-
អាជ្ញាធររាជធានីភ្នំពេញធ្វើពិធីបួងសួងសុំសេចក្តីសុខក្នុងឱកាសប្រារព្ធពិធីបុណ្យអុំទូក
ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ អាជ្ញាធររាជធានីភ្នំពេញ ដឹកនាំដោយ ឯកឧត្ដម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោក ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ បានរៀបចំពិធីបួងសួងបន់ស្រន់សុំសេចក្តីសុខក្នុងឱកាសប្រារព្ធ ព្រះរាជពិធីបុណ្យអុំទូកនាពេលឆាប់ៗខាងមុខនេះ។ ពិធីនេះធ្វើឡើងនៅព្រះវិហារវត្តភ្នំ ដោយមានការចូលរួមពីអភិបាលរង និងមន្ត្រីរាជការក្រោមឱវាទ និងកីឡាករអុំទុកជាច្រើនរូបទៀតផង៕
-
បុណ្យអង្គកឋិនទានសាមគ្គី ដង្ហែចូលវត្តឥន្ទបារមីសេរីរដ្ឋស្ថិតនៅភូមិ ផ្ចឹកជ្រុំ ឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប
អង្គកឋិនទានសាមគ្គីមួយ ដែលផ្តួចផ្តើមឡើងដោយថ្នាក់ដឹកនាំមន្តី្ររាជការសាលាខេត្ត និងសាលាក្រុងសៀមរាប រួមទាំង បងប្អូនប្រជាពលរដ្ឋ និងពុទ្ធបរិស័ទ ចំណុះជើងវត្ត វត្តឥន្ទបារមីសេរីរដ្ឋ ហៅវត្ត ផ្ចឹកជ្រុំ ស្ថិតនៅភូមិ ផ្ចឹកជ្រុំ ឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប បានស្រុះស្រួលមូលមតិគ្នាធ្វើអង្គកឋិនទានមួយ នាអាទិត្យទី ១៨ ខែ វិច្ឆិកា ឆ្នាំ២០១៨ បានធ្វើការដង្ហែអង្គកឋិនទាន ក្នុងគោលបំណងនាំយកនូវបច្ច័យ ស្បង់ជីវ័រ វេរប្រគេនព្រះសង្ឃ ដែលគង់ចាំព្រះវស្សាអស់កាលត្រីមាស ក្នុងពុទ្ធសីមាវត្តឥន្ទបារមីសេរីរដ្ឋ ហៅវត្ត ផ្ចឹកជ្រុំ និង ដើមី្បប្រមូលបច្ច័យកសាងសមទ្ធិផលក្នុងវត្ត ដោយវត្តនេះទើបកើតថ្មីក្នុងឆ្នាំ២០១៣ ។ បន្ទាប់ពីការជួបជុំបងប្អូនពុទ្ធបរិស័ទនៅក្នុងទីវត្តមក ក្បួនអង្គកឋិនទានបានធ្វើការដង្ហែ ប្រទក្សិណចំនួន ០៣ជុំរោងដោល រួចមក អង្គកឋិនទានទាំងមូលបានធ្វើការវេរប្រគេនដល់ព្រះសង្ឃ ដើមី្បព្រះសង្ឃក្រាលគ្រង ទទួលយកកឋិនទេវ័រ តាមពុទ្ធានុញ្ញាតិ និង អនុមោនាយកអនុសង្ឃ ផលបុណ្យ ដែលកើតមានឡើង ពីបុណ្យកឋិនទានសាមគ្គីនេះ ។ ផ្តើមចេញពីបុណ្យអង្គកឋិនទាននេះ បច្ច័យដែលទទួលបានពីការចូលរួមចាប់មគ្គផលរបស់ឯកឧត្តម លោកជំទាវ…
-
បុរសម្នាក់ជិះម៉ូតូមកលេងផ្ទះម្ដាយ មកជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់នៅផ្លូវ៦០ម៉ែត្រ ចោលប្រពន្ធកូនខ្ចី
