Category: ព័ត៌មាន

  • សកម្មជនគណបក្សប្រជាជនកម្ពុជានៅឃុំកណ្តៀងរាយ ជាង៦០០នាក់ ក្នុងខេត្តស្វាយរៀង ត្រៀមលក្ខណៈជាស្រេចដើម្បីឃោសនាបោះឆ្នោត

      កាលពីថ្ងៃ៣០ ខែមិថុនា ឆ្នាំ២០១៨កន្លងទៅនេះ លោក មឹុង ពន្លក សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារចុះជួយឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង បានជួបសំណេះសំណាលជាមួយសកម្មជនគណបក្សប្រជាជនជាង៦០០នាក់ នៅឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង។ នៅក្នុងពិធីនេះ លោក ម៉ឹង ពន្លក បានធ្វើការកត់សម្គាល់ថា ការបោះឆ្នោតសកលនឹងមកដល់ក្នុងរយៈពេលជិតមួយខែខាងមុខនេះ ហើយលោកក៏បានណែនាំដល់សកម្មជនគណបក្សប្រជាជន ទាំងអស់ ត្រូវត្រៀមលក្ខណៈដើម្បីចូលរួមឃោសនាបោះឆ្នោត និងបំផុសសមាជិកបក្សទៅបោះឆ្នោតឲ្យបានគ្រប់គ្នា។ លោកបានលើកឡើងពីគុណសម្បត្តិរបស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា គឺបានយកជីវិតធ្វើដើមទុនដើម្បីរំដោះជាតិ រំដោះប្រជាជនកម្ពុជាចេញពីរបបប្រល័យពូជសាសន៍ រួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋ ស្វែងរកសន្តិភាព ឯកភាពជាតិ បង្រួបបង្រួមជាតិ ធ្វើឲ្យប្រទេសជាតិមានការរីកចម្រើន ជីវភាពប្រជាជនកាន់តែប្រសើរឡើង។ លោកម៉ឹង ពន្លក ក៍បានអំពាវនាវដល់មន្ត្រីបក្សទាំងអស់ ត្រូវខិតខំបម្រើប្រជាពលរដ្ឋ មិនត្រូវប្រកាន់និន្នាការនយោបាយណាមួយឡើយ។ លោកបានអំពាវនាវពលរដ្ឋទាំងអស់ដែលមានឈ្មោះបោះឆ្នោត ត្រូវទៅបោះឆ្នោតឲ្យ បានគ្រប់ៗគ្នា ដើម្បីបំពេញតួនាទីជាពលរដ្ឋល្អដែលរស់នៅក្នុងប្រទេសប្រកាន់លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស។ លោក ម៊ឹុង ពន្លក បានក្រើនរម្លឹកដល់សកម្មជនទាំងអស់ ត្រូវណែនាំដល់សមាជិបក្សពីរបៀបគូសសន្លឹកឆ្នោត និងលេខរៀងរបស់គណបក្សប្រជាជនកម្ពុជានៅលើសន្លឹកឆ្នាំ គឺលេខរៀងទី២០។   គួររម្លឹកថា…

  • អជ្ញាធរខេត្តកណ្តាលស្នើរឲ្យ កងកម្លាំងមានសមត្ថកិច្ច អាជ្ញាធរពាក់ព័ន្ធត្រូវបន្តប្រកាន់ខ្ជាប់នូវទស្សនៈ ភូមិ ឃុំ មានសុវត្តិភាព

