Category: ព័ត៌មាន

  • នួន ជា និង ខៀវ សំផង ត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត នៅក្នុងសំណុំរឿង ០០២/០២

    នួន ជា និង ខៀវ សំផង ត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត នៅក្នុងសំណុំរឿង ០០២/០២

    អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា នៅព្រឹកថ្ងៃសុក្រ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានសម្រេចផ្តន្ទាទោសអតីតមេដឹកនាំខ្មែរក្រហម គឺលោក នួន ជា និង ខៀវ សំផន ឲ្យជាប់ពន្ធនាគារអស់មួយជីវិតក្នុងសំណុំរឿង០០២/០២។ ដូចគ្នាទៅនឹងសំណុំរឿង០០២/០១ ជនជាប់ចោទទាំង២នេះ ក៏ត្រូវតុលាការផ្តន្ទាទោសឲ្យជាប់ពន្ធនាគារអស់មួយជីវិតដូចគ្នាផងដែរ។​​ សូមបញ្ជាក់ថា សម្រាប់សំណុំរឿង ០០២/០២ នេះ នួន ជា ដែលជាអនុលេខាបក្សកុម្មុយនីស្តកម្ពុជា និង ខៀវ សំផន ដែលជាប្រមុខរដ្ឋនៃរបបកម្ពុជាប្រជាធិបតេយ្យ ត្រូវបានចោទក្នុងការប្រព្រឹត្តឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ អំពើប្រល័យពូជសាសន៍ និងការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើអនុសញ្ញាទីក្រុងហ្សឺណែវ ពាក់ព័ន្ធទៅនឹងទីតាំងឧក្រិដ្ឋកម្ម និងការចោទប្រកាន់លើអង្គហេតុដូចជា ការដ្ឋានការងារ និងសហករណ៍ ដូចជាសហករណ៍ត្រាំកក់ ការដ្ឋានទំនប់ត្រពាំងថ្ម ការដ្ឋានទំនប់ ១មករា និងការដ្ឋានសាងសង់ព្រលានយន្តហោះកំពង់ឆ្នាំង មន្ទីរសន្តិសុខ និងទីតាំងសម្លាប់មនុស្ស ដូចជា មន្ទីរសន្តិសុខស-២១ មន្ទីរសន្តិសុខក្រាំងតាចាន់ មន្ទីរសន្តិសុខអូរកន្សែង និងមន្ទីរសន្តិសុខភ្នំក្រោម អំពីប្រល័យពូជសាសន៍ទៅលើប្រជាជនចាម និងវៀតណាម ការប្រព្រឹត្តចំពោះពុទ្ធសាសនិកជន និងអតីតមន្រ្តីរដ្ឋការនៃរបបសាធារណរដ្ឋខ្មែរ និងការរៀបអាពាហ៍ពិពាហ៍នៅទូទាំងប្រទេស។ …

  • កម្លាំងចម្រុះជាងមួយម៉ឺនបីពាន់នាក់ នឹងដាក់ត្រៀមការពារ​សន្តិសុខ​ សណ្តាប់ធ្នាប់ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូកខាងមុខនេះ

    កម្លាំងចម្រុះជាងមួយម៉ឺនបីពាន់នាក់ នឹងដាក់ត្រៀមការពារ​សន្តិសុខ​ សណ្តាប់ធ្នាប់ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូកខាងមុខនេះ

    ថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយពីកិច្ចប្រជុំរៀបចំការពារសន្តិសុខ សណ្តាប់ធ្នាប់ក្នុងឱកាសបុណ្យអ៊ុទូកនាថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅអគ្គស្នងការដ្ឋាននគរបាលជាតិ ឯកឧត្តម នាយឧត្តមសេនីយ៍ ទូច ណារុថ អគ្គស្នងរងនគរបាលជាតិ និងជាប្រធាននាយកដ្ឋានអង្គរក្ស បានលើកឡើងថា ដើម្បីការពារសន្តិសុខសណ្តាប់ធ្នាប់ជូនដល់បងប្អូនប្រជាពលរដ្ឋក៏ដូចជាថ្នាក់ដឹកនាំក្រសួងបានត្រៀមកម្លាំងជាច្រើននាក់ ទាំងចំហរ និងសំងាត់ ក្នុងបុណ្យជាតិនេះ ខណៈព្រឹត្តិការណ៍នេះនឹងប្រព្រឹត្តទៅធំជាងឆ្នាំមុន។

  • រថយន្តធុនធំចុះស្ពានដាច់ហ្វ្រាំង បណ្តាលឲ្យបុករះរថយន្តខាងមុខ រងការខូចខាតយ៉ាងដំណំនៅគល់ស្ពានព្រះមុនីវង្សចាស់

    រថយន្តធុនធំចុះស្ពានដាច់ហ្វ្រាំង បណ្តាលឲ្យបុករះរថយន្តខាងមុខ រងការខូចខាតយ៉ាងដំណំនៅគល់ស្ពានព្រះមុនីវង្សចាស់

