Category: ព័ត៌មាន

  • ជិះម៉ូតូចេញពីក្លឹប ទៅបុកជាមួយរថយន្តដឹកអំបិល បណ្ដាលឲ្យស្លាប់២នាក់ និងរបួសធ្ងន់ម្នាក់

    ភ្នំពេញ ៖ យុវជន៣នាក់ ម្នាក់របួសធ្ងន់ ពីរនាក់ទៀតស្លាប់ទន្ទឹមគ្នានៅនឹងកន្លែង បន្ទាប់ពីពួកគេជិះម៉ូតូមួយគ្រឿងឌុបគ្នាចេញពីរាំលេងក្លឹប ទៅបុកជាមួយរថយន្តកូរ៉េ២តោនកន្លះក្នុងទិសដៅបញ្ច្រាស់គ្នាយ៉ាងពេញទំហឹង កាលពីវេលាម៉ោង១ និង៥០នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៨  នៅចំណុចមុខ សួនឧទ្យានវត្ឍនៈ២ តាមបណ្ដោយផ្លូវជាតិលេខ៣ ស្ថិតក្នុងភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

  • រថយន្តRANGE ROVERពន្លះជាមួយម៉ូហុងដាឌ្រីមសេ១២៥ របួសធ្ងន់២នាក់

    ភ្នំពេញ៖ បុរស២នាក់បានរងរបួសធ្ងន់ និងត្រូវបានប្រជាពលរដ្ឋបញ្ជូនទៅសង្គ្រោះបន្ទាន់ភ្លាមៗ បន្ទាប់ពីត្រូវរថយន្តRANGE ROVERបើកចេញពីរោងចក្របម្រុងបត់ស្តាំឡើងផ្លូវធំរួចប៉ះជាមួយម៉ូតូជនរងគ្រោះ ក្នុងខណៈពេលដែលជនរងគ្រោះកំពុងជិះម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ពណ៍ខ្មៅពាក់ស្លាកលេខភ្នំពេពេញ1AS-3074 កាលពីវេលាម៉ោង៣និង៥៥នាទីរសៀលថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវអូរដឹមកប់ស្រូវ ត្រង់ចំណុចភូមិត្រពាំងទា សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

  • សម្តេចពិជ័យសេនា ទៀ បាញ់ បានជួបសំណេះសំណាលជាមួយសមាជិកបក្សនៅស្រុកជីក្រែង

     សៀមរាប៖ សម្តេចពិជ័យសេនា ទៀ បាញ់ បានជួបសំណេះសំណាលជាមួយសមាជិកបក្សនៅស្រុកជីក្រែង នាព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៨។ សម្តេចពិជ័យសេនា ទៀ បាញ់ សមាជិកអចិន្រ្តៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តសៀមរាបបានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋប្រមាណ២០០០នាក់និង អំពាវនាវឲ្យប្រជាពលរដ្ឋដែលគ្រប់អាយុបោះឆ្នោត មានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោត សូមអញ្ជើញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ ឲ្យបានគ្រប់ៗគ្នា ។

  • ចំនួនមនុស្សស្លាប់កើនដល់៨១​នាក់ ដោយ​សារជំនន់​ទឹកភ្លៀង​និង​ការបាក់​ដី​នៅ​ប្រទេសជប៉ុន​

    ជប៉ុន៖ ភ្លៀងធ្លាក់ខ្លាំងបានវាយប្រហារលើប្រទេសជប៉ុនខាងលិច និងខាងត្បូង ជាហេតុនាំឲ្យមានការព្រមានអំពីគ្រោះមហន្តរាយនៅលើកោះគ្យូស៊ូ និងស៊ីកូគុនៅក្នុងថ្ងៃអាទិត្យនេះ ខណៈចំនួនមនុស្សស្លាប់ដោយសារគ្រោះធម្មជាតិនេះបានឡើងដល់៨១នាក់ និងបាត់ខ្លួនជាច្រើននាក់ ស្របពេលមនុស្សរាប់លាននាក់ផ្សេងទៀតភៀសខ្លួនចេញពីផ្ទះសម្បែង។ ការធ្លាក់ភ្លៀងខ្លាំងក្នុងកម្រិតលើសធម្មតា៣ដង បានបង្កការបាក់ដី និងធ្វើឲ្យទន្លេមានទឹកពេញប្រៀប ដែលនាំឲ្យមនុស្សជាច្រើននាក់ជាប់គាំងនៅក្នុងលំនៅដ្ឋាន ឬលើដំបូលផ្ទះ ។

