Category: ព័ត៌មាន

  • ប្រធានាធិបតីចិនជួបពិភាក្សាជាមួយព្រះចៅស៊ុលតង់នៃប្រទេសព្រុយណេ ពង្រឹងកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរ

    ប្រធានាធិបតីចិនជួបពិភាក្សាជាមួយព្រះចៅស៊ុលតង់នៃប្រទេសព្រុយណេ ពង្រឹងកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរ

    ប្រុយណេ៖ នៅថ្ងៃទី ១៩ ខែវិច្ឆិកា លោក ស៊ីជីនភីង ប្រធានរដ្ឋចិនបានជួបពិភាក្សាការងារជាមួយព្រះចៅស៊ុលតង់ HaJi Hassanal Bolkiahនៃប្រទេសព្រុយណេនៅបានដាស៊េរី បេហ្កាវ៉ាន់។ ប្រមុខរដ្ឋប្រទេសទាំងពីរបានវាយតម្លៃខ្ពស់ចំពោះនិន្នាការអភិវឌ្ឍន៍វិជ្ជមាននៃទំនាក់ទំនងរវាងចិននិងព្រុយណេ ហើយបានសម្រេចចិត្តជាឯកច្ឆ័នថា នឹងបង្កើតទំនាក់ទំនងភាពជាដៃគូកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្ររវាងចិននិងព្រុយណេ។ថែ្លងក្នុងកិច្ចជំនួប លោក ស៊ីជីនភីង បានសង្កត់ធ្ងន់ថា ប្រទេសចិនចាត់ទុកប្រទេសព្រុយណេជាដៃគូសហប្រតិបត្តិការដ៏សំខាន់មួយសម្រាប់ការកសាងផ្លូវសូត្រលើសមុទ្រក្នុងសតវត្សរ៍ទី ២១ ហើយមានឆន្ទៈក្នុងការតភ្ជាប់នូវគំនិតផ្តួចផ្តើមខ្សែក្រវាត់មួយនិងផ្លូវមួយជាមួយយុទ្ធសាស្រ្តពិពិធកម្មសេដ្ឋកិច្ចព្រុយណេ គឺគំនិតផ្តួចផ្តើមឆ្នាំ ២០៣៥ ។ ភាគីទាំងពីរគួរតែពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យ ដូចជា ការអប់រំ វប្បធម៌ កីឡា សុខាភិបាល ទេសចរណ៍ជាដើម ហើយពួតដៃគ្នាដើម្បីជំរុញទំនាក់ទំនងរវាងចិននិងអាស៊ាននិងកិច្ចសហប្រតិបត្តិការជាមួយអាស៊ីបូព៌ាឲ្យអភិវឌ្ឍឲ្យកាន់តែខ្លាំងក្លា។ជាការឆ្លើយតប ព្រះចៅស៊ុលតង់HaJi Hassanal Bolkiah មានព្រះបន្ធូលថា ប្រទេសព្រុយណេប្រកាន់ខ្ជាប់យ៉ាងរឹងមាំនូវគោលនយោបាយមានចិនតែមួយនិងឆ្លៀតយកដំណើរទស្សនកិច្ចរបស់លោកប្រធានរដ្ឋចិន ស៊ីជីនភីង ជាឱកាសមួយដើម្បីពង្រឹងការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យ ដូចជា ពាណិជ្ជកម្ម វិនិយោគ កសិកម្ម ទេសចរណ៍ ការអប់រំ វប្បធម៌មនុស្សជាតិនិងជួយគ្នាទៅវិញទៅមកផែ្នកច្បាប់ដើម្បីលើកកម្ពស់សុខុមាលភាពប្រជាជននៃប្រទេសទាំងពីរ៕    

  • សម្តេចតេជោ ហ៊ុន សែន អនុញាតិឱ្យឯកអគ្គរដ្ឋទូតឡាវថ្មីប្រចាំកម្ពុជា ចូលជួបសម្តែងការ គួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព

    សម្តេចតេជោ ហ៊ុន សែន អនុញាតិឱ្យឯកអគ្គរដ្ឋទូតឡាវថ្មីប្រចាំកម្ពុជា ចូលជួបសម្តែងការ គួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព

      នៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៨ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋ មន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យឯ,ឧ អ៊ឹមផាយ គីនដាវង្ស (Amphay Kindavong) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ចូលជួបសម្តែងការគួរសម នាវិមាន សន្តិភាព ក្នុងឱកាសដែលឯកឧត្តម ត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតឡាវថ្មីប្រចាំនៅកម្ពុជា ។ ឯកឧត្តម កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានប្រាប់ឲ្យដឹងថា នៅក្នុងជំនួបនេះ ឯ,ឧ ឯកអគ្គរដ្ឋទូតឡាវ បានអបអរសាទរ សម្តេចតេជោ ដែលបានឈ្នះការបោះឆ្នោត ជាប់ជានាយករដ្ឋ មន្ត្រីកម្ពុជាម្តងទៀត ហើយឯកឧត្តម ក៏បានអបអរសាទរ ខួបលើកទី៦៥ នៃទិវាឯករាជ្យជាតិកម្ពុជា ផងដែរ ។ ឯកឧត្តមបានគូសបញ្ជាក់ថា បេសកកម្មរបស់ឯកឧត្តម នៅកម្ពុជា គឺធ្វើយ៉ាងណា ដើម្បីពង្រឹង និងពង្រីក នូវកិច្ចសហប្រតិបត្តិការទ្វេរភាគី រវាងកម្ពុជា-ឡាវ។ ឯកឧត្តម ក៏បានជម្រាបជូនសម្តេចតេជោ ថា រដ្ឋាភិបាលឡាវ កំពុងតែត្រៀមចាំស្វាគមន៍ ទស្សនៈកិច្ចផ្លូវការ…

  • សម្តេចតេជោ ហ៊ុន សែន ប្រាប់អគ្គរដ្ឋទូតអាមេរិកថា យើងមិនអនុញាតិឱ្យទ័ពបរទេសណា មកឈរជើង ឬបោះជំរុំលើទឹកដីកម្ពុជាឡើយ, នេះជាអ្វី ដែលមានក្នុងរដ្ឋមនុញរបស់កម្ពុជា គឺមិនអាចឱ្យមានដាច់ខាត

    សម្តេចតេជោ ហ៊ុន សែន ប្រាប់អគ្គរដ្ឋទូតអាមេរិកថា យើងមិនអនុញាតិឱ្យទ័ពបរទេសណា មកឈរជើង ឬបោះជំរុំលើទឹកដីកម្ពុជាឡើយ, នេះជាអ្វី ដែលមានក្នុងរដ្ឋមនុញរបស់កម្ពុជា គឺមិនអាចឱ្យមានដាច់ខាត

    ក្នុងឱកាសអនុញ្ញាតឲ្យឯ,ឧ វីលៀម ហេដ (William Heidt) ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ដែល ចប់អាណត្តិការងារ ចូលជួបជំរាបលា នៅវិមានសន្តិភាព នៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៨ សម្តេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា នៅលើទឹកដីកម្ពុជា គឺយើងមិន អនុញាតិឱ្យទ័ពបរទេស មិនថា មកពីប្រទេសណា មកឈរជើង ឬបោះជំរុំលើទឹកដីកម្ពុជាំយើងឡើយ, នេះជាអ្វី ដែល មាននៅក្នុងរដ្ឋមនុញរបស់កម្ពុជា គឺមិន អាចឱ្យមានដាច់ខាត ។ សម្ដេចថា ចំណុចនេះ សូមអាមេរិក កុំមានការឆ្ងល់ ឬ ភ័ណច្រលំ ព្រោះសម្ដេច បានបញ្ជាក់ តាំងពីម្សិលមិញមកម្លេះ ។ សម្ដេចថ្លែងថា កន្លងមកនេះ យើងក៏មានការធ្វើសម យុទ្ធយោធាជាមួយបណ្ដារប្រទេស ផ្សេងៗ រួមទាំងជាមួយសហរដ្ឋអាមេរិក ចិន ឥណ្ឌា ជប៉ុន ជាដើម ឬមួយលើសពី ទ្វេភាគីទៅទៀត…

  • សមត្ថកិច្ចឃាត់ខ្លួនបុរសម្នាក់ ក្រោយរាយខ្សែភ្លើងឆក់ត្រី បណ្តាលឲ្យឆក់ក្មេងម្នាក់ស្លាប់

    សមត្ថកិច្ចឃាត់ខ្លួនបុរសម្នាក់ ក្រោយរាយខ្សែភ្លើងឆក់ត្រី បណ្តាលឲ្យឆក់ក្មេងម្នាក់ស្លាប់

    ភ្នំពេញ៖ ជាងផ្សារដែកម្នាក់ ត្រូវបានកម្លាំងនគរបាលខណ្ឌឬស្សីកែវ តាមស្រាវជ្រាវឃាត់ខ្លួនបាន នៅត្រង់ចំណុចក្បែរដីឡូត៌គ្មានលេខមួយកន្លែង ស្ថិតនៅតាមបណ្ដោយផ្លូវលំ ក្នុងក្រុមទី៣ ភូមិបឹងឈូក សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៨ ពាក់ព័ន្ធករណីមនុស្សឃាតដោយអចេតនា ក្រោយពីបុរសរូបនេះ បានរាយខ្សែរភ្លើងដើម្បីឆក់យកត្រី តែបែរជាឆក់ក្មេងប្រុសម្នាក់ បណ្ដាលឲ្យស្លាប់ នៅក្បែរចំណុចកើតហេតុខាងលើ កាលពីរសៀលថ្ងៃទី១៣ ខែវិច្ឆិកាកន្លងទៅនេះ។ បើតាមលោកវរសេនីយ៍ត្រី អ៊ីវ ឈុនផេង អធិការរងទទួលផែនការងារព្រហ្មទណ្ឌខណ្ឌឬស្សីកែវ បានឲ្យដឹងថា ការស៊ើបអង្កេតរហូតឈានដល់ការឃាត់ខ្លួនបុរសជាជាងដែក ដកហូតបានខ្សែរភ្លើងពណ៌ខ្មៅ ប្រវែង១០០ម៉ែត្រ និងដងសម្រាប់ឆក់ត្រីចំនួន២ដើម គឺបានអនុត្តឡើងភ្លាមៗ នៅថ្ងៃទី១៩ ខែវិច្ឆិកានេះ បន្ទាប់ពីទទួលបានពាក្យបណ្ដឹងពីឪពុករបស់ក្មេងប្រុសរងគ្រោះ ដោយសង្ស័យចំពោះអ្នកដែលតខ្សែភ្លើងឆក់ត្រីនៅក្បែរកន្លែងកើតហេតុ។ លោកអធិការរងបានបញ្ជាក់ទៀតថា ក្មេងរងគ្រោះមានឈ្មោះ ថា ស៊ីថុង ភេទប្រុស អាយុ១១ឆ្នាំ រៀននៅសាលាទួលសង្កែ ថ្នាក់ទី៣ ស្នាក់នៅជាមួយឪពុកឈ្មោះ អ៊ិត ស៊ីថា អាយុ៣៥ឆ្នាំ មុខរបរកម្មករសំណង់ ស្ថិតនៅផ្ទះគ្មានលេខ តាមបណ្ដោយផ្លូវលំ ក្នុងក្រុម៣ ភូមិបឹងឈូក សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ។…

  • ក្រសួងការពារជាតិបដិសេធរឿងទិញឧទ្ធម្ភាគចក្រយោធាពីរុស្ស៊ី

    ក្រសួងការពារជាតិបដិសេធរឿងទិញឧទ្ធម្ភាគចក្រយោធាពីរុស្ស៊ី

    អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា នាយឧត្តមសេនីយ៍ ឈុំ សុជាតិ បានបដិសេធព័ត៌មានដែលនិយាយថា ក្រសួងការពារជាតិបានទិញឧទ្ធម្ភាគចក្រយោធាចំនួនពីរគ្រឿងពីរុស្ស៊ី។ ការបដិសេធនេះ បានធ្វើឡើង ខណៈ ពេលដែលរុស្ស៊ីបានយកឧទ្ធម្ភាគចក្រយោធាMI 171ចំនួនពីរគ្រឿង មកដាក់នៅក្នុងមូលដ្ឋានកងទ័ពអាកាសនៅ ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៨។ លោកឧត្តមសេនីយ៍ឈុំសុជាតិ បាន ប្រាប់អ្នកកាសែតថាឧទ្ធម្ភាគចក្រយោធា២ គ្រឿងនោះ គឺខាងភាគីរុស្ស៊ី គេយកមកបង្ហាញអោយក្រសួងការពារជាតិមើលតែប៉ុណ្ណោះ។ លោកបញ្ជាក់ថាខាងភាគីរុស្ស៊ី គ្រោងនឹងបង្ហាញអំពីសមត្ថភាពឧទ្ធម្ភាគចក្រយោធារបស់គេ មកភាគីកម្ពុជា។ លោកឧត្តមសេនីយ៍ឈុំសុជាតិ បានបញ្ជាក់បន្ថែមថា បើកម្ពុជាពេញចិត្តទិញឬមិនទិញ គឺជារឿងរបស់កម្ពុជា។ មន្ត្រីអ្នកនាំពាក្យយោធាដដែលបានបន្តថា នៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ភាគីរុស្ស៊ី នឹងធ្វើការបង្ហាញពី សមត្ថភាព ឧទ្ធម្ភាគចក្រយោធាទាំងនោះ ដែលពិធីបង្ហាញនេះ នឹងអញ្ជើញចូលរួមជាអធិបតីសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ។

  • រដ្ឋមន្ត្រីការបរទេសកម្ពុជាជួបឯកអគ្គរដ្ឋទូតអាមេរិក

    រដ្ឋមន្ត្រីការបរទេសកម្ពុជាជួបឯកអគ្គរដ្ឋទូតអាមេរិក

      រដ្ឋមន្ត្រីក្រសួងការបរទេស លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានជួបពិភាក្សាជាមួយឯកអគ្គរដ្ឋទូតសហ រដ្ឋអាមេរិកប្រចាំកម្ពុជា លោក William A. Heidt នៅរសៀលថ្ងៃទី១៩វិច្ឆិកាមុនការបញ្ចប់អាណ្ណត្តិការទូត។ មន្ត្រី អ្នកនាំពាក្យក្រសួងការបរទេសលោកេត សោផាន់  បានប្រាប់ក្រុមអ្នកកាសែតថា លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ក្នុងការជម្រុញទំនាក់ ទំនងទ្វេភាគី និងការជម្រុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជាពិសេសលើវិស័យសេដ្ឋកិច្ច និងខិតខំជម្រុញ ឲ្យមានប្រព័ន្ធអនុគ្រោះពន្ធសម្រាប់ទំនិញកម្ពុជាចូលទៅអាមេរិក។ ហើយលោកសង្ឃឹមថា នៅឆ្នាំ២០១៨នេះ បរិមាណពាណិជ្ជកម្មរវាងប្រទេសទាំងពីរអាចនឹងឈានដល់ ៥០០លានដុល្លារ។  លោកឧបនាយករដ្ឋមន្ត្រី និងលោក William A. Heidt បានលើកឡើងអំពីកម្មវិធីសហប្រតិបត្តិការកន្លងមក ដូចជា ការធ្វើមាតុភូមិនិវត្តន៍ប្រជាជនកម្ពុជា ហើយជាក់ស្តែងនៅឆ្នាំ២០១៧ គឺកម្ពុជាបានទទួលយកពួកគេចំនួន១០០ នាក់។ រដ្ឋមន្ត្រីការបរទេសកម្ពុជា បានថ្លែងអំណរគុណទៅដល់សហរដ្ឋអាមេរិកដែលបន្តជួយគាំទ្រលើសកម្មភាព កំចាត់មីន។ ហើយថ្មីៗនេះ នៅក្នុងជំនួបរវាងលោកឧបនាយករដ្ឋមន្ត្រី ជាមួយអនុរដ្ឋមន្ត្រីការបរទេសអាមេរិក នៅសិង្ហបុរី ភាគីសហរដ្ឋអាមេរិក បានសន្យាបន្តជួយដល់កម្ពុជាលើផ្នែកកំចាត់មីន ដើម្បីកំណត់គោលដៅនៅ ឆ្នាំ២០២៥ គឺឲ្យប្រទេសកម្ពុជាក្លាយជាតំបន់ដែលគ្មានមីន។ ក្នុងកិច្ចពិភាក្សានោះផងដែរ លោកឧបនាយករដ្ឋ…

