-
ឯកឧត្តម សោម ស៊ុន ថ្លែងអំណរគុណ ម្ចាស់ឆ្នោតក្នុងឱកាសអបអរសាទរខួបទី៧១ឆ្នាំថ្ងៃកំណើតគណបក្សប្រជាជនកម្ពុជា

កំពង់ធំ ៖ ឯកឧត្ដម សោម ស៊ុនសមាជិកអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ធំ ប្រធានក្រុមការងារបក្សចុះជួយមូលដ្ឋានឃុំ និងថ្នាក់ដឹកនាំគណបក្សឃុំ បានថ្លែងអំណរគុណម្ចាស់សំឡេងឆ្នោត ក្នុងឱពិធីអបអរសាទរខួបលើកទី៧១ឆ្នាំ ថ្ងៃកំណើតគណបក្សប្រជាជនកម្ពុជា ដែលបានបោះឆ្នោតគាំទ្របេក្ខជនក្រុមប្រឹក្សាឃុំ គណបក្សប្រជាជនកម្ពុជា
-
សម្តេចក្រឡាហោម ស ខេង ណែនាំ ០៤ចំណុចធំៗ ដល់ក្រសួងស្ថាប័ន្ធ និងអាជ្ញាធរក្នុងការអនុវត្តការងារប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យឱ្យមានប្រសិទ្ធភាព

-
នៅខេត្តកំពង់ចាម មានរៀបចំ មីទ្ទីងអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧១ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា

កំពង់ចាម ៖ គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម បានរៀបចំមីទ្ទីងអបអរសាទរខួបអនុស្សាវរីយ៏លើកទី៧១ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ២៨ មិថុនា ១៩៥១-២៨ មិថុនា ២០២២ ដែលរៀបចំធ្វើនៅសាលប្រជុំសសរ ១០០សម្តេចតេជោ ក្រុងកំពង់ចាម ក្រោមអធិបតីភាពឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តកំពង់ចាម កាលពីរសៀលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២ ។
-
ទឹកស្ព្រីងប្រូវីដា ទទួលការគាំទ្រខ្លាំង បន្ទាប់ពីទទួលបានវិញ្ញាបនបត្រទទួលស្គាល់គុណភាពអន្តរជាតិពីគណៈកម្មាធិការ ISO នៅចក្រភពអង់គ្លេស

-
សម្តេចក្រឡាហោម ស ខេង ៖ ធនាគារជាតិនៃកម្ពុជា នឹងជួបឧបសគ្គ បើអ្នកពាក់ព័ន្ធ មិនរួមគ្នាប្ដេជ្ញាដកកម្ពុជា ចេញពីបញ្ជីប្រផេះ

ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការសម្របសម្រួលថ្នាក់ជាតិ ប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ (គ.ស.ហ) បានណែនាំដល់ភាគីពាក់ព័ន្ធទាំងអស់ ត្រូវប្ដេជ្ញាចិត្តដកកម្ពុជា ចេញពីបញ្ជីពណ៌ប្រផេះ ។ សម្ដេចថា បើសិនមិនដកចេញទេ បានន័យថា ធនាគារជាតិនៃកម្ពុជា នឹងមានឧបសគ្គក្នុងការប្រតិបត្តិការធនាគារ ។
-
ប្រេសិតពិសេសរបស់ប្រធានអាស៊ានស្តីពីមីយ៉ាន់ម៉ា អញ្ជើញទៅ បំពេញទស្សនកិច្ចការងារ លើកទីពីរ នៅមីយ៉ាន់ម៉ា ពីថ្ងៃទី២៩ ខែមិថុនា-៣ ខែកក្កដា

-
ការទូទាត់ប្រាក់តាមរយៈឌីជីថល មានកំណើនកាន់តែខ្លាំង នៅកម្ពុជា

-
អ្នកនាំពាក្យ ក្រសួងការពារជាតិ ៖ កងយោធពល ខេមរភូមិន្ទ ពង្រឹង កិច្ចការ ការពារជាតិ លើ គ្រប់ វិស័យ និង ធ្វើការ បង្ការ ទប់ស្កាត់ និង បង្ក្រាប សកម្មភាព បទល្មើស គ្រប់ ប្រភេទ ភាពអនាធិបតេយ្យ ផ្សេងៗ

ភ្នំពេញ៖ អ្នកនាំពាក្យ ក្រសួងការពារជាតិ បាន បញ្ជាក់ថា នៅក្នុង ឆមាស ទី ១ ឆ្នាំ ២០២២ នេះ កងយោធពល ខេមរភូមិន្ទបាន យកចិត្តទុកដាក់ ពុះពារ អនុវត្ត តួនាទី ភារកិច្ច របស់ខ្លួន តា ម កម្មវិធី នយោបាយ យុទ្ធសាស្ត្រ ចតុកោណ របស់ រាជរដ្ឋាភិបាល និង ភារកិច្ច ជាក់ស្ដែង ចំពោះ មុខ ដោយ សម្រេចបាន នូវ សមិទ្ធផល ការងារ ធំៗ គួរឱ្យកត់សម្គាល់ និង បន្ត ពង្រឹង កិច្ចការ ការពារជាតិ លើ គ្រប់ វិស័យ និង បន្ត កិច្ចសហប្រតិបត្តិការ ល្អ ដោះស្រាយ បញ្ហា ផ្សេងៗ…
-
រាជរដ្ឋាភិបាលកំណត់យកថ្ងៃទី២៣ កក្កដា ជាកាលបរិច្ឆេទនៃការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា បាន ចេញសេចក្តី សម្រេចកំណត់ យក ថ្ងៃអាទិត្យ ទី ២៣ខែកក្កដា ឆ្នាំ២០២៣ ជាកាលបរិច្ឆេទ នៃ ការ បោះឆ្នោត ជ្រើសតាំង តំណាង រាស្ត្រ សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា។ នេះបើ យោងតាមសេចក្តី សម្រេចចុះថ្ងៃទី២៩ ខែ មិថុនា ឆ្នាំ២០២២ ដែល ចុះហត្ថ លេខា ដោយសម្តេចតេជោ ហ៊ុន សែន
-
កិច្ចប្រជុំស្ដីពីកិច្ចសហប្រតិការរវាងក្រសួងអប់រំ យុវជន និងកីឡា កម្ពុជា និងក្រសួងអប់រំ នៃប្រទេសសិង្ហបុរី ដោយផ្តោតសំខាន់ការសិក្សារវាងសាលារៀននិងសាលារៀនលើជំនាញSTEMតាមប្រព័ន្ធអនឡាញ

ភ្នំពេញ ៖ កិច្ចប្រជុំស្តីពីកិច្ចសហប្រតិការរវាងក្រសួងអប់រំ យុវជន និងកីឡា នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងអប់រំ នៃប្រទេសសិង្ហបុរីតាមប្រព័ន្ធអនឡាញ ដែលប្រព្រឹត្ដក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ចាន់ ចុនសឹង រដ្ឋមន្ត្រីក្រសួងអប់រំ