Category: ព័ត៌មាន

  • អតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានទទួលផ្ទះសរុប៨៣ខ្នងផ្ទះ

    ខេត្តកំពង់ធំ៖ ក្រោមការដឹកនាំដ៏ត្រឹមត្រូវប្រកបដោយគតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងការចុះដឹកនាំណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាអគ្គលេខាធិការដ្ឋានសមាគមអតីតយុទ្ធជនកម្ពុជា។ គណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ ដែលមានឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការរង យោធភូមិភាគទី៤ មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត និងក្រោមការដឹកនាំណែនាំដោយផ្ទាល់ពីឯកឧត្តមជា ម៉ន មេបញ្ជាការរងបញ្ជាការដ្ឋានកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៤ និងឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ  ដើម្បីដឹងគុណចំពោះអតីតយុទ្ធជនដែលបានលះបង់សាច់ស្រស់ដើម្បីបុព្វហេតុជាតិ មាតុភូមិ គណៈកម្មាធិការសមាគមអតីតយុទ្ធជនខេត្តកំពង់ធំជានិច្ចកាលបានយកចិត្តទុកដាក់ខ្ពស់គ្រប់គ្រង និងស្វែងយល់អំពីជីវភាពរបស់អតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ ដែលកំពុងរស់នៅតាមមូលដ្ឋានក្នុងខេត្ត។ ឆ្លងតាមការគ្រប់គ្រងយ៉ាងម៉ត់ចត់ និងការស្វែងយល់ដោយផ្ទាល់ របស់ប្រធានសមាគម រួមជាមួយថ្នាក់ដឹកនាំសមាគមនៅគ្រប់លំដាប់ថ្នាក់ សមាគមបានស្រាវជ្រាវរកបងប្អូនអតីតយុទ្ធជនយើងមួយចំនួនកំពុងជួបការលំបាកខ្វះខាតផ្នែកជីវភាពរស់នៅប្រចាំថ្ងៃ ព្រមទាំងជម្រកស្នាក់នៅផងដែរ។ ជាក់ស្តែងបន្ទាប់ពីសមាគមអតីតយុទ្ធជនខេត្តបានស្រាវជ្រាវរកឃើញ និងបានដំណើរការសាងសង់ផ្ទះ ប្រគល់ជូនអតីតយុទ្ធជនរួចហើយ ដែលគិតមកដល់ថ្ងៃទី០៥ខែកក្កដាឆ្នាំ២០១៨នេះ បានចំនួន៨៣ ខ្នងផ្ទះ ដែលពួកគាត់មានដី តែមានផ្ទះមិនសមរម្យ ឬមានដីតែគ្មានផ្ទះរស់នៅ …

  • ប្រជាពលរដ្ឋងាយរងគ្រោះ១៩៦គ្រួសារ នៅស្រុកប្រាសាទសំបូរ ទទួលបានអំណោយពីរាជរដ្ឋាភិបាលកម្ពុជា

    ខេត្តកំពង់ធំ៖  នៅរសៀលថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៨ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បាននាំយកអំណោយរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត ចែកជូនដល់ប្រជាពលរដ្ឋដែលមានជីវភាពក្រក្រ ស្ត្រីមេម៉ាយ ជនចាស់ជរា ងាយរងគ្រោះ ចំនួន១៩៦គ្រួសារ នៅឃុំស្រើង ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។ នាឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បាននាំយកនូវការសាកសួរសុខទុក្ខ និងក្តីនឹករលឹកពីសំណាក់សម្តេចទាំងពីរ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ហ៊ុន រ៉ានី ហ៊ុន សែន ជូនលោកតា លោកយាយ ពុក ម៉ែ បងប្អូនប្រជាពលដ្ឋទាំងអស់ ដែលជានិច្ចជាកាលសម្តេចទាំងពីរតែងតែគិតគូរអំពីសុខទុក្ខរបស់បងប្អូនទោះក្នុងកាលៈទេសៈណាក៏ដោយ ក៏សម្តេចនៅតែរួមសុខរួមទុក្ខជាមួយបងប្អូនជានិច្ច។ សម្តេចបានលះបង់ជាច្រើនទាំងកម្លាំងកាយ ចិត្ត ប្រាជ្ញា ដើម្បីនាំនាវាកម្ពុជាឆ្ពោះទៅរកត្រើយសុភមង្គល សុខដុមរម្យនាសម្រាប់ប្រជាជាតិទាំងមូល។ ឯកឧត្តម បន្តថា ភាពក្រីក្រ ប្រទេសណាក៏មានភាពដែរ ប៉ុន្តែទោះយ៉ាងក៏ដោយ អាជ្ញាធរមូលដ្ឋាន មិនដែលបោះបង់បងប្អូនចោលនោះឡើយ ហើយក៏មិនទុកឲ្យបងប្អូនណាម្នាក់ស្លាប់ដោយគ្មានអាហារហូបនោះទេ នេះហើយជាការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ…

  • អភិបាលខេត្តកំពង់ធំ ជួបសំណេះសំណាលជាមួយបងប្អូនកម្មករ ក្រុមហ៊ុន កុល វាសនា ក្នុងស្រុកប្រាសាទបល័្លង្គ

    ខេត្តកំពង់ធំ៖ នៅព្រឹកថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៨ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានជួបសំណេះសំណាលជាមួយបងប្អូនកម្មករ ក្រុមហ៊ុន កុល វាសនា ប្រមាណ៤០០នាក់ ក្នុងស្រុកប្រាសាទបល័្លង្គ។ ថ្លែងក្នុងពិធីនោះដែរ ឯកឧត្តម សុខ លូ មានមតិសំណេះសំណាល និងបាននាំនូវការផ្តាំផ្ញើនឹករលឹករបស់សម្តេចតេជោ ហ៊ុន សែន ចំពោះបងប្អូនកម្មករទាំងអស់ក្នុងខេត្តកំពង់ធំ ក៏ដូចជាក្នុងស្រុកប្រាសាទបល្ល័ង្គ ដែលបន្ដគាំទ្រគណបក្សប្រជាជនកន្លងមក។ ឯកឧត្តមបន្តទៀតថា បច្ចុប្បន្ននេះ ខេត្តកំពង់ធំ ផ្នែកវិស័យកសិកម្ម មានសន្ទុះកើនឡើងខ្ពស់ ជាពិសេស ដំណាំកៅស៊ូ ស្វាយចន្ទី ដំឡូងមីជាដើម។ លើសពីនេះទៅទៀត ផ្នែកហេដ្ឋារចនាសម្ព័ន្ធ ការកសាង សាលារៀន មន្ទីរពេទ្យ វត្តអារ៉ាម ផ្លូវថ្នល់ ក៏មានការកសាងជាបន្តបន្ទាប់។ ដូច្នេះ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមថែរក្សាសន្តិភាព ស្ថេរភាពនយោបាយ ព្រោះសន្តិភាពនេះ មានតម្លៃណាស់ បើគ្មានសន្តិភាព គឺមិនមានការអភិវឌ្ឍនោះឡើយ ហើយសូមបងប្អូនថែរក្សាសុខភាពឲ្យបានល្អ និងត្រៀមឯកសារឲ្យបានគ្រប់គ្រាន់ ដើម្បីត្រៀមលក្ខណៈចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឲ្យបានគ្រប់ៗគ្នា…

  • កិច្ចប្រជុំប្រគល់ភារកិច្ចដល់បណ្ដាកងឯកភាពអនុវត្តន៍ផែនការពារសុវត្ថិភាព ក្នុងពេលយុទ្ធនាការឃោសនាបោះឆ្នោត

    កំពង់ធំ៖ ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការរងយោធភូមិភាគទី៤ បើកកិច្ចប្រជុំមួយស្តីពីការប្រគល់ភារកិច្ចដល់មេបញ្ជាការ គ្រប់កងឯកភាព ទទួលខុសត្រូវ ក្នុងពេលយុទ្ធនាការឃោសនាបោះឆ្នោត  ដើម្បីកិច្ចការពារសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋដែលអញ្ជើញចូលរួមក្នុងថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោត ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៧ ខែកក្កដាឆ្នាំ២០១៨។កិច្ចប្រជុំ ត្រូវបានធ្វើឡើងនៅសាលប្រជុំទីបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ក្រោមអធបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលមាន មេបញ្ជាការគ្រប់បណ្ដាកងឯកភាព និងស្ថាប័នចំណុះ ចូលរួម ចំនួន១០២ នាក់ នៅព្រឹកថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៨។ ឯកឧត្តម ឧត្តមសេនីយ៍ទោ បានមានប្រសាសន៍ នៅក្នុងកិច្ចប្រជុំប្រគល់ភារកិច្ចជូនដល់មេបញ្ជាការគ្រប់បណ្ដាកងឯកភាព ដោយសង្កត់ធ្ងន់លើខ្លឹមសារសំខាន់ៗ ទី១- កងកម្លាំងទាំងអស់ត្រូវត្រួតពិនិត្យការអនុវត្តផែនការការពារសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋ និងគណបក្សនយោបាយនានា ដែលធ្វើសកម្មភាពក្នុងយុទ្ធនាការឃោសនាបោះឆ្នោត  និងការបោះឆ្នោតនៅថ្ងៃទី២៩ ខែកក្កដាខាមុខនេះ ដោយអនុវត្តតាមក្រមសីលធម៌ របស់កងយោធពលខេមរភូមិន្ទ។ ទី២-កងកម្លាំងត្រូវសហការជាមួយអជ្ញាធរដែនដី សមត្ថកិច្ចជំនាញ និងកងកម្លាំងប្រដាប់អាវុធផ្សេងទៀត ក្នុងការចាត់វិធានការអប់រំ ឬចាត់វិធានការណ៍តាមផ្លូវច្បាប់ចំពោះជនទាំងឡាយណាដែលប្រព្រឹត្តល្មើសច្បាប់ ក្នុងការរាំងប្រជាពលរដ្ឋមិនឲ្យទៅបោះឆ្នោត…

  • ឯកឧត្តម លន់ សុធី ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកស្រីស្នំ បានអញ្ជើញបើកការដ្ឋានជួសជុលផ្លូវ១ខ្សែក្រាលគ្រូសក្រហមប្រវែង៧គីឡូម៉ែត្រនៅក្នុងឃុំចំនួន២

    សៀមរាប៖ ឯកឧត្តម លន់ សុធី ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកស្រីស្នំ បានអញ្ជើញបើកការដ្ឋានជួសជុលផ្លូវ១ខ្សែក្រាលគ្រួសក្រហមប្រវែង៧គីឡូម៉ែត្រ នៅក្នុងឃុំចំនួន២ គឺចាប់ពីឃុំមោង រហូតទៅដល់ឃុំត្រាំសសរ ស្រុកស្រីស្នំ ខេត្តសៀមរាប នាព្រឹកថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៨ អស់លោក លោកស្រីថ្នាក់ដឹកនាំមន្ទីរ អង្គភាព ក្រុមការងារថ្នាក់ជាតិចុះជួយស្រុក អាជ្ញាធរស្រុក  មេឃុំ  រួមទាំងប្រជាពលរដ្ឋប្រមាណ៤០០នាក់ បានចូលរួមផងដែរ ។ ក្នុងពិធីបើកការដ្ឋាននេះ  ឯកឧត្តម លន់ សុធី បានប្រសាសន៏ថា៖ មកដល់បច្ចុប្បន្ននេះ ការអភិវឌ្ឍនៃកម្ពុជា ស្ថិតនៅក្នុងសន្ទុះមួយដែលជាការកត់សម្គាល់នៅក្នុងតំបន់ បើប្រៀបធៀបទៅនឹងការអភិវឌ្ឍរបស់បណ្តាប្រទេសដទៃទៀតនៅក្នុងតំបន់ដូចគ្នា  ដែលពុំមានការឆ្លងកាត់ភ្នក់ភ្លើងសង្គ្រាមនោះ។  ដូច្នេះនយោបាយ ឈ្នះ! ឈ្នះ! គឺជារូបមន្តសម្រាប់ការវិនិយោគលើសំណង់សន្តិភាពរឹងមាំនៅកម្ពុជា  ដើម្បីឈានឆ្ពោះទៅរកការអភិវឌ្ឍ  និងចាប់ដៃគូជាមួយវិស័យឯកជន  ដើម្បីការអភិវឌ្ឍ  វាគឺជាការប្រើប្រាស់នយោបាយ ឈ្នះ! ឈ្នះ! ដើម្បីវិនិយោគលើវិស័យសេដ្ឋកិច្ច។  ក្រោមការដឹកនាំរបស់សម្តេចនាយករដ្ឋមន្ត្រីនៃគោលនយោបាយ ឈ្នះ! ឈ្នះ! បានធ្វើឲ្យប្រទេសជាតិទាំងមូល ទទួលបាននូវសុខសន្តិភាពពេញផ្ទៃប្រទេស។ ការបើកការដ្ឋានជួសជុលផ្លូវមួយខែ្សនេះ  ក្នុងគោលបំណងពង្រឹងនូវហេដ្ឋារចនាសម្ព័ន្ធស្រុក  ក្នុងស្ថានភាពបច្ចុប្បន្ន សេដ្ឋកិច្ច មនុស្ស…

  • ទីស្នាក់ការអនុសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ស្រុកអង្គរជុំ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ

    សៀមរាប៖ ទីស្នាក់ការអនុសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ស្រុកអង្គរជុំ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការហើយ នៅរសៀលថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៨នេះ  ដោយមានការអញ្ជើញចូលរួមជាគណៈអធិបតី ពីសំណាក់ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង ប្រធានគណៈកម្មាធិការសាខា  និងលោកជំទាវ ព្រមទាំងឯកឧត្តម លោកជំទាវ លោក លោកស្រី អនុប្រធានកិត្តិយស អនុប្រធាន សមាជិក សមាជិកា គៈកម្មាធិការសាខា  និងភ្ញៀវកិត្តិយស សមាជិក មកពីមន្ទីរ អង្គភាពជុំវិញខេត្ត តាជី យាយជី ប្រជាពលរដ្ឋក្នុងស្រុកអង្គរជុំ អ្នកស្ម័គ្រចិត្ត យុវជនកាកបាទក្រហមកម្ពុជា និងសិស្សានុសិស្សជាច្រើននាក់ផងដែរ។ មានប្រសាសន៍នាឱកាសនោះ ឯកឧត្តមបណ្ឌិតប្រធានគណៈកម្មាធិការសាខាបានឱ្យដឹងថា អគារទីសា្នក់អនុសាខាកាកបាទក្រហមកម្ពុជា ស្រុកអង្គរជុំ ដ៏ថ្មីសន្លាងនេះ គឺជាសមិទ្ធផលទី១០ហើយក្នុងអាណត្តិទី៤ នៃគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ដែលត្រូវបានដំណើរការសាងសង់តាំងពីខែកក្កដា  ឆ្នាំ២០១៧ និងរួចរាល់ជាស្ថាពរនៅខែកុម្ភៈ ឆ្នាំ២០១៨។ អគារនេះមានក្រឡាផ្ទៃសរុប១៣៦ម៉ែត្រការ៉េ និងត្រូវបានសាងសង់លើផ្ទៃដីទំហំ១៤១០ម៉ែត្រការ៉េ ដើម្បីប្រតិបត្តិការការងារមនុស្សធម៌ជួយសង្គ្រោះ និងជួយសម្រាលទុក្ខលំបាករបស់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ  ស្របតាមបាវចនា ថា “ធ្វើឱ្យកាន់តែច្រើនជាងមុន ធ្វើឱ្យកាន់តែល្អជាងមុន ធ្វើឱ្យកាន់តែស៊ីជម្រៅជាងមុន និងទៅឱ្យបានកាន់តែឆ្ងាយជាងមុន”។…

  • ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើពិធីផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្កិជូនមន្ត្រីនគរបាលជាតិចំនួន២៣១នាក់

    ភ្នំពេញ៖ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៨ បានធ្វើពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្កិដល់មន្ត្រីនគរបាលជាតិ តាមបណ្ដាអង្គភាព និងប្រគល់ប័ណ្ណសរសើរ ជូនអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ត្រី ចេវ ហាក់ ស្នងការរងទទួលផែនការងារសណ្ដាប់ធ្នាប់ តំណាងនាយឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ។ ការប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្កិដល់មន្ត្រីនគរបាលជាតិ តាមបណ្ដាអង្គភាព និងប្រគល់ប័ណ្ណសរសើរ ជូនអធិការដ្ឋាននគរបាលខណ្ឌដូនពេញខាងលើនេះ បើតាមលោក សែម សុគន្ធា នាយការិយាល័យទទួលផែនការងារសណ្ដាប់ធ្នាប់ បានបញ្ជាក់ថា ក្នុងពិធីនេះ បានរៀបចំធ្វើឡើងផ្អែកតាមប្រកាសរបស់ក្រសួងមហាផ្ទៃ សេចក្ដីសម្រេចរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ និងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយបានប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្កិ ចំនួន២៣១នាក់ ក្នុងនោះផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងចំនួន០៨នាក់ និងបំពាក់ឋានន្តរស័ក្កិចំនួន២២៣នាក់៕  

  • លោកស្នងការនគរបាលរាជធានីភ្នំពេញដាក់បទបញ្ជាការពារសន្តិសុខសណ្តាប់ធ្នាប់ជូនបក្សនយោបាយសម្រាប់ថ្ងៃឃោសនាបោះឆ្នោតដល់អធិការទាំង១២ខណ្ឌ

    លោកស្នងការនគរបាលរាជធានីភ្នំពេញដាក់បទបញ្ជាការពារសន្តិសុខសណ្តាប់ធ្នាប់ជូនបក្សនយោបាយសម្រាប់ថ្ងៃឃោសនាបោះឆ្នោតដល់អធិការទាំង១២ខណ្ឌ

    ភ្នំពេញ ៖ ថ្លៃងនៅក្នុងឱកាសប្រកាសផ្ទេភារកិច្ច តែងតាំងមុខ តំណែង និងបំពាក់ឋានន្តរសកិ្ត ជូនមន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃពុធ ៧រោច ខែមឋមាសាឍ ឆ្នាំច សំរឹទិ្ធស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៨ នៅសាលប្រជុំស្នងនគរបាលជាតិ នាយឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញបានដាក់បទបញ្ជាយ៉ាងតឹងរ៉ឹងបំផុតដល់លោកអធិការនគរបាលខណ្ឌទាំង១២ ត្រូវមាន មុខជាប្រចាំសម្រាប់ថ្ងៃ ក្នុងខែកក្កដានេះ និងបិទច្បាប់។ លោកបានជំរុញឲ្យសមត្ថកិច្ចទាំងអស់ត្រូវបង្កើនការរឹតបន្តឹងសន្តិសុខនៅក្នុងពេលយុទ្ធនាការឃោសនាបោះឆ្នោតរហូតដល់ក្រោយការបោះឆ្នោតឲ្យបានម៉ឺងម៉ាត់ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ ជាពិសេសការពារថ្នាក់ដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ។ នាយឧត្តសេនីយ៍បញ្ជាក់ថា ដូចកាលពីអំឡុងឆ្នាំ២០១៣ នីតិកាលទី៥ បោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនោះ ឃើញថាមានបញ្ហាជាច្រើនដែលជាបទពិសោធន៍ស្រាប់។ ហេតុដូច្នេះក្នុងឆ្នាំ២០១៨នេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានរៀបចំផែនការ ការពារដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណតិ្តទី៦នេះ គឺផ្អែកទៅលើបទពិសោធន៍ដែលធ្លាប់កើតមានកន្លងមក។ លោកក៏បានជំរុញបន្ថែម និងណែនាំដល់កងកម្លាំងនគរបាលគ្រប់ខណ្ឌទាំងអស់កុំមើលស្រាលលើសភាពការណ៍ឲ្យសោះ។ លោកបញ្ជាក់បន្ថែមថា ស្របពេលដែលមានព័ត៌មានបំភិតបំភ័យបំប៉ោង តាមរយៈបណ្តាញសង្គមថានឹងមានករណីនេះ ករណីនោះនៅក្នុងថ្ងៃឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយ ដែលនឹងប្រព្រឹត្តធ្វើឡើងនៅថ្ងៃទី៧ កក្កដាខាងមុខនេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានបើកកិច្ចប្រជុំបន្ទាន់ស្តីពីផែនការការពារសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ក៏ដូចជាផែនការការពារដល់ក្បួនដង្ហែយុទ្ធនាកានានារបស់គណបក្សនយោបាយនីមួយៗ ដើម្បីធានាបាននូវសុវតិ្ថភាពខ្ពស់ និងជាពិសេសថ្នាក់ដឹកនាំគណបក្សកាន់អំណាច ដែលមានវត្តមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា…

  • លោកជំទាវឧកញ៉ា កែវ ម៉ាលី សំណេះសំណាលជាមួយកងកម្លាំងប្រដាប់អាវុធខណ្ឌជ្រោយចង្វារ

    ភ្នំពេញ៖ ដើម្បីជាការលើកទឹកចិត្តដល់ការខិតខំប្រឹងប្រែងក្នុងបម្រើប្រជាពលរដ្ឋក្នុងមូលដ្ឋាន លោកជំទាវឧកញ៉ា កែវ ម៉ាលី ទីប្រឹក្សាសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយកងកម្លាំងប្រដាប់អាវុធទូទាំងខណ្ឌជ្រោយចង្វារ កាលពីរសៀលថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៨ ។ មានប្រសាសន៍ក្នុងឱកាសនោះ លោកជំទាវឧកញ៉ា កែវ ម៉ាលី នាំយកបណ្តាំផ្ញើនូវក្តីនឹករលឹកពីសំណាក់សម្តេចប្រធានព្រឹទ្ឋសភា ដែលតែងបានគិតគូរពីកងកម្លាំងគ្រប់លំដាប់ថ្នាក់ទាំងអស់ និងបានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកងកម្លាំងសមត្ថកិច្ច ដែលរួមមាននគរបាល កងរាជអាវុធហត្ថ សណ្តាប់ធ្នាប់ និងប្រជាការពារ ទាំងអស់ក្នុងខណ្ឌជ្រោយចង្វារ ក្នុងការខិតខំប្រឹងប្រែងថែរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន បានយ៉ាងល្អប្រសើរ ។ លោកជំទាវ ក៏បានក្រើនរលឹកដល់កងកម្លាំងទាំងអស់ក្នុងខណ្ឌជ្រោយចង្វារ ត្រូវបន្តការយកចិត្តទុកដាក់ឱ្យបានខ្ពស់បន្ថែមទៀត និងទប់ស្កាប់ឱ្យបាននូវរាល់ភាពអសកម្មនានា ដើម្បីអនុវត្តនូវគោលនយោបាយ ភូមិ សង្កាត់ មានសុវត្ថិភាពរបស់ប្រមុខរាជរដ្ឋាភិបាលឱ្យមានប្រសិទ្ធភាព ជាពិសេសត្រូវយកចិត្តទុកដាក់ថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងអំឡុងពេលយុទ្ធនាការឃោសនារកសំឡេងឆ្នោត និងថ្ងៃបោះឆ្នោតឱ្យបានល្អបំផុត ។ ជាមួយគ្នានេះ លោកជំទាវឧកញ៉ា កែវ ម៉ាលី បានផ្តាំផ្ញើដល់កងកម្លាំងប្រដាប់អាវុធក្នុងខណ្ឌ ត្រូវទៅបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨…

