Category: ព័ត៌មាន

  • អប្សរាណេត ១៩ វិច្ឆិកា ២០១៨

    អប្សរាណេត ១៩ វិច្ឆិកា ២០១៨
  • សេតវិមានព្រមានដកហូតប័ណ្ណសម្គាល់អ្នកសារព័ត៌មានរបស់លោក Jim Acosta ម្តងទៀតនៅចុងខែវិច្ឆិកានេះ

    សេតវិមានព្រមានដកហូតប័ណ្ណសម្គាល់អ្នកសារព័ត៌មានរបស់លោក Jim Acosta ម្តងទៀតនៅចុងខែវិច្ឆិកានេះ

    សហរដ្ឋអាម៉េរិក៖ សេតវិមានបានចេញការព្រមានថ្មីមួយទៀត ចំពោះអ្នកសារព័ត៌មាន CNN ប្រចាំសេតវិមាន លោក Jim Acosta ដោយលើកឡើងថា ប័ណ្ណសម្គាល់អ្នកសារព័ត៌មានរបស់លោក ទំនងជាដកហូតម្តងទៀតនៅចុងខែនេះ។ ជាការឆ្លើយតប សារព័ត៌មាន CNN បានស្នើសុំឲ្យតុលាការសហរដ្ឋអាម៉េរិក ធ្វើការកាត់ក្តីជាបន្ទាន់ ដោយអះអាងថា សេតវិមានកំពុងតែបំពានរដ្ឋធម្មនុញ្ញ ហើយសកម្មភាពទាំងនេះ គឺបានគំរាមកំហែងចំពោះអ្នកសារព័ត៌មាន និងស្ថាប័នសារព័ត៌មានទាំងអស់។ សូមរំលឹកថា សារព័ត៌មាន CNN កាលពីថ្ងៃសុក្រសប្តាហ៍មុននេះ បានឈ្នះជាបណ្តោះអាសន្នម្តងរួចហើយ ដោយបានបង្ខំឲ្យសេតវិមានផ្តល់ប័ណ្ណអ្នកសារព័ត៌ មានរបស់លោក Acosta មកវិញ ដើម្បីចូលរួមយកព័ត៌មាននៅសេតវិមាន សម្រាប់រយៈពេល១៤ថ្ងៃ។ នៅថ្ងៃដដែលនោះ សេតវិមានបានផ្ញើលិខិតផ្លូវការមួយដែលបញ្ជាក់ពីសេចក្តីសម្រេចបឋម ដើម្បីផ្អាកប័ណ្ណអ្នកសារព័ត៌មានរបស់គាត់ម្តងទៀត នៅពេលដែលរយៈពេល១៤ថ្ងៃត្រូវបានផុតកំណត់៕ម.ន

  • សហរដ្ឋអាម៉េរិកគ្រោងដាក់បញ្ចូលប្រទេសវេណេស៊ុយអេឡា ទៅក្នុងបញ្ជីខ្មៅនៃរដ្ឋគាំទ្រភេរវកម្ម

    សហរដ្ឋអាម៉េរិកគ្រោងដាក់បញ្ចូលប្រទេសវេណេស៊ុយអេឡា ទៅក្នុងបញ្ជីខ្មៅនៃរដ្ឋគាំទ្រភេរវកម្ម

    សហរដ្ឋអាម៉េរិក៖ កាសែត Washington Post បានដកស្រង់ប្រភពពីទីភ្នាក់ងារសារព័ត៌មាន Reuters មកបញ្ជាក់ថា រដ្ឋបាលប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ កំពុងរៀបចំដាក់បញ្ចូលវេណេស៊ុយអេឡា ទៅក្នុងបញ្ជីខ្មៅនៃរដ្ឋគាំទ្រភេរវកម្ម។ កាសែត Washington Post ផ្អែកលើប្រភពដែលខ្លួនទទួលបានពីក្រុមមន្ត្រីអាម៉េរិក បានឱ្យដឹងទៀតថា នារយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ទីភ្នាក់ងារអាម៉េរិកជាច្រើនបានស្នើឱ្យក្រសួងការបរទេសអាម៉េរិក ផ្ដល់ចម្លើយតបមកវិញ ពាក់ព័ន្ធនឹងសំណើដាក់បញ្ចូលវេណេស៊ុយអេឡាទៅក្នុងបញ្ជីខ្មៅនៃរដ្ឋគាំទ្រភេរវកម្ម។ ក៏ប៉ុន្តែខាងសេតវិមាន និងក្រសួងការបរទេសអាម៉េរិកផ្ទាល់ មិនទាន់ធ្វើការអត្ថាធិប្បាយ ឬក៏បញ្ជាក់ថា សេចក្ដីសម្រេចចុងក្រោយ ត្រូវបានធ្វើឡើងឬយ៉ាងណានោះទេ ស្របពេលដែលទំនាក់ទំនងបច្ចុប្បន្នរវាងប្រទេសទំាងពីរកាន់តែធ្លាក់ចូលជ្រៅក្នុងភាពតានតឹងខ្លាំងឡើង៕ម.ន

