Category: ព័ត៌មាន

  • ប្រមុខដឹកនំាអាល្លឺម៉ង់ព្រមានថា ការដំឡើងពន្ធរថយន្ដរបស់សហរដ្ឋអាម៉េរិក គឺជាការចាប់ផ្ដើមសង្រ្គាមពាណិជ្ជកម្ម

    អាល្លឺម៉ង់៖ ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ បានព្រមានថា ប្រទេសលោកនឹងធ្វើការដំឡើងពន្ធ២០ភាគរយលើការនាំចូលរថយន្ដអឺរ៉ុប មកកាន់សហរដ្ឋអាម៉េរិក បើសិនជាសហភាពអឺរ៉ុបមិនព្រមដកចេញរបាំងពាណិជ្ជកម្មរបស់ខ្លួនទេនោះ។ ឆ្លើយតបទៅនឹងការព្រមានរបស់មេដឹកនំាសហរដ្ឋអាម៉េរិកខាងលើនេះ នាអំឡុងពេលថ្លែងសុន្ទរកថាទៅកាន់ក្រុមអ្នកតំណាងរាស្ត្រអាល្លឺម៉ង់ក្នុងថ្ងៃពុធ សប្តាហ៍នេះ អធិការបតីអាល្លឺម៉ង់ លោកស្រី អាន់ជែលឡា មឺគែល បានព្រមានរដ្ឋបាលលោក ដូណាល់ ត្រាំ ថា គម្រោងដំឡើងពន្ធលើការនាំចូលរថយន្ដពីអឺរ៉ុបនោះ ទំនងជាអាចក្លាយជាចំណុចចាប់ផ្ដើមសង្រ្គាមពាណិជ្ជកម្ម ដែលនឹងបង្កវិបាកយ៉ាងធ្ងន់ដល់ សេដ្ឋកិច្ច ។ អធិការបតីអាល្លឺម៉ង់រូបនេះ បានគូសបញ្ជាក់ថា បច្ចុប្បន្នយើងមានពន្ធលើអាលុយមីញ៉ូម និងដែកថែប ហើយយើងមានកិច្ចពិភាក្សាមួយកាន់តែមានសភាពធ្ងន់ទៅៗ ដែលកំពុងឆ្ពោះទៅរកជម្លោះពាណិជ្ជកម្ម។ ប៉ុន្តែលោកស្រីមិនចង់ប្រើពាក្យ បែបនេះនៅពេលអនាគតទេ ត្បិតវាពិតជាតម្លៃណាស់ សម្រាប់កិច្ចខិតខំប្រឹងប្រែងបញ្ជៀសមិនឲ្យជម្លោះនេះក្លាយជាសង្រ្គាមពាណិជ្ជកម្ម៕

  • កម្មករជាង៥០នាក់រងរបួស ក្នុងគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់រថយន្តនៅខេត្តកណ្ដាល

    ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ក្រឡាប់រថយន្តដឹកកម្មករ កើតឡើងនៅម៉ោង៦និង២០នាទីព្រឹកថ្ងៃទី៥កក្កដានេះ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៣ ចន្លោះគីឡូម៉ែត្រលេខ ៣៥-៣៦ ស្ថិតនៅភូមិកំណត់ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។  យោងតាមប្រភពព័ត៌មានពីបេឡាជាតិសន្ដិសុខសង្គម នៃក្រសួងការងារបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បណ្តាលមកពីម្ចាស់រថយន្តដឹកកម្មករវ៉ាជែងរថយន្តផ្សេងដែលបើកបរនៅខាងមុខ ហើយបានទាញចង្កូតខ្លាំងពេក ក៏បានបណ្តាលឱ្យរថយន្តក្រឡាប់តែម្តង។ ក្នុងហេតុការណ៍នេះ បណ្ដាលឱ្យកម្មករ៥១នាក់រងរបួស (ក្នុងនោះរងរបួសធ្ងន់ចំនួន១៧នាក់ និងស្រាលចំនួន៣៤ នាក់) ក្នុងចំណោមចំនួនកម្មករនិយោជិតដែលជិះលើឡានជិត៦០នាក់។ ក្រោយហេតុការណ៍ មន្ត្រី និងបុគ្គលិកបេឡាជាតិរបបសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សាខាខណ្ឌដង្កោ បានសហការជាមួយសមត្ថកិច្ចមូលដ្ឋាន បានចុះទៅសម្របសម្រួល និងបញ្ជូនជនរងគ្រោះទៅពិនិត្យ និងព្យាបាលនៅតាមមន្ទីរពេទ្យ និងមូលដ្ឋានសុខាភិបាល។ ក្នុងនោះជនរងគ្រោះត្រូវបានបញ្ជូនទៅព្យាបាលនៅ មណ្ឌលសុខភាព ត្រាំខ្នារចំនួន ២៩នាក់ មន្ទីរពេទ្យព្រះកុសុមៈចំនួន២១នាក់ និងបន្ទប់ពិគ្រោះ និងព្យាបាលជំងឺមូលមិត្តដើមរការចំនួន១នាក់។ រាល់ថ្លៃសេវាដឹកជញ្ជូនជនរងគ្រោះ ថ្លៃសេវាពិនិត្យ និងព្យាបាលរហូតដល់ជាសះស្បើយ ជាបន្ទុកទាំងស្រុងរបស់បេឡាជាតិរបបសន្តិសុខសង្គម។ បេឡាជាតិរបបសន្តិសុខសង្គម បានក្រើនរំលឹកដល់ អ្នកបើកបរយានយន្តដឹកកម្មករទាំងអស់ សូមប្រុងប្រយ័ត្នឱ្យបានខ្ពស់ និងបានត្រួតពិនិត្យយានយន្តរបស់ខ្លួនឱ្យបានជាប្រចាំ ព្រមទាំងគោរពច្បាប់ចរាចរណ៍ឲ្យខ្ជាប់ខ្ជួន ដើម្បីបង្កាគ្រោះថ្នាក់នានា៕

  • ចំនួនមនុស្សស្លាប់កើនដល់៣៤ និងសង្គ្រោះបាន១៥៥នាក់ ក្រោយហេតុការណ៍លិចសាឡង់មួយគ្រឿងនៅក្នុងប្រទេសឥណ្ឌូណេស៊ី

    ឥណ្ឌូណេស៊ី៖ ក្រុមអ្នកជួយសង្គ្រោះម្នាក់បាននិយាយថា ពួកគេបានរកឃើញសាកសពមនុស្សចំនួន៣៤នាក់ និងជួយសង្គ្រោះបាន១៥៥នាក់ បន្ទាប់ពីកើតមានហេតុការណ៍លិចសាឡាងដឹកអ្នកដំណើរមួយគ្រឿងនៅដែនទឹកភាគកណ្តាលប្រទេសឥណ្ឌូណេស៊ី ។ អ្នកនាំពាក្យមកពីការិយាល័យជួយសង្គ្រោះជាតិម៉ាស៊ូឌី បាននិយាយថា បេសកកម្មនៃការរុករកនឹងមិនឈប់នោះទេ ដោយនៅតែបន្តធ្វើដដែល តាមដែលអាចធ្វើទៅបាន ដើម្បីការស្វែងរកក្រុមជនរងគ្រោះដែលកំពុងបាត់ខ្លួន។ ដោយឡែកបើតាមទីភ្នាក់ងារ គ្រប់គ្រងគ្រោះមហន្តរាយជាតិ ឥណ្ឌូណេស៊ីសរុបចំនួនមនុស្ស ដែលនៅលើសាឡង់ដឹ អ្នកដំណើរមួយគ្រឿងនោះ មានចំនួនមនុស្សសរុប១៨៩នាក់។ ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយជាតិឥណ្ឌូណេស៊ី បានបញ្ជាក់ដែរថា សាឡង់ដឹកអ្នកដំណើរដែលមានឈ្មោះ KMP Lestari Maju (ខេអឹមភី ឡេសស្តារី ម៉ាជូ) បានជួបគ្រោះ ថ្នាក់លិចនៅឯដែនទឹកនៃកោះ សេឡេយ៉ា នៅវេលាម៉ោង២និង៣០នាទីល្ងាច (ម៉ោងក្នុង តំបន់) ស្ថិតនៅដែនទឹកក្នុងខេត្ត South Sulawesi (ស៊ោ ស៊ូឡាវេស៊ី) កាលពីថ្ងៃ អង្គារ៍ សប្តាហ៍នេះ ក្រោយពេលដែលទើបតែចាកចេញពីកំពង់ផែបានចម្ងាយប្រមាណ៣០០ម៉ែត្រប៉ុណ្ណោះ ។ ស្របពេលជាមួយគ្នានោះដែរ មិនទាន់មានរបាយការណ៍បញ្ជាក់អំពីមូលហេតុនៃការលិចសាឡង់នេះឡើយ ដោយគ្រាន់ករណីបែបនេះ មិនមែនទើបកើតឡើងជាលើក ទីមួយនោះទេ នៅក្នុងប្រទេសឥណ្ឌូនេស៊ីសម្រាប់ឆ្នាំ២០១៨នេះ ។ មូលហេតុនៃសោកនាដកម្មបែបនេះ ភាគច្រើនគឺបណ្ដាលមកពីការដឹកលើសចំណុះ…

