Category: ព័ត៌មាន

  • សម្តេចពិជ័យសេនា ទៀ បាញ់ អំពាវនាវឲ្យសមាជិកបក្ស និងពលរដ្ឋទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍

           សៀមរាប៖ សម្តេចពិជ័យសេនា ទៀ បាញ់ សមាជិកអចិន្រ្តៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តសៀមរាបបានអំពាវនាវឲ្យសមាជិកបក្ស និងប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត សូមចូលរួមបោះឆ្នោតឱ្យបានគ្រប់ៗគ្នា ។ ការអំពាវនាវនេះ ត្រូវបានធ្វើឡើងក្នុងឱកាស សម្តេចអញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាល ជាមួយសមាជិកសមាជិកាប្រមាណជាង២០០០នាក់ នៅស្រុកសូទ្រនិគម ខេត្តសៀមរាបនាព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៨នេះ ។       សម្តេចពិជ័យសេនា បានមានប្រសាសន៏ថា៖ ការខិតខំប្រឹងប្រែងរបស់គណបក្សប្រជាជនកម្ពុជា ដែលបានខិតខំស្វែងរក និងការពារសុខសន្តិភាព រក្សាស្ថិរភាពនយោបាយ ខិតខំអភិវឌ្ឍលើគ្រប់វិស័យ យកចិត្តទុកដាក់ចំពោះសុខទុក្ខប្រជាពលរដ្ឋ លើកស្ទួយកិត្យានុភាពជាតិលើឆាកអន្តរជាតិ ពិសេសបានទប់ស្កាត់គម្រោងការក្បត់ជាតិរបស់អតីតបក្សសង្គ្រោះជាតិ ការពារសន្តិភាពក្នុងប្រទេសកម្ពុជាបានទាន់ពេលវេលា។ សម្តេចបានដាស់តឿនដល់ប្រធាន អនុប្រធានក្រុមបក្ស សាខាបក្សភូមិ គណបក្សប្រជាជនកម្ពុជា ត្រូវយកចិត្តទុកដាក់កៀរគរសមាជិកបក្ស និងប្រជាពលរដ្ឋដែលមានឈ្មោះ ក្នុងបញ្ជីបោះឆ្នោត ឱ្យពួកគាត់ទៅបោះឆ្នោតជ្រើសតំណាងរាស្ត្រឱ្យបានគ្រប់គ្នា ដើម្បីប្រឆាំងតបទៅនឹងការញុះញង់របស់ក្រុមប្រឆាំងក្រៅច្បាប់ ដែលឃោសនារារាំងមិនឲ្យ ប្រជាពលរដ្ឋទៅបោះឆ្នោត។     លើសពីនេះ សម្តេច បានអំពាវនាវដល់សមាជិកបក្ស និងប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត សូមចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ឱ្យបានគ្រប់ៗគ្នា ពិសេសត្រូវត្រៀមឱ្យបានស្រេចបាច់នូវអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ឬក៏ឯកសារបញ្ជាក់អត្តសញ្ញាណបម្រើដល់ការបោះឆ្នោត ដើម្បីប្រើប្រាស់ក្នុងការបោះឆ្នោត…

  • គ.ជ.ប ប្រកាស ពង្រីកការផ្សាយព័ត៌មាន តាម Online

    គ.ជ.ប ប្រកាស ពង្រីកការផ្សាយព័ត៌មាន តាម Online

    ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានពង្រីកការផ្សាយព័ត៌មានថ្មីៗ ដើម្បីពន្យល់ពីការបោះឆ្នោត ដោយលោកអ្នកគ្រាន់តែទាញយកដាក់ទូរស័ព្ទដៃ តាមរយៈកម្មវិធី (App) CamNeC News ក្រោយបានផ្សាយសាកល្បង ទូរទស្សន៍ វិទ្យុ និងព័ត៌មាន Online ក្នុងមួយរយៈពេលកន្លងមកនេះ។ ការបង្កើតឲ្យមានកម្មវិធី (App) CamNeC News ដែលអាចទាញយកតាមទូរស័ព្ទ គឺជាមធ្យោបាយថ្មីបន្ថែមមួយទៀត ដែលអាចជួយឲ្យប្រជាពលរដ្ឋទូទៅ កាន់តែងាយស្រួល នៅក្នុងការទទួលបាន ព័ត៌មានសំបូរបែប ពីគ.ជ.ប។ (App) CamNeC News នឹងផ្តលឮជូនលោកអ្នកនាង នូវព័ត៌មានសំខាន់ៗជាច្រើនទាក់ទងនឹងការឃោសនាបោះឆ្នោត, ការបោះឆ្នោត និងនីតិវិធីនៃការ ទៅបោះឆ្នោតជាដើម។ ទាំងការផ្សាយទូរទស្សន៍ វិទ្យុ និងព័ត៌មាន Online គឺលោកអ្នកនាង អាចទាញយកដាក់ទូរស័ព្ទដៃបាន (Download) តាមរយៈកម្មវិធី (App) CamNEC News ដើម្បីពន្យល់ពីការបោះឆ្នោត។ លោកអ្នកអាចធ្វើការទាញយកកម្មវិធី CamNEC News ពី Store…

  • លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រាប់សមាជិកទាំងអស់ ត្រៀមឯកសារសម្រាប់ទៅបោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី២០ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨

    ស្វាយរៀង៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អ្នកតំណាងរាស្រ្តមណ្ឌលស្វាយរៀង បានចុះជួបសំណេះសំណាល និងសួរសុខទុក្ខ សមាជិកសមាជិកា គណបក្សប្រជាជនកម្ពុជា នៅឃុំចន្ត្រី ខេត្តស្វាយរៀង នៅព្រឹកថ្ងៃអាទិត្យ ១១រោច ខែបឋមាសាធ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៨។  ឆ្លៀតក្នុងឱកាសនោះ លោកជំទាវកិត្តិសង្គហបណ្ឌិត បាននាំមកនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនដល់អង្គពិធី និងលើកឡើងអំពីប្រសាសន៍របស់សម្តេចតេជោ ប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានថ្លែងក្នុងពិធីខួបអនុស្សាវរីយ៍លើកទី៦៧ឆ្នាំ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា និងបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតំណាងរាស្ត្រអាណត្តិទី៦ នៅកោះពេជ្រ។ជាមួយគ្នានោះដែរ ក្រុមការងារក៏បានណែនាំ និងបង្រៀនគូសសន្លឹកឆ្នោតដល់សមាជិក សមាជិកា និងត្រៀមឯកសារសម្រាប់ទៅបោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី២០ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខ ដើម្បីគាំទ្រសម្តេចតេជោ ហ៊ុន សែន ធ្វើនាយករដ្ឋមន្ត្រីនៃកម្ពុជា នៅអាណត្តិទី៦ និងអាណត្តិជាបន្តបន្ទាប់ទៀត ដើម្បីបន្តការអភិវឌ្ឍរីកចម្រើន…

  • គណបក្សប្រជាជនកម្ពុជាចេញសេក្តីថ្លែងការណ៍ ក្នុងឱកាសបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ និង ពិធីតំឭកខួបលើកទី៦៧ នៃថ្ងៃបង្កើតណគបក្សប្រជាជនកម្ពុជាប្រជាជនកម្ពុជា

    សេចក្តីថ្លែការណ៍ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងឱកាសបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ និង ពិធីតំឭកខួបលើកទី៦៧ នៃថ្ងៃបង្កើតណគបក្សប្រជាជនកម្ពុជាប្រជាជនកម្ពុជា៖    

  • ២០​ឆ្នាំ​គត់ ក្រូអាត​​មាន​ឱកាស​វិលត្រឡប់​​មក Semi-Final សាជាថ្មីក្រោយខកខានតាំពីឆ្នាំ១៩៩៨

    ជម្រើស​ជាតិ​ក្រូអាត​បាន​ឡើង​ទៅ​កាន់​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ទាំង​លំបាក បន្ទាប់​​យក​​ឈ្នះ​បាល់​ប៉េណាល់ទី​លើ​ម្ចាស់​ផ្ទះ​រុស្សី​កាល​ពី​យប់​មិញ។ក្រុម​ទាំង​ពីរ​ប្រកួត​​គ្នា​ស្វិតស្វាញ​​រហូត​​បន្ថែម​ម៉ោង​១២០​នាទី តែ​លទ្ធផល​បញ្ចប់​បាន​ត្រឹម​​ស្មើ​គ្នា ២-២។ ដូច្នេះ​ត្រូវ​សម្រេច​ទាត់​ប៉េណាល់ទី​ដើម្បី​រក​ក្រុម​ឡើង​ទៅ​វគ្គ​បន្ត។ ទាត់​ម្ខាង​៥​ជើង ខាង​ម្ចាស់​ផ្ទះ​រុស្សី​ធ្វើ​ឲ្យ​ភ្លាត់​ទាត់​មិន​ចូល​២​​គ្រាប់​​ដោយ​កីឡាករ Fedor Smolov និង Ignashevich ខណៈ​ក្រូអាត​ខក​ឱកាស​តែ​១​គ្រាប់​ទេ​ដោយ​កីឡាករ Kovacic។ លទ្ធផល​នេះ​ធ្វើ​ឲ្យ​ក្រូអាត​ឈ្នះ​ ៤-៣។ នេះ​ជា​​ការ​លើក​មក​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​លើក​ដំបូង​របស់​ក្រូអាត​ចាប់​តាំង​ពី​ឆ្នាំ​១៩៩៨ ដោយ​កាល​នោះ​ពួក​គេ​ចាញ់​បារាំង​ ២-១។ នៅ​ជុំ​បន្ទាប់​ក្រូអាត​ត្រូវ​ប៉ះ​ជា​មួយ​តោ​កំណាច​អង់គ្លេស​នៅ​ថ្ងៃ​ពុធ សប្ដាហ៍ក្រោយ។ ក្នុង​ជំនួប​នេះ​លោក Zlatko Dalic ដែល​ជា​គ្រូ​ក្រូអាត​បាន​ហៅ​ថា​មិនមែន​ជា​ការ​ប្រកួត​ទេ គឺ​ជា​ការ​ប្រយុទ្ធ​គ្នា៕