    ឯកឧត្តម ម៉ៅ  ភិរុណ   អភិបាលនៃគណអភិបាលខេត្តកណ្តាល ស្នើរឲ្យ    កងកម្លាំងមានសមត្ថកិច្ច អាជ្ញាធរពាក់ព័ន្ធត្រូវបន្តប្រកាន់ខ្ជាប់នូវទស្សនៈ ភូមិ ឃុំ មានសុវត្តិភាព  ដែលជាភារះកិច្ចសំខាន់សម្រាម់កិច្ចការប្រចាំថ្ងៃរបស់ខ្លួននៅក្នុងមូលដ្ឋាន និងជាតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។               ថ្លែងក្នុងពិធីសំណេះសំណាល ជាមួយមន្ត្រីរាជការ  កងកម្លាំង ឃុំ ភូមិ និងប្រជាពលរដ្ឋក្នុងឃុំត្រើយស្លារ  ស្រុកស្អាង ខេត្តណ្តាល នាព្រឹកម៊ិញនេះផងដែរ។ ឯកឧត្តម  ម៉ៅ  ភិរុណ បានបន្តថា៖  អជ្ញាធរមូលដ្ឋានត្រូវបង្កើនការប្រមូលផ្តុំដឹកនាំនៅក្នុងមូលដ្ឋានឱ្យចូលរួមសកម្ម ក្នុងការរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណះ តាមរយះការកសាងផែនការប្រើប្រាស់កម្លាំងសរុប វិធានការសរុប និងមធ្យោបាយសរុប  ព្រមទាំងមានកម្មវិធីប្រជុំបូកសរុបដកពិសោធន៍តាមដំណាក់កាលនីមួយៗ សំដៅកែលម្អបង្កើនប្រសិទ្ធភាពថែមទៀតសម្រាប់រដ្ឋបាល ស្រុក ឃុំ របស់ខ្លួន  និងជាពិសេសទៅទៀតនោះដើម្បីរក្សាសន្តិសុខសុវត្តភាពសាធារណះក្នុងពេលបោះឆ្នោតនាថ្ងៃខាងមុខ។   ត្រូវបន្តយកចិត្តទុកដាក់ផ្សព្វផ្សាយឱ្យបានទូលំទូលាយ និងជ្រួតជ្រាបនូវទស្សនះ  និងវិធីសាស្ត្រធ្វើឱ្យសម្រេចបាននូវខ្លឹមសារនៃប្រធានបទ ភូមិ ឃុំ មានសុវត្តិភាព   ជូនដល់ប្រជាពលរដ្ឋ។    ឯកឧត្តមបានបន្តទៀតថា៖  គណះបញ្ជាការឯកភាពស្រុក  ត្រូវធ្វើការប្រជុំបូកសរុបដកពិសោធន៍អំពីការងារកសាងគ្រប់គ្រងដឹកនាំ ប្រជាការពារនៅក្នុងដែនសមត្ថកិច្ចេបស់ខ្លួន  ដើម្បីរកឱ្យឃើញនូវចំណុចខ្លាំង ចំណុចប្រឈម និងផ្តើមគំនិតដើម្បីចូលរួមជំរុញចលនាតម្រង់ទិស ក្នុងការប្រើប្រាស់កម្លាំងការពារឱ្យបានកាន់តែប្រសើរក្នុងនោះយកចិត្តទុកដាក់អំពីការងារចាត់តាំង អំពីសកម្មភាព និងការបំប៉ន ដើម្បីឱ្យកម្លាំងនេះបំពេញភារកិច្ចជាអចិន្ត្រៃយ៍…

  • ឯកឧត្តមបណ្ឌិត ឈូន ថាវរិន្ទ និងលោកជំទាវប្រគេនទៀនវស្សា ២វត្ត ក្នុងស្រុកឆ្លូង ខេត្ត ក្រចេះ

