-
ឥណ្ឌា និងរុស្ស៊ី ដឹកនាំការធ្វើសមយុទ្ធយោធារួមគ្នារយៈពេល១០ថ្ងៃនៅក្នុងរដ្ឋ Uttar Pradesh
ឥណ្ឌា៖ កងទ័ពរុស្ស៊ី និងឥណ្ឌា បានចាប់ផ្ដើមធ្វើសមយុទ្ធយោធាមានឈ្មោះថា អ៊ីដ្រា-២០១៨ រួមគ្នាមួយ នៅក្នុងថ្ងៃច័ន្ទដើមសប្ដាហ៍នេះ នៅលើទឹកដីរបស់ប្រទេសឥណ្ឌា ហើយកាលពីឆ្នាំ២០១៧ សមយុទ្ធយោធានេះ ក៏ធ្លាប់ត្រូវបានធ្វើឡើងនៅក្នុងប្រទេសរុស្ស៊ីផងដែរ។ សមយុទ្ធយោធា អ៊ីដ្រា-២០១៨ នឹងត្រូវធ្វើឡើងនៅក្នុងប្រទេសឥណ្ឌា ចាប់ពីថ្ងៃទី១៩ រហូតដល់ថ្ងៃទី២៨ ខែវិច្ឆិកាខាងមុខ ដោយមានការចូលរួមពីកងទ័ពរុស្ស៊ី និងឥណ្ឌាប្រមាណ៥០០នាក់។ ក្រោមក្របខណ្ឌនៃការធ្វើសមយុទ្ធយោធាខាងលើ រុស្ស៊ី-ឥណ្ឌា នឹងត្រូវធ្វើការងាររួមគ្នាក្នុងប្រតិបត្តិការរក្សាសន្តិភាព និងប្រយុទ្ធប្រឆាំងនឹងភេរវកម្មជាដើម។ បើតាមការបញ្ជាក់ពីមន្តី្ររុស្ស៊ីនោះ យន្ដហោះយោធារុស្ស៊ី ធូ-៧៦ បានទៅដល់មូលដ្ឋានទ័ពអាកាសឥណ្ឌា ក្វាឡាយអឺ ហើយកងទ័ពរុស្ស៊ីនឹងត្រូវដំណើរទៅកាន់មូលដ្ឋាន បាប៊ីន រដ្ឋ យូតតារប្រាដេស ភាគពាយ័ព្យប្រទេសឥណ្ឌា ជាទីដែលកងទ័ពប្រទេសទាំងពីរត្រូវធ្វើសមយុទ្ធយោធារួមគ្នា៕ម.ន
-
រុស្ស៊ីបដិសេធប្រគល់ប្រជុំកោះជម្លោះឲ្យទៅប្រទេសជប៉ុនដោយស្វ័យប្រវត្តិ
រុស្ស៊ី៖ សារព័ត៌មាន NHK បានចុះផ្សាយថា អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េស្កូវ បានអះអាងថា ការព្រមព្រៀងគ្នានាពេលថ្មីៗនេះ ដើម្បីពន្លឿនកិច្ចចរចាសន្ធិសញ្ញាសន្តិភាពរវាងប្រជាជាតិរបស់លោក និងជប៉ុន មិនមែនមានន័យថា រុស្ស៊ីយល់ព្រមប្រគល់ទឹកដីរបស់ខ្លួនដោយស្វ័យប្រវត្តិទៅឱ្យជប៉ុននោះទេ។ ការលើកឡើងរបស់លោក គឺចង់សំដៅទៅលើការបកស្រាយកាលពីពេលថ្មីៗរបស់ជប៉ុន ទៅលើសេចក្តីថ្លែងការណ៍រួមរវាងរុស្ស៊ី និងជប៉ុនកាលពីឆ្នាំ១៩៥៣ ដែលជប៉ុនអះអាងថា នឹងមានការប្រគល់ប្រជុំកោះ គូរីល ឲ្យជប៉ុនវិញដោយស្វ័យប្រវត្តិ។ ជុំវិញបញ្ហានេះលោកបានសង្កត់ធ្ងន់ថា យោងតាមសេចក្តីថ្លែងការណ៍រួមខាងលើ ប្រទេសរុស្ស៊ី (អតីតសហភាពសូវៀត) ពីដើមឡើយ បានយល់ព្រមប្រគល់កោះចំនួនពីរក្នុងចំណោមប្រជុំកោះ គូរីល ប៉ុន្តែជប៉ុនបានប្រកែក ដោយខ្លួនចង់បានរហូតដល់៤កោះ ទើបជប៉ុនមិនព្រមចុះហត្ថលេខាបង្កើតសន្ធិសញ្ញាសន្តិភាពរួមគ្នាជាមួយរុស្ស៊ីនៅគ្រានោះឡើយ។ គួររំលឹកថា កាលពីខែកញ្ញាកន្លងទៅប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ធ្លាប់បានលើកឡើងថា ប្រទេសជប៉ុន និងរុស្ស៊ីអាចនឹងចុះហត្ថលេខាមួយលើសន្ធិសញ្ញាសន្តិភាព នៅក្នុងឆ្នាំ២០១៨នេះ ដោយគ្មានការកំណត់លក្ខខណ្ឌទុកជាមុន ប៉ុន្តែទីក្រុងតូក្យូបានទាមទារឱ្យមានការដោះស្រាយ បញ្ហាជម្លោះទឹកដីនៅលើទីប្រជុំកោះ គូរីល ជាមុនសិន៕ម.ន