  • ឯ.ឧ សួស គង់ ដឹកនាំសមាជិកគណបក្សប្រជាជនកម្ពុជា ដង្ហែរក្បួនឃោសនារកសម្លេងឆ្នោត នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ

      ឯ.ឧ សួស គង់ សមាជិកគណៈកម្មា ធិការកណ្តាល  គណបក្សប្រជាជនកម្ពុជា និងជា អនុប្រធានទី១ ក្រុមការងារចុះជួយស្រុកភ្នំស្រួច ខេត្តកំពង់នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ ២០១៨ ដោយមានការចូលរួមពី ឯ.ឧ ប៉ុក ម៉ាន់នី ឯ.ឧ ប៊ុន ច័ន្ទវណ្ណៈ ជាអនុប្រធានក្រុម ការងារចុះជួយស្រុកភ្នំស្រួច ព្រមទាំងសមាជិក ក្រុមការងារជាច្រើនរូបទៀត បានដឹកនាំដង្ហែរក្បួន យុទ្ធនាការឃោសនាទ្រង់ទ្រាយធំ ស្របតាមកម្ម វិធីដែលបានគ្រោងទុក ដោយមានការជួបជុំ សមាជិក សមាជិកាបក្សចំនួន ៤ពាន់ ៨៥នាក់ នៅទីស្នាក់ការបក្សស្រុកភ្នំស្រួច ហើយក្នុងកម្មវិធី នោះ ក៏មានការផ្សាយបន្តផ្ទាល់ នូវសុន្ទរកថា នយោបាយរបស់ សម្តេចអគ្គមហាសេនាបតីតេ ជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណា ចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជន កម្ពុជា ចេញពីមជ្ឈមណ្ឌលកំសាន្ត និងពិព័ណ៌ កោះពេជ្រ រាជធានីភ្នំពេញ នៅក្នុងពិធីបើក យុទ្ធនាការថ្ងៃដំបូងនេះ។នៅទីស្នាក់ការបក្សស្រុកភ្នំស្រួច…

  • តោកំណាចអង់គ្លេសបង្កើតកំនត់ត្រាថ្មី ឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រាត់ បន្ទាប់ពីខកខានរយៈពេល១២ឆ្នាំ

    តោកំណាចអង់គ្លេសបង្កើតកំនត់ត្រាថ្មី ឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រាត់ បន្ទាប់ពីខកខានរយៈពេល១២ឆ្នាំ ក្រោយយកឈ្នះ អ៊ុយអែត ២:០ រកបានដោយកីឡាករ Harry Maguire នៅនាទី ៣០ និងគ្រាប់ទី២រកបានដោយខ្សែបម្រើរបស់ក្លឹប Tottenham Hot Spur កីឡាករ Dele Alli នៅនាទី ៥៩ ធ្វើអោយឡើងទៅវគ្គ៤ក្រុមចុងក្រោយ ដោយរងចាំក្រូអាត ឬ ម្ចាស់ផ្ទះរុស្ស៊ី ដែលត្រូវប្រកួតនៅម៉ោង១រំលងអាធ្រាត ។ គួរបញ្ជាក់ថា អង់គ្លេសគឺក្រុមមួយដែលធ្លាប់ឈ្នះពាន World Cup ម្តងនៅឆ្នាំ១៩៦៦ ពេលដែលធ្វើជាម្ចាស់ផ្ទះ ៕

  • បើកយុទ្ធនាការ ឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តអណត្តិទី៦ សរុប៣ឃុំស្រុកស្ទោង ខេត្តកំពង់ធំ

