-
ឯកឧត្តម ហុង ឡុង តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចុះជួបសំណេះសំណាលជាមួយកីឡាករទូក
ឯកឧត្តម ហុង ឡុង នាយកខុទ្ទកាល័យតំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយ រដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងអមដំណើរ ឯកឧត្តម លោកជំទាវ និងអភិបារង ខេត្តស្វាយរៀង បានអញ្ជើញជួបសំណេះសំណាលជាមួយកីឡាទូកចំនួន២ ទី១)ឌីសែនជ័យបារមីបូពារ៌ និងទី២)សាឯមសែនជ័យបារមីស្វាយជ្រំុ ដែលបានមកពីខេត្តស្វាយរៀង នារសៀល ថ្ងៃអង្គារ៍ ១៣កើត ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតនៅវត្តប្រជុំសាគរ ស្ថិតក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ ឯកឧត្តមបាននាំយកអំណោយមួយចំនួនទៅប្រគល់ជូនដល់កីឡាករទូកដែលបានមកចូលរួមក្នុងព្រះរាជពិធីបុណ្យអុំទូកនៅរាជធានីភ្នំពេញរយៈពេល៣ថ្ងៃ។ មានប្រសាសន៍សំណេះសំណាលជាមួយក្រុមកីឡាករទូក ឯកឧត្តម ហុង ឡុង បានគូសបញ្ជាក់ថា ជារៀងរាល់ឆ្នាំលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន តែងបានធ្វើការឧបត្ថម្ភដល់ក្រុមកីឡាករទូកនីមួយៗដើម្បីជាការផ្តល់លទ្ធភាពចូលរួមការ ប្រណាំងទូក រយៈពេល៣ថ្ងៃនៅរាជធានីភ្នំពេញ។ ក្នុងឱកាសនេះ ឯកឧត្តម ហុង ឡុង បានលើកឡើងពីការអភិវឌ្ឍរបស់ប្រទេសជាតិ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន…
-
សម្ដេចតេជោផ្ដល់មេរៀនភាពជាអ្នកដឹកនាំដល់យុវជនជំនាន់ក្រោយអំពីរបៀបរុញទូកបណ្ដោយទឹក
សម្ដេចតេជោផ្ដល់មេរៀនភាពជាអ្នកដឹកនាំដល់យុវជនជំនាន់ក្រោយអំពីរបៀបរុញទូកបណ្ដោយទឹក។ ការបង្ហាញពីមេរៀននោះ បានធ្វើឡើងក្នុងបណ្ដេញសង្គមហ្វេសប៊ុករបស់សម្ដេចនៅល្ងាចថ្ងៃ២០វិច្ឆិកានេះ។ ខ្លឹមសារមានដូចតទៅ៖ សួស្ដីក្មួយៗ ចៅៗ និងជនរួមជាតិទាំងឡាយស្អែកនេះជាថ្ងៃបុណ្យអុំទូកហើយ។ ឆ្នាំនេះកម្ពស់ទឹកមិនខ្ពស់ពេក ក៏មិនទាបពេក ល្មមអាចឱ្យយើងប្រារព្ធពិធីបុណ្យអុំទូកបាន។ ចំពោះក្មួយៗចៅៗ ជំនាន់ក្រោយ តើចៅៗក្មួយៗដឹងទេថា ហេតុអ្វីយើងធ្វើបុណ្យអុំទូកនៅខែទឹកស្រក ហើយយើងអុំពីខាងស្ពាន ជ្រោយចង្វារ មកវេទិកានៅមុខព្រះបរមរាជវាំង? បងប្អូន ក្មួយៗ ចៅៗ អាចគិតថា ដោយនេះជាការចៃដន្យ ដែលអ្នករៀបចំធ្វើដូច្នេះតាំងពីដើមមក។ តើវាគ្រាន់តែជាទម្លាប់ទេឬអី? តាមពិត