-
រថយន្ដដឹកដីមួយគ្រឿងបើកបរលឿនពេក គេចពីរថយន្ដផ្សេងបណ្ដាលឲ្យរេចង្កូតធ្លាក់ផ្លូវបណ្ដាលឲ្យក្រឡាបផ្ងារជើងទ្រមេឃ
ភ្នំពេញ៖ បុរសម្នាក់បើករថយន្ដដឹកដីមួយគ្រឿងលឿនពេក ខណះពេលមានរថយន្ដមួយទៀតនៅពីមុខចាប់ហ្រ្វាំងអត់ទាន់ ក៏រេចង្កូតធ្លាក់ផ្លូវបណ្ដាលឲ្យក្រឡាបផ្ងារជើងឡើងលើយ៉ាងច្រង៉ាង ។ ហេតុការនេះដែរ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១ និង១០នាទីរសៀល ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្ដោយផ្លូវ២១៧ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ។ យោងតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានប្រាប់ឲ្យដឹកថា មុនពេលកើតហេតុគេមានរថយន្ដដឹកដីមួយគ្រឿងក្បាលពណ៌សរ ពាក់ស្លាកលេខភ្នំពេញ3B-8631 បានធ្វើដំណើរពីទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿនបើកបរដោយបុរសម្នាក់ ខណះពេលដែលដល់ចំនុចកើតហេតុក៏មានរថយន្ដមួយគ្រឿងទៀតបើកនៅចំពីមុខពេលនោះរថយន្ដដឹកដីបើកលឿនពេកចាប់ហ្រ្វាំងអត់ទាន់រេចង្កូតធ្លាក់ផ្លូវបណ្ដាលឲ្យរថយន្ដដឹកដីក្រឡាបផ្ងារជើងឡើងលើយ៉ាងច្រង៉ាងចំណែកឯម្ចាស់កៃកុងរថយន្ដរងរបួសស្រាល ឯរថយន្ដមួយទៀតបានបើកទៅមុខបាត់ទៅ។ ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់និងកន្លែងកើតហេតុ ដោយឃើញហេតុការណ៍នោះមិនបង្កឲ្យខូចខាតដល់សម្បត្តិរដ្ឋ និងទ្រព្យសម្បត្តិប្រជាពលរដ្ឋ ទើបសមត្ថកិច្ចបានឲ្យខាងម្ចាស់រថយន្ដបង្កអូសយកទៅជួសជុលដោយខ្លួនឯង៕
-
កម្លាំងសមត្ថកិច្ចខណ្ឌដូនពេញឃាត់ខ្លួនជនសង្ស័យម្នាក់ និងដកហូតគ្រឿងញៀនបានចំនួន២៧កញ្ចប់ធំ
ភ្នំពេញ៖ ជនសង្ស័យម្នាក់ រួមជាមួយគ្រឿងញៀន២៧កញ្ចប់ធំ ត្រូវបានកម្លាំងសមត្ថកិច្ច នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញចុះបង្ក្រាបជាលក្ខណះទ្រង់ទ្រាយធំ ក្រោមការដឹកនាំរបស់លោកវរសេនីយ៍ឯក ទៀង ច័ន្ទសារ អធិកនគរបាលខណ្ឌដូនពេញតែម្ដង ។ ក្នុងប្រតិបត្តិការបង្រ្កាបនេះ បានធ្វើឡើងកាលពីវេលាម៉ោង១៥និង០០នាទី ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតនៅចំណុចមុខធានាគារកម្ពុជា ផ្លូវ១៧៨ កែងផ្លូវព្រះសុីសុវត្ថិ ភូមិ១ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ លោកវរសេនីយ៍ឯក ទៀង ច័ន្ទសារ អធិការនគរបាលខណ្ឌដូនពេញបានឲ្យដឹងថា៖ ដោយអនុលោមតាមបទបញ្ជាដ៏ម៉ឹងម៉ាត់របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការរាជធានីភ្នំពេញ កម្លាំងជំនាញខណ្ឌប៉ុសិ៍ត បានបើកការស្រាវជ្រាវជាប់ជាប្រចាំចំពោះមុខសញ្ញាប្រព្រឹត្តបទល្មើសគ្រប់ប្រភេទ ជាក់ស្តែងនៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង១៥, ០០នាទី ក្រោយពីកំណត់បានមុខសញ្ញា នឹងទីតាំងប្រព្រឹត្តសកម្មភាពរួចមកសមត្ថកិច្ចយើងបានបើកកិច្ចប្រតិបត្តិការបង្ក្រាបចំពោះមុខសញ្ញាជួញដូរនិងប្រើប្រាស់គ្រឿងញៀនយ៉ាងសកម្មប្រចាំតំបន់ ដែលកំពុងធ្វើសកម្មភាពចរាចរណ៍ ស្ថិតនៅចំណុចមុខធានាគារកម្ពុជា ផ្លូវ១៧៨ កែងផ្លូវព្រះសុីសុវត្ថិ ភូមិ១ សង្កាត់ជ័យជំនះ ជាលទ្ធផលកំលាំងយើងបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ហង្ស ពេជ្រសាលី ភេទប្រុស…
-
ដើម្បីអបអរក្នុងព្រះរាជពិធីបុណ្យអុំទូក រយៈពេល៣ថ្ងៃនេះ កាំជ្រួចជិត៩ពាន់គ្រាប់ នឹងត្រូវបាញ់ក្នុងពេលរាត្រី
ព្រះរាជពិធីបុណ្យឆ្នាំនេះ ត្រូវបានរៀបចំឡើងក្នុងរយៈពេល៣ថ្ងៃ គឺពីថ្ងៃ១៤កើត ១៥កើត និងថ្ងៃ១រោច ខែកត្តិក នៅតាមទន្លេសាប ត្រូវនឹងថ្ងៃទី២១-២៣ ខែវិច្ឆិកា ឆ្នាំ២០១៨ ។ ដើម្បីអបអរក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ រយៈពេល៣ថ្ងៃនេះ កាំជ្រួចជិត៩ពាន់គ្រាប់ នឹងត្រូវបានបាញ់ក្នុងពេលរាត្រី ។ បើយោងតាមរបាយការណ៍របស់លោកឧត្តមសេនីយ៍ឯក អ៊ុង សារិទ្ធ មេបញ្ជាការរង និងជានាយសេនាធិការបញ្ជាការដ្ឋានអង្គរក្ស បានឲ្យដឹងថា រយៈពេល៣ថ្ងៃ នៃថ្ងៃប្រារព្ធព្រះរាជពិធីបុណ្យអុំទូកនេះ កាំជ្រួចដែលនឹងត្រូវបានបាញ់ ដើម្បីអបអរសាទរ មានចំនួន៨.៧៨០គ្រាប់ ក្នុងនោះ មានកាំជ្រួចទំហំធំ២.៤៥០គ្រាប់, ទំហំកណ្តាល៣.៧០០គ្រាប់ និងទំហំតូច២.៦៣០គ្រាប់។ គួរបញ្ជាកថា ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ គេតែងតែសង្កេតឃើញប្រជាពលរដ្ឋ បានចូលទស្សនារាជធានីភ្នំពេញ យ៉ាងច្រើនកកកុញ។ គេសង្កេតឃើញទៀតថា ពេលថ្ងៃប្រជាពលរដ្ឋ ដើរលេងកម្សាន្ត ទិញទំនិញតាមស្តង់នានា និងទស្សនាការប្រណាំងទូក ដែលត្រូវបានធ្វើឡើងនៅទន្លេសាប រហូតដល់ពេលយប់ ប្រជាពលរដ្ឋនឹងបានទស្សនាការបាញ់កាំជ្រួចដ៏អស្ចារ្យ ដើម្បីបង្កបរិយាកាសនៃព្រះរាជពិធី…
-
