-
សាលាគណរាជធានីភ្នំពេញ ហាមព្រះសង្ឃ មិនឱ្យនិមន្តចូលរួមក្នុងព្រះរាជពិធីុណ្យអុំទូក ដើម្បីលើកកម្ពស់កិត្តិយស សេចក្តីថ្លៃថ្នូរព្រះពុទ្ធសាសនា តម្លៃព្រះសង្ឃ
ដោយសារតែនៅពេលកន្លងមក សាលាគណរាជធានីភ្នំពេញ តែងសង្កេតឃើញមានព្រះសង្ឃអង្គខ្លះ បាននិមន្តចូលក្នុងកន្លែងប្រារព្ធព្រះរាជពិធីបុណ្យអុំទូក និងកន្លែងកម្សាន្តផ្សេងៗទៀតក្នុងហ្វូងមនុស្សច្រើនកកកុញ ដែលសកម្មភាពនេះ បានធ្វើឲ្យប៉ះពាល់ដល់គុណតម្លៃ នៃព្រះពុទ្ធសាសនា សេចក្តីថ្លៃថ្នូរភេទជាអ្នកបួស និងធម៌វិន័យ អភិសមាចារ នឹងជះឥទ្ធិពលដល់ជំនឿព្រះពុទ្ធសាសនា ព្រមទាំងមានការមិនសប្បាយចិត្តពីពុទ្ធបរិស័ទថែមទៀត ។ ដើម្បីលើកកម្ពស់កិត្តិយស សេចក្តីថ្លៃថ្នូរព្រះពុទ្ធសាសនា តម្លៃព្រះសង្ឃ និងទប់ស្កាត់រាល់សកម្មភាពទាំងឡាយរបស់ព្រះសង្ឃក្នុងព្រះរាជពិធីបុណ្យអុំទូក ដែលប្រព្រឹត្តទៅរយៈពេល 3ថ្ងៃ ថ្ងៃទី21 22 និង 23 ខែវិច្ឆិកា ឆ្នាំ2018នេះ សាលាគណរាជធានីភ្នំពេញ សូមចេញសេចក្តីណែនាំ ស្ដីពីការទប់ស្កាត់ ហាមមិនអនុញ្ញាតឲ្យព្រះសង្ឃ និមន្តចូលរួមក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក នៅកន្លែងមួយចំនួនដូចខាងក្រោម ៖ តំបន់ A, A1-A12 ពីវិមាននឯករាជ្យ រហូតដល់គល់ស្ពានជ្រោយចង្វាខាងជើង (វត្តភ្នំ មុខវាំង សួនមុខវត្តបទុមវតី ណាហ្គាវើល កោះពេជ្រ ផ្សារចាស់ ផ្សារកណ្តាល) ៕
-
អបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក សហភាពអឺរ៉ុបប្រចាំកម្ពុជាឧបត្ថម្ភទូកចែវនារីឈ្មោះ «ព្រះពៃស្រពណ៌» មកពីខេត្តកំពង់ឆ្នាំង
(ភ្នំពេញ)៖ ដើម្បីចូលរួមនៅក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និង សំពះព្រះខែ អកអំបុក ឆ្នាំ២០១៨ ប្រតិភូសហភាពអឺរ៉ុបប្រចាំកម្ពុជា បានឧបត្ថម្ភទូកចែវនារីមួយគ្រឿងឈ្មោះ «ព្រះពៃស្រពណ៌»មកពីភូមិកំពង់បាស្រូវ ឃុំជលសា ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង។ ឯកឧត្តម George Edgar ឯកអគ្គរដ្ឋទូតប្រតិភូសហភាពអឺរ៉ុបប្រចាំកម្ពុជា បានថ្លែងឱ្យដឹងថា នៅព្រះរាជពិធីបុណ្យអុំទូកជារៀងរាល់ឆ្នាំ គឺជាព្រឹត្តិការណ៍វប្បធម៌ ប្រចាំឆ្នាំដ៏ធំបំផុតរបស់ប្រទេសកម្ពុជា ដោយទាក់ទាញមនុស្សរាប់លាននាក់មករាជធានីភ្នំពេញ។ ក្នុងនាមជាដៃគូអភិវឌ្ឍន៍ដ៏សំខាន់ មួយរបស់រាជរដ្ឋាភិបាលកម្ពុជា