោកជំទាវបានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋក្រីក្រដែលជាកម្មករសំណង់មកពី សង្កាត់ស្រង៉ែ និងសង្កាត់ក្របីរៀលក្នុងក្រុងសៀមរាប ខេត្តសៀមរាបចំនួន ៣០០គ្រួសារ និងបានឧបត្ថម្ភដល់ពួកគេនូវអំណោយក្នុង១គ្រួសារ អង្ករ១បេ ស្មើរ និង ១០គីឡូក្រាម សារុង១ និងថវិកា ២ម៉ឺនរៀល។ឯកឧត្តមអ្នកឧកញ៉ា សៀង ណាំ ក្នុងនាមជាអ្នកណាងរាស្ត្រ គឺឯកឧត្តមតែងផ្សារភ្ជាប់ការរស់នៅរបស់ ឯកឧត្តមជាមួយប្រជាពលរដ្ឋជានិច្ច។ ឯកឧត្តមអ្នកឧកញ៉ា សៀង ណាំ  ក៍បានលើកឡើងផងដែរពីគោលនយោបាយដែលដឹកនាំដោយគណៈបក្សប្រជាជនកម្ពុជា គឺតែងយកចិត្តទុកដាក់ដល់ប្រជាជនជានិច្ចហើយសំរាប់អាណត្តិនៃការដឹកនាំប្រទេសជាបន្តទៀតនោះ គឺរាជរដ្ឋាភិបាលដែលផុសចេញពីគណៈបក្សប្រជាជនគឺនៅតែបន្តការកសាងនិងអភិវឌ្ឍន៍ជាបន្តទៀត ដោយបានលើកយកនូវចំណុចអាទិភាពជាច្រើន ក្នុងនោះគឺបានផ្តោតទៅលើការអភិវឌ្ឍន៍ ហេដ្ឋារចនា សម្ព័ន្ធ មណ្ដល់សុខភាព សាលារៀន ប្រព័ន្ធធារាសាស្ត្រ អគ្គីសនី និងកិច្ចការងារជាច្រើនទៀតដែលជា  កត្តាចាំបាច់នៃតម្រូវការរបស់ប្រជាពលរដ្ឋ។អ្វីដែលសំខាន់ទៀតនោះ គឺឯកឧត្តមអ្នកឧកញ៉ា សៀង ណាំ ក៍បានណែនាំអោយបងប្អូនប្រជាពលរដ្ខទាំងអស់អញ្ជើញទៅបោះឆ្នោតអោយបានគ្រប់ៗគ្នានៅ ថ្ងៃទី២៩កក្កដា២០១៨ខាងមុខដើម្បីជ្រើសរើសតំណាងរបស់បងប្អូនដែលខ្លួនពេញចិត្តក្នុងការជួយអភិវឌ្ឍន៍ មូលដ្ឋានរបស់បងប្អូន។

  • ទ្រព្យសម្បត្តិសរុបប្រាក់ជាង៧ម៉ឺនដុល្លារ ត្រូវលោកចោរគាស់យកទៅអស់

    ភ្នំពេញ៖ គ្រឿងអលង្កាមួយចំនួនធំត្រូវបានចោរគាស់ទូរដែកយកគ្មានសល់​ខណៈម្ចាស់ផ្ទះមិនចាក់​សោរចោល​ចេញទៅក្រៅ។ហេតុការណ៍នេះបង្កភ្ញាក់ផ្អើលកាលវេលាម៉ោង២១និង០០នាទី ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៨ ស្ថិតនៅផ្ទះលេខ(V 104)ផ្លូវកាំខូស៊ីធី ភូមិគង្គាផុស សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ។​សមត្ថកិច្ចអោយដឹងថាជនរងគ្រោះឈ្មោះ​ ខូវ​ ចាន់សុីថា​ ភេទស្រី​ អាយុ​ ២៧ឆ្នាំ​ មុខរបរ​ មេផ្ទះ​  ។សមត្ថកិច្ចបន្តទៀតថាមុនពេលកើតហេតុនៅវេលាម៉ោង១៨:០០នាទី ជនរងគ្រោះ និង ក្រុមគ្រួសារបានចេញទៅហូបអីនៅក្រៅទាំងអស់គ្នាដោយមិនមាននរណានៅចាំផ្ទះឡើយ​ លុះវេលាម៉ោងកើតហេតុខាងលើក៏ត្រលប់​មកផ្ទះវិញទើបដឹងថាទូដែកត្រូវបានចោរគាស់ទូលួចទ្រព្យសម្បត្តិ​  ទើបឆោរឡោរហើយបាន​ទូរសព្ទ៌ហៅនគរបាលប៉ុស្តិ៍ទួលសង្កែអោយមកធ្វើការត្រួតពិនិត្យកន្លែងកើតហេតុ​ ។ សំភារះបាត់បង់រួមមាន​៖ ចិញ្ជៀនពេជ្រ៤វង់​ ខ្សែករពេជ្រ២ខ្សែ​ កងដៃពេជ្រ១វង់​ (សរុបជាទឹកប្រាក់​ប្រាំពីមុឺន​ដុល្លារអាមេរិច)។ ក្រោយកើតហេតុជនរងគ្រោះបានមកដាក់ពាក្យប្ដឹងនៅប៉ុស្ដិ៍រដ្ឋបាលទួលសង្កែដើម្បីអោយសមត្ថកិច្ចជួយ​ស្រាវជ្រាវឈានទៅដល់កំណត់មុខសញ្ញានិងចាប់ជនសង្ស័យទាំងនោះមកផ្ដន្ទាទោសតាមផ្លូវច្បាប់៕

