-
ចូលខារ៉ាអូខេ បែកគំនិតលួចទូរសព្ទនារីអ្នកទទួលភ្ញៀវបានសម្រេច តែមកត្រូវជាប់ខ្នោះសមត្ថកិច្ច
ភ្នំពេញ ៖ បុរសជាជនសង្ស័យម្នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្ដិ៍ទំនប់ទឹក សហការជាមួយកម្លាំងកងរាជអាវុធហត្ថ និងប្រជាពលរដ្ឋ ដេញតាមចាប់វាយខ្នោះ កាលពីវេលាម៉ោង១ និង៣០នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៨ ត្រង់ចំណុច KTV (គោលដឹនសោន) នៅម្ដុំផ្លូវ២០០៤ ក្នុងសង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ ក្រោយពីជនសង្ស័យបើកកង់បីឥណ្ឌារបស់ខ្លួនចូលច្រៀងខារ៉ាអូខេ ហើយបន្លំលួចយកទូរស័ព្ទពីនារីទទួលភ្ញៀវក្នុងបន្ទាប់ចេញមកក្រៅ ។ យោងតាមប្រភពព័ត៌មានពីមន្ត្រីនគរបាលប៉ុស្ដិ៍ទំនប់ទឹកបានប្រាប់ឲ្យដឹងថា នៅពេលកើតហេតុ គេឃើញមានកម្លាំងចម្រុះ ទាំងសមត្ថកិច្ច កងរាជអាវុធហត្ថ និងប្រជាពលរដ្ឋដេញតាមកង់បីឥណ្ឌាមួយគ្រឿងដែលបើកបរដោយជនសង្ស័យម្នាក់ខាងលើ និងបានស្រែកឲ្យជួយចាប់ តាំងពីផ្លូវ២៧១ រហូតឆ្លងកាត់ផ្លូវជាតិលេខ១ដល់ត្រឹមសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ ក៏មានសមត្ចកិច្ចដកកាំភ្លើងបាញ់២គ្រាប់ឡើងលើ ដើម្បីគំរាមឲ្យឈប់ ហើយក៏ឃាត់ខ្លួនជនសង្ស័យបានយកទៅអធិការនគរបាលខណ្ឌចំការមនដើម្បីសួរនាំភ្លាមៗតែម្ដង ។ បើតាមប្រភពព័ត៌មានជុំវិញករណីខាងលើនេះ គឺ ជនសង្ស័យមានគ្នា២នាក់ បើកកង់បីឥណ្ឌាម្នាក់មួយគ្រឿងមកចូលខារ៉ាអូខេខាងលើ ខណះដល់ពេលជិតចប់កម្មវិធី ជនសង្ស័យម្នាក់ក្នុងចំណោមគ្នា២នាក់ បានបន្លំលួចយកទូរសព្ទពីនារីអ្នកទទួលភ្ញៀវក្នុងបន្ទប់របស់ខ្លួនដើរចេញមកក្រៅ ដោយឡើងជិះកង់បីឥណ្ឌារបស់ខ្លួនបំណងគេចខ្លួនតាំងពីផ្លូវ២០០៤ រហូតឆ្លងកាត់៤ខណ្ឌផ្អើលដល់សមត្ថកិច្ចដេញចាប់បាននៅផ្លូវជាតិលេខ១ ក្នុងសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ ដោយសារកម្លាំងសមត្ថកិច្ចបាញ់គំរាម២គ្រាប់ទើបឈប់និងឃាត់ខ្លួនបាន។ បច្ចុប្បន្នជនសង្ស័យខាងលើ រួមនិងវត្ថតាង ត្រូវបាននគរបាលពហ្រ្មខណ្ឌចំការមន ធ្វើការសាកសួរ…
-
ខេត្តបាត់ដំបង ដឹកនាំកីឡាករចំនួន២០០នាក់ និងយកទូក ចំនួន០៤ដើម្បីចូលរួមអុំនៅក្នុងព្រះរាជពិធីបុណ្យអុំ ទូកនៅរាជធានីភ្នំពេញ ឆាប់ៗខាងមុខនេះ
ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានចាត់ឲ្យមន្ត្រីទទួលបន្ទុក បុណ្យអុំទូក ក្នុងខេត្ត ដោយកំណត់រៀបចំយកទូក ចំនួន ០៤គ្រឿង របស់ខេត្តបាត់ដំបង ដើម្បីទៅចូលរួមនៅក្នុង ព្រះរាជពិធីបុណ្យអុំទូកបណ្តែតប្រទីប អកអំបុកនិងសំពះព្រះខែ រយៈពេល ០៣ថ្ងៃ នៅរាជធានីភ្នំពេញ ដែលនឹងប្រព្រឹត្តទៅ ចាប់ពីថ្ងែទី២១ -២៣ខែវិច្ឆិកាឆ្នាំ២០១៨ ក្នុងពេលដ៏ខ្លីឆាប់ៗ ខាង មុខនេះ។ នេះបើតាមការគូសបញ្ជាក់ឲ្យដឹងពី លោក ហុង ឆេត មន្ត្រីសាលាខេត្តទទួលបន្ទុកដឹកនាំក្រុមកីឡាករអុំទូករបស់ខេត្តបាត់ដំបង ដែលគ្រោងនឹងចេញដំណើរ ពីខេត្តបាត់ដំបង នៅថ្ងៃទី១៨ខែវិច្ឆិកានេះ។ ការលើកឡើងបែបនេះ គឺនៅក្នុងខណៈពេលដែលឯ.ឧ ងួន រតនៈ អភិបាលខេត្តបា ត់ដំបង បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមកី ឡាករអុំទូកដែលត្រៀមចេញទៅប្រកួតប្រណាំងក្នុងពេលដ៏ខ្លីខាងមុខនេះ នៅវេលារសៀល ថ្ងៃទី១៦ខែវិច្ឆិកានេះស្ថិតក្នុងបរិវេណវត្តឯករង្សី ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្ត បាត់ដំបង។ តាមការគូសបញ្ជាក់ឲ្យដឹងទៀតនោះ៖ ខេត្តបាត់ដំបងបាននាំយកទូកអុំ ចំនួន០៤គ្រឿង និងមានកីឡាករ សរុប…
-
ប្រតិភូកងទ័ពជើងគោកចុះសួរសុខទុកស្ថានភាពរស់នៅរបស់វីរយុទ្ធជនការពារព្រំដែនកម្ពុជា.ថៃជួរមុខទិសទី១ប្រាសាទព្រះវិហារ!
(ព្រះវិហារ): ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ដឹកប្រតិភូ ចុះសួរសុខទុក អំពីស្ថានភាពរស់នៅរបស់វីរយុទ្ធជនការពារព្រំដែនជួរមុខតាមបណ្តោយព្រំដែនកម្ពុជា.ថៃ នៅទិសទី១ប្រាសាទព្រះវិហារ។ នៅក្នុងដំណើរអញ្ជើញចុះសួរសុខទុកនេះ ធ្វើឡើងនាព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨ អមដំណើរដោយឯកឧត្តម នាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ ទទួលបន្ទុកកិច្ចការងារព្រំដែន ឯកឧត្តម នាយឧត្តមសេនីយ៍ គីម ប៊ុនថាន អគ្គនាយករងខុទ្ទកាល័យសម្ដេចតេជោ ហ៊ុន សែន ឯកឧត្តម វង្ស៊ី វិស្សុត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណអភិបាលខេត្តព្រះវិហារ ឯកឧត្តម ឧត្តមសេនីយ៏ឯក ស្រី ឌឹក មេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ រួមនិងប្រតិភូជាច្រើនស្ថាប័នមួយចំនួនទៀត។ ក្រោមកិច្ចធ្វើបទបង្ហាញពីសំណាក់ឯកឧត្តមឧត្តមសេនីយ៍ទោ លី ស៊ុន មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៨ ស្ដីអំពីស្ថានភាពភូមិសាស្រ្ត ការរស់នៅរបស់បងប្អូនវីរយុទ្ធជន តាមបណ្តោយខ្សែត្រៀមជួរមុខ និងខិតខំបន្តកិច្ចសហប្រតិបត្តិការល្អ រវាងកងកម្លាំងកម្ពុជា ជាមួយនឹងកងកម្លាំងប្រទេសថៃ បញ្ចៀសបាន នូវការប្រឈមមុខ…
-
ពិធីបិទព្រឹត្តិការណ៍ប្រណាំងទូក បណ្ដែតប្រទីបអកអំបុកនិសំពះព្រះខែ នៅព្រែកកំពង់បាយខេត្តកំពត
នៅរសៀលថ្ងៃទី១៦ ខែវិច្ចិកាឆ្នាំ២០១៨ នៅព្រែកកំពង់បាយខេត្ត កំពត បានរៀបចំពិធីបិទនូវព្រឹត្តិការណ៍ ប្រណាំងទូកិបណ្ដែតប្រទីបអកអំបុកនិសំពះព្រះខែ នឹងប្រគល់ពានរង្វាន់ ដល់កីឡាកទូក ប្រណាំងដែលឈ្នះ ។ ពិធី នេះ .ធ្វីឡើងនៅដងពែ្រកកំពង់បាយ មុខសាលាខេត្តកំពត ក្រោមវត្តមានអញ្ជើញចូលរួមជាអធិបតីពីសំណាក ឯក .ឧត្តម បណ្ឌិតប៉ែន សីុម៉នតំណាងរាស្ត្រ ខេត្តកំពតនិងជាគៈណៈកម្មកាទី ១០នៃរដ្ដសភា ជាតិនិង ឯកឧត្ដម ជាវ តាយអភិបាលនៃគណៈអភិបាលខេត្ត ក្នុងនោះដោយមានវត្តមានចូលរួម អំពី ឯកឧត្ដម លោកជំទាវ លោក លោកស្រីជាថ្នាក់ដឹកនាំខេត្ត មន្ទីរ អង្គភាពជុំវិញខេត្ត សិស្សនិស្សិត ប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។ បើតាមការអោយដឹងរបស់គណៈកម្មការបច្ចេកទេសរៀបចំការប្រកួត បានបញ្ជាក់ថា ការប្រកួតនេះមានចំនួនមួយថ្ងៃ មានទូកចូលរួមប្រកួតចំនួនបីប្រភេទ សរុប៦៩ទូកមានកីឡាករចំនួន៤៧៣នាក់។ ក្នុងនោះទូកសមុទ្រមានចំនួន១៨គូរ និងទូកគូរចំនួន៨គូរមានរយៈចម្ងាយប្រណាំង៥០០ម៉ែត្រ រីឯទូកនូកាយ៉ាក់ចំនួន៩គូរក្នុងរយៈចំងាយប្រណាំង២០០ម៉ែត្រ។ មានប្រសាសន៍បិទព្រិត្តិកាប្រកួតនេះ ឯកឧត្តមបណឹ្ឌតនិង ឯកឧត្ដម ជាវ តាយអភិបាលខេត្តបានចាត់ទុក ព្រឹត្តការណ៍ប្រណាំងទូកនាពេលនោះគឺធ្វើឡើងស្របតាមប្រពៃណីជាតិបរមបូរាណកាលសំដៅ ដើម្បីបង្កលក្ខណៈអោយមានភាពសប្បាយរីករាយ ជូនប្រជាពលរដ្ឋក្នុងខេត្ត ក៏ដូចជាការទាក់ទាញភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ អោយមកលេងកម្សាន្តក្នុងខេត្តកំពតក៏ដូចជាការចូលរួមអបអរសារទរ ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ អកអំបុក…
-