ភ្នំពេញ៖ ពិតជាគួរឲ្យសោកសង្វេកណាស់ ខណះពេលដែរបុរសម្នាក់ជិះម៉ូតូត្រឡប់មកពីផ្ទះម្ដាយ ហើយជិះម៉ូតូទៅបុកគ្នាជាមួយរថយន្តបាឡែន និងផ្លោងដួលទៅកណ្ដាលថ្នល់ត្រូវរថយន្តមួយគ្រឿងទៀតមិនចាំម៉ាកបើកមកពីក្រោយ បុកនិងកិនបន្ថែមពីលើទៀត បណ្ដាលឲ្យស្លាប់យ៉ាងអាណោចអធម៌ ចោលប្រពន្ធនិងកូនទើបតែអាយុ៣ខែ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះបានកើតឡើងកាលពីវេលាម៉ោង៦និង៥០នាទីព្រលប់ ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅតាមបណ្ដោយផ្លូវ៦០ម៉ែត្រ ស្ថិតក្នុងភូមិរលួស សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ជនរងគ្រោះ(ស្លាប់)មានឈ្មោះ កង ធី ភេទប្រុសអាយុ២៥ឆ្នាំ មុខរបកម្មករោងចក្រ មានប្រពន្ធនិងកូនតូចអាយុទើបតែបាន៣ខែ ស្នាក់នៅម្ដុំសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ និងមានស្រុកកំណើតភូមិកណ្ដាល ឃុំស្វាយចេក ស្រុករំដួល ខេត្តស្វាយរៀង ។ យោងតាមប្រភពព័ត៌មានពីសាក្សីដែលបានឃើញហេតុការណ៍ បានឲ្យដឹងថា មុនកើតហេតុ ជនរងគ្រោះបានជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម សេ១២៥ ឆ្នាំ២០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង1G-8233 ធ្វើដំណៀរតាមបណ្ដោយផ្លូវ៦០ម៉ែត្រ ទិសដៅពីជើងទៅត្បូង ខណ:មកដល់ចំណុចកើតហេតុ ជនរងគ្រោះបានវ៉ារថយន្តមួយគ្រឿងមិនប្រយត្ន័ ក៏បុកគ្នាជាមួយរថយន្តកាមរីបាឡែន ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AM-0989 ដែលធ្វើដំណើរបញ្ច្រាស់ទិសដៅគ្នាចំកង់មុខខាងឆ្វេងពេញទំហឹង រួចម៉ូតូនិងជនរងគ្រោះផ្លោងដួលកណ្ដាលថ្នល់ក៏ត្រូវរថយន្តមួយគ្រឿងទៀតមិនចាំម៉ាកមិនចាំស្លាកលេខដែលបើកមកពីក្រោយស្របទិសគ្នាជាមួយម៉ូតូ…
-
ស្រវឹងស្រាធ្លាក់ភ្នែកបើករថយន្តបុករះរ៉ឺម៉កម៉ូតូ និងម៉ូតូជាច្រើនគ្រឿង រងរបួសធ្ងន់បុរសម្នាក់
ភ្នំពេញ៖ បុរសម្នាក់ស្រវឹស្រាបើករថយន្តស៊េរីម៉ាកហ្វរជូន័រ មួយគ្រឿងជ្រុលចង្កូតទៅបុករះរ៉ឹម៉កម៉ូតូកង់បី១គ្រឿង និងម៉ូតូ៣គ្រឿងចតស្រៀមនៅមុខភោជនីយដ្ឋាន វិចិត្រ សម្បត្តិ រុញអូសជាច្រើនម៉ែត្របណ្តាលឲ្យម្ចាស់រ៉ឺម៉កម៉ូតូរងរបួសធ្ងន់។ហេតុការណ៍នេះកើតឡើង កាលពីវេលាម៉ោង១១និង១០នាទីយប់ថ្ងៃទី១៨ ខែវិច្ឆកា ឆ្នាំ២០១៨ ស្ថិតនៅចំណុចមុខភោជនីយដ្ឋាន(វិចិត្ត សម្បត្តិ)តាមបណ្តោយផ្លូវ២១៥កែងនិង១៥០ ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា។ ប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហតុបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់ស្រវឹងស្រាជោគបើករថយន្តម៉ាកហ្វរជូន័រពណ៌សពាក់ស្លាកលេខភ្នំពេញ 2AK-8666ធ្វើដំណើរតាមបណ្តោយផ្លូវ២១៥ទិដដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើត ហេតុខាងលើបានរេចង្កូចមកខាងស្តាំជ្រុលទៅបុករ៉ឺម៉កម៉ូតូមួយគ្រឿងពណ៌ក្រហមដែលម្ចាស់អង្គុយនៅខាងក្នុងចតស្រៀមតាមចិញ្ចើមផ្លូវស្របទិសដៅគ្នាពីក្រោយពេញទំហឹងរុញទៅមុខដោយទាំងម៉ូតូ៣គ្រឿងទៀត ដែល ចតក្បែរម៉ូតូកង់បីរុញអូសទៅមុខជាច្រើន ម៉ែត្រ បណ្តាលឲ្យផ្លោងម្ចាស់រ៉ឺម៉កម៉ូតូបោកទៅនឹងថ្នល់រងរបួសបាក់ដៃស្តាំ និងជើងខាងឆ្វេងធ្ងន់។ បន្ទាប់ត្រូវបានរថយន្តសង្គ្រោះក្លីនីកហុង ហាក់ដឹកយកទៅសង្គ្រោះភ្លាមៗផងដែរ។ក្រោយហេតុការណ៍ម្ចាស់រថយន្តបង្កត្រូវបានប្រជាពលរដ្ឋបានចាប់ឃាត់ខ្លូនប្រគល់ សមត្ថកិច្ចភ្លាមៗផងដែរ។ ក្រោយកើតហេតុសមត្ថកិច្ចបានប្រគល់ខ្លួនម្ចាស់រថយន្តបង្កទៅឲ្យសត្ថកិច្ចជំនាញ រួចធ្វើការវាស់វែងយករថយន្ត រ៉ឺម៉កម៉ូតូ និងម៉ូតូ ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវរាជធានីភ្នំពេញរង់ចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕
-
នារីម្នាក់ទំនងជាស្រវឹងស្រា បានបើករថយន្ដឡិចសុីសបុកក្បាលនាគពុះចែកទ្រូងផ្លូវបាក់អស់១កង់
ភ្នំពេញ៖ នារីម្នាក់ទំនងជាស្រវឹងស្រាបានបើករថយន្តឡិចសុីសស៊េរីទំនើប ទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវ បណ្ដាលឲ្យរថយន្ដរងការខូចខាតផ្នែងខាងមុខយ៉ាងដំណំ កាលពីវេលាម៉ោង៨ និង៣០នាទីយប់ ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅត្រង់ចំណុចក្បែរអាកាសយានដ្ឋានយន្ដអន្ដរជាតិភ្នំពេញ ស្ថិតតាមបណ្ដោយផ្លូវសហព័ន្ធរុស្សី ក្នុងសង្កាត់ចោមចៅ ខណ្ខពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគេឃើញនារីម្នាក់ទំនងជាស្រវឹងស្រាបានបើករថយន្ដទំនើបម៉ាកឡិចស៊ីសRX 330 ពណ៌ស ពាក់ស្លាក ភ្នំពេញ2AV-9399 បានធ្វើដំណើរតាមបណ្ដោយផ្លូវ សហព័ន្ធរុស្សុី ទិសដៅពីត្បូងមកជើងក្នុងល្បឿនលឿន ពេលមកដល់ចំនុចកើតហេតុ ក្បែរអាកាសយានដ្ឋានអន្ដរជាតិពោធិ៍ចិនតុង ក៏បានរេចង្កូតបើកបុកក្បលនាគពុះចែកទ្រូងពេញទំហឹង បណ្ដាលឲ្យរថយន្ដរងការខូចខាតរថយន្តផ្នែកខាងមុខយ៉ាងដំណំ ចំណែក ម្ចាស់រថយន្ដរងរបួសធ្ងន់បានបព្ជូានទៅមន្ទីពេទ្យភ្លាមៗ។ ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៅរាជធានីភ្នំពេញរង់ចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕
-
សម្តចតេជោ ហ៊ុន សែន បន្តផ្តល់ជំនួយឧបត្ថម្ភដល់ បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដើម្បីបន្តការងារមនុស្សធម៌
