Category: ព័ត៌មាន

  • ក្រសួងបរិស្ថាន ផ្តល់ធុងសំរាម និងផ្សព្វផ្សាយគោលការណ៍សាលាមេត្រីដល់សាលានានាក្នុងស្រុកអូររាំងឪ

    ក្រសួងបរិស្ថាន ផ្តល់ធុងសំរាម និងផ្សព្វផ្សាយគោលការណ៍សាលាមេត្រីដល់សាលានានាក្នុងស្រុកអូររាំងឪ

      ធុងសំរាមជាច្រើន ដែលបានផ្តល់ដោយ មជ្ឈមណ្ឌលអូរស្រា្តលីសម្រាប់ការបណ្តុះបណ្តាល ​(ACE)  ត្រូវបាន រដ្ឋលេខាធិការ ក្រសួងបរិស្ថាន តំណាងឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រី ក្រសួងបរិស្ថាន ផ្តល់ជូនដល់ប្អូនពលរដ្ឋ ស្រុកអូររាំងឳ ក្នុងឱកាស ចែកធុងសំរាម និង ផ្សព្វផ្សាយគោលការណ៍សាលាមេត្រីដល់សាលានានាក្នុងស្រុកអូររាំងឪ» នាថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៨។ រដ្ឋលេខាធិការក្រសួងបរិស្ថាន ឯកឧត្តម នេត្រ ភក្រ្តា លើកឡើងថា ធុងសំរាមទាំងនេះ គឺបានមកពី ការចូលរួមបរិច្ចាករបស់បងប្អូនពលរដ្ឋក្នុងកម្មវិធីរត់ដើម្បីបរិស្ថានកាលពីថ្ងៃទី ២៨ ខែតុលា ឆ្នាំ២០១៨ កន្លងទៅ នៅរាជធានីភ្នំពេញដែលមានអ្នកចូលរួមជិត ២០០០នាក់។ ការផ្តល់នាពេលនេះ ក៏ដើម្បីលើកកម្ពស់អនាម័យបរិស្ថាននៅតាមសាលារៀន និងចូលរួមគាំទ្របន្តទៀត ដល់ការអនុវត្តកម្មវិធីសាលាមេត្រីបរិស្ថានសាលាបឋមសិក្សា និងមធ្យមសិក្សានិងបង្កើនឱ្យមានការចូលរួមក្នុងកិច្ចគាំពារបរិស្ថាន ការការពរនិងគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ និងការអភិវឌ្ឍដោយចីរភាព​នៅ​កម្ពុជា។ ឯកឧត្តមបន្តថា រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងយកចិត្តទុកដាក់ខ្ពស់លើការដោះស្រាយ​​បញ្ហា​​​​ប្រឈមក្នុង​ផ្នែក​បរិស្ថាន ដើម្បីធានាគុណភាពបរិស្ថាន និងតុល្យភាពនៃប្រព័ន្ធអេកូឡូស៊ី សំដៅលើកកម្ពស់សុខុមាលភាព​សង្គម និងការអភិវឌ្ឍដោយចីរភាព…

  • រដ្ឋមន្ត្រីការបរទេសចិនថ្លែងថា កិច្ចប្រជុំកំពូល APEC គ្មានសេចក្ដីថ្លែងការណ៍ ព្រោះប្រទេសខ្លះចង់បញ្ចូលគំនិតគាំពារនិយម

    រដ្ឋមន្ត្រីការបរទេសចិនថ្លែងថា កិច្ចប្រជុំកំពូល APEC គ្មានសេចក្ដីថ្លែងការណ៍ ព្រោះប្រទេសខ្លះចង់បញ្ចូលគំនិតគាំពារនិយម