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ មកកាន់ខេត្តមណ្ឌលគិរី ធ្វើការប្រកាស់ប្តូរព្រះរាជអាជ្ញា
មណ្ឌលគិរីៈនារសៀលថ្ងៃទី១៦ខែវិច្ឆិកា បន្ទាប់ពីប្រតិភូកាកបាទក្រហមកម្ពុជាវិលត្រឡប់ទៅទីក្រុងភ្នំពេញវិញ ខេត្តភាគឥសានមួយនេះ បានបន្តធ្វើកម្មវិធីផ្លាស់ប្តូរព្រះរាជអាជ្ញាបន្តទៀតក្រោមវត្តមានរដ្ឋមន្ត្រីក្រសួងយុត្តិធម៌លោកអង្គ វង្សវឌ្ឍនា រួមជាមួយថ្នាក់ដឹកនាំបណ្តាអង្គភាពទាំងអស់ក្នុងខេត្ត។ ក្នុងពិធីនៃការផ្លាស់ប្តូរតំណែងព្រះរាជអាជ្ញាលើកនេះ លោកឡុងហុកម៉េង ព្រះរាជអាជ្ញាខេត្តមណ្ឌលគិរីត្រូវ ព្រះមហាក្សត្រត្រាស់បង្គាប់អោយទៅជាព្រះរាជអាជ្ញាខេត្តត្បូងឃ្មុំ ជំនួសលោកហៀងសុភក្រ្ត ដែលនិងចូលមកអង្គុយលើកៅអីលោកឡុងហុកម៉េងវិញ។ លោកហៀង សុភក្រ្ត បានធ្វើការប្តេជ្ញាចិត្ត ពង្រឹងវិន័យការងារ រក្សានូវសាមគ្គីភាពផ្ទៃក្នុងរវាងស្ថាប័នអយ្យការ និងតុលាការ ដើម្បីពង្រឹងសមត្ថភាពបច្ចេកទេសការងារ និងសហការធ្វើការងារល្អជាមួយអាជ្ញាធររដ្ឋបាលគ្រប់ថ្នាក់ក្នុងខេត្ត មន្ត្រីនគរបាលយុត្តិធម៌ គ្រប់លំដាប់ថ្នាក់ ក៏ដូចជាមន្ត្រីសាធារណៈដទៃទៀត ដែលច្បាប់ប្រគល់សិទ្ធិឱ្យក្នុងការបង្ក្រាបបទល្មើសព្រហ្មទណ្ឌ។ លោក ប៉េង សម្បត្តិ អភិបាលរងខេត្តមណ្ឌលគិរីក៏បានស្នើឲ្យព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរីត្រូវបន្តពង្រឹងកិច្ចសហការជាមួយមន្ទីរជំនាញពាក់ព័ន្ធជុំវិញខេត្ត ក៏ដូចជាអាជ្ញាធរខេត្តគ្រប់ជាន់ថ្នាក់ ដើម្បីដោះស្រាយរាល់បញ្ហា បណ្តឹងផ្សេងៗ ឬសំណុំរឿងដែលនៅសេសសល់ មិនទាន់បានដោះស្រាយ ដោយឈរលើតម្លាភាព ភាពយុត្តិធម៌។ នៅក្នុងឱកាសនោះ លោក អង្គវង្ស វឌ្ឍនា រដ្ឋមន្ដ្រីក្រសួងយុត្តិធម៌ ក៏បានណែនាំ និងផ្តាំផ្ញើដល់ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរីដែលចូលកាន់តំណែងថ្មីនេះ រួមជាមួយលោកប្រធានសាលាដំបូងខេត្ត ក៏ដូចជាមន្ត្រីចំណុះ សាលាដំបូងខេត្តទាំងអស់ ត្រូវបង្កើនការសាមគ្គីភាពផ្ទៃក្នុង ឱ្យកាន់តែល្អប្រសើរឡើង ដើម្បីសម្រេចកិច្ចការងារស្វែងរកយុត្តិធម៌ជូនប្រជាពលរដ្ឋ ក៏ដូចជាជនរងគ្រោះ ទូទៅជាពិសេសត្រូវមានកិច្ចសហការល្អជាមួយផ្នែកពាក់ព័ន្ធ ទាំងកងកម្លាំងប្រដាប់អាវុធទាំងអាជ្ញាធរដែនដី គ្រប់លំដាប់ថ្នាក់៕ …
-
