Category: ព័ត៌មាន

  • ខឹងម្តាយតាមមករករឿង យកកាំភ្លើងបាញ់ទម្លុះរថយន្តខ្លួនឯងអស់១១គ្រាប់

    ខឹងម្តាយតាមមករករឿង យកកាំភ្លើងបាញ់ទម្លុះរថយន្តខ្លួនឯងអស់១១គ្រាប់

    ភ្នំពេញ៖ បុរសម្នាក់ដែលគេស្គាល់ច្បាស់ថា ជាមន្ត្រីនគរបាលនៅនាយកដ្ឋានធ្វើលិខិតឆ្លងដែន ខឹងម្ដាយទៅរករឿង ពេលដែលខ្លួនកំពុងច្រៀងលេងកម្សាន្តសប្បាយនៅក្នុងហាងខារ៉ាអូខេយីហោ “ពិភពរាត្រី” ស្ថិតក្នុងភូមិសាស្ត្រសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ បានស្ទុះយកកាំភ្លើង បាញ់ទម្លុះរថយន្តរបស់ខ្លួនអស់១១គ្រាប់ កាលពីវេលាម៉ោងជាង១១យប់ ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨។ សាក្សីបាននិយាយឲ្យដឹងថា មុនពេលកើតហេតុ ជនបង្កបានបើករថយន្តម៉ាក ហាយឡែនឌ័រ ពណ៌កណ្ដុរប្រមេះ ពាក់ស្លាកលេខ ភ្នំពេញ 2D-3913 មកចូលច្រៀងខារ៉ាអូខេនៅហាង “ពិភពរាត្រី” ខាងលើ ពេលកំពុងច្រៀងលេងកម្សាន្តសប្បាយ ក៏ស្រាប់តែលេចមុខម្ដាយ ដោយបានទៅរករឿងដល់កន្លែងតែម្ដង ធ្វើឲ្យបុរសរូបនោះ មានការខឹងសម្បារនឹងម្ដាយយ៉ាងខ្លាំង ក៏ស្ទុះដើរចេញមកខាងក្រៅ រួចធ្វើសកម្មភាពដកកាំភ្លើងបាញ់សំដៅរថយន្តរបស់ខ្លួនអស់ចំនួន១១គ្រាប់ បណ្ដាលឲ្យធ្លុះកញ្ចក់រថយន្តផ្នែកខាងមុខ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ភ្ញៀវរត់ជាន់ជើងគ្នា។ ប្រភពដដែលបន្តថា ក្រោយពីបាញ់រួច ជនបង្កបានរត់គេចខ្លួន រួមទាំងម្តាយផង ដោយបន្សល់ទុកតែរថយន្តនៅកន្លែងកើតហេតុ។បន្ទាប់មក ទើបសមត្ថកិច្ចខណ្ឌចំការមន ចុះមកកន្លែងកើតហេតុ ដើររើសសំបកគ្រាប់ ដើម្បីធ្វើការស្រាវជ្រាវបន្ត៕ម.ន

  • ប្រជាពលរដ្ឋ និងសិស្សក្រីក្រ បានទទួលអំណោយពីក្រុមការងារចុះជួយសង្កាត់គោកចក ខេត្តសៀមរាប

    ប្រជាពលរដ្ឋ និងសិស្សក្រីក្រ បានទទួលអំណោយពីក្រុមការងារចុះជួយសង្កាត់គោកចក ខេត្តសៀមរាប