រដ្ឋបាលរាជធានីភ្នំពេញ ថាការងារសន្តិសុខ អនាម័យ សង្គ្រោះ និងការងារផ្សេងៗទៀត បានត្រៀមលក្ខណៈយ៉ាងល្អបំផុត ដើម្បីផ្តល់ជូនបងប្អូននូវភាពសប្បាយរីករាយ ក្នុងព្រះរាជពិធីបុណ្យអុំទូក
យោងតាមផេកហ្វេសប៊ុក របស់រដ្ឋបាលរាជធានីភ្នំពេញ ដែលបានចេញផ្សាយនៅថ្ងៃទី២១ ខែវិច្ឆកា ឆ្នាំ២០១៨ បានឱ្យដឹងថា ការងារសន្តិសុខ ការងារអនាម័យ ការងារសង្គ្រោះ ការងារតុបតែង និងការងារត្រៀមបង្ការផ្សេងៗ ត្រូវបានអាជ្ញាធរ ស្ថាប័នពាក់ព័ន្ធ ត្រៀមលក្ខណៈយ៉ាងល្អបំផុត ដើម្បីផ្តល់ជូនបងប្អូននូវភាពសប្បាយរីករាយ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក នេះ ។ រដ្ឋបាលរាជធាណីភ្នំពេញ បញ្ជាក់ថា ប្រទេសជាតិមានសន្តិភាព មានការអភិវឌ្ឍ ប្រជាពលរដ្ឋមានជីវភាពរស់នៅសមរម្យ មានឱកាសទទួលបានអត្ថប្រយោជន៍ជាច្រើនពីសង្គម នោះសេចក្តីសុខរបស់ប្រជាពលរដ្ឋ និងសេចក្តីថ្លៃថ្នូរបស់ប្រទេសជាតិក៏នឹងកើតមានដូចគ្នាដែរ ៕
-
សមត្ថកិច្ច និងអាជ្ញាធរតាមបណ្ដារខណ្ឌក្នុងរាជធានីភ្នំពេញ ដាក់គោលដៅត្រួតពិនិត្យលើកំណាត់ផ្លូវមួយចំនួន ហាមឃាត់មិនឱ្យរថយន្តធ្វើចរាចរចូលក្នុងរាជធានីភ្នំពេញ ដើម្បីជៀសវាងកាកកស្ទះចរាចរក្នុងក្រុង
សមត្ថកិច្ច និងអាជ្ញាធរខណ្ឌក្នុងរាជធានីភ្នំពេញ បានដាក់គោលដៅត្រួតពិនិតលើកំណាត់ផ្លូវមួយចំនួន ហាមឃាត់មិនឱ្យរថយន្តយន្តធ្វើចរាចរណ៍ និងជំរុញឱ្យប្រជាពលរដ្ឋសហការទាំងលើបញ្ហាសន្តិសុខ សណ្តាប់ធ្នាប់ និងបញ្ហបរិស្ថាន ដោយធ្វើយ៉ាងណា ឱ្យព្រះរាជពិធីអុំទូក បណ្តែត ប្រទីប សំពះព្រះខែ និងអកអំបុក ដែលប្រព្រឹត្តឡើងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ដំណើរការទៅដោយរលូន និងទទួលបានជោគជ័យ ។ ដោយឡែកនៅព្រឹកថ្ងៃ្ងទី២១ ខែវិច្ឆិកា ឆ្នាំ២០១៨ អាជ្ញាធរខណ្ឌច្បារអំពៅ និងអាជ្ញាធរខណ្ណមានជ័យ បានដាក់គោលដៅបញ្ជៀសចរាចរ មិនឱ្យចូលក្នុងរាជធានីភ្នំពេញ ដើម្បីជៀសវាងការកកស្ទះចរាចរក្នុងក្រុង ។ សូមបញ្ជាក់ថា សមត្ថកិច្ច និងអាជ្ញាធររាជធានីភ្នំពេញ ក៏បានបង្ហាញពីកំណាត់ផ្លូវមួយចំនួនរួចហើយ ដែលត្រូវបានហាមឃាត់មិនឱ្យយានយន្តធ្វើចរាចរណ៍ និងជំរុញឱ្យប្រជាពលរដ្ឋសហការទាំងលើបញ្ហាសន្តិសុខ សណ្តាប់ធ្នាប់ និងបញ្ហបរិស្ថាន ដោយធ្វើយ៉ាងណាឱ្យព្រះរាជពិធីអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ដែលប្រព្រឹត្តឡើងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ដំណើរការទៅដោយរលូន និងទទួលបានជោគជ័យ ៕ …