កម្ពុជាមានឆន្ទះយ៉ាងពិតប្រាកដក្នុងការសម្រេចបាននូវគោលដៅគឺកម្ពុជាមួយគ្មានមីននៅត្រឹមឆ្នាំ២០២៥
សៀមរាប៖ កម្ពុជាមានឆន្ទះយ៉ាងពិតប្រាកដក្នុងការសម្រេចបាននូវគោលដៅគឺកម្ពុជាមួយគ្មានមីននៅត្រឹមឆ្នាំ២០២៥ប៉ុណ្ណោះ ដែលបន្សល់ទុកពីការទម្លាក់គ្រាប់ពីលើអាកាសក្នុងអំឡុងពេលសង្រ្គាមនៅឥណ្ឌូចិនជាង ២,៧៥ លានតោន ក្នុងចន្លោះពីឆ្នំា ១៩៧៩ ដល់ ១៩៩៧ និងសំណល់ជាតិផ្ទុះពីសង្គ្រាម ចន្លោះទស្សវត្សទី៦០-៧០ នៅខេត្តភាគខាងកើតទន្លេមេគង្គជាប់ព្រំដែនឡាវ និងវៀតណាម។ ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១អាជ្ញាធរមីន បានមានប្រសាសន៏យ៉ាងនេះ នៅក្នុងពិធីបិទសិក្ខាសាលា ស្តីពីការគ្រប់គ្រងហានិភ័យសំណល់ជាតិផ្ទុះពីសង្គ្រាមរយះពេលវែង នារសៀលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ នៅសណ្ឋាគារ អប្សរាអង្គរ ខេត្តសៀមរាប។នាឱកាសនោះដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី ក្នុងនាមសម្តេចតេជោ នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា៖ ការរៀបចំសិក្ខាសាលាគ្រប់គ្រងហានិភ័យសំណល់ជាតិផ្ទុះពីសង្គ្រាមរយះពេលវែង នាពេលនេះ ពិតជាមានសារសំខាន់ក្នុងការរួមចំណែកសម្រេចបាននូវផែនការយុទ្ធសាស្ត្រជាតិវិស័យសកម្មភាពមីន ២០១៨-២០២៥ ដែលបានអនុម័តដោយរាជរដ្ឋាបាលកម្ពុជា។ ឯកឧត្តមទេសរដ្ឋមន្ត្រី បានស្នើសុំឲ្យភាគីពាក់ព័ន្ធទាំងអស់ធ្វើយ៉ាងណាបន្តពង្រឹងពង្រីកភាពជាដៃគូនិងកិច្ចសហប្រតិបត្តិការលើវិស័យសកម្មភាពមីនកម្ពុជា ដើម្បីរួមគ្នាសម្រេចបាននូវបេសកកម្មរំដោះដីមានសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋដែលងាយរងគ្រោះនៅតាមសហគមន៍នានា។ ឯកឧត្តមបានបន្តទៀតថា៖ ជាង២៥ឆ្នាំកន្លងមកនេះ គិតចាប់ពីឆ្នាំ១៩៩២ រាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់ ខិតខំប្រឹងប្រែង និងរួមចំណែកយ៉ាងសស្រាក់សស្រាំជាមួយប្រទេសម្ចាស់ជំនួយ និងប្រតិបត្តិករជាតិ-អន្តរជាតិ បានធ្វើការបោសសម្អាតផ្ទៃដីមានមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម បានជាង ១.៥៤៥ គីឡូម៉ែត្រការ៉េ ដោយបានរកឃើញនិងកំទេចចោលមីនប្រឆាំងមនុស្ស ១.០៣៦.៣៧៦គ្រាប់ មីនប្រឆាំងរថគ្រោះជាង ២៤.២៥១…
-
ឯកឧត្តមអភិបាលខេត្តសៀមរាប លើកទឹកចិត្តវិស័យឯកជន នៅក្នុងខេត្ត