  • នៅសល់ក្មេងតែ ៦នាក់ទៀតប៉ុណ្ណោះ ដែលក្រុមជួយសង្គ្រោះ រំពឹងថា នឹងចេញពីក្នុងរូងភ្នំថៃដោយជោគជ័យ ក្នុងពេលដ៏ខ្លី

    បាងកក ៖ ​ក្មេងប្រុស០៦នាក់ក្នុងចំណោម១២នាក់ ដែលជាប់ក្នុងរូងភ្នំលិចទឹក នៅភាគខាងជើងប្រទេសថៃ ជាមួយ​​គ្រូបង្វឹក​ម្នាក់​ អស់រយៈពេលប្រមាណ១៥យប់កន្លងមកនេះ ទីបំផុតត្រូវបានជួយសង្រ្គោះចេញមកខាងក្រៅវិញ ដោយ​​សុវត្ថិ​ភាព​ជាបណ្តើរៗហើយ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន The Guardia នៅយប់ថ្ងៃអាទិត្យ ទី០៨ ខែកក្កដា ឆ្នាំ២០១៨។ ​យោងតាមប្រភពព័ត៌មានដដែល ក្មេងជំទង់ពីរ​​ដែលចេញមកដល់ក្រៅមុន ក្នុងចំណោម០៦នាក់ខាងលើ ត្រូវ​បាន​បញ្ជូន​តាម​រថយន្ត​សង្រ្គោះ​បន្ទាន់ ទៅ​កាន់​ឧទ្ធ​ម្ភាគ​ចក្រ​​ដើម្បី​​​ដឹក​​បន្ត​​ទៅ​​កាន់​​មន្ទីរ​​ពេទ្យ​​ខេត្ត​​ឈៀង​​រ៉ៃ ចម្ងាយប្រមាណ៨០គីឡូម៉ែត្រពីតំបន់​​រូង​ភ្នំ​ថាំលួង។ មកទល់ពេលនេះ ក្មេងប្រុសទាំង០៦នាក់ បានចេញមកដល់ក្រៅរូបភ្នំ តាំងពីប៉ុន្មានម៉ោងមុនម្តងម្នាក់ៗ។ គួរជម្រាបថា នាព្រឹកថ្ងៃអាទិត្យនេះ អាជ្ញាធរបានសម្រេចចាប់ផ្តើមការជួយសង្រ្គោះមនុស្សទាំង១៣នាក់ ដែលបានជាប់ក្នុង​រូងភ្នំ​ថាំ​លួង ​នៃស្រុកម៉ែសៃ ខេត្តឈៀងរ៉ៃ ភាគខាងជើងប្រទេស​ថៃ តាំងពីថ្ងៃទី២៣ ខែមិថុនាមក ហើយទើបតែត្រូវបានរកឃើញកាលពី​ដើមខែកក្កដានេះ ឲ្យចេញមកខាងក្រៅវិញ តាមរយៈការបញ្ជូនក្រុមអ្នកជំនាញមុជទឹក​ ដើម្បី​​​ជួយអមដំណើរពួកគេ។ ពីដំបូងឡើយ​អាជ្ញាធរថៃ បានរំពឹងថា ទម្រាំតែអ្នកដំបូងគេចេញមកដល់ខាងក្រៅគឺរហូតទាល់តែម៉ោង០៩យប់នេះឯណោះ ប៉ុន្តែក្មេងពីរនាក់ដែលត្រូវ​បានសង្រ្គោះចេញផុតពីរូងភ្នំដំបូងគេ គឺកាលម៉ោងខ្ទង់៦យប់នេះ ពោលគឺ០៣ម៉ោងមុនការរំពឹងទុក។ ចំណែកក្មេង០៦នាក់ទៀត ព្រម​ទាំងគ្រូបង្វឹក ត្រូវគេរំពឹងថា នឹងចេញមកដល់ខាងក្រៅនាពេលឆាប់ៗខាងមុខដូចគ្នាដែរ៕