    ដើម្បីចូលរួមលើកស្ទួយវិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋឲ្យមនាការវិវត្តន៍រីកចម្រើននោះ ឯកឧត្តមឧត្តមសេនីយ៍ឯក បណ្ឌិន ឈូន ថាវរិន្ទ មេបញ្ជាការរងបញ្ជាការដ្ឋានកងទ័ពជើងអាកាស នៃកងយោធពលខេមរភូមិន្ទ និងជាសមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងារចុះជួយខេត្ត និងជាអនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុក ព្រែកប្រសព្វ ខេត្ត ក្រចេះនិងលោកជំទាវ បាននាំយកទៀនព្រះវស្សា គ្រឿងបរិក្ខា និងសម្ភារៈ ជាច្រើនទៀតដើម្បីទៅវេរប្រគេនដល់ព្រះសង្ឃដែលគង្សចាំព្រះវស្សាក្នុង ពុទ្ធសីម៉ាវត្តចំនួន ២ វត្ត គឺវត្តពោធិហាន់ជ័យ លើ និងវត្ត ឆ្លូង ក្នុងស្រុក ឆ្លូង ខេត្ត ក្រចេះ នាព្រឹកថ្ងៃទី ២ ខែ កក្កដាឆ្នាំ ២០១៨ ។ ឯកឧត្តមឧត្តមសេនីយ៍ឯក បណ្ឌិត ឈូន ថាវរិន្ទ បានមានប្រសាសន៍លើកឡើងផងដែរពិប្រវត្តិនៃការទៀនព្រះវស្សា ដែលយើងធ្វើបានប្រារព្ធធ្វើឡើងតាំងពីដើមរាងមក ។ ឯកឧត្តម បណ្ឌិត ក៏បានសំដែងនូវការយកចិត្តទុក និងសួរសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនិង សម្តេចកិត្តិព្រឹទ្ធបណ្ឌិតដែលកន្លងមកក៏ដូចបច្ចុប្បន្ន សម្តេចតែងតែចុះជួយដោះស្រាយរាល់ ទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋជានិច្ច ។ឯកឧត្តម បណ្ឌិត…

  • កូរ៉េខាងជើង និងកូរ៉េខាងត្បូងព្រមព្រៀងគ្នាតភ្ជាប់បណ្តាញទំនាក់ទំនងដែន សមុទ្ររវាងប្រទេសទំាងពីរឡើងវិញ

    កូរ៉េខាងត្បូង៖ នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន ក្រសួងការពារជាតិកូរ៉េខាងត្បូង បានបញ្ជាក់ថា រដ្ឋាភិបាលក្រុងព្យុងយ៉ាង និងសេអ៊ូលបានឯកភាពគ្នា ក្នុងការតភ្ជាប់ បណ្តាញទំនាក់ទំនងដែនសមុទ្ររវាងបងប្អូនកូរ៉េទំាងពីរឡើងវិញកាលពីថ្ងៃ អាទិត្យ ម្សិលមិញនេះ ដោយនាវាមកពីប្រទេសទាំងពីរបានធ្វើទំនាក់ទំនងវិទ្យុជាលើកដំបូង ក្នុងរយៈពេលមួយទសវត្សរ៍មកនេះ ។ បើតាមក្រសួងការពារជាតិកូរ៉េខាងត្បូង ទូកល្បាតរបស់កូរ៉េខាងជើងបានឆ្លើយតប ភ្លាមៗ នៅពេលដែលកងយោធាកូរ៉េខាងត្បូងបានទាក់ទងគ្នា តាមរយៈប្រព័ន្ធវិទ្យុ អន្ដរជាតិមួយនៅវេលាម៉ោង៩ព្រឹកថ្ងៃ អាទិត្យ សប្តាហ៍មុននេះនៅលើដែនសមុទ្រ ដែលជាបណ្តាញទំនាក់ទំនងតាមផ្លូវទឹកជាលើកដំបូងក្នុងរយៈពេល១០ឆ្នាំមកនេះ។សូមជម្រាបថា ការព្រមព្រៀងតភ្ជាប់បណ្តាញទំនាក់ទំនងដែនសមុទ្រខាងលើនេះ បានកើតឡើងបន្ទាប់ពីកិច្ចចរចាកម្រិតការងារជាច្រើន ត្រូវបានធ្វើឡើងរវាងភាគី ទាំងពីរនៅខាងកូរ៉េខាងត្បូង នៃការិយាល័យឆ្លងកាត់កូរ៉េ ដែលរដ្ឋាភិបាលក្រុង ព្យុង យ៉ាង និងសេអ៊ូលបានយល់ព្រមជួសជុលបណ្តាញទំនាក់ទំនងយោធាក្នុងពេលឆាប់ៗនេះ ៕

  • ចំនួនអ្នកស្លាប់កើនឡើងជិត៥០នាក់ ក្នុងហេតុការណ៍រថយន្តក្រុងមួយគ្រឿងធ្លាក់ ចូលជ្រោះនៅក្នុងប្រទេសឥណ្ឌា