សៀមរាប៖ ឯកឧត្តមអភិបាលខេត្តសៀមរាប បានគាំទ្រនិងជម្រុញបន្ថែមដោយបានផ្តល់អនុសាសន៍មួយចំនួនដល់ផ្នែកឯកជន ដែលកំពុងប្រកបអាជីវកម្ម និងមានការរីកដុះដាលជាបន្តបន្ទាប់ក្នុងខេត្តសៀមរាប ឯកឧត្តមបាននៅថ្លែងក្នុងឱកាសសម្ពោធបើកឱ្យដំណើរការជាផ្លូវការនៃមជ្ឈមណ្ឌល The Heritage Walk ស្ថិតនៅ ត្រង់ចំណុចប្រសព្វនៃផ្លូវ ជាតិលេខ៦ និងផ្លូវស៊ីវុត្ថា ក្បែរសួនច្បារព្រះរាជដំណាក់ និងទីតាំងសក្ការៈព្រះអង្គចេកព្រះអង្គចម ខេត្តសៀមរាប នាព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ។ បើតាមរបាយការណ៍របស់លោកស្រី ធៀង កតិកា ប្រធានប្រតិបត្តិក្រុមហ៊ុន Metro Lifestyle Development បង្ហាញថា៖ មជ្ឈមណ្ឌល The Heritage Walk ពុំមែនជាផ្សារទំនើបទេ តែជាមជ្ឈមណ្ឌលកម្សាន្តបែបប្រមូលផ្តុំមួយដែលផ្តល់នូវបរិយាកាសដ៏ប្រពៃ និងបរិស្ថានល្អ សម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកលំហែកម្សាន្ត ទទួលទានអាហារ ទស្សនាខ្សែភាពយន្ត ទិញនូវទំនិញផ្សេងៗ ក្នុងនោះដៃគូពាណិជ្ជរបស់យើងសុទ្ធតែមានបទពិសោធន៍ នៅក្នុងទីផ្សារ ក៏ដូចជាម៉ាកល្បីៗ លំដាប់អន្តរជាតិ និងជាមជ្ឈមណ្ឌលមួយចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍វិស័យសេដ្ឋកិច្ចក្នុងខេត្តសៀមរាប។ ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង អភិបាលខេត្ត បានមានប្រសាសន៍ថា៖ ដោយមានគោលនយោបាយ និងយុទ្ធសាស្ត្រដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន…
-
ឯកឧត្តមសឹម យ៉ារ៉ែន ៖ ដើម្បីឱ្យប្រទេសកម្ពុជាមានបរិស្ថានស្អាត និងកាត់បន្ថយការប្រែប្រួលអាកាសធាតុ គឺជាភារៈកិច្ចរបស់យើងទាំងអស់គ្នា
ព្រះសីហនុ ៖ ឯកឧត្តម សឹម យ៉ារ៉ែន អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានគូសបញ្ជាក់ថា ដើម្បីឱ្យប្រទេសកម្ពុជាមានបរិស្ថានស្អាត និងកាត់បន្ថយការប្រែប្រួលអាកាសធាតុ គឺជាភារៈកិច្ចរបស់យើងទាំងអស់គ្នា និងទាមទារអោយមានការចូលរួមពីគ្រប់មជ្ឍដ្ឋាន។ នេះជាប្រសាសន៍លើកឡើងក្នុងពេលដែលឯកឧត្តម តំណាងឯកឧត្តមសាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរទិវាអនាម័យបរិស្ថានជាតិ២៣ វិច្ឆិកា ឆ្នាំ២០១៨ នៅខេត្តព្រះសីហនុ នាថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨ ។ ឯកឧត្តម សឹម យ៉ារ៉ែន មានប្រសាសន៍បន្ថែមថា ៖ ការងារបរិស្ថានជាកិច្ចការ ដែលត្រូវបានពិភពលោក បាននិងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំង ហើយតម្រូវឱ្យគ្រប់អ្នកពាក់ព័ន្ធទំាងអស់ ទាំងក្នុងក្របខ័ណ្ឌសហគមន៍ សង្គមជាតិ តំបន់ និងពិភពលោក ត្រូវបន្តចូលរួមពង្រឹងប្រសិទ្ធភាពការងារគ្រប់គ្រងបរិស្ថាន និងធនធានធម្មជាតិ ដោយខិតខំរិះរកវិធានការ និងដំណោះស្រាយឱ្យបានសមស្រប ដើម្បីរក្សាឱ្យបាននូវសុវត្ថិភាពនៃភពផែនដី វឌ្ឍនភាពសង្គម និងការរស់នៅដោយចីរភាព។ នៅចំពោះមុខបញ្ហាប្រឈមទាំងនេះ រាជរដ្ឋាភិបាលកម្ពុជាដែលមាន សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខ ហើយមានក្រសួងបរិស្ថានជាសេនាធិការផ្ទាល់ បានប្រកាន់ខ្ជាប់នូវជំហរជាអ្នកថែរក្សា ការពារបរិស្ថាន និងការអភិវឌ្ឍដោយចីរភាព។ ជាសក្ខីកម្មដើម្បីតបទៅនឹងបញ្ហានេះ រាជរដ្ឋាភិបាលបានអនុម័តផែនការយុទ្ធសាស្រ្តរបស់ជាតិ…
-
សម្តេចតេជោនិងគណៈប្រតិភូវិលមកមាតុប្រទេសវិញក្រោយកិច្ចប្រជុំកំពូលអាស៊ាន
សម្ដេចតេជោ ហ៊ុន សែន និងគណៈប្រតិភូ បានអញ្ជើញវិលត្រឡប់មកកម្ពុជាវិញហើយ នៅថ្ងៃទី១៦វិច្ឆិកានេះ ក្រោយការចូលរួមរយៈ ពេល៣ថ្ងៃនៅក្នុងប្រទេសសឹង្ហបុរីដែលមានកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៣និងកិច្ច ប្រជុំពាក់ព័ន្ធ។ សម្តេចតេជោ សែន បានសរសេរក្នុងហ្វេសប៊ុកថា តាមរយៈការចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៣៣ ក្រោមប្រធានបទ«ភាពរឹងមាំ និងនាវានុវត្តន៍របស់អាស៊ាន» នេះ គឺកម្ពុជា បានផ្តល់ផលយ៉ាល្អប្រ សើរ ក៏បណ្តាប្រទេសអាស៊ានដទៃទៀតផងដែរ ។ សម្តេចតេជោ បានថ្លែងថា នៅក្នុងកិច្ចប្រជុំនោះប្រទេសជា សមាជិកអាស៊ានទាំងអស់បានពិភាក្សាលើប្រធានបទ និងបញ្ហាសំខាន់ៗ ក្នុងការសហការរួមគ្នាដោះស្រាយ បញ្ហាប្រឈមនានា ដោយបង្កើននូវទំនាក់ទំនង និងពង្រីកទំហំពាណិជ្ជកម្ម វិនិយោគសេដ្ឋកិច្ច ស្របតាមតម្រូវ ការបច្ចេកវិទ្យា និងការបណ្តុះបណ្តាលធនធានមនុស្ស ព្រមទាំងរួមគ្នាទប់ស្កាត់អំពើភេរកម្ម ដើម្បីពង្រឹងសន្តិ ភាពដែលនាំមកនូវផលប្រយោជន៍ និងវិបុលភាពសម្រាប់ប្រជាជាតិទាំងមូល។ កិច្ចប្រជុំកំពូលអាស៊ានលើក ទី៣៣និងកិច្ចប្រជុំពាក់ព័ន្ធដែលប្រទេសសឹង្ហបុរីបានធ្វើជាម្ចាស់ផ្ទះ បានចប់សព្វគ្រប់កាលពីល្ងាចថ្ងៃទី១៥វិច្ឆិកា។ ប្រទេសថៃ បានក្លាយជាប្រធានថ្មីរបស់អាស៊ានសម្រាប់ឆ្នាំ២០១៩។
