-
ក្រសួងអប់រំ នឹងចាប់ផ្ដើមគ្រប់គ្រងសាលាកុមារពិការគថ្លង់ នៅឆ្នាំ២០១៩ ខណៈសម្ដេច តេជោ ហ៊ុន សែន ប្រកាសថា នៅតែបន្តឧបត្ថម្ភដដែល
ថ្លែងក្នុងឱកាសអញ្ជើញសួរសុខទុក្ខ ព្រមទាំងរៀបចំអាហារជូនកុមារពិការ គ-ថ្លង់ និងកុមារ កំព្រាសរុប ៨៧៨នាក់ មកពីសាលាគ្រួសារថ្មី និងមណ្ឌលកុមារកំព្រានានាក្នុងរាជធានីភ្នំពេញ កាលពី ព្រឹកទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៨ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជា ណាចក្រ កម្ពុជា បានប្រកាសថា សាលាកុមារពិការគថ្លង់ នឹងផ្ទេរឲ្យស្ថិតក្រោមការគ្រប់គ្រងរបស់ ក្រសួងអប់រំ យុវជន និងកីឡា នៅឆ្នាំ២០១៩ ខណៈសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នៅតែបន្ដឧបត្ថម្ភដល់សាលានេះដដែល ។ សម្ដេចតេជោ បានមានប្រសាសន៍បញ្ជាក់ថា ឆ្នាំក្រោយនេះ ត្រូវផ្ទេរ១០០ភាគរយ ដូច្នេះដល់ ពេលវេលាដែលក្រសួងអប់រំ យុវជន និងកីឡា ត្រូវទទួលខុសត្រូវ ហើយមិនមែនគ្រាន់តែទទួលយកនូវ កន្លែងមួយនេះទេ ថ្ងៃក្រោយ ក៏ត្រូវត្រៀមទទួលយកនូវកន្លែងផ្សេងៗទៀត ។ សម្ដេចនាយករដ្ឋមន្ត្រី ក៏បានផ្ដាំផ្ញើទៅលោកគ្រូ អ្នកគ្រូ និងកុមារទាំងអស់ កុំមានការបារម្ភថា នៅពេលដែលមានការផ្ទេរការគ្រប់គ្រងទៅក្រោមក្រសួងអប់រំ យុវជន និងកីឡា…
-
ដើម្បីបង្កលក្ខណៈសប្បាយរីករាយ ជូនប្រជាពលរដ្ឋក្នុងឱកាសបុណ្យអុំទូក សម្តេចតេជោ ហ៊ុន សែន ស្នើឲ្យអាជ្ញាធរ យកចិត្តទុកដាក់ខ្ពស់ ចំពោះបញ្ហាសន្តិសុខ សណ្ដាប់ធ្នាប់
ក្នុងឱកាសដែលសម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន អញ្ជើញសួរសុខ ទុក្ខ ព្រមទាំងរៀបចំអាហារជូនកុមារពិការ គ-ថ្លង់ និងកុមារកំព្រាសរុប ៨៧៨នាក់ មកពីសាលាគ្រួសារ ថ្មី និងមណ្ឌលកុមារកំព្រានានា ក្នុងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៨ សម្ដេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា បានស្នើរឱ្យអាជ្ញាធរ ពាក់ព័ន្ធ និងស្ថាប័ននានា សូមបង្កើនការយកចិត្តទុកដាក់ រក្សាសន្ដិសុខ សណ្ដាប់ ធ្នាប់ សម្រាប់ពិធីដ៏ធំ ដែលប្រជាជននៅតាមទីជនបទរាប់លាននាក់ ចូលមកកាន់ រាជធានីភ្នំពេញ ដើម្បី កម្សាន្ដ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក ដែលនឹងប្រារព្ធធ្វើ ឡើងពីថ្ងៃទី២១ ២២ និង២៣ ខែវិច្ឆកា ឆ្នាំ២០១៨ ខាងមុខនេះ ។ សម្ដេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ…