កំពង់ធំ៖ នៅរសៀលថ្ងៃទី ១៨ ខែ វិច្ឆិកា ឆ្នាំ ២០១៨ សម្តេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា បានមើលឃើញពីសកម្មភាពរបស់សមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ ដែលមមាញឹកក្នុងការងារមនុស្សធម៌ជួយដល់អតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលជួបការលំបាកនៅក្នុងខេត្តកំពង់ធំ បានផ្តល់ សម្ភារ និងគ្រឿងឧបភោគ បរិភោគ ដល់ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត និងថ្នាក់ដឹកនាំនៃបញ្ជាការដ្ឋាន តំបន់ប្រតិបត្តិការសឹករងកំពង់ធំ ក្នុងការទទួលអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន តាមរយៈ ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត ហ៊ុន ម៉ាណែត អគ្គលេខាធិការរងសមាគមអតីតយុទ្ធជនកម្ពុជា ប្រគល់ជូនសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ ដើម្បីបន្តធ្វើសកម្មភាពមនុស្សធម៌ ជួយដល់បងប្អូនអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅខេត្តកំពង់ធំ ។ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុនប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ បានគោរពថ្លែង អំណរគុណ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា…
-
សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ ប្រគល់ផ្ទះចំនួន ២ខ្នង និងចែកអំណោយមនុស្សធម៌ ដល់ប្រជាពលរដ្ឋទីទ័លក្រនៅក្រុងស្ទឹងសែន និងស្រុកកំពង់ស្វាយ
ខេត្តកំពង់ធំ ឯកឧត្តម សុខ លូ ប្រធានគណ:កម្មាធិកាសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់នៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៨ បានអញ្ជើញចូលរួមប្រគល់ផ្ទះចំនួន ២ខ្នង រួមនឹងសម្ភារៈប្រើប្រាស់មួយចំនួន ព្រមទាំងថវិកាផ្ទាល់ខ្លួន និងចែកអំណោយមនុស្សធម៌ ដល់ចាស់ជរាទីទ័លក្រ ដែលកំពុងជួបការលំបាក ក្រុងស្ទឹងសែន និងបន្តដំណើរចុះជួបក្មេងស្រី ដែលមានជីវភាពលំបាក ដែលកំពុងរស់នៅជាមួយជីដូន នៅឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ ថ្លែងក្នុងពិធីនោះដែរ ឯកឧត្តម សុខ លូ មានប្រសាសន៍លើកឡើងថា ដោយមានការយកចិត្តទុកដាក់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្តេចទាំងពីរ តែងតែបានយកចិត្តទុកដាក់ គិតគូជានិច្ចនូវទុក្ខលំបាក់របស់បងប្អូនប្រជាពលរដ្ឋ នៅគ្រប់ទីកន្លែង។ ហើយការចែកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជានេះ គឺមិនមានការប្រកាន់នូវនិន្នាការនយោបាយ ពណ៌សប្បុរ ឬសាសនានោះឡើយ និងបានផ្តាំផ្ញើ ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមានការប្រុងប្រយ័ត្នខ្ពស់បំផុតក្នុងការថែរក្សាសុខភាព ដោយរស់នៅស្អាត ផឹកស្អាត ហូបស្អាត។ ក្រៅពីនេះ ឯកឧត្តម សុខ លូ និងសហការី…
