Category: ព័ត៌មាន

  • ស៊ីហ្គេមនៅកម្ពុជា សហព័ន្ធកីឡាបាល់បោះត្រូវការអាជ្ញាកណ្តាល ចៅក្រម យ៉ាងតិច១០នាក់

    ស៊ីហ្គេមនៅកម្ពុជា សហព័ន្ធកីឡាបាល់បោះត្រូវការអាជ្ញាកណ្តាល ចៅក្រម យ៉ាងតិច១០នាក់

    អគ្គលេខាធិការសហព័ន្ធកីឡាបាល់បោះ លោក កៅ កាន់ណាលី អះអាងថា ស៊ីហ្គេមឆ្នាំ២០២៣ កម្ពុជាធ្វើជាម្ចាស់ផ្ទះ សហព័ន្ធកីឡាបាល់បោះ តម្រូវការធនធានអាជ្ញាកណ្តាល ចៅក្រម ប្រកបដោយចំណេះដឹងកម្រិតស្តង់ដារយ៉ាងតិច១០នាក់ចូលរួមកាត់សេចសេចក្តីក្នុងនាមជាម្ចាស់ផ្ទះ។ លោកបានលើកឡើងក្រោយបញ្ចប់ ពិធីបិទវគ្គបណ្តុះបណ្តាលកម្រិតមូលដ្ឋាននាល្ងាចមិញ នៅសាលប្រជុំក្នុងពហុកីឡាដ្ឋានជាតិថា ដើម្បីទទួលបានធនធានអាជ្ញាកណ្តាលកីឡាបាល់បោះប្រកបដោយគុណភាពឆ្លើយតបទៅតម្រូវការនោះ សហព័ន្ធបានជំរុញបង្កើតវគ្គបណ្តុះបណ្តាលកម្រិតមូលដ្ឋានដល់អាជ្ញាកណ្តាលវ័យក្មេងឲ្យបានច្រើន ដើម្បីផ្តល់ឱកាសឲ្យអាជ្ញាកណ្តាលដែលបានឆ្លងកាត់កម្រិតមូលដ្ឋានទាំងអស់បានចូលរួមធ្វើជាអាជ្ញាកណ្តាល ដើម្បីទទួលបានបទពិសោធន៍ឈានទៅចូលរួមវគ្គបន្ត អភិវឌ្ឍន៍ខ្លួនក្លាយជាអាជ្ញាកណ្តាលកម្រិតអអន្តរជាតិនាពេលខាងមុខ។ លោកអះអាងថា អាជ្ញាកណ្តាលដែលទទួលបានការបណ្តុះបណ្តាលកម្រិតមូលដ្ឋានពីសហព័ន្ធ ពួកគេនិងយកជំនាញទាំងនេះ ទៅអនុវត្ត និងចែករំលែកបន្តទៅតាមមូលដ្ឋានរបស់ខ្លួន។ សូមញ្ជាក់ថា វគ្គបណ្តុះបណ្តាលកីឡាបាល់បោះកម្រិតមូលដ្ឋាន មានសិក្ខាកាមសរុប ២៥នាក់ មកពីរាជធានីខេត្តក្រុងទាំង២៥ ក្នុងនោះសិក្ខាកាមទទួលបាននិទ្ទេសល្អ ២០% និទ្ទេសល្អបង្គួរ ៥០% និងធម្យម ៣០%៕

  • សហព័ន្ធកីឡាកាយសម្ព័ន្ធប្រកាសរៀបចំការប្រកួតជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០១៨

    សហព័ន្ធកីឡាកាយសម្ព័ន្ធប្រកាសរៀបចំការប្រកួតជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០១៨

    សហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជាបានប្រកាសឲ្យដឹងស្តីពីការរៀបចំការប្រកួតជើងឯកថ្នាក់ជាតិប្រចាំឆ្នាំរបស់ខ្លួន ដែលនឹងត្រូវធ្វើនាថ្ងៃទី២៤ ដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅសាលដំបូលទូកនៃពហុ កីឡដ្ឋានជាតិអូឡាំពិក ដោយរៀបចំ និងការជ្រើសរើសតាមស្តង់ដារកីឡាជាតិ។ លោក ណយ ផាណា គ្រូបង្វឹក និងជាអគ្គលេខាធិការសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា មានប្រសាសន៍ថា ការប្រកួតជើងឯកថ្នាក់ជាតិឆ្នាំនេះរៀបចំ២ផ្នែកធំៗ គឺកាយសម្ព័ន្ធអាទីស្ទិចមាន៨ វិញ្ញាសារ និងកាយសម្ព័ន្ធ អាអេរ៉ូបិចមាន៥វិញ្ញាសារ ដែលស្របតាមវិញ្ញាសារស្តង់ដារអន្តរជាតិ។ លោកអះអាងថា ការរៀបចំឆ្នាំនេះមានក្រសួងមហាផ្ទៃ ខេត្តក្រចេះ កំពង់ឆ្នាំង និងតាកែវ ដែលមានកីឡាករ កីឡាការិនីប្រមាណ៨០នាក់ និងផ្តោតសំខាន់បំផុត ទៅលើអាយុរបស់អត្តពលិក ដើម្បីឈានឆ្ពោះទៅទទួលធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡា ស៊ីហ្គេម លើកទី៣២ នាឆ្នាំ ២០២៣ ខាងមុខ ដែលធ្វើយ៉ាងណា ទម្រាំដល់ឆ្នាំនោះ គឺពួកគេមានអាយុទាបបំផុតត្រឹម២១ឆ្នាំ ឬ២៣ ឆ្នាំដល់២៥ឆ្នាំ និងខ្ពស់បំផុតត្រឹម២៨ឆ្នាំ ដែលការគិតគូនេះ គឺដើម្បីឲ្យអត្តពលិកនានាកំពុងស្ថិតនៅក្នុង កម្លាំងថាមពលខ្ពស់ ក្នុងការប្រជែងមេដាយ ក្នុងឋានៈជាម្ចាស់ផ្ទះ។ មុនពេលរៀបចំជើងឯកថ្នាក់ជាតិនេះ គឺសហព័ន្ធតែងតែរៀបចំវគ្គសិក្ខាសាលាបណ្តុះបណ្តាល២ឬ៣ថ្ងៃ ហើយក៏អញ្ជើញមន្ត្រីគណៈកម្មការបច្ចេកទេសចូលរួមដែរ ដើម្បីផ្សព្វផ្សាយពីបច្ចេកទេស…

  • សហព័ន្ធកីឡាអុកចត្រង្គកម្ពុជារៀបចំវគ្គបណ្តុះបណ្តាលចៅក្រមកីឡាអុកចត្រង្គកម្រិតមូលដ្ឋាន ជាលើកដំបូង

    សហព័ន្ធកីឡាអុកចត្រង្គកម្ពុជារៀបចំវគ្គបណ្តុះបណ្តាលចៅក្រមកីឡាអុកចត្រង្គកម្រិតមូលដ្ឋាន ជាលើកដំបូង

