-
មន្ត្រីកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញ បន្តចុះត្រួតពិនិត្យសុវត្ថិភាពចំណីអាហារនៅផ្សារធំទួលសង្កែ ដើម្បីសុខភាពប្រជាពលរដ្ឋ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូកជិតចូលមកដល់
ភ្នំពេញ៖ មន្រ្តីកាំកុងត្រូលតែបានគិតគូរយកចិត្តទុកដាក់ចំពោះសុខភាពរបស់ប្រជាពលរដ្ឋ និងបានណែនាំជាប្រចាំដល់អាជីវករនៅតាមផ្សារទាំងអស់ ឱ្យគិតគូរខ្ពស់ពីសុខុមាលភាពជាសំខាន់ ។ នៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ លោកគង់ វុទ្ឋី អនុប្រធានសាខាផែស្ងួតចុងទីភ្នំពេញ បានដឹកនាំមន្ត្រីជំនាញចុះធ្វើការត្រួតពិនិត្យសុវត្ថិភាពចំណីអាហារនៅផ្សារធំទួលសង្កែ ស្ថិតក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ ដើម្បីសុខភាពប្រជាពលរដ្ឋ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូកជិតចូលមកដល់។ លោកបានឱ្យដឹងថា ការចុះមកពិនិត្យនៅពេលនេះ គឺក្រោមការចង្អុលបង្ហាញពីប្រតិភូពីប្រធានប្រតិភូទទួលបន្ទុកអគ្គនាយកដ្ឋានកាំកុងត្រូល និងលោកប្រធានសាខាផែស្ងួតចុងទីភ្នំពេញ និងមានការសំណូមពរពីបងប្អូនប្រជាពលរដ្ឋតែម្តង។ ជាពិសេសជាងនេះទៅទៀតនោះ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូកនៅឆ្នាំនេះ នឹងមានប្រជាពលរដ្ឋមកលេងកំសាន្តនៅរាជធានីភ្នំពេញយ៉ាងច្រើនកុះករ ដូច្នេះចំណីអាហារត្រូវតែមានសុវត្ថិភាព និងមានអនាម័យល្អ។ ជាមួយគ្នានេះ លោក គង់ វុទ្ធី ក៏បានធ្វើការណែនាំក្រុមអាជីវករដាក់តាំងលក់ផលិតផលឲ្យត្រូវតាមលក្ខណៈបច្ចេកទេស ដោយញែកចេញពីគ្នារវាងគ្រឿងប្រើប្រាស់ដែលមានផ្ទុកសារធាតុពុល និងម្ហូបអាហារ ហាមការដាក់តាំងផលិតផលភេសជ្ជៈត្រូវកំដៅថ្ងៃ និងការដាក់លក់ផលិតផលហួសកាលបរិច្ឆេទជាដើម។ លោកក៏បានសំណូមពរដល់បងប្អូនអាជីករទាំងអស់ សូមកុំបន្ថែមនូវសារធាតុគីមីដែលហាមឃាត់ ទៅក្នុងបន្លែ អាហារ និងគ្រឿងបរិភោគ ព្រោះសារធាតុទាំងនោះបង្កហានិភ័យខ្ពស់សុខភាពអ្នកទិញបរិភោគ ម្យ៉ាងវិញទៀតអាចប្រឈមចំពោះមុខច្បាប់ ហើយត្រូវធ្វើការផ្សព្វផ្សាយបន្តដល់ម្ចាស់ទីតាំងចែកចាយផងដែរ ដើម្បីចូលរួមធ្វើការទប់ស្កាត់ទាំងអស់គ្នា។ លោកបានបញ្ជាក់បន្ថែមថា ក្នុងកិច្ចប្រតិបត្តិការនេះកម្លាំងជំនាញបានយកគំរូ៥៩មុខ ដើម្បីទៅត្រួតពិនិត្យនៅឡាបូ…
-
ពេទ្យសត្វខេត្តបន្ទាយមានជ័យ ស្ទាក់ចាប់រថយន្តដឹកសាច់មាន់ខូចគុណភាពជាង១តោននៅប៉ោយប៉ែត
