-
ហាងកាហ្វេ Socials បើកសម្ពោធជាផ្លូវការហើយ ដោយផ្តោតសំខាន់លើការបង្កើតសហគ្រិនភាព និងឱកាសការងារសម្រាប់មនុស្សគ និងថ្លង់
ភ្នំពេញ៖ Socials បង្កើតឡើងមិនត្រឹមហាងកាហ្វេផ្តោតលើការចំណេញ និងរសជាតិប៉ុណ្ណោះទេ តែផ្តោតសំខាន់លើការបង្កើតសហគ្រិនភាព និងឱកាសការងារសម្រាប់មនុស្សគនិងថ្លង់ ដែលមានទីតាំងក្នុងធនាគារភ្នំពេញពាណិជ្ជ (PPCB) សាខាបឹងត្របែក ខណ្ឌចំការមន ត្រូវបានសម្ពោធជាផ្លូវការនាព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ។ ហាងកាហ្វេ Socials ផ្ដោតសំខាន់លើបេសកកម្មមួយ គឺដើម្បីផ្លាស់ប្តូរការយល់ឃើញ និងភាពលម្អៀងរបស់អ្នកជំនួញមួយចំនួន ដែលមិនជួលមនុស្សគ ថ្លង់ ឲ្យធ្វើការ និងជាសារមួយផ្ញើទៅកាន់អ្នកធ្វើជំនួញផ្សេងៗទៀត ឲ្យពួកគាត់ជួលមនុស្សគ ថ្លង់ មកធ្វើការដូចជា ហាងកាហ្វេ Socials ដែរ។ នៅក្នុងកម្មវិធីសម្ពោធ លោក Swapnil បាននិយាយថា “មិនមែនការងារទាំងអស់តម្រូវឲ្យមនុស្សនិយាយស្ដាប់ ឬធ្វើចលនានោះទេ ដូច្នេះការរើសអើងដោយអចេតនានេះ បានធ្វើឲ្យអាជីវកម្មទាំងអស់ កំពុងបោះបង់ចោលអ្នកដែលមានសមត្ថភាព និងទេពកោសល្យឲ្យនៅក្រៅទីផ្សារការងារ។ បច្ចុប្បន្នយើងកំពុងស្ថិតនៅក្នុងដំណាក់កាលដំបូង និងកំពុងបន្តកិច្ចខិតខំប្រឹងប្រែង ក្នុងនោះយើងបានបង្កើតម៉ាកកាហ្វេដែលប្រកបដោយក្តីស្រឡាញ់ជាមួយនឹងការចែករំលែកបណ្តាញឌីជីថល។ នៅក្នុងតំណាក់កាលទីពីរ ពួកយើងចង់លើកទឹកចិត្តដល់មនុស្សថ្លង់ និងគ ឲ្យក្លាយជាសហគ្រិនផ្ទាល់ ហើយបើកអាជីវកម្មដោយខ្លួនឯង (ឧទាហរណ៍ ដូចជា រទេះកាហ្វេជាដើម) ដោយផ្ដល់ឲ្យពួកគាត់នូវការហ្វឹកហាត់ ឧបករណ៍ និងថវិកាចាំបាច់មួយចំនួន ដើម្បីឲ្យពួកគាត់គ្រប់គ្រងហិរញ្ញវត្ថុនៅក្នុងដៃរបស់ពួកគាត់ទាំងស្រុង។” គោលដៅរបស់ Socials…
-
លួចម៉ូតូបានសម្រេចពេលព្រឹក សមត្ថកិច្ចក្របួចជាប់ពេលរសៀល
ភ្នំពេញ៖ ជនសង្ស័យ និងជាអ្នកប្រើប្រាស់គ្រឿងញៀនម្នាក់ បានធ្វើសកម្មភាពលួចម៉ូតូ១គ្រឿងបានសម្រេច នៅត្រង់ចំណុចផ្ទះគ្មានលេខមួយកន្លែង ក្នុងក្រុមទី៤ ភូមិខ.១ សង្កាត់ច្រាំងចម្រេះទី២ ខណ្ឌឬស្សីកែវ កាលពីម៉ោងជាង៩ព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨។ ក្រោយពីសមត្ថកិច្ចប៉ុស្ដិ៍សង្កាត់ច្រាំងចម្រេះទី២ ទទួលបានពាក្យបណ្ដឹងរបស់ជនរងគ្រោះ ក៏បានបើកការស្រាវជ្រាវភ្លាមៗ ដើម្បីកំណត់ពីអត្តសញ្ញាណរបស់ជនសង្ស័យ ទើបឈានដល់ការឃាត់ខ្លួនបាន និងដកហូតបានម៉ូតូ១គ្រឿងម៉ាកGTRZXM-25 ពណ៌ផ្កាឈូកលាយស ពាក់ស្លាកលេខ ភ្នំពេញ 1GU-8751 ដែលជារបស់ជនរងគ្រោះ នៅត្រង់ចំណុចក្នុងក្រុម២ ភូមិខ.១ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឬស្សីកែវ នាវេលាម៉ោង២និង៣០នាទីរសៀលថ្ងៃខែឆ្នាំដដែល។ មន្ត្រីនគរបាលខណ្ឌឬស្សីកែវបានបញ្ជាក់ថា ជនសង្ស័យមានឈ្មោះ ញ៉ែប សុវណ្ណារិទ្ធ ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះគ្មានលេខ ក្រុម២ ភូមិ ខ.១ សង្កាត់ច្រាំងចម្រេះទី២ ខណ្ឌឫស្សីកែវ និងមានប្រើប្រាស់សារធាតុញៀនផងដែរ។ រីឯជនរងគ្រោះម្ចាស់ម៉ូតូឈ្មោះ ហ៊ុល ភក្ដី ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរមន្រ្តីរាជការ ស្នាក់នៅផ្ទះលេខ១១២ ស្ថិតតាមបណ្ដោយផ្លូវបេតុង ក្នុងក្រុម៤ ភូមិខ.១ សង្កាត់ច្រាំងចម្រេះទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។…
-
សមត្ថកិច្ចបញ្ជូនខ្លួនឃាតករចាក់សម្លាប់ប្រជាការពារភូមិតាឡី មកដល់តុលាការហើយ
ភ្នំពេញ៖ សមត្ថកិច្ចការិយាល័យកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានបញ្ជូនខ្លួនបុរសជាឃាតករចាក់សម្លាប់ប្រជាការពារភូមិតាឡី ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្ដតាមនិតិវិធីច្បាប់ហើយ។ សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា ជនសង្ស័យដែលជាឃាតករមានឈ្មោះ ថាច់ សួរ ភេទប្រុស អាយុ៤៦ឆ្នាំ មុខរបរ គុបជេរដី ស្នាក់នៅភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ។ ចំណែកជនរងគ្រោះឈ្មោះ កេត ស៊ីថា អាយុ៥២ឆ្នាំ មុខរបរ ប្រជាការពារភូមិតាឡី ស្នាក់នៅភូមិតាឡី សង្កាត់ដង្កោខណ្ឌដង្កោ។ សូមជម្រាបថា កាលពីវេលាម៉ោង១១និង០០នាទីយប់ ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨ ជនរងគ្រោះត្រូវឃាតករសម្លាប់ នៅចំណុចភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។ លុះដល់ព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨ ឃាតករត្រូវបានសមត្ថកិច្ចនគរបាលខណ្ឌដង្កោ សហការជាមួយសមត្ថកិច្ចការិយាល័យកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានធ្វើការស្រាវជ្រាវចាប់ខ្លួនបាន បាន នៅចំណុចផ្លូវ២៧១ ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ៕ម.ន
-
ខឹងម្តាយតាមមករករឿង យកកាំភ្លើងបាញ់ទម្លុះរថយន្តខ្លួនឯងអស់១១គ្រាប់