    ភ្នំពេញៈ រថយន្តដឹងទំនិញប្រភេទ៥តោនសង្ស័យដឹកលើសទម្ងន់ ចុះពីស្ពានព្រះមុនីវង្សចាស់ ជាន់ហ្វ្រាំងមិនសុីជ្រុលទៅបុករះរថយន្តចំនួន៤គ្រឿងរងការខូចខាត។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៩ព្រឹក ថ្ងៃសុក្រ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨ ត្រង់ចំណុចគល់ស្ពានព្រះមុនីវង្សចាស់ (ត្រើយខាងលិច) ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។

  • នគរបាលកម្ពុជា និងនគរបាលអាម៉េរិកពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការបង្ក្រាបបទឧក្រិដ្ឋកម្មឆ្លងដែរ

    នគរបាលកម្ពុជា និងនគរបាលអាម៉េរិកពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការបង្ក្រាបបទឧក្រិដ្ឋកម្មឆ្លងដែរ

    មន្ត្រីពង្រឹងការអនុវត្តច្បាប់កម្ពុជានិងសហរដ្ឋអាមេរិក បានជួបគ្នាក្នុងសប្តាហ៍នេះក្នុងការពង្រឹងកិច្ចសហប្រតិបត្តិ ការបង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែន។ មន្ត្រីសេនានុព័ន្ធស៊ើបអង្កេតសន្តិសុខមាតុភូមិរបស់ស្ថានទូតអាមេរិកប្រចាំ កម្ពុ ជា លោករ៉ះស្សឺល ជេ. បែស្ស និងមន្ត្រីតំណាងការិយាល័យស៊ើបអង្កេតសហព័ន្ធ អេហ្វប៊ីអាយអាមេរិក លោក ចន ឌី. វៀលសុន បានអញ្ជើញជួបអគ្គស្នងការនគរបាលជាតិ នាយឧត្តមសេនីយ៍នេត សាវឿន នៅថ្ងៃទី១៥វិច្ឆិ កាឆ្នាំ២០១៨ ក្នុងជំនួបដាច់ដោយឡែកពីគ្នានៅអគ្គស្នងការដ្ឋាននគរបាលជាតិក្នុងរាជធានីភ្នំពេញ ដើម្បីពង្រឹង កិច្ចសហប្រតិបត្តិការរវាងគ្នាទៅវិញទៅមក។

  • STAR BALM ឧបត្ថម្ភអត្តពលិកកីឡាអត្តពលកម្មកម្ពុជា២រូប ចូលរួមព្រឹត្តិការណ៍ Marathon នៅ Singapore

    STAR BALM ឧបត្ថម្ភអត្តពលិកកីឡាអត្តពលកម្មកម្ពុជា២រូប ចូលរួមព្រឹត្តិការណ៍ Marathon នៅ Singapore

    ក្រុមហ៊ុនដូនពេញម៉េតហ្វាម ដែលនាំចូលនៅផលិត STAR BALM បានឧបត្ថម្ភអត្តពលិកកីឡាអត្តពលកម្មកម្ពុជា២រូប គឺកីឡាករ ម៉ា វីរ៉ូ និងកីឡាការនី ហេង ម៉ីជូ ទៅចូលរួមព្រឹត្តិការណ៍ Standard chartered Singapore Marathon 2018 នៅប្រទេស សិង្ហបុរី នាអំឡុងខែ ធ្នូខាងមុខនេះ ។          លោក ឌីក ជេនវ៉ាន់ ទីនតឺលេន ស្ថាបនិក ផលិត STAR BALM លើកឡើងថា ការជម្រុញខ្នាស់ខ្នែងបញ្ជូនអត្តពលិកកីឡាអត្តពលកម្មកម្ពុជាទៅចូលរួមក្នុងព្រឹត្តិការណ៍អន្តរជាតិលើកដំបូងនេះ គឺក្រុមហ៊ុនចង់ផ្តល់ឱកាសអោយអត្តពលិកកីឡាអត្តពលកម្មដែលមានសមត្ថភាពបានចូលរួមប្រកួតប្រជែងបញ្ចេញសមត្ថភាពក្នុងព្រឹត្តិការណ៍អន្តរជាតិ ។ ហើយអ្វីដែលជាគោលដៅច្បងរបស់ក្រុមហ៊ុនមួយទៀតនោះ គឺចង់ផ្សព្វផ្សាយអោយប្រជាពលរដ្ឋយល់ច្បាស់ពីសារៈប្រយោជន៍នៃការលេងកីឡា គឺកីឡានាំមកនូវសុខភាព ។            ស្ថាបនិក ដែលបន្ថែមថា ការចូលរួមជួយលើកស្ទួយវិស័យកីឡានៅកម្ពុជា គឺជាយុទ្ធសាស្រ្តស្នូលរបស់ក្រុមហ៊ុន ដើម្បីជួយពន្លឿន និងរួមចំណែកអភិវឌ្ឍន៍កីឡានៅកម្ពុជា ឈានទៅរកការប្រកួតប្រជែងដោយគុណភាពទាំងថ្នាក់ជាតិ និងអន្តរជាតិ ។ ការចូលរួមរបស់ STAR BALM ឧបត្ថម្ភវិស័យកីឡា វាក៍ជាចំណែកមួយជួយគាំទ្របង្កើនសក្តានុពលកីឡានៅកម្ពុជា ។ បន្ថែមលើនេះក្រៅពីការជួយឧបត្ថម្ភសម្ភារៈថវិកា…