បើក្មួយៗចៅៗធ្លាប់ឮពាក្យថា « រុញទូកបណ្ដោយទឹក» នោះចៅៗក្មួយៗនឹងយល់អ្វីៗស្ទើរតែទាំងអស់។ បើក្មួយៗចៅៗ ធ្លាប់អុំ ឬចែវទូកទៀតនោះ ទើបក្មួយៗចៅៗ យល់កាន់តែច្បាស់ថា វាហត់ប៉ុណ្ណាដែលត្រូវអុំ ឬចែវទូក រាប់យោជ។ ធ្វើជាអ្នកដឹកនាំ និងជាអ្នកនយោបាយក៏ដូច្នេះដែរ។ ថ្ងៃនេះ ខ្ញុំសូមចែករំលែកមេរៀន leadership ជូនក្មួយៗចៅៗខ្លះ ក្រែងមានក្មួយៗចៅៗខ្លះអាចយកទៅប្រើការបានជាប្រយោជន៍សម្រាប់ខ្លួន និងសង្គមជាតិកម្ពុជាយើង។ មេរៀននេះប្រហែលជារកមិនឃើញក្នុងសៀវភៅឡើយ។ មានកាលៈទេសៈច្រើនណាស់នៅក្នុងជីវិតដឹកនាំដែលយើងត្រូវប្រើវិធីសាស្រ្តរុញទូកបណ្ដោយទឹក។ ប៉ុន្តែមានកត្តា២ ដែលក្មួយៗចៅៗត្រូវដឹង ៖ –…
-
ឯកឧត្តម ប៉ាន សូរស័ក្តិ៖ ការអនុវត្តរបបសន្ដិសុខសង្គមផ្នែកហានិភ័យការងារ និងថែទាំសុខភាពសម្រាប់វិស័យសាធារណៈ គឺជាជោគជ័យថ្មីរបស់រាជរដ្ឋាភិបាលកម្ពុជា
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ឯកឧត្តម ប៉ាន សូរស័ក្តិ បានចាត់ទុកការអនុវត្តរបបសន្ដិសុខសង្គម ផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាពសម្រាប់វិស័យសាធារណៈ គឺជាជោគជ័យថ្មីមួយទៀតរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជួយលើកកម្ពស់ជីវភាពមន្ត្រីសាធារណៈ អតីតមន្ត្រីរាជការ និងអតីតយុទ្ធជន ឱ្យបានចាកផុតពីគ្រោះហានិភ័យនានា នៅពេលដែជួបប្រទះបញ្ហាពាក់ព័ន្ធសុខភាព ឬគ្រោះថ្នាក់ជាយថាហេតុ។ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងដូច្នោះ នាឱកាសអញ្ជើញជាអធិបតីភាព ក្នុងពិធីផ្សព្វផ្សាយគោលនយោបាយស្តីពីការអនុវត្តរបបសន្តិសុខសង្គម និងប្រគល់ប័ណ្ណសមាជិកបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស.) ជូនដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យាសរុបចំនួន ១,៥៣៨នាក់ នៅទីស្តីការក្រសួងពាណិជ្ជកម្ម កាលពីរសៀលថ្ងៃអង្គារ៍ ទី២០ ខែវិច្ឆិកា ឆ្នាំ២០១៨។ នៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានជម្រាបជូនអង្គពិធីអំពីសាវតារសង្ខេប និងបេសកកម្មចម្បងរបស់ ប.ស.ស. ដែលបង្កើតឡើងដោយអនុក្រឹតឆ្នាំ២០០៧ និងត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការ កាលពីចុងឆ្នាំ ២០០៨ ដើម្បីផ្តល់ជូនសេវាសន្តិសុខសង្គម ប្រកបដោយប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព ដល់បុគ្គលទាំងឡាយ ដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ។ ឯកឧត្តមបានបន្ថែមទៀតថា ឈរនៅលើមូលដ្ឋាននេះ រាជរដ្ឋាភិបាលកម្ពុជា…