-
សាលាគណរាជធានីភ្នំពេញ ហាមព្រះសង្ឃ មិនឱ្យនិមន្តចូលរួមក្នុងព្រះរាជពិធីុណ្យអុំទូក ដើម្បីលើកកម្ពស់កិត្តិយស សេចក្តីថ្លៃថ្នូរព្រះពុទ្ធសាសនា តម្លៃព្រះសង្ឃ
ដោយសារតែនៅពេលកន្លងមក សាលាគណរាជធានីភ្នំពេញ តែងសង្កេតឃើញមានព្រះសង្ឃអង្គខ្លះ បាននិមន្តចូលក្នុងកន្លែងប្រារព្ធព្រះរាជពិធីបុណ្យអុំទូក និងកន្លែងកម្សាន្តផ្សេងៗទៀតក្នុងហ្វូងមនុស្សច្រើនកកកុញ ដែលសកម្មភាពនេះ បានធ្វើឲ្យប៉ះពាល់ដល់គុណតម្លៃ នៃព្រះពុទ្ធសាសនា សេចក្តីថ្លៃថ្នូរភេទជាអ្នកបួស និងធម៌វិន័យ អភិសមាចារ នឹងជះឥទ្ធិពលដល់ជំនឿព្រះពុទ្ធសាសនា ព្រមទាំងមានការមិនសប្បាយចិត្តពីពុទ្ធបរិស័ទថែមទៀត ។ ដើម្បីលើកកម្ពស់កិត្តិយស សេចក្តីថ្លៃថ្នូរព្រះពុទ្ធសាសនា តម្លៃព្រះសង្ឃ និងទប់ស្កាត់រាល់សកម្មភាពទាំងឡាយរបស់ព្រះសង្ឃក្នុងព្រះរាជពិធីបុណ្យអុំទូក ដែលប្រព្រឹត្តទៅរយៈពេល 3ថ្ងៃ ថ្ងៃទី21 22 និង 23 ខែវិច្ឆិកា ឆ្នាំ2018នេះ សាលាគណរាជធានីភ្នំពេញ សូមចេញសេចក្តីណែនាំ ស្ដីពីការទប់ស្កាត់ ហាមមិនអនុញ្ញាតឲ្យព្រះសង្ឃ និមន្តចូលរួមក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក នៅកន្លែងមួយចំនួនដូចខាងក្រោម ៖ តំបន់ A, A1-A12 ពីវិមាននឯករាជ្យ រហូតដល់គល់ស្ពានជ្រោយចង្វាខាងជើង (វត្តភ្នំ មុខវាំង សួនមុខវត្តបទុមវតី ណាហ្គាវើល កោះពេជ្រ ផ្សារចាស់ ផ្សារកណ្តាល) ៕
-
អបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក សហភាពអឺរ៉ុបប្រចាំកម្ពុជាឧបត្ថម្ភទូកចែវនារីឈ្មោះ «ព្រះពៃស្រពណ៌» មកពីខេត្តកំពង់ឆ្នាំង
(ភ្នំពេញ)៖ ដើម្បីចូលរួមនៅក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និង សំពះព្រះខែ អកអំបុក ឆ្នាំ២០១៨ ប្រតិភូសហភាពអឺរ៉ុបប្រចាំកម្ពុជា បានឧបត្ថម្ភទូកចែវនារីមួយគ្រឿងឈ្មោះ «ព្រះពៃស្រពណ៌»មកពីភូមិកំពង់បាស្រូវ ឃុំជលសា ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង។ ឯកឧត្តម George Edgar ឯកអគ្គរដ្ឋទូតប្រតិភូសហភាពអឺរ៉ុបប្រចាំកម្ពុជា បានថ្លែងឱ្យដឹងថា នៅព្រះរាជពិធីបុណ្យអុំទូកជារៀងរាល់ឆ្នាំ គឺជាព្រឹត្តិការណ៍វប្បធម៌ ប្រចាំឆ្នាំដ៏ធំបំផុតរបស់ប្រទេសកម្ពុជា