-
កម្ពុជាឈ្នះមេដាយប្រាក់មួយ និងសំរិទ្ធបី ពីព្រឹត្តិការណ៍ China-Asean International Marathon 2018 នៅប្រទេសចិន
ក្នុងកម្មវិធីរត់ប្រណាំងម៉ារ៉ាតុងអន្តរជាតិ ចិន-អាស៊ាន ឆ្នាំ២០១៨ ប្រភេទចម្ងាយផ្លូវ ២១គីឡូម៉ែត (ពាក់កណ្តាលម៉ារ៉ាតុង) នាទីក្រុង Fangchenggang ខេត្តក្វាងស៊ី ប្រទេសចិន ដែលប្រព្រឹត្តទៅ កាលពីថ្ងៃទី១៧ ខែវិច្ឆិកា អត្តពលិកកម្ពុជា វ៉ាន់ ភារ៉ា បានឈ្នះមេដាយប្រាក់ (កម្រិតអាស៊ាន ឈរពីក្រោយកីឡាករឡាវ ) មួយគ្រឿង និងសំរិទ្ធ(កម្រិតអន្តរជាតិ ឈរក្រោយកីឡាករកេនយ៉ា និងឡាវ) មួយគ្រឿង ខណៈដែល កីឡាករ ជា សម្ភស្ស ទទួលបានមេដាយសំរិទ្ធ (កម្រិតអាស៊ាន)។ ផ្នែកនារី កីឡាការិនី ហេង ម៉ីជូ ទទួលជោគជ័យបានមេដាយសំរិទ្ធមួយគ្រឿង(កម្រិតអាស៊ាន) ដោយឈរនៅពីក្រោយកីឡាការិនី មីយ៉ាន់ម៉ា និងឡាវ។ ជាមួយគ្នានេះដែរ នៅក្នុងប្រភេទចម្ងាយ៥គីឡូម៉ែត តែមិនមានផ្តល់ជូនមេដាយ អត្តពលិកថ្នាលកម្ពុជា ក្រសោបបានជ័យលាភីស្ទើរទាំងអស់។ ពោលគឺ កីឡាករ ផាត សុភុត ទទួលបានចំណាត់ថ្នាក់លេខ១ កីឡាករ សាត ឧត្តម ទទួលបានចំណាត់ថ្នាក់លេខ២ និងកីឡាករ ឡៃ…
-
លោក សរ សុពុត្រា៖ អ្នកមានចំណេះដឹងពិតប្រាកដគឺជាប់ គ្មានការបែកធ្លាយវិញ្ញាសារ គ្មានបក្សពួកនិយម មានតែការប្រឹងប្រែងខ្លួនយើងទេទើបក្លាយជាមន្ត្រីក្របខណ្ឌ
កំពង់ស្ពឺ៖ការលើកឡើងបែបនេះបានធ្វើនាព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ក្នុងពិធីហែកកញ្ចប់វិញ្ញាសារប្រឡងជ្រើសរើសបេក្ខជនបម្រើការងារក្នុងក្របខណ្ឌមន្ត្រីពន្ធនាគារក្រសួងមហាផ្ទៃសម្រាប់ឆ្នាំ២០១៨ នៅវិទ្យាល័យខេត្តកំពង់ស្ពឺ ។លោក សរ សុពុត្រា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់លោក វ៉ី សំណាង អភិបាលនៃគណអភិបាលខេត្តកំពង់ស្ពឺបានមានប្រសាសន៏ថា ការប្រឡងនេះធ្វើឡើងដោយភាពត្រឹមត្រូវបំផុតដូច្នេះទាមទាឲ្យអ្នកដាក់ពាក្យប្រឡងត្រូវមានចំណេះឲ្យពិតប្រាកដ និងតាមដានគ្រប់វិញ្ញាសារប្រឡងដែលអានជូនដោយគណមេប្រយោគ ។លោកអភិបាលរងបន្តថា ប្អូនជាបេក្ខជនប្រឡងទាំងអស់ ត្រូវតែខិតខំប្រឹងប្រែង យកអស់កម្លាំងកាយចិត្ត ប្រើប្រាស់នូវបញ្ញាញាណ ចំណេះដឹងរបស់ខ្លួន ដើម្បីប្រឡងឲ្យទទួលបាននូវជោគជ័យ ហើយការខិតខំប្រឹងប្រែងរបស់ប្អូនៗ គឺដើម្បីអនាគត និងកិត្តិយសសម្រាប់ខ្លួនឯងផង សម្រាប់ក្រុមគ្រួសារផង និងសម្រាប់សង្គមជាតិផង ដូចនេះត្រូវខិតខំយកអស់កម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតី ដើម្បីឲ្យការប្រឡង ទទួលបានលទ្ធផលល្អប្រសើរ ដែលជាធនធាន ដ៏មានតម្លៃសម្រាប់សង្គមជាតិ ។ លោកអភិបាលរងខេត្ត ក៏បានផ្តាំផ្ញើដល់បេក្ខជន បេក្ខនារីទាំងអស់ ដែលត្រូវប្រឡងត្រូវអនុវត្តតាមទៅបទបញ្ជាផ្ទៃក្នុងឲ្យបានល្អ មិនត្រូវលួចចម្លងគ្នា មើលគ្នា ពិភាក្សាគ្នា មិនត្រូវគូសសញ្ញាសម្គាល់លើក្រដាសវិញ្ញាសា និងឧបករណ៍អេឡិចត្រូនិចមិនត្រូវយកចូល ក្នុងបន្ទប់ប្រឡងបានឡើយ ។យោងតាមរបាយការណ៏ទទួលបាន សម្រាប់ខេត្តកំពង់ស្ពឺ មានសិស្សមកប្រឡងក្របខណ្ឌចំនួន ១២៥នាក់ មានចំនួន៥បន្ទប់ ក្នុងនោះស្រីមានចំនួន៤៤នាក់ ៕ …
-
មន្ត្រីអាវុធហត្ថស្រុក នាំយកបច្ច័យអង្គកឋិនសាមគ្គីជាង១៤លានរៀល ប្រគេនព្រះសង្ឃនៅវត្តឈើទាលគងសិក្ខារាម ស្ថិតនៅក្នុងស្រុកជាំក្សាន្ត
(ព្រះវិហារ): ថវិកាសរុបជាង ១៤លានរៀល ដែលជាបច្ច័យបានមកពីអង្គកឋិនទានសាមគ្គី ត្រូវបានលោកអនុសេនីយ៍ឯក ជុន បូរ៉ា មេបញ្ជាការរងកងរាជអាវុធហត្ថស្រុក និងលោកស្រី តាប់ ស្រីទូច រួមជាមួយប្រជាពុទ្ធបរិស័ទជិតឆ្ងាយ ដង្ហែរនាំយកទៅវេរប្រគេនព្រះភិក្ខុសង្ឃ ដែលគង់ចាំព្រះវស្សាអស់ត្រីមាស នៅក្នុងវត្តឈើទាលគងសិក្ខារាម ស្ថិតនៅក្នុងភូមិឈើទាលគង ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ នាព្រឹកថ្ងៃអាទិត្យ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ។ ពិធីដង្ហែរអង្គកឋិនទាន បានប្រព្រឹត្តទៅយ៉ាងអធឹកអធម ក្រោមការអញ្ជើញចូលរួមពី លោក លោកស្រី មន្រ្តីរាជការ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស រួមជាមួយប្រជាពុទ្ធបរិស័ទចំណុះជើងវត្តឈើទាលគងសិក្ខារាមយ៉ាងច្រើនកុះករ។ ក្នុងឱកាសមហានក្ខត្តឫក្សនោះ ក៏មានរៀបចំធ្វើពិធីប្រគេនយាគូ វេរភត្តាហារប្រគេនដល់ព្រះសង្ឃ ទៅតាមលំអានប្រពៃណីបែបព្រះពុទ្ធសាសនា និងពិធីដង្ហែរអង្គកឋិនទានសាមគ្គី ព័ទ្ធជុំវិញព្រះវិហារចំនួនបីជុំ។ បន្ទាប់ពីអង្គកឋិនទាន ត្រូវបានដង្ហែរចូលក្នុងព្រះវិហារ ក៏មានរៀបចំពិធីនមស្សការ ថ្វាយបង្គំព្រះរតនត្រ័យ និងវេរអង្គកឋិនទាន ប្រគេនដល់ព្រះចៅអធិការវត្ត ជាកិច្ចឆ្លងបង្ហើយនៃកម្មវិធីបុណ្យផងដែរ។ លោក ជុន បូរ៉ា និងលោកស្រី បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការ ព្រមទាំងសប្បុរសជន និងពុទ្ធបរិស័ទទាំងអស់ ដែលមានសទ្ធាជ្រះថ្លាចូលរួមបរិច្ចាកថវិកាផ្ទាល់ខ្លួន…