    ប្រជាពលរដ្ឋក្រីក្រចំនួន២០០គ្រួសារ និងសិស្សានុសិស្សខ្វះខាត៥០០នាក់ ក្នុងភូមិគោកបេង និង ភូមិគោកត្នោត ត្រូវបានទទួលអំណោយសប្បុរសជនសិង្ហបុរី ដែលបានផ្តល់តាមរយៈក្រុមការងារថ្នាក់ខេត្ត ចុះជួយសង្កាត់គោកចក ក្រុង-ខេត្តសៀមរាប ត្រូវបានឯកឧត្តម លី សំរិទ្ធ អភិបាលរងនៃគណៈអភិបាលខេត្ត និងជាប្រធានក្រុមការងារថ្នាក់ខេត្ត នាំយកប្រគល់ជូនកាលពីចុងសប្តាហ៍ព្រឹកថ្ងៃសៅរ៍ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ។ ក្នុងឱកាសនោះ លោកស្រី WONG YUEN KAH  និង ស្វាមី បានសម្តែងការអាណិតអាសូរចំពោះប្រជាពលរដ្ឋ និងសិស្សានុសិស្សដែលជួបការលំបាក ព្រមទាំងណែនាំដល់សិស្សទាំងអស់ ឲ្យខិតខំសិក្សារៀនសូត្រ គឺក្មួយៗទាំងនេះហើយ ជាធនធានមនុស្ស ក្នុងកិច្ចអភិវឌ្ឍន៍ប្រទេស។ ជាមួយគ្នានេះ ឯកឧត្តម លី សំរិទ្ធ ក៏បាននាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ និងសូមឲ្យបងប្អូនប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ ដោយរដូវប្រាំងចូលមកដល់ហើយ ចំពោះភ្លើងផ្សែង កុំឲ្យមានកើតនូវប្រការអាក្រក់ណាមួយចំពោះក្រុមគ្រួសារខ្លួន ជាសំខាន់មនុស្សចាស់ កុមារតូចៗ ដែលបងប្អូនត្រូវប្រុងប្រយ័ត្នអំពីបញ្ហាសុខភាព គឺត្រូវហូបស្អាត ផឹកស្អាត រស់នៅស្អាត។  ម៉្យាងទៀតបងប្អូនទាំងអស់ សំខាន់សិស្សានុសិស្សត្រូវគិតគូពីសុវត្ថិភាពតាមដងផ្លូវសាធារណៈ ក្នុងពេលធ្វើដំណើរជៀសវាងកុំឲ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ ដោយនាំគ្នាគោរពច្បាប់ចរាចរណ៍ ពាក់មួកសុវត្ថិភាពក្នុងពេលបើកបរ ត្រូវបើកបរក្នុងល្បឿនកំណត់ បើកបរកុំជែងគ្នា និងកុំបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង។…

  • រដ្ឋបាលលោក ដូណាល់ ត្រាំ សម្រេចប្រគល់ប័ណ្ណសម្គាល់ខ្លួនឱ្យអ្នកយកព័ត៌មាន CNN ចូលយកព័ត៌មានក្នុងសេតវិមានវិញ ក្រោយតុលាចេញបញ្ជា

    រដ្ឋបាលលោក ដូណាល់ ត្រាំ សម្រេចប្រគល់ប័ណ្ណសម្គាល់ខ្លួនឱ្យអ្នកយកព័ត៌មាន CNN ចូលយកព័ត៌មានក្នុងសេតវិមានវិញ ក្រោយតុលាចេញបញ្ជា

