-
គណៈរដ្ឋមន្ត្រីអង់គ្លេសឯកភាពគ្នាថា នឹងបន្តរក្សាកិច្ចព្រមព្រៀងនៃទំនាក់ទំនង ជាមួយសហភាពអឺរ៉ុប
អង់គ្លេស៖ នាយករដ្ឋមន្រ្តីអង់គ្លេសលោកស្រី ធើរេសសា ម៉ាយ បានលើកឡើងថា គណៈរដ្ឋមន្ត្រីអង់គ្លេសបានឈានដល់ការរួបរួមគ្នាមួយ ដោយព្រមព្រៀងទៅលើ មូលដ្ឋានគ្រឹះនៃទំនាក់ទំនងនាពេលអនាគតរបស់ចក្រភពអង់គ្លេស ជាមួយនឹង សហភាពអឺរ៉ុប បន្ទាប់ពីការចាកចេញរបស់អង់គ្លេស ។
-
អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ដឹកនាំសមាជិកបក្សប្រមាណ ៥ ពាន់នាក់ បើកយុទ្ធនាការ និងហែក្បួនឃោសនាបោះឆ្នោតក្នុងស្រុកខ្សាច់កណ្តាល
លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តកណ្ដាល និងជាប្រធានគណៈអចិន្ត្រៃយ៍គណៈពង្រឹងមូលដ្ឋានស្រុកខ្សាច់កណ្ដាល និងស្រុកល្វាឯម, បានដឹកនាំសមាជិក-សមាជិកាគណបក្សប្រជាជនកម្ពុជាប្រមាណ ៥ពាន់នាក់នៅក្នុងស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល, បើកយុទ្ធនាការ និងហែក្បួនឃោសនាបោះឆ្នោតកាលពីព្រឹកថ្ងៃទី ៧ ខែកក្កដា នេះ, ដែលជាថ្ងៃដំបូងនៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី ៦ ។
-
ចំនួនអ្នកស្លាប់កើនដល់៣៨នាក់ និងបន្តបាត់ខ្លួន១៨នាក់ ក្នុងហេតុការណ៍លិច ទូកទេសចរណ៍នៅខេត្តភូកេត ប្រទេសថៃ
ថៃ៖ បន្ទាប់ពីទូកទេសចរណ៍ពីរគ្រឿងផ្ទុកសរុបមនុស្សជិត ១៥០ នាក់បានក្រឡាប់លិចកាលពីថ្ងៃព្រហស្បតិ៍ត នៅលើផ្ទៃសមុទ្រខេត្តភូកេត ភាគខាងត្បូងប្រទេសថៃ បើគិតមក ទល់ថ្ងៃសៅរ៍នេះ សាកសពមនុស្ស៥នាក់បន្ថែមទៀតត្រូវបានក្រុមសង្គ្រោះថៃរកឃើញ ដែលប្រការនេះ ធ្វើឱ្យចំនួនអ្នកស្លាប់កើនដល់៣៨នាក់ និង១៨នាក់ផ្សេងទៀតនៅតែបន្ត បាត់ខ្លួនដដែល ។
-
ថ្ងៃដំបូង! សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា៣៥០០នាក់ នៅខណ្ឌឬស្សីកែវ បើកយុទ្ធនាការឃោសនារកសំឡេងឆ្នោត
(ភ្នំពេញ)៖ លោកឧកញ៉ា ឧស្មាន់ ហាសាន់ ប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយខណ្ឌឬស្សីកែវ រួមជាមួយលោក ជា ពិសី អនុប្រធានគណបក្សប្រជាជនកម្ពុជាខណ្ឌ លោកស្រី អាន ផល្លា សមាជិកគណៈកម្មការគណបក្សខណ្ឌ លោក វ៉ាន់ សាលី អនុប្រធានប្រចាំការគណបក្សខណ្ឌ លោក ប្រាជ្ញ សីហា សមាជិកអចិន្ត្រៃគណបក្សខណ្ឌ លោក ស៊ូ សោគន្ធ សមាជិកអចិន្ត្រៃគណបក្សខណ្ឌ លោកស្រី សួស សូលីដា សមាជិកអចិន្ត្រៃគណបក្សខណ្ឌ នៅព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៨នេះ បានដឹកនាំសមាជិក សមាជិកា ប្រមាណ៣,៥០០នាក់ ដង្ហែក្បួនឃោសនារកសំឡេងឆ្នោត សម្រាប់នីតិកាលទី៦ នៅទូទាំងសង្កាត់ទាំង៧ នៃខណ្ឌឬស្សីកែវ។
-
បើកយុទ្ធនាការថ្ងៃដំបូង សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាជិត៣៥០០នាក់ នៅខណ្ឌមានជយ័ បើកយុទ្ធនាការឃោសនារកសំឡេងឆ្នោត
ភ្នំពេញ៖ យុទ្ឋនាការឃោសនារកសំឡេងឆ្នោត បានចាប់ផ្តើមហើយនៅព្រឹកថ្ងៃទី៧ ខែកក្តដា ឆ្នាំ២០១៨នេះ។ ថ្ងៃដំបូងនេះមានតែគណបក្សប្រជាកម្ពុជាប៉ុណ្ណោះដែលបានដង្ហែក្បូនឃោសនាយ៉ាងធំសម្បើមដោយមានសមាជិកសមាជិការបក្សចូលរូមហែយ៉ាងគគ្រឹកគគ្រេង។ ខណ្ឌមានជ័យ មានសមាជឹក សមាជិកាគណបក្សសរុបចំនួន ៣៥០០ នាក់ មធ្យោបាយរថយន្តធំចំនួន ៨៨ គ្រឿង ,រថយន្តតូចចំនួន ២០គ្រឿង និង ម៉ូតូចំនួន ៦៥៥ គ្រឿង
-
បន្ទាយមានជ័យ៖ គណបក្សប្រជាជនកម្ពុជាខេត្ត មានមនុស្ស២ម៉ឺននាក់ហែថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោតថ្ងៃដំបូង