-
ប្រជាជនកម្ពុជា និងជប៉ុន ៨០០នាក់នាំគ្នាសំអាតបរិស្ថាននៅរាជធានីភ្នំពេញក្នុងរដូវបុណ្យប្រពៃណីជាតិ និងលើកទឹកចិត្តឱ្យចូលរួមទុកដាក់សំរាមឱ្យបានត្រឹមត្រូវ
ភ្នំពេញ ៖ ក្នុងឱកាសដែលពិធីបុណ្យអុំទូកប្រពៃណិជាតិកាន់តែខិតជិតចូលមកដល់នាពេលឆាប់ៗខាងមុខនេះ ប្រជាជនកម្ពុជានិងជប៉ុន ជាង៨០០នាក់ បាននាំគ្នារើសសំរាមនៅតាមផ្លូវដើម្បីស្អាតបរិស្ថាននៅសួនច្បារវត្តបុទុមវត្តី ដោយមានឈ្មោះថា គម្រោងភ្នំពេញទីក្រុងស្អាតជាមួយប្រទេសជប៉ុន ក្រោមវត្តមានឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការ តំណាងឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោកហូរីណូអ៊ុឈិ ហ៊ីដេហ៊ីសា ឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា រដ្ឋបាលរាជធានីភ្នំពេញ ដៃគូសហការ និងអ្នកពាក់ព័ន្ឋជាច្រើននាក់ នាព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៨។ ក្រសួងបរិស្ថានគាំទ្រ និងវាយតម្លៃខ្ពស់ចំពោះ «គម្រោងភ្នំពេញទីក្រុងស្អាត»នេះដែលបង្កើតជាឱកាសជួបជុំមួយក្នុងចំណោមអ្នកស្រឡាញ់បរិស្ថាន ដើម្បីរើសសំរាមសម្អាតទីក្រុង។ លោកហួត ហៃ អភិបាលរងរាជធានីភ្នំពេញ បានឱ្យដឹងថា បញ្ហាបរិស្ថានគឺតម្រូវឱ្យមានការចូលរួមទាំងអស់គ្នា ធ្វើយ៉ាងណាសម្អាតអនាម័យឱ្យបានគ្រប់ កុំចោលសម្រាមពាក់វាលពាសកាល និងទុកដាក់សម្រាមអោយបានត្រឹមត្រូវ ដើម្បីទីក្រុង និងប្រទេសជាតិស្រស់ស្អាត និងមានភាពស្រស់បំព្រង ។ លោកហូរីណូអ៊ុឈិ ហ៊ីដេហ៊ីសា ឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ បញ្ហាសម្រាមមិនមែនមានតែប្រឈមនៅក្នុងប្រទេសកម្ពុជាប៉ុណ្ណោះទេ នៅប្រទេសជប៉ុនក៏ដូចជាទូទាំងពិភពលោក ក៏បាននឹងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំង ដែលទាមទារអោយប្រជាពលរដ្ឋគ្រប់ៗរូប មានការទទួលខុសត្រូវ និងរួមចំណែកទាំងអស់គ្នា។ជាមួយគ្នានេះ ឯកឧត្តម នេត្រ ភក្រ្តា ក្នុងនាមតំណាងឯកឧត្តម…
-
ខេត្តព្រះសីហនុ ដាក់ម៉ាស៊ីនបូមទឹក២២គ្រឿងដើម្បីជួយបូមទឹកដាក់ស្រូវប្រជាជន នៅស្រុកព្រៃនប់ដែលជួបបញ្ហាខ្វះខាតទឹកស្របពេលដែលស្រូវកំពុងចេញផ្លែ
