-
សេចក្តីជូនដំណឹងស្តីពីការចូលរួមថែរក្សាអនាម័យ បរិស្ថាន ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក
-
ពលរដ្ឋខ្មែរដែលរស់នៅប្រកបរបរនៅប្រទេសជប៉ុនមានចំនួនសរុបជាង១ម៉ឺននាក់
ទំនាក់ទំនងមិត្តភាពរវាងប្រទេសកម្ពុជា និងជប៉ុន ត្រូវបានបង្កើតឡើងជាផ្លូវការនៅឆ្នាំ១៩៥៣ មកម្ល៉េះ។ ប្រទេសជប៉ុនបានជួយស្តាហេដ្ឋារចនាសម្ព័ន្ធប្រទេសកម្ពុជាឡើងវិញ រាប់ចាប់តាំងពីការកសាងផ្លូវថ្នល់ ស្ពាន មន្ទីរពេទ្យ ប្រព័ន្ធធារាសាស្ត្រ និងសាលារៀន ទន្ទឹមគ្នានឹង ការផ្តល់អាហារូបករណ៍ ដល់និស្សិតខ្មែររាប់រយនាក់ ទៅបន្តការសិក្សានៅប្រទេសជប៉ុន ជារៀងរាល់ឆ្នាំ។ កាលពីឆ្នាំ២០១៦ ប្រទេសកម្ពុជាបានបញ្ជូនសិក្ខាកាមខ្មែរចំនួន២,៨០០នាក់ ដោយបានទៅបម្រើការងារលើវិស័យសំខាន់ៗជាច្រើនដូចជា កសិកម្ម រោងចក្រ ផលិតកម្ម និងឧស្សាហកម្មជាដើម នៅប្រទេសជប៉ុន។ បើយោងតាមប្រសាសន៍ឯកឧត្តម អ៊ឹង រចនា ជាឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានឲ្យដឹងថា សហគមន៍ពលរដ្ឋខ្មែរមានជាង៣៣០០ នាក់និស្សិតខ្មែរជាង៩០០នាក់ ពលករខ្មែរ៦០០០នាក់ សរុបជាង 1ម៉ឺននាក់ ក្នុងម្នាក់ៗប្រាក់ខែតិចបំផុតពីជាង៧០០យេន ទៅ៩០០យេនក្នុង១ម៉ោង គិតជាដុល្លាប្រមាណជា៧ដុល្លារទៅ៩ដុល្លារ។ ដោយឡែក លោក ចំរើន ដែលជាបងប្អូនខ្មែរបម្រើរការងារ ផ្សារធុងទឹកនៅប្រទេសជប៉ុន បានឲ្យដឹងថា គាត់មករស់នៅទីនេះជិត២០ឆ្នាំហើយ គាត់ធ្វើការតែម្នាក់ឯក តែអាចផ្គត់ផ្គង់គ្រួសារបានសមរម្យ។ គាត់ក៏បានសម្តែងការនឹករលឹកដល់ប្រទេសកម្ពុជា និង កោតសរសើរពីការរីកចម្រើនផងដែរ។ ជាការពិតណាស់ ការរស់នៅក្នុងប្រទេសជប៉ុន មិនថា…
-
ក្លិបក្តីចាស់ឈ្នះមេដាយមាស វិញ្ញាសារសម្តែងការពារខ្លួនពានរង្វាន់ Sponsor កីឡាតេក្វាន់ដូ ITF ថ្ងៃបើកឆាក
កីឡាករ៤នាក់ ដែលសម្តែងលើវិញ្ញាសារសម្តែងការពារខ្លួន១ទល់៣នាក់បានយកឈ្នះ មេដាយមាស នៅព្រឹកថ្ងៃសុក្រនេះ នាថ្ងៃបើកឆាកនៃព្រឹត្តិការណ៍កីឡាតេក្វាន់ដូ ITF ដណ្តើមពានរង្វាន់ ភេសជ្ជៈ ស្ពនស័រ ឆ្នាំ២០១៨ នៅវិមានកីឡដ្ឋានជាតិ។ យោងតាម លោក ប៉ាល់ ជីវ័ន្ត មន្ត្រីបច្ចេកទេសសហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជាបានបង្ហាញលទ្ធផល