ភ្នំពេញ៖ បុរសម្នាក់ដែលគេស្គាល់ច្បាស់ថា ជាមន្ត្រីនគរបាលនៅនាយកដ្ឋានធ្វើលិខិតឆ្លងដែន ខឹងម្ដាយទៅរករឿង ពេលដែលខ្លួនកំពុងច្រៀងលេងកម្សាន្តសប្បាយនៅក្នុងហាងខារ៉ាអូខេយីហោ “ពិភពរាត្រី” ស្ថិតក្នុងភូមិសាស្ត្រសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ បានស្ទុះយកកាំភ្លើង បាញ់ទម្លុះរថយន្តរបស់ខ្លួនអស់១១គ្រាប់ កាលពីវេលាម៉ោងជាង១១យប់ ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨។ សាក្សីបាននិយាយឲ្យដឹងថា មុនពេលកើតហេតុ ជនបង្កបានបើករថយន្តម៉ាក ហាយឡែនឌ័រ ពណ៌កណ្ដុរប្រមេះ ពាក់ស្លាកលេខ ភ្នំពេញ 2D-3913 មកចូលច្រៀងខារ៉ាអូខេនៅហាង “ពិភពរាត្រី” ខាងលើ ពេលកំពុងច្រៀងលេងកម្សាន្តសប្បាយ ក៏ស្រាប់តែលេចមុខម្ដាយ ដោយបានទៅរករឿងដល់កន្លែងតែម្ដង ធ្វើឲ្យបុរសរូបនោះ មានការខឹងសម្បារនឹងម្ដាយយ៉ាងខ្លាំង ក៏ស្ទុះដើរចេញមកខាងក្រៅ រួចធ្វើសកម្មភាពដកកាំភ្លើងបាញ់សំដៅរថយន្តរបស់ខ្លួនអស់ចំនួន១១គ្រាប់ បណ្ដាលឲ្យធ្លុះកញ្ចក់រថយន្តផ្នែកខាងមុខ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ភ្ញៀវរត់ជាន់ជើងគ្នា។ ប្រភពដដែលបន្តថា ក្រោយពីបាញ់រួច ជនបង្កបានរត់គេចខ្លួន រួមទាំងម្តាយផង ដោយបន្សល់ទុកតែរថយន្តនៅកន្លែងកើតហេតុ។បន្ទាប់មក ទើបសមត្ថកិច្ចខណ្ឌចំការមន ចុះមកកន្លែងកើតហេតុ ដើររើសសំបកគ្រាប់ ដើម្បីធ្វើការស្រាវជ្រាវបន្ត៕ម.ន
-
ប្រជាពលរដ្ឋ និងសិស្សក្រីក្រ បានទទួលអំណោយពីក្រុមការងារចុះជួយសង្កាត់គោកចក ខេត្តសៀមរាប
ប្រជាពលរដ្ឋក្រីក្រចំនួន២០០គ្រួសារ និងសិស្សានុសិស្សខ្វះខាត៥០០នាក់ ក្នុងភូមិគោកបេង និង ភូមិគោកត្នោត ត្រូវបានទទួលអំណោយសប្បុរសជនសិង្ហបុរី ដែលបានផ្តល់តាមរយៈក្រុមការងារថ្នាក់ខេត្ត ចុះជួយសង្កាត់គោកចក ក្រុង-ខេត្តសៀមរាប ត្រូវបានឯកឧត្តម លី សំរិទ្ធ អភិបាលរងនៃគណៈអភិបាលខេត្ត និងជាប្រធានក្រុមការងារថ្នាក់ខេត្ត នាំយកប្រគល់ជូនកាលពីចុងសប្តាហ៍ព្រឹកថ្ងៃសៅរ៍ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ។ ក្នុងឱកាសនោះ លោកស្រី WONG YUEN KAH និង ស្វាមី បានសម្តែងការអាណិតអាសូរចំពោះប្រជាពលរដ្ឋ និងសិស្សានុសិស្សដែលជួបការលំបាក ព្រមទាំងណែនាំដល់សិស្សទាំងអស់ ឲ្យខិតខំសិក្សារៀនសូត្រ គឺក្មួយៗទាំងនេះហើយ ជាធនធានមនុស្ស ក្នុងកិច្ចអភិវឌ្ឍន៍ប្រទេស។ ជាមួយគ្នានេះ ឯកឧត្តម លី សំរិទ្ធ ក៏បាននាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ និងសូមឲ្យបងប្អូនប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ ដោយរដូវប្រាំងចូលមកដល់ហើយ ចំពោះភ្លើងផ្សែង កុំឲ្យមានកើតនូវប្រការអាក្រក់ណាមួយចំពោះក្រុមគ្រួសារខ្លួន ជាសំខាន់មនុស្សចាស់ កុមារតូចៗ ដែលបងប្អូនត្រូវប្រុងប្រយ័ត្នអំពីបញ្ហាសុខភាព គឺត្រូវហូបស្អាត ផឹកស្អាត