បន្ទាយមានជ័យ៖ កម្លាំងជំនាញពេទ្យសត្វនៃមន្ទីរកសិកម្មខេត្តបន្ទាយមានជ័យបានដេញស្ទាក់ចាប់រថយន្តមួយគ្រឿងដែលសង្ស័យថា បានដឹកផលិតផលបក្សីខូចគុណភាពដែលនាំចូលពីប្រទេសថៃដោយខុសច្បាប់។ ការស្ទាក់ចាប់ធ្វើឡើងនៅម៉ោង១២និង៣០នាទីសៀលថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៨ម្សិលមិញ នៅមុខអធិការដ្ឋាននគរបាលក្រុង ស្ថិតក្នុងភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ។ លោក ហ៊ុយ ទូច ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តបាននិយាយថា ដោយទទួលបានព័ត៌មានពាក់ពន្ធ័នឹងការដឹកជញ្ជូនផលិតបក្សីដែលខូចគុណភាព និងក្រោមការសម្របសម្រួលពីលោក តេង សាម៉ៃ ព្រះរាជ្ញារងអមអយ្យការសាលាដំបូងខេត្ត កម្លាំងជំនាញបានប្រតិបត្តិការដេញស្ទាក់និងចាប់រថយន្តបាននៅចំណុចមុខអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត។ ក្រោយស្ទាក់ជាប់អ្នកបើកបរថយន្តក៏បានបើកទ្វាររត់គេចចេញពីកន្លែងកើតហេតុ។ លោកបានបន្តថា ក្រោយពីបានរើ និងថ្លឹងផលិតផលបក្សី ចុងស្លាប និងកោះមានចំនួន១២៨៤គីឡូក្រាម ស្មើនឹង១០៧កេស។ ដោយអនុវត្តទៅតាមវិធានមន្រ្តីពេទ្យសត្វ និងក្រោមការឯកភាពពីលោកព្រះរាជ្ញាផលិតផលបក្សីទាំងនេះ ត្រូវបានធ្វើការដុតកម្ទេចចោលនៅទីធ្លាក្នុងភូមិខ្លាកូនសង្កាត់កំពង់ស្វាយក្រុងសិរីសោភ័ណតែម្តង។ លោក បានបញ្ជាក់ផងដែរថា ក្រោមការណែនាំរបស់លោក តាន់ ផាន់ណារ៉ា អគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ និងដើម្បីលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋមន្រ្តីជំនាញតែងតែធ្វើការអប់រំណែនាំ និងទប់ស្កាត់នូវផលិតផលបក្សីដែលឈ្មួញលួចធ្វើចរាចរណ៍ឆ្លងកាត់ពីប្រទេសជិតខាងមកដុតកម្ទេចចោលជាបន្តបន្ទាប់៕
-
សមត្ថកិច្ចខណ្ឌសែនសុខឃាត់ខ្លួនជនសង្ស័យ៤នាក់ជាបន្តបន្ទាប់ ក្នុងករណីប្រើប្រាស់គ្រឿងញៀន
ភ្នំពេញ៖ កម្លាំងល្បាតតាមបណ្ដាលប៉ុស្ដិ៍ នៃអធិការនគរបាលខណ្ឌសែនសុខ បានធ្វើការឃាត់ខ្លួនជនសង្ស័យ៤នាក់ជាបន្តបន្ទាប់នៅ៣ទីតាំងផ្សេងគ្នា ពីបទប្រើប្រាស់នូវសារធាតុញៀនខុសច្បាប់។ លោក ហ៊ួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានឲ្យដឹងថា ជនសង្ស័យទាំង៤នាក់ដែលឃាត់ខ្លួនបានជាបន្តបន្ទាប់នៅកន្លែង៣ទីតាំងផ្សេងគ្នាមដោយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃ្មួញ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ក្នុងករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចតាមផ្លូវបេតុង ភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។ ជនសង្ស័យឈ្មោះ លី រតនា ភេទប្រុស អាយុ២៣។ លើកទី២ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលភ្នំពេញថ្មី បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ក្នុងករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចតាមផ្លូវបេតុង ភូមិឧញ្ញ៉ាវាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ ជនសង្ស័យ២នាក់រួមមាន ទី១)ឈ្មោះ កេ អ៊ុលវ៉ារ៉ា ភេទប្រុស អាយុ២២ និងទី២)ឈ្មោះ គី អីរីយ៉េស ភេទប្រុស អាយុ១៨។ សម្ភារដកហូតបានមាន ម៉ូតូ១គ្រឿង និងទូរសព្ទដៃចំនួន២គ្រឿង។ ចំណែកលើកទី៣ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលភ្នំពេញថ្មី បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ក្នុងករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចតាមផ្លូវ១៩៨៦ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី…
-
អាជ្ញាធរ និងសមត្ថកិច្ចរាជធានី បង្ហាញកំណាត់ផ្លូវដែលហាមឃាត់ និងអនុញ្ញាតឲ្យយានយន្តធ្វើចរាចរណ៍ក្នុងព្រះរាជពិធីបុណ្យអុំទូក
នៅក្នុងសន្តិសីទកាសែតមួយនារសៀលថ្ងៃអាទិត្យទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៨កន្លងទៅ អាជ្ញាធរ និងសមត្ថកិច្ចរាជធានីភ្នំពេញ បានបង្ហាញពីកំណាត់ផ្លូវមួយចំនួនដែលត្រូវហាមឃាត់មិនឲ្យយានយន្តធ្វើចរាចរណ៍ និងជំរុញប្រជាពលរដ្ឋសហការ ទាំងលើបញ្ហាសន្តិសុខ សណ្តាប់ធ្នាប់ និងបញ្ហបរិស្ថាន ដោយធ្វើយ៉ាងណាឲ្យព្រះរាជពិធីអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុករយៈពេល៣ថ្ងៃខាងមុខនេះ ដំណើរការទៅដោយរលូន និងទទួលបានជោគជ័យ។ លោកឧត្តមសេនីយ៍ត្រី ចែវ ហាក់ ស្នងការរងនគរបាលរាជធានីភ្នំពេញ បានលើកឡើងថា នៅក្នុងព្រះរាជពិធីបុណ្យអុំទូកនាឆ្នាំនេះ កងកម្លាំងនគរបាលរាជធានីភ្នំពេញ បានដាក់វិធានការនៅតាមតំបន់មួយចំនួន ជុំវិញនៃការប្រារព្ធពិធី ដោយនឹងត្រូវហាមឃាត់មធ្យោបាយផ្សេងៗ ជៀសសវាងការកកស្ទះ និងបង្កជាបញ្ហាយានយន្តច្រើនកុះករនៅកន្លែងប្រារព្ធពិធី។ លោកបន្តថា រដ្ឋបាលរាជធានីភ្នំពេញ នឹងត្រូវបិទចរាចរណ៍ទាំងស្រុង ចាប់ពីផ្លូវ១៥០កែងព្រះស៊ីសុវត្ថិ បានន័យថា ប៉ែកខាងជើងវត្តឧណ្ណាលោមកែងនឹងផ្លូវ១៣០ ដែលជាផ្លូវឯកទិស បុកចេញពីផ្សារធំថ្មី មកត្រង់កែងនឹងផ្លូវស៊ីសុវត្ថិ ហើយផ្លូវដែលយើងត្រូវបិទនេះ គឺផ្លូវលេខ១៣០កែងនឹងផ្លូវស៊ីសុវត្ថិ ខាងលិចរហូតមកដល់ផ្លូវលេខ៥ បត់ស្តាំមកខាងត្បូងរហូត ដល់របងវត្តឧណ្ណាលោម ពីផ្លូវលេខ១៥៤ បត់ស្តាំទៅលិចត្រង់រហូតដល់ផ្លូវលេខ១៩។ ផ្លូវលេខ១៩ បត់ឆ្វេង គឺខាងក្រោយព្រះបរមរាជវាំង រហូតទៅដល់ផ្លូវ២១៤ បត់ស្តាំឡើងមកផ្លូវព្រះនរោត្តម ហើយបានយើងបត់ឆ្វេងលើកំណាត់មហាវិថីព្រះនរោត្តម ឆ្លងកាត់វិមានឯករាជ្យ ទៅប៉ែកខាងត្បូងផ្លូវ២៩៤។…
-
ក្រុមហ៊ុនស្រាបៀរកម្ពុជាផ្តល់ភេសជ្ជៈជាង៨,០០០កេស ដល់កីឡាករទូក-ងកម្ពុជាចំនួន១០០ទូក ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូកឆ្នាំនេះ
ភ្នំពេញ៖ មានប្រសាសន៍ក្នុងពិធីចែកភេសជ្ជៈជាង៨,០០០កេស ព្រមទំាងអាវយឺត មួក ប្រេងឆា និងសាប៊ូ ជូនដល់កីឡាករទូកងកម្ពុជាចំនួន១០០ទូកនាព្រឹកថ្ងៃទី២០ ខែវិច្ឆិកានេះ នៅសួនច្បារច្រមុះជ្រូក ក្បែរសណ្ឋាគារសុខាជ្រោយចង្វារ ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញ តំណាងឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានថ្លែងកោតសរសើរចំពោះក្រុមហ៊ុន ខ្មែរប៊ែវើរីជីស ភាគច្រើនត្រូវបានគេស្គាល់ថា ក្រុមហ៊ុនស្រាបៀរកម្ពុជា ដែលបានផ្តល់ធុងសំរាមដើម្បីចូលរួមសម្អាតបរិស្ថាន ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ។ ឯកឧត្តមបន្តថា ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស គឺជាដៃគូរមិនអាចខ្វះបានទេ សម្រាប់ការជួយរដ្ឋបាលរាជធានីភ្នំពេញ ព្រោះក្រុមហ៊ុននេះ តែងតែជួយរដ្ឋបាលរាជធានីភ្នំពេញ ជាច្រើនមិនដែលខានឡើយ។ ឯកឧត្តមបន្ថែមថា ជាក់ស្តែងនៅក្នុងព្រះរាជពិធីបុណ្យអុំទូក ក្រុមហ៊ុនតែងតែមានការផ្តល់ធុងសំរាម និងផ្តល់សម្ភារជាច្រើនទៀតជារៀងរាល់ឆ្នាំផងដែរ។ នាឱកាសនោះដែរ លោកឧកញ៉ា លាង ឃុន ប្រធានអគ្គនាយកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានថ្លែងថា ជារៀងរាល់ឆ្នាំក្នុងព្រះរាជពិធីបុណ្យអុំទូក អកអំបុក និងសំពះព្រះខែ…
-
ទូក-ង វែងជាងគេ ជាប់ឯកត្តកម្មពិពភលោក អុំសាកល្បងត្រៀមបង្ហាញក្នុងពិធីបុណ្យអុំទូក និងដាក់តាំងបង្ហាញជូនសាធារណជនបានទស្សនា ថ្ងៃ២១ដល់២៣ខាងមុខនេះ
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ សហភាពសហពន្ធ័យុវជនកម្ពុជា ក៏ដូចជាគណៈកម្មាធិការផលិតទូក-ងវែងជាងគេលើពិភពលោក បានរៀបចំពិធីអុំទូកងសាកល្បងនៅរាជធានីភ្នំពេញក្រោមអធិបតីភាពឯកឧត្តម ស សុខា ប្រធានគណៈកម្មាធិការផលិតទូក-ងវែងជាងគេលើពិភពលោកដើម្បីអុំបង្ហាញជូនថ្នាក់ដឹកនាំបានទស្សនានៅរសៀលថ្ងៃទី២១ និងថ្ងៃទី២៣ ក៏ដើម្បីអបអរសាទរក្នុងព្រះរាជពិធីអ៊ុទូកបណ្ដែត ប្រទីប សំពះព្រះខែ អកអំបុក ផងដែរ។ ក្នុងការអុំសាកល្បងនេះ ក៏មានទូកអមសងខាងចំនួន១០គ្រឿងផងដែរ និងមានការចូលរួមពីសំណាក់បងប្អូនប្រជាពលរដ្ឋយ៉ាងសប្បាយរីករាយ នៅទីតាំងផែស្ងួត រាជធានីភ្នំពេញ តាមបណ្ដោយដងទន្លេសាប។ គួររម្លឹកថា ក្នុងទូក-ង វែងជាងគេលើពិភពលោកមានឈ្មោះថា «កម្ពោជិកបុត្តាខេមរាតរី» ដែលទើបតែនឹងជាប់កំណត់ត្រាទូក-ង វែងជាងគេលើពិភពលោក កាលពីថ្ងៃទី១២កន្លងទៅថ្មីៗនេះ បន្ទាប់ពីបញ្ចប់ព្រះរាជពិធីអុំទូកទៅ ទូក-ង នេះ នឹងរំកិលខ្លួនមកលើគោកតាមបណ្ដោយផ្លូវព្រះសុធារស ខាងកើតទល់មុខ វាលព្រះមេរុ ដើម្បីដាក់តាំងបង្ហាញ់ជូនសាធារណៈជនបានទស្សនា ដោយឥតគិតថ្លៃ ចាប់ពីថ្ងៃទី ២៤ ដល់ ថ្ងៃទី៣០។ ក្នុងពិធីផងដែរ ឯកឧត្តម ស សុខា ផ្ដល់ជូនអំណោយជាសម្ភារ ស្បៀងអាហារមួយចំនួនមាន៖ អង្ករ មី ត្រី អាវប៉ោង…
-
ធុងសំរាមចំនួន១៣៤ ដែលផ្តល់ជូនដោយមជ្ឈមណ្ឌលអូស្រា្តលីសម្រាប់ការបណ្តុះបណ្តាល (ACE) បានមកពីមូលនិធិរត់ដើម្បីបរិស្ថាននាពេលកន្លងមក ត្រូវបានចែកជូនដល់សាលាស្រុក-ឃុំ សាលារៀននានានៅស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ
នៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ ២០១៨ នេះក្រោមអធិបតីភាពឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន តំណាងឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន។ ការផ្តល់ធុងសំរាមនៅពេលនេះ ចង់ផ្តល់សារដើម្បីឱ្យមានការគ្រប់គ្រងសំរាមឱ្យបានល្អ ហើយសំរាមទាំងអស់ ត្រូវតែដាក់នៅក្នុងធុងសំរាម និងការញែកសំណល់សំរាមទៅ តាមប្រភេទសំរាមផ្សេងៗពីគ្នា។ រដ្ឋលេខាធិការក្រសួងបរិស្ថាន ឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងថាបច្ចុប្បន្ននេះ សំរាមប្រមាណមួយម៉ឺនតោន ត្រូវបានបង្កើតឡើងជារៀងរាល់ថ្ងៃ ហើយសំរាមប្រមាណ ៣ លាន ៦ សែនតោនត្រូវបានបង្កើតឡើងក្នុងមួយឆ្នាំ។ ពីមួយឆ្នាំទៅមួយឆ្នាំ សំរាមនៅក្នុងប្រទេសកម្ពុជាមានការកើនឡើងប្រមាណ ១០% ក្នុងមួយឆ្នាំ ដោយសារកំណើនប្រជាជន ការផ្លាស់ប្តូររបៀបនៃការរស់នៅ និងការវេចខ្ចប់ទំនិញប្រើប្រាស់ប្រចាំថ្ងៃ ហើយការយល់ដឹងពីការញែកសំរាម តាមប្រភេទសំរាម ស្របតាមគោលការណ៍បច្ចេកទេស នៅមានកម្រិតនៅឡើយ។ តាមការសិក្សា នៅក្នុងសំរាម ១០០% ក្នុងនោះ ៦៥% ជាសំរាមសើម ២០%ជាថង់ប្លាស្ទិក និងជាង ១០% ជាសំណល់រឹង។ ចំណែកការការច្នៃសំរាម មានត្រឹមតែ ២០% ប៉ុណ្ណោះ ដែលធ្វើឱ្យអត្រាសំរាមដែលត្រូវបោះចោលនៅទីលានចាក់សំរាមមានពី…
-
គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកបើកយុទ្ធនាការអប់រំផ្សព្វផ្សាយអំពីសុវត្ថិភាពចរាចរណ៍ មុនឱកាសពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ នៅផ្លូវជាតិលេខ៣
អគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក សហការជាមួយ នាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៃអគ្គនាយកដ្ឋានដឹកជញ្ជូន ផ្លូវគោក ក្រសួងសាធារណការ និងដឹកជញ្ជូន សហភាពសហព័ន្ធយុវជនកម្ពុជាវិស័យ សាធារណការ និងដឹកជញ្ជូន នៅព្រឹកថ្ងៃទី២០វិច្ឆិកានេះ បានចុះធ្វើយុទ្ធនាការ សុវត្ថិភាព ចរាចរណ៍ ដើម្បីពញ្ញាក់ស្មារតីដល់អ្នកប្រើប្រាស់ផ្លូវឱ្យមានការប្រុងប្រយ័ត្ន មុនឱកាស ពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ នៅក្បែររង្វង់មូលចោមចៅ តាមបណ្តោយផ្លូវជាតិលេខ ៣។ យុទ្ធនាការអប់រំផ្សព្វផ្សាយនោះ មានការចូលរួម ជាអធិបតីភាព រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក លោកស្រី មឹន មាណវី ព្រមទាំងមន្ត្រីរាជការជាច្រើនទៀត។ ក្នុងយុទ្ធនាការនោះ មានការចែក ជូននូវឯកសារពាក់ព័ន្ធនឹងច្បាប់ស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងការរៀបចំ ជាកម្មវិធីសួរឆ្លើយសំណួរស្តីពីច្បាប់ និងសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងការរឹតបន្តឹង ការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក។ នៅក្នុងយុទ្ធនាការនេះបានចែកជូន នូវសម្ភារចូលជាមួកសុវត្ថិភាព ១២០មួក សៀវភៅច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ៣០០ក្បាលស្ទីកឃ័រចំណាំងផ្លាត ៥០០សន្លឹក សៀវភៅអ្វីដែលអ្នកបើកបរម៉ូតូត្រូវយល់ដឹង ៣០០ក្បាល ខិតបណ្ណជំនួយស្មារតីស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ៣០០ ច្បាប់។ ផ្លិតសុវត្ថិភាព…
