Category: ព័ត៌មាន

  • សម្ពោធដាក់ឲ្យប្រើប្រាស់អគារសិក្សា១ខ្នងមាន៥បន្ទប់ ដែលជាអំណោយរបស់សប្បុរសជនជប៉ុន និងលោកឧកញ៉ា សៀង ណាំ

    សម្ពោធដាក់ឲ្យប្រើប្រាស់អគារសិក្សា១ខ្នងមាន៥បន្ទប់ ដែលជាអំណោយរបស់សប្បុរសជនជប៉ុន និងលោកឧកញ៉ា សៀង ណាំ

    សៀមរាប៖ អគារសិក្សា ០១ខ្នង០៥បន្ទប់ នៅសាលាបឋមសិក្សា អំពិល ស្ថិតក្នុងឃុំសំបួរ ស្រុកក្រឡាញ់ខេត្តសៀមរាប ដោយចំណាយអស់ថវិកាចំនួន៥១០០០ដុល្លារ ក្នុងនោះមានថវិការបស់សប្បុរសជនជប៉ុន គឺលោកស្រី ស៊ីប៊ូយ៉ា ហ៊ីសាយ៉ូក តាមរយ:សមាគមសិក ចំនួន៣៦០០០ដុល្លារ និងថវិការបស់ឯកឧត្តម លោកឧកញ្ញ៉ា សៀង ណាំ តំណាងរាស្ត្រមណ្ឌលខេត្តសៀមរាបចំនួន១៥០០០ដុល្លារផងដែរ។ ពេលនេះត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ និងក្នុងគោលបំណងឲ្យសិស្សានុសិស្ស បានចូលសិក្សារៀនសូត្រមានភាពងាយស្រួលដូចសាលាដទៃៗទៀត។ ដោយមើលឃើញពីភាពខ្វះខាតអគារសិក្សា សម្រាប់មាតាបិតាសិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូនៃសាលាបឋមសិក្សាអំពិលនោះ ទើបសប្បុរសជនជប៉ុនបានសាងសង់អគារនេះ ទុកសម្រាប់ឲ្យប្អូនៗរៀនបន្តទៅមុខទៀត។ ការសម្ភោធនេះ ក្រោមអធិបតីភាពឯកឧត្តម លោកឧកញ្ញ៉ា សៀង ណាំ តំណាងរាស្ត្រមណ្ឌលខេត្តសៀមរាប នាព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៨ ក្នុងបរិវេណសាលាបឋមសិក្សាអំពិល ឃុំសំបួរ ស្រុកក្រឡាញ់ ខេត្តសៀមរាប។ លោកឧកញ៉ា សៀង ណាំ  បានថ្លែងអបអរសាទររីករាយ និងកោតសរសើរ ជាមួយនឹងសមិទ្ឋផលថ្មីៗទាំងនេះ និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសប្បុរសជនជប៉ុន និងលោកស្រី ស៊ីប៊ូយ៉ា ហ៊ីសាយ៉ូក តាមរយ:សមាគមសិក ទាំងអស់ដែលបាន ជួយសាងសង់អគារសិក្សានេះ។…

  • កាត់ខ្សែបូរសម្ពោធបន្ទប់សេវាកម្ម ពិនិត្យព្យាបាលភ្នែក ក្នុងមន្ទីរពេទ្យអន្តរជាតិមិត្តភាពអង្គរជប៉ុន

    កាត់ខ្សែបូរសម្ពោធបន្ទប់សេវាកម្ម ពិនិត្យព្យាបាលភ្នែក ក្នុងមន្ទីរពេទ្យអន្តរជាតិមិត្តភាពអង្គរជប៉ុន

