Category: ព័ត៌មាន

  • ឯកឧត្តម ងី តាយី ប្រគេនទានវស្សា និងទេយ្យវត្ថុ ព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តសេរីរតនារាម និងជួបសំណេះសំណាល ប្រជាពលរដ្ឋក្នុងខេត្តក្រចេះ

    ខេត្តក្រចេះ ៖ ឯកឧត្តម ងី តាយី អនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តក្រចេះ បាននាំយកទានវស្សា និងទេយ្យវត្ថុ មកប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តសេរីរតនារាម ស្ថិតក្នុង ឃុំកោះតាស៊ុយ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ។ នាថ្ងៃដដែលនេះដែរ ឯកឧត្តម ងី តាយី បានដឹកនាំក្រុមការងារគណៈពង្រឹងមូលដ្ឋានចុះជួយឃុំតាម៉ៅ និងឃុំកោះតាស៊ុយ ដើម្បីជួបសំណេះសំណាល និងសួរសុខទុក្ខជាមួយបងប្អូនប្រជាពលរដ្ឋក្នុងឃុំកោះតាស៊ុយស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ដោយមានការចូលរួមពីសំណាក់ថ្នាក់មូលដ្ឋានខេត្ត អាជ្ញាធរដែនដី មេឃុំកោះតាស៊ុយក្រុមប្រឹក្សាឃុំ និងប្រជាពលរដ្ឋ យ៉ាងច្រើនកុះករ។ ឯកឧត្តម ងី តាយី បានលើកឡើងថា ម្លប់ដ៏ត្រឈឹងត្រឈៃ នៃសុខសន្តិភាពស្ថិរភាពនយោបាយនិងការអភិវឌ្ឍមិនអាចកាត់ថ្លៃបាន ដែលយើងកំពុងតែមាននាពេលនេះ បាននាំមកនូវឱកាសដ៏ថ្លៃថ្លាសម្រាប់ប្រជា-ពលរដ្ឋយើងគ្រប់គ្នាអាចធ្វើអ្វីៗគ្រប់បែបយ៉ាង ដូចនេះ ប្រជាពលរដ្ឋគ្រប់ៗគ្នា ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតត្រូវទៅចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនិតីកាលទី៦ដែលនឹងព្រឹត្តទៅនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ ។ ឯកឧត្តមក៏បានស្នើសុំឱ្យប្រជាពលរដ្ឋ ក្នុងឃុំកោះតាស៊ុយ និងប្រជាពលរដ្ឋទូទៅ ត្រូវរួមចំណែកបន្តរក្សា និងការពារសុខសន្តិភាព, ស្ថិរភាពសង្គម,ការរីកចម្រើនរុងរឿង និងការអភិវឌ្ឍគ្រប់វិស័យសម្រាប់ប្រទេសជាតិទាំងមូល តាមរយៈការចូលរួមបោះឆ្នោតជូនគណៈបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី២០ ។ …

  • គណបក្សប្រជាជនកម្ពុជាមូលដ្ឋានស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ប្រកាសបញ្ចូលសមាជិកថ្មីចំនួន៥១៨នាក់ ជាសមាជិកពេញសិទ្ធិរបស់គណបក្ស