    សហព័ន្ធកីឡាអុកចត្រង្គកម្ពុជាបានរៀបចំវគ្គបណ្តុះបណ្តាលចៅក្រមកីឡាអុកចត្រង្គកម្ពុជាកម្រិតមូលដ្ឋានជាលើកដំបូង នៅពហុកីឡដ្ឋានជាតិអូឡាំពិក រយៈពេល១សប្តាហ៍ ដែលគ្រោងនឹងបញ្ចប់នាថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅក្នុងគោលដៅអភិវឌ្ឍវិស័យកីឡាប្រពៃណីរបស់ជាតិកម្ពុជាមួយនេះឲ្យកាន់តែរីកចម្រើនបន្ថែមទៀត ជាពិសេសគឺគោលដៅដ៏ធំ ឈានទៅរៀបចំធ្វើជាម្ចាស់ផ្ទះ ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី ៣២ នាឆ្នាំ២០២៣ខាងមុខ។ គ្រូឧទ្ទេសប្រចាំវគ្គ លោក ហូយ សូណា ដែលជាអតីតស្តេចអុកកាលពីឆ្នាំ២០១៦គូសបញ្ជាក់ថា នេះគឺជាវគ្គដ៏សំខាន់មួយ ក្នុងមូលដ្ឋានគ្រឹះរបស់ចៅក្រមកីឡាអុកចត្រង្គ ដោយវគ្គបណ្តុះបណ្តាលនេះបានបង្ហាញពីលក្ខណៈសម្បត្តិ ដើម្បីក្លាយជាចៅក្រមកីឡាអុកចត្រង្គកម្ពុជា ក្នុងការក្លាយខ្លួនជាអ្នកកាត់សេចក្តីឈ្នះចាញ់ ដែលពឹងផ្អែកលើគោលការណ៍ច្បាប់ ដែលមានចែងក្នុងក្របខណ្ឌប្រភេទកីឡាអុកចត្រង្គកម្ពុជា ដោយមិនលម្អៀងប្រកបដោយសីលធម៌ យុទ្ធធម៌ និងភាពសុក្រឹត។ ក្រៅពីនេះវគ្គនេះក៏ផ្តោតសំខាន់ទៅលើតួនាទីចៅក្រមដែលត្រូវអត្តចរិត និងឥរិយាបទល្អ ចៅក្រមត្រូវមានអត្តចរិត ឥរិយាបទ និងមានភាពសុក្រឹត យុត្តិធម៌ចៅក្រម និងត្រូវចេះច្បាប់ និងលក្ខន្តិកៈនៃការប្រកួតកីឡាអុកចត្រង្គកម្ពុជា ដែលចៅក្រមត្រូវមានចំណេះដឹង និងបច្ចេកទេស ដើម្បីផ្តល់ភាពយុត្តិធម៌ដល់ការប្រកួតនានា ។ ជាមួយគ្នានេះ លោក គុជ គីមឡុង ប្រធានសហព័ន្ធកីឡាអុកចត្រង្គបានចាត់ទុកថា ការរៀបចំវគ្គបែបនេះ គឺដើម្បីឲ្យចៅក្រមនានាមានកម្រិតបច្ចេកទេសជាគោលការណ៍រួមគ្នា ហើយលោកប្រធានក៏មានសំណូមពរ ដល់សិក្ខាកាម…

  • ប្រធានាធិបតីចិនថ្លែងព្រមានថា ការកើនឡើងនៃគំនិតគំាពារនិយម និងឯកតោនិយម ជាប្រការគ្រោះថ្នាក់បំផុតដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាសកល

    ប្រធានាធិបតីចិនថ្លែងព្រមានថា ការកើនឡើងនៃគំនិតគំាពារនិយម និងឯកតោនិយម ជាប្រការគ្រោះថ្នាក់បំផុតដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាសកល

    ប៉ាពួញ៉ូវហ្គីណេ៖ ក្នុងអំឡុងចូលរួមកិច្ចប្រជុំកំពូលនៃវេទិកាសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក ហៅកាត់ថា (APEC) នៅក្នុងទីក្រុង ផតម៉ូរែស្បាយ ប្រទេសប៉ាពួញ៉ូវហ្គីណេ ប្រធានធិបតីចិនលោក ស៊ី ជិនពីង បានថ្លែងបែបព្រមានចំពោះការកើនឡើងនៃគំនិតគាំពារនិយម និងឯកតោភាគីនិយម ដែលជាប្រការគ្រោះថ្នាក់បំផុតដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាសកល។ ប្រធានធិបតីចិនរូបនេះ បានសង្កត់ធ្ងន់ទៀតថា មានតែការបើកទូលាយ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងគ្នានឹងគ្នាប៉ុណ្ណោះ ទើបអាចបង្កើតចេញនូវឱកាស និងចន្លោះបន្ថែមជាច្រើនទៀតសម្រាប់ការអភិវឌ្ឍ។ ប៉ុន្តែជាមួយគ្នានោះ លោក ស៊ី ជិនពីង ក៏បានធ្វើការអំពាវនាវបន្ថែមទៀតឲ្យគ្រប់ប្រទេសទាំងអស់ ប្រឹងប្រែងការពារនូវប្រព័ន្ធធ្វើពាណិជ្ជកម្មពហុភាគី និងអង្គការពាណិជ្ជកម្មពិភពលោក ហៅកាត់ថា WTO ដើម្បីបន្តការអភិវឌ្ឍសេដ្ឋកិច្ចសកលប្រកបដោយនិរន្តរភាព៕ម.ន