-
ប្រធានាធិបតីបារាំងជំរុញឲ្យអឺរ៉ុបរឹងប៉ឹងឡើង ដើម្បីទប់ស្កាត់ភាពចលាចលនៅលើពិភពលោក
អាល្លឺម៉ង់៖ ប្រធានាធិបតីបារាំងលោក អែមម៉ានុយអែល ម៉ាក្រុង នៅថ្ងៃអាទិត្យម្សិលមិញ បានអំពាវនាវឱ្យមានការជំរុញពីបារាំង និងអាល្លឺម៉ង់ ដើម្បីធ្វើឱ្យអឺរ៉ុបក្លាយជាតួអង្គសំខាន់លើពិភពលោកដ៏រឹងមាំ និងមានទំនុកចិត្តជាងមុន ដែលអាចទប់ស្កាត់ភាពវឹកវរនៅលើឆាកពិភពលោក។ លោក ម៉ាក្រុង និងអធិការបតីអាល្លឺម៉ង់លោកស្រី អាន់ជែលឡា មឺហ្គែល បានប្រើប្រាស់ទិវាបញ្ចប់សង្គ្រាមលោកលើកទី១ ដើម្បីបង្ហាញសាមគ្គីភាព ស្របពេលដែលមេដឹកនាំទាំងពីរ មានបំណងរុញច្រានប្រឆាំងនឹងកម្លាំងប្រជានិយម និងជាតិនិយមនៅទ្វីបអឺរ៉ុប ក៏ដូចជាគោលជំហរឯកោនិយមរបស់ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ។ លោក ម៉ាក្រុង បានប្រាប់សភាអាល្លឺម៉ង់ថា អឺរ៉ុបគឺជាអ្នកដែលដឹកនាំការជំរុញឱ្យមានថាមពលបៃតង និងប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ ហើយឥឡូវនេះ បានជំរុញយ៉ាងខ្លាំងឱ្យប្រើវិធីសាស្ត្រពហុភាគីចំពោះការធ្វើពាណិជ្ជកម្ម សន្តិសុខ ការធ្វើចំណាកស្រុក និងគោលនយោបាយបរិស្ថាន។ ក្នុងនាមជាប្រធានាធិបតីបារាំងដំបូងគេដែលឡើងថ្លែងនៅសភាអាល្លឺម៉ង់ ក្នុងរយៈពេល១៨ឆ្នាំមកនេះ លោក ម៉ាក្រុង បានអំពាវនាវឱ្យមានសាមគ្គីភាពក្នុងតំបន់អឺរ៉ុបឱ្យកាន់តែខ្លាំងឡើង ដើម្បីឱ្យប្លុកនេះបំពេញបាននូវបញ្ហាប្រឈមនាពេលអនាគតនៅក្នុងពិភពលោកមិនប្រាកដប្រជានេះ៕ម.ន
-
មេដឹកនាំអ៊ីស្រាអែល បានថ្កោលទោស និងហៅការអំពាវនាវឱ្យមានការបោះឆ្នោតមុនអាណត្តិថា “គ្មានការទទួលខុសត្រូវ”
អ៊ីស្រាអែល៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក ប៊ិនចាមីន ណឺតាន់យ៉ាហ៊ូ បានថ្កោលទោស និងហៅការអំពាវនាវឱ្យមានការបោះឆ្នោតមុនអាណត្តិថា “គ្មានការទទួលខុសត្រូវ” ស្របពេលថ្លែងសុន្ទរកថាផ្សាយតាមទូរទស្សន៍នៅថ្ងៃអាទិត្យចុងសប្តាហ៍មុននេះ និងបានប្ដេជ្ញាបន្តដឹកនាំទៅមុខទៀត បើទោះបីជា វិបត្តិរដ្ឋាភិបាលចម្រុះកំពុងគំរាមទម្លាក់រដ្ឋាភិបាលរបស់លោកក៏ដោយ។ ស្របពេលដែលប្រទេសជាតិទាំងមូលកំពុងសម្លឹងមើលការប្រកាសថា