-
អបអរសាទរចំពោះកីឡាករ-កីឡាការិនីប៉េតង់កម្ពុជា ដែលដណ្តើមបានមេដាយប្រាក់៥គ្រឿងនៃព្រឹត្តិការណ៍ការប្រកួតកីឡាប៉េតង់ ជ្រើសរើសជើងឯកអាស៊ីលើកទី១ ឆ្នាំ២០១៨ នៅប្រទេសឥណ្ឌូនេស៊ី
អបអរសាទរចំពោះកីឡាករ-កីឡាការិនីប៉េតង់កម្ពុជា ដែលដណ្តើមបានមេដាយប្រាក់៥គ្រឿង នៃព្រឹត្តការណ៍ ការប្រកួតកីឡាប៉េតង់ ជ្រើសរើស ជើងឯកអាស៊ីលើកទី១ ឆ្នាំ២០១៨ “the 1st ABSC Petanque Championship” ផ្នែកបុរស និងនារី នៅប្រទេសឥណ្ឌូនេស៊ី ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៥ រហូតដល់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៨កន្លងទៅនេះ។ មេដាយប្រាក់ទាំង៥គ្រឿង បានលើប្រភេទវិញ្ញាសារបុរស-នារី វាយ២នាក់ទល់២នាក់ បន្ទាប់ពីប្រកួតចាញ់ក្រុមកីឡាករ-កីឡាការិនីប៉េតង់ថៃនៅវគ្គផ្តាច់ព្រ័ត្រ។ សម្រាប់កីឡាករ សុខ ចាន់មាន និងកីឡាករ តឹប នរ៉ា ចាញ់ថៃក្នុងលទ្ធផល ៦ទល់១៣។ ចំណែកកីឡាការិនី កែ ឡេង និងកីឡាការិនី អ៊ុក ស្រីមុំ ចាញ់ថៃក្នុងលទ្ធផល៥ទល់១៣។ វិញ្ញាសារចម្រុះកីឡាការិនី កែ ឡេង និងកីឡាករ តឹប នរ៉ា ចាញ់ថៃក្នុងលទ្ធផល១០ទល់១៣ និងវិញ្ញាសារឯកត្តជនារីកីឡាការិនី អ៊ុក ស្រីមុំ ចាញ់ថៃក្នុងលទ្ធផល១១ទល់១៣ ហើយវិញ្ញាសារឯកត្តជបុរសកីឡាករ សុខ…
-
ទីបំផុតសេតវិមានអនុញ្ញាតឲ្យអ្នកសារព័ត៌មាន CNN ចូលយកព័ត៌មានបានវិញ ខណៈទូរទស្សន៍ CNN ក៏ដកបណ្តឹងដែរ
សហរដ្ឋអាម៉េរិក៖ សំណុំរឿងរវាងទូរទស្សន៍ CNN និងសេតវិមានបានបញ្ចប់ហើយ ដោយទូរទស្សន៍ CNN បានដកពាក្យបណ្ដឹងរបស់ខ្លួនវិញ ក្រោយទទួលដំណឹងថា សេតវិមានបានផ្ដល់បណ្ណអនុញ្ញាតចូលយកព័ត៌មានឲ្យអ្នករាយការណ៍របស់ខ្លួន គឺលោក ជីម អាខូស្តា។ យ៉ាងណាមិញ អ្នករាយការណ៍រូបនេះក៏ទទួលការព្រមានទុកមុនផងដែរ ដែលអាចនឹងត្រូវបណ្ដេញចេញម្ដងទៀត បើហ៊ានជំទាស់នឹងវិធានការថ្មីរបស់សេតវិមានសម្រាប់អ្នកសារព័ត៌មាន។ បើតាមទីភ្នាក់ងារព័ត៌មាន AFP នោះ សេតវិមានប្រកាសឲ្យអ្នកសារព័ត៌មានទាំងអស់សួរតែមួយសំណួរប៉ុណ្ណោះ រួចឲ្យអ្នកផ្សេងសួរម្ដង