    ឥណ្ឌា៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋឥណ្ឌាបានរាយការណ៍ថា តួលេខជនរងគ្រោះបាត់បង់ ជីវិត ដោយសារគ្រោះថ្នាក់រថយន្តក្រុងដឹកអ្នកដំណើរមួយគ្រឿងរអិលធ្លាក់ចូលក្នុង ជ្រោះមួយដ៏ជ្រៅនៅរដ្ឋ អុតតារ៉ាក់ខាន់ ភាគខាងជើងប្រទេស កាលពីថ្ងៃ អាទិត្យ ម្សិលមិញនេះ បានបន្តកើនឡើងដល់៤៨នាក់ហើយ ។យោងតាមប្រភពរបស់អាជ្ញាធរក្នុងតំបន់ បានឱ្យដឹងថា រថយន្តក្រុងដឹកអ្នកដំណើរ មួយគ្រឿងនេះបានជួបគ្រោះថ្នាក់ធ្លាក់ជ្រោះក្នុងរយៈកម្ពស់ប្រហែល ៣០០ ម៉ែត្រ ក្រោយរត់ចេញពីផ្លូវនៅតំបន់ភ្នំមួយកន្លែងកាលពីថ្ងៃ អាទិត្យ សប្តាហ៍មុននេះ ហើយ បើតាមសេចក្តីរាយការណ៍របស់ប៉ូលីសឥណ្ឌានោះ អ្នកបើកបរ និងអ្នកដំណើរ១២ នាក់បានទទួលរងរបួស ។ ប៉ូលីសឥណ្ឌាបានបញ្ជាក់បន្ថែមទៀតថា ផ្លូវដែលរថយន្ត ក្រុងនេះធ្វើដំណើរ គឺមិនមានរនាំងនោះទេ ហើយឧប្បទ្ទវហេតុនេះ ទំនងជាកើត ឡើងដោយសារតែរថយន្តក្រុងបើករអិលទឹកភ្លៀង ។ ប៉ុន្តែយ៉ាងណាមិញនេះ ករណី គ្រោះថ្នាក់ចរាចរណ៍នេះ បានស្ថិតនៅក្នុងការស៊ើបអង្កេតនៅឡើយ ។ គួរបញ្ជាក់ផងដែរថា ឥណ្ឌា គឺជាប្រទេសមានចំនួនអ្នកស្លាប់ ដោយសារហេតុ ការណ៍គ្រោះថ្នាក់ចរាចរណ៍ច្រើនជាងគេបំផុតក្នុងពិភពលោក ដោយពលរដ្ឋឥណ្ឌា ប្រហែល១៥០.០០០នាក់បានបាត់បង់ជីវិតជារៀងរាល់ឆ្នាំ ខណៈគ្រោះថ្នាក់ជាច្រើន បានកើតឡើងដោយសារការបើកបរដោយមិនប្រុងប្រយ័ត្ន និងកង្វះរនាំងការពារ សុវត្ថិភាព ក៏ដូចជាបញ្ហាប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធដទៃទៀត ៕…

  • ឯ.ឧ​ សួស គង់​ បញ្ចូលសមាជិកបក្សថ្មី ៥៦៧រូប នៅឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ

    នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ មាន​រៀបចំពិធីបញ្ចូល​​សមាជិកថ្មីរបស់គណបក្សប្រជាជនកម្ពុជាចំនួន ៥៦៧រូប កាលពីថ្ងៃអាទិត្យ ៤រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនិងថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៨ ក្រោមអធិបតីភាព ​ឯ.ឧ សួស គង់ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ​ និងជាអនុប្រធានទី១ ក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកភ្នំស្រួច ​ឯ.ឧ ប៉ុក ម៉ាន់នី និង ​ឯ.ឧ ប៊ុន ច័ន្ទវណ្ណៈ អនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកភ្នំស្រួច លោក ពេជ្រ ចន្ថា ប្រធានគណបក្សស្រុកភ្នំស្រួច និងលោក អៀង ដាំ ប្រធានក្រុមការងារចុះជួយឃុំមហាសាំង ដោយមានការអញ្ជើញចូលរួមពីសំណាក់ក្រុមការងារ គណៈកម្មាធិការបក្សឃុំ និងសាខាបក្សភូមិទាំង ២៦ ក្នុងឃុំមហាសាំង។ លោក ឡុង ប៊ុនហៀង សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការបក្សឃុំមហាសាំង បានឲ្យដឹងថា សមាជិកថ្មីរបស់​គណបក្សប្រជាជនកម្ពុជា ​ដែលត្រូវ​ធ្វើ​ពិធីប្រកាសបញ្ចូលជាផ្លូវការនាពេលនេះ មានចំនួន ៥៦៧ រូប…

  • មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ធំចុះសំណេះសំណាលក្រុមគ្រួសារយោធិន

    កំពង់ធំ៖ ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការរង យោធភូមិភាគទី៤ មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានយកចិត្តទុកដាក់ ចំពោះកងកម្លាំងចំណុះឲ្យតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងក្រុមគ្រួសារយោធិន បានអញ្ជើញសំណេះសំណាលសួរសុខទុក្ខ ក៏ដូចជាផ្តល់ភាពកក់ក្តៅ នៃភាពទំនាក់ ទំនងឲ្យកាន់តែល្អប្រសើរឡើង។ពិធីសំនេះសំណាលនេះ ត្រូវបានធ្វើឡើង នៅព្រឹកថ្ងៃទី ២ ខែកក្តដា ឆ្នាំ ២០១៨ នៅបញ្ជាការដ្ឋានវរសេនាតូចលេខ១ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដោយមានគ្រួសារយោធិន ចូលរួម ចំនួន ១៤៥ នាក់ ស្ថិតនៅភូមិតាឡែកថ្មី ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ  ក្នុងគោលបំណង់ផ្សព្វផ្សាយសភាពការណ៍វិវត្តន៍ថ្មីៗ  ស្តីពីការរីកចំរើនលើគ្រប់វិស័យ របស់ប្រទេសជាតិ ក្រោមការដឹកនាំរបស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ។ ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន បានមានប្រសាសន៍នៅក្នុងពិធីថា ប្រទេសជាតិយើងមានសន្តិភាព និងការអភិវឌ្ឍន៍មកដល់សព្វថ្ងៃ គឺជាកក្តាសន្តិភាព និងស្ថេរភាពនយោបាយ ទើបមានការអភិវឌ្ឍន៍ ដូចជា បងប្អូនបានឃើញស្រាប់ហើយ…

  • ពលរដ្ឋនៅជនបទសប្បាយចិត្ដមានផ្លូវថ្នល់ និងប្រព័ន្ធធារាសាស្ដ្រស្រោចស្រពដំណាំកសិកម្ម