តើអ៊ីស្រាអែលនឹងឆ្ពោះទៅរកការបោះឆ្នោតមុនអាណត្តិ ឬយ៉ាងណានោះ លោក ណឺតាន់យ៉ាហ៊ូ បានប្រើប្រាស់សុន្ទរកថានៅម៉ោងសម្បូរមនុស្សទស្សនា ដើម្បីការពារនូវសមត្ថភាពដឹកនាំខាងសន្តិសុខរបស់លោក និងធ្វើឱ្យករណីនេះក្លាយជាហេតុផលដែលលោកចង់ឱ្យរដ្ឋាភិបាលចម្រុះរបស់លោករួបរួមគ្នាជាធ្លុងមួយ។ នាយករដ្ឋមន្ត្រីអ៊ីស្រាអែលចាស់វស្សារូបនេះ បាននិងកំពុងទទួលបានរងសម្ពាធខ្លាំងជុំវិញកិច្ចព្រមព្រៀងឈប់បាញ់គ្នាដ៏ចម្រូងចម្រាសមួយកាលពីសប្តាហ៍មុន ដែលបានបញ្ចប់នូវការរីករាលដាលជម្លោះដ៏អាក្រក់បំផុតរវាងអ៊ីស្រាអែល និងពួកសកម្មប្រយុទ្ធប៉ាឡេស្ទីននៅតំបន់កាហ្សា ចាប់តាំងពីសង្គ្រាមឆ្នាំ២០១៤មក៕ម.ន
-
ផលិតផល STARBALM ប្ដេជ្ញាជួយអភិវឌ្ឍវិស័យកីឡាឆ្ពោះទៅរកឧត្តមភាពនៅឆាកអន្តរជាតិ
ក្រុមហ៊ុនដូនពេញម៉េតហ្វាម ដែលនាំចូលនៅផលិតផល STAR BALM មិនត្រឹមតែឧបត្ថម្ភវិស័យកីឡាប៉ុណ្ណោះទេ ថែមទាំងចូលរួមលើកកម្ពស់សុខភាពកីឡាករ កីឡាការិនី និងអ្នកលេងកីឡា។ ជាពិសេសនោះ បានរួមចំណែកអភិវឌ្ឍន៍វិស័យកីឡាជាតិ និងបំផុសឲ្យប្រជាពលរដ្ឋខ្មែរ ចូលរួមលេងកីឡា ដើម្បីសុខភាពផងដែរ។ នេះបើតាមការបញ្ជាក់របស់លោក ពៅ ហុក ប្រធានផ្នែកលក់ និងទីផ្សារផលិតផល STARBALM ក្នុងកម្មវិធី Cambodian Football Award 2018 កាលពីចុងសប្ដាហ៍កន្លងទៅ។ លោកបន្តថា ក្រុមហ៊ុនដូនពេញម៉េតហ្វាម ជានិច្ចជាកាលតែងតែចូលរួម ឧបត្ថម្ភជាមួយសកម្មភាពកីឡាជាច្រើន ដូចជា ព្រឹត្តការណ៍កីឡាជាតិ ព្រឹត្តការណ៍ រត់ម៉ារ៉ាតុង ជាពិសេសកម្មវិធីប្រចាំឆ្នាំរបស់សហព័ន្ធកីឡាបាល់ទាត់ ជាដើម ។ ថ្មីៗនេះ ផលិតផល STARBALM បានឧបត្ថម្ភអត្តពលិក២រូប កីឡាករ ម៉ា វីរ៉ូ និងកីឡាការនី ហេង ម៉ីជូ ទៅចូលរួមព្រឹត្តិការណ៍ Standard chartered Singapore Marathon 2018 នៅប្រទេស សិង្ហបុរី នាអំឡុងខែធ្នូខាងមុខនេះ។…
-
ប្រធានសហព័ន្ធកីឡាតេក្វាន់ដូកម្ពុជា សម្លឹងឃើញអត្តពលិកវ័យក្មេងមានសក្តានុពលច្រើនសម្រាប់កម្ពុជា
ប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា ឯកឧត្តម កែវ រ៉េមី បានថ្លែងថា ការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០១៨នេះ មានអត្តពលិកវ័យក្មេងច្រើន ដែលជាធនធានប្រកបដោយសក្តានុពល ត្រៀមដណ្តើមមេដាយពីការប្រកួតលើឆាកអន្តរជាតិជូនកម្ពុជា។ ការបញ្ជាក់នេះធ្វើឡើង ក្នុងពិធីបិទការប្រកួតកីឡាតេក្វាន់ដូ ITF ជ្រើសរើសជើង ឯកថ្នាក់ពានរង្វាន់ភេសជ្ជៈ ស្ពនស័រ ប្រចាំឆ្នាំ២០១៨ នៅពហុកីឡដ្ឋានជាតិ កាលពីម្សិលមិញ។ តាមរបាយយការណ៍ លោក ប៊ួនហ៊ីង សុធីយ៉ា អគ្គលេខាធិការនៃសហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា បានឲ្យដឹងថា ការប្រកួតឆ្នាំនេះ កីឡាករ-កីឡាការិនីវ័យក្មេងចំនួន១៧៣នាក់ មកពី១៦ក្លិបទូទាំងប្រទេស បែងចែកជា៣វិញ្ញាសារធំៗ គឺវិញ្ញាសារមេគុនមាន១០ប្រភេទ វិញ្ញាសារបច្ចេកទេសពិសេសបុរស-នារី មាន២ប្រភេទ ចាប់ពីអាយុ១៥ -១៧ឆ្នាំ និងវិញ្ញាសារសម្តែងពិសេស បុរស-នារី។ ជាមួយគ្នានេះ ឯកឧត្តម កែវ រ៉េមី មានប្រសាសន៍ថា ការប្រកួតឆ្នាំនេះ គឺសម្បូរដោយអត្តពលិកវ័យក្មេងមានទេពកោសល្យ និងសមត្ថភាពខ្ពស់ ឆ្លងកាត់ការហ្វឹកហាត់យ៉ាងយកចិត្តទុកដាក់ និងត្រឹមត្រូវ ពីសំណាក់គ្រូបង្វឹក និងថ្នាក់ដឹកនាំតាមបណ្តាក្លិបរាជធានី ខេត្ត-ក្រុង។ ឯកឧត្តមសំណូមពរឲ្យក្លិប សមាគមទាំងអស់បង្កើនព្រឹត្តការណ៍ប្រកួតឲ្យបានច្រើន ដើម្បីផ្ដល់ឱកាសអត្តពលិកវ័យក្មេងទទួលបានបទពិសោធន៍…
-
សាលារាជធានីភ្នំពេញដាក់ពង្រាយធុងសំរាមចំនួន១៦៧១ធុង សម្រាប់ព្រះរាជពិធីបុណ្យអុំទូក
ធុងសំរាមសរុបចំនួន១៦៧១ធុង ត្រូវបានដាក់ពង្រាយក្នុងតំបន់កម្សាន្ត ជាមួយកម្លាំងបោសសំអាតសរុបចំនួន៨៣៥នាក់ សម្រាប់ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលចូលមកដល់នៅថ្ងៃទី២១-២២ និង២៣ ខែវិច្ឆកា ឆ្នាំ២០១៨ខាងមុខនេះ។ យោងតាមហ្វេសប៊ុករបស់សាលារាជធានីភ្នំពេញ បានឱ្យដឹងពីសកម្មភាពពង្រាយធុងសំរាមនៅថ្ងៃទី១៩ ខែវិច្ឆកា ចំពោះទីតាំងមានប្រជាពលរដ្ឋច្រើន ហើយនឹងបន្តពង្រាយនៅថ្ងៃទី២០ ខែវិច្ឆកា ឆ្នាំ២០១៨៕ម.ន
-
គម្រោងអចលទ្រព្យដ៏ធំ អេហ្វ ហ័រហ្វូ (R&F) របស់អ្នកនិវិយោគចិន បើកសម្ពោធដាក់លក់ជាផ្លូវការក្រោមទុនវិនិយោគជាង៧០០លានដុល្លារ
ភ្នំពេញ៖ គម្រោងអចលទ្រព្យដ៏ធំ អេហ្វ ហ័រហ្វូ (R&F) របស់អ្នកវិនិយោគចិន មានទីតំាងស្ថិតនៅលើផ្លូវសម្តេចតេជោ រាជធានីភ្នំពេញ ក្រោមទុនវិនិយោគជាង៧០០លានដុល្លារអាម៉េរិក បានប្រកាសដាក់លក់ជាផ្លូវការហើយកម្ពុជានៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នំា២០១៨នេះ។ ថ្លែងក្នុងពិធីនេះ ឯកឧត្តម ផៃ ប៊ុនឈឿន រដ្ឋលេខាធិការក្រសួងបរិស្ថានបានលើកឡើងថា វត្តមានរបស់គម្រោង R&F មិនត្រឹតែឆ្លុះបញ្ចាំងពីជំនឿទុកចិត្តមកលើគោលនយោបាយកម្ពុជានោះទេ ប៉ុន្តែក៏ជាការយល់ឃើញដ៏ឆ្លាសវៃរបស់ចិន