ហើយបើមានសំណួរបន្ថែមទៀតត្រូវមានការអនុញ្ញាតពីប្រធានាធិបតី ឬមន្ត្រីដែលចូលរួមក្នុងសន្និសីទសារព័ត៌មាននោះ។ អ្នកនាំពាក្យសេតវិមានលោកស្រី សារ៉ា សាន់ឌើ បាននិយាយ ថា ការបង្កើតចំណាត់ការថ្មីនេះ គឺធ្វើឡើងដោយការសោកស្ដាយ ហើយដោយសារអាកប្បកិរិយារបស់លោក អាខូស្តា ទើបសេតវិមានសម្រេចឲ្យមានបញ្ញត្តិថ្មីនេះឡើង។ ជុំវិញវិធានការថ្មីនេះ លោក ត្រាំ បាននិយាយកាលពីសប្ដាហ៍មុនថា បញ្ញត្តិថ្មីត្រូវបានសរសេរដើម្បីគ្រប់គ្រងការធ្វើសន្និសីទសារព័ត៌មានរបស់សេតវិមាន។ ជារឿយៗ ក្រុមមន្ត្រីសេតវិមានបានអះអាងថា ប្រធានាធិបតី ឬមន្ត្រីដែលធ្វើសន្និសីទសារព័ត៌មាន តែងទទួលបានសំណួរដែលពិបាក ហើយអ្នកសារព័ត៌មានខ្លះដូចជាលោក អាខូស្តា ជាដើមនោះ ក៏មានអាកប្បកិរិយាលើសលោះខ្លាំងទៅទៀត៕
-
ប្រធានាធិបតីរុស្ស៊ីព្រមានថា នឹងមិនឲ្យសហរដ្ឋអាម៉េរិកដកខ្លួនជាឯកតោភាគីចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរ INF ដោយទទេៗឡើយ
រុស្ស៊ី៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយថា ប្រទេសលោកមិនចង់ប្រឡូកចូលក្នុងការរត់ប្រណាំងសពា្វវុធជាថ្មីទៀតនោះទេ ប៉ុន្តែបានព្រមានថា រុស្ស៊ីនឹងមិនឱ្យសហរដ្ឋអាម៉េរិកដកខ្លួនជាឯកតោភាគី ចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរ INF ដោយទទេៗឡើយ។ ថ្លែងក្នុងកិច្ចប្រជុំមួយនៅឯទីក្រុង សូជី នៅថ្ងៃច័ន្ទដើមសប្ដាហ៍នេះ លោក ពូទីន ក៏បានរំលឹកឡើងវិញផងដែរថា រុស្ស៊ីធ្លាប់បានព្រមានសហរដ្ឋអាម៉េរិកម្ដងរួចមកហើយ ពាក់ព័ន្ធនឹងការសម្រេចចិត្តចាកចេញពីសន្ធិសញ្ញាស្ដីពីប្រព័ន្ធមីស៊ីល ឬហៅកាត់ថា ABM។ លោកបន្តថា ឥលូវយើងមានអាវុធលឿនជាងសំឡេង ដែលមានសមត្ថភាពកម្ទេចរាល់ប្រព័ន្ធការពារមីស៊ីលទាំងអស់ ប៉ុន្តែជាមួយគ្នានេះ ប្រមុខវិមានក្រឹមឡាំងរូបនេះ នៅតែបញ្ជាក់ដដែលពីជំហរបើកទ្វារចរចាជាមួយសហរដ្ឋអាម៉េរិកជានិច្ច។ សូមរំលឹកឡើងវិញថា ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ កាលពីខែតុលាកន្លងទៅ បានព្រមានដកប្រទេសរបស់លោកចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរ INF ជាមួយរុស្ស៊ី ដោយចោទថា ទីក្រុងម៉ូស្គូមិនបានគោរពតាមកិច្ចព្រមព្រៀងនេះ តែរុស្ស៊ីបានបដិសេធ ហើយមកទល់នឹងពេលនេះ ទីក្រុងវ៉ាស៊ីនតោនក៏មិនទាន់ចេញសេចក្ដីសម្រេចចិត្តជាផ្លូវការណាមួយនៅឡើយដែរ៕