  • ជិះម៉ូតូលឿនពេកជ្រុលទៅបុករថយន្តហ៊ីយ៉ាន់ដាយទឹកកកពីក្រោយបោកក្បាលស្លាប់ភ្លាមៗ

    កណ្តាល ៖ ករណីគ្រោះថ្នាក់ចរាចរណ៏មួយកើតឡើងបណ្តាលឲ្យបុរសម្នាក់ស្លាប់បាត់បង់ជីវិតភ្លាមៗនៅកន្លែងកើតហេតុបន្ទាប់ពីបើកម៉ូតូល្បឿនលឿនខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុករថយន្តហ៊ីយ៉ានដាយពេញទំហឹងបោកក្បាលនិងថ្នល់ឈាមដាបពេញផ្លូវស្លាប់ភ្លាមៗ នៅវេលាម៉ោង ០១នឹង០០នាទីរំលងអាធ្រាតឈានចូលថ្ងៃ សៅរ៍ ទី ៣០ ខែ មិថុនា ឆ្នាំ ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ ២១B ភូមិ ថ្មី សង្កាត់ តាខ្មៅ ក្រុង តាខ្មៅ ខេត្ត កណ្តាល ។     តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេឃើញរថយន្តហ៊ីយន់ដាយមួយគ្រឿងដឹកទឹកកកធុនធំពាក់ស្លាកលេខភ្នំពេញ 3A-0844 បើកបរដោយបុរសម្នាក់ចេញពីផ្លូវលេខ១១៣បំណងឆ្លងផ្លូវទិសដៅពីកើតបត់ទៅត្បូងស្រាប់តែពេលកំពុងតែបត់មានម៉ូតូមួយគ្រឿងម៉ាកណៃហ៊តពណ៌ខ្មៅមិនចាំស្លាកលេខបើកបរដោយបុរសម្នាក់ក្នុងល្បឿនលឿនតាមបណ្តោយផ្លូវ២១Bទិសដៅពីជើងទៅត្បូងក៏បានទៅបុករថយន្តកំពុងតែបត់យ៉ាងពេញទឹហឹងបណ្តាលឲ្យបុរសម្នាក់ដែរជាម្ចាស់ម៉ូតូនោះបោកក្បាលផ្ទប់នឹងរថយន្តធ្លាយក្បាលហូរឈាមស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ។    សពបុរសម្នាក់នោះមានឈ្មោះ លន់ សុភាព អាយុ ៣០ឆ្នាំជាង មុខរបរ បញ្ជាការដ្ឋានអង្គរក្ស ស្នាក់នៅក្នុង បញ្ជាការដ្ឋានអង្គរក្ស នៅទួលក្រសាំង មានស្រុកកំណើតនៅ ភូមិព្រែកអញ្ជែញ ឃុំ ព្រែកតាមាក់ ស្រុក ខ្សាច់កណ្តាល ខេត្ត កណ្តាល ។     ក្រោយពេលកើតហេតុសម្ថកិច្ចក៏ឃាត់ខ្លួនតៃកុងយកមកសាកសួរហើយយកម៉ូតូនឹងរថយន្តយកមករក្សាទុកនៅការិយាល័យចរាចរណ៏ផ្លូវគោកនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅដើម្បីរងចាំដោះស្រាយទៅតាមនិតិវិធីច្បាប់​ ។ រីឯសាកសពសម្ថកិច្ចធ្វើកំណត់ហេតុប្រគល់សាកសពឲ្យទៅសាកសាច់ញាត្តិដឹងតាមរថយន្តសាម៉ុយយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត ៕  