  • ពលរដ្ឋម៉ិកស៊ិករាប់ពាន់នាក់នាំគ្នាតវ៉ាប្រឆាំងនឹងការមកដល់របស់ក្រុមជនអន្តោប្រវេសន៍

    ពលរដ្ឋម៉ិកស៊ិករាប់ពាន់នាក់នាំគ្នាតវ៉ាប្រឆាំងនឹងការមកដល់របស់ក្រុមជនអន្តោប្រវេសន៍

    ម៉ិកស៊ិក៖ ប្រជាពលរដ្ឋរាប់ពាន់នាក់បាននាំគ្នាដង្ហែក្បួនតាមដងវិថីនានា នៅក្នុងទីក្រុងព្រំដែន ទីជួអាណា ប្រទេសម៉ិកស៊ិក ដើម្បីតវ៉ាប្រឆាំងនឹងការមកដល់របស់ជនអន្តោប្រវេសន៍រាប់ពាន់នាក់ ដែលព្យាយាមធ្វើដំនើរទៅកាន់សហរដ្ឋអាម៉េរិក ខណៈប្រជាពលរដ្ឋទាំងនេះ បានជំរុញឲ្យក្រុមជនអន្តោប្រវេសន៍ចាកចេញពីទីក្រុងនេះ ទៅកាន់តំបន់ភាគខាងត្បូងរដ្ឋកាលីហ្វ័រញ៉ា។ អភិបាលក្រុង ទីជួអាណា លោក ឆន ម៉ានូអែល ហ្គាស្តេឡាំ បាននិយាយកាលពី សប្តាហ៍មុនថា រូបលោករំពឹងថា ចំនួនជនអន្តោប្រវេសន៍ដែលនឹងមកដល់ទីក្រុងមួយនេះនារយៈពេលប៉ុន្មានសប្តាហ៍ខាងមុខ នឹងកើនឡើងដល់១ម៉ឺននាក់ ហើយលោកបានធ្វើការក្រើនរំឭកផងដែរថា ទីក្រុងរបស់លោកមិនទាន់បានត្រៀមខ្លួនរួចរាល់នោះទេ ក្នុងការទទួលយកលំហូរចូលនៃជនភៀសខ្លួនទាំងនេះ។ ដោយឡែកទីជម្រកនៅក្នុងទីក្រុង ទីជួអាណា បានជួបការលំបាកណាស់ទៅហើយ ក្នុងការដោះស្រាយបញ្ហាជនអន្តោប្រវេសន៍ ខណៈក្រុមអាជ្ញាធរក៏បានស្នើសុំជំនួយពីរដ្ឋាភិបាលផងដែរ។ សូមបញ្ជាក់ថា ជនអន្តោប្រវេសន៍ទាំងអស់នេះ គឺជាផ្នែកមួយនៃពលរដ្ឋក្រីក្រមកពីអាម៉េរិកកណ្តាល ដែលបានធ្វើដំណើរឆ្លងកាត់ប្រទេសម៉ិកស៊ិក ទៅកាន់សហរដ្ឋអាម៉េរិក ជាកន្លែងដែលពួកគេចង់បានសិទ្ធិជ្រកកោន។ ទោះបីជាយ៉ាងណាក៏ដោយ ដើម្បីឆ្លើយតបនឹងការមកដល់របស់ពួកគេ សហរដ្ឋអាម៉េរិក និងម៉ិកស៊ិក បានចាត់វិធានការសន្តិសុខតឹងរឹងជាងមុន នៅតាមតំបន់ឆ្លងកាត់ព្រំដែន៕ម.ន

  • កូរ៉េខាងត្បូងកំពុងត្រៀមខ្លួនរៀបចំទទួលដំណើរទស្សនកិច្ចរបស់ប្រមុខដឹកនាំកំពូលកូរ៉េខាងជើងនៅក្នុងឆ្នាំនេះ