-
ជម្លោះប្រដាប់អាវុធនៅស៊ីរី ហាក់ដូចជាជិតដល់ទីបញ្ចប់ហើយ ខណៈទីតាំងរបស់ក្រុមភេវរករជាច្រើនត្រូវបានកងកម្លំាងរដ្ឋាភិបាលវាយរំដោះ
ស៊ីរី៖ យោធារដ្ឋាភិបាលស៊ីរីបានប្រកាសថា ខ្លួនបានកម្ទេចគ្រឿងផ្ទុះដែលរកឃើញនៅក្នុងតំបន់ ដែលទើបរំដោះបានពីកណ្តាប់ដៃក្រុមសកម្មប្រយុទ្ធបន្ថែមទៀតនៅក្បែរដ្ឋធានីដាម៉ាស់។ បើតាមយោធារដ្ឋាភិបាលស៊ីរីនោះ គ្រាប់មីនបង្កប់តាមដងផ្លូវជាច្រើនគ្រាប់ ដែលមានគោលដៅមកលើកងទ័ពស៊ីរី ត្រូវបានរកឃើញនៅក្បែរទីក្រុងដាម៉ាស់ បន្ទាប់ពីតំបន់នោះ ត្រូវកម្លាំងយោធារំដោះបានពីកណ្តាប់ដៃក្រុមឧទ្ទាម។ គ្រឿងផ្ទុះទាំងនោះ ត្រូវបានយកទៅកម្ទេចចោល ហើយមួយចំនួនត្រូវបានប្រើដើម្បីរំលំអគារ ដែលមានការខូចខាតខ្លាំងដោយសារសង្គ្រាម ហើយមិនអាចស្ថាបនាឡើងវិញបាន។ សូមបញ្ជាក់ផងដែរថា ជម្លោះប្រដាប់អាវុធនៅប្រទេសស៊ីរី ហាក់ដូចជាជិតដល់ទីបញ្ចប់ហើយ ស្របពេលដែលរដ្ឋាភិបាលបានដណ្តើមគ្រប់គ្រងតំបន់មួយចំនួនធំ ដែលកន្លងមកស្ថិតក្នុងការគ្រប់គ្រងរបស់ក្រុមឧទ្ទាម និងក្រុមភេរវករ ហើយស៊ីរីក៏បានចាប់ផ្តើមដំណើរការស្ថាបនាប្រទេស ក៏ដូចជាទទួលជនភៀសខ្លួនមកវិញជាបណ្តើរៗផងដែរ៕
-
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងលោកជំទាវ បាននាំយកនូវស្បៀងអាហារ និងគ្រឿងឧបភោគបរិភោគទៅឧបត្ថម្ភដល់កីឡាករអុំទូកចំនួន១០ទូក
ព្រះរាជពិធីបុណ្យអុំទូក អកអំបុកសំពះ ព្រះខែ នឹងប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២១-២២-២៣ខែវិច្ឆិកា។ ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម កែវ ពិសិដ្ឋ នាយកខុទ្ទកាល័យ និងជាតំណាងសម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងលោកជំទាវ បាននាំយកនូវស្បៀងអាហារ និងគ្រឿងឧបភោគបរិភោគមួយចំនួន យកទៅឧបត្ថម្ភដល់កីឡាករ អុំទូកចំនួន១០ទូក ដែលក្នុងនោះទូកចំនួន៩មកពីខេត្តត្បូងឃ្មុំ ចំណែកចំនួន១ទូកទៀត នៅខណ្ឌច្បាតអំពៅរាជធានីភ្នំពេញ។ ឯកឧត្តមកែវ ពិសិដ្ឋ បានឲ្យដឹងថា អំណោយរបស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងលោក ជំទាវ ដែលបាននាំយកនូវស្បៀង អាហារ និងគ្រឿងឧបភោគបរិភោគ ឧបត្ថម្ភក្នុង១ទូកៗរួមមាន៖ អង្កទម្ងន់៣៥០គីឡូកាម ទឹកសុទ្ធ១០០យួរ ទឹកក្រូច១៥កេស គោជល់១០កេស និងមី៣កេសធំ។ ចំពោះថវិកាសម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងលោក ជំទាវ បានឧបត្ថម្ភទូកចំនួន៩ មកពីខេត្តត្បូងឃ្មុំ ក្នុងទូកមួយៗថវិកាចំនួន២លានរៀល។ សម្រាប់គណៈការរៀបចំប្រណាំង ទូកខេត្តត្បូងឃ្មុំ សម្តេច និងលោក ជំទាវឧបត្ថម្ភថវិកាចំនួន៥លានរៀល និងទឹកសុទ្ធ១០០យូៗរផងដែរ។ ដោយឡែកទូកអុំ ចំនួន៣ទូក ដែលរួមមាន៖-ទូកអុំឈ្មោះ…
-
រាជរដ្ឋាភិបាលកម្ពុជា គឺជាមិត្តល្អរបស់ប្រទេសស៊ែបប៊ីដែលតែងតែផ្ដល់ការជួយគាំទ្រគ្រប់ កាលៈទេសៈ
រាជរដ្ឋាភិបាលកម្ពុជា គឺជាមិត្តដ៍ល្អរបស់ប្រទេសស៊ែបប៊ីលើការទំនាក់ទំនងកិច្ចសហប្រតិបត្តការ និងផ្នែកនយោបាយ។ ក្នុងន័យនេះ ឯកឧត្តម Nebojsa Stevanovic រដ្ឋលេខាធិការក្រសួងការបរទេសស៊ែបប៊ី បានថ្លែងអំណរគុណយ៉ាងជ្រាជ្រៅចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែផ្ដល់ការជួយគាំទ្រគ្រប់វេទិកា ពិសេសប្រទេសស៊ែបប៊ី ស្ថិតក្នុងកាលៈទេសៈដែលជួបការលំបាក ក្នុងអំឡុងទសវត្ស៨០ ដែលកម្ពុជាបានសម្ដែងជំហរយ៉ាងច្បាស់លាស់ ចំពោះបញ្ហារកូសូវូ។ នេះបើតាមការបញ្ជាក់ពី ឯកឧត្តម កេត សោផាន់ អ្នកនាំពាក្យក្រសួងការបរទេស បានប្រាប់ដលអ្នកសារព័ត៌មាន បន្ទាប់ពីបញ្ចប់កិច្ចជំនួបរវាងប្រមុខការទូតកម្ពុជា ឯកឧត្តមឧបនាយករដ្ឋមន្រ្ដី ប្រាក់ សុខុន រដ្ឋមន្រ្ដី ក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ ជាមួយឯកឧត្តម Nebojsa Stevanovic រដ្ឋលេខាធិការក្រសួងការបរទេសស៊ែបប៊ី នៅទីស្ដីការក្រសួងនាព្រឹកថ្ងៃទី ២០ ខែវិច្ឆិកាឆ្នាំ២០១៨។ ឯកឧត្តម កេត សោផាន់ បានឲ្យដឹងទៀតថា នៅក្នុងជំនួបនោះឯកឧត្តម ឧបនាយករដ្ឋមន្រ្ដីប្រាក់ សុខុន បានរំលឹកឡើងវិញពីភាពជោគជ័យការរៀបចំកិច្ចប្រជុំពិគ្រោះយោបល់លើកទី២រវាងក្រសួការបរទេសទាំង២ ដែលបានប្រព្រឹត្តទៅក្នុងបរិយាកាសល្អ ស្របតាមស្មារតីនៃកិច្ចជំនួបជាមួយរដ្ឋមន្រ្ដីការបរទេសស៊ែបប៊ី កាលពីពេលកន្លមកក្នុងឳកាសនៃមហាសន្និបាតសហប្រជាជាតិ។ ជាការឆ្លើយតបក៏ដូចជាការបង្ហាញជំហរជាថ្មីម្ដងទៀត ឯកឧត្តម ឧបនាយករដ្ឋមន្រ្ដី បានបញ្ជាក់ថា ក្នុងពេលឆាប់ៗខាងមុខនេះ ក្រសួងការបរទេសនឹងបញ្ជូនមន្រ្ដីការទូតចំនួន២រូប ទៅកាន់ទីក្រុងប៊ែលក្រាត ដើម្បីរៀបចំបន្ដឡើងវិញនូវទំនាក់ទំនងការទូតនៃប្រទេសទាំង២ ជាមួយមួយគ្នានេះដែរចំពោះបញ្ហាកូសូវូ…