    សមាជិកថ្មីដែលបានចាកចេញពីអតីតគណបក្សនានារបស់ខ្លួនចំនួន៥១៨នាក់ បានស្ម័ក្រចិត្តចូលមករួមរស់ក្នុងមហាគ្រួសារនៃគណបក្សប្រជាជនកម្ពុជាមូលដ្ឋានស្រុក ត្បែងមានជ័យ ត្រូវបានគណបក្សប្រជាជនកម្ពុជាមូលដ្ឋានស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ប្រកាសបញ្ចូលជាសមាជិកថ្មី កាលពីព្រឹកថ្ងៃទី០២ កក្កដា ឆ្នាំ២០១៨កន្លងទៅនេះ ក្រោមអធិបតីភាពឯកឧត្តម មាស សុភា សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា នឹងជាប្រធានក្រុមការងារថ្នាក់ កណ្តាល ចុះជួយខេត្តព្រះវិហារ  ព្រមទាំងមានការចូលរួមពីសំណាក់ឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណបក្សប្រជាជនខេត្តព្រះវិហារ រួមនឹងឯកឧត្តម អស់លោកជាប្រធាន អនុប្រធាន ក្រុមការងារចុះជួយ ស្រុក ក្រុង ខេត្ត យ៉ាងច្រើនកុះករ ។ ក្នុងពិធីប្រកាសបញ្ចូលសមាជិកថ្មី លោក នុត សោភ័ណ្ឌ ប្រធានគណបក្សប្រជាជនកម្ពុជា មូលដ្ឋានស្រុកត្បែងមានជ័យ បានធ្វើរបាយកាណ៍ដោយគូសបញ្ជាក់ថាៈ ស្រុកត្បែងមានជ័យមាន ៤ឃុំ មានប្រជាជនរស់នៅសរុប ១០,៩៥៦នាក់ ស្រី ៥,៤៥៦នាក់ស្មើរនឹង ២៦២៦គ្រួសារ ។ លោកប្រធានគណបក្សស្រុកបញ្ជាក់ថាៈ នៅទូទាំងស្រុកត្បែងមានជ័យ មាន១៧សាខាបក្ស មាន៧៧អនុសាខាបក្ស មាន៤៥០ក្រុមបក្ស មានគ្រួសារបក្សចំនួន ១៩៤២គ្រួសារបក្ស  ។ …

  • អ្នកតំណាងរាស្ត្រមណ្ឌលព្រះវិហារ រួមនឹងគណៈអភិបាលខេត្ត បានប្រគល់វិញ្ញាប័នប័ត្រសំគាល់អចលនៈវត្ថុដល់ប្រជាពលរដ្ឋចំនួន៥០០គ្រួសារ ក្នុងភូមិចំនួនបី ក្នុងក្រុង និងខេត្តព្រះវិហារ

     ឯកឧត្តម មាស សុភា អ្នកតំណាងរាស្ត្រមណ្ឌលខេត្តព្រះវិហារ នឹងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានប្រជាពលរដ្ឋខេត្តព្រះវិហារ រួមនឹងឯកឧត្តម អ៊ុន ចាន់ដា គណៈអភិបាលខេត្តព្រះវិហារ ព្រមទាំងមានការចូលរួមពីក្រុមការងារនៃមន្ទីររៀបចំដែនដីនគរូបនីយ៍កម្ម សំណង់ នឹងសុរិយោដីខេត្ត បានអញ្ជើញចុះចែកនូវវិញ្ញាប័នប័ត្រសម្គាល់ម្ចាស់អចលនៈវត្ថុ ជូនដល់គ្រួសារប្រជាពលរដ្ឋចំនួន៥០០គ្រួសារ ក្នុងភូមិចំនួនបី គឺភូមិគោកបេង .ភូមិថ្មី.នឹងភូមិសំរោង សង្កាត់កំពង់ប្រណាក ក្រុង នឹងខេត្តព្រះវិហារ កាលពីរសៀលថ្ងៃទី០២ កក្កដា ឆ្នាំ២០១៨ ទៅតាមកម្មវិធីគោលនយោបាយចាស់សកម្មភាពថ្មីរបស់ប្រមុខរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ។ លោក ឯល សារ៉ូ អភិបាលក្រុងព្រះវិហារ និងលោក សំ សារឿន ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ នឹងសុរិយោដីខេត្តព្រះវិហារបានរាយការណ៍ថាៈ ដោយអនុវត្តតាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នឹងបទបញ្ជាផ្ទាល់របស់ឯកឧត្តម មាស សុភា ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តព្រះវិហារ និងឯកឧត្តមអភិបាលខេត្ត ក្នុងការអនុវត្តន៍នូវគោលនយោបាយចាស់សកម្មភាពថ្មីរបស់រាជរដ្ឋាភិបាល ដើម្បីចុះបញ្ជីរនិងផ្តល់វិញ្ញាប័នប័ត្រសំគាល់ម្ចាស់អចលនៈវត្ថុដល់ក្រុមគ្រួសារប្រជាពលរដ្ឋក្នុងមូលដ្ឋាននោះ ថ្ងៃនេះក្រុមការងារនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់នឹងសុរិយោដីខេត្ត ដោយបានកិច្ចសហការពីអាជ្ញាធរដែនដីក្រុង បានរៀបចំធ្វើពិធីប្រគល់វិញ្ញាប័នប័ត្រសំគាល់ម្ចាស់អចលនៈវត្ថុ( ប្លង់ដីកម្មសិទ្ធិ ) ជូនដល់ក្រុមគ្រួសារប្រជាពលរដ្ឋចំនួន ៥០០.គ្រួសារ…