  • មនុស្សស្លាប់១៥នាក់ ដោយសារការវាយប្រហារពីរលកកម្តៅជាង៤០អង្សាសេ នៅភាគខាងត្បូងប្រទេសកាណាដា

    កាណាដា៖ ប្រព័ន្ធផ្សព្វផ្សាយកាណាដាបានរាយការណ៍ថា ហេតុការណ៍កើនឡើងកម្តៅខុសពីធម្មតារហូតដល់៤០អង្សាសេ នៅឯតំបន់ភាគកណ្ដាល និងភាគ កណ្ដាលប្រទេសកាណាដាចាប់តាំងចុងសប្ដាហ៍មុនមក បានបណ្តាលឲ្យមនុស្សសរុប១៥នាក់ហើយ បានបាត់បង់ជីវិត ។ ប្រភពដដែលបានឲ្យដឹងទៀតថា ជនរងគ្រោះដែលបានស្លាប់ទំាងអស់នេះ គឺនៅក្នុងទីក្រុងម៉ុងត្រេអាល់ ជាទីដែលសីតុណ្ហភាពកើនដល់៤០អង្សាសេនៅថ្ងៃ ពុធសប្ដាហ៍នេះ ខណៈរលកកម្ដៅត្រូវបានគេរំពឹងថា នឹងអូសបន្លាយរហូតដល់ថ្ងៃសុក្រ សប្តាហ៍នេះ (ម៉ោងក្នុងតំបន់)។ ដោយឡែកនៅក្នុងខេត្តអនតារីយ៉ូ ស្ថិតនៅភាគ ខាងត្បូងប្រទេសក៏កំពុងរងការវាយប្រហារដោយរលកកម្ដៅផងដែរ ស្របពេលនៅក្នុងទីក្រុងអ៊ុតតាវ៉ា សីតុណ្ហភាពកើនដល់៤៧អង្សាសេនៅក្នុងថ្ងៃពុធ សប្តាហ៍នេះ ដែលជាកម្រិតសីតុណ្ហភាពខ្ពស់ជាប់កំណត់ត្រាថី្មមួយ សម្រាប់រដ្ឋធានីរបស់កាណាដាមួយនេះ ។ ស្ថិតក្នុងគោលបំណងឆ្លើយតប ក៏ដូចជាទប់ទល់នឹងរលកកម្ដៅដ៏អាក្រក់ខាងលើនេះ ក្រុមអាជ្ញាធរកាណាដាបានធ្វើការអំពាវនាវឲ្យប្រជាជនរបស់ខ្លួន ត្រូវ បង្កើនការប្រុងប្រយ័ត្នខ្ពស់ទាំងនៅក្នុងលំនៅដ្ឋាន និងនៅពេលចេញទៅខាងក្រៅ ៕

  • ព្រះមហាក្សត្រថៃជំរុញពន្លឿនប្រតិបត្តិការជួយសង្គ្រោះមនុស្សទំាង១៣នាក់ចេញពីរូងភ្នំថំាលួង