    ប្រធានក្រុមការងារគណកម្មាធិការកណ្ដាល នៃគណបក្សប្រជាជនកម្ពុជា បានអោយដឹងថា ប្រជាពលរដ្ឋនៅជនបទក្នុងភូមិក្លាំងហាយ ឃុំក្លាំងហាយ ស្រុកស្រីស្នំ បានសម្ដែងការសប្បាយចិត្ដ នៅពេលមានការអភិវឌ្ឍផ្លូវថ្នល់និងប្រព័ន្ធធារាស្ដ្រសម្រាប់ស្រោចស្រប់ ដំណាំកសិកម្មគ្រប់គ្រាន់នៅតំបន់ពួកគាត់រស់នៅ។ លោក លុន សុធី គណកម្មាធិការកណ្ដាលនៃគណបក្សប្រជាជនកម្ពុជា ចុះជួយពលរដ្ឋ នៅស្រុកស្រីស្នំ ខេត្ដសៀមរាប លោកមានប្រសាសន៍កាលពីម្សិលមិញថា ពលរដ្ឋនៅភូមិក្លាំងហាយ ឃុំក្លាំងហាយ ក្រោមការដឹកនាំដ៍ឆ្លាតវៃនៃប្រធានគណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចហ៊ុន សែន បានធ្វើអោយស្រុកស្រីស្នំទាំងមានការអភិវឌ្ឍផ្លូវថ្នល់ និងប្រព័ន្ធធារាស្ដ្រ គ្រប់ទីកន្លែង ដែលលោកថា ធ្វើអោយពលរដ្ឋមានការសប្បាយចិត្ដនិងសម្ដែងការសាទរនិងអរគុណដល់សម្ដេចហ៊ុន សែនយ៉ាងខ្លាំង។លោកបានបន្ដទៀតថា ពួកគាត់បានចង់ចាំជានិច្ចដល់ថ្នាក់ដឹកនាំគណបក្សជាពិសេសសម្ដេចហ៊ុន សែន។ ប្រជាពលរដ្ឋនៅភូមិក្លាំហាយ ស្រុកស្រីស្នំ បានអោយដឹងដូចគ្នាថា កន្លងមកពួកគាត់ធ្លាប់ជួបការលំបាកទាំងការធ្វើដំណើរ និងធ្វើកសិកម្ម ប៉ុន្ដែដោយសារមានក្រុមការងារបក្សប្រជាជនចុះជួយពួកគាត់ ដែលមានលោក លុន សុធីនិងថ្នាក់ដឹកនាំជាច្រើនទៀត ធ្វើអោយតំបន់ពួកគាត់រស់នៅនោះមាន ការអភិវឌ្ឍច្រើនគួរអោយចាប់អារម្មណ៍ ដែលក្នុងនោះ ទាំងផ្លូវថ្នល់ ប្រឡាយទឹក ស្រះទឹកនិងអណ្ដូងទឹក សម្រាប់ស្រោចស្រប់ដំណាំកសិកម្មគ្រប់គ្រាន់។ពួកគាត់បានបន្ដថា មានតែគណបក្សប្រជាជនមួយគត់ដែលធ្វើអោយការរស់នៅរបស់ពួកគាត់មានភាពសុខសាន្ដ៕ ដោយ​ ស៊ាន​ សុផាត  

  • សេតវិមានសហរដ្ឋអាមេរិកបញ្ជាក់ថា ដំណើរការលុបបំបាត់អាវុធនុយក្លេអ៊ែរ និង មីស៊ីលផ្លោងរបស់កូរ៉េខាងជើង ទំនងជាត្រូវចំណាយពេលមួយឆ្នំាំ

    សហរដ្ឋអាមេរិក៖ ទីប្រឹក្សាសន្តិសុខជាតិប្រចំាសេតវិមានលោក ចន បូលតុន បាន គូសបញ្ជាក់ថា សហរដ្ឋអាមេរិកមានផែនការលុបបំបាត់អាវុធនុយក្លេអ៊ែរ-មីស៊ីល ផ្លោងរបស់កូរ៉េខាងជើងយ៉ាងយូរក្នុងរយៈពេលមួយឆ្នាំ ។ ការអះអាងរបស់លោក ចន បូលតុន បានកើតឡើងក្រោយមានសេចក្ដីរាយការណ៍ ថា រដ្ឋមន្រ្តីការបរទេសអាមេរិកលោក ម៉ៃ ប៉ុមប៉េអូ នឹងបំពេញដំនើរទស្សនៈកិច្ចទៅកាន់ប្រទេសកូរ៉េខាងជើងជាថ្មីម្ដងទៀតនាពេលឆាប់ៗនេះ ក្នុងគោលបំនងពិភាក្សា ស្តីអំពីសំណុំរឿងនុយក្លេអ៊ែរជាមួយកូរ៉េខាងជើង ។ ទីប្រឹក្សាសន្តិសុខជាតិប្រចំាសេតវិមានរូបនេះ បាននិយាយថា យើងបានបង្កើតកម្ម វិធីមួយ ហើយលោកជឿជាក់ថា លោក ម៉ៃ ប៉ុមប៉េអូ នឹងពិភាក្សាជាមួយក្រុមមន្ត្រីជាន់ខ្ពស់កូរ៉េខាងជើងនាពេលឆាប់ៗខាងមុខ ដើម្បីសម្រេចថាតើត្រូវធ្វើដូចម្ដេច ដើម្បីរំសាយអាវុធនុយក្លេអ៊ែរ និងមីស៊ីលផ្លោងរបស់កូរ៉េខាងជើងក្នុងរយៈពេលមួយ ឆ្នាំ ។ ប៉ុន្តែកន្លងមករដ្ឋាភិបាលក្រុង ព្យុងយ៉ាង ធ្លាប់បានអះអាងថា ការរំសាយអាវុធ នុយក្លេអ៊ែរនៅលើឧបទ្វីបកូរ៉េ ត្រូវតែធ្វើតាមសម្រួលគ្មានការបង្ខិតបង្ខំជាដាច់ខាត៕  