    សហរដ្ឋអាម៉េរិក៖ សេតវិមានសហរដ្ឋអាម៉េរិកបានលើកឡើងនៅថ្ងៃសុក្រសប្តាហ៍នេះថា ខ្លួននឹងប្រគល់ប័ណ្ណសម្គាល់ខ្លួនជាបណ្តោះអាសន្នដល់អ្នកយកព័ត៌មាន CNNលោក ជីម អាខូស្តា ដើម្បីឆ្លើយតបទៅនឹងបទបញ្ជារបស់ចៅក្រមសហព័ន្ធ។ ចៅក្រមសហព័ន្ធនៅថ្ងៃសុក្រម្សិលមិញ បានចេញបញ្ជាឲ្យរដ្ឋបាលរបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ប្រគល់ប័ណ្ណសម្គាល់ខ្លួនសម្រាប់ចូលយកព័ត៌មានឲ្យអ្នករាយការណ៍ព័ត៌មានរបស់ភ្នាក់ងារសារព័ត៌មាន CNN លោក ជីម អាខូស្តា ដើម្បីមានសិទ្ធិក្នុងការចូលរួមយកព័ត៌មាននៅសេតវិមានវិញ។ សូមរំលឹកថា ទីភ្នាក់ងារសារព័ត៌មាន CNN បានស្នើសុំឲ្យចៅក្រមបង្ខំឲ្យសេតវិមានប្រគល់មកវិញភ្លាមៗនូវប័ណ្ណសម្គាល់ខ្លួន ដែលបានប្រគល់ឲ្យលោក អាខូស្តា ដែលជាអ្នកទទួលបន្ទុកយកព័ត៌មានប្រចាំនៅសេតវិមាន មកពីស្ថានីយទូរទស្សន៍ CNN ដើម្បីអនុញ្ញាតឲ្យលោកចូលទៅកាន់សេតវិមាន យកសន្និសីទសារព័ត៌មាន និងព្រឹត្តិការណ៍ផ្សេងទៀត។ ការស្នើសុំនេះត្រវបានធ្វើឡើង ខណៈបណ្តឹងនៃការដកហូតប័ណ្ណសម្គាល់ខ្លួនរបស់លោកបាននឹងកំពុងបន្ត៕

  • កម្ពុជា-ប៊ុលហ្គារី ចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការវិស័យទេសចរណ៍

    កម្ពុជា-ប៊ុលហ្គារី ចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការវិស័យទេសចរណ៍

    សូហ្វីយា(ប៊ុលហ្គារី): តបតាមការអញ្ជើញរបស់លោកជំទាវ Nikolina Angelkova រដ្ឋមន្ត្រីក្រសួងទេសចរណ៍នៃសាធារណរដ្ឋប៊ុលហ្គារី លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងគណៈប្រតិភូក្រសួងបានចូលរួមសមាជអន្តរជាតិលើកទី២ ស្តីពីអរិយធម៌ពិភពលោក និងខ្សែទស្សនកិច្ចប្រវត្តិសាស្ត្រ (The 2nd International Congress on World Civilization and Historical Routes) ដែលរៀបចំឡើងក្រោមកិច្ចសហការរបស់អង្គការទេសចរណ៍ពិភពលោក និងរដ្ឋាភិបាលប៊ុលហ្គារី (ក្រសួងទេសចរណ៍ប៊ុលហ្គារី) ចាប់ពីថ្ងៃទី១៥ ១៦ ខែវិច្ឆិកា ឆ្នាំ២០១៨។ អង្គសមាជអន្តរជាតិលើកទី២បានបញ្ចប់ដោយជោគជ័យដោយមានការផ្លាស់ប្តូរទស្សនទាន បទពិសោធន៍ និងការអនុវត្តល្អៗក្នុងការគ្រប់គ្រង និងរៀបចំបង្កើតការតភ្ជាប់គោលដៅទេសចរណ៍បេតិកភណ្ឌនៃទ្វីបទាំង៥ (អឺរ៉ុប អាស៊ី អាម៉េរិក អាហ៊្វ្រិក និងអូសេអានី) ដើម្បីជំរុញកំណើនទេសចរផង ការពារបេតិកភណ្ឌផង និងលើកកម្ពស់សហគម៍មូលដ្ឋានផង។ បន្ទាប់មកនារសៀលថ្ងៃទី១៦ ខែវិច្ឆិកា  ឆ្នាំ២០១៨ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានជួបសំណេះសំណាល និងពិភាក្សាការងារជាមួយលោកជំទាវ Nikolina…

  • រថយន្តទំនើបអូឌីប្រលះបង្គោលភ្លើង បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ

    រថយន្តទំនើបអូឌីប្រលះបង្គោលភ្លើង បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ

    ភ្នំពេញ៖ ករណីគ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើងដោយបុរសបរទេសម្នាក់បើករថយន្តទំនើបម៉ាកអូឌី ទៅបុកបង្គោលភ្លើងមុខសកលវិទ្យាល័យជាតិគ្រប់គ្រង បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ កាលពីវេលាម៉ោង១ រំលងអាធ្រាត្រ ឈានចូលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៨  ស្ថិតតាមបណ្ដោយផ្លូវព្រះមុនីវង្ស កែងផ្លូវលេខ៩៥ ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា ដំបូងគេឃើញរថយន្តសេរីទំនើបមួយគ្រឿងម៉ាកអូឌី ពណ៍ប្រផេះ ពាក់ស្លាក់លេខ ភ្នំពេញ 2AB.3011បើកបរដោយបុរសម្នាក់រួមជាមួយបុរសម្នាក់ទៀតជាជនជាតិបរទេសដូចគ្នា បានធ្វើដំណើរតាមបណ្ដោយផ្លូវព្រះមុនីវង្សទិសដៅពីជើងទៅត្បូក្នុងល្បឿនលឿន លុះដល់ចំនុចផ្លូវលេខ៩៥ ក៏បានបត់ឆ្វេងទាំងមិនប្រយ័ត្នបានជ្រុលទៅបុកបង្គោលភ្លើងពេញទំហឹងតែម្ដង បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ។ ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានដែលជំនាញចរាចរណ៍ បានចុះមកធ្វើការវាស់វែង និងស្ទួចរថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញដើម្បីចាត់វិធានការតាមផ្លូវច្បាប់៕

  • បុរសម្នាក់បើករថយន្ដឡិចស៊ីស LX470 បុកក្បាលនាគពុះចែកទ្រូងផ្លូវ និងរេទៅបុកខ្លោងទ្វារផ្ទះប្រជាពលរដ្ឋបណ្ដាលឲ្យរងកាខូចខាតយ៉ាងដំណំ

    បុរសម្នាក់បើករថយន្ដឡិចស៊ីស LX470 បុកក្បាលនាគពុះចែកទ្រូងផ្លូវ និងរេទៅបុកខ្លោងទ្វារផ្ទះប្រជាពលរដ្ឋបណ្ដាលឲ្យរងកាខូចខាតយ៉ាងដំណំ

    ភ្នំពេញ៖ បុរសម្នាក់ស្រវឹងស្រាបានបើករថយន្ដឡិចស៊ីសLX470 ទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវបណ្ដាលឲ្យបាក់អស់មួយកង់ ហើយមិនទាន់អស់ល្បឿនក៏បន្ដទៅបុកខ្លោងទ្វារផ្ទះប្រជាពលរដ្ឋបន្ថែមទៀត បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង២ និង៣០នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ក្បែរក្ដាន់២ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្ដម៉ាកឡិចស៊ីសLX470 ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ2N-3923 ដែលបើកបរដោយបុរសម្នាក់ក្នុងស្ថានភាពស្រវឹង បានធ្វើដំណើរទិសដៅពីកើតមកលិច ក្នុងល្បឿនលឿន ពេលមកដល់ចំនុចកើតហេតុក៏បានរេចង្កូតទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវ បណ្ដាលឲ្យបាក់អស់មួយកង់ ហើយរថយន្ដមិនទាន់អស់ល្បឿនក៏បានបន្តដំណើទៅបុកដើមឈើ និងបុកខ្លោងទ្វារផ្ទះប្រជាពលរដ្ឋបណ្ដាលឲ្យរងការខូចខាតខ្លោងទ្វារផ្ទះ ចំណែកឯរថយន្ដវិញក៏រងការខូចខាតផ្នែកពីមុខយ៉ាងដំណំផងដែរ តែករណីនេះមិនមានអ្នករងរបួសឡើយ។ ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានឃាត់តៃតុងរថយន្តបង្កទៅកាន់ប៉ុស្ដិ៍ស្រះចក និងទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕

  • ឡិចស៊ីស RX300 បើកបុករះរថយន្ត និងកង់បីឥណ្ឌា បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ

    ឡិចស៊ីស RX300 បើកបុករះរថយន្ត និងកង់បីឥណ្ឌា បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ

    ភ្នំពេញ៖ បុរសម្នាក់ស្រវឹងស្រាបានបើករថយន្តឡិចស៊ីសRX300 ទៅបុករះរថយន្ត និងកង់បីឥណ្ឌា ព្រមទាំងទម្លុះចូលផ្ទះចម្លាក់ខ្មែរ បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ សំណាងល្អមិនបង្កឲ្យមនុស្សរងរបួស។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង១១ និង៣០នាទីយប់ ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅត្រង់ចំណុចក្បែរក្ដាន់ពីរ តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅពេលកើតហេតុនោះគឺ គេឃើញមានថយន្តស៊េរីទំនើបម៉ាក PORSCHE (ផច) និងម៉ូតូឥណ្ឌា បានធ្វើដំណើរតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ទិសដៅពីកើតទៅលិចក្នុងល្បឿនល្មម មកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តម៉ាក ឡិចស៊ី RX300 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AM-0258 ដែលបើកបរដោយបុរសម្នាក់មានស្ថានភាពស្រវឹង និងធ្វើដំណើរមកតាមក្រោយយ៉ាងលឿន ហើយក៏ជ្រុលចង្កូតបុកម៉ូតូឥណ្ឌាបញ្ឆិតពីក្រោយ ធ្វើឲ្យម៉ូតូឥណ្ឌរុញទៅបុករថយន្ត ផច បណ្ដាលឲ្យរងការខូចខាត  រីឯរថយន្តបង្កវិញ បានទៅបុកទម្លុះផ្ទះចម្លាក់ខ្មែរ ដែលរចនាម៉ូតពីថ្ម បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំផងដែរ តែសំណាងល្អមិនបង្កឲ្យមនុស្សណាម្នាក់រងរបួសនោះឡើយ។ ក្រោយកើតហេតុ តៃកុងរថយន្តបង្ក ត្រូវបានសមត្ថកិច្ចចាប់បញ្ចូនទៅស្នងការរាជធានីភ្នំពេញ ព្រមទាំងធ្វើការវាស់វែងយករយន្តបង្ក រថយន្តរងគ្រោះ និងកង់បីឥណ្ឌារងរគ្រោះ ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក…

  • ចូលខារ៉ាអូខេ បែកគំនិតលួចទូរសព្ទនារីអ្នកទទួលភ្ញៀវបានសម្រេច តែមកត្រូវជាប់ខ្នោះសមត្ថកិច្ច

    ចូលខារ៉ាអូខេ បែកគំនិតលួចទូរសព្ទនារីអ្នកទទួលភ្ញៀវបានសម្រេច តែមកត្រូវជាប់ខ្នោះសមត្ថកិច្ច