    ថៃ៖ រហូតមកទល់ពេលនេះ ក្រុមជួយសង្គ្រោះបាននឹងកំពុងខិតខំព្យាយាមយ៉ាងដុតដៃ ដុតជើង ដើម្បីជម្លៀសខ្លួនក្មេងៗទំាង១២នាក់ ព្រមទំាងគ្រួបង្វឹកបាល់ទាត់របស់ ពួកគេម្នាក់ទៀតចេញពីរូងភ្នំថាំលួង។ ក្រុមអ្នកមុជទឹកក៏កំពុងជំរុញបន្ទាន់នួវការបណ្តុះបណ្តាលពួកគេវិធីសាស្រ្តក្នុងការហែល និងមុជទឹក ដូច្នេះពួកគេអាចនឹងធ្វើ ដំណើរចេញពីរូងភ្នំដែលជន់លិចដោយជំនន់ទឹកភ្លៀងនេះ និងជាកន្លែងដែលពួកគេត្រូវបានជាប់នៅក្នុងនោះអស់រយៈពេល១១ថ្ងៃមកនេះ ។ ស្របពេលជាមួយគ្នានោះដែរ ព្រះមហាក្សត្រថៃ តាមរយៈឧបនាយករដ្ឋមន្រ្តីថៃ លោក ប្រាវីត វង់ស៊ូវ៉ុន បានធ្វើការជំរុញក្រុមជួយសង្គ្រោះពន្លឿនការរំដោះខ្លួន អ្នកទាំង១៣ ឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ ដោយឡែកនាយករដ្ឋមន្រ្តីថៃលោក ប្រាយុទ្ធ ចាន់អូចា បានលើកឡើងថា រូងភ្នំថាំលួង ជាទីដែលក្រុមអ្នកជួយ សង្រ្គោះថៃ និងអន្តរជាតិកំពុងដុតដៃ ដុតជើងយកក្មេងៗទំាង១២នាក់ និងគ្រូបង្វឹកបាល់ទាត់របស់ពួកគេម្នាក់ទៀតចេញ មកខាងក្រៅ អាចនឹងក្លាយជា គោលដៅទេសចរណ៍ដ៏ល្បីល្បាញទាំងនៅក្នុងស្រុក និងពិភពលោក ហើយវាក៏អាចនឹងក្លាយជាតំបន់ទេសចរណ៍ដ៏សំខាន់ផងដែររបស់ប្រទេសថៃ ហើយថា ដូច្នេះយើងត្រូវតែចាត់វិធានការធានាសុវត្ថិភាព ឲ្យស្របទៅតាមសកម្មភាពទេសចរណ៍ ។ សូមរំលឹកថា ក្មេងៗទាំង១២នាក់ និងគ្រូបង្វឹកបាល់ទាត់របស់ខ្លួនម្នាក់ ត្រូវបានក្រុមអ្នកខាងមុជទឹកមកពីអង់គ្លេសចំនួនពីរនាក់រកឃើញថា នៅមានជីវិតនៅឡើយ កាល ពីថ្ងៃ ច័ន្ទ នៅម៉ោងប្រមាណ១០និង២៥នាទីយប់ ដោយស្ថិតនៅចម្ងាយប្រហែល៤គីឡូម៉ែត្រពីមាត់រូងភ្នំ ។ ប៉ុន្តែក្រុមជំនាញថៃ…

  • វគ្គបណ្តុះបណ្តាលស្តីពីគម្រោងគ្រប់គ្រង និងបញ្ចូលទិន្នន័យទីតាំងសំណង់លំនៅឋាននៅលើផែនទី