រសៀលថ្ងៃទី ១៧ វិច្ឆិកា ឆ្នាំ ២០១៨ បន្ទាប់ពីបានទទួលដំណឹងថាមានស្រែប្រជាជននៅតំបន់ខ្លះនៃឃុំជើងគោនិងឃុំវាលរេញ ស្រុកព្រៃនប់ ជួបបញ្ហាខ្វះទឹកគ្រាដែលស្រូវកំពុងចេញផ្លែ ក្រុមការងារមួយក្រុម ក្នុងនោះមានអភិបាលខត្តព្រះសីហនុ ឯកឧត្តម នេន ម៉ាឡៃ (អ្នកតំណងារាស្ត្រមណ្ឌលខេត្តព្រះសីហនុ ដែលទើបជាប់ឆ្នោតអាណត្ថិទី៦នេះ) ឯកឧត្តម ពេជ្រ គឹមសាន្ត ទីប្រឹក្សាក្រសួងធនធានទឹក និងមន្ត្រីជំនាញពាក់ព័ន្ធក្រោមឱវាទខេត្តព្រះសីហនុ ជាច្រើនរូបទៀត បានចុះទៅពិនិត្យមើលស្ថានភាពស្រែរបស់ប្រជាពលរដ្ឋនៅចំណុចឃុំជើងគោ ស្រុកព្រៃនប់ដែលមានបញ្ហាខ្វះខាតទឹកខណៈពេលដែលស្រូវចាប់ផ្ដើមចេញផ្លែតែឥឡូវកំពុងតែប្រឈមនឹងបញ្ហាខ្វះខាតទឹក។ទីតាំងដែលមានបញ្ហាទឹកនេះគឺមានប្រមាណ៥០០ហិចតាក្នុងចំណោមផ្ទៃដីស្រែជិត១ម៉ឺនហិចតានៅតំបន់នោះ។ លោក ហេង សុភណ្ឌ័រិទ្ធ ប្រធានមន្ទីរធនធានទឹកខេត្តព្រះសីហនុ បានដាក់ម៉ាស៊ីនបូមទឹកចំនួន២២គ្រឿងដើម្បីបូមទឹកបញ្ចូលស្រែប្រជាពលរដ្ឋបង្ការខ្លាចស្រូវស្កក។ចំពោះប្រពភទឹកនៅតំបន់នោះវិញ លោកប្រធានមន្ទីរធនធានទឹកបញ្ជាក់ថាមិនមានបញ្ហាចោទទេព្រោះមានប្រឡាយមេរហូតដល់០៦ខែ្សសម្រាប់ប្រើប្រាស់។ លោក ស កក្កដា អភិបាលស្រុកព្រៃនប់ អោយដឹងថា តាមការពិនិត្យជាក់ស្តែងស្រូវដែលកំពុងចេញផ្លែដែលអាចប្រឈម នាពេលនេះនៅឃុំជើងគោមានប្រហែល២០០ហិចតានិងឃុំវាលរេញនៅជាប់ព្រំប្រទល់គ្នានេះដែរមានប្រមាណ៣០០ហិចតាដែរតែហាក់មិនធ្ងន់ធ្ងរនៅឡើយទេ។ បញ្ហានេះក្រុមការងារកំពុងជូយកសិករហើយ។ ឯកឧត្តម យន្ត មីន អភិបាលបាលខេត្តព្រះសីហនុ បានជម្រុញអោយក្រុមការងារត្រូវតែរូតរះដាក់ម៉ាស៊ីនបូមទឹកជូនពលរដ្ឋអោយទាន់ពេលវលា ដោយធ្វើយ៉ាងណាមិនមានបញ្ហានាំប៉ះពាល់ស្រូវប្រជាកសិករ។ឯកឧត្តម យន្ត មីន ប៉ាន់ប្រមាណថាស្រែខ្លះដែលខ្វះទឹកអាចបណ្តាលអោយប៉ះពាល់ដែរប្រសិនជាមិនមានទឹកក្នុងរយៈពេល៥ទៅ៦ថ្ងៃទៀតហើយមែឃក្តៅហួតហែងបែបនេះ។តែទោះជាបែបនេះក្តី ឯកឧត្តម យន្ត មីន បានបញ្ជាក់ប្រាប់ម្ចាស់ស្រែទាំងនោះថា សូមកុំមានការព្រួយបារម្ភ ក្រុមការងារកំពុងជួយដោះស្រាយជូនហើយ។ កសិករម្ចាស់ស្រែសំដែងការត្រេកអរ ចំពោះការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំ បានចុះជួយដោះស្រាយភ្លាមៗជូនប្រជាពលរដ្ឋទាន់ពេលវេលាបន្ទាប់ពីបានទទួលដំណឹងនេះ៕…
-