  • អនុប្រធានាធិបតីសហរដ្ឋអាម៉េរិក៖សង្គ្រាមពាណិជ្ជកម្មអាចបញ្ឈប់ទៅបាន ខណៈណាចិនផ្លាស់ប្តូរគោលនយោបាយពាណិជ្ជកម្មជាមុនសិន

    អនុប្រធានាធិបតីសហរដ្ឋអាម៉េរិក៖សង្គ្រាមពាណិជ្ជកម្មអាចបញ្ឈប់ទៅបាន ខណៈណាចិនផ្លាស់ប្តូរគោលនយោបាយពាណិជ្ជកម្មជាមុនសិន

    សហរដ្ឋអាម៉េរិក៖ អនុប្រធានាធិបតីអាម៉េរិកលោក ម៉ៃ ភែន បាននិយាយនៅថ្ងៃសៅរ៍នេះថា ប្រទេសរបស់លោកនឹងមិនបញ្ឈប់សង្រ្គាមពាណិជ្ជកម្មជាមួយចិនឡើយ ខណៈណាទីក្រុងប៉េកាំងផ្លាស់ប្ដូរគោលនយោបាយពាណិជ្ជកម្មរបស់ខ្លួនក្នុងពេលបច្ចុប្បន្នជាមុនសិន។ ទន្ទឹមគ្នានោះដែរ លោក ម៉ៃ ភែន បាននិយាយថា យើងបានសម្រេចចិត្តធ្វើសកម្មភាព ដើម្បីដោះស្រាយអតុល្យភាពរបស់យើងជាមួយចិន តាមរយៈការដំឡើងពន្ធ២៥០ពាន់លានដុល្លារ លើផលិតផលនានារបស់ចិន ហើយយើងអាចនឹងដំឡើងពន្ធនេះទេ្វដងតទៅទៀត បើសិនជាចិនមិនព្រមប្ដូរគោលនយោបាយពាណិជ្ជកម្មរបស់ខ្លួនក្នុងពេលបច្ចុប្បន្នទេនោះ។ គួរបញ្ជាក់ថា អនុប្រធានាធិបតីអាម៉េរិករូបនេះ បានកត់សម្គាល់ដូច្នេះនៅឯកិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) នៅក្នុងទីក្រុងផតម៉ូរែស្បាយ ប្រទេសប៉ាពួញ៉ូវហ្គីណេ ដោយនាឱកាសនោះ លោក ភែន អះអាងថា អាម៉េរិកនឹងមិនលុបចោលការដំឡើងពន្ធលើផលិតផលចិនជាដាច់ខាត បើសិនជាចិនមិនព្រមប្ដូរគោលនយោបាយពាណិជ្ជកម្មទេនោះ៕ម.ន

  • ចំនួនមនុស្សស្លាប់កើនដល់៧១នាក់ និងជាង១,០០០នាក់បាត់ខ្លួន ក្នុងគ្រោះមហន្តរាយភ្លើងឆេះព្រៃនៅរដ្ឋកាលីហ្វ័រញ៉ា

    ចំនួនមនុស្សស្លាប់កើនដល់៧១នាក់ និងជាង១,០០០នាក់បាត់ខ្លួន ក្នុងគ្រោះមហន្តរាយភ្លើងឆេះព្រៃនៅរដ្ឋកាលីហ្វ័រញ៉ា