    ចិន៖ ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ដែលកិច្ចប្រជុំកំពូលសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក ហៅកាត់ថា APEC បញ្ចប់ទៅដោយគ្មានសេចក្តីថ្លែងការណ៍អ្វីឡើយ។ ជុំវិញបញ្ហានេះ រដ្ឋមន្រ្តីការបរទេសចិនលោក វ៉ាង យី បានអះអាងថា ការដែលគ្មានសេចក្ដីថ្លែងការណ៍នេះ ក៏ព្រោះតែប្រទេសខ្លះចង់បញ្ចូលគំនិតគាំ ពារនិយម និងឯកតោភាគីនិយម។ កិច្ចប្រជុំកំពូល APEC ដែលធ្វើឡើងនៅប្រទេសប៉ាពួញ៉ូវហ្គីណេ បានក្លាយជាវេទិការរិះគន់គ្នារវាងមេដឹកនាំនៃមហាអំណាចសេដ្ឋកិច្ចសហរដ្ឋអាម៉េរិក ដែលមានលោកអនុប្រធានាធិបតី ម៉ៃ ភែន ជាតំណាង និងចិនដែលមានលោកប្រធា នាធិបតី ស៊ី ជិនពីង ចូលរួមដោយផ្ទាល់។ ជម្លោះរវាងមហាអំណាចទាំងពីរ បានធ្វើឲ្យរាំងស្ទះដល់ការចេញសេចក្ដីថ្លែងការណ៍លើកទីមួយ ចាប់តាំងពីការកកើតជំនួបកំពូល APEC កាលពីឆ្នាំ១៩៨៩មក ខណៈនាយករដ្ឋមន្ត្រីប៉ាពួញ៉ូវហ្គីណេ លោក Peter O’Neill បានត្រឹមចេញសេចក្ដីថ្លែងការណ៍ប្រធានកិច្ចប្រជុំ។ ខណៈគេនាំគ្នាចង្អុលចិន និងសហរដ្ឋអាម៉េរិក ជាមេនាំហេតុមិនឲ្យមានសេចក្ដីថ្លែងការណ៍ចេញរួចនោះ ប្រមុខការទូតចិនលោក វ៉ាង យី មិនបានបដិសេធឡើយ តែបាននិយាយថា សេចក្ដីថ្លែងការណ៍ចេញមិនរួចព្រោះប្រទេសខ្លះមិនទទួលយកសំណើចិន ហើយចិនក៏បដិសេធទទួលយកសំណើប្រទេសខ្លះដែរ។ ប៉ុន្តែគេរំពឹងថា…

  • ក្នុងគោលបំណងកាត់បន្ថយការចំណាយថវិកាជាតិ រដ្ឋាភិបាលឡាវគ្រោងកាត់បន្ថយអ្នកបម្រើការងាររដ្ឋ

    ក្នុងគោលបំណងកាត់បន្ថយការចំណាយថវិកាជាតិ រដ្ឋាភិបាលឡាវគ្រោងកាត់បន្ថយអ្នកបម្រើការងាររដ្ឋ

    ឡាវ៖ នាយករដ្ឋមន្ត្រីឡាវលោក ថងលូន ស៊ីស៊ូលីត បានប្រាប់ទៅកាន់សភានៅថ្ងៃអង្គារ៍នេះថា រដ្ឋាភិបាលឡាវនឹងធ្វើការកាត់បន្ថយបរិមាណកំណត់ (កូតា) នៃអ្នកបម្រើការងាររដ្ឋថ្មីប្រចាំឆ្នាំ ពីចំនួន៣,០០០នាក់នៅក្នុងឆ្នាំនេះ មកនៅត្រឹម១,៥០០នាក់នៅឆ្នាំ២០១៩ខាងមុខ ដើម្បីកាត់បន្ថយការចំណាយថវិកាជាតិ។ ស្របពេលជាមួយគ្នានោះដែរ អនុនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីហិរញ្ញវត្ថុឡាវ លោក ស៊ុមឌី ឌូអាងឌី បានប្រាប់ទៅកាន់សភាថា បច្ចុប្បន្ននេះ សេដ្ឋកិច្ចរបស់ប្រទេសឡាវកំពុងបន្តមានស្ថិរភាព និងកើនឡើង ប៉ុន្តែមានកម្រិតយឺតជាងមុន។ ឆ្លើយតបទៅនឹងភាពតានតឹងនេះដែរ រដ្ឋាភិបាលឡាវក៏បានសម្រេចផ្អាកគម្រោងដំឡើងសន្ទស្សន៍ប្រាក់ខែមន្ត្រីរាជការផងដែរ ក្នុងគ្រាដែលប្រទេសកំពុងប្រឈមនឹងឧបសគ្គថវិកា៕

  • សកលវិទ្យាល័យ អាស៊ីអឺរ៉ុប បានបញ្ជូននិស្សិត១រូប ទៅប្រកួត Cyber SEA Game 2018 នៅថៃ