ក្នុងព្រះរាជពិធីបុណ្យអុំទូក រដ្ឋបាលក្រុងភ្នំពេញ មិនឱ្យ រថយន្តក្រឡុកស៊ីម៉ង់ត៍ រថយន្តដឹកទំនិញគ្រប់ប្រភេទ រថយន្តឈ្នួលដឹកអ្នកដំណើរ និងម៉ូតូសណ្តោងរ៉ឹម៉ក់ ចរាចរចូលរាជធានីភ្នំពេញឡើយ
យោងតាមចេញសេចក្តីជូនដំណឹង ស្តីពីការបញ្ចៀសចរាចរ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក រដ្ឋបាលរាជធានីភ្នំពេញ បានណែនាំចំនួន១០ចំណុច ក្នុងនោះ មិនឲ្យរថយន្តក្រឡុកស៊ីម៉ង់ត៍ រថយន្តដឹកទំនិញគ្រប់ប្រភេទ រថយន្តឈ្នួលដឹកអ្នកដំណើរ និងម៉ូតូសណ្តោងរ៉ឹម៉ក់ចរាចរចូលរាជធានីភ្នំពេញឡើយ ។ ជាមួយគ្នានេះ រដ្ឋបាលរាជធានីភ្នំពេញ ក៏បានណែនាំដល់ម្ចាស់ការដ្ឋានសំណង់ទាំងអស់ ក្នុងរាជធានីភ្នំពេញ ត្រូវផ្អាកសំណង់របស់ខ្លួនចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៨ ៕
-
លោកផ្កាយ៣ ស ថេត បញ្ចេញថ្វីដៃហើយ ដោយបញ្ជារឲ្យកម្លាំងព្រហ្មទណ្ឌកំរិតស្រាលបង្រ្កាបទូរហ្គេមបាញ់ត្រីនៅមជ្ឍមណ្ឌលកោះពេជ្រជាទ្រង់ទ្រាយធំ
ភ្នំពេញ៖ ដើម្បីលុបបំបាត់បទល្មើសឆក់ ប្លន់ គ្រឿង ញៀន និងល្បែងសុីសងខុសច្បាប់ ជាពិសេសទីតាំងទូរហ្គេមនៅទីក្រុងភ្នំពេញ និងតំបន់ទេសចរណ៍ លោកឯកឧត្ដមឧត្តមសេនីយ៍ឯក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ចារឲ្យបង្ក្រាបឲ្យអស់ និងមិនអនុញ្ញាតឲ្យបើកឡើយ បើនរណាអនុញ្ញាត អ្នកនោះទទួលខុសត្រូវចំពោះមុខច្បាប់។ នេះបើយោងតាមការបង្ហោះ នៅលើ ហ្វេសប៊ុករ បស់ឧត្ដមសេនីយ៍ឯកស ថេត នៅថ្ងៃទី១៧ ខែវិច្ឆិកានេះ។ ហើយឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត បានលើកឡើង ” អរគុណបងប្អូនដែលផ្តល់ព័ត៍មានមកខ្ញុំអំពី បញ្ហាទូរហ្គេមបាញ់ត្រី ដែលបង្កប់ទៅ ដោយ បញ្ហាគ្រឿងញៀន ក្មេងទំនើងល្បែងស៉ីសង និងបញ្ហាផ្សេងទៀត”។ គួរបញ្ចាក់ថា កាលពីវេលាម៉ោង១១ និង៤០នាទីយប់ ថ្ងៃ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨ មានករណីបង្ក្រាបទូហ្គេមបាញ់ត្រីនៅតាមបណ្តោយផ្លូវបេតុង ត្រង់ចំណុច ក្នុងមជ្ឈមណ្ឌល កោះពេជ្រ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ដោយឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត បានដាក់បទបញ្ជាអោយកម្លាំងព្រហ្មទណ្ឌ…
-
អប្សរាណេត ១៦ វិច្ឆិកា ២០១៨
-
នួនជានិងខៀវសំផនជាប់ទោសអស់មួយជីវិតក្នុងសំណុំរឿង០០២វគ្គ០២