    សហរដ្ឋអាម៉េរិក៖ សារព័ត៌មាន ស៊ីនហួរ របស់ចិនបានចេញផ្សាយថា ចំនួនសាកសពជនរងគ្រោះដែលត្រូវបានរកឃើញ កើនឡើងដល់៧១នាក់ហើយ ដោយសារតែភ្លើងឆេះព្រៃនៅភាគខាងជើងរដ្ឋកាលីហ្វ័រញ៉ា ហើយមនុស្ស១,០១១នាក់ផ្សេងទៀតកំពុងបាត់ខ្លួន។ ស្របពេលជាមួយគ្នានេះដែរ អាជ្ញាធរអាម៉េរិកក្នុងតំបន់បានបញ្ជាក់ថា សាកសពចំនួន៨នាក់ទៀតត្រូវបានរកឃើញនៅថ្ងៃសុក្រសប្តាហ៍នេះ (ម៉ោងក្នុងតំបន់) ដែលនេះធ្វើឱ្យសាកសពមនុស្សសរុប៧១នាក់ត្រូវបានប្រទះឃើញនៅក្បែរ និងក្នុងទីក្រុងផារ៉ាដាយ ដែលបានទទួលរងការបំផ្លិចបំផ្លាញជាខ្លាំង ដោយគ្រោះមហន្តរាយភ្លើងឆេះព្រៃ។រហូតមកទល់ពេលនេះ ភ្លើងឆេះព្រៃឈ្មោះថា Camp Fire នៅតែត្រូវចាត់ទុកជាគ្រោះអាសន្នធំបំផុតមួយដដែល ខណៈភ្នាក់ងារពន្លត់អគ្គីភ័យជិត៥,៥០០នាក់កំពុងព្យាយាមពន្លត់វាឲ្យបានទាំងស្រុង។ បើគិតចាប់តាំងពីថ្ងៃព្រហស្បតិ៍តសប្តាហ៍មុនមក ផ្ទៃដីប្រមាណ១៤២,០០០ហិកតា ត្រូវបានភ្លើងឆាបឆេះ និងលំនៅដ្ឋានប្រមាណ៩,៧០០ខ្នងក៏ត្រូវទទួលរងការបំផ្លិចបំផ្លាញផងដែរ៕ម.ន

  • ប្រតិភូនិស្សិតសកលវិទ្យាល័យ អាស៊ី អឺរ៉ុប បញ្ចប់ទស្សនកិច្ចសិក្សាប្រចាំឆ្នាំ២០១៨ពីប្រទេសសិង្ហបុរី

    ប្រតិភូនិស្សិតសកលវិទ្យាល័យ អាស៊ី អឺរ៉ុប បញ្ចប់ទស្សនកិច្ចសិក្សាប្រចាំឆ្នាំ២០១៨ពីប្រទេសសិង្ហបុរី

    ឆ្លើយតបតាមការអញ្ជើញរបស់វិទ្យាស្ថានអប់រំបច្ចេកទេសនៃប្រទេសសិង្ហបុរី លោក ប៊ូ ឈុន ព្រឹទ្ធបុរសរងមហាវិទ្យាល័យវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា បានដឹកនាំគណៈប្រតិភូនិស្សិតសកលវិទ្យាល័យ អាស៊ី អឺរ៉ុប សរុប១០រូប ទៅទស្សនកិច្ចសិក្សា នៅវិទ្យាស្ថានអប់រំបច្ចេកទេស ប្រទេសសិង្ហបុរី។ មកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ លោក ប៊ូ ឈុន បានមានប្រសាសន៍ថា និស្សិតនៃសកលវិទ្យាល័យ អាស៊ីអឺរ៉ុប ផ្នែកវិទ្យាសាស្រ្តកុំព្យូទ័រ និងផ្នែកគ្រប់គ្រងសណ្ឋាគារ-ទេសចរណ៍ ចំនួន០៨រូប រួមជាមួយសាស្រ្តាចារ្យ វិទ្យាសាសាស្រ្តកុំព្យូទ័រ ចំនួន០២រូបផងដែរ ត្រូវបានជ្រើសរើសឱ្យទៅទស្សនកិច្ចសិក្សា នៅប្រទេសសិង្ហបុរី រយៈពេល១សប្តាហ៍ គឺចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨។ លោកបានបន្តទៀតថា ក្នុងរយៈពេលពេញ១សប្តាហ៍នេះ ប្រតិភូនិស្សិតរបស់យើង ទទួលបាននូវចំណេះដឹង ជាច្រើនអំពីប្រព័ន្ធអប់រំ របស់ប្រទេសសិង្ហបុរី កម្មវិធីសិក្សាគ្រប់កម្រិត និងការផ្លាស់ប្តូរបទពិសោធន៍ លើផ្នែក Internet of Thing (IoT), Cybersecurity, Computer Design, Mobile Application, VoIP, Cloud Computing អគ្គិសនី-អេឡិចត្រូនិក…