សហភាពអឺរ៉ុប បានគាំទ្រប្រពៃណីវប្បធម៌ របស់ព្រះរាជាណាចក្រកម្ពុជា ហើយ គាំទ្រដល់កិច្ចខិតខំប្រឹងប្រែងនានា ដើម្បីឱ្យស្ត្រីនៅមូលដ្ឋានក្នុងប្រទេសកម្ពុជាបានចូលរួម ការអភិវឌ្ឍដើម្បីភាពស្មើគ្នាក្នុងសង្គម។ ឯកឧត្តមឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប បានបញ្ជាក់ថាការឧបត្ថម្ភដល់ទូកចែវនារី«ព្រះពៃស្រពណ៌» នាឱកាសដ៏ពិសេសនេះ ដើម្បីជួយផ្សព្វផ្សាយសារទប់ស្កាត់ អំពីអំពើហិង្សាលើស្ត្រី និងកុមារី៕
-
នាយឧត្តមសេនីយ៍ ហ៊ុយ ពិសិដ្ឋ អនុរដ្ឋលេខាធិការក្រសួងការពារជាតិ អញ្ជើញជួបសំណេះសំណាល និងចែកជូននូវថវិកា និងសម្ភារដល់កីឡាករទូក ង
ក្នុងឱកាសចូលរួមអបអរសាទរក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប នឹងសំពះព្រះខែ អកអំបុក ដែលជាបុណ្យប្រពៃណីខ្មែរដ៏ធំមួយ ដើម្បិរំលឹកដល់ភាពអង់អាចក្លាហ៊ានរបស់កងទ័ពជើងទឹកនាសម័យ នោះ នាព្រឹកថ្ងៃ ពុធ ទី ២១ ខែ វិច្ឆិកា ឆ្នាំ ២០១៨ ឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ុយ ពិសិដ្ឋ អនុរដ្ឋលេខាធិការ ក្រសួងការពារជាតិ ព្រមទាំងប្រតិភូអមដំណើរមាន ឯកឧត្តមឧត្តមសេនីយ៍ឯក គឹម រស្មី ជំនួយការសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជា អគ្គលេខាធិការរង ក្រសួងការពារជាតិ បានអញ្ជើញជួបសំណេះសំណាល ព្រមទាំងបាននាំយកនូវសំភារៈមាន សំលៀកបំពាក់សម្រាប់កីឡាអ៊ុទូក អង្ករ ទឹកបរិសុទ្ធ នឹងថវិកា ដែលជាការជួយឧបត្ថម្ភរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ុយ ពិសិដ្ឋ និងលោកជំទាវ និងក្រុមការងារ ផ្តល់ជូនដល់កីឡាករទូក ឈ្មោះ រស្មីពេញ តារារះ សម័យតេជោ ស្ថិតក្នុងសង្កាត់ ជ្រោយចង្វារ ខណ្ឌ ជ្រោយចង្វារ ដែលមានកីឡាករចំណុះទូក ចំនួន…
-
រដ្ឋមន្ដ្រីសុខាភិបាល ប្រកាសផ្ដល់សេវាសុខភាពជូនពលរដ្ឋដោយឥតគិតថ្លៃ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក
ក្នុងពេលចុះត្រួតពិនិត្យការរៀបចំដំឡើងតង់ និងសម្ភារបរិក្ខារពេទ្យ ទាំង១២កន្លែង នៅតាមទីតាំងផ្សេងៗគ្នា ដើម្បីត្រៀមសង្គ្រោះប្រជាពលរដ្ឋ ឲ្យទាន់ពេលវេលាពេល ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក រដ្ឋមន្ដ្រីក្រសួងសុខាភិបាល ឯ,ឧ សាស្ដ្រាចារ្យ ម៉ម ប៊ុនហេង បានរៀបចំមន្ដ្រីសុខាភិបាលចំនួន ១,០៣៧នាក់ រថយន្ដសង្គ្រោះ៦៨គ្រឿង ដោយ១១គ្រឿងប្រចាំនៅតាមតង់សុខភាពទាំង១២កន្លែង ១៤គ្រឿង ដាក់នៅតាមដងផ្លូវសាធារណៈ នៅតាមទីតាំងច្បាស់លាស់ ២៤គ្រឿង ប្រចាំការនៅក្រសួងសុខាភិបាល ១៣គ្រឿងទៀត ប្រចាំការនៅតាមទូកងនីមួយៗដែលកីឡាករ អញ្ជើញមកពីបណ្ដារាជធានីខេត្ដ ហើយក្រសួងក៏បានត្រៀមបន្ថែមទៀត នូវរថយន្ដសង្គ្រោះនៅតាមមន្ទីរពេទ្យចំនួន៦ទៀតផងដែរ។ តង់សម្រាប់ពិនិត្យសុខភាពទាំង១២ទីតាំងមានដូចជា៖១៖ កោះពេជ្រ ២៖ ស្តូបមិត្តភាពកម្ពុជា-វៀតណាម ៣៖ បរិវេណរណសិរ្យផ្នែកខាងកើត ៤៖ មុខព្រះគម្លង់ ៥៖ ផែថ្មខាងជើងភោជនីយដ្ឋានទីតានិក ៦៖ ទីលានប្រជាធិបតេយ្យទល់មុខឃ្លាំងសាំងសូគីមិច ៧៖ ត្រើយខាងកើតទន្លេសាប នៅខាងជើងគល់ស្ពានជ្រោយចង្វារ ៨៖ នៅរង្វង់មូលនាងមច្ឆាគល់ស្ពានបេឡេ…
-
អភិបាលខេត្តបាត់ដំបង បានដឹកនាំមន្ទីរជំនាញពាក់ព័ន្ធចុះពិនិត្យមើលពីស្ថានភាពប្រព័ន្ធប្រឡាយស្រោចស្រព និងការដាំដុះដំណាំស្រូវក្នុងស្រុកថ្មគោល
ឯ.ឧ ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានដឹកនាំអស់លោក ដែលជាប្រធានមន្ទីរជំនាញពាក់ព័ន្ធ សំខាន់ៗមួយចំនួនក្នុងខេត្ត ដើម្បីចុះត្រួតពិនិត្យពីស្ថានភាព ប្រព័ន្ធប្រឡាយស្រោចស្រពមួយចំនួនដែលត្រូវបានប្រជាកសិករនៅក្នុងភូមិចំនួន០៣ភូមិ ស្ថិតក្នុងឃុំអន្លង់រុន។ កាលចុះពិនិត្យធ្វើឡើងនៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៨ អមដំណើរ ឯ.ឧ អ៊ុយ សុធាវី អភិបាលរងខេត្ត, ឯ.ឧ ប៉ោ ទ្រីឌឿន ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត, និងមន្ទីរជំនាញពាក់ព័ន្ធមួយចំនួន ផងដែរ។លោក គឹម វណ្ណៈ អភិបាលស្រុកថ្មគោល បានអោយដឹងថា មានដំណាំស្រូវប្រជាកសិករប្រមាណជិត១.០០០ហិកតា កំពុងតែប្រឈមទៅនិងកង្វះទឹកស្រោចស្រព ដែលក្នុងនោះមាន៖ ភូមិចារ ភូមិស្លាស្លាក់ ភូមិសូភី ក្នុងភូមិសាស្ត្រឃុំអន្លង់រុន ស្រុកថ្មគោល។ លោកបន្តថា ៖ក្នុងរយៈពេលមានប្រភពទឹកស្រោចស្រពចេញពីប្រព័ន្ធប្រឡាយលេខ៨ មកពីអាងទឹកកំពីងពួយ រយៈពេល ១៤ ថ្ងៃនេះ គឺបានជួយសង្គ្រោះស្រូវ ជាង៦០០ហិកតា។ ឯ.ឧ ងួន រតនៈ អភិបាលខេត្តបាត់ដំបង ក៏បានគូសបញ្ជាក់ថា៖ ដើម្បីជាការឆ្លើយតបនិងអនុសាសន៍របស់សម្តេចអគ្គ…
-
ឯកឧត្តម ម៉ៅ ផល្លា នាំយកថវិកាមិត្តជួយមិត្តចំនួន៣២លានរៀល ប្រគល់ជូនគ្រួសារសពចំនួន២ នៃបញ្ជាការកងទ័ពជើងគោក ស្ថិតនៅខ័ណ្ទពោធិសែនជ័យ រាជធានីភ្នំពេញ