  • ក្រុមកម្មករសំណង់ប្រមាណ៧០នាក់នៅក្រុងបាវិតអំពាវនាវរកបទអនតរគមន៍ពីសម្តេចតេជោហ៊ុនសែនរឿងមេការសំណង់ជនជាតិវៀតណាមគេចខ្លួនមិនបើកប្រាក់ថ្លៃឈ្នួលអោយជាង៤ខែស្មើរទឹកប្រាក់៣១៩៣៩ដុល្លា

    ស្វាយរៀង៖ក្រុមកម្មករនិងជាងសំណង់ប្រមាណ៧០នាក់នៅថ្ងៃទី២ខែកក្កដាឆ្នាំ២០១៨ម្សិលមិញនេះបានប្រមូលផ្តុំគ្នានៅកន្លែងធ្វើការស្ថិតនៅខាងក្រោយកាសុីណូថាយថិនក្នុងភូមិបាវិតកណ្កាលសង្កាត់បាវិតក្រុងបាវិតដើម្បីធ្វើការអំពាវនាវនិងរកបទអន្តរគមន៍ពីអាជ្ញាធរជាពិសេសសុំអោយសម្តេចតេជោហ៊ុនសែនជួយរកយុត្តិធម៌ខណះដែលមេការសំណង់របស់ពួកគេគេចខ្លួនបាត់មិនបើកប្រាក់អោយរយះពេលជាង៤ខែស្មើរនិងទឹកប្រាក់៣១៩៣៩ដុល្លា។ បើតាមក្រុមកម្មករដែលនាំគ្នាធ្វើកូដកម្មបានអោយដឹងថាការមកជួបជុំគ្នាធ្វើកូដកម្មគឺដើម្បីទាមទារអោយមេការសំណង់ជាជនជាតិវៀតណាមឈ្មោះហេងតាយនិងឈ្មោះនិតបើកប្រាក់កម្លាំងពលកម្មអោយ ពួកគេទាំងអស់គ្នា។ក្រុមកម្មករបានអោយដឹងទៀតថាកម្មករនិងជាងសំណង់បានមកធ្វើសំណង់ក្នុងការដ្ឋានរបស់ក្រុមហ៊ុនចិននៅភូមិបាវិតកណ្តាលនេះតាំងពីខែមីនាឆ្នាំ២០១៨រហូតដល់ចុងខែមិថុនាឆ្នាំ២០១៨នេះដោយខែដំបូងបើកប្រាក់អោយខ្លះតែចាប់តាំងពីចូលឆ្នាំខ្មែររហូតមកដល់ពេលនេះមិនទាន់បើកប្រាក់ពលកម្មអោយទេដោយមេការសំណង់រកលេសដោះសាររហូតថាថ្ងៃនេះថ្ងៃនោះហើយគេចខ្លួនបាត់ស្រម៉ោលតែម្តង។ ក្រុមកម្មករសំណង់បានបញ្ជាក់ថាអាគារដែលពួកគេធ្វើនេះជាប្រភេទអាគារបុគ្គលិក មាន៧អាគាស្នើ១៥០បន្ទប់ជារបស់ក្រុមហ៊ុនចិនហើយឈ្មោះហេងតាយដែលជាមេការសំណង់នេះជាអ្នកម៉ៅការបន្តពីថៅកែចិនតែភាគីខាងចិនគេថាបើកប្រាក់អោយអស់ហើយមិនតែខកខាននោះទេ។ ពាក់ពន្ធ័និងករណីនេះដែរអាជ្ញាធរក្រុងបាវិតបានចុះមកសួរនាំដែរកាលពីម្សិលមិញហើយបានអោយក្រុមកម្មករសំណង់ត្រូវដាក់ពាក្យប្តឹងទៅអាជ្ញាធរនិងសមត្ថកិច្ចដើម្បីអោយគេរកវិធីដោះស្រាយនិងតាមរកមុខមេការសំណង់ដែលមិនបើកប្រាក់អោយកម្មករនេះមកដោះស្រាយនិងចាត់ការតាមនិតិវិធីច្បាប់។សូមបញ្ជាក់ថាកម្មករសំណង់ទាំង៧០នាក់នេះអ្នកខ្លះរស់នៅខេត្តស្វាយរៀងនិងអ្នកខ្លះទៀតនៅខេត្តកំពង់ចាម បាត់ដំបងឥឡូវកំពុងជួបការលំបាកអត់មានលុយធ្វើដំណើរទៅស្រុកកំណើតនិងគ្មានលុយទិញអាហារហូបចុកជាដើម។ពាក់ពន្ធ័និងករណីនេះដែរតំណាងក្រុមហ៊ុនដែលចុះមកសម្របសម្រួលជាមួយអាជ្ញាធរបានអះអាងថានិងទទួលយកកម្មករដែលមេការរត់ចោលអោយមកធ្វើការបន្តតែត្រូវចុះកិច្ចសន្យាអោយត្រឹមត្រូវដើម្បីជៀសវាងការចាញ់បោកគេទៀត។    

  • ខេត្តបាត់ដំបង បានដុតបំផ្លាញនូវសារធាតុថ្នាំញៀន សរុបប្រមាណជិត១០គក្រ. នៅក្នុងឱកាសប្រារព្វទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿញៀន ២៦មិថុនា ២០១៨

      អាជ្ញាធរ នៃរដ្ឋបាលខេត្តបាត់ដំបង បានអំពាវនាវដល់អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវបញ្ជ្រាបដល់សាធារណៈជនទូទៅអោយកាន់តែមានការយល់ដឹងបន្ថែមទៀតអំពីគ្រោះថ្នាក់ និងផលអវិជ្ជមាន ដែលកើតចេញអំពីគ្រឿងញៀន ដើម្បីសំដៅកាត់បន្ថយបទល្មើសគ្រឿងញៀនការពារ និងលើកកម្ពស់ នូវសុខុមាលភាពសង្គម តាមរយៈការអប់រំឲ្យចំគោលដៅនៃមុខសញ្ញាគ្រោះថ្នាក់ និងភាពងាយរងគ្រោះ។       ការថ្លែងអំពាវនាវ របស់ ឯ.ឧ ហឿង សុគន្ធ អភិបាលរងខេត្ត និងជាតំណាង ឯឧ ងួន រតនៈ អភិបាលខេត្តបាត់ដំបង គឺនៅក្នុងឱកាសប្រារព្វទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ២៦មិថ នា២០១៨  ក្រោមពាក្យស្លោក៖ ” ចូលរួមទាំងអស់គ្នាដើម្បីជីវិត … និងសហគមន័យើងគ្មានគ្រឿងញៀន ” ដែលបានធ្វើឡើងនៅមុខបរិវេណសាលាខេត្តបាត់ដំបង កាលពីព្រឹក ថ្ងៃទី០២ ខែកក្កដា ២០១៨ នេះ។       នៅក្នុងរបាយការណ៍របស់សមត្ថកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងសាលក្រមរបស់សាលាដំបូងខេត្ត ក្នុងនោះ៖ ប្រភេទសារធាតុគ្រឿងញៀន និងថ្នាំញៀនគ្រប់ប្រភេទ ដែលនឹងត្រូវដុតបំផ្លាញចោល សរុបប្រមាណជាង ៩គ.ក្រ។ ក្នុងនោះថ្នាំញៀនប្រភេទ មេតំហ្វេតាមីន (wy)ចំនួន២៤.៣២៣គ្រាប់ទម្ងន់ស្មើ២.១៨៩ក្រា ម។ប្រភេទមេតំហ្វេតាមីន(Ice)ទម្ងន់ជាង៦.៨៩១ក្រាម។…