    ភ្នំពេញ ៖ បុរសជាជនសង្ស័យម្នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្ដិ៍ទំនប់ទឹក សហការជាមួយកម្លាំងកងរាជអាវុធហត្ថ និងប្រជាពលរដ្ឋ ដេញតាមចាប់វាយខ្នោះ កាលពីវេលាម៉ោង១ និង៣០នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៨ ត្រង់ចំណុច KTV (គោលដឹនសោន) នៅម្ដុំផ្លូវ២០០៤ ក្នុងសង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ ក្រោយពីជនសង្ស័យបើកកង់បីឥណ្ឌារបស់ខ្លួនចូលច្រៀងខារ៉ាអូខេ ហើយបន្លំលួចយកទូរស័ព្ទពីនារីទទួលភ្ញៀវក្នុងបន្ទាប់ចេញមកក្រៅ ។ យោងតាមប្រភពព័ត៌មានពីមន្ត្រីនគរបាលប៉ុស្ដិ៍ទំនប់ទឹកបានប្រាប់ឲ្យដឹងថា នៅពេលកើតហេតុ គេឃើញមានកម្លាំងចម្រុះ ទាំងសមត្ថកិច្ច កងរាជអាវុធហត្ថ និងប្រជាពលរដ្ឋដេញតាមកង់បីឥណ្ឌាមួយគ្រឿងដែលបើកបរដោយជនសង្ស័យម្នាក់ខាងលើ និងបានស្រែកឲ្យជួយចាប់ តាំងពីផ្លូវ២៧១ រហូតឆ្លងកាត់ផ្លូវជាតិលេខ១ដល់ត្រឹមសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ ក៏មានសមត្ចកិច្ចដកកាំភ្លើងបាញ់២គ្រាប់ឡើងលើ ដើម្បីគំរាមឲ្យឈប់ ហើយក៏ឃាត់ខ្លួនជនសង្ស័យបានយកទៅអធិការនគរបាលខណ្ឌចំការមនដើម្បីសួរនាំភ្លាមៗតែម្ដង ។ បើតាមប្រភពព័ត៌មានជុំវិញករណីខាងលើនេះ គឺ ជនសង្ស័យមានគ្នា២នាក់ បើកកង់បីឥណ្ឌាម្នាក់មួយគ្រឿងមកចូលខារ៉ាអូខេខាងលើ ខណះដល់ពេលជិតចប់កម្មវិធី ជនសង្ស័យម្នាក់ក្នុងចំណោមគ្នា២នាក់ បានបន្លំលួចយកទូរសព្ទពីនារីអ្នកទទួលភ្ញៀវក្នុងបន្ទប់របស់ខ្លួនដើរចេញមកក្រៅ ដោយឡើងជិះកង់បីឥណ្ឌារបស់ខ្លួនបំណងគេចខ្លួនតាំងពីផ្លូវ២០០៤ រហូតឆ្លងកាត់៤ខណ្ឌផ្អើលដល់សមត្ថកិច្ចដេញចាប់បាននៅផ្លូវជាតិលេខ១ ក្នុងសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ ដោយសារកម្លាំងសមត្ថកិច្ចបាញ់គំរាម២គ្រាប់ទើបឈប់និងឃាត់ខ្លួនបាន។ បច្ចុប្បន្នជនសង្ស័យខាងលើ រួមនិងវត្ថតាង ត្រូវបាននគរបាលពហ្រ្មខណ្ឌចំការមន ធ្វើការសាកសួរ…

  • ខេត្តបាត់ដំបង ដឹកនាំកីឡាករចំនួន២០០នាក់ និងយកទូក ចំនួន០៤ដើម្បីចូលរួមអុំនៅក្នុងព្រះរាជពិធីបុណ្យអុំ ទូកនៅរាជធានីភ្នំពេញ ឆាប់ៗខាងមុខនេះ

    ខេត្តបាត់ដំបង ដឹកនាំកីឡាករចំនួន២០០នាក់ និងយកទូក ចំនួន០៤ដើម្បីចូលរួមអុំនៅក្នុងព្រះរាជពិធីបុណ្យអុំ ទូកនៅរាជធានីភ្នំពេញ ឆាប់ៗខាងមុខនេះ

    ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង  បានចាត់ឲ្យមន្ត្រីទទួលបន្ទុក បុណ្យអុំទូក ក្នុងខេត្ត  ដោយកំណត់រៀបចំយកទូក ចំនួន ០៤គ្រឿង របស់ខេត្តបាត់ដំបង ដើម្បីទៅចូលរួមនៅក្នុង ព្រះរាជពិធីបុណ្យអុំទូកបណ្តែតប្រទីប អកអំបុកនិងសំពះព្រះខែ រយៈពេល ០៣ថ្ងៃ នៅរាជធានីភ្នំពេញ ដែលនឹងប្រព្រឹត្តទៅ ចាប់ពីថ្ងែទី២១ -២៣ខែវិច្ឆិកាឆ្នាំ២០១៨ ក្នុងពេលដ៏ខ្លីឆាប់ៗ ខាង មុខនេះ។ នេះបើតាមការគូសបញ្ជាក់ឲ្យដឹងពី លោក ហុង ឆេត មន្ត្រីសាលាខេត្តទទួលបន្ទុកដឹកនាំក្រុមកីឡាករអុំទូករបស់ខេត្តបាត់ដំបង ដែលគ្រោងនឹងចេញដំណើរ ពីខេត្តបាត់ដំបង នៅថ្ងៃទី១៨ខែវិច្ឆិកានេះ។ ការលើកឡើងបែបនេះ គឺនៅក្នុងខណៈពេលដែលឯ.ឧ ងួន រតនៈ អភិបាលខេត្តបា ត់ដំបង បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមកី ឡាករអុំទូកដែលត្រៀមចេញទៅប្រកួតប្រណាំងក្នុងពេលដ៏ខ្លីខាងមុខនេះ នៅវេលារសៀល ថ្ងៃទី១៦ខែវិច្ឆិកានេះស្ថិតក្នុងបរិវេណវត្តឯករង្សី ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្ត បាត់ដំបង។ តាមការគូសបញ្ជាក់ឲ្យដឹងទៀតនោះ៖ ខេត្តបាត់ដំបងបាននាំយកទូកអុំ ចំនួន០៤គ្រឿង និងមានកីឡាករ សរុប…

  • ប្រតិភូកងទ័ពជើងគោកចុះសួរសុខទុកស្ថានភាពរស់នៅរបស់វីរយុទ្ធជនការពារព្រំដែនកម្ពុជា.ថៃជួរមុខទិសទី១ប្រាសាទព្រះវិហារ!

    ប្រតិភូកងទ័ពជើងគោកចុះសួរសុខទុកស្ថានភាពរស់នៅរបស់វីរយុទ្ធជនការពារព្រំដែនកម្ពុជា.ថៃជួរមុខទិសទី១ប្រាសាទព្រះវិហារ!

    (ព្រះវិហារ): ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ដឹកប្រតិភូ ចុះសួរសុខទុក អំពីស្ថានភាពរស់នៅរបស់វីរយុទ្ធជនការពារព្រំដែនជួរមុខតាមបណ្តោយព្រំដែនកម្ពុជា.ថៃ នៅទិសទី១ប្រាសាទព្រះវិហារ។ នៅក្នុងដំណើរអញ្ជើញចុះសួរសុខទុកនេះ ធ្វើឡើងនាព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨ អមដំណើរដោយឯកឧត្តម នាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ ទទួលបន្ទុកកិច្ចការងារព្រំដែន ឯកឧត្តម នាយឧត្តមសេនីយ៍ គីម ប៊ុនថាន អគ្គនាយករងខុទ្ទកាល័យសម្ដេចតេជោ ហ៊ុន សែន ឯកឧត្តម វង្ស៊ី វិស្សុត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណអភិបាលខេត្តព្រះវិហារ ឯកឧត្តម ឧត្តមសេនីយ៏ឯក ស្រី ឌឹក មេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ រួមនិងប្រតិភូជាច្រើនស្ថាប័នមួយចំនួនទៀត។ ក្រោមកិច្ចធ្វើបទបង្ហាញពីសំណាក់ឯកឧត្តមឧត្តមសេនីយ៍ទោ លី ស៊ុន មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៨ ស្ដីអំពីស្ថានភាពភូមិសាស្រ្ត ការរស់នៅរបស់បងប្អូនវីរយុទ្ធជន តាមបណ្តោយខ្សែត្រៀមជួរមុខ និងខិតខំបន្តកិច្ចសហប្រតិបត្តិការល្អ រវាងកងកម្លាំងកម្ពុជា ជាមួយនឹងកងកម្លាំងប្រទេសថៃ បញ្ចៀសបាន នូវការប្រឈមមុខ…