ថវិកាមិត្តជួយមិត្តចំនួន៣២លានរៀល ត្រូវបានឯកឧត្តម ឧត្តមសេនីយ៍ទោម៉ៅ ផល្លា នាយសេនាធិការរងនាយការិយាល័យទី៥ និងជាអនុប្រធានអចិន្ទ្រៃយ៏រៀបចំពិធីបុណ្យសពកងទ័ពជើងគោក បានប្រគល់ជូនលោកស្រីគឹម ហេង គ្រួសារសពលោកវរសេនីយ៏ឯក កែវ សុផល នាយរងមណ្ឌលពិសេស ការិយាល័យទី២ កងទ័ពជើងគោក ដែលបានទទួលមរណភាពកាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨ កន្លងទៅ ក្នុងជន្មាយុ៦០ឆ្នាំ និងលោកស្រី ឡាង សុផាត គ្រួសារសពលោកវរសេនីយ៍ត្រី ប្រាក់ ស៊ីចាន់ ជំនួយការសុខាភិបាល បញ្ជាការដ្ឋានការពារអាកាស កងទ័ពជើងគោក ដែលបានទទួលមរណភាពកាលពីថ្ងៃទី១ ខែតុលា ឆ្នាំ២០១៨ក្នុងជន្មាយុ៤៨ឆ្នាំ។ ដោយក្នុងមួយគ្រួសារសពទទួលបានថវិការចំនួន១៦លានរៀល។ ពិធីប្រគល់នេះបានធ្វើនៅការិយាយ័យទី៥ កងទ័ពជើងគោក ស្ថិតនៅខ័ណ្ទពោធិសែនជ័យ រាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៨។ ឯកឧត្តម ម៉ៅ ផល្លា បានពាំនាំនូវការសាកសួរសុកទុក្ខពីសំណាក់ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ជូនចំពោះគ្រួសារសព ដោយឯកឧត្តមមេបញ្ជាការបានចូលរួមរំលែកទុក្ខយ៉ាងគ្រៀមក្រំ និងសោកស្តាយជាទីបំផុតក្នុងការបាត់បង់វីរកុលបុត្រ ដ៏ឆ្នើមក្នុងកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទដែលកន្លងមកបានបំពេញភារកិច្ច និងបានលះបង់យ៉ាងធំធេងគ្រប់បែបយ៉ាងក្នុងការចូលរួមចំណែក កិច្ចការពារអធិប្បតេយ្យភាពបូរណះភាពទឹកដី …
-
នាយកដ្ឋាននគរបាលព្រហ្មទណ្ឌនៃអគ្គស្នងការដ្ឋាននគរបាលជាតិ បង្ហាញមុខសញ្ញាចោរលូកកាបូបលុយ និងសម្ភារមានតម្លៃ ឲ្យប្រជាពលរដ្ឋប្រុងប្រយ័ត្ន ក្នុងឱកាសមកកម្សាន្តក្នុងព្រះរាជពិធីបុណ្យអុំទូក
ភ្នំពេញ៖ មុខសញ្ញាចោរលូកកាបូបលុយ និងសម្ភារមានតម្លៃ ត្រូវបានបង្ហាញមុខ ដោយនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋ បានដឹងនិងស្គាល់មុខពួកគេជាមុខសញ្ញាចោរ ដែលមកកម្សាន្តនៅឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងអកអំបុក សំពះព្រះខែ នៅថ្ងៃទី២១-២២ និង ២៣ ខែវិច្ឆិកា ឆ្នាំ២០១៨។ ជាងនេះទៅទៀតនោះ នគរបាលបានប្រាប់ឲ្យប្រជាពលរដ្ឋ រាយការណ៍មកសមត្ថកិច្ច ដែលនៅជិតជាទីបំផុត ឬប្រជាពលរដ្ឋទាំងអស់ អាចទំនាក់ទំនង ទៅកាន់ នគរបាលព្រហ្មទណ្ឌ តាមរយៈលេខទូរសព្ទចំនួន៦ខ្សែ រួមមាន៖ 117, 740, 741, 742, 743 និង 744៕