  • អប្សរាណេត ១៥ វិច្ឆិកា ២០១៨

    អប្សរាណេត ១៥ វិច្ឆិកា ២០១៨
  • កិច្ចប្រជុំកំពូលអាស៊ាន៣ថ្ងៃបានបញ្ចប់នៅសឹង្ហបុរី ប្រទេសថៃនឹងក្លាយជាប្រធានថ្មីអាស៊ាន ឆ្នាំ២០១៩

    កិច្ចប្រជុំកំពូលអាស៊ាន៣ថ្ងៃបានបញ្ចប់នៅសឹង្ហបុរី ប្រទេសថៃនឹងក្លាយជាប្រធានថ្មីអាស៊ាន ឆ្នាំ២០១៩

      កិច្ចប្រជុំកំពូលអាស៊ានលើកទី៣៣និងកិច្ចប្រជុំពាក់ព័ន្ធ ប្រព្រឹត្តទៅក្នុងប្រទេសសឹង្ហបុរី បានធ្វើពិធីបិទបញ្ចប់ នៅរសៀលថ្ងៃទី១៥វិច្ឆិកានេះ។ ប្រធានថ្មីដឹកនាំការប្រជុំអាស៊ានសម្រាប់ឆ្នាំ២០១៩ បានធ្លាក់វេនដល់ប្រទេសថៃ ។ លោកនាយករដ្ឋមន្ត្រីលីសៀនលុង បានថ្លែងអរគុណចំពោះមេដឹកនាំក្នុងអាស៊ានទាំងអស់ដែលបានជួបជុំគ្នា ក្នុងពិធី៣ថ្ងៃចុងក្រោយនេះ។

  • អនុប្រធានាធិបតីអាម៉េរិកបញ្ជាក់ជាថ្មី ពីគម្រោងជួបគ្នាជាលើកទី២របស់លោកត្រាំ និង គីម ជុង អ៊ុន ប្រាកដជាមាននៅឆ្នាំ២០១៩

    អនុប្រធានាធិបតីអាម៉េរិកបញ្ជាក់ជាថ្មី ពីគម្រោងជួបគ្នាជាលើកទី២របស់លោកត្រាំ និង គីម ជុង អ៊ុន ប្រាកដជាមាននៅឆ្នាំ២០១៩

    សហរដ្ឋអាម៉េរិក៖ ជាថ្មីម្តងទៀត អនុប្រធានាធិបតីសហរដ្ឋអាមេរិកបានបញ្ជាក់កាលពីថ្ងៃព្រហស្បតិ៍ថា លោកប្រធានាធិបតី ដូណាល់ ត្រាំ មានគម្រោងជួបជាមួយមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន នៅឆ្នាំ២០១៩ ។

  • ថៃនឹងបន្តវេនធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលអាស៊ាន

    ថៃនឹងបន្តវេនធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលអាស៊ាន

    សិង្ហបុរី៖ នាយករដ្ឋមន្ត្រីនៃប្រទេសសិង្ហបុរី កាលពីម្សិលមិញ បានប្រគល់ញញួរឈើជានិម្មិតរូប ជាប្រធានអាស៊ានក្នុងឆ្នាំ២០១៩ ពោលគឺក្រោយពេលកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៣ ទើបត្រូវបានបិទបញ្ចប់នៅសិង្ហបុរី។

  • សម្តេចតេជោ ហ៊ុន សែន អញ្ជើញត្រឡប់មកដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់កិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនៅសិង្ហបុរី

    សម្តេចតេជោ ហ៊ុន សែន អញ្ជើញត្រឡប់មកដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់កិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនៅសិង្ហបុរី

    បន្ទាប់ពីបិទបញ្ចប់កិច្ចប្រជុំកំពូលអាស៊ានលើកទី៣៣ និងកិច្ចប្រជុំពាក់ព័ន្ធជាច្រើនពោរពេញដោយភាពមមាញឹកនៅប្រទេសសិង្ហបុរី រយៈពេល៣ថ្ងៃកន្លងទៅនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូអញ្ជើញត្រឡប់មកដល់មាតុប្រទេសកម្ពុជាវិញហើយ នៅវេលាម៉ោង១១ និង១០នាទីព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ។