Category: ព័ត៌មាន

  • ក្រមបិសាចក្រហមប៊ែលហ្ស៊ិក​ ឡើងទៅប៉ះបារាំង​ ក្រោយទម្លាក់ ប្រេស៊ីល​ ដោយលទ្ធផល​ ២-១​ នៅ​ World Cup 2018

    (ម៉ូស្គូ)៖​ ក្រុមបាល់ទាត់ជម្រើសជាតិប៊ែលហ្ស៊ិក​ បានឡើងទៅប៉ះជើងខ្លាំងមាន់គកបារាំងក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ​ ក្រោយទម្លាក់ប្រេស៊ីលចេញពី​ World Cup 2018 ដែលទើបបញ្ចប់មុននេះបន្តិចក្នុងវគ្គ៨ក្រុមដោយលទ្ធផល​ ២-១។

  • ម្ចាស់ពាន World Cup ២០១៨ មាន់គកបារាំង បានកក់កៅអីវគ្គ៤ក្រុមចុងក្រោយ បន្ទាប់ពីយកឈ្នះ អ៊ុយរ៉ាហ្គាយ ២:០ នៅវគ្គ៨ក្រុម

    ម្ចាស់ពាន World Cup ២០១៨ មាន់គកបារាំង បានកក់កៅអីវគ្គ៤ក្រុមចុងក្រោយ បន្ទាប់ពីយកឈ្នះ អ៊ុយរ៉ាហ្គាយ ២:០ នៅវគ្គ៨ក្រុម ដោយរងចាំការប្រកួតរវាង ក្រុមប៊ែលហ្សិក និងសាំបាប្រេស៊ីល នៅម៉ោង ១រំលងអាធ្រាត ។គ្រាប់បាល់ជ័យជំនះរបស់បារាំង ធ្វើសម្រេចដោយខ្សែការពាររបស់ក្លឹបស្តេចសរ Real Madrid  កីឡាករ Raphael Varane នៅនាទី ៤០ គ្រាប់បាល់ទី២ រកបាន ខ្សែប្រយុទ្ធរបស់ក្លឹប A T Madrid កីឡាករ Antoine Griezmann នៅនាទី ៦០ ។គួរញ្ជាក់ថា ក្រុមមាន់គកបារាំង គឺជាក្រុមដំបូងគេដែលឈានដល់វគ្គ៤ក្រុមចុងក្រោយ ក្នុងចំណោមក្រុមទាំង៨ ៕

  • ប៊ែលហ្សិក គឺបេក្ខភាពមួយដែលអាចឈ្នះពាន World Cup ឆ្នាំ២០១៨នេះ

    ប៊ែលហ្សិក គឺបេក្ខភាពមួយដែលអាចឈ្នះពាន World Cup ឆ្នាំ២០១៨នេះ

  • អភិបាលខេត្តកំពង់ឆ្នាំង ជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ៥៥០នាក់ នៅក្នុងឃុំបាស្រូវ ស្រុកជលគិរី

    កំពង់ឆ្នាំង៖ នៅព្រឹក​ថ្ងៃសុក្រ ៩រោច ខែបឋមាសាឍ​ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹង​ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៨​ ឯកឧត្តម ឈួរ ចន្ទ័ឌឿន អភិបាលខេត្តកំពង់ឆ្នាំង អញ្ជើញជួបសំណេះសំណាលប្រជាពលរដ្ឋចំនួន៥៥០នាក់មកពី ឃុំកំពង់បាស្រូវ​ ស្រុកជលគីរី ខេត្ត​កំពង់​ឆ្នាំង​ ដោយ​មាន​ការចូលរួម​ពី​ឯកឧត្តម ​អ៊ឹង​ លាង​ហ៊ូ សមាជិក​ក្រុម​ប្រឹក្សា​ខេត្ត​ លោក​ ហៃ មនោរម្យ​ អភិបាល​ស្រុក​ជលគិរី លោកប្រាក់ វ៉ុន​ប្រធាន​មន្ទីរ​សុខាភិបាល​ និង​លោក លោកស្រី​អាជ្ញាធរ​ភូមិ​ ឃុំ​ជាច្រើន​នាក់​។   ឆ្លៀត​ក្នុង​ឱកាសនោះ ឯកឧត្តម​អភិបាល​ខេត្ត​ បាន​អំពាវ​ឱ្យ​ប្រជាពលរដ្ឋ​ទៅ​បោះ​ឆ្នោត​ទាំងអស់​គ្នា​ដើម្បី​បំពេញកាតព្វកិច្ច​ជាពលរដ្ឋ​ល្អ​ ដោយ​មិន​ត្រូវ​ចាញ់​ឃោសនា​អគតិ​ពី​សំណាក់​ក្រុម​អតីត​គណបក្ស​ប្រឆាំង​ ដែល​បាន​នឹង​កំពុង​ញុះញង់​ អុចអាល​ បំផុស​ចលនា​មិន​ឱ្យ​ប្រជាពលរដ្ឋ​ទៅបោះឆ្នោត​។​ ដូច្នេះ សំណូម​ពរ​សូម​បងប្អូន​ប្រជាពលរដ្ឋ​អញ្ជើញ​ទៅ​បោះឆ្នោតគណបក្ស​ដែល​ខ្លួន​ស្រឡាញ់​ឱ្យបាន​គ្រប់ៗគ្នា​។   ជាមួយ​គ្នា​នោះ ឯកឧត្តម ក៏បាន​ប្រគេន​បច្ច័យ​ព្រះសង្ឃ​១៥អង្គ មួយ​ព្រះអង្គ​៣០០០០៛ និង​បច្ច័យ​៦លានរៀលសម្រាប់ជួយកសាងស្ពាន គណៈកម្មការវត្ត​១៥នាក់ ម្នាក់ៗទទួលបាន​ថវិកា២០០០០៛ ​និងអ្នកចូលរួម៥៥០នាក់​…

  • Suarez មានបញ្ហាកំពុងហ្វឹកហាត់ ខណៈ Cavani របួសពេល អ៊ុយរុយហ្គាយ ២ទល់១ ព័រទុយហ្គាល់

    Suarez មានបញ្ហាកំពុងហ្វឹកហាត់  ខណៈ Cavani  របួសពេល អ៊ុយរុយហ្គាយ ២ទល់១ ព័រទុយហ្គាល់

    Suarez មានបញ្ហាកំពុងហ្វឹកហាត់ ខណៈ Cavani របួសពេល អ៊ុយរុយហ្គាយ ២ទល់១ ព័រទុយហ្គាល់

  • មនុស្សជាង៨ម៉ឺននាក់គម្រោងចូលរួមឃោសនាធំក្នុងថ្ងៃបើកយទ្ធនាការ ឃោសនាបោះឆ្នោតថ្ងៃដំបូង

    ថ្ងៃបើកយុទ្ឋនាការឃោសនាបោះឆ្នោតផ្លូវការ នឹងចាប់ផ្ដើម នៅថ្ងៃសៅរ៍ទី៧ ខែកក្កដា ឆ្នាំ២០១៨ស្អែកនេះ ដោយគណបក្សនយោបាយដែលបង្ហាញពីគម្រោងបើកយុទ្ធនាការឃោសនាធំ រួមមាន គណបក្សប្រជាជនកម្ពុជា ដែលនឹងមានធ្វើពិធីខួបកំណើតបក្សលើកទី៦៧ និងបើកយុទ្ធនាការឃោសនាបោះឆ្នោត ក្រោមអធិបតីភាព សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។  អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឦសាន្ត បានប្រាប់អ្នកសារព័ត៌មាននៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៨នេះថា សមាជិកពី៨ទៅ១០ម៉ឺននាក់ នឹងចូលរួមខួបកំណើតបក្សលើកទី៦៧ និងបើកយុទ្ធនាការឃោសនាបោះឆ្នោត នៅមជ្ឈមណ្ឌលកោះពេជ្រ រាជធានីភ្នំពេញ៕

  • មន្រ្តីកាំកុងត្រូលចុះឆែកឆេរចំណីអាហារនៅផ្សារបឹងកេងកង ស្វែងរកសារធាតុហាមឃាត់ និងផ្សព្វផ្សាយនៃការឆ្លងនៃជម្ងឺថ្មីម្យ៉ាង

    ភ្នំពេញ ៖ មន្រ្តីកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញ បានសហការជាមួយមន្រ្តីមន្ទីរពាណិជ្ជកម្មភ្នំពេញ និងគណៈកម្មការផ្សារបឹងកេងកងខណ្ឌចំការមន នៅព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ ២០១៨ បានចុះឆែកឆេរចំណីអាហារនិងបន្លែផ្លែឈើ ប្រមាណជាង៥០មុខ នៅផ្សារបឹងកេងកងដើម្បីបន្តស្វែងរកសារធាតុគីមីហាមឃាត់ប៉ុន្តែក្នុងប្រតិបត្តិការនេះពុំរកឃើញនូវសារធាតុហាមឃាត់អ្វីនោះឡើយ។ ថ្លែងប្រាប់អ្នកសារព័ត៌មានខណៈកំពុងចុះត្រួតពិនិត្យសុវត្ថិភាពចំណីអាហារ នៅផ្សារនោះលោក គង់ វុទ្ធី អនុប្រធានសាខាកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញបានឲ្យដឹងថា ក្រុមការងាររបស់លោកបានសហការជាមួយ មន្រ្តីមន្ទីរពាណិជ្ជកម្ម គណៈកម្មការផ្សារបឹងកេងកង ចុះត្រួតពិនិត្យទំនិញស្រាវជ្រាវទប់ស្កាត់នូវទំនិញខូចគុណភាព ដែលជនខិលខូចមួយចំនួនលួចបញ្ចេញមកលក់ចែកចាយលើទីផ្សារបានធ្វើតេស្តបមឋនិងយកគំរូចំនួនជាង៥០មុខ ដែលសង្ស័យមានហានិភ័យខ្ពស់ដូចជាសរសៃមីលឿង ប្រហិតសាច់គោ  មឹក បង្គារ ត្រីងៀត ត្រីហើម សាច់ក្រកបាញ់កាញ់ លត គុយទាវសរសៃធំ គុយទាវសរសៃតូច គ្រឿងសមុទ្រ និងនំផ្សេងៗបញ្ជូនមកមន្ទីរពិសោធន៍អគ្គនាយកដ្ឋានកាំកុងត្រូលដើម្បីរកសារធាតុគីមីហាមឃាត់។ ប៉ុន្តែក្នុងប្រតិបត្តិការចុះឆែកឆេរនេះក្រុមការងាររបស់លោក មិនបានរកឃើញនូវសារ ធាតុហាមឃាត់នោះទេ ដោយលោកអះអាងថាទាំងបងប្អូនអាជីវករ និងកសិករពួកគេយល់ដឹង ច្រើនជាងមុនទាក់ទងនិងសារធាតុហាមឃាត់នេះ។ យ៉ាងណាក៏ដោយ លោក គង់ វុទ្ធី នៅតែបន្តណែនាំដល់ក្រុមអាជីវករទាំងអស់ដាក់តាំងលក់ផលិតផលអោយត្រូវតាមលក្ខណះបច្ចេកទេស ដោយញែកចេញពីគ្នារវាងគ្រឿងប្រើប្រាស់ដែលផ្ទុកសារធាតុពុលនិង ម្ហូបអាហារហាមការដាក់តាំងផលិតផលភេសជ្ជះត្រូវកំដៅថ្ងៃ  និងការដាក់លក់ផលិតផល ហួសកាលបរិច្ឆេទជាដើមផងដែរ។  លោកក៏បានអំពាវនាវដល់អាជីវករ អ្នកចែកចាយលក់ដុំ លក់រាយ អ្នកផលិត នាំចូលចែកចាយត្រូវតែមានប្រភពច្បាស់លាស់សិនមុននឹងទទួលលក់ ហើយបញ្ជប់ការលាយបន្ថែមនូវសារធាតុគីមី…

  • សេចក្តីជូនដំណឹងស្តីពីការបញ្ជៀសចរាចរជាបណ្តោះអាសន្ន​ ក្នុងការដង្ហែក្បួន បើកយុទ្ធនាការឃោសនាបោះឆ្នោត

  • នាយកការិយាល័យអង្គការអន្តរជាតិខាងការងារប្រចាំ៣ប្រទេស៖ សាទរចំពោះរាជរដ្ឋាភិបាលកម្ពុជាដែលបានអនុវត្តប្រកបដោយជោគជ័យនូវក្របខណ្ខគោលនយោបាយគាំពារសង្គម

  • រដ្ឋមន្រ្តីការបរទេសចិនអំពាវនាវឲ្យបន្តគាំទ្រកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ កាលពីឆ្នំា២០១៥

    អូទ្រីស៖ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយនៅទីក្រុងវីយែន ប្រទេសអូទ្រីស រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បានធ្វើការអំពាវនាវដល់រដ្ឋជាសមាជិកទាំងអស់ នៃកិច្ចព្រមព្រៀងនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ឲ្យបន្តកិច្ចព្រមព្រៀងអន្តរជាតិមួយនេះ ហើយថា កិច្ចប្រជុំនៅថ្ងៃសុក្រ សប្តាហ៍នេះ ស្ដីពីផែនការសកម្មភាពរួម (JCPOA) នឹងត្រូវធ្វើឡើងទៅតាមពេលវេលាសមស្រប និងចាំបាច់ ។ នៅថ្ងៃសុក្រនេះ រដ្ឋមន្ត្រីការបរទេសនៃរដ្ឋសមាជិក ដែលនៅសល់ពីកិច្ចព្រមព្រៀងអន្តរជាតិនេះ នឹងជួបប្រជុំគ្នានៅទីក្រុងវីយែន ប្រទេសអូទ្រីស ដើម្បីបញ្ចុះបញ្ចូល ប្រទេសអ៊ីរ៉ង់ឲ្យបន្តស្ថិតនៅកិច្ចព្រមព្រៀងនេះ។ ប្រមុខការទូតចិន លោក វ៉ាង យី បានគូសបញ្ជាក់ទៀតថា រូបលោកប្រាកដថា យើងនឹងបញ្ជូនសញ្ញាមួយ ដែលមានការរួបរួមគ្នាយ៉ាងរឹងមាំ ហើយថែមទាំងអះអាងថា យើងជាសមាជិកសន្ធិសញ្ញានេះ នឹងយល់ព្រមបន្តកិច្ចព្រមព្រៀងអន្តរជាតិមួយនេះ។ សូមរំលឹកផងដែរថា ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានសម្រេចចិត្តដកខ្លួនចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ កាលពីខែឧសភា កន្លងទៅនេះ ដោយបាននិយាយថា វាជាកិច្ចព្រមព្រៀងមិនត្រឹមត្រូវមួយ៕