  • ប្រធានគណបក្សប្រជាជនកម្ពុជា អរគុណដល់សមាជិក សមាជិកា និងយុវជន យុវតី ដែលបានចូលរួមយ៉ាងសកម្មក្នុងយុទ្ធនាការរកសំឡេងឆ្នោត

    ភ្នំពេញ៖ នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៨ ដែលជាថ្ងៃទីពីរនៃយុទ្ធនាការឃោសនារកសំឡេងឆ្នោតនោះ ប្រមុខមេបក្សកាន់អំណាចសម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណសមាជិក សមាជិកា ក៏ដូចជាក្រុមយុវជន យុវតីទាំងអស់ ដែលបានចូលរួមធ្វើសកម្មភាពយ៉ាងសកម្មក្នុងយុទ្ធនាការឃោសនារកសំឡេងឆ្នោត។ ជាមួយការថ្លែងអំណរគុណដល់សមាជិក សមាជិកា និងយុវជន យុវតីហើយនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានគូសបញ្ជាក់ដែរថា ប្រជាពលរដ្ឋខ្មែរបានដឹងយ៉ាងច្បាស់ហើយថា ភាពសុខសប្បាយ និងការរីកចម្រើនរបស់កម្ពុជាមកដល់ពេលបច្ចុប្បន្ននេះ ដោយសារតែបាតដៃគណបក្សប្រជាជនកម្ពុជាតែមួយគត់។ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជានៅតែជាជម្រើសល្អរបស់ប្រជាពលរដ្ឋខ្មែរ ហើយប្រជាពលរដ្ឋនៅតែបន្តបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាស្ថិតនៅលេខរៀងទី២០ នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ។ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជានៅលើទំព័រ Facebook យ៉ាងដូច្នេះ «នេះជាថ្ងៃទី២ ហើយនៃថ្ងៃបើកយុទ្ឋនាការឃោសនាបោះឆ្នោត។ សុំអរគុណសមាជិក សមាជិកា និងកូនក្មួយយុវជនយុវតី នៃគណបក្សប្រជាជនទូទាំងប្រទេស ដែលចូលរួមយ៉ាងសកម្មនៅក្នុងដំណើរការនេះ។ ជាការពិត គឺបងប្អូនជនរួមជាតិបានដឹងច្បាស់ហើយថា កម្ពុជាសុខសប្បាយ…

  • ក្រុមជួយសង្រ្គោះ បានជួយក្មេង ២នាក់ ចេញមកក្រៅបានហើយ ខណៈមនុស្ស ១១នាក់ទៀត នៅក្នុងរូងភ្នំថាំលួង នៅឡើយ

      ថៃ ៖ យោងតាមសារព័ត៌មានចិនស៊ិនហួរ ចេញផ្សាយមុននេះបន្តិចបានឲ្យដឹងថា ក្មេង២នាក់ក្នុងចំណោមមនុស្ស១៣នាក់ ដែលជាប់នៅក្នុងរូងភ្នំថាំលួង ប្រទេសថៃ ត្រូវបានក្រុមជួយសង្រ្គោះយកចេញមកក្រៅហើយ បន្ទាប់ពីក្រុមអ្នកជំនាញមុជទឹកបរទេស និងកងទ័ពជើងទឹករបស់ថៃ ចូលទៅក្នុងរូងភ្នំ។  សូមជម្រាបថា នាព្រឹកថ្ងៃអាទិត្យនេះ អាជ្ញាធរថៃ រួមជាមួយក្រុមអ្នកជំនាញមុជទឹកបរទេស១៣នាក់ និងកងទ័ពជើងទឹកថៃ០៥នាក់ បាន​ចូល​ទៅ​ក្នុង​រូង​ភ្នំ​​ថាំលួង នៅស្រុកម៉ៃសៃ នៃខេត្តឈៀងរ៉ៃ ភាគខាងជើងប្រទេសថៃ ដើម្បីជួយសង្រ្គោះក្មេងជំទង់ទាំង១២នាក់ ព្រមទាំង​គ្រូបង្វឹកម្នាក់ ដែលបានជាប់ខ្លួននៅក្នុងល្អាងភ្នំដោយសារតែទឹកជន់តាំងពីថ្ងៃទី២៣ ខែមិថុនា ចេញមកខាងក្រៅវិញ៕