    បើកយុទ្ធនាការ ឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តអណត្តិទី៦ សរុប៣ឃុំស្រុកស្ទោងខេត្តកំពង់ធំ   គណបក្សនយោបាយចំនួន ៣ឃុំ ក្នុងនោះមានឃុំព្រះដំរី ឃុំរុងរឿង និងឃុំ បន្ទាយ ស្ទោង បានមកជូបជុំគ្នា នៅក្នុងបរិវេណវត្តបុទមដើម្បីដង្ហែរក្បួនឃោសនារកសម្លេងឆ្នោតជ្រើសតាំងតំណាងរាស្រ្តអណត្តិទី៦នេះ ដែលនៅជាថ្ងៃដំបូង បានបើកយុទ្ធនាការ ដង្ហែរក្បួន ក្នុងនោះ មានគណបក្សនយោបាយមួយចំនួន ពុំមានសកម្មភាពនោះឡើយ តែសកម្មភាពដង្ហែរក្បួនរបស់គណបក្សប្រជាជនកម្ពុជា មានសមាជិកចូលរួមយ៉ាងច្រើនកុះករ។សមាជិក សមាជិកា សកម្មជន យុវជន របស់គណបក្សប្រជាជនកម្ពុជា ប្រមាណជាង១៣៥០នាក់ បានមកជួបជុំគ្នានៅទីធ្លាបរិវេណវត្តបុទម ស្រុកស្ទោង ខេត្តកំពង់ធំនៅព្រឹកថ្ងៃទី ០៧ ខែកក្កដា ឆ្នាំ២០១៨ និងជាព្រឹត្តិការណ៍បើកយុទ្ធនាការ ឃោសនាបោះឆ្នោត ស្វែងរកសម្លេងគាំទ្របេក្ខជន ដែលត្រូវជ្រើសតាំងធ្វើជាតំណាងរាស្ត្រ អាណត្តិទី៦   ។ ក្នុងសកម្មភាពបើកយុទ្ធបាការឃោសនាបោះឆ្នោតនេះ ត្រូវបានចាក់ឡាយផ្សាយផ្ទាល់ ប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នូវមិទិ្ទញអបអរសាទរខួបលើកទី៦៧ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ( ២៨ មិថុនា ១៩៥១ – ២៨ មិថុនា ២០១៨ )ពីទូរទស្សន៍ អប្សរាទីក្រុងភ្នំពេញ…

  • ផ្ទះសំណាក់យីហោច័ន្ទរះលួចបង្កប់បើកល្បែងស៊ីសងរាប់ឆ្នាំថ្ងៃនេះត្រូវបានកម្លាំងស្នងការនគរបាលខេត្តកំពង់ស្ពឺបង្ក្រាប

    កំពង់ស្ពឺ៖ កម្លាំងនគរបាលស្នងការដ្ឋានខេត្តកំពង់ស្ពឺនៅរសៀលថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៨ បានឆ្មក់ចូលក្នុងផ្ទះសំណាក់យីហោច័ន្ទរះ និងបានបង្ក្រាបក្រុមអ្នកញៀនល្បែងមួយក្រុមដែលយកទីតាំងនេះធ្វើជាកន្លែងល៏ងល្បែងយ៉ាងរំភើយរាប់ឆ្នាំ តែថ្ងៃនេះត្រូវបានបង្ក្រាបនិងបង្ហាញមុខក្រុមអ្នកញៀនល្បែងស៊ីសងល្មើសទាំងនេះ ។

  • នៅរោងចក្រខាយណេង ស្ថិតនៅភូមិផ្សារត្រាច ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង មានករណីកម្មការនីរោងចក្រ ចំនួន ៣៥នាក់ ដួលសន្លប់នៅក្នុងរោងចក្រ

    ខេត្តកំពង់ឆ្នាំង​​​ ៖ នៅថ្ងៃសៅរ៍ ១០រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោង ១២ និង ៣០នាទី នៅរោងចក្រខាយណេង ស្ថិតនៅភូមិផ្សារត្រាច ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង មានករណីកម្មការនីរោងចក្រ ចំនួន ៣៥នាក់ ដួលសន្លប់នៅក្នុងរោងចក្រ មូលហេតុផ្អើលរត់ប៉ះទង្គិចគ្នា (ខ្មោចចូលសណ្ឋិតកម្មការនី បណ្ដាលអោយផ្អើល)។បច្ចុប្បន្នកម្មការនីដែលដួលសន្លប់ ត្រូវបានបញ្ជូនមកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកឧត្ដុង ២០នាក់ នឹងគ្លីនិក តែ វណ្ណា ភូមិសាលាលេខប្រាំ ឃុំអូរឬស្សីចំនួន ១៥នាក់។(ពត៏មានរបស់ស្នងការនគរបាលខេត្តកំពង់ឆ្នាំង)