នៅព្រឹកថ្ងៃដំបូងនេះថា វិញ្ញាសារសម្តែងការពារខ្លួន ១ទល់៣នាក់បុរសនារី អាយុ៩ ឆ្នាំដល់១៤ឆ្នាំនេះ មាន៥ក្រុម ចូលរួមប្រជែង ដែលចំណាត់ថ្នាក់លេខ១ មេដាយ មាស បានទៅលើកីឡាករ មួង សំរិទ្ធិស័ក, អំ ភក្តី, កេត វ៉ិន ធាន និងកីឡាករ គឿន ចាន់ថា មកពីក្លិបក្តីចាស់ ខណៈចំណាត់ថ្នាក់លេខ២បានទៅលើកីឡាករមកពីក្លិបព្រៃ កប្បាស ខេត្តតាកែវ និងលេខ៣ បានទៅលើកីឡាករ មកពីក្លឹបយុវជន-ក្រុមទី១។ ចំពោះវិញ្ញាសារមេគុនខ្សែក្រវាត់ក្រោមខ្មៅ ឯកត្តជននារីអាយុ៩ឆ្នាំដល់១១ឆ្នាំ កីឡាការិនី ឆាយ វ៉ាត់ទីណា…
-
គម្រោងធ្វើមាតុភូមិនិវត្តន៍ជនជាតិដើមភាគតិចរ៉ូហ៊ីងយ៉ា៧០០,០០០ទៅមីយ៉ាន់ម៉ាវិញ ត្រូវបានលុបចោល
មីយ៉ាន់ម៉ា៖ ប្រធានគណៈកម្មាធិការជនភៀសខ្លួនបង់ក្លាដែស បាននិយាយថា ផែនការដើម្បីចាប់ផ្តើមធ្វើមាតុភូមិនិវត្តន៍ជនជាតិដើមភាគតិចរ៉ូហ៊ីងយ៉ាប្រមាណ៧០០,០០០នាក់ទៅកាន់ប្រទេសមីយ៉ាន់ម៉ាវិញ ត្រូវបានបោះបង់ចោល បន្ទាប់ពីក្រុមមន្ត្រីមិនអាចរកឃើញនរណាម្នាក់ដែលចង់វិលត្រឡប់ទៅវិញ។
-
ចំនួនអ្នកស្លាប់កើនដល់៦៦នាក់ និង៦០០នាក់បាត់ខ្លួន ក្នុងហេតុការណ៍ភ្លើងឆេះព្រៃដ៏កំណាចនៅសហរដ្ឋអាម៉េរិក
សហរដ្ឋអាម៉េរិក៖ សារព័ត៌មាន NHK បានរាយការណ៍ថា តួលេខជនរងគ្រោះបាត់បង់ជីវិត ដោយសារភ្លើងឆេះព្រៃដ៏អាក្រក់នៅភាគខាងជើងរដ្ឋកាលីហ្វ័រញ៉ា បានបន្តកើនឡើងដល់៦៦នាក់ហើយ និង៦០០នាក់ផ្សេងទៀតបាត់ខ្លួន។
-
សហរដ្ឋអាម៉េរិកអះអាងថា សមុទ្រចិនខាងត្បូងមិនមែនជាកម្មសិទ្ធិផ្តាច់មុខរបស់ប្រទេសណាមួយឡើយ
សិង្ហបុរី៖ អនុប្រធានាធិបតីអាម៉េរិកលោក ម៉ៃ ផេន បានបញ្ជាក់នៅថ្ងៃសុក្រនេះថា តំបន់សមុទ្រចិនខាងត្បូង មិនមែនជាកម្មសិទ្ធិផ្តាច់មុខរបស់ប្រទេសជាតិណាមួយឡើយ ហើយសហរដ្ឋអាម៉េរិកនឹងនៅតែបន្តធ្វើការចល័តនាវា ព្រមទាំងយន្តហោះទៅគ្រប់ទីទាំងកន្លែងឲ្យតែច្បាប់អន្តរជាតិអនុញ្ញាត។ កន្លងមក សហរដ្ឋអាម៉េរិកតែងធ្វើយុទ្ធនាការសេរីភាពនៃនាវាចរណ៍របស់ខ្លួន នៅដែនសមុទ្រមានជម្លោះនេះ ហើយទង្វើនេះ បានធ្វើឲ្យចិនខឹងសម្បារជាខ្លាំង ដោយនិយាយថា ជាការគំរាមកំហែងដល់អធិបតេយ្យភាពរបស់ខ្លួន។ ចិន ព្រុយណេ ម៉ាឡេស៊ី ហ្វីលីពីន វៀតណាម និងតៃវ៉ាន់ សុទ្ធតែមានការទាមទារចំណែករៀងៗខ្លួននៅសមុទ្រចិនខាងត្បូង ជាតំបន់ដែលមានទំហំពាណិជ្ជកម្មប្រមាណ៣ទ្រីលានដុល្លារក្នុងមួយឆ្នាំៗ។ លើកឡើងរបស់អនុប្រធានាធិបតីអាម៉េរិកនេះ នឹងធ្វើឲ្យទើសចិត្តចិនកាន់តែខ្លាំងថែមទៀត ស្របពេលដែលទីក្រុងប៉េកាំងបានប្រកាសទាមទារចំណែកស្ទើរតែទាំងស្រុងនៃតំបន់ផ្លូវសមុទ្រយុទ្ធសាស្ត្រមួយនេះ៕ម.ន