-
បរិច្ចាគលុយជិត៦លានដុល្លារអាមេរិកជួយដល់អ្នកកាសែតរកចំណូលបានតិចតួចនៅអង់គ្លេស
សហរដ្ឋអាមេរិក៖ សារព័ត៌មាន Channelnewsasia បានចេញផ្សាយថា ក្រុមហ៊ុនបណ្តាញទំនាក់ទំនងសង្គម Facebook បានឲ្យដឹងថា ក្រុមហ៊ុននេះនឹងបរិច្ចាគ ៥,៨ លានដុល្លារអាមេរិក បណ្ដុះបណ្ដាល អ្នកកាសែតក្នុងក្នុងប្រទេសអង់គ្លេស ដើម្បីជួយដល់សហគមន៍ដែលបាត់បង់អ្នកយកព័ត៌មាន និងកាសែតក្នុងស្រុក ក្រោយព័ត៌មានបោះពុម្ព រកចំណូលបានតិចតួច ខណៈអ្នកអានបានងាកចេញទៅព័ត៌មានអនឡាញ និងបណ្ដាញសង្គម។ក្រុមហ៊ុនអាមេរិក Facebook បានឱ្យដឹងកាលពីថ្ងៃច័ន្ទ ខ្លួនដឹងថា មនុស្សទទួលបានព័ត៌មាន រួចយកមកចែកចាយ លើបណ្ដាញសង្គមហ្វេសប៊ុករាល់ថ្ងៃ ក៏ដោយសារស្ថាប័នព័ត៌មានបោះពុម្ពក្នុងស្រុក ដូច្នេះហើយខ្លួន ចង់គាំទ្រដល់អ្នកបោះពុម្ពផ្សាយក្នុងស្រុកឱ្យបានច្រើន។អ្នកយកព័ត៌មានថ្មីប្រហែល ៨០ នាក់ ក្នុងគម្រោងរយៈពេល២ឆ្នាំរបស់ Facebookនេះ នឹងត្រូវបានជ្រើសរើស ដោយស្ថាប័នព័ត៌មានក្នុងស្រុក រួមមាន Newsquest, JPIMedia, Reach, Archant and the Midland News Association និងស្ថិតក្រោយការត្រួតពិនិត្យរបស់ ក្រុមប្រឹក្សាជាតិសម្រាប់ការបណ្ដុះបណ្ដាលអ្នកសារព័ត៌មាន ហៅកាត់ថា NCTJ៕
-
ចិនសាងសង់ស្ពានខ្សែកាបកម្ពស់២ជាន់ វែងបំផុតលើពិភពលោក តម្លៃជាង១ពាន់លានដុល្លារអាម៉េរិក
ចិន៖ ប្រទេសចិនកំពុងសាងសង់ស្ពានខ្សែកាបកម្ពស់ ២ជាន់ វែងបំផុតលើពិភពលោក។ ស្ពាននោះមានឈ្មោះថា Yangsigang ដោយមានប្រវែង ១ ៧០០ម៉ែត្រ ស្ថិតនៅលើទន្លេ Yangtze ប្រទេសចិន ដែលនឹងចំណាយលុយអស់ ៨ប៊ីលានយ័ន ឬជាង ១,១ពាន់លានដុល្លារឯណោះដើម្បីសាងសង់។ស្ពាននេះមានខ្សែកាបប្រវែង ២២១ម៉ែត្រ ខ្លីជាងស្ពាន Akashi Kaikyō របស់ប្រទេសជប៉ុន ដែលជាស្ពានខ្សែកាបវែងបំផុតលើពិភពលោក ប៉ុន្តែវាមានតែ ១ជាន់ប៉ុណ្ណោះ។ដំណឹងដ៏អស្ចារ្យនេះកើងឡើងមិនដល់១ខែផង ក្រោយពេលប្រទេសចិនបានបើកដំណើរការស្ពានឆ្លងកាត់សមុទ្រវែងបំផុតលើពិភពលោក ដែលមានប្រវែង ៥៥គីឡូម៉ែត្រ តភ្ជាប់ទីក្រុងហុងកុង-ម៉ាកាវ-Zhuhai ដែលចំណាយលុយអស់ ២០ប៊ីលានដុល្លារ និងអស់ពេល ៩ឆ្នាំ។យ៉ាងណាមិញ ស្ពានខ្សែកាប២ជាន់វែងបំផុត Yangsigang ខាងលើ ត្រូវគេរំពឹងថានឹងសាងសង់រួចរាល់ នៅខែតុលា ឆ្នាំ២០១៩ ខាងមុខ៕