រស់នៅស្អាត។ ម៉្យាងទៀតបងប្អូនទាំងអស់ សំខាន់សិស្សានុសិស្សត្រូវគិតគូពីសុវត្ថិភាពតាមដងផ្លូវសាធារណៈ ក្នុងពេលធ្វើដំណើរជៀសវាងកុំឲ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ ដោយនាំគ្នាគោរពច្បាប់ចរាចរណ៍ ពាក់មួកសុវត្ថិភាពក្នុងពេលបើកបរ ត្រូវបើកបរក្នុងល្បឿនកំណត់ បើកបរកុំជែងគ្នា និងកុំបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង។…
-
រដ្ឋបាលលោក ដូណាល់ ត្រាំ សម្រេចប្រគល់ប័ណ្ណសម្គាល់ខ្លួនឱ្យអ្នកយកព័ត៌មាន CNN ចូលយកព័ត៌មានក្នុងសេតវិមានវិញ ក្រោយតុលាចេញបញ្ជា
សហរដ្ឋអាម៉េរិក៖ សេតវិមានសហរដ្ឋអាម៉េរិកបានលើកឡើងនៅថ្ងៃសុក្រសប្តាហ៍នេះថា ខ្លួននឹងប្រគល់ប័ណ្ណសម្គាល់ខ្លួនជាបណ្តោះអាសន្នដល់អ្នកយកព័ត៌មាន CNNលោក ជីម អាខូស្តា ដើម្បីឆ្លើយតបទៅនឹងបទបញ្ជារបស់ចៅក្រមសហព័ន្ធ។ ចៅក្រមសហព័ន្ធនៅថ្ងៃសុក្រម្សិលមិញ បានចេញបញ្ជាឲ្យរដ្ឋបាលរបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ប្រគល់ប័ណ្ណសម្គាល់ខ្លួនសម្រាប់ចូលយកព័ត៌មានឲ្យអ្នករាយការណ៍ព័ត៌មានរបស់ភ្នាក់ងារសារព័ត៌មាន CNN លោក ជីម អាខូស្តា ដើម្បីមានសិទ្ធិក្នុងការចូលរួមយកព័ត៌មាននៅសេតវិមានវិញ។ សូមរំលឹកថា ទីភ្នាក់ងារសារព័ត៌មាន CNN បានស្នើសុំឲ្យចៅក្រមបង្ខំឲ្យសេតវិមានប្រគល់មកវិញភ្លាមៗនូវប័ណ្ណសម្គាល់ខ្លួន ដែលបានប្រគល់ឲ្យលោក អាខូស្តា ដែលជាអ្នកទទួលបន្ទុកយកព័ត៌មានប្រចាំនៅសេតវិមាន មកពីស្ថានីយទូរទស្សន៍ CNN ដើម្បីអនុញ្ញាតឲ្យលោកចូលទៅកាន់សេតវិមាន យកសន្និសីទសារព័ត៌មាន និងព្រឹត្តិការណ៍ផ្សេងទៀត។ ការស្នើសុំនេះត្រវបានធ្វើឡើង ខណៈបណ្តឹងនៃការដកហូតប័ណ្ណសម្គាល់ខ្លួនរបស់លោកបាននឹងកំពុងបន្ត៕
-
កម្ពុជា-ប៊ុលហ្គារី ចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការវិស័យទេសចរណ៍
សូហ្វីយា(ប៊ុលហ្គារី): តបតាមការអញ្ជើញរបស់លោកជំទាវ Nikolina Angelkova រដ្ឋមន្ត្រីក្រសួងទេសចរណ៍នៃសាធារណរដ្ឋប៊ុលហ្គារី លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងគណៈប្រតិភូក្រសួងបានចូលរួមសមាជអន្តរជាតិលើកទី២ ស្តីពីអរិយធម៌ពិភពលោក និងខ្សែទស្សនកិច្ចប្រវត្តិសាស្ត្រ (The 2nd International Congress on World Civilization and Historical Routes) ដែលរៀបចំឡើងក្រោមកិច្ចសហការរបស់អង្គការទេសចរណ៍ពិភពលោក និងរដ្ឋាភិបាលប៊ុលហ្គារី (ក្រសួងទេសចរណ៍ប៊ុលហ្គារី) ចាប់ពីថ្ងៃទី១៥ ១៦ ខែវិច្ឆិកា ឆ្នាំ២០១៨។ អង្គសមាជអន្តរជាតិលើកទី២បានបញ្ចប់ដោយជោគជ័យដោយមានការផ្លាស់ប្តូរទស្សនទាន