-
កម្ពុជានឹងក្លាយជាខ្លាអាស៊ីថី្ម
នៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ នៅមន្ទីរផែនការខេត្តសៀមរាប បានបើកកិច្ចប្រជុំប្រកាសផ្សព្វផ្សាយលទ្ធផលផលិតផលក្នុងស្រុកសរុប GDP ខេត្តសៀមរាប ឆ្នាំ២០១៧ ក្រោមកិច្ចដឹកនាំដោយឯកឧត្តម ទុយ ចំរើន អនុរដ្ឋលេខាធិការក្រសួងផែនការ និងឯកឧត្តម ជា សុផាត សមាជិកក្រុមប្រឹក្សាខេត្ត ដោយមានការចូលរួមពីសំណាក់ អស់លោក លោកស្រីជាថ្នាក់ដឹកនាំមន្ត្រី អង្គភាពជុំវិញខេត្តចូលរួមផងដែរ។ ក្នុងកិច្ចស្វាគមន៍របស់លោកប្រធានមន្ទីរផែនការខេត្ត ក៏បានធ្វើការបញ្ជាក់អំពីគោលបំណងកិច្ចប្រជុំនេះ គឺជាការបង្ហាញពីទិន្នន័យដែលគ្រប់មន្ទីរ ស្ថាប័នពាក់ព័ន្ធ បានសហការផ្តល់ទិន្នន័យចាំបាច់ ដើមី្បប្រើជាប្រយោជន៍ក្នុងការគណនា ចងក្រងគណនេយ្យជាតិ សម្រាប់ខេត្តសៀមរាបឆ្នាំ២០១៧។ ក្នុងឱកាសនោះ ឯកឧត្តម ទុយ ចំរើន ក៏បានបញ្ជាក់អំពីសមិទ្ធផលធំមួយ ក្នុងការជំរុញកំណើន សេដ្ឋកិច្ចជាតិខ្ពស់ និងការអភិវឌ្ឍប្រកបដោយចីរភាព។ ក្នុងអាណត្តិទី៥កន្លងទៅ កម្ពុជាសម្រេចបានកំណើនសេដ្ឋកិច្ចជាមធ្យម ៧% ដែលជាកំណើនដ៏ខ្ពស់ទី៦ ក្នុងចំណោមប្រទេសដែលមានកំណើនសេដ្ឋកិច្ចខ្ពស់។ ឯកឧត្តមបានបន្តទៀតថា ដោយកម្ពុជារក្សាបានកំណើនសេដ្ឋកិច្ចក្នុងរង្វង់ ៧%ជាប់ៗគ្នា ជាច្រើនឆ្នាំ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ក្នុងឆ្នាំ២០១៦កន្លងមក បានវាយតម្លៃ កម្ពុជានឹងក្លាយជាខ្លាអាស៊ីថី្ម។ ក្នុងនោះដែរ ឯកឧត្តមក៏បានលើកនូវវិស័យសំខាន់ៗ ដែលបានជំរុញសេដ្ឋកិច្ចកម្ពុជាមានកំណើនលើវិស័យសំណង់ វាយនភណ្ឌកាត់ដេរសម្លៀកបំពាក់ ទេសចរណ៍…
-
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចែកអំណោយដល់ប្រជាពលរដ្ឋក្រីក្រនៅខេត្តមណ្ឌលគីរី
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានស្ថិតក្នុងខេត្តមណ្ឌលគីរី និងបានអញ្ជើញចុះសាកសួរសុខទុក្ខពលរដ្ឋក្រីក្រប្រមាណជិត២ពាន់នាក់ និងបាននាំយកអំណោយចែកជួនផងដែរ។ អំណោយដែលសម្តេចកិត្តិព្រឹទ្ធ បណ្ឌិតបានចែកជួនពលរដ្ឋរួមមាននៅក្នុងក្រុងសែនមនោរម្យ និងនៅក្នុងស្រុកអូររាំង។
-
អភិបាលថ្មីខេត្តត្បូងឃ្មុំឡើងកាន់តំណែង
អភិបាលថ្មីខេត្តត្បូងឃ្មុំ លោកជាម ច័ន្ទសោភ័ណ្ឌ បានឡើងកាន់តំណែងនៅថ្ងៃទី១៥វិច្ឆិកានេះក្នុងពិធីមួយដែល អញ្ជើញចូលរួមដោយសម្តេចក្រឡាហោមសខេង។ សម្តេចក្រឡាសខេង បានមានប្រសាសន៍ណែនាំដល់ អភិ បាលខេត្តថ្មី ត្រូវបន្តការងារស្នាដៃសមិទ្ធផលររបស់ អភិបាលខេត្តចាស់ ដោយចៀសវាងនូវការលុបបំបាត់ ចោល។លោកជាម ច័ន្ទសោភ័ណ្ឌ ត្រូវ ព្រះមហាក្សត្រ បានចេញព្រះរាជក្រិត្យត្រាស់បង្គាប់តែងតាំងអភិបាលថ្មីខេត្ត ត្បូង ឃ្មុំដើម្បីជំនួសអភិបាលចាស់ លោកលីឡេង។ ចំណែកលោក លី ឡេង ត្រូវបានតែងតាំងមុខតំណែងថ្មីជា នាយកខុទ្ទកាល័យ ឯកឧត្តម ស៊ឹម កា ដែលជាអនុប្រធានទី១ ព្រឹទ្ធសភា។ អភិបាលថ្មីខេត្តត្បូងឃ្មុំ លោកជាម ច័ន្ទសោភ័ណ្ឌ បានឡើងធ្វើការប្តេជ្ញាចិត្តក្នុងការដឹកនាំខេត្តអោយទទួលបានជោគជ័យ។សម្ដេចក្រឡាហោម ស ខេង ក្នុងពិធី ប្រកាសតំណែងអភិបាលថ្មីខេត្តត្បូងឃ្មុំនេះផងដែរ បានណែនាំដល់ថ្នាក់ ដឹកនាំខេត្តថ្មីត្រូវគោរពច្បាប់ និងនិតិ វិធីនានា ក្នុងការបំពេញតួនាទីភារកិច្ចរបស់ខ្លួន ជាមួយនឹងការខិតខំរក្សា សន្តិសុខ សុវត្ថិភាពជូនប្រជាជន ការផ្សព្វផ្សាយអប់រំអំពីច្បាប់ចរាចរណ៍ ការលុបបំបាត់ល្បែងស៊ីសងខុសច្បាប់ គ្រប់ប្រភេទ និងការការពារធនធានធម្ម ជាតិនានា នៅក្នុងដែនដីគ្រប់គ្រងរបស់ខ្លួនឲ្យបានល្អ។
-
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ចូលរួមបើកវគ្គហ្វឹកហ្វឺនជំនាញឆ័ត្រយោង
អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក លោកឧត្តមសេនីយ៍ឯកហ៊ុន ម៉ាណែត បានអញ្ជើញចូលរួមបើកវគ្គហ្វឹកហ្វឺនបណ្តុះបណ្តាល ជំនាញឆត្រយោងជំនាន់ ទី២៥ និងបិទវគ្គហ្វឹក ហ្វឺនបំប៉នជំនាញអាវុធB40-B41 អាវុធការពារអាកាសជំនាន់ទី២។ ពិធីបើកវគ្គហ្វឹកហ្វឺននេះ បានប្រព្រឹត្តទៅនៅ ទីបញ្ជាការដ្ឋានទ័ពពិសេសឆ័ត្រយោងលេខ៩១១ ក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។