  • ហាងកាហ្វេ Socials បើកសម្ពោធជាផ្លូវការហើយ ដោយផ្តោតសំខាន់លើការបង្កើតសហគ្រិនភាព និងឱកាសការងារសម្រាប់មនុស្សគ និងថ្លង់

    ហាងកាហ្វេ Socials បើកសម្ពោធជាផ្លូវការហើយ ដោយផ្តោតសំខាន់លើការបង្កើតសហគ្រិនភាព និងឱកាសការងារសម្រាប់មនុស្សគ និងថ្លង់

    ភ្នំពេញ៖ Socials បង្កើតឡើងមិនត្រឹមហាងកាហ្វេផ្តោតលើការចំណេញ និងរសជាតិប៉ុណ្ណោះទេ តែផ្តោតសំខាន់លើការបង្កើតសហគ្រិនភាព និងឱកាសការងារសម្រាប់មនុស្សគនិងថ្លង់ ដែលមានទីតាំងក្នុងធនាគារភ្នំពេញពាណិជ្ជ (PPCB) សាខាបឹងត្របែក ខណ្ឌចំការមន ត្រូវបានសម្ពោធជាផ្លូវការនាព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ។ ហាងកាហ្វេ Socials ផ្ដោតសំខាន់លើបេសកកម្មមួយ គឺដើម្បីផ្លាស់ប្តូរការយល់ឃើញ និងភាពលម្អៀងរបស់អ្នកជំនួញមួយចំនួន ដែលមិនជួលមនុស្សគ ថ្លង់ ឲ្យធ្វើការ និងជាសារមួយផ្ញើទៅកាន់អ្នកធ្វើជំនួញផ្សេងៗទៀត ឲ្យពួកគាត់ជួលមនុស្សគ ថ្លង់ មកធ្វើការដូចជា ហាងកាហ្វេ Socials ដែរ។ នៅក្នុងកម្មវិធីសម្ពោធ លោក Swapnil បាននិយាយថា “មិនមែនការងារទាំងអស់តម្រូវឲ្យមនុស្សនិយាយស្ដាប់ ឬធ្វើចលនានោះទេ ដូច្នេះការរើសអើងដោយអចេតនានេះ បានធ្វើឲ្យអាជីវកម្មទាំងអស់ កំពុងបោះបង់ចោលអ្នកដែលមានសមត្ថភាព និងទេពកោសល្យឲ្យនៅក្រៅទីផ្សារការងារ។ បច្ចុប្បន្នយើងកំពុងស្ថិតនៅក្នុងដំណាក់កាលដំបូង និងកំពុងបន្តកិច្ចខិតខំប្រឹងប្រែង ក្នុងនោះយើងបានបង្កើតម៉ាកកាហ្វេដែលប្រកបដោយក្តីស្រឡាញ់ជាមួយនឹងការចែករំលែកបណ្តាញឌីជីថល។ នៅក្នុងតំណាក់កាលទីពីរ ពួកយើងចង់លើកទឹកចិត្តដល់មនុស្សថ្លង់ និងគ ឲ្យក្លាយជាសហគ្រិនផ្ទាល់ ហើយបើកអាជីវកម្មដោយខ្លួនឯង (ឧទាហរណ៍ ដូចជា រទេះកាហ្វេជាដើម) ដោយផ្ដល់ឲ្យពួកគាត់នូវការហ្វឹកហាត់ ឧបករណ៍ និងថវិកាចាំបាច់មួយចំនួន ដើម្បីឲ្យពួកគាត់គ្រប់គ្រងហិរញ្ញវត្ថុនៅក្នុងដៃរបស់ពួកគាត់ទាំងស្រុង។” គោលដៅរបស់ Socials…