  • សម្តេចតេជោបញ្ជាក់គោលជំហរកម្ពុជាជុំវិញរឿងកងទ័ពបរទេស

    សម្តេចតេជោបញ្ជាក់គោលជំហរកម្ពុជាជុំវិញរឿងកងទ័ពបរទេស

    គណរដ្ឋមន្ត្រីនៃប្រទេសកម្ពុជា បានធ្វើការកោះប្រជុំមួយនៅថ្ងៃច័ន្ទនេះជាមួយការប្រកាសគោលជំហររបស់រាជ រដ្ឋាភិបាលកម្ពុជាស្របតាមរដ្ឋធម្មនុញ្ញរបស់ខ្លួនដែលដាច់ខាតមិនអោយមានការប្រើប្រាស់ទឹកដីខ្មែរជាកន្លែងធ្វើកិច្ចសហប្រតិបត្តិការយោធារបស់កងទ័ពបរទេស និងកងទ័ពកម្ពុជាដាច់ខាតមិនចូលរួមក្នុងប្រតិបត្តិការយោធា ជាមួយប្រទេសណាទាំងអស់ លើកលែងតែកិច្ចប្រតិបត្តិការក្រោមដំបូលឆ័ត្រអង្គការសហប្រជាជាតិ។ គួរកត់ សម្គាល់ថាក្នុងប៉ុន្មានថ្ងៃចុងក្រោយនេះ មានសារព័ត៌មានបរទេសក្នុងនោះរួមមាន Asia Times ផងដែរ បានធ្វើ សេចក្តីរាយការណ៍មួយក្នុងចំណងជើង Cambodia at the centre of a new cold war ដោយនិយាយបង្ហាញការ សង្ស័យថាប្រទេសចិនអាចប្រើប្រាស់ទឹកដីនៃកំពង់ផែជាប់សមុទ្ទក្នុងខេត្តកោះកុង ធ្វើជាមូលដ្ឋានកងនាវារបស់ កងទ័ពរំដោះប្រជាជនចិន និងអត្ថបទសារព័ត៌មានបានសរសេរដកស្រង់ប្រភពការទូតបរទេសដែលនិយាយថា អនុប្រធានាធិបតីអាមេរិកលោក Mike Pence នឹងជជែកអំពីរឿងនោះកិច្ចប្រជុំកំពូលអាស៊ានក្នុងប្រទេសសឹង្ហបុរី និងក្នុងកិច្ចប្រជុំកំពូល APEC ក្នុងប្រទេស ប៉ាពូអាញូហ្គីណេ។ សម្តេចនាយករដ្ឋមន្ត្រីហ៊ុនសែន នៅក្នុងប្រ សាសន៍នៃកិច្ចប្រជុំគណរដ្ឋមន្ត្រីថ្ងៃច័ន្ទទី១៩វិច្ឆិកានេះ បានបញ្ជាក់ថា កម្ពុជាមិន បានអនុញ្ញាតឱ្យបរទេស ប្រើ ប្រាស់ទឹកដីរបស់ខ្លួន ដើម្បីធ្វើជាមូលដ្ឋានយោធា និងកម្ពុជាមិនត្រូវការនូវកងទ័ពបរទេសមកស្ថិតលើទឹកដីកម្ពុជា នោះឡើយ។ នេះជាប្រសាសន៍ទាំងស្រុងរបស់សម្តេចនាយករដ្ឋមន្ត្រីក្នុងកិច្ចប្រជុំគណរដ្ឋមន្ត្រីនៅថ្ងៃ១៩វិច្ឆិកា គួរកត់សម្គាល់ថាកាលពីចុងសប្តាហ៍កន្លងមកនេះ ក្រសួងការពារជាតិនៃប្រទេសកម្ពុជាបានចេញនូវសេចក្តីថ្លែង ការណ៍ទាត់ចោលនូវការចុះផ្សាយរបស់សារព័ត៌មានបរទេសទាំងឡាយណាដែលសរសេរបង្ហាញការសង្ស័យអំពី រឿងកម្ពុជាបានអនុញ្ញាតឱ្យបរទេសប្រើប្រាស់ទឹកដីកម្ពុជា ធ្វើជាមូលដ្ឋានយោធាបរទេសនោះ។ក្រសួងការពារជាតិ…

  • អប្សរាណេត ១៩ វិច្ឆិកា ២០១៨

    អប្សរាណេត ១៩ វិច្ឆិកា ២០១៨
  • សេតវិមានព្រមានដកហូតប័ណ្ណសម្គាល់អ្នកសារព័ត៌មានរបស់លោក Jim Acosta ម្តងទៀតនៅចុងខែវិច្ឆិកានេះ

    សេតវិមានព្រមានដកហូតប័ណ្ណសម្គាល់អ្នកសារព័ត៌មានរបស់លោក Jim Acosta ម្តងទៀតនៅចុងខែវិច្ឆិកានេះ