បន្ទាយមានជ័យ : ថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោតថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៨នេះ ដើម្បីស្វែងរកសំឡេងឆ្នោតគាំទ្ររបស់ខ្លួន នៅខេត្តបន្ទាយមានជ័យ សម្រាប់គណបក្សប្រជាជនកម្ពុជាខេត្តមានមនុស្ស២មឺនាក់ បានចូលរួមឃោសនា។នៅតាមទីតាំងប្រារព្ធពិធីនិមួយៗ មានមន្ត្រី និងសមាជិកគណបក្សប្រជាជនកម្ពុជាបានស្តាប់ និងទស្សនា ការផ្សាយផ្ទាល់នូវសារនយោបាយរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ។
-
ថ្ងៃឃោសនាបោះឆ្នោតទី១ សមាជិកគណបក្សប្រជាជនកម្ពុជាក្រុងកំពង់ឆ្នាំង ដង្ហែក្បូនជួបជុំគ្នាតាមគោលដៅ៣កន្លែងសរុបមានចំនួន៦.៥០០នាក់ ខណៈពេលគណបក្ស៥ផ្សេងទៀតគ្មានសកម្មភាព
ខេត្តកំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៨នេះ គឺជាថ្ងៃឃោសនាបោះឆ្នោតលើកទី១ គណប្រជាជនកម្ពុជាក្រុងកំពង់ឆ្នាំងបានធ្វើការដង្ហែក្បួនមកជួបជុំគ្នាតាមគោលដៅ៣កន្លែងដែលមានចំនួនសរុបចំនួន៦.៥០០នាក់ ។ ក្នុងនោះមានគោលដៅទី១ នៅក្នុងទីស្នាក់ការគណប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំងមានសមាជិក មកពីតាមអង្គភាពមន្ត្រីរាជជុំវិញខេត្ត និងមកពីអង្គភាពយុវជនក្នុងខេត្ត សរុបមានចំនួន២.៥០០នាក់ ដែលមានឯកឧត្តម ឈួរ ច័ន្ទឌឿន ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំង ជាអ្នកដឹកនាំ។
-
សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា ជាង១ម៉ឺននាក់ ចូលរួមឃោសនារកសំឡេងឆ្នោត ថ្ងៃដំបូង នៅខេត្តស្វាយរៀង
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមការងារចុះជួយខេត្តស្វាយរៀង និងជាអ្នកតំណាងរាស្ត្រ មណ្ឌលស្វាយរៀង នៅព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៨ បានដឹកនាំសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា ប្រមាណជាង១ម៉ឺននាក់ ជួបជុំគ្នាស្តាប់ប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជន នៅក្នុងបរិវេណស្នាក់ការគណបក្សប្រជាជនកម្ពុជា ខេត្តស្វាយរៀង និងចេញដង្ហែក្បួនឃោសនាតាមដងផ្លូវនានា នៅខេត្តស្វាយរៀងផងដែរ ។
-
ការឃោសនារកសំឡេងឆ្នោតរបស់គណបក្សប្រជាជនកម្ពុជា នៅខេត្តឧត្ដរមានជ័យ
ខេត្តឧត្ដរមានជ័យៈ ក្បួនដង្ហែឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដនីតិកាលទី៦នៅមណ្ឌុលខេត្តឧត្ដរមានជ័យ មានបេក្ខជនឈរឈ្មោះបោះឆ្នោតមានចំនួន១១គណបក្ស ។ នៅថ្ងៃទី០៧ខែកក្កដា ឆ្នាំ២០១៨ នេះជាថ្ងៃទី០១ ដែលគ្រប់គណបក្សនយោបាយ ចេញធ្វើការឃោសនារកសំឡេងឆ្នោត របស់ខ្លួន។
-
សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាខណ្ឌច្បារអំពៅ ៣៥០០នាក់ បើកយុទ្ធនាការឃោសនារកសំឡេងឆ្នោត នៅថ្ងៃដំបូង
ភ្នំពេញ៖ នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៨ គឺជាថ្ងៃដំបូង នៃយុទ្ធនាការឃោសនារកសំឡេងឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦។ សម្រាប់ខណ្ឌច្បារអំពៅ ក៏ខុសពីបណ្តាខេត្ត នានា ទូទាំងព្រះរាជាណាចក្រកម្ពុជានោះដែរ នៅថ្ងៃដំបូងនេះ គណបក្សប្រជាជនកម្ពុជាខណ្ឌច្បារអំពៅបានរៀបចំយុទ្ធនាការទ្រង់ទ្រាយធំ ដោយមានសមាជិក សមាជិកា អ្នកគាំទ្រជាង៣៥០០នាក់ អមដោយមធ្យោបាយជារថយន្ត និងម៉ូតូជាចច្រើនគ្រឿងផងដែរ។