    សៀមរាប៖ កាត់ខ្សែបូរសម្ពោធបន្ទប់សេវាកម្ម ពិនិត្យព្យាបាលភ្នែក ក្នុងមន្ទីរពេទ្យអន្តរជាតិមិត្តភាពអង្គរជប៉ុននៅខេត្តសៀមរាបនេះ ដោយពិនិត្យនិងព្យាបាលដោយវិជ្ជបណ្ឌិតជនជាតិជប៉ុនប្រកបដោយសមត្ថភាពនិងមានបទពិសោធន៏ជាច្រើនឆ្នាំមកហើយ ក្នុងគោលបំណងចង់ឲ្យបងប្អូនប្រជាពលរដ្ឋបានយល់ដឹងអំពីតំលៃសុខភាពពាក់ព័ន្ធទៅនិងរោគភ្នែក ជម្ងឺភ្នែកជាដើម យើងត្រូវតែមានការយកចិត្តទុកដាក់ខ្ពស់ចំពោះការព្យាបាលឲ្យបានត្រឹមត្រូវតាមស្តងដារ និងបទដ្ឋាន ដើម្បីធានានៅគុណភាពបានយូរ និងមានប្រសិទ្ធភាពខ្ពស់ក្នុងការព្យាបាលរោគផ្សេងៗផងដែរ។ ក្រោមអធិបតីភាពឯកឧត្តម អ្នកឧកញ្ញ៉ា សៀង ណាំ តំណាងរាស្ត្រមណ្ឌលខេត្តសៀមរាប នារសៀលថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ។          ឯកឧត្តម អ្នកឧកញ៉ា សៀង ណាំ តំណាងរាស្ត្រមណ្ឌលខេត្តសៀមរាប បានមានប្រសាសន៏ថា៖ ជាក់ស្តែងនៅថ្ងៃនេះ យើងបានដាក់ឲ្យដំណើរការបន្ទប់វះកាត់ភ្នែកនិងព្យាបាលភ្នែកថ្មីមួយទៀត ដែលបំពាក់ទៅដោយឧបករប្រើប្រាសទំនើបៗដែលមិនធ្លាប់មានពីមុនមកហើយសេវាកម្មល្អ គឺមានការយកចិត្តទុកដាក់ខ្ពស់ចំពោះបងប្អូនប្រជាពលរដ្ឋ។ មន្ទីរពេទ្យអន្តរជាតិមិត្តភាពអង្គរជប៉ុន មានវិជ្ជបណ្ឌិតល្បីៗដែលពោពេញទៅដោយសមត្ថភាព គុណភាព សេវាកម្ម និងមានការទទួលស្គាល់ពីក្រសួងសុខាភិបាលដែលវិធានការទប់ស្កាត់យ៉ាងតឹងរឹងនៃការធ្វើចរាចរផលិតផលសុខាភិបាលខុសច្បាប់ និងសេវាឯកជនខុសច្បាប់ ដើម្បីសុខភាព និងសុវត្ថិភាពសង្គម និងលើកកម្ពស់ដល់សុខភាពសាធារណៈ ដើម្បីកាត់បន្ថយនូវភាពក្រីក្ររបស់ប្រជាពលរដ្ឋទូទៅ។        ឯកឧត្តម អ្នកឧកញ៉ាបានបន្ថែមថា៖ យើងត្រូវធ្វើយ៉ាងណាធានាឲ្យបាននិរន្តរភាពសេវាកម្មទូទៅសម្រាប់បងប្អូនប្រជាពលរដ្ឋយើងដែលលោកតែងតែជួបប្រទះជម្ងឺផ្សេងៗ ដែលបានមកព្យាបាលនៅទីនេះសូមកុំយកថ្លៃពីពួកគាត់ច្រើនពេកយកល្មមៗបានហើយៗ យើងត្រូវគោរពទៅតាមអន្តរក្រសួងដែលបានធ្វើការចុះត្រួតពិនិត្យ យោងទៅតាមសារាចរណែនាំរបស់ក្រសួងមហាផ្ទៃ និងក្រសួងសុខាភិបាល ស្តីពីការគ្រប់គ្រងកន្លងមក។  ឯកឧត្តម អ្នកឧកញ៉ា សៀង ណាំ បានបញ្ជាក់ថា៖ កាលណាបើយើងយកថ្លៃពេកនោះ…

  • រដ្ឋបាលខេត្តព្រះសីហនុ រៀបចំប្រណាំងទូកផ្កាចារ ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក

    រដ្ឋបាលខេត្តព្រះសីហនុ រៀបចំប្រណាំងទូកផ្កាចារ ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក

    (ខេត្តព្រះសីហនុ)៖ដូចកាគ្រោងទុក នាសៀលថ្ងៃទី១៩ ខែវិច្ឆិកាឆ្នាំ២០១៨ រដ្ឋបាលខេត្តព្រះសីហនុ បានរៀបចំប្រណាំងទូកផ្កាចារ ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក នៅអាងទឹកឃុំព្រៃនប់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក្រោមអធិបតីឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម យន្ត មីន អភិបាល នៃគណៈអភិ បាលខេត្តព្រះសីហនុ និងភ្ញៀវកិត្តិយ ប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ។ យោងតាមគណៈកម្មការរៀបចំការប្រណាំងទូកផ្កាចារ លោក ដេត ណូ ប្រធានមន្ទីរវប្បធម៌ខេត្តព្រះសីហនុ អោយដឹងថា ឆ្នាំនេះមានទូកផ្កាចារដែលបានចូលរួមប្រកួតមានចំនួន ២១ទូក មានទូកនារីមួយទូក និងទូកស្នោរ ៦គូរ បានចូលរួមប្រណាំង រយ:ពេលពីរថ្ងៃ គឺចាប់ពីថ្ងៃទី ១៩ ដល់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ ២០១៨។ក្រៅពីការប្រណាំងទូកនៅពេលរាត្រីក៏មានពិធីអកអំបុក បណ្តែតប្រទីប ដុតគោម កាំជ្រួច និងមានតន្ត្រីសម័យកំសាន្តផងដែរ។ ក្នុងឱកាសនោះ ឯកឧត្តម អភិបាលខេត្តបានមានប្រសាសន៍សំណេះសំណាលជាមួយក្រុមកីឡាករទូក ដែលបានចូលរួមប្រណាំងនាពេលនេះ ត្រូវខិតខំបញ្ចេញឱ្យអស់សមត្ថភាព បច្ចេកទេស ដើម្បីយកជ័យជំនះពីដៃគូរ។ឯកឧត្តម…