    សកលវិទ្យាល័យ អាស៊ីអឺរ៉ុប បានបញ្ជូននិស្សិត១រូប ទៅប្រកួត Cyber SEA Game 2018 នៅថៃ

    សាកលវិទ្យាល័យអាស៊ីអឺរ៉ុប បានបញ្ជូននិសិ្សតមួួយរូបឈ្មោះ រៀន យូដា និស្សិតឆ្នាំទី៤ ជំនាញវិទ្យាសាស្ដ្រកុំព្យូទ័រ ចេញទៅចូលរួមប្រកួតប្រជែង ផ្នែកសន្និសុខបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន Cyber SEA Game 2018 នៅទីក្រុងបាងកក ប្រទេសថៃ នាថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៨  ដោយបានចេញដំណើរនៅល្ងាចម្សិលមិញ ។ លោក សិត បូរិន ព្រឹទ្ធបុរសមហាវិទ្យាល័យវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា បានមានប្រសាសថា ការចេញទៅប្រកួតលើឆាកអន្ដរជាតិរបស់និស្សិត រៀន យូដា លោកជឿជាក់លើសមត្ថភាព និងការខិតខំប្រឹងប្រែងជាពិសេសនោះការតស៊ូព្យាយាម ព្រមទាំងមានការជំរុញបន្ថែម និងលើកទឹកចិត្តពីក្រុមសាស្ដ្រាចារ្យជំនាញៗ ប្រចាំសាកលវិទ្យាល័យអាស៊ីអឺរុប ។ ព្រឹទ្ធបុរសមហាវិទ្យាល័យវិទ្យាសាស្រ្តរូបនេះ បន្ដថា សកលវិទ្យាល័យអាស៊ីអឺរ៉ុបមានធនធាននិស្សិតឆ្នើមៗជាច្រើន ដើម្បីបញ្ជូនទៅចូលរួមប្រកួតទាំងថ្នាក់ជាតិ និងអន្ដរជាតិ ជាក់ស្ដែងចុងឆ្នាំ២០១៨នេះ សាកលវិទ្យាល័យ ក៏មានគម្រោងបញ្ជូននិស្សិតឆ្នើមម្នាក់ ទៅចូលរួមប្រកួតក្នុងព្រឹត្តិការណ៍អន្ដរជាតិមួយផងដែរ ។ ចំណែកឯនិសិ្សត រៀន យូដា បានបញ្ជាក់មុនដំណើរទៅថៃថា សម្រាប់ការប្រជែងក្នុងព្រឹត្តការណ៍ Cyber SEA…

  • រដ្ឋមន្ត្រីក្រសួងទេសរចណ៍ ជួបសំណេះសំណាលជាមួយចំណុះទូកចំនួន៣ ដែលមកពីស្រុកបារាយណ៍ ខេត្តកំពង់ធំ

    រដ្ឋមន្ត្រីក្រសួងទេសរចណ៍ ជួបសំណេះសំណាលជាមួយចំណុះទូកចំនួន៣ ដែលមកពីស្រុកបារាយណ៍ ខេត្តកំពង់ធំ

    ក្នុងឳកាសដែលប្រជាពលរដ្ឋទូទាំងប្រទេស អបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ជាប្រពៃណីជាតិ ដែលត្រូវនឹងថ្ងៃទី២១-២២-២៣ ខែវិច្ឆិកា ឆ្នាំ២០១៨ ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានជួបសំណេះសំណាល និងបាននាំយកអំណោយជាគ្រឿងឧបភោគ បរិភោគ និងថវិកាឧបត្ថម្ភកីឡាករប្រណាំងទូក-ងចំនួន៣ ដែលមកពីស្រុកបារាយណ៍ ខេត្តកំពង់ធំ គឺទូក ធនស័ក្តិតេជោសែនជ័យបារមីវត្តបាណក ទូកចតុលោកតេជោសែនជ័យ និងទូកតេជោសែនបារមីវត្តកងមាស ដែលមានកីឡាករចំណុះ សរុបចំនួន៣០០នាក់។ មានប្រសាសន៍នាឳកាសនោះ ឯកឧត្តមបានថ្លែងថា បច្ចុប្បន្នព្រះរាជពិធីបុណ្យ អុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ត្រូវបានប្រារព្ធឡើង ក្នុងសម័យកាល ដែលប្រទេសជាតិ ស្ថិតក្នុងសុខសន្តិភាព ស្ថេរភាព ការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យប្រជាពលរដ្ឋរស់នៅក្នុងជីវភាពកាន់តែប្រសើរ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តមក៏បានអំពាវនាវដល់កីឡាករចំណុះទូកទាំងអស់ ឲ្យប្រកាន់ខ្ជាប់ខ្ជួននូវស្មារតី សាមគ្គីភាព រួបរួមកម្លាំង និងសង្វាក់អុំជាធ្លុងមួយតាម បច្ចេកទេស ធ្វើយ៉ាងណាឲ្យល្បឿនទូក មានសន្ទុះលឿនផ្តាច់ មានប្រៀបឈ្នះលើគូប្រណាំង ដោយសុចរឹត សេចក្តីថ្លៃថ្នូរ…

  • ព្រឹត្តិការណ៍ប្រណាំងម៉ូតូ Enduro Cross Cambodia ប្រកាសទទួលចុះឈ្មោះចូលរួមប្រណាំង

    ព្រឹត្តិការណ៍ប្រណាំងម៉ូតូ Enduro Cross Cambodia ប្រកាសទទួលចុះឈ្មោះចូលរួមប្រណាំង

    ព្រឹត្តិការណ៍កីឡាប្រណាំងម៉ូតូ Enduro Cross Cambodia គ្រោងនឹងចាប់ផ្តើមនាថ្ងៃទី១៥ -១៦ ខែធ្នូ ឆ្នាំ២០១៨ នៅទីលានតំបន់ភ្នំប្រសិទ្ធិ ក្រោមការឧបត្ថម្ភពីប្រេងរំអិ ល LIQUI MOLY បានប្រកាសការទទួលពាក្យចុះឈ្មោះចូលរួមប្រណាំចាប់ពេលនេះតទៅ។ ថ្លែងនៅក្នុងសន្និសីទសារពត៌មាន កាលពីល្ងាចថ្ងៃចន្ទ ម្សិលមិញ នៅទីស្នាក់ការក្រុមហ៊ុន លីឃ្វីម៉ូលី កម្ពុជា លោក ឃួន ពិឡុត អ្នករៀបចំការប្រកួត Enduro Cross Cambodia គូសបញ្ជាក់ថា ការប្រកួតនេះចែក ចេញជា៣កម្រិត គឺClass A, Class B និងClass C ដែលតម្រូវឲ្យកីឡាករគ្រប់កម្រិតទាំងអស់ត្រូវបង់សិទ្ធិការ ប្រកួតក្នុងម្នាក់ ចំនួន៣០ដល្លារអាមេរិក ដែលតម្លៃនេះមានជូនអាវប្រណាំងកម្រិតអាជីព១ និងប្រេងរំអិល LIQUI MOLY ១កំប៉ុងដោយឥតគិតថ្លៃ។ លោកបានសម្តែងការដឹងគុណចំពោះក្រុមហ៊ុន លីឃ្វីម៉ូលីកម្ពុជា ដែលបានជួយឧបត្ថម្ភរៀបចំដល់ការអភិវឌ្ឍវិស័យកីឡាជំនាញមួយនេះឲ្យកាន់តែល្អប្រសើរ។ លោក ចាន់ សុឃាំង អគ្គនាយកក្រុមហ៊ុន លីឃ្វីម៉ូលីកម្ពុជាបានបង្ហាញនូវឆន្ទៈរបស់ខ្លួនក្នុងការគាំទ្រ និងបន្តជួយឧបត្ថម្ភព្រឹត្តិការណ៍នេះជាបន្តទៀត…

  • OFF ROAD FESTIVALលើកទី២ ទាក់ទាញបានអ្នកចូលរួមលើសការរំពឹងទុក

    OFF ROAD FESTIVALលើកទី២ ទាក់ទាញបានអ្នកចូលរួមលើសការរំពឹងទុក

    កម្មវិធីជួបជុំមហាគ្រួសារ OFF ROAD ឬហៅថា OFF ROAD FESTIVAL ដែលបានប្រារព្ធធ្វើឡើងជាលើកទី២នៅលើកំពូលភ្នំគិរីរម្យរយៈពេល២ថ្ងៃនោះគឺបានបញ្ចប់ដោយជោគជ័យ និងត្រូវបានអ្នករៀបចំព្រឹត្តិការណ៍ លោក ព្រុំ រស្មី បញ្ជាក់ថា ទាក់ទាញបានអ្នកចូលរួមច្រើនជាងលើកទី១ដែលចំនួននេះគឺច្រើនលើសការរំពឹងទុកបានធ្វើឲ្យកម្មវិធីប្រព្រឹត្តិទៅដោយភាពសប្បាយរីករាយ។ លោកអះអាងថា កម្មវិធីជួបជុំមហាគ្រួសារ OFF ROAD ដែលដំណើររយៈពេល២នេះ គឺមានកម្មវិធីសប្បាយជាច្រើន ដូចជា ការប្រកួតប្រណាំងម៉ូតូច្នៃ ប្រណាំងរថយន្ត OFF ROAD និងកម្មវិធីបោះជំរុំស្នាក់នៅជុំគ្នាជាមហាគ្រួសារOFF ROAD។ លោក បញ្ជាក់ថា កម្មវិធីខាងលើនេះ គឺបានបង្កើតឡើងមានគោលដៅបំផុសវិស័យកីឡាប្រណាំងម៉ូតូ និងរថយន្ត OFF ROAD ពិសេសផ្សព្វផ្សាយពីតំបន់ទេសចរណ៍ដ៍ស្រស់ស្អាតនៅលើកំពូលភ្នំគិរីរម្យដល់ប្រជាពលរដ្ឋកម្ពុជា និងភ្ញៀវអន្តរជាតិដែលមកចូលរួមប្រណាំង។ សូមបញ្ជាក់ថា  កម្មវិធីជួបជុំមហាគ្រួសារ OFF ROADលើកទី២នេះ ថវិកាដែលទទួលបានពីការចុះឈ្មោះចូលរួមពីកីឡាករម៉ូតូ និងរថយន្តព្រមទាំងការចូលរួមបរិច្ចាគពីសប្បុរសជននិងយកទៅចូលក្នុងមូនិធិអាវរងារដែលគ្រូសាOFF ROAD និងនាំយកទៅចែកជូនប្រជាពលរដ្ឋខ្វះខាតនៅតំបន់ឆាយរៀប ខេត្តកោះកុង នាអំឡុងខែ ធ្នូ ឆ្នាំ២០១៨ខាងមុខនេះ ៕ម.ន

  • ប្រធានសហព័ន្ធកីឡាតេក្វាន់ដូ WTF កម្ពុជា គ្រោងបង្កើតនាយកដ្ឋានកីឡាតេក្វាន់ដូនៅកម្ពុជា

    ប្រធានសហព័ន្ធកីឡាតេក្វាន់ដូ WTF កម្ពុជា គ្រោងបង្កើតនាយកដ្ឋានកីឡាតេក្វាន់ដូនៅកម្ពុជា

    ប្រធានសហព័ន្ធកីឡាតេក្វាន់ដូ WT F ឯកឧត្តម ហង់ជួន ណារ៉ុន គ្រោងបង្កើតនាយកដ្ឋានតេក្វាន់ដូមួយ នៅវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា ដើម្បីឲ្យប្រភេទកីឡាមួយកាន់តែមានការរីកចម្រើន ព្រមទាំងទទួលបានប្រជាប្រិយភាពខ្លាំង ពិសេសនោះមានអ្នកចូលរួមហ្វឹកហាត់ច្រើន និងមានធនធានកីឡាករ កីឡាការិនីវ័យក្មេងច្រើន ដើម្បីត្រៀម ស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា ការថ្លែងបែបនេះ នៅក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារ តាក្វាន់ដូ ឆ្នាំ២០១៧-២០១៨ នៅទីស្នាក់ការគណៈកម្មាធិ ការជាតិអូឡាំពិកកម្ពុជា។ ឯកឧត្តមរដ្ឋមន្ត្រី បន្តថា ដើម្បីធ្វើឲ្យវិស័យកីឡាតេក្វាន់ដូ កាន់តែរីកចម្រើន ត្រូវទាមទារឲ្យសមាជិក ប្រតិបត្តិ និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ត្រូវយកចិត្តទុកដាក់បណ្តុះបណ្តាលយុវជនថ្នាល ក្រុមជម្រើសជាតិ គ្រូបង្វឹក ចៅក្រម អាជ្ញាកណ្ដាល ទាំងក្នុង និងក្រៅប្រទេស។ ឯកឧត្តមក៏គ្រោងបង្កើតឲ្យមានបរិញ្ញាប័ត្រសម្រាប់តេក្វាន់ដូដំបូង និងត្រូវចាប់ផ្ដើមពីវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា សម្រាប់គរុសិស្ស ដែលចូលសិក្សារយៈពេល២ឆ្នាំ។  ជាមួយគ្នានេះ ឯកឧត្តម ហង់ ជូនណារ៉ុង  នឹងស្នើសុំឲ្យស្ថាប័នកំពូលរបស់តេក្វាន់ដូ គឺ  Kukkiwon និងសហព័ន្ធតេក្វាន់ដូពិភពលោកជួយលើគម្រោងទាំងនេះ ជាពិសេសស្នើឲ្យសាធារណរដ្ឋកូរ៉េជួយ ពីព្រោះគេមានសាកលវិទ្យាល័យតេក្វាន់ដូស្រាប់ …