    លោក លឹម ចាន់សុភី ប្រធានមន្ទីររៀបចំដែនដីនគរូនីយកម្ម សំណង់ និងសុរិយោដីខេត្តកណ្តាល បានថ្លែងថា ការបង្កើតលំនៅឋាន គឺមានចក្ខុវិស័យ និងជាគោលបំណងដែលមានគោលដៅច្បាស់លាស់ នៃនយោបាយរបស់រាជរដ្ឋាភិបាលដែលតម្រូវឲ្យថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិចូលរួមអនុវត្តសម្រាប់ការងារ លំនៅឋាននេះ។ លោកប្រធានមន្ទីរថ្លែងដូចនេះនៅក្នុងឱកាសដែលមន្ទីរបានធ្វើការបើកវគ្គបណ្តុះបណ្តាលស្តីពីគម្រោងគ្រប់គ្រង និងបញ្ចូលទិន្នន័យ ទីតាំងសំណង់លំនៅឋាននៅលើផែនទី ដែលមានក្រុមការងារការិយាល័យលំនៅឋាន និងភូមិបាលទាំង ១១ក្រុង-ស្រុក និងមន្ត្រីជាង ៣០នាក់បានចូលរួមនាថ្ងៃទី ៥ ខែ កក្កដា ឆ្នាំ ២០១៨។ លោកបានបន្តទៀតថា វគ្គបណ្តុះបណ្តាលនេះជាការកសាងនាវានុវត្តន៏មួយស្របពេលវេលាចំពោះបរិបទនៃការរីកចម្រើនដែលកំពុងផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ទាំងក្នុងទិដ្ឋភាពសេដ្ឋកិច្ច ក៏ដូចជាការអភិវឌ្ឍយ៉ាងលឿននៃបច្ចេកវិទ្យា។ ដូច្នេះមន្ទីរតម្រូវឲ្យមានការគ្រប់គ្រងមួយងាយស្រួលតាមរយៈប្រព័ន្ធ ឌីជីថល ហើយការគ្រប់គ្រងតាមរយៈបច្ចេកវិទ្យានេះ មិនត្រឹមតែការងារលំនៅឋានប៉ុណ្ណោះទេ។ ដោយយោងតាមអនុសាសន៏របស់ឯកឧត្តម ទេសរដ្ឋមន្រ្តីចំពោះការស្នើសុំ សម្រាប់ការគ្រប់គ្រងទិន្នន័យនៅក្នុងតំបន់ទីប្រជុំជនគឺជាការងារចាំបាច់បំផុត។ ដូច្នេះថ្នាក់ក្រោមជាតិត្រូវធ្វើការក្តោបឲ្យបាននូវទិន្នន័យច្បាស់លាស់ក្នុង តំបន់នីមួយៗដូចជាការសាងសង់សំណង់គ្រប់ប្រភេទទាំងមានច្បាប់ ឫអត់ច្បាប់ និងការគ្រប់គ្រងចំពោះទីតាំងដីឯកជន របស់រដ្ឋ និងដីសាធារណៈ។ វគ្គបណ្តុះបណ្តាលនេះជាផ្នែកមួយនៃមូលដ្ឋានគ្រឹះចំពោះការប្រើប្រាស់ម៉ាស៊ីនGPS រួមជាមួយការបញ្ចូលទិន្នន័យពីម៉ាស៊ីន GPS ទៅក្នុងកុំព្យូទ័រដែលអាចរក្សា ទុកជាទិន្នន័យឌីជីថល សម្រាប់ប្រើប្រាស់នៅក្នុងការិយាល័យ ដ ន ស ស នីមួយៗ…

  • សម្តេចប្រធានព្រឹទ្ធសភា អញ្ជើញកាត់ឫសសីមាព្រះវិហារ នៅវត្តព្រៃក្តួច ស្ថិតក្នុងឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ

    តាកែវ ៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារ និងសម្ពោធសមិទ្ធផលនានា នៅវត្តព្រៃក្តួច ស្ថិតក្នុងឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ នាព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៨ ។ ពិធីបុណ្យនេះ មានការអញ្ជើញចូលរួមពីសមាជិក សមាជិកាព្រឹទ្ធសភា ថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា អាជ្ញាធរខេត្ត កងកម្លាំងមានសមត្ថកិច្ច លោកគ្រូ អ្នកគ្រូ សិក្សានុសិស្ស ព្រមទាំងប្រជាពលរដ្ឋ និងពុទ្ធបរិស័ទចំណុះជើងវត្តផងដែរ ។ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា បានគូសបញ្ជាក់ថា ពិធីបុណ្យបញ្ចុះខណ្ឌសីមា ក្នុងពេលនេះ គឺស្របពេលដែលព្រះរាជាណាចក្រកម្ពុជា មានសន្តិភាព ស្ថិរភាពសន្តិសុខ សណ្តាប់ធ្នាប់សង្គម  ប្រជាជនសប្បាយរីករាយ និងមានមោទកភាពចំពោះការរីកចម្រើនរបស់ប្រទេសជាតិលើគ្រប់វិស័យទាំងផ្នែកអណាចក្រ និងពុទ្ធចក្រ ហើយប្រជាជនយើងបាននឹងកំពុងរីករាយសារទរចំពោះសមិទ្ធផលសង្គម និងជីវភាពកាន់តែល្អប្រសើរ ដោយមានការដឹកនាំដ៏ត្រឹមត្រូវនៃរាជរដ្ឋាភិបាលកម្ពុជា ។ សម្តេចប្រធានព្រឹទ្ធសភា បានមានប្រសាសន៍បន្តថា ការកាត់ឫសសីមាព្រះវិហារ និងសម្ពោធសមិទ្ធផលនានា នាឱកាសនេះ គឺជាគុណប្រយោជន៍បម្រើដល់វិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ និងជាចំណងដៃដ៏ថ្លៃថ្លាសម្រាប់ព្រះសង្ឃ ដែលគង់នៅក្នុងវត្តព្រៃក្តួច…

