Category: ព័ត៌មាន

  • ប្រមុខការទូតកម្ពុជា បន្តអះអាងប្រាប់អាមេរិកថា រដ្ឋធម្មនុញ្ញកម្ពុជាមិនអនុញ្ញាតឲ្យមានវត្តមានទ័ពបរទេសនៅលើដីកម្ពុជានោះឡើយ

    ប្រមុខការទូតកម្ពុជា បន្តអះអាងប្រាប់អាមេរិកថា រដ្ឋធម្មនុញ្ញកម្ពុជាមិនអនុញ្ញាតឲ្យមានវត្តមានទ័ពបរទេសនៅលើដីកម្ពុជានោះឡើយ

    ភ្នំពេញ៖ ឯកឧត្តម ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា អះអាងប្រាប់អាមេរិកជាថ្មីម្តងទៀតថា រដ្ឋធម្មនុញ្ញរបស់កម្ពុជា មិនអនុញ្ញាតឲ្យមានវត្តមានកងទ័ពបរទេសនៅលើទឹកដីរបស់កម្ពុជា ហើយក៏មិនអនុញ្ញាតឲ្យកងទ័ពកម្ពុជា នៅលើដីប្រទេសដទៃនោះដែរ លើកលែងតែបេសកកម្មមនុស្សធម៌ ក្រោមទង់របស់អង្គការសហប្រជាជាតិតែប៉ុណ្ណោះ។ ការអះអាងរបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានធ្វើឡើងនៅរសៀលថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៨ខណៈដែល ឯកឧត្តមអនុញ្ញាតឲ្យឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជា លោក William Heidt ដែលចប់អាណត្តិការងារចូលជួបជម្រាបលា។ លោក កេត សុផាន់ អ្នកនាំពាក្យក្រសួងការបរទេស បានប្រាប់ក្រុមអ្នកព័ត៌មាននៅក្រោយជំនួបថា នៅក្នុងកិច្ចពិភាក្សានោះឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានបញ្ជាក់ជាថ្មីពាក់ព័ន្ធការចុះផ្សាយព័ត៌មានបរទេសដែលចោទកម្ពុជាផ្តល់មូលដ្ឋានឲ្យកងទ័ពបរទេស។ ជាពិសេស ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកយកប្រសាសន៍សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បង្ហាញពីជំហររបស់កម្ពុជាលើបញ្ហានេះជូនលោក William Heidt ផងដែរ។ លោក កេត សុផាន់ បានបញ្ជាក់ដូច្នេះ «ឯកឧត្តមឧបនាយករដ្ឋមន្ត្រី (ប្រាក់ សុខុន) ក៏បានរំលឹកផងដែរ ព្រោះថ្មីៗនេះមានព័ត៌មានចុះផ្សាយពីមូលដ្ឋានយោធានៅកម្ពុជា។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានជម្រាបផងដែរពីប្រសាសន៍សម្តេចនាយករដ្ឋមន្ត្រី គឺកម្ពុជាអនុវត្តន៍យ៉ាងម៉ឹងម៉ាត់តាមរដ្ឋធម្មនុញ្ញ ដែលមិនអនុញ្ញាតឲ្យមានមូលដ្ឋានយោធាបរទេស…

  • រដ្ឋមន្ត្រីក្រសួងការងារបញ្ជាក់ថា ក្រុមហ៊ុនត្រូវធានានូវសុវត្ថិភាព ផាសុខភាព ភាពត្រឹមត្រូវ សេចក្តីថ្លៃថ្នូ លក្ខខណ្ឌការងារ ជូនដល់បងប្អូនពលការិនីកម្ពុជា

    រដ្ឋមន្ត្រីក្រសួងការងារបញ្ជាក់ថា ក្រុមហ៊ុនត្រូវធានានូវសុវត្ថិភាព ផាសុខភាព ភាពត្រឹមត្រូវ សេចក្តីថ្លៃថ្នូ លក្ខខណ្ឌការងារ ជូនដល់បងប្អូនពលការិនីកម្ពុជា

    ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងការងារ លើកឡើងថា រាជរដ្ឋាភិបាល នីតិកាលទី៦ នៃរដ្ឋសភា បានដាក់ចេញនូវកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ពិសេសការបន្តពង្រឹងអភិបាលកិច្ចទេសន្តប្រវេសន៍ការងារ និងពង្រីកកិច្ចសហប្រតិបត្តិការពហុភាគី និងទ្វេរភាគី ដើម្បីបើកទូលាយទីផ្សារការងារស្របច្បាប់នៅក្រៅប្រទេស, ទប់ស្កាត់ទេសសន្តប្រវេសន៍ការងារដោយខុសច្បាប់, លើកកម្ពស់ការគាំពារសិទ្ធិ និងផលប្រយោជន៍ សុខភាព និងសុវត្ថិភាពការងារ, កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ពលករ ការផ្តល់ការសម្របសម្រួលទំនាក់ទំនងជាមួយគ្រួសារ និងការធ្វើសមាហរណកម្មពលករទេសន្តប្រវេសន៍ ដែលធ្វើមាតុភូមិនិវត្ត តាមរយៈការទទួលស្គាល់ជំនាញ, ការផ្ទេររបបសន្តិសុខសង្គមមកក្នុងប្រទេស,ការផ្តល់ប្រឹក្សាការងារធ្វើ និងការបង្កើតមុខរបរដោយខ្លួនឯង។ ឯកឧត្តម បានស្នើដល់ក្រុមហ៊ុនមួយនេះ ត្រូវបន្តការយកចិត្តទុកដាក់ធានាសុវត្ថិភាព និងលក្ខខណ្ឌការងារជូនដល់ពលការិនីកម្ពុជា។ ការស្នើនេះធ្វើឡើង ក្នុងពិធីដាក់ឱ្យដំណើរការក្រុមហ៊ុន INTERNATIONAL EASY REACH CO., LTD ជាក្រុមហ៊ុនដែលធ្វើការជ្រើសរើស បណ្តុះបណ្តាល គ្រប់គ្រង និងបញ្ជូនពលករខ្មែរទៅធ្វើការ នៅតំបន់រដ្ឋបាលពិសេសហុងកុង នារសៀលថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៨   ឯកឧត្តមរដ្ឋមន្ត្រីបានផ្ដល់អនុសាសន៍ឱ្យក្រុមហ៊ុនខាងលើ ត្រូវខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីធ្វើយ៉ាងណាសម្របសម្រួលនាំចេញពលករទៅកាន់ទីក្រុងហុងកុង ប្រកបដោយជោគជ័យ ដោយគោរពតាមបទប្បញ្ញត្តិច្បាប់ជាធរមាន ដើម្បីធានាបាននូវសុវត្ថិភាព ផាសុខភាព ភាពត្រឹមត្រូវ សេចក្តីថ្លៃថ្នូ…

  • គណៈកម្មាធិការកិច្ចការព្រំដែនកម្ពុជា ចុះភ្ជាប់បង្គោលព្រំដែនបំពេញបន្ថែមចុងក្រោយ នៅខេត្តមណ្ឌលគិរី របស់កម្ពុជា ទល់នឹងខេត្តប៊ិនភៀក របស់វៀតណាម

    គណៈកម្មាធិការកិច្ចការព្រំដែនកម្ពុជា ចុះភ្ជាប់បង្គោលព្រំដែនបំពេញបន្ថែមចុងក្រោយ នៅខេត្តមណ្ឌលគិរី របស់កម្ពុជា ទល់នឹងខេត្តប៊ិនភៀក របស់វៀតណាម

    មណ្ឌលគីរី៖ គណៈកម្មាធិការព្រំដែន នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៨ ឱ្យដឹងថា រហូតដល់ពេលនេះ ការរៀបចំបោះបង្គោលព្រំដែន រវៀងកម្ពុជា-វៀតណាម បានរួចរាល់ចំនួនជាង ៨៤ភាគរយហើយក្នុងចំណោមព្រំដែនសរុប។ បើតាម លោកជំទាវ កុយ ពិសី នៅខេត្តមណ្ឌលគិរី ទល់នឹងខេត្តប៊ិនភៀកនេះ មានបង្គោលព្រំដែនបំពេញបន្ថែមដែល​កម្ពុជា ទទួលបន្ទុកសាងសង់ចំនួន១៩៧ ក្នុងនោះមានបង្គោលបំពេញបន្ថែមចំនួន១៨៩ និងបង្គោលតម្រុយចំនួន៨ ដែលត្រូវបញ្ចប់នៅថ្ងៃនេះតែម្តង។ ការបញ្ជាក់នេះ ធ្វើឡើងខណៈ លោកជំទាវបណ្ឌិត កុយ ពិសី អនុប្រធានលេខាធិការដ្ឋាន​អចិន្រ្តៃយ៍ នៃអាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែន តំណាងទេសរដ្ឋមន្ត្រី វ៉ា គឹមហុង ប្រធានគណៈកម្មាធិការព្រំដែនកម្ពុជា និង នាយឧត្តមសេនីយ៍ ខ្វាន់ ស៊ាម អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ បញ្ជាការដ្ឋានវិស្វកម្ម អគ្គបញ្ជាការបានដឹកនាំគណៈប្រតិភូព្រំដែន ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរដែនដី ចុះភ្ជាប់បង្គោលព្រំដែនបំពេញបន្ថែមចុងក្រោយ នៅតំបន់ដែលឯកភាពគ្នា រវាងខេត្តមណ្ឌលគិរី ប្រទេសកម្ពុជា និងខេត្តប៊ិនភៀក ប្រទេសវៀតណាម។ កម្ពុជា-វៀតណាម មានព្រំដែនគោកជាប់គ្នាប្រវែង១២៧០គីឡូម៉ែត្រ ដែលត្រូវការបោះបង្គោលព្រំដែន…

  • នគបាលចាប់ជនសង្ស័យសម្លាប់ស្រ្តីម្នាក់ គ្រាន់តែជនរងគ្រោះចាប់ត្រីក្នុងស្រែរបស់ខ្លួន

    នគបាលចាប់ជនសង្ស័យសម្លាប់ស្រ្តីម្នាក់ គ្រាន់តែជនរងគ្រោះចាប់ត្រីក្នុងស្រែរបស់ខ្លួន

    ខេត្តបន្ទាយមានជ័យ៖ ឃាតករដែលបានសម្លាប់ស្ត្រីរងគ្រោះនៅចន្លោះម៉ោងវលាម៉ោង៩ព្រឹកដល់ម៉ោង១២ថ្ងៃត្រង់នៅលើដីស្រែ ស្ថិតក្នុងភូមិសាស្រ្តភូមិឈ្នួរ ឃុំឈ្នួរមានជ័យ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ សពជនរងគ្រោះឈ្មោះឃូន ឃីន ភេទស្រីអាយុ៤៩ឆ្នាំមានកូនប្រុសស្រីតូចក្នុងបន្ទុក៥នាក់រស់នៅភូមិឈ្នួរ ឃុំឈ្នួមានជ័យ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យត្រូវបានជនសង្ស័យធ្វើទារុណកម្មមុននឹងសម្លាប់ នេះបើតាមនគបាលមូលដ្ឋានបានឲ្យដឹង ។លុះរំលងបាន៣ថ្ងៃត្រូវបានបំបែកសណុំរឿងឃាកម្ម១នេះ ហើយឈានដល់ឃាត់ខ្លួនឃាតករបាននៅវេលាម៉ោង១០ព្រឹកថ្ងៃទី១៨ ខែវិច្ឆិកាេ ឆ្នាំ២០១៨ក្នុងភូមិឈ្នួរ សង្កាត់ឈ្នួរមានជ័យ ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។ សមត្ថកិច្ចបានប្រាប់អ្នកយកព័ត៌មានឲ្យដឹងថាឃាតករដៃដល់មានឈ្មោះ ប៊ុន សុខ ភេទប្រុស អាយុ៤២ឆ្នាំមុខរបរកសិករ រស់នៅភូមិឈ្នួរ សង្កាត់ឈ្នួរមានជ័យ ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។ លោកបានបញ្ជាក់ឲ្យដឹងទៀតថាឃាតករបានសារភាពនៅមុខនគរបានថាមូលហេតុដែលខ្លួនសម្លាប់ស្ត្រីរងគ្រោះនោះដោយសារមានទំនាស់ជាមួយជនរងគ្រោះបានទៅចាចទឹកក្នុងស្រែរបស់ខ្លួនហើយចាប់ត្រីធ្វើឲ្យស្រែរបស់ខ្លួនខូចខាតស្រូវក្នុងស្រែដោយខ្លួនខឹងខ្លាំងពេកក៏បានវាយជនរងគ្រោះឲ្យស្លាប់ហើយធាក់ផ្កាប់មុខហើយបានចងដៃទាំងពីរមកក្រោយដោយខ្សែសំរាប់ចងស្បែកជើង ហើយបានចងរឹតកដោយខ្សែនីឡុង ពណ៌ លឿង នៅលើរង្វង់ភ្នែកជាំទាំងសងខាងដោយសារតែជនសង្ស័យលួចដាល់មុនសម្លាប់។ ជនសង្ស័យ បានសារភាពដោយធ្វើត្រាប់សកម្មភាពរបស់ខ្លួនឡើងវិញដែលបានសម្លាប់ជនរងគ្រោះនោះ។ នគរបាលជំនាញព្រហ្មទ័ណ្ទកំរិទ្ធធ្ងន់បានកសាងសំនុំរឿងបញ្ជូនទៅតុលាការដើម្បីដាក់ទោសទៅតាមផ្លវច្បាប់ ។គៀនច័ន្ទហ៊ីន៕

  • មន្រ្តីកាំកុងត្រូលខេត្ដមណ្ឌលគិរី បានចុះណែនាំដល់អាជីវករទាំងអស់ ត្រូវចេះពិនិត្យមើលគុណភាពទំនិញឱ្យបានច្បាស់លាស់ មុននឹងយកដាក់តាំងលក់ ជៀសវាងបរិភោគធ្វើឱ្យប៉ះពាល់ដល់សុខភាព

    មន្រ្តីកាំកុងត្រូលខេត្ដមណ្ឌលគិរី  បានចុះណែនាំដល់អាជីវករទាំងអស់ ត្រូវចេះពិនិត្យមើលគុណភាពទំនិញឱ្យបានច្បាស់លាស់ មុននឹងយកដាក់តាំងលក់ ជៀសវាងបរិភោគធ្វើឱ្យប៉ះពាល់ដល់សុខភាព

    មណ្ឌលគិរីៈ ដើម្បីការពារសុខុមាលភាព ដល់ប្រជាពលរដ្ឋ និងអ្នកប្រើប្រាស់ទូទៅ ក្នុងឱកាសបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ ខាងមុខនេះ  លោក ចាន់ វាសនា ប្រធានសាខាកាំកុងត្រូលខេត្ដមណ្ឌគិរី  សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ដ  ព្រមទាំងកំលាំងនរគបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ដ   បានចុះអប់រំណែនាំដល់អាជីវករ ក៏ដូចជាពលរដ្ឋទាំងអស់ ត្រូវពិនិត្យមើលគុណភាពទំនិញណាដែលគួរប្រើប្រាស់ ឫទំនិញណាមិនគួរប្រើប្រាស់ ជៀសវាងបរិភោគធ្វើឱ្យប៉ះពាល់សុខភាព ប្រតិបត្តិការនេះ បានធ្វើឡើងនៅផ្សារសែនមនោរម្យ  ស្ថិតនៅក្រុងសែនមនោរម្យ នាព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៨   ប្រធានសាខាកាំកុងត្រូលខេត្ដ លោក ចាន់ វាសនា បានឱ្យដឹងថា  ការចុះត្រួតពិនិត្យទំនិញនេះ គោលបំណងការពារផលប្រយោជន៏ និងសុខភាពអ្នកប្រើប្រាស់  ផ្ដោតទៅលើកទំនិញវេចខ្ចប់ស្រាប់ ជាពិសេស ទំនិញហួសការបរិច្ឆទប្រើប្រាស់ ទំនិញគ្មានសុវត្ថិភាព ឬលាយសារធាតុគីមីដែលត្រូវហាមឃាត់។  លោកបន្ថែមថា  ការចុះត្រួតពិនិត្យទំនិញនេះ  មន្រ្តីជំនាញបានធ្វើតេស្តលើចំនីអាហារ  ដើម្បីស្វែងរកសាធាតុគីមីហាមឃាត់ប៉ូរ៉ាក់  លើមុខទំនិញដូចជា  សសៃគុយទាវ សរសៃមីលឿង  លតឆា លតស្វិត ត្រីងៀត សាច់ក្រក ងៀតក្របី ងៀតត្រីកញ្ចុះ ប្រហិតសាច់គោ  ជាលទ្ធផលពុំមានសាធាតុគីមីហាមឃាត់ និង…

  • មន្រ្តីអគ្គនាយកដ្ឋានកាំកុងត្រូល រកឃើញ បបែលក្រៀម មានផ្ទុកសារធាតុសារធាតុគីមី ហាមឃាត់ នៅផ្សារអូឡាំពិក រាជធានីភ្នំពេញ

    មន្រ្តីអគ្គនាយកដ្ឋានកាំកុងត្រូល រកឃើញ បបែលក្រៀម មានផ្ទុកសារធាតុសារធាតុគីមី ហាមឃាត់ នៅផ្សារអូឡាំពិក រាជធានីភ្នំពេញ

    ផ្សារអូលាំពិក គឺជាផ្សារធំជាងគេមួយក្នុង រាជធានីភ្នំពេញ ដែលមានប្រជាពលរដ្ឋរាប់ម៉ឺនចេញចូល ជារៀងរាល់ថ្ងៃ។ បូនៅថ្ងៃទី១៩ វិច្ឆិកានេះ មន្រ្តីសាខាកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញ សាខាកាំកុងត្រូលរាជធានីភ្នំពេញ និងសាខាកាំកុងត្រូលកំពង់ផែអន្តរជាតិភ្នំពេញ ដោយទទួលបានការចូលរួមសហការ ពីមន្រ្តីមន្ទីរពិសោធន៍ និងគណៈកម្មការផ្សារ បានចុះធ្វើសកម្មភាពនៅតាមបណ្តាផ្សារសំខាន់ៗ ចំនួន៨ នៅរាជធានីភ្នំពេញមានដូចជា ផ្សារជម្ពូវ័ន ផ្សារច្បារអំពៅ ផ្សារអូរឡាំពិក ផ្សារអូរឬស្សី ផ្សារដើមគរ ផ្សារស្ទឹងមានជ័យ ផ្សារធំថ្មី និងផ្សារទួលទំពូង។ គោលដៅសំខាន់នៃការ ត្រួតពិនិត្យ ត្រូវគេរាយការណ៍ថា គឺដើម្បី ស្រាវជ្រាវ ទប់ស្កាត់ការចរាចរណ៍ទំនិញ ខូចគុណភាព ក្លែងបន្លំស្លាកសញ្ញា ផុតកំណត់កាលបរិច្ឆេទប្រើប្រាស់ និងមានសារធាតុ គីមីហាមឃាត់ ។ ក្នុងសកម្មភាពនេះ មន្ត្រីកាំកុងត្រូលបានធ្វើតេស្តបឋមទៅលើផលិតផល ម្ហូបអាហារមួយចំនួន ដូចជា៖ ស្លឹកគ្រៃហាន់ ឈាមជ្រូក នំអាកោ ជ្រក់ស្ពៃជូរ បង្អែមគ្រប់មុខ គ្រឿងសមុទ្រ គុយទាវតូច លត បាញ់កាញ់ មីគ្រប់មុខ ទឹកខ្មេះគ្រប់ប្រភេទ ប្រហិតគ្រប់មុខ ជ្រក់គ្រប់មុខ សាច់ក្រក ត្រីងៀតគ្រប់មុខ៉ាតេ…

  • អគ្គលេខាធិការសហព័ន្ធកីឡាអុកចត្រង្គ អះអាងថា កីឡាជាតិ លើកទី៣ សហព័ន្ធត្រូវការអាជ្ញាកណ្តាល យ៉ាងតិច១៥នាក់ សម្រាប់កាត់សេចក្តី

    អគ្គលេខាធិការសហព័ន្ធកីឡាអុកចត្រង្គ អះអាងថា កីឡាជាតិ លើកទី៣ សហព័ន្ធត្រូវការអាជ្ញាកណ្តាល យ៉ាងតិច១៥នាក់ សម្រាប់កាត់សេចក្តី

    សហព័ន្ធកីឡាអុកចត្រង្គ ដែលទើបតែបង្កើតថ្មីថ្នោង បានប្រមាណជា២ឆ្នាំ ត្រូវការអាជ្ញាកណ្តាលយ៉ាងតិច១៥នាក់ កាត់សេចក្តី ក្នុងព្រឹត្តិការណ៍កីឡាជាតិ លើកទី៣  នេះជាការបញ្ជាក់របស់ អគ្គលេខាធិការសហព័ន្ធ លោក ឈាវ បូរ៉ា  ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលអាជ្ញាកណ្តាលកម្រិតមូលដ្ឋាន នារសៀលម្សិលមិញ នៅពហុកីឡដ្ឋានជាតិ ។លោក ឈៀវ បូរ៉ា បន្តថា ដើម្បីទទួលបានអាជ្ញាកណ្តាល ចៅក្រមមានសមត្ថភាព ប្រកបដោយវិជ្ជាជីវៈច្បាស់លាស់ យ៉ាងហោចណាស់១៥នាក់ សម្រាប់កាត់សេចក្តី ក្នុងព្រឹត្តការណ៍កីឡាជាតិ លើកទី៣ ឆ្នាំ២០២០ សហព័ន្ធត្រូវការបង្កើតវគ្គបណ្តុះបណ្តាលអាជ្ញាកណ្តាលកម្រឹតមូលដ្ឋានជាច្រើនវគ្គ ទៀត ។ លោកអគ្គ បន្ថែមថា កម្រឹតមូលដ្ឋាននេះ គឺបង្ហាត់បង្រៀនពីចំណេះដឹងកម្រឹតដំបូង ពីតួនាទីអាជ្ញាកណ្តាល ឈានឆ្ពោះវិឌ្ឍន៍ខ្លួនក្លាយទៅជាអាជ្ញាកណ្តាលកម្រឹតជាតិ និងអន្តរជាតិយ៉ាងតិច៤០នាក់ នាពេលខាងមុខ ដើម្បីត្រៀមកាត់សេចក្តីព្រឹត្តការណ៍ធំៗ ទាំងលើឆាកជាតិ និងអន្តរជាតិ ជាពិសេសព្រឹត្តការណ៍ កីឡាស៊ីហ្គេម នាឆ្នាំ២០២៣ នៅកម្ពុជា ។ឯកឧត្តម សុខ សប្បាយណា អនុរដ្ឋលេខាធិការក្រសួងអប់រំ លើកឡើងថា វគ្គបណ្តុះបណ្តាលអាជ្ញាកណ្តាលកម្រឹតមូលដ្ឋាន ដែលសហព័ន្ធ រៀបចំក្រោមការឧបត្ថម្ភពីក្រសួងអប់រំនេះ ពិតជាមានសារៈសំខាន់ខ្លាំងណាស់ ព្រោះវាបានផ្តល់នូវចំណេះដឹង…

  • ប្រភេទកីឡាប្រជាប្រិយទាញព្រ័ត្រ ទទួលបានការគាំទ្រយ៉ាងខ្លាំងពីទស្សនិកជន ក្នុងការប្រកួតជើងឯក ឆ្នាំ២០១៨

    ប្រភេទកីឡាប្រជាប្រិយទាញព្រ័ត្រ ទទួលបានការគាំទ្រយ៉ាងខ្លាំងពីទស្សនិកជន ក្នុងការប្រកួតជើងឯក ឆ្នាំ២០១៨

    ប្រធានសហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជា ឯកឧត្តម មាស សារិន បានថ្លែងក្នុងពិធីបិទកាលពីម្សិលមិញថា ការប្រកួតកីឡាទាញព្រ័ត្រជ្រើសរើសជើងឯកភូមិភាគរាជធានីភ្នំពេញ លើកទី២ ពិតជាបានបង្កលក្ខណៈសប្បាយរីករាយដល់ប្រជាពលរដ្ឋ រស់នៅខណ្ខជ្រោយចង្វារ និងរាជធានីភ្នំពេញបានស្វែងយល់អំពីប្រភេទកីឡាទាញព្រ័ត្រ ដែលកីឡាប្រជាប្រិយ ក៏ដូចជាកំសាន្តសប្បាយជាមួយការដាក់តាំងផលិតផលជាតិ-អន្តរជាតិ និងប្រគុំតន្ត្រីរយៈពេល២ថ្ងៃពេញ  ។ ឯកឧត្តម បន្តថា ការប្រកួតលើកទី២ ឆ្នាំ២០១៨នេះ គឺផ្តល់ឱកាសឱ្យកីឡករ-កីឡាការិនី បញ្ចេញនូវទេពកោសល្យ សមត្ថភាព ក៏ដូចជាវាស់ស្ទង់សមត្ថភាព និងបច្ចេកទេស ដែលបានហ្វឹកហាត់មួយរយៈកន្លងមក ។ ឯកឧត្តមប្រធាន បញ្ជាក់ទៀតថា គោលបំណងសំខាន់ នៃការប្រកួតខាងលើ គឺចង់បំផុស និងលើកកម្ពស់គុណភាពកីឡាទាញព្រ័ត្រឱ្យមានសកម្មភាពនៅតាមបណ្តារាជធានី ខេត្ត ក្រុង និងបណ្តុះបណ្តាល កីឡាករ កីឡាការិនីថ្នាល និងជម្រើសជាតិ ក្លឹប សមាគមន៍ កីឡាទាញព្រ័ត្រ អោយបានទូលំទូលាយ ពង្រឹងសមត្ថភាពមន្រ្តីសហព័ន្ធ អាជ្ញាកណ្តាល ចៅក្រម អោយកាន់តែល្អប្រសើរទាំងបរិមាណ និងគុណភាព និងជំរុញអោយមានការរៀបចំការប្រកួតអោយបានច្រើន ការហ្វឹកហាត់ជាប្រចាំនៅតាមបណ្តាសមាគម-ក្លឹប ពង្រឹងរចនាសម័ន្ធគ្រប់គ្រងផ្ទៃក្នុងសហព័ន្ធ សមាគម ក្លឹបទូទាំងប្រទេស និងប្រឹងប្រែងស្វែងរកដៃគូអភិវឌ្ឍបន្ថែមទៀត ដើម្បីបង្កើនព្រឹត្តការណ៍ ប្រកួតអោយបានច្រើន ក្នុងមួយឆ្នាំៗ…

  • ស្ត្រីជាប្រពន្ធប្ដឹងកម្លាំងនគរបាលខណ្ឌឬស្សីកែវ ឲ្យឃាត់ខ្លួនបុរសជាប្ដី ក្រោយបែកធ្លាយរឿងរំលោភកូនស្រីចុងខ្លួន បានសម្រេចជាច្រើនដង

    ស្ត្រីជាប្រពន្ធប្ដឹងកម្លាំងនគរបាលខណ្ឌឬស្សីកែវ ឲ្យឃាត់ខ្លួនបុរសជាប្ដី ក្រោយបែកធ្លាយរឿងរំលោភកូនស្រីចុងខ្លួន បានសម្រេចជាច្រើនដង

    (ភ្នំពេញ)៖ ក្មេងស្រីម្នាក់ មានវ័យទើបតែ៥ឆ្នាំប៉ុណ្ណោះ ដោយសារទ្រាំនិងទង្វើររំលោភសេពសន្ទវៈជាច្រើនដងមកលើរូបរាងកាយនាងពុំបាន ពីសំណាក់បុរសជាឪពុកចុង ក៍បានសម្រេចចិត្តទម្លាយរឿងប្រាប់ស្ត្រីជាម្ដាយ ឲ្យប្ដឹងទៅលោកវរសេនីយ៍ឯក គល់ យី អធិការខណ្ឌ ដើម្បីឲ្យកម្លាំងនគរបាលរបស់លោក ឃាត់ខ្លួនសាកសួភ្លាមៗនៅចំណុចផ្ទះជួលគ្មានលេខមួយកន្លែង ស្ថិតតាមបណ្ដោយផ្លូវបេតុង ក្នុងក្រុម១៣ ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ នាថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៨។ លោកវរសេនីយ៍ឯក គល់ យី បានបញ្ជាក់ថា ក្មេងស្រីរងគ្រោះមានឈ្មោះ គង់ ចាន់ណា អាយុទើបតែ៥ឆ្នាំប៉ុណ្ណោះ (រៀននៅសាលាណុះស្តារ) ស្នាក់នៅចំណុចកើតហេតុខាងលើ ជាមួយស្ត្រីជាម្ដាយឈ្មោះ សូ ម៉ាណែត អាយុ៣៨ឆ្នាំ មុខរបរកម្មករ ជាមួយនិងជនសង្ស័យជាឪពុកចុងឈ្មោះ ឯក វ៉ាន់ដូច ហៅរ៉ា ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរកម្មករដូចគ្នា។ លោកអធិការខណ្ឌឬស្សីកែវបានបញ្ជាក់ទៀតថា មុនឈានដល់ការឃាត់ខ្លួនបុរសខាងលើនេះដែរ គឺបានអនុវត្តឡើងភ្លាមៗ បន្ទាប់ពីទទួលបានពាក្យបណ្ដឹងពីស្ត្រីជាប្រពន្ធ និងជាម្ដាយ តាមរយះកូនស្រីដែលរងគ្រោះបានខ្សឹបប្រាប់ ថាឪពុកចុងរបស់នាងបានបង្ខំរំលោភសេពសន្ទវៈលើរូបរាងកាយនាង បានសម្រេចជាច្រើនដងមកហើយនាពេលកន្លងមក។ លោកអធិការខណ្ឌឬស្សីកែវបន្តថា ក្រោយពីឃាត់ខ្លួនបុរសជាប្ដី និងជាឪពុកចុង ដើម្បីយកមកធ្វើការសួនាំជាច្រើនម៉ោង…

  • ប្រធានសហព័ន្ធកីឡារាំ បង្ហាញឆន្ទៈ អភិវឌ្ឍន៍វិស័យកីឡាមួយនេះអោយរីកចំរើនដូចបណ្តាប្រទេសនានា

    ប្រធានសហព័ន្ធកីឡារាំ បង្ហាញឆន្ទៈ អភិវឌ្ឍន៍វិស័យកីឡាមួយនេះអោយរីកចំរើនដូចបណ្តាប្រទេសនានា

    ប្រធានសហព័ន្ធកីឡារាំកម្ពុជា លោកជំទាវ ញ៉ែម មរកត បង្ហាញឆន្ទៈអភិវឌ្ឍន៍វិស័យកីឡាកម្ពុជា អោយមានការរីកចំរើនដូចបណ្តាប្រទេសនានា ក្នុងតំបន់ ក៏ដូចពិភពលោក ការថ្លែងបែបនេះ ធ្វើឡើងនៅទីស្នាក់ការគណៈកម្មាការជាតិអូឡាំពិកកម្ពុជាកាលពីម្សិលមិញ ក្នុងពិធីបិទការរៀបចំការប្រកួតកីឡារាំ ជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០១៨ ។ លោកជំទាវ ប្រធានសហព័ន្ធ បន្តថា គោលបំណងសំខាន់របស់សហព័ន្ធ គឺចង់ផ្សព្វផ្សាយ និងអភិវឌ្ឍន៍កីឡារាំកម្ពុជា ដូចបណ្តាលប្រទេសនានា ជាពិសេសបង្កើតឱកាសឱ្យយុវវ័យបង្ហាញនូវកីឡារាំអន្តរជាតិពិតប្រាកដ និងជំរុញលើកទឹកចិត្តឱ្យយុវវ័យចេះធ្វើការហ្វឹកហាត់ជាក្រុម បំពេញភាពស្រស់ស្អាត សប្បាយរីករាយ និងជំនាញរាំទំនើបទាន់សម័យ ដូចជា Cha Cha Cha , Rumba , Paso Doble និង Slow Waltz ជាដើម ។ លោកជំទាវ បន្តថា ការប្រកួតនេះផងដែរ គឺផ្តល់ឱកាសដល់យុវជន និងយុវនារី ដែលមានទេពកោសល្យ ជំនាញរាំច្បាស់លាស់ អោយក្លាយ ជាកីឡាករ កីឡាការិនីថ្នាល និងជម្រើសជាតិរបស់សហព័ន្ធ ដើម្បីទទួលបានការហ្វឹកហាត់បន្ថែមពី សហព័ន្ធជាតិ និងអន្តរជាតិ ជាពិសេស ចូលរួមប្រកួតកីឡាសស៊ីហ្គេម…