  • បច្ចុប្បន្ននេះកម្ពុជាមានអគារកម្ពស់ចាប់ពី៥ជាន់ឡើងមានចំនួនជាង ១ពាន់អគារ

    បច្ចុប្បន្ននេះកម្ពុជាមានអគារកម្ពស់ចាប់ពី៥ជាន់ឡើងមានចំនួនជាង ១ពាន់អគារ

         យោងតាមរបាយការណ៏របស់ ក្រសួងរៀបចំដែនដី នគររូបនីយកម្មនិងសំណង់ គិតចាប់តាំងពីឆ្នាំ២០១៥ មកទល់និងបច្ចុប្បន្ននេះប្រទេសកម្ពុជាយើង មានអគារកម្ពស់ខ្ពស់ចាប់ពី៥ជាន់ឡើង មានចំនួន១ពាន់០៨៨អគារ ហើយក្នុងនោះបើគិតឲក្នុងរយៈពេលប្រមាណ៩ខែ ដើមឆ្នាំ២០១៨នេះ ប្រទេសកម្ពុជាមានអគារកម្ពស់ខ្ពស់ចំនួន ៩២អគារ។      តាមរបាយការណ៍ដដែលបានឲ្យដឹងថា ទីក្រុងរណប បុរីលំនៅស្ថាន និងលំនៅស្ថានមានលក្ខណៈបុរី សរុបចំនួន ៤១ទីតាំង។ គិតរហូតមកដល់បច្ចុប្បន្ននៅរាជធានីភ្នំពេញ មានទីក្រុងរណប បុរីលំនៅស្ថាន និងលំនៅស្ថានមានលក្ខណៈបុរី សរុបចំនួន ២២៨ទីតាំង។ សម្រាប់វិស័យសំណង់ ក្រសួងបានផ្តល់លិខិតអនុញ្ញាតសាងសង់ចំនួន ២.៥៤១គម្រោង មានផ្ទៃក្រឡាសំណង់សរុបចំនួន ១០.៧៩០.៥៩៧ម៉ែតការ៉េ មានតម្លៃប៉ាន់ស្មាន ៤.៨២០.២០៨.៨៤៦ ដុល្លារអាមេរិក។ ក្នុងនោះការបោះទុនវិនិយោគ របស់វិស័យឯកជនមកពីបរទេសមានចំនួន ៣៣គម្រោង មានផ្ទៃក្រឡាសំណង់សរុប ១.១៤៩.៣៥៣ម៉ែត្រការ៉េ មានតម្លៃប៉ាន់ស្មាន ទុនវិនិយោគសាងសង់ ៤៧៧.៧៨៤.០០០ដុល្លារអាមេរិក។ វិស័យសំណង់នេះ បានផ្តល់ដល់អ្នកជំនាញ កម្មករ ប្រមាណ២២ម៉ឺននាក់ ក្នុង១ថ្ងៃ ដែលធ្វើការតាមការដ្ឋាន សំណង់ទូទាំងប្រទេស។បើតាមរបាយការណ៍ដដែលនេះ បានឲ្យដឹងទៀតថា វិស័យសំណង់ដែលសម្រចបានក្នុងរយៈពេល ៩ខែនេះ បង្ហាញថា នៅតែជាវិស័យមួយមានភាពលេចធ្លោ និងដើរតួនាទីយ៉ាងសំខាន់ ក្នុងការចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ…

  • លោក វីលៀម ហ៊ីដ (William Heidt) នឹងចូលជម្រាបលា សម្តេចតេជោ ហ៊ុន សែន នៅវិមានសន្តិភាព បន្ទាប់ពីបញ្ចប់អាណត្តិ

    លោក វីលៀម ហ៊ីដ (William Heidt) នឹងចូលជម្រាបលា សម្តេចតេជោ ហ៊ុន សែន នៅវិមានសន្តិភាព បន្ទាប់ពីបញ្ចប់អាណត្តិ

    ភ្នំពេញ៖ លោក វីលៀម ហ៊ីដ (William Heidt) ឯកអគ្គរដ្ឋទូតសហរដ្ឋអាម៉េរិកប្រចាំកម្ពុជា នឹងចូលជម្រាបលាសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៨ នេះ នៅវិមានសន្តិភាព បន្ទាប់ពីបញ្ចប់អាណត្តិរបស់ខ្លួន។ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏នឹងអនុញ្ញាតឲ្យ​ឯកអគ្គរដ្ឋទូតសាធារណរដ្ឋ​​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ លោក អ៊ឹមផាយ គីនដាវង្ស (Amphay Kindavong) ចូលជួបសម្តែងការគួរសមផងដែរ៕

  • គណៈកម្មការទី៧ និងក្រសួងអប់រំ ពិភាក្សាលើគោលនយោបាយ និងយុទ្ធសាស្ត្រដើម្បីបង្កើនប្រសិទ្ធភាព នៃការអនុវត្តការងាររបស់វិស័យអប់រំ

    គណៈកម្មការទី៧ និងក្រសួងអប់រំ ពិភាក្សាលើគោលនយោបាយ និងយុទ្ធសាស្ត្រដើម្បីបង្កើនប្រសិទ្ធភាព នៃការអនុវត្តការងាររបស់វិស័យអប់រំ

      ភ្នំពេញ៖ កិច្ចប្រជុំដែលដឹកនាំដោយ គណៈកម្មការទី៧ និងក្រសួងអប់រំ នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៨ ត្រូវបានរៀបចំឡើងអនុលោមតាមមាត្រា ៩៧នៃរដ្ឋធម្មនុញ្ញ និងប្រការ៣៤ថ្មី នៃបទបញ្ជាផ្ទៃក្នុងរដ្ឋសភា ដើម្បីពិភាក្សាលើរបៀបវារៈចំនួន២ រួមមាន៖ ការរៀបចំផែនការយុទ្ធសាស្ត្រក្នុងវិស័យអប់រំ យុវជន កីឡា ដើម្បីឆ្លើយតបទៅនឹងយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ និងគោលនយោបាយស្តីអំពីសាលារៀនជំនាន់ថ្មី។   ឯកឧត្តម ហ៊ុន ម៉ានី បានកត់សម្គាល់នូវការអនុវត្តគោលនយោបាយស្តីពី សាលារៀនជំនាន់ថ្មី ដែលជាការឆ្លើយតបទៅនឹង យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ហើយក៏ជាការឆ្លើយតបទៅនឹងការអប់រំសម័យទំនើប បើទោះជាយន្តការក្នុងការអនុវត្តគោលនយោបាយនេះ នៅមិនទាន់មានភាពរលូនទាំងស្រុងក៏ដោយ។ នេះបើតាម សេចក្តីប្រកាសព័ត៌មាន នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៨​ ។   គណៈកម្មការទី៧នៃរដ្ឋសភា នឹងបន្តសហការ តាមដាន ត្រួតពិនិត្យ ការអនុវត្តគោលនយោបាយស្តីពីសាលារៀនជំនាន់ថ្មីនេះ ក៏ដូចជាកម្មវិធីនយោបាយ និងលិខិតបទដ្ឋាននានារបស់ក្រសួងអប់រំ យុវជន និងកីឡា ដើម្បីធានាបាននូវការអនុវត្ត ដែលប្រកបដោយប្រសិទ្ធភាពខ្ពស់។   …

  • ប្រមុខការទូតកម្ពុជា បន្តអះអាងប្រាប់អាមេរិកថា រដ្ឋធម្មនុញ្ញកម្ពុជាមិនអនុញ្ញាតឲ្យមានវត្តមានទ័ពបរទេសនៅលើដីកម្ពុជានោះឡើយ

    ប្រមុខការទូតកម្ពុជា បន្តអះអាងប្រាប់អាមេរិកថា រដ្ឋធម្មនុញ្ញកម្ពុជាមិនអនុញ្ញាតឲ្យមានវត្តមានទ័ពបរទេសនៅលើដីកម្ពុជានោះឡើយ

    ភ្នំពេញ៖ ឯកឧត្តម ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា អះអាងប្រាប់អាមេរិកជាថ្មីម្តងទៀតថា រដ្ឋធម្មនុញ្ញរបស់កម្ពុជា មិនអនុញ្ញាតឲ្យមានវត្តមានកងទ័ពបរទេសនៅលើទឹកដីរបស់កម្ពុជា ហើយក៏មិនអនុញ្ញាតឲ្យកងទ័ពកម្ពុជា នៅលើដីប្រទេសដទៃនោះដែរ លើកលែងតែបេសកកម្មមនុស្សធម៌ ក្រោមទង់របស់អង្គការសហប្រជាជាតិតែប៉ុណ្ណោះ។ ការអះអាងរបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានធ្វើឡើងនៅរសៀលថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៨ខណៈដែល ឯកឧត្តមអនុញ្ញាតឲ្យឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជា លោក William Heidt ដែលចប់អាណត្តិការងារចូលជួបជម្រាបលា។ លោក កេត សុផាន់ អ្នកនាំពាក្យក្រសួងការបរទេស បានប្រាប់ក្រុមអ្នកព័ត៌មាននៅក្រោយជំនួបថា នៅក្នុងកិច្ចពិភាក្សានោះឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានបញ្ជាក់ជាថ្មីពាក់ព័ន្ធការចុះផ្សាយព័ត៌មានបរទេសដែលចោទកម្ពុជាផ្តល់មូលដ្ឋានឲ្យកងទ័ពបរទេស។ ជាពិសេស ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកយកប្រសាសន៍សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បង្ហាញពីជំហររបស់កម្ពុជាលើបញ្ហានេះជូនលោក William Heidt ផងដែរ។ លោក កេត សុផាន់ បានបញ្ជាក់ដូច្នេះ «ឯកឧត្តមឧបនាយករដ្ឋមន្ត្រី (ប្រាក់ សុខុន) ក៏បានរំលឹកផងដែរ ព្រោះថ្មីៗនេះមានព័ត៌មានចុះផ្សាយពីមូលដ្ឋានយោធានៅកម្ពុជា។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានជម្រាបផងដែរពីប្រសាសន៍សម្តេចនាយករដ្ឋមន្ត្រី គឺកម្ពុជាអនុវត្តន៍យ៉ាងម៉ឹងម៉ាត់តាមរដ្ឋធម្មនុញ្ញ ដែលមិនអនុញ្ញាតឲ្យមានមូលដ្ឋានយោធាបរទេស…

  • រដ្ឋមន្ត្រីក្រសួងការងារបញ្ជាក់ថា ក្រុមហ៊ុនត្រូវធានានូវសុវត្ថិភាព ផាសុខភាព ភាពត្រឹមត្រូវ សេចក្តីថ្លៃថ្នូ លក្ខខណ្ឌការងារ ជូនដល់បងប្អូនពលការិនីកម្ពុជា

    រដ្ឋមន្ត្រីក្រសួងការងារបញ្ជាក់ថា ក្រុមហ៊ុនត្រូវធានានូវសុវត្ថិភាព ផាសុខភាព ភាពត្រឹមត្រូវ សេចក្តីថ្លៃថ្នូ លក្ខខណ្ឌការងារ ជូនដល់បងប្អូនពលការិនីកម្ពុជា

    ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងការងារ លើកឡើងថា រាជរដ្ឋាភិបាល នីតិកាលទី៦ នៃរដ្ឋសភា បានដាក់ចេញនូវកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ពិសេសការបន្តពង្រឹងអភិបាលកិច្ចទេសន្តប្រវេសន៍ការងារ និងពង្រីកកិច្ចសហប្រតិបត្តិការពហុភាគី និងទ្វេរភាគី ដើម្បីបើកទូលាយទីផ្សារការងារស្របច្បាប់នៅក្រៅប្រទេស, ទប់ស្កាត់ទេសសន្តប្រវេសន៍ការងារដោយខុសច្បាប់, លើកកម្ពស់ការគាំពារសិទ្ធិ និងផលប្រយោជន៍ សុខភាព និងសុវត្ថិភាពការងារ, កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ពលករ ការផ្តល់ការសម្របសម្រួលទំនាក់ទំនងជាមួយគ្រួសារ និងការធ្វើសមាហរណកម្មពលករទេសន្តប្រវេសន៍ ដែលធ្វើមាតុភូមិនិវត្ត តាមរយៈការទទួលស្គាល់ជំនាញ, ការផ្ទេររបបសន្តិសុខសង្គមមកក្នុងប្រទេស,ការផ្តល់ប្រឹក្សាការងារធ្វើ និងការបង្កើតមុខរបរដោយខ្លួនឯង។ ឯកឧត្តម បានស្នើដល់ក្រុមហ៊ុនមួយនេះ ត្រូវបន្តការយកចិត្តទុកដាក់ធានាសុវត្ថិភាព និងលក្ខខណ្ឌការងារជូនដល់ពលការិនីកម្ពុជា។ ការស្នើនេះធ្វើឡើង ក្នុងពិធីដាក់ឱ្យដំណើរការក្រុមហ៊ុន INTERNATIONAL EASY REACH CO., LTD ជាក្រុមហ៊ុនដែលធ្វើការជ្រើសរើស បណ្តុះបណ្តាល គ្រប់គ្រង និងបញ្ជូនពលករខ្មែរទៅធ្វើការ នៅតំបន់រដ្ឋបាលពិសេសហុងកុង នារសៀលថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៨   ឯកឧត្តមរដ្ឋមន្ត្រីបានផ្ដល់អនុសាសន៍ឱ្យក្រុមហ៊ុនខាងលើ ត្រូវខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីធ្វើយ៉ាងណាសម្របសម្រួលនាំចេញពលករទៅកាន់ទីក្រុងហុងកុង ប្រកបដោយជោគជ័យ ដោយគោរពតាមបទប្បញ្ញត្តិច្បាប់ជាធរមាន ដើម្បីធានាបាននូវសុវត្ថិភាព ផាសុខភាព ភាពត្រឹមត្រូវ សេចក្តីថ្លៃថ្នូ…

  • គណៈកម្មាធិការកិច្ចការព្រំដែនកម្ពុជា ចុះភ្ជាប់បង្គោលព្រំដែនបំពេញបន្ថែមចុងក្រោយ នៅខេត្តមណ្ឌលគិរី របស់កម្ពុជា ទល់នឹងខេត្តប៊ិនភៀក របស់វៀតណាម

    គណៈកម្មាធិការកិច្ចការព្រំដែនកម្ពុជា ចុះភ្ជាប់បង្គោលព្រំដែនបំពេញបន្ថែមចុងក្រោយ នៅខេត្តមណ្ឌលគិរី របស់កម្ពុជា ទល់នឹងខេត្តប៊ិនភៀក របស់វៀតណាម

    មណ្ឌលគីរី៖ គណៈកម្មាធិការព្រំដែន នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៨ ឱ្យដឹងថា រហូតដល់ពេលនេះ ការរៀបចំបោះបង្គោលព្រំដែន រវៀងកម្ពុជា-វៀតណាម បានរួចរាល់ចំនួនជាង ៨៤ភាគរយហើយក្នុងចំណោមព្រំដែនសរុប។ បើតាម លោកជំទាវ កុយ ពិសី នៅខេត្តមណ្ឌលគិរី ទល់នឹងខេត្តប៊ិនភៀកនេះ មានបង្គោលព្រំដែនបំពេញបន្ថែមដែល​កម្ពុជា ទទួលបន្ទុកសាងសង់ចំនួន១៩៧ ក្នុងនោះមានបង្គោលបំពេញបន្ថែមចំនួន១៨៩ និងបង្គោលតម្រុយចំនួន៨ ដែលត្រូវបញ្ចប់នៅថ្ងៃនេះតែម្តង។ ការបញ្ជាក់នេះ ធ្វើឡើងខណៈ លោកជំទាវបណ្ឌិត កុយ ពិសី អនុប្រធានលេខាធិការដ្ឋាន​អចិន្រ្តៃយ៍ នៃអាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែន តំណាងទេសរដ្ឋមន្ត្រី វ៉ា គឹមហុង ប្រធានគណៈកម្មាធិការព្រំដែនកម្ពុជា និង នាយឧត្តមសេនីយ៍ ខ្វាន់ ស៊ាម អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ បញ្ជាការដ្ឋានវិស្វកម្ម អគ្គបញ្ជាការបានដឹកនាំគណៈប្រតិភូព្រំដែន ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរដែនដី ចុះភ្ជាប់បង្គោលព្រំដែនបំពេញបន្ថែមចុងក្រោយ នៅតំបន់ដែលឯកភាពគ្នា រវាងខេត្តមណ្ឌលគិរី ប្រទេសកម្ពុជា និងខេត្តប៊ិនភៀក ប្រទេសវៀតណាម។ កម្ពុជា-វៀតណាម មានព្រំដែនគោកជាប់គ្នាប្រវែង១២៧០គីឡូម៉ែត្រ ដែលត្រូវការបោះបង្គោលព្រំដែន…

  • នគបាលចាប់ជនសង្ស័យសម្លាប់ស្រ្តីម្នាក់ គ្រាន់តែជនរងគ្រោះចាប់ត្រីក្នុងស្រែរបស់ខ្លួន

    នគបាលចាប់ជនសង្ស័យសម្លាប់ស្រ្តីម្នាក់ គ្រាន់តែជនរងគ្រោះចាប់ត្រីក្នុងស្រែរបស់ខ្លួន

    ខេត្តបន្ទាយមានជ័យ៖ ឃាតករដែលបានសម្លាប់ស្ត្រីរងគ្រោះនៅចន្លោះម៉ោងវលាម៉ោង៩ព្រឹកដល់ម៉ោង១២ថ្ងៃត្រង់នៅលើដីស្រែ ស្ថិតក្នុងភូមិសាស្រ្តភូមិឈ្នួរ ឃុំឈ្នួរមានជ័យ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ សពជនរងគ្រោះឈ្មោះឃូន ឃីន ភេទស្រីអាយុ៤៩ឆ្នាំមានកូនប្រុសស្រីតូចក្នុងបន្ទុក៥នាក់រស់នៅភូមិឈ្នួរ ឃុំឈ្នួមានជ័យ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យត្រូវបានជនសង្ស័យធ្វើទារុណកម្មមុននឹងសម្លាប់ នេះបើតាមនគបាលមូលដ្ឋានបានឲ្យដឹង ។លុះរំលងបាន៣ថ្ងៃត្រូវបានបំបែកសណុំរឿងឃាកម្ម១នេះ ហើយឈានដល់ឃាត់ខ្លួនឃាតករបាននៅវេលាម៉ោង១០ព្រឹកថ្ងៃទី១៨ ខែវិច្ឆិកាេ ឆ្នាំ២០១៨ក្នុងភូមិឈ្នួរ សង្កាត់ឈ្នួរមានជ័យ ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។ សមត្ថកិច្ចបានប្រាប់អ្នកយកព័ត៌មានឲ្យដឹងថាឃាតករដៃដល់មានឈ្មោះ ប៊ុន សុខ ភេទប្រុស អាយុ៤២ឆ្នាំមុខរបរកសិករ រស់នៅភូមិឈ្នួរ សង្កាត់ឈ្នួរមានជ័យ ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។ លោកបានបញ្ជាក់ឲ្យដឹងទៀតថាឃាតករបានសារភាពនៅមុខនគរបានថាមូលហេតុដែលខ្លួនសម្លាប់ស្ត្រីរងគ្រោះនោះដោយសារមានទំនាស់ជាមួយជនរងគ្រោះបានទៅចាចទឹកក្នុងស្រែរបស់ខ្លួនហើយចាប់ត្រីធ្វើឲ្យស្រែរបស់ខ្លួនខូចខាតស្រូវក្នុងស្រែដោយខ្លួនខឹងខ្លាំងពេកក៏បានវាយជនរងគ្រោះឲ្យស្លាប់ហើយធាក់ផ្កាប់មុខហើយបានចងដៃទាំងពីរមកក្រោយដោយខ្សែសំរាប់ចងស្បែកជើង ហើយបានចងរឹតកដោយខ្សែនីឡុង ពណ៌ លឿង នៅលើរង្វង់ភ្នែកជាំទាំងសងខាងដោយសារតែជនសង្ស័យលួចដាល់មុនសម្លាប់។ ជនសង្ស័យ បានសារភាពដោយធ្វើត្រាប់សកម្មភាពរបស់ខ្លួនឡើងវិញដែលបានសម្លាប់ជនរងគ្រោះនោះ។ នគរបាលជំនាញព្រហ្មទ័ណ្ទកំរិទ្ធធ្ងន់បានកសាងសំនុំរឿងបញ្ជូនទៅតុលាការដើម្បីដាក់ទោសទៅតាមផ្លវច្បាប់ ។គៀនច័ន្ទហ៊ីន៕