    កូរ៉េខាងត្បូងកំពុងត្រៀមខ្លួនរៀបចំទទួលដំណើរទស្សនកិច្ចរបស់ប្រមុខដឹកនាំកំពូលកូរ៉េខាងជើងនៅក្នុងឆ្នាំនេះ

    កូរ៉េខាងត្បូង៖ រដ្ឋមន្ត្រីក្រសួងបង្រួបបង្រួមជាតិកូរ៉េខាងត្បូងបានប្រកាសនៅក្នុងថ្ងៃច័ន្ទដើមសប្តាហ៍នេះថា មេដឹកនាំកំពូលកូរ៉េខាងជើងលោក គីម ជុងអ៊ុន អាចនឹងបំពេញទស្សនកិច្ចមកកាន់ទីក្រុងសេអ៊ូលនៅក្នុងឆ្នាំនេះ បើទោះបីកិច្ចពិភាក្សាស្តីពីការរំសាយអាវុធនុយក្លេអ៊ែរជាមួយសហរដ្ឋអាម៉េរិកមានការយឺតយ៉ាវក្តី។ សារព័ត៌មានយ៉ុនហាប់របស់កូរ៉េខាងត្បូង បានស្រង់សម្តីអ្នកនាំពាក្យក្រសួងឯកភាពជាតិ លោក Baik Tae hyun មកបញ្ជាក់ថា ភាគីកូរ៉េខាងត្បូងកំពុងតែរៀបចំអនុវត្តតាមកិច្ចព្រមព្រៀងនៅក្នុងជំនួបកំពូលកាលពីខែកញ្ញាកន្លងមក នៅទីក្រុងព្យុងយ៉ាង ក្នុងនោះមានដំណើរទស្សនកិច្ចរបស់លោកប្រធាន គីម អាចនឹងត្រូវធ្វើឡើងនៅឆ្នាំនេះ។ នៅក្នុងជំនួបកាលនោះ មេដឹកនាំកូរ៉េខាងជើងបានសន្យាថា នឹងបំពេញទស្សនកិច្ចមកកាន់ប្រទេសកូរ៉េខាងត្បូងក្នុងពេលឆាប់ៗ ប៉ុន្តែមិនបានបញ្ជាក់ពីពេលវេលានោះឡើយ។ ចំណែកប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ជេអ៊ីន បានលើកឡើងថា លោក គីម ជុងអ៊ុន នឹងបំពេញទស្សនកិច្ចមកកាន់ទីក្រុងសេអ៊ូល ក្នុងឆ្នាំនេះ ប្រសិនបើរឿងរ៉ាវរលូននោះ។ ប៉ុន្តែដោយសារតែកិច្ចពិភាក្សា ស្តីពីការរំសាយអាវុធនុយក្លេអ៊ែរយឺតយ៉ាវនោះ ធ្វើឲ្យមានពាក្យចចាមអារ៉ាមថា ដំណើរទស្សនកិច្ចរបស់លោក គីម ទៅកាន់កូរ៉េខាងត្បូងអាចនឹងត្រូវពន្យារពេល៕

  • ហេតុការណ៍បាញ់ប្រហារថ្មីមួយនៅសហរដ្ឋអាម៉េរិក បណ្តាលឲ្យមនុស្ស២នាក់ស្លាប់ និងរបួសធ្ងន់២នាក់

    ហេតុការណ៍បាញ់ប្រហារថ្មីមួយនៅសហរដ្ឋអាម៉េរិក បណ្តាលឲ្យមនុស្ស២នាក់ស្លាប់ និងរបួសធ្ងន់២នាក់

    សហរដ្ឋអាម៉េរិក៖ សារព័ត៌មាន ស៊ីនហួរ ផ្អែកលើប្រភពទទួលពីសារព័ត៌មាន AP បានរាយការណ៍ថា មនុស្ស២នាក់ត្រូវបានសម្លាប់ និង២នាក់ទៀតរងរបួសធ្ងន់ នៅក្នុងហេតុការណ៍បាញ់ប្រហារមួយនៅមន្ទីរពេទ្យក្រុងស៊ីកាហ្គោ កាលពីថ្ងៃច័ន្ទដើមសប្តាហ៍នេះ។ ប្រភពដដែលបានឱ្យដឹងទៀតថា នៅក្នុងចំណោមជនរងគ្រោះបាត់បង់ជីវិតខាងលើ ក្នុងនោះរួមមានខ្មាន់កាំភ្លើង ដែលបានចាប់ផ្តើមបាញ់ប្រហារនៅកន្លែងចតយានយន្ត និងបន្ទាប់មកសម្រុកចូលក្នុងអគារមន្ទីរពេទ្យ ហើយធ្វើសកម្មភាពបាញ់ប្រហារ។ បើតាមមន្រ្តីប៉ូលិលក្រុងស៊ីកាហ្គោនោះ ប៉ូលិសម្នាក់ក៏បានស្ថិតក្នុងចំណោមអ្នករងរបួសធ្ងន់ផងដែរ។ ដោយឡែកសារព័ត៌មាន ABC7 Chicago និង CBS Chicago បានបញ្ជាក់ថា មនុស្ស២នាក់បានស្លាប់ រួមទាំងខ្មាន់កាំភ្លើង និង២នាក់ទៀតរងរបួសធ្ងន់ ខណៈមន្រ្តីនៃមន្ទីរពេទ្យបាននិយាយថា ការបាញ់ប្រហារបានចប់ និងអ្នកជំងឺមានសុវត្ថិភាព ប៉ុន្តែហេតុផលនៃការបាញ់ប្រហារនេះ គេនៅមិនទាន់ដឹងនៅឡើយទេ៕  

  • ក្រសួងបរិស្ថានរៀបចំពិធីអបអរសាទរខួបទី៤០នៃកំណើតរណសិរ្ស២ធ្នូ ដោយរំលឹក និងថ្លែងអំណរគុណថ្នាក់ដឹកនាំដែលបានកសាងវិស័យបរិស្ថាន

    ក្រសួងបរិស្ថានរៀបចំពិធីអបអរសាទរខួបទី៤០នៃកំណើតរណសិរ្ស២ធ្នូ ដោយរំលឹក និងថ្លែងអំណរគុណថ្នាក់ដឹកនាំដែលបានកសាងវិស័យបរិស្ថាន

    ថ្នាក់ដឹកនាំនៃក្រសួងបរិស្ថាន ទាំងចាស់ទាំងថ្មី និងក្រុមគ្រួសារនៃស្ថាបនិកចលនារណសិរ្ស២ធ្នូ ធ្លាប់បំពេញការងារក្នុងវិស័យបរិស្ថាន បានជួបគ្នាបង្ហាញពីស្នាមញញឹមរំលឹកដល់សមិទ្ធផលការងារ ជាប្រវត្តិសាស្រ្តក្នុងការអភិវឌ្ឍវិស័យបរិស្ថានឱ្យមានការរីកចម្រើនជារៀងរហូតមក។ ព្រឹត្តិការណ៍នេះរៀបចំឡើងដោយក្រសួងបរិស្ថាន នាថ្ងៃច័ន្ទ ១២កើត ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៨ម្សិលមិញ ដើម្បីអបអរសាទរខួបអនុស្សវរីយ៍លើកទី៤០ នៃកំណើតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ២ធ្នូ ១៩៧៨-២ធ្នូ២០១៨។ ឯកឧត្តម សាយ សំអាល់ មានប្រសាសន៍ថា ស្មារតី២ធ្នូ និងស្មារតី៧ មករា បានចារិកជាប់ក្នុងក្រអៅបេះដូងរបស់ប្រជាជនកម្ពុជាគ្រប់រូប និងបានប្រែក្លាយទៅជាកម្លាំងសាមគ្គីដ៏ធំក្នុងការបង្កើតឡើងនូវសមិទ្ធផលនានាលើគ្រប់វិស័យសម្រាប់សង្គមជាតិទាំងមូល។ ឯកឧត្តមរដ្ឋមន្រ្តី បានបន្ថែមថា ក្រោមការដឹកនាំដ៏ត្រឹមត្រូវនិងចក្ខុវិស័យវែងឆ្ងាយរបស់គណបក្សប្រជាជនកម្ពុជា បានជម្នះរាល់ឧបសគ្គ និងការលំបាកយ៉ាងច្រើនឥតគណនាធ្វើឲ្យប្រទេសជាតិសម្រេចបានសមិទ្ធផលធំៗ និងសំខាន់ៗជាប្រវត្តិសាស្ត្រ ជាពិសេសក្នុងវិស័យបរិស្ថាន ដែលថ្នាក់ដឹកនាំកើតចេញពីស្មារតី២ធ្នូ បានកសាង និងអភិវឌ្ឍន៍ យ៉ាងឆាប់រហ័ស។ ជាមួយគ្នានេះដែរ ឯកឧត្តមបានប្តេជ្ញាបន្តការដឹកនាំក្រសួងបរិស្ថាន តាមរយៈរដ្ឋបាលទំនើប នៅក្នុងរាជរដ្ឋាភិបាល អាណត្តិទី៦ នៃរដ្ឋសភា ដែលផ្តោតសំខាន់លើកិច្ចគាំពារបរិស្ថាន ការអភិរក្សជីវៈចម្រុះ…