បទពិសោធន៍ និងការអនុវត្តល្អៗក្នុងការគ្រប់គ្រង និងរៀបចំបង្កើតការតភ្ជាប់គោលដៅទេសចរណ៍បេតិកភណ្ឌនៃទ្វីបទាំង៥ (អឺរ៉ុប អាស៊ី អាម៉េរិក អាហ៊្វ្រិក និងអូសេអានី) ដើម្បីជំរុញកំណើនទេសចរផង ការពារបេតិកភណ្ឌផង និងលើកកម្ពស់សហគម៍មូលដ្ឋានផង។ បន្ទាប់មកនារសៀលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានជួបសំណេះសំណាល និងពិភាក្សាការងារជាមួយលោកជំទាវ Nikolina…
-
រថយន្តទំនើបអូឌីប្រលះបង្គោលភ្លើង បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ
ភ្នំពេញ៖ ករណីគ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើងដោយបុរសបរទេសម្នាក់បើករថយន្តទំនើបម៉ាកអូឌី ទៅបុកបង្គោលភ្លើងមុខសកលវិទ្យាល័យជាតិគ្រប់គ្រង បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ កាលពីវេលាម៉ោង១ រំលងអាធ្រាត្រ ឈានចូលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតតាមបណ្ដោយផ្លូវព្រះមុនីវង្ស កែងផ្លូវលេខ៩៥ ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា ដំបូងគេឃើញរថយន្តសេរីទំនើបមួយគ្រឿងម៉ាកអូឌី ពណ៍ប្រផេះ ពាក់ស្លាក់លេខ ភ្នំពេញ 2AB.3011បើកបរដោយបុរសម្នាក់រួមជាមួយបុរសម្នាក់ទៀតជាជនជាតិបរទេសដូចគ្នា បានធ្វើដំណើរតាមបណ្ដោយផ្លូវព្រះមុនីវង្សទិសដៅពីជើងទៅត្បូក្នុងល្បឿនលឿន លុះដល់ចំនុចផ្លូវលេខ៩៥ ក៏បានបត់ឆ្វេងទាំងមិនប្រយ័ត្នបានជ្រុលទៅបុកបង្គោលភ្លើងពេញទំហឹងតែម្ដង បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ។ ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានដែលជំនាញចរាចរណ៍ បានចុះមកធ្វើការវាស់វែង និងស្ទួចរថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញដើម្បីចាត់វិធានការតាមផ្លូវច្បាប់៕
-
បុរសម្នាក់បើករថយន្ដឡិចស៊ីស LX470 បុកក្បាលនាគពុះចែកទ្រូងផ្លូវ និងរេទៅបុកខ្លោងទ្វារផ្ទះប្រជាពលរដ្ឋបណ្ដាលឲ្យរងកាខូចខាតយ៉ាងដំណំ
ភ្នំពេញ៖ បុរសម្នាក់ស្រវឹងស្រាបានបើករថយន្ដឡិចស៊ីសLX470 ទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវបណ្ដាលឲ្យបាក់អស់មួយកង់ ហើយមិនទាន់អស់ល្បឿនក៏បន្ដទៅបុកខ្លោងទ្វារផ្ទះប្រជាពលរដ្ឋបន្ថែមទៀត បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង២ និង៣០នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ក្បែរក្ដាន់២ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្ដម៉ាកឡិចស៊ីសLX470 ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ2N-3923 ដែលបើកបរដោយបុរសម្នាក់ក្នុងស្ថានភាពស្រវឹង បានធ្វើដំណើរទិសដៅពីកើតមកលិច ក្នុងល្បឿនលឿន ពេលមកដល់ចំនុចកើតហេតុក៏បានរេចង្កូតទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវ បណ្ដាលឲ្យបាក់អស់មួយកង់ ហើយរថយន្ដមិនទាន់អស់ល្បឿនក៏បានបន្តដំណើទៅបុកដើមឈើ និងបុកខ្លោងទ្វារផ្ទះប្រជាពលរដ្ឋបណ្ដាលឲ្យរងការខូចខាតខ្លោងទ្វារផ្ទះ ចំណែកឯរថយន្ដវិញក៏រងការខូចខាតផ្នែកពីមុខយ៉ាងដំណំផងដែរ តែករណីនេះមិនមានអ្នករងរបួសឡើយ។ ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានឃាត់តៃតុងរថយន្តបង្កទៅកាន់ប៉ុស្ដិ៍ស្រះចក និងទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕
-
ឡិចស៊ីស RX300 បើកបុករះរថយន្ត និងកង់បីឥណ្ឌា បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ
ភ្នំពេញ៖ បុរសម្នាក់ស្រវឹងស្រាបានបើករថយន្តឡិចស៊ីសRX300 ទៅបុករះរថយន្ត និងកង់បីឥណ្ឌា ព្រមទាំងទម្លុះចូលផ្ទះចម្លាក់ខ្មែរ បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ សំណាងល្អមិនបង្កឲ្យមនុស្សរងរបួស។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង១១ និង៣០នាទីយប់ ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅត្រង់ចំណុចក្បែរក្ដាន់ពីរ តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅពេលកើតហេតុនោះគឺ គេឃើញមានថយន្តស៊េរីទំនើបម៉ាក PORSCHE (ផច) និងម៉ូតូឥណ្ឌា បានធ្វើដំណើរតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ទិសដៅពីកើតទៅលិចក្នុងល្បឿនល្មម មកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តម៉ាក ឡិចស៊ី RX300 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AM-0258 ដែលបើកបរដោយបុរសម្នាក់មានស្ថានភាពស្រវឹង និងធ្វើដំណើរមកតាមក្រោយយ៉ាងលឿន ហើយក៏ជ្រុលចង្កូតបុកម៉ូតូឥណ្ឌាបញ្ឆិតពីក្រោយ ធ្វើឲ្យម៉ូតូឥណ្ឌរុញទៅបុករថយន្ត ផច បណ្ដាលឲ្យរងការខូចខាត រីឯរថយន្តបង្កវិញ បានទៅបុកទម្លុះផ្ទះចម្លាក់ខ្មែរ ដែលរចនាម៉ូតពីថ្ម បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំផងដែរ តែសំណាងល្អមិនបង្កឲ្យមនុស្សណាម្នាក់រងរបួសនោះឡើយ។ ក្រោយកើតហេតុ តៃកុងរថយន្តបង្ក ត្រូវបានសមត្ថកិច្ចចាប់បញ្ចូនទៅស្នងការរាជធានីភ្នំពេញ ព្រមទាំងធ្វើការវាស់វែងយករយន្តបង្ក រថយន្តរងគ្រោះ និងកង់បីឥណ្ឌារងរគ្រោះ ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក…