Category: ព័ត៌មាន

  • នគរបាលខណ្ឌសែនសុខចាប់ខ្លួនជនសង្ស័យ៦នាក់ជាបន្តបន្ទាប់ ក្នុង៥ករណីផ្សេងគ្នា

    នគរបាលខណ្ឌសែនសុខចាប់ខ្លួនជនសង្ស័យ៦នាក់ជាបន្តបន្ទាប់ ក្នុង៥ករណីផ្សេងគ្នា

    ភ្នំពេញ៖ កម្លាំងតាមបណ្ដាប៉ុស្ដិ៍នៃអធិការនគរបាលខណ្ឌសែនសុខ បានធ្វើការបង្ក្រាប និងចាប់បានជនសង្ស័យ៦នាក់ ជាបន្តបន្ទាប់ ក្នុង៥ករណីផ្សេងៗគ្នា។ លោក ហ៊ួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានឲ្យដឹងថា ជនសង្ស័យទាំង៦នាក់ដែលឃាត់ខ្លួនបានក្នុងករណី៥ផ្សេងគ្នា រួមមាន ៖ ករណីទី១ រំលោភលើទំនុកចិត្ក (យកម៉ូតូទៅបញ្ចាំ) នៅវេលាម៉ោង១៩ និង០០នាទី ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៨ ត្រង់ចំណុចបន្ទប់ខារ៉ាអូខេ ខេផាធីវើល ផ្លូវ២៧១ ភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។ ដោយជនសង្ស័យម្នាក់ឈ្មោះ ជិន រដ្ឋវិសាល ភេទប្រុស អាយុ២២ឆ្នាំ ស្នាក់នៅផ្ទះលេខ១១៩Z សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក (មានសារធាតុញៀន)។ រីឯជនរងគ្រោះឈ្មោះ គៀត ស៊ុនហួរ ភេទប្រុស អាយុ២២ឆ្នាំ ស្នាក់នៅផ្ទះលេខ០៨ សង្កាត់សហពន្ធ័រុស្សី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។ ចំណែកករណីទី២ ទី៣ ទី៤ និងទី៥ ជាករណីពាក់ព័ន្ធការប្រើប្រាស់គ្រឿងញៀន ដោយឃាត់ខ្លួនបានជនសង្ស័យ៥នាក់ នៅកន្លែង៤ទីតាំងផ្សេងគ្នា ដោយជនសង្ស័យទី១)ឈ្មោះ ពុធ…

  • លួចម៉ូតូបានសម្រេច តែត្រូវសមត្ថកិច្ចក្របួចបានមកវិញ

    លួចម៉ូតូបានសម្រេច តែត្រូវសមត្ថកិច្ចក្របួចបានមកវិញ

    ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងនគរបាលប៉ុស្ដិ៍ចាក់អង្រែលើធ្វើការឃាត់ខ្លួនពីបទលួចយកម៉ូតូ១គ្រឿង កាលវេលាម៉ោង២០និង៣០នាទី ថ្ងៃអាទិត្យ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៨ម្សិលមិញ នៅចំណុចផ្លូវជាតិលេខ២ ក្នុងភូមិព្រែកតាគង់៣ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ   ។ លោក អ៊ុ រតនា នាយប៉ុស្ដិ៍នគរបាលចាក់អង្រែលើ បានប្រាប់ឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនបានមានឈ្មោះ ង្វៀង វាំងសឺង ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិវៀតណាម មុខរបបមិនពិតប្រាកដ ទីលំនៅផ្ទះជួល ផ្លូវលំ ភូមិដើមចាន់ សង្កាត់ ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ  (ឃាត់ខ្លួនមានផ្ទុកសារធាតុញៀន)។ ចំណែកជនរងគ្រោះមានឈ្មោះ ហ៊ឹម រ៉ាគឿន ភេទប្រុស អាយុ៣៩ឆ្នាំ ទីលំនៅផ្ទះជួលផ្លូវលំ ភូមិព្រែកតាគង់២ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរ រត់ម៉ូតូឌុប។ ដោយឡែកវត្ថុតាងដកហូតបាន៖ ម៉ូតូ១គ្រឿងម៉ាកសេ១០០កូរ៉េ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AQ 7638 ជារបស់ជនរងគ្រោះ។ លោកនាយប៉ុស្ដិ៍បានប្រាប់បន្តថា កាលពីថ្ងៃទី១៨…

  • ប្រទេសចិនប្រកាសថា នឹងបង្កើនការបណ្តាក់ទុនវិនិយោគនៅតំបន់អាស៊ីប៉ាស៊ីហ្វិក ហៅកាត់ថា ប្លុកអេពិក

    ប្រទេសចិនប្រកាសថា នឹងបង្កើនការបណ្តាក់ទុនវិនិយោគនៅតំបន់អាស៊ីប៉ាស៊ីហ្វិក ហៅកាត់ថា ប្លុកអេពិក

    កាលពីថ្ងៃទី១៨ ខែវិច្ឆិកា តាមម៉ោងក្នុងតំបន់ សនិ្នសីទក្រៅផ្លូវការលើកទី២៦ នៃថ្នាក់ដឹកនាំអង្គការសហប្រតិបតិ្តការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) បានបើកធ្វើនៅកំពង់ផែ Moresby ប្រទេសបាពួញ៉ូវហ្គីណេ ដោយលោក ស៊ី ជីនភីង ប្រធានរដ្ឋចិនបានអញ្ជើញចូលរួមសនិ្នសីទ។ លោកបានលើកឡើងថា បណ្តាអង្គភាពសេដ្ឋកិច្ចនានានៅតំបន់អាស៊ីប៉ាស៊ីហ្វិកគួរតែស្របតាមនិន្នាការអភិវឌ្ឍទូទៅក្នុងការធ្វើសកលភាវូបនីយកម្មសេដ្ឋកិច្ច បន្តប្រកាន់ខ្ជាប់កម្មវត្ថុស្តីពីការជំរុញសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់តទៅទៀត ក្នុងន័យក្តាប់ជាប់ទិសដៅនៃការបង្កបង្កើតសេដ្ឋកិច្ចពិភពលោកប្រកបដោយភាពបើកទូលាយ និងខិតខំប្រឹងប្រែងរក្សានិន្នាការសហប្រតិបតិ្តការអាស៊ីប៉ាស៊ីហ្វិក ក៏ដូចជាឆ្ពោះទៅកាន់កម្រិតកាន់តែខ្ពស់ដោយមុតមាំ។ ប្រទេសចិននឹងចូលរួមឲ្យបានស៊ីជម្រៅនូវដំណើរសហប្រតិបតិ្តការអាស៊ីប៉ាស៊ីហ្វិក ហើយបន្ថែមការបណ្តាក់ទុន នឹងធ្វើកិច្ចសហប្រតិបតិ្តការជាក់ស្តែងយ៉ាងស៊ីជម្រៅជាមួយបណ្តាភាគីនានា ដើម្បីរួមចំណែកថ្មីសម្រាប់វឌ្ឍនភាពនិងវិបុលភាពរបស់តំបន់អាស៊ីប៉ាស៊ីហ្វិក។ សនិ្នសីទលើកនេះប្រារព្ធធ្វើក្រោមប្រធានបទ “ក្តាប់ជាប់កាលានុវត្តភាពប្រកបដោយលក្ខណៈបរិយាប័ន្ន ឆ្ពោះទៅរកអនាគតឌីជីថល ”។ ថ្លែងក្នុងសុន្ទរកថា លោក ស៊ី ជីនភីង បានលើកឡើងគំនិតផ្តួចផ្តើម៤ ចំណុចមានជាអាទិ៍៖ ទី១)ប្រកាន់ខ្ជាប់ការជំរុញសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់ បង្កបង្កើតសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិកប្រកបដោយភាពបើកទូលាយ ទី២)ប្រកាន់ខ្ជាប់ការជំរុញដោយការច្នៃប្រឌិតថី្ម បណ្តុះបណ្តាលកម្លាំងចលករថ្មីសម្រាប់បានកំណើន ទី៣)ប្រកាន់ខ្ជាប់ការធ្វើឲ្យល្អពេញលេញនូវបណ្តាញភាពត្ជាប់គ្នា និងជំរុញការអភិវឌ្ឍជាមួយគ្នាប្រកបដោយបរិយាប័ន្ន ទី៤)ប្រកាន់ខ្ជាប់ការធ្វើឲ្យទំនាក់ទំនងភាពជាដៃគូមានភាពកាន់តែស៊ីជម្រៅ ដើម្បីចាប់ដៃរួមគ្នាទប់ទល់នឹងបញ្ហាប្រឈមដូចគ្នា៕

  • ក្រុមហ៊ុនរថយន្តដ៏ធំនៅអាល្លឺម៉ង់ Porsche ត្រូវបានជួលឲ្យរចនាម៉ាស៊ីនបោកសម្លៀកបំពាក់

    ក្រុមហ៊ុនរថយន្តដ៏ធំនៅអាល្លឺម៉ង់ Porsche ត្រូវបានជួលឲ្យរចនាម៉ាស៊ីនបោកសម្លៀកបំពាក់

    អាល្លឺម៉ង់៖ គេហទំព័រ Bloomberg បានចេញផ្សាយថា ក្រុមហ៊ុន Panasonic បានជួលក្រុមហ៊ុនផលិតរថយន្តទំនើប Porsche របស់អាល្លឺម៉ង់ ឲ្យជួយរចនាម៉ាស៊ីនបោកសម្លៀកបំពាក់ មានឈ្មោះថា Alpha ជាប្រភេទម៉ាស៊ីនបោកខោអាវ សម្រាប់បណ្តាអ្នកមានទ្រព្យច្រើននៅប្រទេសចិន។ ប្រភពបន្តថា យុគសម័យនៃអ៊ីនធើណិត ឬ Internet of Things បានប្រែជាមូលដ្ឋានមួយដ៏រឹងមាំសម្រាប់ទីផ្សារ Smart Home ឬផ្ទះវ័យឆ្លាត ក្នុងប្រទេសចិន ដោយត្រូវបានរំពឹងថានឹងមានអត្រាវិនិយោគកើនទ្វេដងអំឡុងឆ្នាំ២០១៨ ទៅ ២០២៤។ ដើម្បីចាប់យកចំណែកធំក្នុងទីផ្សារស៊េរីមានការកើនឡើង ក្រុមហ៊ុនផលិតឧបករណ៍ប្រើប្រាស់ក្នុងផ្ទះកំពុងដាក់ការចាប់អារម្មណ៍លើផលិតផល Smart Home ដោយបញ្ចូលការប្រើប្រាស់បច្ចេកវិទ្យា ក្នុងនោះ  Panasonic បានសម្រេចសហការជាមួយ Porsche ក្នុងការផលិតម៉ាស៊ីនបោកខោអាវទំនើប Alpha ជាមួយតម្លៃប្រហែល ២៩០០ដុល្លារ ក្នុង១គ្រឿង៕

  • សម្តេចតេជោ ហ៊ុន សែន ប្រកាសថា​ កងទ័ពកម្ពុជាដាច់ខាតមិនចូលរួមក្នុងកិច្ចប្រតិបត្តិការយោធាជាមួយប្រទេសណាទាំងអស់ លើកលែងតែក្រោមឆ័ត្ររបស់អង្គការសហប្រជាជាតិ

    សម្តេចតេជោ ហ៊ុន សែន ប្រកាសថា​ កងទ័ពកម្ពុជាដាច់ខាតមិនចូលរួមក្នុងកិច្ចប្រតិបត្តិការយោធាជាមួយប្រទេសណាទាំងអស់ លើកលែងតែក្រោមឆ័ត្ររបស់អង្គការសហប្រជាជាតិ

    ក្នុងសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសថា កងទ័ពកម្ពុជាចូលរួមក្នុងកិច្ចប្រតិបត្តិការយោធាតែក្រោមឆ័ត្រអង្គការសហប្រជាជាតិតែប៉ុណ្ណោះ ដាច់ខាតមិនចូលរួមជាមួយប្រទេសណាទាំងអស់។ ជាមួយគ្នានេះ សម្តេចតេជោ បានចោទសួរថា តើកម្ពុជាមានការចាំបាច់រំលោភរដ្ឋធម្មនុញ្ញខ្លួន អនុញ្ញាតឱ្យមានមូលដ្ឋានយោធាបរទេសលើទឹកដីកម្ពុជាឬទេ? តើកម្ពុជាត្រូវការកងទ័ពបរទេសដើម្បីច្បាំងជាមួយអ្នកណា? ហើយសម្ដេចបញ្ជាក់ថា សម្ដេចមិនត្រូវការឱ្យបរទេសមកច្បាំងគ្នានៅលើទឹកដីកម្ពុជាដូចកាលពីអតីតកាលទេ ក៏ដូចជា មិនត្រូវការឱ្យកម្ពុជាជាទីលានសាកល្បងមនោគមន៍វិជ្ជា ឬអាវុធឡើយ។ សម្តេចបានបន្តថា «យើងចង់ចងមិត្តជាមួយគ្រប់ប្រទេសលើសកលលោក។ កងទ័ពកម្ពុជាដាច់ខាតមិនចូលរួមក្នុងកិច្ចប្រតិបត្តិការយោធាជាមួយប្រទេសណាទាំងអស់ លើកលែងតែក្រោមឆ័ត្ររបស់អង្គការសហប្រជាជាតិ»។ គួរម្លឹកថា ក្រសួងការពារជាតិកម្ពុជា តាមរយៈអ្នកនាំពាក្យនាយឧត្តមសេនីយ៍ ឈុំ សុជាតិ កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៨ បានចេញសេចក្តីថ្លែងការណ៍ទាត់ចោល នូវការចុះផ្សាយរបស់សារ ព័ត៌មានបរទេសមួយចំនួន ក្នុងនោះមានទាំងសារព័ត៌មាន Asia Times ផងដែរដែលថា កម្ពុជាបានអនុញ្ញាតឱ្យប្រទេសដទៃ ដែលទំនងសំដៅដល់ប្រទេសចិន ប្រើប្រាស់ទឹកដីកកម្ពុជា ធ្វើជាមូលដ្ឋានយោធា។ អ្នកនាំពាក្យក្រសួងការពារជាតិបានចាត់ទុកថា នេះគ្រាន់តែជាដំណឹងក្លែងក្លាយ (Fake News) ដែលក្រុមបរទេសមួយចំនួនព្យាយាមផ្សព្វផ្សាយចោទប្រកាន់មកលើកម្ពុជា ក្នុងចេតនាអាក្រក់…

  • អាជ្ញាធរថៃទើបតែរកឃើញទូកលិច ដែលបានផ្តាច់ជីវិតទេសចរចិន៤៧នាក់ កាលពីខែកក្តដាកន្លងទៅ

    អាជ្ញាធរថៃទើបតែរកឃើញទូកលិច ដែលបានផ្តាច់ជីវិតទេសចរចិន៤៧នាក់ កាលពីខែកក្តដាកន្លងទៅ

    ថៃ៖ អាជ្ញាធរថៃទើបបានរកឃើញទូកដែលក្រឡាប់លិចចូលសមុទ្រនៃខេត្តភូកេត កាលពីខែកក្កដា បង្កឲ្យភ្ញៀវទេសចរចិនស្លាប់អស់៤៧នាក់។ គួររំលឹកឲ្យដឹងថា ទូកទេសចរណ៍ចំនួន២គ្រឿងបានលិចកាលពីថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៨ ប៉ុន្តែអ្នកទេសចរនៅលើទូកមួយត្រូវបានជួយសង្គ្រោះ ខណៈមួយទៀតបានលិចបាត់។ កាលពីចុងសប្តាហ៍ ទូកនោះត្រូវបានស្រង់ចេញពីក្រោមទឹកសមុទ្រជម្រៅ ៤៥ម៉ែត្រ ដោយកប៉ាល់ស្ទូចរបស់ក្រុមហ៊ុនសិង្ហបុរី ដោយមុនពេលរកឃើញនោះ ប្រតិបត្ដិការបានប្រឈមនឹងឧបសគ្គជាច្រើន ក្នុងនោះ ក្រុមហ៊ុនទីមួយដែលជួលឲ្យជួយសង្គ្រោះទូក បានបាត់បង់សមាជិកនៃក្រុមរបស់ខ្លួនម្នាក់ ក្នុងអំឡុងពេលប្រតិបត្តិការ ហើយមិនបានជោគជ័យក្នុងការស្រង់ទូកឡើងមកលើគោកឡើយ។ រហូតមកដល់ពេលនេះ មនុស្សចំនួន៥នាក់ត្រូវបានចោទប្រកាន់ រួមទាំងម្ចាស់ និងអ្នកបើកទូក២នាក់ផងដែរ ពីបទធ្វេសប្រហែសដែលបណ្ដាលឲ្យមានការស្លាប់ ខណៈទោសអតិបរមាអាចជាប់គុករយៈពេល១០ឆ្នាំ៕

  • កិច្ចប្រជុំកំពូល APEC នៅប្រទេសប៉ាពួញ៉ូវហ្គីណេ បញ្ចប់ទៅដោយគ្មានកិច្ចព្រមព្រៀងផ្លូវការណាមួយ

    កិច្ចប្រជុំកំពូល APEC នៅប្រទេសប៉ាពួញ៉ូវហ្គីណេ បញ្ចប់ទៅដោយគ្មានកិច្ចព្រមព្រៀងផ្លូវការណាមួយ

    ប៉ាពួញ៉ូវហ្គីណេ៖ កិច្ចប្រជុំកំពូលសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិកហៅកាត់ថា APEC នៅក្នុងប្រទេសប៉ាពួញ៉ូវហ្គីណេ បានបញ្ចប់នៅថ្ងៃអាទិត្យម្សិលមិញនេះ ដោយគ្មានកិច្ចព្រមព្រៀងផ្លូវការណាមួយ ដែលនេះជាលើកដំបូង នៅក្នុងប្រវត្តិសាស្ត្រនៃកិច្ចប្រជុំកំពូលដែលមានអាយុកាលជិត៣០ឆ្នាំមកនេះ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ នាយករដ្ឋមន្ត្រីប៉ាពួញ៉ូវហ្គីណេ លោក Peter O’Neill បានបញ្ជាក់ថា ស្របពេលមានសង្គ្រាមពាណិជ្ជកម្មរវាងអាម៉េរិក និងចិន មេដឹកនាំនានាមកពីប្រទេសទាំងពីរបានបរាជ័យ ក្នុងការឯកភាពគ្នាទៅលើភាសានៃសេចក្តីថ្លែងការណ៍ចុងក្រោយបង្អស់មួយ។ ប៉ុន្តែមន្ត្រីជាន់ខ្ពស់អាម៉េរិកម្នាក់ដែលចូលរួមក្នុងកិច្ចចរចានោះបានថ្លែងប្រាប់អ្នកកាសែតថា ភាពចម្រូងចម្រាសគ្នានេះ គឺកើតឡើងរវាងចិន និងសមាជិកនៃកិច្ចប្រជុំកំពូល APEC ដទៃទៀត មិនមែនជាមួយតែសហរដ្ឋអាម៉េរិកមួយនោះទេ។ មន្ត្រីរូបនេះបានហៅការមិនឯកភាពគ្នានេះថា «មិនធ្លាប់មានពីមុនមកនោះទេ‍»។ កាលពីមួយថ្ងៃមុននេះ អនុប្រធានាធិបតីអាម៉េរិក លោក Mike Pence និងប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានផ្តល់ទស្សនៈទៅលើការប្រកួតប្រជែងសេដ្ឋកិច្ច ក្នុងពេលដែលពួកគេថ្លែងទៅកាន់មេដឹកនាំថ្នាក់តំបន់នានា នៅក្នុងកិច្ចប្រជុំកំពូលនៅរដ្ឋធានី Port Moresby នៃប្រទេសប៉ាពួញ៉ូវហ្គីណេ។ លោក ភែន បានព្រមានដល់សមាជិកនៃកិច្ចប្រជុំកំពូល APEC អំពីការយល់ព្រមជំពាក់បំណុលបរទេស ដែលអាចធ្វើឲ្យប៉ះពាល់ដល់អធិបតេយ្យភាពរបស់ខ្លួន និងបានជំរុញឲ្យសមាជិក APEC ទាំងអស់ ការពារផលប្រយោជន៍ និងរក្សាឯករាជភាពរបស់ខ្លួនផងដែរ គឺដូចសហរដ្ឋអាម៉េរិកដែរ ត្រូវយកផលប្រយោជន៍របស់ប្រទេសខ្លួនជាធំ‍‍៕ម.ន…

  • ប្រធានាធិបតីសហរដ្ឋអាម៉េរិកទៅពិនិត្យមើលការបំផ្លិចបំផ្លាញ ដោយសារភ្លើងឆេះព្រៃនៅរដ្ឋកាលីហ្វ័រញ៉ា

    ប្រធានាធិបតីសហរដ្ឋអាម៉េរិកទៅពិនិត្យមើលការបំផ្លិចបំផ្លាញ ដោយសារភ្លើងឆេះព្រៃនៅរដ្ឋកាលីហ្វ័រញ៉ា

    សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិកលោក Donald Trump កាលពីចុងសប្តាហ៍មុននេះ បានធ្វើដំណើរទៅកាន់រដ្ឋកាលីហ្វ័រញ៉ា ដើម្បីពិនិត្យមើលដោយផ្ទាល់នូវការបំផ្លិចបំផ្លាញយ៉ាងទូលំទូលាយដោយសារភ្លើងឆេះព្រៃ។ លោក ត្រាំ បាននិយាយទៅកាន់អ្នកកាសែត បន្ទាប់ពីលោកបានដើរកាត់តំបន់ដែលឆេះខ្ទេចខ្ទីនៅទីក្រុងផារ៉ាដាយ ភាគខាងជើងរដ្ឋកាលីហ្វ័រញ៉ា ថា «គ្មាននរណាម្នាក់គិតថា រឿងនេះនឹងកើតឡើងនោះទេ» ។ ជាមួយគ្នានេះ លោកបានសន្យាចំពោះមន្ត្រីរដ្ឋកាលីហ្វ័រញ៉ាថា រដ្ឋាភិបាលសហព័ន្ធនឹងជួយផ្គត់ផ្គង់ចំពោះការបំផ្លិចបំផ្លាញនេះ ដោយលោកនិយាយថា «យើងនឹងធ្វើការទាំងអស់គ្នា»។ លើសពីនេះ លោក ត្រាំ ក៏បានអះអាងដែរថា នឹងធ្វើការជាមួយនឹងក្រុមអ្នកបរិស្ថាន ដើម្បីគ្រប់គ្រងព្រៃឈើឲ្យបានប្រសើរជាងនេះ ហើយលោកសង្ឃឹមថា ភ្លើងឆេះព្រៃនេះ គឺជាភ្លើងឆេះព្រៃចុងក្រោយបង្អស់ ដោយសារភ្លើងឆេះព្រៃលើកនេះគឺជាភ្លើងឆេះព្រៃដ៏សាហាវបំផុតមួយ។ គួរបញ្ជាក់ថា ផ្ទះយ៉ាងតិច៩,៧០០ខ្នងត្រូវបានឆេះបំផ្លាញ ហើយមនុស្ស៧៦នាក់បាត់បង់ជីវិត និងច្រើនជាង១ពាន់នាក់ផ្សេងទៀតកំពុងបាត់ខ្លួននៅឡើយ។ ភ្លើងឆេះព្រៃឈ្មោះថា Camp Fire គឺជាភ្លើងឆេះព្រៃដ៏អាក្រក់ជាងគេបំផុតនៅក្នុងប្រវត្តិសាស្ត្ររដ្ឋកាលីហ្វ័រញ៉ា ដោយអ្នកពន្លត់អគ្គីភ័យជាង៥,៥០០នាក់ នៅតែព្យាយាមពន្លត់ភ្លើងឆេះព្រៃនេះ៕ម.ន

  • ប្រធានាធិបតីអាហ្សង់ទីនប្រកាសកាន់ទុក្ខរយៈពេល៣ថ្ងៃ បន្ទាប់ពីរកឃើញនាវាមុជទឹកដែលបាត់ខ្លួនអស់មួយឆ្នាំ

    ប្រធានាធិបតីអាហ្សង់ទីនប្រកាសកាន់ទុក្ខរយៈពេល៣ថ្ងៃ បន្ទាប់ពីរកឃើញនាវាមុជទឹកដែលបាត់ខ្លួនអស់មួយឆ្នាំ

    អាហ្សង់ទីន៖ ប្រធានាធិបតីអាហ្សង់ទីន លោក Mauricio Macri បានប្រកាសកាន់ទុក្ខរយៈពេល០៣ថ្ងៃចាប់ពីថ្ងៃអាទិត្យម្សិលមិញនេះតទៀត ពាក់ព័ន្ធនឹងការបាត់បង់ជីវិតរបស់ក្រុមនាវិកជាង៤០នាក់នៃនាវាមុជទឹក San Juan ដែលទើបត្រូវអាជ្ញាធររកឃើញទីតាំង បន្ទាប់ពីបានបាត់បង់ខ្លួនអស់រយៈពេលមួយឆ្នាំ។ ទន្ទឹមគ្នានោះដែរ ប្រធានាធិបតីអាហ្សង់ទីនក៏បានសម្តែងការអរគុណ ចំពោះប្រទេសទាំងអស់ ដែលបានចូលរួមយ៉ាងសកម្មក្នុងប្រតិបត្តិការរុករកនាវាខាងលើផងដែរ។ បើតាមយោធាជើងទឹកអាហ្សង់ទីននោះ នាវា San Juan ត្រូវបានរកឃើញជាមួយសញ្ញាដែលបង្ហាញថា វាបានជួបហេតុការណ៍ផ្ទុះ។ សូមរំលឹកឡើងវិញថា នាវាមុជទឹក San Juan ដែលផ្ទុកនាវិក៤៤នាក់បានបាត់ដំណឹងកាលពីខែវិច្ឆិកា ឆ្នាំ២០១៧ បន្ទាប់ពីវាបានរាយការណ៍ថា មានបញ្ហាផ្នែកបច្ចេកទេស ហើយប្រតិបត្តិការរុករកនាវានេះ មានការប្រើប្រាស់ឧបករណ៍ និងក្រុមការងារមកពីប្រទេសដទៃជាច្រើនផងដែរ៕ម.ន

  • គ្រោះទឹកជំនន់ និងបំណាក់ដីនៅប្រទេសវៀតណាម ផ្តាច់ជីវិតមនុស្ស១២នាក់

    គ្រោះទឹកជំនន់ និងបំណាក់ដីនៅប្រទេសវៀតណាម ផ្តាច់ជីវិតមនុស្ស១២នាក់

    វៀតណាម៖ ក្រុមមន្ត្រីវៀតណាមបាននិយាយនៅថ្ងៃអាទិត្យចុងសប្តាហ៍មុននេះថា ទឹកជំនន់ភ្លាមៗ និងបំណាក់ដីបានសម្លាប់មនុស្ស១២នាក់ ខណៈដែលកងទ័ពរាប់រយនាក់ត្រូវបានបញ្ជូន ដើម្បីសម្អាតភូមិ និងជួសជុលផ្លូវដែលត្រូវបានបំផ្លាញ។ ភ្លៀងធ្លាក់ខ្លាំង បានកើតឡើងនៅខេត្ត Khanh Hoa ភាគកណ្តាលប្រទេសវៀតណាមរយៈពេលពីរបីថ្ងៃកន្លងមកនេះ ស្របពេលដែលវិសម្ពាធតំបន់ត្រូពិចឈ្មោះToraji បានបក់បោកចេញពីសមុទ្រចិនខាងត្បូង ដោយបង្កឱ្យមានបំណាក់ដីដែលបានបំផ្លាញផ្ទះសម្បែងជាច្រើន និងបំផ្លាញអាងស្តុកទឹកតូចមួយ។ ផ្លូវធំដែលតភ្ជាប់ប្រទេសវៀតណាមទៅភាគខាងជើង និងខាងត្បូងត្រូវបានបិទជាបណ្តោះអាសន្ន ហើយផ្លូវរថភ្លើងមួយចំនួនត្រូវបានផ្អាក ហើយរូបភាពនៅលើប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានបង្ហាញផ្ទះជាច្រើន ដែលត្រូវបានកប់ក្រោមកម្ទេចកម្ទី និងរថយន្តច្រើនគ្រឿងលិចក្នុងទឹកជំនន់។ ពួកអ្នកស្រុកត្រូវបានប្រាប់ឱ្យរត់ចេញពីផ្ទះរបស់ពួកគេ ស្របពេលដែលបំណាក់ដីបានបាក់ធ្លាក់ចុះពីភ្នំនៅក្បែរនោះ៕ម.ន