  • ឯកអគ្គរដ្ឋទូតសហរដ្ឋអាម៉េរិកប្រចាំកម្ពុជាចប់អាណត្តិ ចូលជម្រាបលាសម្តេចតេជោ ហ៊ុន សែន នៅវិមានសន្តិភាព

    ឯកអគ្គរដ្ឋទូតសហរដ្ឋអាម៉េរិកប្រចាំកម្ពុជាចប់អាណត្តិ ចូលជម្រាបលាសម្តេចតេជោ ហ៊ុន សែន នៅវិមានសន្តិភាព

    នៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យឯកឧត្តម វីលៀម ហ៊ីដ (William Heidt) ឯកអគ្គរដ្ឋទូតសហរដ្ឋអាម៉េរិកប្រចាំកម្ពុជា ដែលចប់អាណត្តិការងារ ចូលជួបជម្រាបលានៅវិមានសន្តិភាព៕

  • អភិបាលខេត្តសៀមរាប អនុញ្ញាតឲ្យប្រតិភូនៃសាធារណរដ្ឋប្រជាមានិតចិនជួបសម្តែងការគួរសម និងពិភាក្សាការងារ

    អភិបាលខេត្តសៀមរាប អនុញ្ញាតឲ្យប្រតិភូនៃសាធារណរដ្ឋប្រជាមានិតចិនជួបសម្តែងការគួរសម និងពិភាក្សាការងារ

    នៅរសៀលថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៨ ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង អភិបាលនៃគណៈអភិបាលខេត្ត បានអនុញ្ញាតឲ្យប្រតិភូនៃសាធារណរដ្ឋប្រជាមានិតចិន ដឹកនាំដោយ ឯកឧត្តម Chen Dehai  អគ្គលេខាធិការនៃមជ្ឈមណ្ឌលចិន-អាស៊ាន និងឯកឧត្តម Liu Zhijie ប្រធានការិយាល័យកុងស៊ុលចិន ប្រចាំខេត្តសៀមរាបនៃស្ថានទូតចិនប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម្តែងការគួរសម និងពិភាក្សាការងារ នៅសាលាខេត្តសៀមរាប។ ក្នុងឱកាសនោះ ឯកឧត្តម Chen Dehai បានលើកឡើងពីគោលបំណងរបស់ខ្លួន ដោយផ្តោតសំខាន់លើកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ចិន-កម្ពុជា សំខាន់រវាងខេត្ត-ក្រុងនៃប្រទេសចិន និងខេត្តសៀមរាប។ ឯកឧត្តមមានចំណាប់អារម្មណ៍យ៉ាងខ្លាំងលើវិស័យទេសចរណ៍នៅខេត្តសៀមរាប ដែលជាខេត្តមានសម្បត្តិបេតិកភណ្ឌពិភពលោក និងជាប្រភពចំណូលមិនចេះរីងស្ងួតរបស់ជាតិ និងប្រជាជនកម្ពុជា ព្រមទាំងការងារវិស័យកសិកម្មផងដែរ។ ឯកឧត្តមក៏ចាប់អារម្មណ៍លើវិស័យពាណិជ្ជកម្មរបស់ខេត្តសៀមរាបផងដែរ។ ជាមួយគ្នានេះ ឯកឧត្តមក៏មានមោទនភាពចំពោះចំណងមិត្តភាពកម្ពុជា-ចិន ដែលជាដៃគូដ៏រឹងមាំ លើការអនុវត្តគោលនយោបាយផ្លូវមួយខ្សែក្រវ៉ាតមួយ។ ម៉្យាងទៀតរវាងកម្ពុជា ចិន  មានប្រវត្តិសាស្ត្រជាយូរលង់មកហើយ នាសម័យអង្គរ តាមរយៈការទូត ជី តាខ្វាន់ ។ ក្នុងនោះដែរ ឯកឧត្តមក៏បានលើកនូវបទពិសោធន៍ល្អៗ ដែលជាមូលដ្ឋានគ្រឹះ ដើមី្បផ្សារភ្ជាប់ចំណងកិច្ចសហប្រតិបត្តិការរវាងខេត្ត និងខេត្ត ក្រុងនិងក្រុង និងរមណីយដ្ឋាន…

  • រដ្ឋបាលខេត្តបាត់ដំបងបានបញ្ចប់ករណីវិវាទដីធ្លីជិត២០ឆ្នាំទាំងស្រុង រវាងប្រជាពលរដ្ឋភូមិបឹងសង្កែ និងភូមិទួលស្នួល

    រដ្ឋបាលខេត្តបាត់ដំបងបានបញ្ចប់ករណីវិវាទដីធ្លីជិត២០ឆ្នាំទាំងស្រុង រវាងប្រជាពលរដ្ឋភូមិបឹងសង្កែ និងភូមិទួលស្នួល

    ជម្លោះដីធ្លីដែលមានរយៈពេលជិត២០ឆ្នាំ រវាងប្រជាពលរដ្ឋនៅភូមិបឹងសង្កែ និងភូមិទួលស្នួល ក្នុងឃុំឃ្លាំងមាស ស្រុកបវេល ខេត្តបាត់ដំបង ដែលមានផ្ទៃដីសរុបប្រមាណ២៨៤ហិកតា ត្រូវបានបញ្ចប់ទាំងស្រុងកាលពីល្ងាចថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅចំពោះមុខ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង នាសាលប្រជុំសាលាខេត្ត តាមរយៈការសម្របសម្រួល ដោយតំណាងភាគីម្ខាងបានទាមទារកាន់កាប់ដី និងភាគីម្ខាងទៀតទាមទារថវិកា ដើម្បីជាថ្នូរនឹងការប្រគល់ដីជូន។ នេះបើតាមការលើកឡើងរបស់ឯកឧត្តមអភិបាលរងខេត្ត សឿម ប៊ុនរិទ្ធិ និងជាប្រធានគណៈកម្មការខេត្ត ដោះស្រាយទំនាស់ដីធ្លីខេត្តបាត់ដំបង នៅក្នុងកិច្ចប្រជុំបញ្ចប់ករណីវិវាទជម្លោះដីធ្លី ដែលបានកើតឡើងតាំងពីឆ្នាំ២០០១មកម៉្លេះ។ ឯកឧត្តមក៏បានគូសបញ្ជាក់ឲ្យដឹងបន្ថែមទៀតថា ការបញ្ចប់វិវាទទំនាស់ដីធ្លីទាំងស្រុងនៅថ្ងៃនេះ រវាងប្រជាពលរដ្ឋទាំង២ភូមិខាងលើ គឺខាងដើមបណ្តឹង គ្នាមានចំនួន៦៤នាក់ និងចុងបណ្តឹងមានគ្នា១០៩នាក់ ស្មើនឹង១០៣ក្បាលដី។ ដោយក្នុងនោះ បណ្តឹងមាន៩១នាក់ និងក្រៅបណ្តឹង១៨នាក់ មានផ្ទៃដីសរុបប្រមាណ២លាន៤៨៧ពាន់៣៩៤ម៉ែត្រក្រឡា (ប្រមាណ២៨៤ហិកតា)។ ជាមួយគ្នានេះ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង ក៏បានជំរុញនិងកំណត់ឲ្យក្រុមការងារនៃយន្តការដោះស្រាយដីធ្លី និងអាជ្ញាធរ រដ្ឋបាលស្រុកឃុំ និងមន្ទីរជំនាញ ចុះធ្វើកិច្ចការបន្តឲ្យបានឆាប់ កាន់តែលឿន ក្រោយពីបានបញ្ចប់ទំនាស់នេះ និងស្នើឲ្យអាជ្ញាធរមូលដ្ឋាន មន្ទីរសុរិយោដី ត្រូវចុះទៅពិនិត្យដើម្បីកែតម្រូវពីនីតិវិធីក្នុងការផ្តល់ជូននូវប័ណ្ណកម្មសិទ្ធិដីធ្លីដល់ពួកគាត់ទាំងនេះឲ្យបានឆាប់បំផុត ក្នុងន័យ…