-
រាជរដ្ឋាភិបាលកម្ពុជា និងទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍចុះកិច្ចព្រមព្រៀងហិរញ្ញប្បទាន សម្រាប់អនុវត្តន៍គម្រោងចំនួន៣ ដែលមានទឹកប្រាក់ប្រមាណ៩៦,៤លានដុល្លារអាម៉េរិក
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ឋមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង លោក Rémi GENEVEY ប្រធាននាយកដ្ឋានអឺរ៉ុបខាងកើត មជ្ឈិមបូព៌ា និងអាស៊ី នៃទីស្នាក់ការកណ្តាលរបស់ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ(AFD)បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទានសហប្រតិបត្តិកាសម្រាប់ គម្រោង និងកម្មវិធីចំនួន៣ មានទឹកប្រាក់សរុបចំនួន៨៤,៦៧លានអឺរ៉ូ ស្មើប្រមាណ៩៦,៤លានដុល្លារអាមេរិក។ កិច្ចព្រមព្រៀងហិរញ្ញប្បទានសហប្រតិបត្តិកាសម្រាប់គម្រោង និងកម្មវិធីចំនួន៣ដែលចុះហត្ថលេខា កាលពីរសៀលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រួមមាន៖ ១)ឥណទានសម្បទានចំនួន៥៥ លានអឺរ៉ូ សម្រាប់កម្មវិធីគ្រប់គ្រងធនធានទឹក និងការផ្លាស់ប្តូរវិស័យកសិកម្ម សម្រាប់ប្រទេសកម្ពុជា ដំណាក់កាលទី១៖ កម្មវិធីនេះមានទិសដៅអនុវត្តបន្តពីគម្រោងដែលផ្តល់ឥណទានលើកដំបូងរបស់ AFD ដែលមានទិសដៅក្នុងការបន្តពង្រីកការងារស្តាព្រែក និងសាងសង់ហេដ្ឋារចនាសម្ព័ន្ធធារាសាស្រ្ត ប្រព័ន្ធស្រោចស្រព និងប្រព័ន្ធ រំដោះទឹក នៅក្នុងខេត្តគោលដៅចំនួន៥ដែលរួមមាន៖ ខេត្តកណ្តាល បាត់ដំបង ព្រះវិហារ សៀមរាប និងខេត្តកំពង់ធំ ដែលមានលទ្ធភាពអាចស្រោចស្រពលើផ្ទៃដីកសិកម្មបានប្រមាណជាង២ម៉ឺនហិកតា។ ជាមួយគ្នានេះ សហគមន៍អឺរ៉ុប តាមរយៈមូលនិធិវិនិយោគអាស៊ី-អឺរ៉ុប ក៏នឹងផ្តល់ហិរញ្ញប្បទានឥតសំណងចំនួន ១១,៥លានអឺរ៉ូ ត្រូវជាប្រមាណ១៣លានដុល្លារអាម៉េរិក សម្រាប់ធ្វើសហហិរញ្ញប្បទានដល់កម្មវិធីនេះផងដែរ។ កម្មវិធីនេះនឹងជួយគាំទ្រដល់ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យធនធាន ទឹក…