ចំពោះសក្តានុពលខ្ពស់ ដែលអំណោយផលច្រើនសម្រាប់វិនិយោគផ្ទាល់ពីបរទេស។ ឯកឧត្តមបន្តថា ការរីកចម្រើនវិស័យអចលទ្រព្យ វិស័យសំណង់ គឺជាបដិវត្តន៍ថ្មីសម្រាប់ទីផ្សារលើវិស័យអចលនទ្រព្យនៅកម្ពុជា ជាក់ស្តែងក្នុងរយៈពេលដ៏ខ្លី កម្ពុជាបានរីកមុខមាត់ដោយមានអាគាខ្ពស់ៗស្កឹមស្កៃជាច្រើន ជាពិសេសនៅរាជធានីភ្នំពេញ។ ឯកឧត្តមបន្ថែមទៀតថា គិតត្រឹមដើមខែតុលាឆ្នាំ២០១៨ រាជធានីភ្នំពេញមានទីក្រុងរណបបុរីលំនៅស្ថាន និងលំនៅស្ថានប្រមាណ២១២ទីតាំង ខណៈតួលេខនេះ នឹងនៅតែបន្តកើនឡើងបន្ថែមទៀតក្នុងរយៈពេលដ៏ខ្លីខាងមុខ ប្រសិន បើលក្ខខណ្ឌ សុខសន្តិភាព និងស្ថេរភាពនយោបាយត្រូវបានធានា។ ឯកឧត្តម ហេង វុទ្ធី តំណាងសភាពាណិជ្ជកម្មកម្ពុជាបានបញ្ជាក់ថា ការបោះទុនវិនិយោគរបស់ជនជាតិចិនរហូតដល់៧០០លានដុល្លារអាម៉េរិកនេះ បង្ហាញឲ្យឃើញពីទំនាក់ទំនងរវាងកម្ពុជា-ចិន ក្នុងការធ្វើកិច្ចសហប្រតិបត្តិការល្អជាមួយគ្នា ពិសេសវិនិយោគចិនបានទុកចិត្តការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាល ដែលរក្សាបានសន្តិសុខ សុវត្ថិភាពដល់អ្នកវិយោគ។ ឯកឧត្តមបន្តថា ការធ្វើទំនាក់ទំនងកម្ពុជាលើវិស័យសំណង បច្ចេកវិទ្យា អប់រំ សុខាភិបាល…
-
ឆ្នាំសិក្សា២០១៧-២០១៨នេះ សិស្សអាហារូបករណ៍របស់ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) មានចំនួនសរុប៦៦រូប
ភ្នំពេញ៖ គិតមកដល់ឆ្នាំសិក្សា២០១៧-២០១៨នេះ សិស្សអាហារូបករណ៍របស់ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) មានចំនួនសរុប៦៦រូប ដែលក្នុងនោះ សិស្សអាហារូបករណ៍ជំនាន់ទី១មាន១៦រូប សិស្សជំនាន់ទី២មាន១០រូប សិស្សជំនាន់ទី៣មាន១០រូប សិស្សជំនាន់ទី៤មាន១០រូប សិស្សជំនាន់ទី៥មាន៩រូប ដែលពួកគាត់ទើបតែប្រលងបញ្ចប់ការសិក្សាកាលពីខែកក្កដាកន្លងទៅនេះ និងសិស្សជំនាន់ទី៦មាន១១រូប ដែលពួកគាត់កំពុងបន្តការសិក្សានៅសាលា។ នេះជាការលើកឡើងរបស់លោកឧកញ៉ា គង់ នួន ប្រធានក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) ក្នុងពិធីប្រគល់ប្រគល់អាហារូបករណ៍បច្ចេកទេសជួសជុលរថយន្តជូនចំពោះសិស្សក្រីក្រជំនាន់ទី៧ និងពិធីអបអរសាទរការបញ្ចប់ថ្នាក់អាហារូបករណ៍ជំនាញបច្ចេកទេសជួសជុលរថយន្តរបស់សិស្សកី្រក្រជំនាន់ទី៥ ដែលរៀបចំឡើងនៅសណ្ឋាគារសាន់វ៉េ រាជធានីភ្នំពេញ នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៨កន្លងទៅនេះ។ លោកឧកញ៉ាបន្តថា ឆ្នាំនេះគឺជាឆ្នាំទី៧ហើយ ដែលក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) ធ្វើការប្រគល់នូវអាហារូបករណ៍ ជូនដល់សិស្សក្រីក្រ ដែលពុំមានលទ្ធភាពក្នុងការបង់ថ្លៃសិក្សា ដើម្បីឲ្យពួកគាត់មានឳកាស ទទួលបាននូវចំណេះដឹង ចំណេះធ្វើ និងជំនាញមួយច្បាស់លាស់ ដែលពាក់ព័ន្ធនឹងបច្ចេកទេសជួសជុលរថយន្ត ក៏ដូចជាដើម្បីចូលរួមដល់ការបណ្តុះបណ្តាលធនធានមនុស្ស ក្នុងវិស័យយានយន្ត និងរួមចំណែកកាត់បន្ថយភាពក្រីក្រនៅក្នុងប្រទេសកម្ពុជា។ លោកឧកញ៉ាបន្តថា ស្របពេលដែលកំណើននៃការលក់រថយន្ត និងតម្រូវការទីផ្សារការងារនៃជាងជួសជុលរថយន្ត មានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំគួរឲ្យកត់សម្គាល់ផងដែរនោះ កម្មវិធីអាហារូបករណ៍នេះ គឺជាការចូលរួមចំណែកមួយយ៉ាងសកម្ម ក្នុងការបង្កើនការបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យយានយន្ត នៅក្នុងសង្គម។ លោកឧកញ៉ាក៏បានធ្វើការផ្តាំផ្ញើ និងក្រើនរំលឹកចំពោះសិស្សដែលទទួលបានអាហារូបករណ៍នៅពេលនេះ ត្រូវតែមានឆន្ទៈ…
-
នគរបាលខណ្ឌសែនសុខចាប់ខ្លួនជនសង្ស័យ៦នាក់ជាបន្តបន្ទាប់ ក្នុង៥ករណីផ្សេងគ្នា
ភ្នំពេញ៖ កម្លាំងតាមបណ្ដាប៉ុស្ដិ៍នៃអធិការនគរបាលខណ្ឌសែនសុខ បានធ្វើការបង្ក្រាប និងចាប់បានជនសង្ស័យ៦នាក់ ជាបន្តបន្ទាប់ ក្នុង៥ករណីផ្សេងៗគ្នា។ លោក ហ៊ួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានឲ្យដឹងថា ជនសង្ស័យទាំង៦នាក់ដែលឃាត់ខ្លួនបានក្នុងករណី៥ផ្សេងគ្នា រួមមាន ៖ ករណីទី១ រំលោភលើទំនុកចិត្ក (យកម៉ូតូទៅបញ្ចាំ) នៅវេលាម៉ោង១៩ និង០០នាទី ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៨ ត្រង់ចំណុចបន្ទប់ខារ៉ាអូខេ ខេផាធីវើល ផ្លូវ២៧១ ភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។ ដោយជនសង្ស័យម្នាក់ឈ្មោះ ជិន រដ្ឋវិសាល ភេទប្រុស អាយុ២២ឆ្នាំ ស្នាក់នៅផ្ទះលេខ១១៩Z សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក (មានសារធាតុញៀន)។ រីឯជនរងគ្រោះឈ្មោះ គៀត ស៊ុនហួរ ភេទប្រុស អាយុ២២ឆ្នាំ ស្នាក់នៅផ្ទះលេខ០៨ សង្កាត់សហពន្ធ័រុស្សី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។ ចំណែកករណីទី២ ទី៣ ទី៤ និងទី៥ ជាករណីពាក់ព័ន្ធការប្រើប្រាស់គ្រឿងញៀន ដោយឃាត់ខ្លួនបានជនសង្ស័យ៥នាក់ នៅកន្លែង៤ទីតាំងផ្សេងគ្នា ដោយជនសង្ស័យទី១)ឈ្មោះ ពុធ…