  • កម្ពុជាទទួលបានប្រាក់ចំណូលជាង៦០លានដុល្លារអាមេរិកពីការលក់សំបុត្រ ចូលទស្សនារមណីយដ្ឋានអង្គរនៅក្នុងឆមាសទី១ ឆ្នាំ២០១៨នេះ

    សៀមរាប៖ យោងតាមសេចក្តីប្រកាសព័ត៌មានផ្លូវការរបស់គ្រឹះស្ថានអង្គរបាន បព្ជាក់ថា នៅក្នុងឆមាសទី១ ឆ្នាំ២០១៨នេះ កម្ពុជាទទួលបានប្រាក់ចំណូល ប្រមាណជាង៦០លានដុល្លារអាមេរិក ពីការលក់បណ្ណជូនភ្ញៀវទេសចរ ចូលទស្សនា រមណីយដ្ឋានអង្គរ ។ សេចក្តីប្រកាសព័ត៌មានស្តីពីស្ថិតិភ្ញៀវទេចរបរទេសទិញបណ្ណ និងចំណូលដែល ទទួលបានពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរប្រចាំខែមិថុនា និងរយៈ ពេល៦ខែ ឆ្នាំ២០១៨ បានអោយដឹងថា ចាប់ពីខែមករា ដល់ខែមិថុនា ឆ្នាំ២០១៨នេះ មានភ្ញៀវទេសចរប្រមាណ១,៣៥៦,៩៦១នាក់បានទិញបណ្ណចូលទៅទស្សនារមណីយដ្ឋានអង្គ ដែលមានការកើនឡើងប្រមាណ១០ភាគរយ ដោយទទួលបានចំណូល ៦១,៤៧២,៣៤៧ដុល្លារអាមេរិក កើនឡើង១៧.៨៤ភាគរយ បើប្រៀបធៀបទៅនឹង រយៈពេលដូចគ្នាឆ្នាំ២០១៧ ។ សេចក្តីប្រកាសព័ត៌មានខាងលើនេះ បានបញ្ជាក់ទៀតថា សរុបចំណូលដែលត្រូវ បានឧបត្ថម្ភមូលនិធិមន្ទីរពេទ្យគន្ធបុប្ផារយៈពេល៦ខែកន្លងមកនេះ មានចំនួនសរុប ២,៧១៣,៩២២លានដុល្លារអាមេរិក ៕  

  • ផ្សារណាត់បន្លែសុវត្ថិភាព និងលផិតផលសុវត្ថិភាព នៃគម្រោងជំរុញផលិតកម្មស្បៀង (BFP) នឹងត្រូវរៀបចំឡើងនៅខេត្តកណ្តាលរយៈពេល២ថ្ងៃ គឺថ្ងៃទី ០៥-០៦ ខែកក្កដា ឆ្នាំ២០១៨នេះ