-
បញ្ជាហាមឃាត់ផ្តល់សិទ្ធិជ្រកកោនដល់ជនអន្តោប្រវេសន៍របស់លោក ដូណាល់ ត្រាំ ត្រូវច្រានចោលដោយចៅក្រមសហរដ្ឋអាម៉េរិក
សហរដ្ឋអាម៉េរិក៖ បទបញ្ជារបស់ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ ដែលមានគោលដៅបដិសេធផ្ដល់សិទ្ធិជ្រកកោនដល់ជនអន្តោប្រវេសន៍ឆ្លងចូលព្រំដែនភាគខាងត្បូងសហរដ្ឋអាម៉េរិកដោយខុសច្បាប់នោះ ត្រូវបានចៅក្រមសហព័ន្ធអាម៉េរិកម្នាក់ សម្រេចចិត្តទាត់ចោលនៅក្នុងថ្ងៃអង្គារ៍សប្តាហ៍នេះ។ ចៅក្រមសហព័ន្ធអាម៉េរិកក្នុងទីក្រុង សាន់ហ្វ្រាន់ស៊ីស្កូ លោក Jon Tigar គឺជាអ្នកចេញសេចក្ដីសម្រេចរាំងខ្ទប់បទបញ្ជារបស់លោក ដូណាល់ ត្រាំ ក្រោយបានស្ដាប់ការអះអាងពីសំណាក់ក្រុមអង្គការសង្គមស៊ីវិលផ្នែកសិទ្ធិមនុស្ស។ ការសម្រេចចិត្តរបស់លោកចៅក្រម Jon Tigar នឹងត្រូវចូលជាធរមានភ្លាមៗ ហើយនឹងនៅតែត្រូវបន្តអនុវត្តតាម រហូតដល់តុលាការចេញសេចក្ដីសម្រេចថ្មីមួយទៀតជុំវិញករណីនេះ នៅខែធ្នូខាងមុខ។ សូមរំលឹកផងដែរថា ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានចេញបញ្ជាមួយកាលពីដើមខែវិច្ឆិកានេះ ក្នុងគោលបំណងទប់ស្កាត់លំហូរជនភៀសខ្លួនមកពីបណ្ដាប្រទេសអាម៉េរិកកណ្ដាល ដែលកំពុងព្យាយាមសម្រុកចូលមកកាន់ទឹកដីមហាអំណាចមួយនេះ៕
-
មេដឹកនាំចិន និងហ្វីលីពីន ព្រមព្រៀងគ្នាចូលរួមក្នុងកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រដ៏ទូលំទូលាយ
ហ្វីលីពីន៖ ហ្វីលីពីន និងចិនយល់ព្រមបង្កើនចំណងទាក់ទងរវាងប្រទេសទាំងពីរ ទៅជាកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រដ៏ទូលំទូលាយ និងបានព្រមព្រៀងគ្នាជំរុញគោលនយោបាយផ្លូវមួយខ្សែក្រវ៉ាត់មួយ ដែលការឯកភាពនេះ កើតឡើងក្នុងជំនួបរវាងប្រធានាធិបតីចិនលោក ស៊ី ជិនពីង និងសមភាគីហ្វីលីពីនលោក រ៉ូឌ្រីហ្គោ ឌូទើតេ ក្នុងរដ្ឋធានីម៉ានីល នៅថ្ងៃអង្គារ៍សប្តាហ៍នេះ។ ថ្លែងក្នុងសន្និសិទសារព័ត៌មានរួមគ្នា លោក ស៊ី ជិនពីង បានគូសបញ្ជាក់ថា ចក្ខុវិស័យនេះ បានបង្ហាញពីគោលដៅច្បាស់លាស់នៃទំនាក់ទំនងរវាងចិន និងហ្វីលីពីន ក៏ដូចជាការផ្ញើសារដ៏រឹងមំាមួយទៅកាន់ពិភពលោកទាំងមូលថា ប្រទេសទំាងពីរ គឺជាដៃគូបាននឹងកំពុងស្វែងរកការអភិវឌ្ឍរួមគ្នា។ ជាមួយគ្នានេះ លោក ឌូទើតេ បាននិយាយថា ការកសាងទំនុកចិត្តកាន់តែស៊ីជម្រៅរវាងរដ្ឋាភិបាលរបស់យើង បានបង្កើនកិច្ចសន្ទនា និងអន្តរកម្មជាច្រើនលើកម្រិតជាច្រើន។ ជាក់ស្តែងក្នុងរយៈពេលពីរឆ្នាំកន្លងមកនេះ យើងបានខិតខំប្រឹងប្រែងដើម្បីយកចិត្តទុកដាក់ដល់ការបន្តការរីកចម្រើននៃកិច្ចសហប្រតិបត្តិការដែលមានផលប្រយោជន៍របស់យើងនៅក្នុងវិស័យជាច្រើន។ សូមបញ្ជាក់ថា លោក ស៊ី ជិនពីង នឹងបំពេញទស្សនកិច្ចផ្លូវរដ្ឋរយៈពេល២ថ្ងៃនៅប្រទេសហ្វីលីពីន ដែលចាប់ផ្តើមពីថ្ងៃទី២០ ដល់២១ ខែវិច្ឆិកានេះ សម្រាប់ដំណើរទស្សនកិច្ចលើកដំបូងទៅកាន់ប្រទេសអាស៊ីអាគ្នេយ៍ ក្នុងនាមជាប្រធានាធិបតី និងជាប្រធានរដ្ឋចិននារយៈពេល១៣ឆ្នំានេះ៕
-
ក្រសួងបរិស្ថាន ផ្តល់ធុងសំរាម និងផ្សព្វផ្សាយគោលការណ៍សាលាមេត្រីដល់សាលានានាក្នុងស្រុកអូររាំងឪ
ធុងសំរាមជាច្រើន ដែលបានផ្តល់ដោយ មជ្ឈមណ្ឌលអូរស្រា្តលីសម្រាប់ការបណ្តុះបណ្តាល (ACE) ត្រូវបាន រដ្ឋលេខាធិការ ក្រសួងបរិស្ថាន តំណាងឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រី ក្រសួងបរិស្ថាន ផ្តល់ជូនដល់ប្អូនពលរដ្ឋ ស្រុកអូររាំងឳ ក្នុងឱកាស ចែកធុងសំរាម និង ផ្សព្វផ្សាយគោលការណ៍សាលាមេត្រីដល់សាលានានាក្នុងស្រុកអូររាំងឪ» នាថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៨។ រដ្ឋលេខាធិការក្រសួងបរិស្ថាន ឯកឧត្តម នេត្រ ភក្រ្តា លើកឡើងថា ធុងសំរាមទាំងនេះ គឺបានមកពី ការចូលរួមបរិច្ចាករបស់បងប្អូនពលរដ្ឋក្នុងកម្មវិធីរត់ដើម្បីបរិស្ថានកាលពីថ្ងៃទី ២៨ ខែតុលា ឆ្នាំ២០១៨ កន្លងទៅ នៅរាជធានីភ្នំពេញដែលមានអ្នកចូលរួមជិត ២០០០នាក់។ ការផ្តល់នាពេលនេះ ក៏ដើម្បីលើកកម្ពស់អនាម័យបរិស្ថាននៅតាមសាលារៀន និងចូលរួមគាំទ្របន្តទៀត ដល់ការអនុវត្តកម្មវិធីសាលាមេត្រីបរិស្ថានសាលាបឋមសិក្សា និងមធ្យមសិក្សានិងបង្កើនឱ្យមានការចូលរួមក្នុងកិច្ចគាំពារបរិស្ថាន ការការពរនិងគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ និងការអភិវឌ្ឍដោយចីរភាពនៅកម្ពុជា។ ឯកឧត្តមបន្តថា រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងយកចិត្តទុកដាក់ខ្ពស់លើការដោះស្រាយបញ្ហាប្រឈមក្នុងផ្នែកបរិស្ថាន ដើម្បីធានាគុណភាពបរិស្ថាន និងតុល្យភាពនៃប្រព័ន្ធអេកូឡូស៊ី សំដៅលើកកម្ពស់សុខុមាលភាពសង្គម និងការអភិវឌ្ឍដោយចីរភាព…