  • គណបក្សប្រជាជនកម្ពុជា ស្រុកគីរីវង្ស បើកយុទ្ធនាការឃោសនាបោះឆ្នោតទ្រង់ទ្រាយធំ ទទួលបានការស្វាគមន៍ អបអរសាទរ យ៉ាងកក់ក្តៅ ពីប្រជាពលរដ្ឋតាមបណ្តាភូមិទូទាំងស្រុក ដែលបង្ហាញពីមហាសាមគ្គីភាពនៃមូលដ្ឋានដ៏រឹងមាំរបស់គណបក្សប្រជាជនកម្ពុជា

    តាកែវ៖  ឯកឧត្តម សុខ សូកាន តំណាងរាស្រ្តមណ្ឌលខេត្តតាកែវ និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកគិរីវង្ស និង ឯកឧត្តម ជីវ កេង បានដឹកនាំសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាស្រុកគិរីវង្ស ហែក្បួនឃោសនាបើកយុទ្ធនាការរកសំឡេងឆ្នោត សម្រាប់នីតិកាលទី៦ ឆ្នាំ២០១៨ នៅស្រុកគិរីវង្ស នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៨។ កម្មវិធីនេះ ក៏មានការចូលរួម និងសហការគ្នាយ៉ាងជិតស្និទ្ធពីសមាជិក សមាជិកា ក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកគិរីវង្ស ឃុំទាំង១២ ព្រមទាំងប្រធានគណៈកម្មាធិការគណបក្សស្រុក និងឃុំផងដែរ។ ការហែក្បួនបើកយុទ្ធនាការឃោសនាបោះឆ្នោតទ្រង់ទ្រាយធំនេះ ធ្វើឡើងរយៈពេល១ថ្ងៃពេញចាប់តាំងពីពេលព្រឹករហូតដល់ម៉ោង ៧និង៣០នាទី យប់ ដោយបានគោរព និងអនុវត្តយ៉ាងខ្ជាប់ខ្ជួនតាមច្បាប់ បទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោត។ ក្បួនឃោសនាចែកចេញជា២ខ្សែ មានសមាជិក សមាជិកាចូលរួមប្រមាណជា៣០០០នាក់ ដោយខ្សែក្បួនទី១ ដឹកនាំដោយ ឯកឧត្តម សុខ សូកាន និងខ្សែទី២ ដឹកនាំដោយ ឯកឧត្តម ជីវ កេង។ ខ្សែក្បួនឃោសនាទាំង២ បានធ្វើដំណើរឆ្លងកាត់តាមបណ្តាភូមិនៃស្រុកគិរីវង្ស ដោយទទួលបានការឈរស្វាគមន៍ អបអរសាទរ ក្បួនឃោសនាយ៉ាងកក់ក្តៅតាមដងផ្លូវពីសំណាក់សមាជិក សមាជិកា…

  • គជប ប្រកាសពី យុទ្ធការឃោសនាបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នាថ្ងៃទី០២

      ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបញ្ជាក់ថា យុទ្ធនាការឃោសនារកសំឡេងនៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៨ ដែលជាថ្ងៃទីពីរនៅតែមានសកម្មភាពផុលផុស តែមិនមានបញ្ហាណាមួយនាំឲ្យប៉ះពាល់ណាមួយកើតឡើងគួរឲ្យកត់សម្គាល់នោះឡើយ ពោលស្ថានការណ៍នៅតែល្អប្រសើរ។  បើតាមសេចក្តីប្រកាសព័ត៌មានយុទ្ធនាការឃោសនារកសំឡេងឆ្នោតនៅថ្ងៃទីពីរនេះ គណបក្សនយោបាយដែលបានចូលរួមប្រកួតប្រជែងបានធ្វើសកម្មភាពទាំងនៅក្នុងរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តនានា។ សូមបញ្ជាក់ថា យុទ្ធនាការឃោសនារកសំឡេងឆ្នោតបានចាប់ផ្តើមនៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៨ ហើយនឹងត្រូវបិទបញ្ចប់នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨។

  • គណៈបញ្ជាការឯកភាពខេត្តបាត់ដំបង បានក្រើនរំលឹកដល់កម្លាំងសមត្ថកិច្ចទាំង៣ប្រភេទ ត្រូវពង្រឹង និង អនុវត្តនូវភារកិច្ចចំពោះមុខដល់គ្រប់គណបក្សនយោបាយទាំងអស់នៅក្នុងខេត្ត

     បាត់ដំបង៖ ឯ.ឧ ងួន រតនៈ អភិបាលខេត្តបាត់ដំបង និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានជួបសំណេះសំ ណាលជាមួយកងកម្លាំងទាំង៣ប្រភេទ ប្រមាណជា៥០០ នាក់ ដែលទទួលភារកិច្ចក្នុងកិច្ចការពារ នៅក្នុងការពង្រឹង នូវសន្តិសុខ សុវត្ថិភាពនិងសណ្តាប់ធ្នាប់សាធារណៈសង្គមនិងដើម្បីធានាឲ្យបាន នូវកិច្ចដំណើរការនិងការប្រព្រឹត្តទៅនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ នៃរដ្ឋសភា នាថ្ងៃទី២៩ខែកក្កដា២០១៨ខាងមុខនេះប្រព្រឹត្ត ទៅដោយរលូននិងគ្មានអំពើហឹង្សា កន្លងទៅថ្មីៗនេះនៅឯស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង គឺក្នុងគោលបំណង ដើម្បីក្រើនរំលឹក ដាស់តឿន ដល់កងកម្លាំងទាំង៣ប្រភេទ ក្នុងការពង្រឹងនូវសុខសន្តិភាព ស្ថេរភាព សុវត្ថិភាពសាធារណៈ និងសន្តិសុខសណ្តាប់ធ្នាប់សង្គម ដល់គ្រប់​គណបក្សនយោបាយ​ទាំងអស់ដោយស្មើៗភាពគ្នានៅក្នុងឱកាសដែ លយុទ្ធនាការនៃការឃោសនារកសម្លេងឆ្នោត ត្រូវបានចា ប់ផ្តើមពីថ្ងៃទី០៧ ដល់ ថ្ងៃទី២៧ ខែកក្កដា និង ដើម្បីឲ្យដំ ណើរការ នៃការប្រព្រឹត្តទៅ ដោយរលូន ទាំងការឃោសនារកសម្លេងឆ្នោត ទាំងកិច្ចដំណើរការ ក្នុងថ្ងៃបោះឆ្នោត និងទាំងការរាប់សន្លឹកឆ្នោត…។ ជាពិសេស គឺនៅក្រោយការ បោះឆ្នោត ដល់គ្រប់គណបក្សនយោបាយទាំងអស់ដែលមានចុះក្នុងបញ្ជីបោះឆ្នោតរបស់គជប.ខេត្តបាត់ដំបង និង បងប្អូនប្រជាពលរដ្ឋដែលទៅចូលរួមបោះឆ្នោត។ដោយត្រូវធានាឲ្យបាន ទាំងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុខសុវត្ថិភាពសង្គមដោយគ្មានអំពើហឹង្សានិងដោយសេរី ត្រឹមត្រូវ យុត្តិធម៌…