  • គណៈប្រតិភូអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ចូលរួមសន្និបាតប្រចាំឆ្នាំលើកទី១៣២ របស់អង្គការគយពិភពលោក

    គណៈប្រតិភូអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដឹកនាំដោយ ឯកឧត្តមបណ្ឌិត គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានអញ្ជើញចូលរួមសន្និបាតប្រចាំឆ្នាំលើកទី១៣២ របស់អង្គការគយពិភពលោក  ចាប់ពីថ្ងៃទី ២៨ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៨ នៅទីក្រុងព្រុចសែល ប្រទេសបែលហ្សិក ។ សន្និបាតនេះ ដឹកនាំដោយ លោក Enrique Canon អគ្គនាយកគយនៃរដ្ឋបាល គយប្រទេសអ៊ុយរ៉ាហ្គាយ ដោយមានការចូលរួមពីសំណាក់អគ្គនាយកគយ និងគណៈប្រតិភូគយនៃបណ្តាប្រទេសជាសមាជិកចំនួន១៧២ តំណាងវិស័យឯកជន និងអ្នកសង្កេតការណ៍ អន្តរជាតិសំខាន់ផ្សេងៗជាច្រើនទៀត។ អង្គសន្និបាតបានពិភាក្សាផ្តោតលើប្រធានបទគន្លឹះមួយចំនួនរួមមាន៖ ១.កិច្ចសម្រួលពាណិជ្ជកម្ម ដែលផ្តោតការអនុវត្តកិច្ចព្រមព្រៀងសម្រួលពាណិជ្ជកម្មរបស់អង្គការពាណិជ្ជកម្មពិភពលោក ២.ពាណិជ្ជកម្មតាមអេឡិចត្រូនិច និងការប្រឈមរបស់រដ្ឋបាលគយ  ៣.ការទប់ស្កាត់ប្រឆាំងហិរញ្ញប្បទានខុសច្បាប់៤.សហប្រតិបត្តិការរវាងគយ និងប៉ូលិសក្នុងការទប់ស្កាត់បទល្មើសឆ្លងដែន  និង៥.ការកសាងធនធានមនុស្ស អភិវឌ្ឍស្ថាប័ន និងអភិបាលកិច្ច ទន្ទឹមនេះ អង្គសន្និបាតក៏បានស្តាប់របាយការណ៍ និងពិភាក្សាលើការងារបច្ចេកទេសគយ ដូចជា វិធានដើមកំណើតទំនិញ ការកំណត់តម្លៃគិតពន្ធគយ និងការចាត់ថ្នាក់ទំនិញ អនុលោមភាពនិងកិច្ចសម្រួលពាណិជ្ជកម្ម និងការកសាងសមត្ថភាព។ នៅក្នុងចំណោមឧបករណ៍សំខាន់ៗរបស់ WCO អង្គសន្និបាតក៏បានអនុម័តិក្របខណ្ឌស្តង់ដារ ស្តីពីកាធ្វើពាណិជ្ជកម្មអេឡិចត្រូនិចឆ្លងកាត់ព្រំដែន…

  • ប្រទេសជាតិមានការអភិវឌ្ឍរីកចម្រើនមកដល់បច្ចុប្បន្ន គឺដោយសារតែគណបក្សប្រជាជនកម្ពុជា

    ខេត្តកណ្តាល ៖ ឯកឧត្តម ជាប ដាវុធ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជានិងប្រធានចលនាយុវជនស្រុកខ្សាច់កណ្តាល បានលើកឡើងថា នៅក្នុងរយៈពេលជិត៤០កន្លងមកនេះ មានតែគណបក្សប្រជាជនកម្ពុជាមួយប៉ុណ្ណោះ ដែលបានកសាង ស្តា និងអភិវឌ្ឍន៍ប្រទេសជាតិ ឱ្យមានការរីកចម្រើនរហូតមកដល់ពេលបច្ចុប្បន្ន ដោយមិនដែលដើរសន្យា និងការភូតភរកុហកដូចគណបក្សដទៃទៀតនោះឡើយ ។ ឯកឧត្តមបានលើកឡើងនៅក្នុងពិធីជួបជុំសិស្ស និស្សិត កម្មករ អាជីករ និងកសិករ ឃុំព្រែកអំពិល ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតរបស់ គ.ជ.ប និងត្រៀមខ្លួនបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៨ នេះថា ក្រោមការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្នុងអាណត្តិទី៥នេះ រាជរដ្ឋាភិបាលបានជំរុញស្ថាបនាផ្លូវនៅតាមមូលដ្នាន ទទួលបានសមិទ្ធផលជាច្រើនកើតឡើងជាហូរហែ ក្រោមការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល គឺធ្វើយ៉ាងណាពន្លឿនការអភិវឌ្ឍទៅដល់មូលដ្ឋាន និងគ្រប់ច្រកល្ហក ។ ឯកឧត្តមប្រធាន បន្តថា នៅក្នុងរយៈពេលជិត៤០ឆ្នាំកន្លងមកនេះ ក្រោយពីប្រទេសជាតិងើបពីសង្គ្រាម និងបានចាប់ផ្តើមពីចំណុចសូន្យ គឺមានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់ ដែលបានដឹកនាំប្រទេសកម្ពុជា ឱ្យមានការអភិវឌ្ឍរីកចម្រើនរហូតមកដល់បច្ចុប្បន្ន។ គណបក្សប្រជាជនកម្ពុជាបានអនុវត្តន៍គោលនយោបាយយ៉ាងម៉ឺងម៉ាត់ នឹងបានចូលរួម យ៉ាងសកម្ម ក្នុងការពង្រីកបរិយាកាសនយោបាយឲ្យបានល្អប្រសើរ ប្រកបដោយលក្ខណៈអព្យាក្រឹត និងប្រជាធិបតេយ្យ ដើម្បីធានាការបោះឆ្នោតប្រព្រឹត្តទៅដោយសេរី…

  • សម្តេចតេជោ ហ៊ុន សែន បន្តជួបសំណេះសំណាលជាមួយកម្មករនិយោជិតជាង២ម៉ឺននាក់ នៅស្រុកអង្គស្នួល ខេត្តកណ្ដាល

    កណ្តាល៖ នៅព្រឹកថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបន្តជួបសំណេះសំណាលជាមួយបងប្អូនកម្មករ កម្មការិនីសរុបចំនួន ២៧.៥២៩ នាក់មកពីរោងចក្រចំនួន ២៥ ដែលធ្វើឡើងនៅមជ្ឈមណ្ឌលពាណិជ្ជកម្មចេងឌូបាយីកម្ពុជាចិន ស្ថិតក្នុងភូមិព្រៃរកា ឃុំឆកឈើនាង ស្រុកអង្គស្នួល ខេត្តកណ្ដាល ។ លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា រោងចក្រទាំង២៥  មានអ្នកវិនិយោគមកពីប្រទេសចិនចំនួន ២១, កូរ៉េចំនួន១, ជប៉ុនចំនួន ១, និងខ្មែរចំនួន២ ហើយក្នុងនេះ មានរោងចក្រកាត់ដេរសម្លៀកបំពាក់ចំនួន២១, ផលិតកាបូបចំនួន៣, និងដេរប៉ាក់ចំនួន១។ ផលិតផលទាំងអស់ត្រូវបាននាំទៅកាន់ទីផ្សារអន្តរជាតិ និងផ្គត់ផ្គង់ទីផ្សារក្នុងប្រទេស។ ខេត្តកណ្ដាល មានរោងចក្រ សហគ្រាស គ្រឹះស្ថានចំនួន ៤៦២ មានកម្មករនិយោជិត ចំនួន ១៥០.៥១៥នាក់ ដែលមានប្រាក់ឈ្នួលសរុប ៣៦៣លានដុល្លារ ក្នុងនោះរោងចក្រកាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើងមានចំនួន ១៦៨ មានកម្មករនិយោជិត ចំនួន…