  • លួចម៉ូតូបានសម្រេចពេលព្រឹក សមត្ថកិច្ចក្របួចជាប់ពេលរសៀល

    លួចម៉ូតូបានសម្រេចពេលព្រឹក សមត្ថកិច្ចក្របួចជាប់ពេលរសៀល

    ភ្នំពេញ៖ ជនសង្ស័យ និងជាអ្នកប្រើប្រាស់គ្រឿងញៀនម្នាក់ បានធ្វើសកម្មភាពលួចម៉ូតូ១គ្រឿងបានសម្រេច នៅត្រង់ចំណុចផ្ទះគ្មានលេខមួយកន្លែង ក្នុងក្រុមទី៤ ភូមិខ.១ សង្កាត់ច្រាំងចម្រេះទី២ ខណ្ឌឬស្សីកែវ កាលពីម៉ោងជាង៩ព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨។ ក្រោយពីសមត្ថកិច្ចប៉ុស្ដិ៍សង្កាត់ច្រាំងចម្រេះទី២ ទទួលបានពាក្យបណ្ដឹងរបស់ជនរងគ្រោះ ក៏បានបើកការស្រាវជ្រាវភ្លាមៗ ដើម្បីកំណត់ពីអត្តសញ្ញាណរបស់ជនសង្ស័យ ទើបឈានដល់ការឃាត់ខ្លួនបាន និងដកហូតបានម៉ូតូ១គ្រឿងម៉ាកGTRZXM-25 ពណ៌ផ្កាឈូកលាយស ពាក់ស្លាកលេខ ភ្នំពេញ 1GU-8751 ដែលជារបស់ជនរងគ្រោះ នៅត្រង់ចំណុចក្នុងក្រុម២ ភូមិខ.១ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឬស្សីកែវ នាវេលាម៉ោង២និង៣០នាទីរសៀលថ្ងៃខែឆ្នាំដដែល។ មន្ត្រីនគរបាលខណ្ឌឬស្សីកែវបានបញ្ជាក់ថា ជនសង្ស័យមានឈ្មោះ ញ៉ែប សុវណ្ណារិទ្ធ ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះគ្មានលេខ ក្រុម២ ភូមិ ខ.១ សង្កាត់ច្រាំងចម្រេះទី២ ខណ្ឌឫស្សីកែវ និងមានប្រើប្រាស់សារធាតុញៀនផងដែរ។ រីឯជនរងគ្រោះម្ចាស់ម៉ូតូឈ្មោះ ហ៊ុល ភក្ដី ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរមន្រ្តីរាជការ ស្នាក់នៅផ្ទះលេខ១១២ ស្ថិតតាមបណ្ដោយផ្លូវបេតុង ក្នុងក្រុម៤ ភូមិខ.១ សង្កាត់ច្រាំងចម្រេះទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។…

  • សមត្ថកិច្ចបញ្ជូនខ្លួនឃាតករចាក់សម្លាប់ប្រជាការពារភូមិតាឡី មកដល់តុលាការហើយ

    សមត្ថកិច្ចបញ្ជូនខ្លួនឃាតករចាក់សម្លាប់ប្រជាការពារភូមិតាឡី មកដល់តុលាការហើយ

    ភ្នំពេញ៖ សមត្ថកិច្ចការិយាល័យកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានបញ្ជូនខ្លួនបុរសជាឃាតករចាក់សម្លាប់ប្រជាការពារភូមិតាឡី ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្ដតាមនិតិវិធីច្បាប់ហើយ។ សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា ជនសង្ស័យដែលជាឃាតករមានឈ្មោះ ថាច់ សួរ ភេទប្រុស អាយុ៤៦ឆ្នាំ មុខរបរ គុបជេរដី ស្នាក់នៅភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ។ ចំណែកជនរងគ្រោះឈ្មោះ កេត ស៊ីថា អាយុ៥២ឆ្នាំ មុខរបរ ប្រជាការពារភូមិតាឡី ស្នាក់នៅភូមិតាឡី សង្កាត់ដង្កោខណ្ឌដង្កោ។ សូមជម្រាបថា កាលពីវេលាម៉ោង១១និង០០នាទីយប់ ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨ ជនរងគ្រោះត្រូវឃាតករសម្លាប់ នៅចំណុចភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។ លុះដល់ព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨ ឃាតករត្រូវបានសមត្ថកិច្ចនគរបាលខណ្ឌដង្កោ សហការជាមួយសមត្ថកិច្ចការិយាល័យកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានធ្វើការស្រាវជ្រាវចាប់ខ្លួនបាន បាន នៅចំណុចផ្លូវ២៧១ ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ៕ម.ន