  • ជនសង្ស័យម្នាក់កំពុងតែឈរលក់ថ្នាំញៀនត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្តិទឹងមានជ័យ៣ឃាត់ខ្លួនរួមនិថ្នាំ៨កញ្ចប់តូច

    ភ្នំពេញៈ​ សមត្ថកិច្ចនគរបាលប៉ុស្តិស្ទឹងមានជ័យ៣ឃាត់ខ្លនជនសង្ស័យម្នាក់ដែលកំពុងតែចែកចាយថ្នាំញៀនកាលពីវេលាម៉ោង៣និង៣០នាទីទាបភ្លឺថ្ងៃទី២៩ខែមិថុនា​ឆ្នាំ​២០១៨ស្ថិត​នៅ​ចំនុចផ្លូវលំភូមិដំណាក់ធំ៣សង្កាត់ស្ទឹង​មាន​ជ័យ៣ខណ្ខមានជ័យរាជធានីភ្នំពេញ។ ជនសង្ស័យឈ្មោះ​ ហូ​ សុជាតា​ (ហៅស្វិត)​ភេទប្រុស​អាយុ៣១ឆ្នាំ​មុខរបរមិនពិតប្រាកដស្នាក់នៅផ្ទះជួយភូមិដំណាក់ធំ៣សង្កាត់ស្ទឹងមានជ័យ៣ខណ្ខមានជ័យ។ បើតាមអោយដឹងពីលោក ឯម ភារីនាយប៉ុស្ត៍ស្ទឹងមានជ័យ៣កម្លាំងបានលុះល្បាតនៅក្នុងមូលដ្ឋានមកដល់ចំនុចផ្លូវលំភូិមិដំណាក់ធំ៣សង្កាត់ស្ទឹងមានជ័យ៣បានជួបជាមួយនិងជនសង្ស័យដែលកំពុងតែឈរនៅលើផ្លូវមានការសង្ស័យបានឃាត់ខ្លួនត្រួតពិនិ្យបានប្រទះឃើញមានក្រាមសថ្លា(សង្ស័យជាសារធាតុញៀនចំនួន៨កញ្ចប់ថង់តូចកាន់នៅក្នុងដៃហើយបានឃាត់ខ្លួនយកមកសាកសួរនៅប៉ុស្តិនគរបាលស្ទឹងមានជ័យ៣តែម្តង។ ក្រោយពីសាកសួរនៅប៉ុស្តិនគរបាលស្ទឹងមានជ័យ៣រួចបានកសាងសំណុំរឿងបញ្ចូនទៅកាន់អធិកាដ្ឋាននគរបាលខណ្ខមានជ័យដើម្បីចាត់ការទៅតាមច្បាប់។

  • មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ ជួបប្រជុំពិភាក្សា ការងារជាមួយ អគ្គរដ្ឋទូតឥណ្ឌូនេស៊ី

    មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ ជួបប្រជុំពិភាក្សា ការងារជាមួយ អគ្គរដ្ឋទូតឥណ្ឌូនេស៊ី

    ខេត្តកំពង់ធំ៖អគ្គរដ្ឋទូតឥណ្ឌូនេស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលអញ្ជើញមកជួបធ្វើការពិភាក្សាការងារ ជាមួយឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការងយោធភូមិភាគទី៤ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ក្នុងគោលបំណងផ្តោតលើ តាំងអនុស្សាវរីយ៍ កាលដែលកងទ័ពឥណ្ឌូនេស៊ី មកឈរជើងក្នុងសម័យសង្គ្រាម ក្នុងនាមជាអ្នកសម្របសម្រួល គ្រប់ភាគីជម្លោះនៅប្រទេសកម្ពុជា អោយមានសុខសន្តិភាព ក្រោមឆ័ត្រ អង្គការសហការប្រជាជាតិ ( ដោយហៅកាត់ អ៊ុនតាក់ )។ជំនួបនេះត្រូវបាន ថ្នាក់ដឹកនាំ នៃបញ្ជាការដ្ឋាន តំបន់ប្រតិបត្តិការសឹករងកំពង់ធំ ទទួលបដិសណ្ឋារកិច្ចប្រតិភូអគ្គរដ្ឋទូតឥណ្ឌូនេស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា ចំនួន៦រូប ដែលអញ្ជើញមកជួបធ្វើការពិភាក្សាការងារ និងសួរសុខទុក្ខ ដល់ថ្នាក់ដឹកនាំរបស់តំបន់ប្រតិបត្តិកាសឹករងកំពង់នៅរសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨ ក្រោយពីជួបពិភាក្សាការងារ និងពិនិត្យទីតាំងដែលកងទ័ពរបស់ខ្លួនឈរជើងរួចមក ប្រតិភូឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី បានអញ្ជើញទៅទស្សនា ផ្នូរកម្មាភិបាល យុទ្ធជន ដែលបានពលីជីវិតក្នុងសម័យសង្រ្គាម នៅវិមានរំលឹកគុណយុទ្ធជនពលី ស្ថិតក្នុងភូមិក្រចាប់ សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន បានសំណូរពរទៅអគ្គរដ្ឋទូតឥណ្ឌូនេស៊ី ស្នើសុំអគារ ០១ ខ្នង ដើម្បីសាងសង់ នៅវិមានរំលឹកគុណយុទ្ធជនពលី…

  • រដ្ឋមន្ត្រីពាណិជ្ជកម្មថា ខ្មែរនឹងគាំទ្រផលិតផលខ្មែរកាន់តែច្រើន នៅពេលសហគ្រិនអាចពង្រឹងគុណភាព ជាមួយតម្លៃសមរម្យ

    (ក្រុងព្រៃវែង)៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ឯកឧត្តម ប៉ាន សូរស័ក្តិ បានបង្ហាញជំនឿថាប្រជាពលរដ្ឋខ្មែរនឹងងាកមកគាំទ្រ ហើយប្រើប្រាស់ផលិតផលខ្មែរកាន់តែច្រើន នៅពេលណាដែលផលិតករ និងសហគ្រិនក្នុងស្រុក អាចផលិតទំនិញដែលមានគុណភាពខ្ពស់ ជាមួយតម្លៃសមរម្យ ប្រហាក់ប្រហែលទំនិញនាំចូលពីបរទេស ព្រោះ​នេះគឺជាកត្តាសត្យានុម័តនៃការប្រកួតប្រជែងទីផ្សារសេរី។ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ដូច្នោះ នាឱកាសអញ្ជើញជាអធិបតីភាព នៅក្នុងពិធីបើកព្រឹត្តិការណ៍ពិព័រណ៍ផលិតផលខ្មែរនៃយុទ្ធនាការទិញផលិតផលខ្មែរ រដូវកាលទី៣ ដែលរៀបចំឡើង កាលពីរសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨ នៅក្នុងបរិវេណអតីតមន្ទីរពេទ្យយោធា ខាងលិចតំបន់ប្រតិបត្តិការសឹករងខេត្តព្រៃវែង ក្រោមការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីរាជការ អាជ្ញាធរខេត្ត តំណាងអង្គការ អាជីវករ ពាណិជ្ជករ និងនិស្សិតប្រមាណ ៣០០នាក់។ នៅក្នុងឱកាសនោះ ឯកឧត្តម ប៉ាន សូរស័ក្តិ បានអំពាវនាវឲ្យផលិតករ បន្តខំប្រឹងអភិវឌ្ឍន៍គុណភាពផលិតផលឲ្យបានកាន់តែប្រសើរថែមទៀត ដោយប្រើប្រាស់គំនិតច្នៃប្រឌិត ទាំងបច្ចេកទេសផលិត ការវេចខ្ចប់ ការដាក់ម៉ាក និងការកំណត់តម្លៃ ព្រមទាំងធ្វើយុទ្ធសាស្ត្រទីផ្សារ ដើម្បីអាចប្រកួតប្រជែងជាមួយទំនិញនាំចូលពីបរទេស។ ឯកឧត្តមរដ្ឋមន្ត្រី បានលើកយកបញ្ហាប្រឈម និងលក្ខខណ្ឌ ដែលកម្ពុជាត្រូវបំពេញ ក្រោយចូលរួមនៅក្នុងសហគមន៍សេដ្ឋកិច្ចអាស៊ាន និងបានពន្យល់អង្គពិធី អំពីវិធានការណ៍រយៈពេលខ្លី ដែលរាជរដ្ឋាភិបាលកំពុងអនុវត្តន៍ ដូចជាការយកពន្ធ និងការប្រើប្រាស់ច្បាប់ឧបាស្រ័យពាណិជ្ជកម្ម…

  • គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ប្រកាសទទួលស្គាល់សមាសភាពក្បាលម៉ាស៊ីនដឹកនាំ សហព័ន្ធកីឡាប៊ីយ៉ា និងស្នូកឃ័រកម្ពុជា ជាផ្លូវការ

    គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ប្រកាសទទួលស្គាល់សមាសភាពក្បាលម៉ាស៊ីនដឹកនាំ សហព័ន្ធកីឡាប៊ីយ៉ា និងស្នូកឃ័រកម្ពុជា ជាផ្លូវការ

  • ព្រះខ័នរាជស្វាយរៀងបញ្ជូលកីឡាករបរទេសថ្មី២នាក់ និងប្រាក់ មុន្នីឧត្តម មកជួយជើងទី២ នៃលីគកំពូលកម្ពុជា

    ព្រះខ័នរាជស្វាយរៀងបញ្ជូលកីឡាករបរទេសថ្មី២នាក់ និងប្រាក់ មុន្នីឧត្តម មកជួយជើងទី២ នៃលីគកំពូលកម្ពុជា

  • ជម្រើសជាតិបាល់ទាត់នារីចេញទៅប្រកួត AFF Women’s Championship 2018 នៅឥណ្ឌូនេស៊ី

    ជម្រើសជាតិបាល់ទាត់នារីចេញទៅប្រកួត AFF Women’s Championship 2018 នៅឥណ្ឌូនេស៊ី

  • កងទ័ពជើងទឹកកម្ពុជា និងថៃ ប្រលែងសត្វអណ្ដើកចំនួន២០៩ក្បាល ធ្វើការលែងចូលសមុទ្រ តំបន់កោះរ៉ុងរបស់កម្ពុជា

    ពិធីនោះធ្វើឡើងនៅព្រឹកថ្ងៃ២៩មិថុនាឆ្នាំ២០១៩ ក្រោមអធិបតីភាព អគ្គមេបញ្ជាការរង នៃកងយោធពលខេមរ ភូមិន្ទ និងជាមេបញ្ជាការ កងទ័ពជើងទឹក អគ្គលេខាធិការ នៃគណៈ កម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ នាយឧត្តមនាវី ទៀ វិញ អគ្គមេបញ្ជាការកងនាវា នៃកងទ័ពជើងទឹកភូមិន្ទថៃ ឧត្តមនាវី រាំងសារ៉េត សាក់យ៉ានុគួន។  មេបញ្ជាការរងកងទ័ពជើងទឹក មេបញ្ជាការទីបញ្ជាការជួមុខ អគ្គលេខាដ្ឋាន នៃគណ:កម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ លោកឧត្តមនាវីឯក ទៀ សុខា មានប្រសាសន៍ថា ពិធីលែងសត្វអណ្ដើកសមុទ្រនាពេលនោះ ធ្វើឡើងនៅឆ្នេរឋានសួគ៌តំបន់កោះរ៉ុង សង្កាត់កោះរ៉ុង ក្រុង ខេត្តព្រះសីហនុក្រោមជំនួយឧបត្ថម្ភពីកងទ័ពជើងទឹកភូមិន្ទថៃ ដើម្បីលើកកម្ពស់កិច្ចសហ ប្រតិបត្តិការ នៃប្រទេសទាំងពីរក្នុងការរួមចំណែកអភិរក្ស សត្វអណ្តើកសមុទ្រ ក៏ដូចជាការជួយជំរុញការគាំទ្រដល់វិស័យទេសចរណ៍។ លោកថា ការលែងអណ្ដើកនោះ គឺជាការបំផុសចលនាក្នុងការអភិវឌ្ឍន៍ អភិរក្សធនធានធម្មជាតិ បាតសមុទ្រ  ដែលគេបានទម្លាក់ជម្រកមច្ឆាជាតិនៅក្នុងតំបន់កោះរ៉ុង ដោយធ្វើអនាម័យ ក្នុងបាតសមុទ្រ តំបន់កោះតាង ខេត្តកោះកុង និងតំបន់កោះរ៉ុង  និងធ្វើអនាម័យក្នុង បាតសមុទ្រ ដាក់ប៉ោល ទម្លាក់កុងតឺន័រ ដាំផ្កាថ្ម និងសារាយសិប្បនិមិត្ត…