ដោយទាក់ទាញមនុស្សរាប់លាននាក់មករាជធានីភ្នំពេញ។ ក្នុងនាមជាដៃគូអភិវឌ្ឍន៍ដ៏សំខាន់ មួយរបស់រាជរដ្ឋាភិបាលកម្ពុជា សហភាពអឺរ៉ុប បានគាំទ្រប្រពៃណីវប្បធម៌ របស់ព្រះរាជាណាចក្រកម្ពុជា ហើយ គាំទ្រដល់កិច្ចខិតខំប្រឹងប្រែងនានា ដើម្បីឱ្យស្ត្រីនៅមូលដ្ឋានក្នុងប្រទេសកម្ពុជាបានចូលរួម ការអភិវឌ្ឍដើម្បីភាពស្មើគ្នាក្នុងសង្គម។ ឯកឧត្តមឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប បានបញ្ជាក់ថាការឧបត្ថម្ភដល់ទូកចែវនារី«ព្រះពៃស្រពណ៌» នាឱកាសដ៏ពិសេសនេះ ដើម្បីជួយផ្សព្វផ្សាយសារទប់ស្កាត់ អំពីអំពើហិង្សាលើស្ត្រី និងកុមារី៕
-
នាយឧត្តមសេនីយ៍ ហ៊ុយ ពិសិដ្ឋ អនុរដ្ឋលេខាធិការក្រសួងការពារជាតិ អញ្ជើញជួបសំណេះសំណាល និងចែកជូននូវថវិកា និងសម្ភារដល់កីឡាករទូក ង
ក្នុងឱកាសចូលរួមអបអរសាទរក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប នឹងសំពះព្រះខែ អកអំបុក ដែលជាបុណ្យប្រពៃណីខ្មែរដ៏ធំមួយ ដើម្បិរំលឹកដល់ភាពអង់អាចក្លាហ៊ានរបស់កងទ័ពជើងទឹកនាសម័យ នោះ នាព្រឹកថ្ងៃ ពុធ ទី ២១ ខែ វិច្ឆិកា ឆ្នាំ ២០១៨ ឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ុយ ពិសិដ្ឋ អនុរដ្ឋលេខាធិការ ក្រសួងការពារជាតិ ព្រមទាំងប្រតិភូអមដំណើរមាន ឯកឧត្តមឧត្តមសេនីយ៍ឯក គឹម រស្មី ជំនួយការសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជា អគ្គលេខាធិការរង ក្រសួងការពារជាតិ បានអញ្ជើញជួបសំណេះសំណាល ព្រមទាំងបាននាំយកនូវសំភារៈមាន សំលៀកបំពាក់សម្រាប់កីឡាអ៊ុទូក អង្ករ ទឹកបរិសុទ្ធ នឹងថវិកា ដែលជាការជួយឧបត្ថម្ភរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ុយ ពិសិដ្ឋ និងលោកជំទាវ និងក្រុមការងារ ផ្តល់ជូនដល់កីឡាករទូក ឈ្មោះ រស្មីពេញ តារារះ សម័យតេជោ ស្ថិតក្នុងសង្កាត់ ជ្រោយចង្វារ ខណ្ឌ ជ្រោយចង្វារ ដែលមានកីឡាករចំណុះទូក ចំនួន…
-
រដ្ឋមន្ដ្រីសុខាភិបាល ប្រកាសផ្ដល់សេវាសុខភាពជូនពលរដ្ឋដោយឥតគិតថ្លៃ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក
ក្នុងពេលចុះត្រួតពិនិត្យការរៀបចំដំឡើងតង់ និងសម្ភារបរិក្ខារពេទ្យ ទាំង១២កន្លែង នៅតាមទីតាំងផ្សេងៗគ្នា ដើម្បីត្រៀមសង្គ្រោះប្រជាពលរដ្ឋ ឲ្យទាន់ពេលវេលាពេល ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក រដ្ឋមន្ដ្រីក្រសួងសុខាភិបាល ឯ,ឧ សាស្ដ្រាចារ្យ ម៉ម ប៊ុនហេង បានរៀបចំមន្ដ្រីសុខាភិបាលចំនួន ១,០៣៧នាក់ រថយន្ដសង្គ្រោះ៦៨គ្រឿង ដោយ១១គ្រឿងប្រចាំនៅតាមតង់សុខភាពទាំង១២កន្លែង ១៤គ្រឿង ដាក់នៅតាមដងផ្លូវសាធារណៈ នៅតាមទីតាំងច្បាស់លាស់ ២៤គ្រឿង ប្រចាំការនៅក្រសួងសុខាភិបាល ១៣គ្រឿងទៀត ប្រចាំការនៅតាមទូកងនីមួយៗដែលកីឡាករ អញ្ជើញមកពីបណ្ដារាជធានីខេត្ដ ហើយក្រសួងក៏បានត្រៀមបន្ថែមទៀត នូវរថយន្ដសង្គ្រោះនៅតាមមន្ទីរពេទ្យចំនួន៦ទៀតផងដែរ។ តង់សម្រាប់ពិនិត្យសុខភាពទាំង១២ទីតាំងមានដូចជា៖១៖ កោះពេជ្រ ២៖ ស្តូបមិត្តភាពកម្ពុជា-វៀតណាម ៣៖ បរិវេណរណសិរ្យផ្នែកខាងកើត ៤៖ មុខព្រះគម្លង់ ៥៖ ផែថ្មខាងជើងភោជនីយដ្ឋានទីតានិក ៦៖ ទីលានប្រជាធិបតេយ្យទល់មុខឃ្លាំងសាំងសូគីមិច ៧៖ ត្រើយខាងកើតទន្លេសាប នៅខាងជើងគល់ស្ពានជ្រោយចង្វារ ៨៖ នៅរង្វង់មូលនាងមច្ឆាគល់ស្ពានបេឡេ…
-
អភិបាលខេត្តបាត់ដំបង បានដឹកនាំមន្ទីរជំនាញពាក់ព័ន្ធចុះពិនិត្យមើលពីស្ថានភាពប្រព័ន្ធប្រឡាយស្រោចស្រព និងការដាំដុះដំណាំស្រូវក្នុងស្រុកថ្មគោល
ឯ.ឧ ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានដឹកនាំអស់លោក ដែលជាប្រធានមន្ទីរជំនាញពាក់ព័ន្ធ សំខាន់ៗមួយចំនួនក្នុងខេត្ត ដើម្បីចុះត្រួតពិនិត្យពីស្ថានភាព ប្រព័ន្ធប្រឡាយស្រោចស្រពមួយចំនួនដែលត្រូវបានប្រជាកសិករនៅក្នុងភូមិចំនួន០៣ភូមិ ស្ថិតក្នុងឃុំអន្លង់រុន។ កាលចុះពិនិត្យធ្វើឡើងនៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៨ អមដំណើរ ឯ.ឧ អ៊ុយ សុធាវី អភិបាលរងខេត្ត, ឯ.ឧ ប៉ោ ទ្រីឌឿន ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត, និងមន្ទីរជំនាញពាក់ព័ន្ធមួយចំនួន ផងដែរ។លោក គឹម វណ្ណៈ អភិបាលស្រុកថ្មគោល បានអោយដឹងថា មានដំណាំស្រូវប្រជាកសិករប្រមាណជិត១.០០០ហិកតា កំពុងតែប្រឈមទៅនិងកង្វះទឹកស្រោចស្រព ដែលក្នុងនោះមាន៖ ភូមិចារ ភូមិស្លាស្លាក់ ភូមិសូភី ក្នុងភូមិសាស្ត្រឃុំអន្លង់រុន ស្រុកថ្មគោល។ លោកបន្តថា ៖ក្នុងរយៈពេលមានប្រភពទឹកស្រោចស្រពចេញពីប្រព័ន្ធប្រឡាយលេខ៨ មកពីអាងទឹកកំពីងពួយ រយៈពេល ១៤ ថ្ងៃនេះ គឺបានជួយសង្គ្រោះស្រូវ ជាង៦០០ហិកតា។ ឯ.ឧ ងួន រតនៈ អភិបាលខេត្តបាត់ដំបង ក៏បានគូសបញ្ជាក់ថា៖ ដើម្បីជាការឆ្លើយតបនិងអនុសាសន៍របស់សម្តេចអគ្គ…