    សហរដ្ឋអាម៉េរិក៖ សេតវិមានបានចេញការព្រមានថ្មីមួយទៀត ចំពោះអ្នកសារព័ត៌មាន CNN ប្រចាំសេតវិមាន លោក Jim Acosta ដោយលើកឡើងថា ប័ណ្ណសម្គាល់អ្នកសារព័ត៌មានរបស់លោក ទំនងជាដកហូតម្តងទៀតនៅចុងខែនេះ។ ជាការឆ្លើយតប សារព័ត៌មាន CNN បានស្នើសុំឲ្យតុលាការសហរដ្ឋអាម៉េរិក ធ្វើការកាត់ក្តីជាបន្ទាន់ ដោយអះអាងថា សេតវិមានកំពុងតែបំពានរដ្ឋធម្មនុញ្ញ ហើយសកម្មភាពទាំងនេះ គឺបានគំរាមកំហែងចំពោះអ្នកសារព័ត៌មាន និងស្ថាប័នសារព័ត៌មានទាំងអស់។ សូមរំលឹកថា សារព័ត៌មាន CNN កាលពីថ្ងៃសុក្រសប្តាហ៍មុននេះ បានឈ្នះជាបណ្តោះអាសន្នម្តងរួចហើយ ដោយបានបង្ខំឲ្យសេតវិមានផ្តល់ប័ណ្ណអ្នកសារព័ត៌ មានរបស់លោក Acosta មកវិញ ដើម្បីចូលរួមយកព័ត៌មាននៅសេតវិមាន សម្រាប់រយៈពេល១៤ថ្ងៃ។ នៅថ្ងៃដដែលនោះ សេតវិមានបានផ្ញើលិខិតផ្លូវការមួយដែលបញ្ជាក់ពីសេចក្តីសម្រេចបឋម ដើម្បីផ្អាកប័ណ្ណអ្នកសារព័ត៌មានរបស់គាត់ម្តងទៀត នៅពេលដែលរយៈពេល១៤ថ្ងៃត្រូវបានផុតកំណត់៕ម.ន

  • សហរដ្ឋអាម៉េរិកគ្រោងដាក់បញ្ចូលប្រទេសវេណេស៊ុយអេឡា ទៅក្នុងបញ្ជីខ្មៅនៃរដ្ឋគាំទ្រភេរវកម្ម

    សហរដ្ឋអាម៉េរិកគ្រោងដាក់បញ្ចូលប្រទេសវេណេស៊ុយអេឡា ទៅក្នុងបញ្ជីខ្មៅនៃរដ្ឋគាំទ្រភេរវកម្ម

    សហរដ្ឋអាម៉េរិក៖ កាសែត Washington Post បានដកស្រង់ប្រភពពីទីភ្នាក់ងារសារព័ត៌មាន Reuters មកបញ្ជាក់ថា រដ្ឋបាលប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ កំពុងរៀបចំដាក់បញ្ចូលវេណេស៊ុយអេឡា ទៅក្នុងបញ្ជីខ្មៅនៃរដ្ឋគាំទ្រភេរវកម្ម។ កាសែត Washington Post ផ្អែកលើប្រភពដែលខ្លួនទទួលបានពីក្រុមមន្ត្រីអាម៉េរិក បានឱ្យដឹងទៀតថា នារយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ទីភ្នាក់ងារអាម៉េរិកជាច្រើនបានស្នើឱ្យក្រសួងការបរទេសអាម៉េរិក ផ្ដល់ចម្លើយតបមកវិញ ពាក់ព័ន្ធនឹងសំណើដាក់បញ្ចូលវេណេស៊ុយអេឡាទៅក្នុងបញ្ជីខ្មៅនៃរដ្ឋគាំទ្រភេរវកម្ម។ ក៏ប៉ុន្តែខាងសេតវិមាន និងក្រសួងការបរទេសអាម៉េរិកផ្ទាល់ មិនទាន់ធ្វើការអត្ថាធិប្បាយ ឬក៏បញ្ជាក់ថា សេចក្ដីសម្រេចចុងក្រោយ ត្រូវបានធ្វើឡើងឬយ៉ាងណានោះទេ ស្របពេលដែលទំនាក់ទំនងបច្ចុប្បន្នរវាងប្រទេសទំាងពីរកាន់តែធ្លាក់ចូលជ្រៅក្នុងភាពតានតឹងខ្លាំងឡើង៕ម.ន