-
មន្ត្រីកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញ បន្តចុះត្រួតពិនិត្យសុវត្ថិភាពចំណីអាហារនៅផ្សារធំទួលសង្កែ ដើម្បីសុខភាពប្រជាពលរដ្ឋ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូកជិតចូលមកដល់
ភ្នំពេញ៖ មន្រ្តីកាំកុងត្រូលតែបានគិតគូរយកចិត្តទុកដាក់ចំពោះសុខភាពរបស់ប្រជាពលរដ្ឋ និងបានណែនាំជាប្រចាំដល់អាជីវករនៅតាមផ្សារទាំងអស់ ឱ្យគិតគូរខ្ពស់ពីសុខុមាលភាពជាសំខាន់ ។ នៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ លោកគង់ វុទ្ឋី អនុប្រធានសាខាផែស្ងួតចុងទីភ្នំពេញ បានដឹកនាំមន្ត្រីជំនាញចុះធ្វើការត្រួតពិនិត្យសុវត្ថិភាពចំណីអាហារនៅផ្សារធំទួលសង្កែ ស្ថិតក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ ដើម្បីសុខភាពប្រជាពលរដ្ឋ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូកជិតចូលមកដល់។ លោកបានឱ្យដឹងថា ការចុះមកពិនិត្យនៅពេលនេះ គឺក្រោមការចង្អុលបង្ហាញពីប្រតិភូពីប្រធានប្រតិភូទទួលបន្ទុកអគ្គនាយកដ្ឋានកាំកុងត្រូល និងលោកប្រធានសាខាផែស្ងួតចុងទីភ្នំពេញ និងមានការសំណូមពរពីបងប្អូនប្រជាពលរដ្ឋតែម្តង។ ជាពិសេសជាងនេះទៅទៀតនោះ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូកនៅឆ្នាំនេះ នឹងមានប្រជាពលរដ្ឋមកលេងកំសាន្តនៅរាជធានីភ្នំពេញយ៉ាងច្រើនកុះករ ដូច្នេះចំណីអាហារត្រូវតែមានសុវត្ថិភាព និងមានអនាម័យល្អ។ ជាមួយគ្នានេះ លោក គង់ វុទ្ធី ក៏បានធ្វើការណែនាំក្រុមអាជីវករដាក់តាំងលក់ផលិតផលឲ្យត្រូវតាមលក្ខណៈបច្ចេកទេស ដោយញែកចេញពីគ្នារវាងគ្រឿងប្រើប្រាស់ដែលមានផ្ទុកសារធាតុពុល និងម្ហូបអាហារ ហាមការដាក់តាំងផលិតផលភេសជ្ជៈត្រូវកំដៅថ្ងៃ និងការដាក់លក់ផលិតផលហួសកាលបរិច្ឆេទជាដើម។ លោកក៏បានសំណូមពរដល់បងប្អូនអាជីករទាំងអស់ សូមកុំបន្ថែមនូវសារធាតុគីមីដែលហាមឃាត់ ទៅក្នុងបន្លែ អាហារ និងគ្រឿងបរិភោគ ព្រោះសារធាតុទាំងនោះបង្កហានិភ័យខ្ពស់សុខភាពអ្នកទិញបរិភោគ ម្យ៉ាងវិញទៀតអាចប្រឈមចំពោះមុខច្បាប់ ហើយត្រូវធ្វើការផ្សព្វផ្សាយបន្តដល់ម្ចាស់ទីតាំងចែកចាយផងដែរ ដើម្បីចូលរួមធ្វើការទប់ស្កាត់ទាំងអស់គ្នា។ លោកបានបញ្ជាក់បន្ថែមថា ក្នុងកិច្ចប្រតិបត្តិការនេះកម្លាំងជំនាញបានយកគំរូ៥៩មុខ ដើម្បីទៅត្រួតពិនិត្យនៅឡាបូ…