  • ក្រុមសង្គ្រោះបំពាក់បំពង់អុកស៊ីសែនបន្ថែមទៀត ដើម្បីបង្កើនបន្តប្រតិបត្តិការមុជទឹករុករកមនុស្សទាំង១៣នាក់ក្នុងរូងភ្នំ ថាំលួង

    ថៃ៖ មកទល់នឹងព្រឹកថ្ងៃច័ន្ទដើមសប្តាហ៍នេះ ដែលជាថ្ងៃទី៩នៃការជាប់ខ្លួនរបស់ មនុស្សទាំង១៣នាក់នៅក្នុងរូងភ្នំ ថំាលួង នោះ មិនទាន់មាននរណាហ៊ានអះអាងជាផ្លូវការឡើយថា ពួកគេនៅរស់ឬយ៉ាងណា? ខណៈក្រុមសង្គ្រោះបានចូលទៅដល់ជិតទីចុង បំផុតនៃរូងភ្នំនេះទៅហើយ ដោយពួកគេជឿជាក់ថា ក្រុមមនុស្សទាំង១៣ នាក់ប្រហែលជាព្យាយាមរុលចូលទៅកាន់តែជ្រៅទៅក្នុងរូងភ្នំ ថាំលួង ដើម្បីស្វែងរកច្រកចេញ និងគេចពីទឹកជំនន់ ។ ដោយឡែកក្រុមអាជ្ញាធរថៃ បាននិងកំពុងបញ្ចូលខ្យល់ដាក់ក្នុងបំពង់អុកស៊ីសែនប្រមាណ ៧៦៦ បំពង់ចាប់តាំងពីយប់ថ្ងៃ អាទិត្យ ម្សិលមិញនេះ ដើម្បីបញ្ជូនពួកវា ទៅកាន់ល្អាងទីបីនៃរូងភ្នំ ថាំលួង ក្នុងស្រុកម៉ៃសៃ ខេត្តឈៀងរ៉ាយ សម្រាប់អោយក្រុមអ្នកមុជទឹកប្រើប្រាស់ ។ ក្រុមអាជ្ញាធរថៃបានចាប់ផ្តើមបញ្ចូលខ្យល់ដាក់ក្នុង បំពង់ផ្គត់ផ្គង់អុកស៊ីសែនចំនួន៣៥១បំពង់ថ្មី ដែលត្រូវបានបញ្ជូនទៅកាន់ទីនោះ ដោយមានការជួយពីមហាជនថៃទាំងឡាយ ។ ដោយបូកជាមួយបំពង់អុកស៊ីសែនចំនួន៤១៥បំពង់ដែលមានស្រាប់ ដូច្នេះបំពង់អុកស៊ីសែនសរុបទាំងអស់៧៦៦បំពង់ នឹងត្រូវបានបំពេញខ្យល់ ហើយកិច្ចការនេះ នឹងត្រូវចំណាយពេល១២ម៉ោង ។ បំពង់អុកសែនទាំងនេះ ក្រោយមកទៀតនឹងត្រូវបានបញ្ជូលទៅកាន់កំណាត់ល្អាងទីបីនៃរូងភ្នំដ៏ជ្រៅខាងលើ ដើម្បីឲ្យក្រុមអ្នកជំនាញមុជទឹកប្រើប្រាស់នៅក្នុងកិច្ច ខិតខំប្រឹងប្រែងរបស់ពួកគេ ដើម្បីធ្វើដំណើរទៅដល់ច្រកបំណែកមួយ ដែលជា កន្លែងក្មេងៗទាំង១២នាក់ ព្រមទាំងគ្រូបង្វឹកបាល់ទាត់របស់ពួកគេម្នាក់ទៀត ដែល ត្រូវគេជឿជាក់ថា បានជាប់គាំងនៅទីនោះ ចាប់តាំងពីថ្ងៃទី២៣…