  • កូនឈើចម្រុះ ចំនួន៥.៦០០ដើម ត្រូវបានរដ្ឋបាលស្រុកបាណន់និងខណ្ឌរដ្ឋបាលព្រៃឈើនាំយកទៅដាំក្នុងឱកាសប្រារព្វពិធីបុណ្យ ” រុក្ខទិវា០៩កក្កដា ២០១៨ ” នៅចម្ការម៉ៃសាក់ ក្នុងស្រុកបាណន់ នៃ ខេត្តបាត់ដំបង

    ព្រៃឈើ គឺជាសម្បត្តិធម្មជាតិដ៏សំខាន់ក្នុងការរក្សានូវលំនឹងបរិស្ថាន និងបានរួមចំណែកដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ច ទេសចរណ៍ធម្មជាតិអេកូឡូស៊ី វប្បធម៌ និងជាជម្រកដ៏សុខសាន្ត  ចំពោះសត្វគ្រប់ប្រភេទ ដែលមានជីវិតរស់នៅលើភពផែនដីយើងនេះ។ ហើយយើងគ្រប់រូប ត្រូវតែរួមគ្នាការពារថែរក្សាឲ្យបានគង់វង្ស ដើម្បីឲ្យកូនចៅជំនាន់ក្រោយបានស្គាល់ បានដឹងពីសារៈសំខាន់នៃព្រៃឈើ និងត្រូវចេះស្រឡាញ់ព្រៃឈើទាំងនោះ។ នេះគឺជាសារដ៏មានអត្ថន័យនិងសារៈប្រយោជន៍ដ៏សំខាន់ ដែលឯកឧត្តម អ៊ុយ សុធាវី អភិបាលរងខេត្ត ជាតំណាង ឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានថ្លែងនៅក្នុងឱកាសប្រារព្វ” ពិធីបុណ្យរុក្ខទិវា ០៩ កក្កដា ២០១៨” ដែលបានធ្វើឡើងនៅចម្ការម៉ៃសាក់ ស្ថិតក្នុងភូមិសំបួរមាស  ឃុំស្នឹង ស្រុកបាណន់ នៃ ខេត្តបាត់ដំ បង កាលពីព្រឹក ថ្ងៃទី០៥ ខែកក្កដានេះ។ លោក ជុំ ញ៉  អភិបាលស្រុកបាណន់ បានគូសបញ្ជាក់ថា៖ ដោយមានកិច្ចសហការល្អរវាងខណ្ឌរដ្ឋបាលព្រៃឈើជាមួយនឹងរដ្ឋបាលស្រុកបាណន់ គឺបានកំណត់យកទីតាំងឥចម្ការម៉ៃសាក់ស្រុកបាណន់ដើម្បីធ្វើការដាំដុះនូវកូនឈើ គ្រប់ប្រភេទ សរុបចំនួន ៥.៦០០ដើម។ ក្នុងនោះរួមមាន៖  កូនឈើក្រញូង, នាងនួន, បេង, គីនីន និងកូនគគីរ។ លោកអភិបាលស្រុក…