  • ព្រឹត្តិការណ៍ប្រកួតបាល់បោះពានរង្វាន់មិត្តភាពកម្ពុជា-ចិនលើកទី៣ ឈានដល់សប្តាហ៍ទី២ហើយ

    ព្រឹត្តិការណ៍ប្រកួតបាល់បោះពានរង្វាន់មិត្តភាពកម្ពុជា-ចិនលើកទី៣ ឈានដល់សប្តាហ៍ទី២ហើយ

    ការប្រកួតកីឡាបាល់បោះដណ្តើមពានរង្វាន់មិត្តភាពកម្ពុជា-ចិន លើកទី៣ ដែលរៀបចំដោយសហព័ន្ធបាល់បោះកម្ពុជា ក្រោមការឧបត្ថម្ភពីសមាគមនចិន នៅកម្ពុជា ដែលចាប់ផ្តើមការប្រកួតផ្លូវ ការពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៨មកនោះ ឥលូវឈានដល់សប្តាហ៍ទី២ហើយ។ តាមការបញ្ជាក់ពីលោក កៅ កាន់ណាលី អគ្គលេខាធិការសហព័ន្ធកីឡាបាល់បោះកម្ពុជា បានឲ្យដឹងថា ពានរង្វាន់មិត្តភាពកម្ពុជា-ចិន ឆ្នាំនេះមាន៨ក្រុមចូលរួម ក្នុងនោះមានក្រុម UYFC Siem Reap , Anhui Shanghui , Cambodia Country Club , Grassroot Team , Haojie , Guangan XD , Liaoning Shanghui និង ក្រុម Shengda Chaoyue  ដោយធ្វើការប្រកួតសន្សំពិន្ទុ ស្វែងរកក្រុមដែលមានពិន្ទុខ្ពស់ជាងគេ ៤ក្រុមយកទៅប្រកួតខ្វែង ដើម្បីរក២ក្រុមយកមកប្រកួតវគ្គផ្តាច់ព្រាត់ដណ្តើមពានតែម្តង។ ចំពោះលទ្ធផលទាំង២សប្តាហ៍វិញ ក្រុម UYFC Siem Reap ,…

  • វិទ្យាស្ថាន CamEd Business School បង្កើនវិញ្ញាសារថ្មី បាល់បោះ៣ទល់៣ ដើម្បីពង្រឹងអត្តពលិករបស់ខ្លួន ត្រៀមការប្រកួតនានា

    វិទ្យាស្ថាន CamEd Business School បង្កើនវិញ្ញាសារថ្មី បាល់បោះ៣ទល់៣  ដើម្បីពង្រឹងអត្តពលិករបស់ខ្លួន ត្រៀមការប្រកួតនានា

     វិទ្យាស្ថាន CamEd Business School បង្កើនវិញ្ញាសារថ្មី បាល់បោះ៣ទល់៣ ដើម្បីពង្រឹងអត្តពលិករបស់ខ្លួន ត្រៀមការប្រកួតនានា ដោយមាន១៣ក្រុមចូលរួម ចែកចេញជា២ពូល ធ្វើការប្រកួតជម្រុះសន្សំពិន្ទុយក៤ក្រុមដែលមានពិន្ទុខ្ពស់ជាងគេ ក្នុងពូលនីមួយៗ ឡើងប្រកួតខ្វែងរហូត ឈានទៅដល់វគ្គផ្តាច់ព្រាត់ ដើម្បីស្វែងរកជើងឯកតែម្តង។ តាមការបញ្ជាក់ពីគណៈកម្មការរៀបចំការប្រកួត បានអោយដឹងថា ការប្រកួតបាល់បោះ ៣ទល់៣ ដណ្តើមពានរង្វាន់ វិទ្យាស្ថាន CamEd Business School ឆ្នាំ២០១៨នេះ មាន ១៣ក្រុមចូលរួម ចែកចេញជា២ពូល ក្នុងនោះពូលA មាន៦ក្រុម Young Force , De Carnage , Bumble Bee , Black Hawk , Cam Ed United និង ក្រុម Zone រីឯពូល B មាន៧ក្រុម Generals , The Red…