-
ប្រជាពលរដ្ឋបានសម្តែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រមុខរាជរដ្ឋាភិបាលតាមរយៈឯកឧត្ដម សៅ សារឿន និងលោកជំទាវ ដែលបានស្ថាបនាផ្លូវលំ១ខ្សែ ទុកជាសម្បត្តិសាធារណៈ ក្នុងឃុំវ៉ារិន ខេត្តសៀមរាប
ដោយពិនិត្យមើលឃើញពីស្ថានភាពលំបាកយ៉ាងខ្លាំងក្នុងការធ្វើចរាចរទៅមករបស់ប្រជាកសិករទាំងពេលរដូវប្រាំង និងរដូវវស្សា ឯកឧត្ដម សៅ សារឿន បានសម្រេចផ្តល់ផ្លូវលំ១ខ្សែប្រវែង៣០០០ម៉ែត្រ បន្ថែមទៀតក្នុងជំហ៊ានទី៤ ដែលតភ្ជាប់ពីភូមិ អូរត្រាច នេះទៅភូមិនេល ក្នុងឃុំវ៉ារិន ស្រុកវ៉ារិន ខេត្តសៀមរាប ។ក្នុងឱកាសចុះពិនិត្យការដ្ឋានជួសជុលផ្លូវលំថ្មីនេះ ឯកឧត្ដម សៅ សារឿន បានថ្លែងអំណរគុណ ចំពោះបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមសងខាងផ្លូវដែលបានសម្បទានដីចំណីផ្លូវ ដែលធ្វើឲ្យកំណាត់ផ្លូវលំនេះឲ្យបានធំទូលាយក្នុងការធ្វើចរាចរទៅមករបស់ប្រជាកសិករយើង ពិសេសបញ្ជៀសបាននូវគ្រោះថ្នាក់ចរាចរណ៍ផ្សេងៗ។
-
ចំនួនអ្នកស្លាប់កើនឡើងជិត១០៩នាក់ ដោយសារគ្រោះទឹកជំនន់ និងការបាក់ដី នៅក្នុងប្រទេសជប៉ុន
ជប៉ុន៖ តួលេខជនរងគ្រោះបាត់បង់ជីវិត ដោយសារគ្រោះទឹកជំនន់ និងការបាក់ដី បង្កឡើងដោយភ្លៀងធ្លាក់ខ្លាំងនៅឯតំបន់ភាគខាងលិចប្រទេសជប៉ុន បន្តកើនឡើង ដល់១០៩នាក់ របួសធ្ងន់៣នាក់ និង៧៩នាក់ផ្សេងទៀតនៅតែបាត់ខ្លួននៅឡើយ គិតចាប់តាំងពីថ្ងៃព្រហស្បតិ៍្ត សប្តាហ៍មុន រហូតមកទល់ថ្ងៃចន្ទ នេះ ។
-
ក្រុមហ៊ុន តូយ៉ូតា ខេមបូឌា បង្ហាញវត្តមានរថយន្ត TOYOTA HILUX REVO ស៊េរីថ្មីឆ្នាំ២០១៩ ជាផ្លូវការនៅលើទីផ្សារកម្ពុជា ស្របពេលប្រារព្ធពិធីខួប ៥០ ឆ្នាំនៃរថយន្ដ HILUX
ភ្នំពេញ៖ ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) ដែលជាក្រុមហ៊ុនត្រូវបានទទួលស្គាល់នូវសិទ្ធិនាំចូល និងចែកចាយផ្ដាច់មុខលើផលិតផលយានយន្ដ និងគ្រឿងបន្លាស់ម៉ាក តូយ៉ូតា បានប្រារព្វកម្មវិធីសម្ពោធរថយន្ដតូយ៉ូតា Hilux Revo ស៊េរីថ្មីឆ្នាំ 2019 ព្រមទាំងប្រារព្ធខួបគម្រប់ 50 ឆ្នាំរបស់រថយន្ដ Hilux នៅផ្សារទំនើបអ៊ីអនម៉លសែនសុខ រាជធានីភ្នំពេញ ។
-
ថ្នាក់ដឹកនំាក្រុមហ៊ុន JCRI ដែលទទួលសិទ្ធិនំាចូលភេសជ្ជៈប៉ូវកម្លាំង G Park ប្រារព្វខួប១ឆ្នំានៃភាពជោគជ័យរបស់ខ្លួននៅលើទីផ្សារប្រទេសកម្ពុជា