  • ប្រទេសជាតិមានសន្តិភាព គឺបានផ្តល់នូវការងារ និងគ្រួសារមានជីវភាពធូរធារ

    ខេត្តកណ្តាល ៖   ប្រធានចលនាយុវជនស្រុកខ្សាច់កណ្តាល អំពាវនាវឲ្យប្រជាពលរដ្ឋចូលរួមថែរក្សាសន្តិភាពទាំងអស់គ្នា ព្រោះប្រទេស ជាតិមានសន្តិភាព គឺបានផ្តល់នូវការងារជាច្រើន ពិសេសស្រ្តីបម្រើការងារនៅក្នុងវិស័យវាយនភណ្ឌ ទទួលបានចំណូល កាន់តែខ្ពស់ និងធ្វើឲ្យគ្រួសារមានជីវភាពធូរធារ ។   ឯកឧត្តម ជាប ដាវុធ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានចលនាយុវជន ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល បានលើកឡើងនៅក្នុងពិធីជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងសមាជិក សមាជិការបក្សឃុំសន្លុង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៨ ថា សុខសន្តិភាពមានសារៈ សំខាន់ណាស់សម្រាប់ប្រទេសនៅក្នុងពិភពលោក និងជាបំណងប្រាថ្នារបស់មនុស្សគ្រប់ៗរូប ព្រោះប្រទេសដែលមាន សន្តិភាព គឺបានផ្តល់អត្ថប្រយោជន៍ជាច្រើនដូចជា ការផ្តល់សិទ្ធរស់នៅ សេរីភាព អំណាច និងការស្វែងរកចំណូលបាន ដោយខ្លួនឯង ជាពិសេសការចូលរួមអភិវឌ្ឍន៍ជាមួយសង្គមជាតិទាំងអស់គ្នា ។   ឯកឧត្តម ប្រធាន បានបន្តថា ពាក់ព័ន្ធនឹងការអភិឌ្ឍន៍នេះ បច្ចុប្បន្នវិស័យវាយនភណ្ឌកាត់ដេរ និងស្បែកជើង ជាវិស័យមួយកំពុងរីកចម្រើនយ៉ាងខ្លាំង គឺបានជម្រុញឲ្យស្រ្តីទទួលបានការងារជាច្រើន និងអាចកាន់កាប់សេដ្ឋកិច្ចដោយខ្លួន ឯងបាន ព្រោះកម្មករ-កម្មការិនីនៅក្នុងវិស័យនេះ…

  • សម្តេចតេជោ ហ៊ុន សែន ថ្លែងក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ស្ពានអាកាស ផ្សារដីហ៊ុយតម្លៃ ១៧លានដុល្លារ

  • ក្រុមជួយសង្គ្រោះរកឃើញមនុស្សបាត់ខ្លួនទាំង១៣នាក់ ដែលបាត់ខ្លួនដោយអាថ៌កំបាំងនៅក្នុងរូងភ្នំ ថាំលួង ហើយ

    ថៃ៖ នៅទីបំផុតមនុស្សទាំង១៣នាក់ ដែលជាប់ក្នុងរូងភ្នំថាំលួង ត្រូវបានបង្ហាញតាមបណ្តាញសង្គម និងប្រព័ន្ធផ្សព្វផ្សាយ ដែលបានពីក្រុមអ្នកជួយសង្រ្គោះ ប្រទះឃើញដំបូងគេ ។ សារព័ត៌មានផ្លូវការរបស់រដ្ឋថៃបានចេញផ្សាយ ដោយក្នុងនោះ ក្មេងៗទាំង១២នាក់ និងគ្រូបង្វឹកបាល់ទាត់ម្នាក់ ត្រូវបានក្រុមសង្គ្រោះរកឃើញហើយ នៅម៉ោងប្រមាណ១០៖២៥នាទីយប់ ដោយពួកគេ នៅមានជីវិតទាំងអស់ ប៉ុន្តែស្ថិតនៅក្នុងស្ថានភាព ហេវហត់បំផុត ស្ទើរតែបើកភ្នែកមិនរួចទៅឡើយ។ ពេលនេះក្រុមសង្គ្រោះកំពុងតែស្វែងរកកន្លែងមួយ ដែលមានសុវត្ថិភាព ពីទឹកជំនន់ ក្នុងរូងភ្នំ ដើម្បីរៀបចំជាកន្លែងស្នាក់បណ្តោះអាសន្នរបស់ជនរងគ្រោះ ទាំង១៣នាក់។ ទោះបីជាបែបនេះក្តី ដំណាក់កាលសំខាន់បន្ទាប់ គឺការយកពួកគេចាកចេញពីរូងភ្នំមកវិញ ព្រោះតែស្ថានភាពក្នុងនោះមានភាពលំបាកខ្លាំង ដោយសារ ចម្ងាយដ៏ឆ្ងាយ ហើយចំណុចខ្លះ គឺក្រុមជំនាញសង្គ្រោះបានអះអាងថា ពួកគេត្រូវមុជ កាត់ភក់ថែមទៀតផង ទើបអាចត្បុលទៅដល់កន្លែងដែល អ្នកទាំង ១៣នាក់ ជាប់ខ្លួន ដែលមានរយៈពេល០៩ថ្ងៃមកហើយនេះ ៕