អតីតមេដឹកនាំខ្មែរក្រហម លោកនួន ជា និងខៀវ សំផន ត្រូវសាលាក្តីខ្មែរក្រហមបានប្រកាសសាលក្រមនៅថ្ងៃ នេះ ក្នុងសំណុំរឿង០០២ វគ្គ២ ដោយអោយជាប់ទោសអស់មួយជីវិតក្នុងពន្ធនាគារ។ អគ្គលេខាធិការរងអង្គការ សហប្រជាជាតិទទួលបន្ទុកកិច្ចការច្បាប់និងប្រឹក្សាច្បាប់ លោក មីហ្គែល ដឺស៊ែ័រប៉ា សូរ៉េ បានថ្លែងថាការប្រកាស ដោយសាលាក្តីខ្មែរក្រហមនៅថ្ងៃនេះ គឺជាសមិទ្ធផលប្រវត្តិសាស្ត្រមួយ។ លោកអគ្គលេខាធិការរងអង្គការ សហ ប្រជាជាតិរូបនេះ បានថ្លែងក្នុងសេចក្តីប្រកាសមួយនៅថ្ងៃនេះថាអង្គជំនុំជំរះវិសាមញ្ញក្នុងតុលាការកម្ពុជា បាន បង្ហាញម្តងទៀតថាអង្គជំនុំជំរះនេះ មានសមត្ថភាពក្នុងការជំនុំជំរះក្តីនិងបានកាត់ទោសករណីដ៏ស្មុគស្មាញបំផុត នេះស្របតាមស្តង់ដាអន្តរជាតិ។ សាលក្រមនេះ គឺជាការ សម្រេចអោយជាប់គុកមួយជីវិត ជាលើកទី២ បន្ទាប់ពីការកាត់ទោសក្នុងសំណុំរឿង ០០២វគ្គ១កាលពីឆ្នាំ២០១៦ កន្លងមក។ សំណុំរឿង០០២វគ្គ២ គឺជាសំណុំរឿងនៃបទចោទប្រកាន់ឧក្រិដ្ឋកម្ម ប្រឆាំងនឹងមនុស្សជាតិ…អំពើ ប្រល័យពូជសាសន៍ និងការបំពារបំពានយ៉ាងធ្ងន់ធ្ងរទៅលើអនុសញ្ញាទីក្រុង ហ្សឺ ណែវ។ សវនាការដេញដោល ពិនិត្យភស្តុតាងសំណុំរឿង០០២វគ្គ២ បានចាប់ផ្តើមតាំងពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៤ និងបាន បញ្ចប់នៅថ្ងៃទី ១១ ខែមករា ឆ្នាំ២០១៧។ មន្ត្រីសាលាក្តីខ្មែរក្រហមបានថ្លែងថា រយៈពេលនៃ ការជំនុំជម្រះ រួមទាំង…
-
ការប្រកួតកីឡាយូដូជ្រើសជើងឯកថ្នាក់ជាតិឆ្នាំ២០១៨ កាត់បន្ថយវិញ្ញារសាទម្ងន់ធ្ងន់បុរស បន្ថែមវិញ្ញាសារប្រយុទ្ធនារី
លោក ណាំង រ៉ាវុធ អគ្គលេខាធិការខេមរៈសហព័ន្ធកីឡាយូដូ ថ្លែងឲ្យដឹងនៅល្ងាចមិញនេះថា ការប្រកួតយូដូជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០១៨ ដែលចាប់ផ្តើមដំណើរការប្រកួតផ្លូវការ នៅរសៀលថ្ងៃទី១៦ ខែធ្នូនេះ បានកាត់បន្ថយនូវវិញ្ញាសារប្រយុទ្ធបុរសទម្ងន់៩០គីឡូ ដោយបង្កើនមកវិញនូវវិញ្ញាសារប្រយុទ្ធនារី ដើម្បីបង្កើនប្រជាប្រិយភាពទាក់ទាញឲ្យមានកីឡាការិនីចូលរួមហ្វឹកហាត់ជាមួយកីឡាយូដូឲ្យបានច្រើន ដែលបច្ចុប្បន្ននេះប្រភេទកីឡានេះ ចំនួនកីឡាការិនីហ្វឹកហាត់ហាក់នូវមានចំនួនតិចតួចនូវឡើយ។ លោកបានបញ្ជាក់ថា ការដែលខេមរៈសហព័ន្ធយូដូយកចិត្តទុកដាក់លើការបំផុសឲ្យមានចំនួនកីឡាការនីជានារីហ្វឹកហាត់លើប្រភេទកីឡាមួយនេះឲ្យបានច្រើននោះ ក៏ព្រោះយើងមើលឃើញថា នារីមានអទិភាពខ្ពស់ក្នុងការស្វែងរកមេដាយពីការប្រកួតនៅក្រៅប្រទេស។ លោកបានឲ្យដឹងទៀតថា កីឡាការិនីដែលចូលរួមប្រកួតប្រជែងក្នុងជើងឯកនេះ អ្នកដែលមានសមត្ថភាពនឹងត្រូវជ្រើសជាកីឡាការិនីជម្រើសជាតិ និងជម្រើសថ្នាលរបស់ខេមរៈសហព័ន្ធទទួលបានប្រាក់ឧបត្ថម្ភពីក្រសួងអប់រំយុវជន និងកីឡាដោយទទួលបានការបំពាក់បំប៉នពីខេមរៈសហព័ន្ធសម្រាប់ប្រកួតលើឆាកអន្តរជាតិ។ សូមបញ្ជាក់ថា ការប្រកួតយូដូជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០១៨នេះ ដំណើរការប្រកួតចាប់ពីថ្ងៃទី១៦ និងបញ្ចប់នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៨ មានក្លិបចូលរួមប្រកួតប្រជែងចំនួន១០ក្លិប ក្នុងនោះចំនួនកីឡាការិនីកើនឡើងជាងឆ្នាំមុនផងដែរ៕
-
ទិវាកីឡាដើម្បីទាំងអស់គ្នាឆ្នាំនេះ ធ្វើឡើងក្រោមប្រធានបទ “កីឡាដើម្បីសុខភាព”
ទិវាកីឡាដើម្បីទាំងអស់គ្នាឆ្នាំនេះ ធ្វើឡើងក្រោមប្រធានបទ “កីឡាដើម្បីសុខភាព” និងមានការចូលរួមពីមហាជន សហព័ន្ធកីឡាជាតិ និងកីឡាករ កីឡាការិនី ជាង២០០នាក់។ បន្ទាប់ពីទទួលបានការអនុញ្ញាតជាគោលការណ៍ពីក្រសួងអប់រំយុវជន និងកីឡានោះ ទិវានេះប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកានេះ រៀបចំដោយនាយកដ្ឋានអប់រំកាយ និងកីឡា ក្រោមអធិបតីភាពឯកឧត្តម ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការ នៃក្រសួងអប់រំយុវជន និងកីឡា។ ប្រធាននាយកដ្ឋានអប់រំកាយ និងកីឡា លោក ហ៊ុន សាមុត បានឲ្យដឹងថា ទិវានេះមានការចូលរួមពីមហាជន សហព័ន្ធកីឡាជាតិ និងកីឡាការ កីឡាការិនីជាច្រើន ដូចជា សហព័ន្ធកីឡាបាល់ទះ សហព័ន្ធកីឡាអត្តពលកម្ម សហព័ន្ធកីឡាទាញព្រ័ត្រ និងសិស្ស មកពីវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា ។ ប្រភេទកីឡាដែលដាក់ឲ្យលេងក្នុងកម្មវិធីនោះជាប្រភេទកីឡាមហាជន ដើម្បីផ្តល់ឱកាសឲ្យទាំងអស់គ្នា លេងកីឡាដើម្បីមិត្តភាព សាមគ្គីភាព បង្កើនការស្រឡាញ់ និងការជួយគ្នាទៅវិញទៅមកតាមរយៈការលេងកីឡា។ ជាពិសេសលេងកីឡាដើម្បីសុខភាព ព្រមទាំងមានការរាំជាមួយចង្វាក់ភ្លេងតាមបែបកីឡា អាអេរ៉ូប៊ិក ការរត់ប្រណាំងខ្លីៗ កីឡាទាញព្រ័ត្រ និងការរត់ដោយចងជើងគ្នាជាគូផងដែរ។ …