ភ្នំពេញ៖ G Park ជាភេជ្ជៈប៉ូវកម្លាំងមកពីប្រទេសកូរ៉េ ដែលនាំចូលផ្ដាច់មុខដោយក្រុមហ៊ុន JCRI រៀបចំកម្មវិធីដ៏ពិសេសអស្ចារ្យមួយ ដើម្បីជាការអបអរសាទរគម្រប់ខួបមួយឆ្នាំរបស់ភេសជ្ជៈអន្តរជាតិមួយនេះមកកាន់ទីផ្សារប្រទេសកម្ពុជា ។ នៅក្នុងកម្មវិធីនេះដែរ ក៏មានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់ថ្នាក់ដឹកនាំទាំងអស់របស់ក្រុមហ៊ុន JCRI តារាចម្រៀងល្បីៗ និងភ្ញៀវកិត្តិយសជាច្រើនរូប ដែលបានញំាងឲ្យបរិយាកាសនៅក្នុងកម្មវិធីកាន់តែសប្បាយរីករាយ ។
-
ជនសង្ស័យ៣នាក់ ជាមេក្លោងពាក់ពន្ធ័នឹងជំនួញគ្រឿងញៀនជាង១២០គីឡូក្រាមនៅខេត្តស្ទឹងត្រែង ត្រូវសមត្ថកិច្ចចាប់បាននៅរាជធានីភ្នំពេញ
ជនសង្ស័យ៣នាក់ ដែលសមត្ថកិច្ចសង្ស័យជាមេក្លោងពាក់ពន្ធ័នឹងជំនួញគ្រឿងញៀនជាង១២០គីឡូក្រាមនៅខេត្តស្ទឹងត្រែង ត្រូវសមត្ថកិច្ចចាប់បាននៅរាជធានីភ្នំពេញ ដោយរឹបអូសបានគ្រឿងញៀន២៦គីឡូក្រាមបន្ថែមទៀត។ ជនសង្ស័យទាំង៣នាក់នោះ ត្រូវសមត្ថកិច្ចបញ្ជាក់ថា គឺជាអ្នកបញ្ជាការដឹកជញ្ជូនគ្រឿងញៀន ឆ្លងដែនពីឡាវមកកម្ពុជា ១២០គីឡូក្រាម កាលពីថ្ងៃទី២៦មិថុនា ២០១៨ កន្លងទៅ។
-
ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា យាងជាព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធីបុណ្យ « រុក្ខទិវា » នៅខេត្តកំពត
នៅព្រឹកថ្ងៃច័ន្ទ ១២រោច ខែបឋមាសាឍ ឆ្នាំច សំរិទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៨ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឫទ័យស្តេចយាងជាព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធីបុណ្យ « រុក្ខទិវា » ប្រារព្ធឡើងនៅលើផ្ទៃដីជាង៥០ហិកតា ស្ថិតក្នុងស្ថានីយដាំកូនឈើថ្មរូង ភូមិព្រែកអំពិល ឃុំកោះតូច ស្រុកទឹកឈូ ខេត្តកំពត ដោយមានការចូលរួមអមដង្ហែដោយបណ្តាឥស្សរជនជាន់ខ្ពស់នៃរាជរដ្ឋាភិបាល បណ្តាអង្គទូតនានា និងបងប្អូនប្រជានុរាស្រ្តយ៉ាងច្រើនកុះករ។
-
ក្រសួងការងារ និងបណ្តុះបណ្តាលវិជា្ជជីវៈ ជូនដំណឹងឲ្យម្ចាស់សហគ្រាស គ្រឹះស្ថានទាំងអស់ បើកប្រាក់ឈ្នួល ឬបើកប្រាក់បុរេប្រទានយ៉ាងតិច ៥០% ឲ្យកម្មករនិយោជិត មុនថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨
រាជរដ្ឋាភិបាលបានចេញអនុក្រឹត្យដើម្បីឲ្យកម្មករកម្មការិនី តាមរោងចក្រសហគ្រាស និងតាមគ្រឹះស្ថានអប់រំទាំងអស់ បានឈប់សម្រាករយៈពេល៣ថ្ងៃទី២៨ ២៩ និង៣០ ខែកក្កដា ឆ្នាំ២០១៨ដើម្បីពួកគេអាចទៅចូលរួមការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨។ នៅថ្ងៃទី៩ ខែកក្កដានេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាវីវៈ បានចេញសេចក្ដីជូនដំណឹងដល់ម្ចាស់ និងនាយកសហគ្រាស គ្រឹះស្ថាន ទាំងអស់ ដែលស្ថិតនៅក្នុងដែនអនុវត្តនៃច្បាស់ស្តីពីការងារ ក្នុងករណី ពុំមានលទ្ធភាពបើកប្រាក់ឈ្នួលទាន់ពេលក្នុងឱកាសដែលអនុញ្ញាតឲ្យកម្មករនិយោជិត ឈប់សម្រាកមានប្រាក់ឈ្នួលក្នុងការចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ត្រូវអនុញ្ញាតឱ្យកម្មករនិយោជិតទទួលបានប្រាក់ បុរេប្រទានយ៉ាងតិច ៥០% (ហាសិបភាគរយ) មុនថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨៕
-
ចំនួនអ្នកស្លាប់កើនឡើងជិត១០០នាក់ ដោយសារគ្រោះទឹកជំនន់ និងការបាក់ដី នៅក្នុងប្រទេសជប៉ុន
ជប៉ុន៖ តួលេខជនរងគ្រោះបាត់បង់ជីវិត ដោយសារគ្រោះទឹកជំនន់ និងបាក់ដី បង្កឡើងដោយភ្លៀងធ្លាក់ខ្លាំងនៅឯតំបន់ភាគខាងលិចប្រទេសជប៉ុន បន្តកើនឡើងដល់៩៧នាក់ និងជាច្រើននាក់ផ្សេងទៀត បាត់ខ្លួននៅឡើយ បើគិតចាប់តាំងពីថ្ងៃព្រហស្បតិ៍ត សប្តាហ៍មុន រហូតមកទល់នឹងព្រឹកថ្ងៃ ច័ន្ទ នេះ ។
-
ប្រមុខការទូតសហរដ្ឋអាម៉េរិកបដិសេធការចោទប្រកាន់របស់កូរ៉េខាងជើង ដែលថា ខ្លួនជាមនុស្សទំនើង
សហរដ្ឋអាម៉េរិក៖ សូមរម្លឹកថា លោក គីម យ៉ុងចុល ដែលជាមនុស្សជំនិតបំផុត របស់មេដឹកនំាកំពូលកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានបង្ហាញការសោកស្ដាយជាខាំ្លង ចំពោះអកប្បកិរិយារបស់រដ្ឋមន្រ្តីការបរទេសអាម៉េរិក ដោយនិយាយថា លោក ម៉ៃ ប៉ុមប៉េអូ បានបង្ហាញពីអត្តចរិតដូចពួកទំនើង និងឯកតោភាគីលើសំណើ លុបបំបាត់អាវុធនុយក្លេអ៊ែរ ។
-
រថយន្តហាយឡែនឌ័របើកបុកម៉ូតូវ៉ែវ និងរថយន្តក្រឡុកស៊ីម៉ង់ត៍ បណ្ដាលឲ្យបុរសម្នាក់រងរបួសធ្ងន់
ភ្នំពេញ៖ បុរសម្នាក់ស្រវឹងស្រាឡើងជោគជាំ ហើយបើករថយន្តហាយឡែនឌ័របោះពួយយ៉ាងលឿន ជ្រុលចង្កូតទៅបុកម៉ូតូវ៉ែវដែលជិះដោយបុរសម្នាក់ក្នុងទិសដៅបញ្ច្រាស់យ៉ាងពេញទំហឹង បណ្ដាលឲ្យបុរសម្នាក់រងនោះរបួសធ្ងន់ ហើយបានបន្តទៅបុករថយន្តក្រឡុកស៊ីម៉ង់ត៍ដែលចតលើចំណីផ្លូវនៅទិសដៅបញ្ច្រាស់ ចំពីក្រោយពេញទំហឹងថែមទៀត បណ្ដាលឲ្យរងការខូចខាតមួយកំណាត់មុខយ៉ាងដំណំទៅលែងរួច។